Home Blog Page 69

Elon Musk បង្ហាញផែនការសាងសង់ទីក្រុងលើឋានព្រះច័ន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ

0

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មានក្តីសុបិនចង់នាំមនុស្សទៅរស់នៅលើឋានព្រះច័ន្ទនាថ្ងៃអនាគត ដោយចាប់ផ្តើមសាងសង់ទីក្រុងលើឋានព្រះច័ន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ តាមរយៈការបញ្ជូនរ៉ុក្កែត Starship សម្រាប់សាងសង់ទីក្រុង ។ តើក្តីសុបិនដ៏ធំធេងនេះនឹងសម្រេចគោលដៅដែរឬទេ តើលោកអ្នកចាប់អារម្មណ៍ទៅរស់នៅទីនោះឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9HyPwyBX_sRkllg4IvUek3PhCCryn21JFkKJOkmq1CZYN9NdLVwYv9GR85nWSpgwxjOpcccnoX-BH72pTjmeC3uh_-wqLjYvPCx97TDzsKdsJUWxSfbtRdp0G0FJuG9YaxeHGnxPHYF1Lm4Iqn-1GEBMjbXzcSDr6qlWBypFh-6EXUJUILHC7xuD4SyH7/s830/photo_2026-02-13_14-29-02%20(3).jpg
ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានផ្លាស់ប្តូរផែនការពីការសាងសង់ទីក្រុងលើភពអង្គារ ទៅសាងសង់ទីក្រុងលើឋានព្រះច័ន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍រ៉ុក្កែត Starship សម្រាប់សាងសង់ទីក្រុង ។ ការផ្លាស់ប្តូរផែនការរទៅសាងសង់ទីក្រុងលើឋានព្រះច័ន្ទជំនួសភពអង្គារ ដោយសារការអភិវឌ្ឍរ៉ុក្កែត Starship យឺតយ៉ាវ និងអង្គការ NASA ត្រូវប្រើប្រាស់រ៉ុក្កែតនេះសាកល្បងនៅឋានព្រះច័ន្ទក្នុងភារកិច្ច Artemis III ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyzDTTz4_HYZTEy7ZsapKW6W5tFQdpRc8BVulrcUdpBFgLAXwBEPLn18yW59cRiH0rXvCaWnsPwWkH8SuytPObgAJkiOBaAH6k40IziKZV4oC99CrWp52ptGEu9pslc-IviFOnLNULCkejeAtjB-K9HicLg23soQq6VfxxGzy1ul83WwkZR_DDThxqPYx/s1120/photo_2026-02-13_14-29-02%20(4).jpg

ការសម្រេចចិត្តរបស់ក្រុមហ៊ុន SpaceX ផ្តោតលើផែនការសាងសង់ទីក្រុងលើឋានព្រះច័ន្ទមុនសាងសង់លើភពអង្គារ ត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងផែនការរុករកអវកាសរបស់លោក Elon Musk ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Elon Musk ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន SpaceX និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់ខ្លួនកំពុងផ្តោតលើការសាងសង់ទីក្រុងលើឋានព្រះច័ន្ទ ខណៈកន្លងមក លោកប្រកាសថា នឹងនាំមនុស្សទៅតាំងលំនៅលើភពអង្គារ ដោយប្រើប្រាស់រ៉ុក្កែត Starship ដ៏ធំក្នុងការសាងសង់ទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDtENkrra_5RSbOx1OsJ9UA0mV7JtH99mq6RyI2DgS-qfljEZK4IbBJNaGroKtWeYnM0jzAEt1j0eVPoq_yt9gu9CCWl0nBeh_ZfraFnZrVlUD4Fl3tmhzeFpSjBorEyiDBpAM-i8Mdh_DeKv9NQ5E4qP855Oai7IbwPnxHN91EzG4VjbQARiLHL4kkZyK/s1280/photo_2026-02-13_14-29-02%20(5).jpg

តាមការបង្ហោះសារក្នុងបណ្តាញសង្គម X របស់ស្ថាបនិករូបនេះ ទីក្រុងលើឋានព្រះច័ន្ទនឹងត្រូវសាងសង់ឡើងក្នុងរយៈពេល១០ឆ្នាំទៀត ប៉ុន្តែភារកិច្ចរបស់ក្រុមហ៊ុន SpaceX នៅដដែល គឺធ្វើឱ្យមនុស្សស្គាល់ពីផ្កាយ ។

នេះមិនមែនជាលើកដំបូងទេដែលលោក Elon Musk ផ្លាស់ប្តូរផែនការរបស់ខ្លួន កន្លងមក លោកបានផ្លាស់ប្តូរការកំណត់ពេលវេលាបំពេញបេសកកម្មធ្វើទៅភពអង្គារ គឺពីដំបូង មានគម្រោងទៅភពអង្គារនៅឆ្នាំ២០១៨ បានផ្លាស់ប្តូរមកឆ្នាំ២០២២ វិញ ។ បន្ទាប់មក លោកក៏ផ្លាស់ប្តូរផែនការបញ្ជូនរ៉ុក្កែត Starship គ្មានមនុស្សបើក ចំនួន៥គ្រឿង សម្រាប់ដឹកមនុស្សយន្តផលិតដោយក្រុមហ៊ុនរថយន្ត Tesla ទៅកាន់ភពអង្គារម កឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOIPBvpLBo_5MiCIa0FwM1-E16CTeSFMyL7iqWaS2doSyy_hHA8yZbdTzsbbX9vwj2_vhWAFvtXEsIHdbtbj4GeCsBQq3WP-jPKi4mFZleVXHsKi8mYYgdJTuaBugQmW2VVuAN96VG1N0C1vI8dGJ4gUWjTwyyVnFsZktgCbp9_zrcJ8pBdRDn-GKWNkGN/s1024/photo_2026-02-13_14-29-02.jpg
ប៉ុន្តែការអភិវឌ្ឍរ៉ុក្កែត Starship បែរជាពិបាកជាងការរំពឹងទុករបស់លោក និងបរាជ័យពេលសាងល្បងបង្ហោះជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ ក្រៅពីនេះ ក្រុមហ៊ុន SpaceX ត្រូវទទួលខុសត្រូវការចុះចតរបស់រ៉ុក្កែត Starship លើឋានព្រះច័ន្ទ ដែលសំខាន់សម្រាប់ភារកិច្ច Artemis III របស់អង្គការ NASA ក្នុងគោលដៅនាំមនុស្សទៅជាន់លើឋានព្រះច័ន្ទម្តងទៀត បន្ទាប់ពីមនុស្សជាន់ឋានព្រះច័ន្ទលើកដំបូងកាលពីឆ្នាំ១៩៧២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXs2vUHRFECH-YBmx0q3AiwBXsUqbWsCOzoBaSB43heeZNyL74i0vBK8ipP1wOWVET99yRqcXj1X4GE7d-CG4OnG2mbbEYZEvviycoU686s_FJ1UCgW2ewU45htlrB6H5nBkWKWDNGlQJE80pP_mfxLvGGeoRdbEVZPPIWu7y5s_AJN4D2mj9jNX-Wu12R/s1200/photo_2026-02-13_14-29-02%20(2).jpg

