Lisa បានបង្ហាញខ្លួនក្នុងនាមជាតារា K-Pop ដំបូងគេដោយបានសម្តែងបទ «Live and Let Die»ដែលជាបទក្នុងភាពយន្ត James Bond ឆ្នាំ១៩៧៣ ក្នុងកម្មវិធី Oscars ឆ្នាំ ២០២៥។ ទោះជាយ៉ាងណាវត្តមានរបស់ Lisa ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ចំពោះការច្រៀងខ្សោយរបស់នាង ខណៈតារាហូលីវូដមួយចំនួនធំហាក់មិនសូវជាឱ្យតម្លៃចំពោះការសម្តែងរបស់នាង។

Lisa បានសម្តែងយ៉ាងរស់រវើកដោយបង្ហាញខ្លួនពីលើចុះមកឆាកតាមរយៈខ្សែកាប ដោយបានបកស្រាយចម្រៀង «Live and Let Die» ។ បន្ទាប់មក Doja Cat និង Raye បានបកស្រាយចម្រៀងរៀងគ្នាក្នុងខ្សែភាពយន្តនេះ។ ការបង្ហាញខ្លួនរបស់ Lisa ក្នុងកម្មវិធី Oscars បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើ X។ 
ទស្សនិកជនជាច្រើនបានកត់សម្គាល់ថាការចែករំលែកនៅលើឆាកជាមួយនឹងទេពកោសល្យដូចជា Doja Cat និង Raye បានធ្វើឱ្យការសម្តែងមិនល្អរបស់ Lisa ជាក់ស្តែង