ហេតុនេះ បញ្ហាកើតឡើងជាបន្តបន្ទាប់របស់រ៉ុក្កែត Starship នាពេលបច្ចុប្បន្ន គឺធ្វើឱ្យការបំពេញភារកិច្ច Artemis III ត្រូវពន្យារពេល ខណៈអង្គការ NASA ទើបតែប្រកាសថា នឹងពន្យារពេលភារកិច្ច Artemis III ទៅឆ្នាំ២០២៨ ៕

មកដឹងពីវិធីងាយៗដើម្បីការពារកូនតូចពីការបំពុ.លខ្យល់

0

សូមកុំមើលស្រាលបញ្ហានេះឲ្យសោះ! ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ ជាពិសេសនៅរាជធានីភ្នំពេញ មានករណីប្រែប្រួលគុណភាពខ្យល់ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំង ដល់គុណភាពខ្យល់ និងសុខភាពរបស់ប្រជាជនគ្រប់វ័យ ។ មូលហេតុនេះហើយទើបការយល់ដឹងអំពីរបៀបការពារខ្លួនគឺជារឿងដែលចាំបាច់បំផុត បើទោះជាការបំពុលមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0koRvw2tBmuIccwuAcmN06iUewWubpQo-Q1gQ7ZSsRix2NjdW8y_xMxn-9V5n8Qwjwu5T8Bv_Y4PIurOJdb9paqFr0zDcxzLbAbQzT7anX1c5cQDwgEyIqqIKc-CX6yatUpgcaomT23Gu8DJNf_ROY8HAfIHbjXYBrSAIBAwEWFzfb144jTfvnJnohtM1/s1254/photo_2026-02-13_13-37-41.jpg
យោងតាមផេកផ្លូវការរបស់ UNICEF Cambodia នៅថ្ងៃទី១២ ខែកុម្ភៈនេះបានបង្ហាញថា ការបំពុលខ្យល់អាចបង្កគ្រោះថ្នាក់ខ្លាំង ជាពិសេសសម្រាប់កុមារតូចៗដែលមិនទាន់មានសមត្ថភាពការពារខ្លួនដោយខ្លួនឯង។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា គុណភាពខ្យល់មិនសូវល្អ នេះគឺជាវិធីសាស្ត្រសាមញ្ញៗមួយចំនួន ដែលអាចជួយការពារក្មេងតូចៗពីការបំពុលខ្យល់បានតាមរយៈ៖
១. អំឡុងពេលដែលមានការបំពុលខ្យល់ខ្ពស់ សូមឱ្យកុមារនៅក្នុងផ្ទះ និងកាត់បន្ថយការលេង ឬធ្វើសកម្មភាពដែលហត់នឿយខ្លាំងនៅខាងក្រៅ។
២. ប្រសិនបើចាំបាច់ត្រូវចេញក្រៅ សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងជិតល្អ។
៣. ពង្រឹងសុខភាពកូនរបស់អ្នក តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមសម្បូរទៅដោយ វីតាមីន។
៤. តាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន
ជាមួយនឹងការចែករំលែកពីវិធីសាមញ្ញៗដើម្បីការពារសុខភាពកុមារដូចខាងលើនេះ អង្គការ UNECEF បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន នឹងជួយឱ្យសួតរបស់កូនតូចៗមានសុខភាពល្អ និងរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Ep1SmQ_d2IY0B1BahrQc4H_H3PGnAKlT5GAO4LqihPfxmMJgU6uuo81phGXNZoahQNEPuJE8vNc526LqjRCNbJ1U187QHa_P6hW5PnPYLOt4PHQ8YZRn-wLzDbFosi4DHYC-Ux_ZyBLBDSPzkBtNohTtIXTpTELyXPGqVxslKDbW5pHWvLeHGRsw6msd/s1280/photo_2026-02-13_13-37-42.jpg

ដោយឡែកបើតាមការជូនដំណឹងរបស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ គុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាល្អិតនិចល PM2.5 គិតជាមធ្យម តូចជាងកម្រិតស្តង់ដា ៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ដូចនេះ កម្ពុជាមិនទាន់មានកម្រិតការបំពុលខ្យល់ ដល់កម្រិតប្រកាសអាសន្ន និងកំណត់ឱ្យមានវិធានការសុខភាពសាធារណៈនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9RIUYH_Umog_nR9V2TRLfcusYf8MDJEMlaBdXkGlgl8fMQLLInW040JRwbKeJVWZlkqbe7_BIUkJCVHXsAinw7rNzqursWfx-x_WXhglgrGCPzF-16zI6JQo99WWPNKdAYoxFPiAfUX8Z1MGVJDjCU0jJFHvwlvgezcw3s14xPfrRepDSAwJNZgOHrSd/s1280/photo_2026-02-12_15-10-59%20(2).jpg
សូមបញ្ចាក់ថា ប្រភពសំខាន់ៗនៃការកើតមានការប្រែប្រគុណភាពខ្យល់នោះ គឺមកពីការបង្កឡើងដោយការកើនឡើងនៃឧស្ម័នផ្សែងពីយានយន្ត សកម្មភាពឧស្សាហកម្ម ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង ប្លាស្ទិកនៅតាមទីសាធារណៈ និងតាមលំនៅដ្ឋាន និងពីប្រភពផ្សេងៗទៀត ក្នុងលក្ខខណ្ឌអាកាសធាតុបែបនេះ បានធ្វើឱ្យសារធាតុ បំពុលដែលបានបញ្ចេញទាំងនេះ នៅវិលវល់ក្នុងស្រទាប់បរិយាកាសខាងក្រោម និងកើនឡើង បន្តិចម្តងៗ បង្កើតជាការបំពុលខ្យល់។ កត្តានេះកើតឡើងដោយសកម្មភាពរបស់មនុស្ស ដែលបានធ្វើឱ្យសារធាតុពុល ឬ សមាសធាតុផ្សេងៗ ប្រមូលផ្តុំ និងកើនឡើងបន្តិចៗ នៅស្រទាប់បរិយាកាសខាងក្រោម ហើយក៏បង្កើតបានជាអ័ព្ទដែលយើងមើលឃើញ៕

ទីបំផុតការខំប្រឹងប្រែងរាប់ឆ្នាំតារាចម្រៀង នរិទ្ធ សម្រេចបំណងទិញឡានលើកដំបូងក្នុងជីវិត

0

អស់រយៈពេល១០ឆ្នាំមកហើយដែលតារាចម្រៀង នរិទ្ធ បានប្រឡូកក្នុងអាជីពសិល្បៈតាំងពីនៅក្រុម ប៉ូឡារិច ក្នុងឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះបានក្លាយជាតារាទោលក្នុងទ្រនំបារមី។ ការប្រឹងប្រែងតស៊ូនៅក្នុងអាជីពសិល្បៈតាំងពីមិនទាន់មានភាពល្បីល្បាញពេលនេះ នរិទ្ធ ទទួលបានការគាំទ្រច្រើនជាពិសេសបានសម្រេចក្តីបំណងកើតចេញពីញើសឈាមខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrE4sKnh6AsLlcQTeoZViM_KEKKUTyXxrE1FR5ISEyXnaQh-QjILIYuf_tdOLkmuTF3WJqQiPMVDJwHsFyRR1XkgatLSnhNpjj4FqegUhTxGvl75AJnO8dZC5paFrCFVSHIppaOsflbkZwpYOIG79cgVDQ_YmVlOfGpFYn5Er6thiHaflL1I_bA5Pqp9IR/s2048/image_2026-02-13_09-15-35.png
នៅយប់ថ្ងៃទី១២ ខែកុម្ភៈ នរិទ្ធ បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងពាក្យពេចន៍ថា «ថ្ងៃនេះចូលឡានថ្មី ថ្ងៃស្អែកចេញបទថ្មី ឡានទីមួយក្នុងជីវិត អរគុណដល់តន្រ្តី»។ កាដូដ៏ធំជាឡានស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារនេះមានការចូលរួមអបអរសាទរពីសិល្បកររួមទ្រនំ វណ្ណថាន និង រ៉េត ស៊ូហ្សាណា និងអ្នកគាំទ្រជាច្រើនទៀតក៏បានចូលរួមអបអរសាទរមកកាន់ នរិទ្ធ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnQs_Fo1erIsbJmuEsIAP2YamEChS9YHqqp6PgD5vp6PsA65Khc3i2r2c1LOGqc3KNoGzhaAiGutEqliw8SJlhC8atv8S49ARbosZe-99SZ8j0ErxTjUnoE-RLWqdFy4kBhmzhrRCjsWpWNIdhrST0Yj2NKcJfKfbETK70aiV1-LlHwDpovG3PnkLAT0dY/s2048/image_2026-02-13_09-15-37.png

រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នរិទ្ធ បានសាងប្រជាប្រិយភាពល្បីល្បាញគួរឱ្យកត់សម្គាល់ដោយមានបទចម្រៀងល្បីៗទាក់ចិត្តទស្សនិកជនជាច្រើនបទ ជាពិសេសគឺការសហការជាមួយនឹង វណ្ណដា ។ នរិទ្ធ ក៏ក្តោបឱកាសធ្វើជា Juge នៅក្នុងកម្មវិធីប្រលងច្រៀងរ៉េប រួមទាំងបានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ។ ឱកាសល្អៗដែល នរិទ្ធ ទទួលបានសមនឹងការខំប្រឹងរបស់លោកមកជាយូរហើយក៏ទទួលបានកាដូដ៏ធំនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUmtcAgEDTca2QZJzY6_bMEujghxfRWg4dZxRbcNxnWGPYg0kWbmmoyf455WHgYcTa0YIxRNLLLAl8X41EaSbnYuiLCRkpPDAooMZRqJs1xl3JfQpC-s0z5cVM0fBujGSwn_KRozbbNQpIpiFrFfkGVUOWohG5k-eiZGY8I_-XhINUG8-bQRaCYH-oAr_I/s2048/image_2026-02-13_09-15-41.png

គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនៃសេចក្តីស្រលាញ់១៤ កុម្ភៈ នរិទ្ធ និង វណ្ណដា ត្រៀមចេញបទថ្មីមានចំណងជើងថា «DECADE OF LOVE »នាថ្ងៃទី១៣ កុម្ភៈ នេះ៕

កូនស្រីជំទង់របស់ គីម ជុងអ៊ុន អាចនឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងបន្តពីឪពុក

0

អាយុគ្រាន់តែជាតួលេខ! ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បានបង្ហើបពីរបាយការណ៍មួយនៅថ្ងៃទី 12 ខែកុម្ភៈថា យុវតី គីម ជូអេ ដែលជាកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឥឡូវនេះបានចូលដល់ដំណាក់កាលនៃការក្លាយជា “អ្នកស្នងតំណែងដែលត្រូវបានតែងតាំង” ហើយ ក្រោយទទួលបានការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់។ នេះបើតាមការចេញផ្សាយរបស់ BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRrLg9HdDKyDK1_LkQYNy8YIeJkd5ux7xyg4Bi-bURd7l82F-P8Pui1wFqOxYUkSG5TIvJR2mp7d232ZnIYyKrmqwx4NKQkai5plkLdKiFvu6OL8n0RAo0YhvcNlUXAfwu85RoHf5HQpX1PgEx8dO6Kmqd521en2aDtqV4uyjK7r9LHarx-NRgPkjh_Me7/s1167/photo_2026-02-13_09-30-34%20(4).jpg
តាមប្រភពខាងលើ គីម ជូអេ ដែលក្មេងស្រីជំទង់មានវ័យទើបតែ 13 ឆ្នាំ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានគេកត់សម្គាល់ឃើញថានៅក្បែរឪពុករបស់នាងជាប់ជានិច្ចនៅក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជាទស្សនាវិមានព្រះអាទិត្យ Kumsusan, ចូលរួមក្នុងការពិភាក្សាគោលនយោបាយធំៗ និងការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងជាលើកដំបូងជាមួយឪពុកទៅកាលខែកញ្ញា ដែលធ្វើឲ្យទីភ្នាក់ងារ NIS ជឿជាក់ថា នាងកំពុងត្រៀមខ្លួនដើម្បីស្នងតំណែងរបស់ឪពុកនាងជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquYsgjSZOz1ccbFmzJKw-XpYojSTbgRZ8itnB5VTPLUh5QXsfqiVbqjuRjVizsuRMZdPGUIjO3xz_0jO911QACpRxtDAfzdANiq5OlJDUrXziXatWBJOoNfG-JWvteincGzhral0HqS6Du6IY-rhqSS8QdzGeO7V2HkRvPnn4WpeQv9Ydok-mkvEwuF8q/s949/photo_2026-02-13_09-30-34%20(3).jpg

ក្រុមសមាជិកសភាកូរ៉េខាងត្បូងដែលទទួលបានការសង្ខេបព័ត៌មានចារកម្មនាថ្ងៃព្រហស្បតិ៍ទី 12 ខែកុម្ភៈ ឆ្នាំ2026 បានបង្ហើបថា យុវតីរូបនេះត្រូវបានគេចាត់ទុកថាជាមេដឹកនាំលំដាប់ទី២ជាក់ស្តែងនៅក្នុងប្រទេស ហើយថែមទាំងបានចាប់ផ្តើមផ្តល់យោបល់លើបញ្ហានយោបាយជាតិទៀតផង។ ឥឡូវនេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះមហាសន្និបាតលើកទី៩ នៃគណបក្សពលករដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ដើម្បីមើលថាតើនាងនឹងត្រូវផ្តល់គោរម្យងារផ្លូវការណាមួយ ដែលនឹងបញ្ជាក់ពីស្ថានភាពរបស់នាងជាមេដឹកនាំជំនាន់ទី៤ នៃត្រកូលគីមដែរឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqB_OKKRA_KoNoP-pi9GnBUmORhXezsU7yOfdikPbT5Zk9BhFfe-ytumQvFH_9ARThWUpzVOIccazVter-UpWHKEWEUiEc_J-dM0YfaH3iQ0oJrvS5c6F0EJeV5N0SuWPzhU26VGtlrh7klgYR8Pvii5sBOpBrDg5kkz46lnCUapBLrjoiWgSJgAUG8Bau/s1280/photo_2026-02-13_09-30-34%20(2).jpg

គួរជម្រាបថា គីម ជូអេ គឺជាកូនស្រីតែមួយគត់ដែលគេស្គាល់របស់ Kim Jong Un និង ភរិយារបស់លោក គឺលោកស្រី Ri Sol Ju។ បើទោះជាមានរបាយការណ៍តិចតួចបំផុតអំពីជីវិតឯកជនរបស់គ្រួសារ គីម តែ NIS ជឿថា លោក Kim Jong Un នៅមានកូនប្រុសច្បងម្នាក់ទៀត ប៉ុន្តែកូនប្រុសនេះមិនដែលត្រូវបានទទួលស្គាល់ ឬបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKEtHF2G9mF1awyJiLYPNpMmuze4UXWq5uiuQaOPC1oAi_9c9huOaDFzNJhyTmAAemikgmnega_CEFzhmTeqs2-ntP8CKMTQQLlZpQUPrdxoPP7Id_v1qBPugaxEIRLBEnIgGhr_VNVAfM44v1gf1fnWVTMywtVN17hLv0h8AL11yzylg5vhmfzDkqELx1/s780/photo_2026-02-13_09-30-34.jpg

យ៉ាងណាមិញ បើទោះជាគេមិនទាន់ដឹងថាក្មេងជំទង់រូបនេះមានផែនការអ្វីសម្រាប់ដឹកនាំប្រទេសរបស់នាងក៏ដោយ ប៉ុន្តែនាងទំនងជាមានអំណាចខ្លាំងក្លាក្នុងការបង្កើតប្រព័ន្ធដឹកនាំថ្មីតាមរបៀបណាដែលនាងចូលចិត្ត។ ជាមួយគ្នានេះដែរ គេមិនច្បាស់ទេថាការស្នងតំណែងពីឪពុករបស់ គីម ជូអេ នឹងអាចនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះដល់កូរ៉េខាងជើង៕

រដ្ឋបាលក្រុងភ្នំពេញហាមពលរដ្ឋធ្វើរឿងទាំង ៣នេះដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន

0

បើមិនចង់មានទោ.សទ័ណ្ឌហាមធ្វើរឿងទាំងនេះ! រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ បានចេញនូវសេចក្ដីណែនាំស្ដីពីការហាមឃាត់ប្រជាពលរដ្ឋនៅទូទាំងរាជធានី មិនឲ្យធ្វើរឿងទាំង ៣ នេះដាច់ខាតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងថែមទាំងបានព្រ.មានថា ជនណាដែលបំពាន ឬប្រព្រឹត្តិល្មើសមិនគោរពតាមការណែនាំ នឹងត្រូវទទួលទោ.សទណ្ឌតាមច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXaxYjzm1jPUlpl9nq1HWz12yI9oHpEf8NmueLpDSuAb8FWFE0bTc9EOtDQqd6UuLDlx8nCpRCd5hAcrqs2c5Pn8Wm_MD3oH6B5L3Z01PlVfSKlen33ungVGOFmqrOuo3tAcz21VbllvMn4pRPR2nDDKljAzkGg28SWaJlYWpMnHuVYViq1SVO1Hw4eD9T/s900/photo_2026-02-12_11-00-13.jpg
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkuMNd62MOvSt8awfzJmBCG8eXnQ8hQfg3tcDCJtIEq5rSmAinnkZR2XhZsRLeLNYvNz12G0xwkxY1P0cIPx3hyrjThSja4vVgw5pIWDPJpSWaV4lA9XGYLJ6ZN3TL6VT06iJe_efd10-sYp9qrQTNOmyBMlbYO6bJzyd_Mn73d7zTcKsYaVafLT5ETBlS/s904/photo_2026-02-12_11-00-13%20(5).jpg
បន្ថែមលើនោះ ក្នុងសេចក្ដីណែនាំខាងលើ រដ្ឋបាលរាជធានី តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកចំពោះការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQScaLsmeaLYtPeY9Z_pVQ3WcKl3bD32DBksmYR2WFbgrgjfxnA6AbYZwbZHVdcMJnAT906PxJhC65sMx8GEaK_9jM59RcU8WVNY1h5KY91hzXT4zmyJnLOTjAWxOZBubyUxiKKfBwZPHby-6ITmY5RRMIxdR1NTg3g42yZYNuZfEGUjHPgOvBHJgI5Z80/s598/photo_2026-02-12_11-00-13%20(4).jpg
ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានព្រ.មានថា ជនណាដែលបំពាន ឬប្រព្រឹត្តិល្មើសមិនគោរពតាមការណែនាំនេះ ហើយបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9RAXmK1Zb3PN5g-NCF99ItM2bZ7Q1O2YXV1eNW4-Ukj59Rwim9xY8M982fAp3V0sIa39nK8AYrYPKLa71Nrk63lldeULsOeukwQAkhjdvbaW33sMnvM6JU-UzDihNR-Vpch7otXdDBf1t73r4nrAu4pRkaqfhXC9hgmTGjsvI8lQYvUtDPxB1a8oaUvUg/s1000/photo_2026-02-12_11-00-13%20(3).jpg

ជាមួយគ្នានេះ រដ្ឋបាលរាជធានី ក៏បានស្នើមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ ខណៈអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ចំពោះរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព៕

Nchive ក្រុម K-Pop ដំបូងដែលបញ្ជូល Subtitle ជាភាសាខ្មែរនៅក្នុងវីដេអូ

0

ជាទូទៅក្រុមចម្រៀង Kpop ល្បីៗមួយចំនួនធំបានបញ្ជូល Subtitle ជាច្រើនភាសាទៅតាមទំហំទីផ្សាររបស់ពួកគេខណៈនៅតំបន់អាស៊ានវិញគេសង្កេតឃើញថាភាគច្រើនមានភាសាថៃ និង ភាសាវៀតណាម។ នេះអាចដោយសារទំហំទីផ្សាររបស់កម្ពុជានៅមានកម្រិតនៅឡើយ ប៉ុន្តែយ៉ាងណាយើងក៏មានតារា K-Pop ល្បីៗមកសម្តែងដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEUU0q9QCiohmqYhpMLdwF5Eyeqi1LPgxPvKX-io_Z85RdsEqfOjZKp_o7_dnGYFhyphenhyphen9gGCPyuqxxBEBmG91oRNwRim_GLtAvRVjRa5a6Ss1s77RNz5fJdjZl25DOvx3cdrv66PRipWv9BXEsjcGdKXvYZ4wTR8J4iOB6sHlzRjPR6ewCHG_5rNauRM-uyP/s1440/image_2026-02-12_16-04-18%20(3).png
ងាកមកកាន់ក្រុមចម្រៀង Nchive វិញដ្បិតតែទំហំប្រជាប្រិយភាពក្រុមនេះពុំទាន់ធំទូលំទូលាយទូទាំងពិភពលោកក្តីប៉ុន្តែ Nchive តែងតែផ្តល់ភាពសារៈសំខាន់មកកាន់ប្រទេសកម្ពុជាជានិច្ច។ ជាក់ស្តែង Nchive បានក្លាយជាក្រុម K-Pop ដំបូងដែលបានបញ្ជូល Subtitle ជាភាសាខ្មែរ នៅក្នុងវីដេអូរបស់ពួកគេ។ កាលពីពេលថ្មីៗនេះ(១០ កុម្ភៈ) Nchive បានបង្ហោះវីដេអូ Vlog នៅលើឆាណែលយូធូបរបស់ពួកគេពីការចូលរួមសប្តាហ៍ម៉ូតនៅប្រទេសកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdA_EooZ_E47jPIhupmnWHo9-usQyYe8Ir0TYhIeIVIsw2dPPbmHLy8OpOhZy0oM8HjRbWeWnMybCY8SlQ5fCtxaT3rsSJJp5-NpoeLNodQLFDGZWheAUbK4UJloVI7acxWaR5MIRdP02dYyi-1yuaqyMjezeTOEa6PQrI_r1FRtA2r4H2wsJPlqmQVJ3/s1440/image_2026-02-12_16-04-19.png

នៅក្នុងជម្រើស Subtitle ក្រុមចម្រៀង Nchive បានដាក់បញ្ជូលរហូតដល់១០ភាសាហើយក្នុងនោះក៏មានភាសាខ្មែរ។ ការដាក់បញ្ជូលនេះត្រូវបានទស្សនិកជនគិតថាក្រុមនេះមានអ្នកគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជាខណៈទាំងអាលដលនិងហ្វេនៗមានទំនាក់ទំនងល្អបន្ទាប់ពី Nchive បានមកប្រទេសកម្ពុជាចំនួនពីរដងមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXI_y2g9Sdor4o5DCBgCL8dVjZ9ERtBcW6fPgKuz2TV3gFdkS8zJhVxce3CFj9GJDa7tHPv-44UIRxcAHdl1WPT-sGB3dMC1weX_tgEIH-81oQsju39eQBaB8iV7a1Vrid3QtRSkX9jbT1KmsoruaJy-pzxPkiCTWb15jnY0ZK1eC4So-_NTDM2ayHnctG/s1285/image_2026-02-12_15-48-54.png

Nchive មានសមាជិក៦នាក់រួមមាន HA.L, E.aN, Kangsan, Yuchan, Juyoung, និង N ។ បន្ទាប់ពីមកប្រម៉ូតនិងប្រគំតន្រ្តីក្រុមនេះអាចនិយាយពាក្យមួយចំនួនជាភាសាខ្មែររួមទាំងអាចអក្សរខ្មែរខ្លះបានទៀត៕

ប៉ីប៉ី ឌី និង សេងហួរ និយាយបែបនេះក្រោយមានការរើ.សអើ.ងសហគមន៍ស្រលាញ់ភេ.ទដូចគ្នា

0

ថ្មីៗនេះសហគមន៍អនឡាញមានការជជែកវែកទាក់ទងនឹងយុវជនម្នាក់ដែលចេញវីដេអូមានការមិនពេញចិត្តចំពោះខ្សែភាពយន្តតុក្កតាមួយដោយមានការបញ្ជូលការស្រលាញ់ភេទដូចគ្នារវាងមនុស្សស្រីនិងមនុស្សស្រី។ វីដេអូរបស់យុវជននោះបានទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងឆាប់រហ័សជាពិសេសពីសហគមន៍ LGBTQ+។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqAJ8DhFK466dOy3Y8eUrZxXA2wWaQag3g75jFVBHUOMUjGcUQKP_AQvFLmNmZZPHdy9oB_AiWlMKDXZmG9UiyIrJhRA50LoINpsF0T56iVS-Ctsb0AVcrz0XXik6KDVUWbIGu5SnHt1f906GKdXEhXIBDoSLL4F8WQOLi2mYs9irmTYFTlsjjKP0ovQkL/s1716/image_2026-02-12_14-38-17.png

ពាក្យសម្តីរបស់យុវជននេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីព្រោះការរើសអើងភេទនៅតែមាននៅក្នុងសង្គមបច្ចុប្បន្ន។ រឿងដ៏ក្តៅគគុកនេះដែរស្រាប់តែគេបានឃើញ ប៉ីប៉ី ឌី បានចេញមកបង្ហោះសំណេរនៅលើផេករបស់ខ្លួនថា «ការរើសអើងភេទនៅតែមានអាណិតជីវិតខ្លួនឯង សួរថាអ្នកណាចង់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4AwrfkGvqNCFN6IHI0Ef2GeRqKWRWZ2nWfv4jhFN97wjbmpXcpparZZwgBf7bY2b9MDUFFQErJnB8AGfu1jaj_A3lMUXyc4vOL0iv5mrqyS3ECHZAhqciUoCENLd23ZKASkeCMaU4Fk4nGlOunZvMrrlC6yJJ6tDptTK5_teczgRHNI7eTOwGx5t78Ysx/s1920/image_2026-02-12_14-38-25.png

មិនត្រឹមតែ ប៉ីប៉ី ឌី ប៉ុណ្ណោះទេដែលតូចចិត្តចំពោះការរើសអើងភេទពីមនុស្សមួយចំនួន Influencer សយ សេងហួរ បានចេញមកបង្ហោះក្នុងន័យថា «សហគមន៍យើងតូចណាស់ ដូច្នេះយើងត្រូវតែក្រោកឈរឡើងដោយខ្លួនឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggwssoJ__b7gF-qy55E8KlFWr43FSav5_YyOdSVwkToAYf-du07oGC-bsy24F3UPh7XUXl8wEH6nm4FCulrnwSRyInWmfT_lvskkeUBSsv8d9pYbbpshTgjFOAJ97qEIC_XX8cxH_MSdWakINcYPSr5dUoPK1X15pnBfBLJL8JgyM73GnkQu7jq_ThT4TW/s2048/image_2026-02-12_14-39-39.png

នេះគឺជាការពិតដែលទស្សនិកជនបានឃើញថាសហគមន៍ LGBTQ+ តែងតែចេញមកការពារចំពោះសិទ្ធិសេរីភាពរបស់ខ្លួនបន្ទាប់ពីរងការរើសអើងនិងសើចចំអកនៅក្នុងសង្គម។ គេចាំបានថាកន្លងមកថ្មីៗនេះអ្នកបង្កើតមាតិកា ៦រូប បានបង្កើតរូបភាពខ្លឹមសារទាក់ទងនឹងប្រេងឆាបានធ្វើឱ្យសហគមន៍ LGBTQ+ និងសាធារជនទូទៅមានការខឹងសម្បារយ៉ាងខ្លាំង។ ការស្រុះដៃគ្នារបស់សហគមន៍ LGBTQ+ ដែលបានចេញមកតស៊ូមតិរកយុត្តិធម៌ក៏បានជំរុញឱ្យអ្នកបង្កើតមាតិកាទាំង៦រូបនេះចេញមកសូមទោសសាធារជនផងដែរ៕

ក្រុមហ៊ុន Gartner ហ៊ានចេញមកអះអាងថា កុំទុកចិត្តបច្ចេកវិទ្យា AI ពេកព្រោះមិនទាន់អាចជំនួសមនុស្សបាន

0

ជាច្រើនឆ្នាំនេះ ក្រុមហ៊ុននានាបានបញ្ឈប់បុគ្គលិកពីការងារដើម្បីប្រើប្រាស់បច្ចេកវិទ្យា AI ជំនួសវិញ ពីព្រោះមើលឃើញ AI អាចធ្វើការងារទាំងអស់ជំនួសមនុស្ស ថែមទាំងឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ប៉ុន្តែ Gartner ជាក្រុមហ៊ុនស្រាវជ្រាវលំដាប់ពិភពលោក ថា AI មិនអាចធ្វើការទាំងអស់ជំនួសមនុស្សទេ ហើយក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកដោយសារ AI នឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញនៅឆ្នាំ២០២៧ ពីព្រោះ AI ធ្វើការលឿនពេកក្នុងផ្នែកសេវាកម្មធ្វើឱ្យអតិថិជនមិនពេញចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpH4T-h2B_MyhbngFYLIseqUGkI05LqfSmS6mABh-YSvX0IlNZRIy3uvf8ypbMJs92u_SdCIQjZyWFTi1BmcgfsOwvvezO3MJSnQsxyvq04SdjopeVCUteSOywm7UvYfxuC7AtdVGiK-htCSY4v6zw842tzoXkaWXmkBde23_s6oT2glkYtDRtWwyc0yu/s1280/photo_2026-02-13_08-46-41.jpg

Gartner, Inc. គឺជាក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ការប្រឹក្សាលំដាប់ពិភពលោក បានដាស់តឿនទៅកាន់ក្រុមហ៊ុននានាដែលប្រញាប់បញ្ឈប់បុគ្គលិកពីការងារដើម្បីងាកទៅប្រើប្រាស់បច្ចេកវិទ្យា AI ថា នៅឆ្នាំ២០២៧ ក្រុមហ៊ុនរហូតដល់៥០% ដែលបញ្ឈប់បុគ្គលិករបស់ខ្លួនដោយសារ AI នឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញដើម្បីបំពេញតួនាទីដូចមុន ពីព្រោះ AI មិនអាចធ្វើការងារទាំងអស់ជំនួសមនុស្សបានទេ ។

ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុនដែលធ្វើការផ្នែកសេវាកម្មបម្រើអតិថិជន គួរតែផ្តល់ភាពសំខាន់លើការរីកចម្រើនរបស់ក្រុមហ៊ុនរយៈពេលយូរអង្វែង ប្រសើរជាងក្រុមហ៊ុនផ្តោតតែលើការកាត់បន្ថយដើមទុនរយៈពេលខ្លី ពីព្រោះ AI មិនល្អឥតខ្ចោះ ឬអាចធ្វើការងារទាំងអស់ជំនួសមនុស្សទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ4xtZbtM2jX0LWUajBv4quGVls9wn3U0eSq1CfuCa5W1VuWtISar5iRraVshA7zX4d4pNnFzXW_IYVohW3UVAfbJxxoZ0QuRQ1b2F8bOlCG7FVtowHBTjZzsq3pJyZKiTSA8nTgdieYK2cXYCD9TUjy6kdp-kEyVX1vSsrqm3cDtsKO5WmVDxrzoOs5uq/s1280/photo_2026-02-13_08-46-39.jpg

អ្នកស្រី Kathy Ross នាយកជាន់ខ្ពស់ផ្នែកវិភាគការងារសេវាកម្មបម្រើអតិថិជនរបស់ក្រុមហ៊ុន Gartner ថា ក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកពីការងារដោយសារ AI កន្លងមក អាចបណ្តាលមកពីការខ្វះខាតថវិកា ប៉ុន្តែពេលនេះ ការប្រើប្រាស់ AI មានដែនកំណត់ ហើយក្រុមហ៊ុនទាំងនេះនឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន និងរក្សាគុណភាពការងារសេវាកម្មអតិថិជន ។

ការលើកឡើងនេះ ស្របនឹងការលើកឡើងរបស់ Emily Potosky នាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Gartner ថា បច្ចេកវិទ្យា AI មិនល្អគ្រប់គ្រាន់សម្រាប់ធ្វើការងារជំនួសបុគ្គលិកមានជំនាញទេ គឺមនុស្សមានគុណសម្បត្តិល្អជាង AI ។ ការពឹងផ្អែកលើ AI តែម្យ៉ាងនាពេលនេះ វាឆាប់រហ័សខ្លាំងពេក និងប៉ះពាល់ដល់ការងារក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVRL6NALqdafuKqFisDukZjxUWVnYUYgYNSBl1L_PaMt2OnOMFiissm_DK7AeUtRP7FyC06R58pJNbo8ckX8ZskrEFlNALtiPXgWOYJDycKnDnWrVpaVP-NWhdPB9Bx_lVNLt_aTVRzWYag3-6iz7Z3bI1iBsaTwKr4-EoEeUCKKAnW28m8K1Z1ahQrIlG/s1280/photo_2026-02-13_08-46-40.jpg

លទ្ធផលការស្ទង់មតិរបស់ក្រុមហ៊ុន Gartner កាលពីខែតុលា ឆ្នាំ២០២៥ ដែលបានសាកសួរប្រធានផ្នែកការងារបម្រើសេវាកម្មអតិថិជន ចំនួន៣២១នាក់ និយាយថា AI ធ្វើការលឿនពេកក្នុងការងារសេវាកម្ម ដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ។

នេះបង្ហាញថា ទោះជាបច្ចេកវិទ្យា AI ត្រូវបានអភិវឌ្ឍន៍ខ្លាំងយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនអាចបង់បោះបុគ្គលិកចោលដែរ ពីព្រោះបុគ្គលិកមានបទពិសោធន៍ធ្វើការផ្នែកបម្រើសេវាកម្មល្អជាង AI ។ រីឯការប្រញាប់បញ្ឈប់បុគ្គលិកពីការងារដើម្បីប្រើប្រាស់ AI នោះ គឺជាការដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkZk1k42KpLla1YUY9Jbu9n-HO-Nm0TO2FDOHzi1k4KFTodTriA4pOrxkqnDdTN6XUuaHGWktnT_wZilte8QDeESeScxiQUeJOsPEJPX1OfPYw3N6hLV9GY6A4BrV_nflrHN4EcEBMtzvKf8rBoHgdLjx2-PsWcbMdT0T3KykRULcR8BTjSE6313mGL0r/s1000/photo_2026-02-13_08-46-41%20(2).jpg

បន្តគាំទ្រផលិតផលខ្មែរ ឆ្នាំថ្មីនាំលាភ នាំសំណាងចូលផ្ទះជាមួយ វី-កូឡា

0

សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង ជួយឲ្យចរន្តសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ វី-កូឡា ផលិតផលដែលមានគុណភាពរបស់ក្រុមហ៊ុន វឌ្ឍនៈ កាន់តែទទួលបានការគាំទ្រខ្លាំង និងផ្ទុះការកុម្ម៉ង់ច្រើនពីម្ចាស់ហាងលក់ភេសជ្ជៈតូចធំ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់អាជីវកម្ម ម្ចាស់រោងចក្រសហគ្រាស ដែលទិញយកជូនដល់ដៃគូអាជីវកម្ម ជូនដល់បុគ្គលិក និងទិញយកទៅសែនចិនផងដែរ ដើម្បីចែករំលែកក្តីស្រលាញ់ នាំលាភ នាំជ័យ នាំសំណាងឆ្នាំថ្មីសម្រាប់ឱកាសបុណ្យចូលឆ្នាំចិននេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX6-j1N_652uPGt6rAO-gfqitR96bwT4Eck2uepX4FdbAyp39xeJc91dDaNQw2DbBb_S2ZRYJXQ4fry7vWjWX57XgI8Zr8SYAQVm-e9zbvbMx_0TCqw3eDYipnXGHK6KA627IIGEiXLmO-1Hb8oJ6TBYSF1XUapQC-od12TCbck8iCeHm3rHbm1Hwk5DlN/s1080/2%20(5).png

ភេសជ្ជៈ វី-កូឡា មានរូបរាងប្រណិត ការរចនារំលេចពីទង់ជាតិខ្មែរ ប្រកបដោយមោទនភាពជាតិ ដែលមានពណ៌ក្រហមខៀវ ចែងចាំង ដែលជាពណ៌មានហុងស៊ុយខ្លាំងសម្រាប់ឆ្នាំថ្មី។ វី-កូឡា មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងជួយឲ្យគ្រប់មុខម្ហូបកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ ធ្វើឲ្យការជួបជុំក្រុមគ្រួសារ មិត្តភក្តិ បងប្អូនកាន់តែសប្បាយរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihCsqsUl5CZ_zXFrflkZhFowwWCWuYkk36hTnQZ5eIP9Sx5z0pSo8hIQ_zN2J8QUhyGzlXxlcaM1-4yIWU4h9l_VhMHTVZq32GeX07s1rSu9GXQ1IJmq4L8qY4SbZBN-W-zOp8thyphenhypheneZcMS0OtiZumtWQ1JM7sosrgVlAeOqSmEeqKFuN1O0hZsL0pCU_CF/s2048/1%20(15).jpg
បន្តគាំទ្រផលិតផលខ្មែរ គាំទ្រ វី-កូឡា ហើយចែករំលែកក្តីស្រលាញ់លាភសំណាងឆ្នាំថ្មីទាំងអស់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl3b16x9rFhsV9EXIMXFwPpbn9Ed7G_bv-hX37UYk7P633JmVg5u9vlVYGpF61VGa1vre0qatT7MGAFAjcKC6IYBRTuezSa-TxXwQ8LL-_7cY8XfJa0h31QNgfpNnCL9RXDGwkUSYE1tGbnLzsXlJnplYWBuDlZD4Vto7rK_rd5EajtM0Y6iHChUOgqAiO/s2048/633718509_122148834938962009_1434527145712181782_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0g5w27b5RpzJCEtL-6k5WpyFb_vjmEkH_J8VY-n3CwKM7KxL730NT8n5kIqVr9Eumf28x4bCLZlN8pjWVmGv8tuTJyfYCOe5q6gz3TD8TMIUiDObFoI6Cia7A_kijyPPy0h9GztGf5EHaUwlZm5TFmd57DOgnal4jZP3sFYzLlmXHr0f8SxbWm4X2VZw7/s2048/4%20(10).jpg

ថៃកើតការសង្ស័យអាច​មានសង្គ្រា.មជាមួយកម្ពុជាជាថ្មី បន្ទាប់ពីកងទ័ពថៃជាន់មីន

0

កងទ័ពថៃតែងតែប្រកាសពីការជាន់មីនពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ដើម្បីយកលេសបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាម្តងហើយម្តងទៀត! ពេលទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ស្រកចុះភ្លាម កងទ័ពថៃក៏ប្រកាសជាន់មីនភ្លែត ដើម្បីយកលេសវាយប្រ.ហារកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ ការចោទប្រកាន់កម្ពុជាបង្កប់មីន គឺជាល្បិចដដែលៗរបស់កងទ័ពថៃមុនពេលបើកឆាកសង្គ្រា.ម សូម្បីតែពលរដ្ឋថៃនៅព្រំដែន ក៏ដឹងពីល្បិចនេះដែរ ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កងទ័ពថៃភូមិភាគទី២ ប្រកាសថា កងទ័ពថៃ៣នាក់ ដើរជាន់មីននៅព្រំដែនស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យរងររបួសធ្ងន់ដាច់ជើងឆ្វេងម្នាក់ និងរបួសស្រាល២នាក់ ដោយដាក់ការចោទប្រកាន់ជាគ្រាប់មីនបន្សល់ពីសង្គ្រាមរវាងកម្ពុជា-ថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ។ មុនពេលបោះឆ្នោត គណបក្សនយោបាយថៃនានា រួមទាំងគណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul រវល់ឃោសនាបោះឆ្នោត ពេលនេះ បោះឆ្នោតរួចភ្លាម ស្រាប់តែកងទ័ពថៃប្រកាសជាន់មីនភ្លែត ដែលធ្វើឱ្យពលរដ្ឋថៃនៅព្រំដែនបារម្ភពីកងទ័ពថៃយកលេសគ្រាប់មីនធ្វើសង្គ្រាមវាយកម្ពុជា លើកទី៣ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post នៅថ្ងៃទី១២ ខែកុម្ភៈ អាជីវករលក់ដូរនៅស្រុកបានក្រួត ខេត្តបុរីរាំ បារម្ភពីកងទ័ពថៃយកលេសផ្ទុះមីននៅព្រំដែនខេត្តស៊ីសាកេត វាយប្រហារកម្ពុជា លើកទី៣ ពីព្រោះកងទ័ពថៃធ្លាប់ប្រើល្បិចនេះដើម្បីឈ្លានពានកម្ពុជាកន្លងមក ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ពថៃ បញ្ចប់ជម្លោះព្រំដែនឆាប់ៗ ដោយសារបាត់បង់ចំណូល ត្រូវជម្លៀសពីលំនៅឋាន ទោះជារដ្ឋាភិបាលចែកប្រាក់ឱ្យ ក៏មិនគ្រប់គ្រាន់ដែរ ។

ពលរដ្ឋស្រុកបានក្រួត ខេត្តបុរីរាំ បារម្ភយ៉ាងខ្លាំង ថាតើកងទ័ពថៃនឹងធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី៣ ដែរឬទេ ស្របពេលបញ្ចប់ការបោះឆ្នោតនៅថៃមិនទាន់បានប៉ុន្មានថ្ងៃផង ក៏មានព័ត៌មានកងទ័ពថៃ៣នាក់ ជាន់មីនរងរបួសធ្ងន់-ស្រាលនៅព្រំដែនខេត្តស៊ីសាកេត ។ ម្យ៉ាងទៀត កងទ័ពថៃព្យាយាមញុះញ៉ង់ និងល្មើសបទឈប់បាញ់ជាបន្តបន្ទាប់ធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹង ដោយការពង្រាយកុងទឺន័រព័ទ្ធយកទឹកដីកម្ពុជា ។

ពលរដ្ឋថៃ និងអាជីវករលក់ដូរ មិនចង់ឱ្យកងទ័ពថៃវាយប្រហារកម្ពុជាម្តងទៀតទេ ពីព្រោះពេលជម្លៀសប៉ះពាល់គ្រប់បែបយ៉ាង ទាំងការទុកផ្ទះសម្បែងចោល មិនអាចលក់ដូរបាន បាត់បង់ចំណូល ។ ពេលកងទ័ពវាយប្រហារកម្ពុជាលើកទី២ ធ្វើឱ្យកសិករ អាជីវករជាច្រើននាក់ជំពាក់បំណុលកើនឡើង រីឯប្រាក់សំណងទទួលបានពីរដ្ឋាភិបាល គឺតិចតួចបំផុត ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ព ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗដើម្បីប្រកបមុខរបរដូចមុន ។

ក្រៅពីនេះ ពលរដ្ឋស្រុកបានក្រួត សំណូមពរឱ្យលោក Anutin Charnvirakil ប្រធានគណបក្សភូមិចៃថៃ ធ្វើតាមការសន្យាពេលរកសំឡេងឆ្នោត គឺបិទព្រំដែនកម្ពុជា-ថៃជារៀងរហូត ដោយសារខ្លាចមានការនាំចូលទិន្នផលកសិកម្មពីកម្ពុជា ដែលធ្វើឱ្យតម្លៃទិន្នផលកសិកម្មថៃធ្លាក់ចុះ ដូចជា ៖ អង្ករ ដំឡូងមី និងជ័រកៅស៊ូ ។

គួរបញ្ជាក់ថា ពលរដ្ឋថៃកើតការសង្ស័យអាច​មានសង្គ្រា.មជាមួយកម្ពុជាជាថ្មី បន្ទាប់ពីកងទ័ពថៃជាន់មីន​នេះ មិនមែនមានតែពលរដ្ឋខេត្តបុរីរាំទេដែលសង្ស័យ គឺពលរដ្ឋ​តាមបណ្តាខេត្តផ្សេងៗដែល​នៅជាប់ព្រំដែនកម្ពុជា​ ក៏សង្ស័យដែរ ពីព្រោះមុនពេលថៃឈ្លានពានកម្ពុជាម្តងៗ កងទ័ពថៃបានយកលេសចោទប្រកាន់ ទម្លាក់កំហុសលើកម្ពុជាទាំងគ្មានភស្តុតាង ។

កាលពីខែមករា លោក Anutin បញ្ជាក់ទៅកាន់ពលរដ្ឋថា នឹងគ្មានសង្គ្រាមលើកទី៣ ជាមួយកម្ពុជាទេ កងទ័ពកម្ពុជា-ថៃបាននិងកំពុងប្រាស្រ័យទាក់ទងគ្នាដើម្បីបង្ការរាល់ការយល់ច្រឡំផ្សេងៗ ប៉ុន្តែសម្តីរបស់មេដឹកនាំថៃរូបនេះមិនអាចយកជាការបានឡើយ ដោយសារលោកជាមនុស្សបាតដៃខ្នងដៃនិយាយឱ្យតែរួចពីមាត់ ស័ក្តិសមនឹងមានរហស្សនាមថា «សត្វកណ្តុរ» ។

ក្នុងឆ្នាំ២០២៥ ប្រទេសថៃបានបើកការឈ្លានពានកម្ពុជា ចំនួន២លើក គឺលើកទី១ នៅខែកក្កដា និងលើកទី២ នៅខែធ្នូ ដែលការឈ្លានពានរបស់ថៃនេះដោយសារបញ្ហានយោបាយក្នុងស្រុករបស់ខ្លួន និងជាឈ្នាន់នយោបាយរបស់លោក Anutin ដើម្បីប្រមូលសំឡេងឆ្នោត ទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ៕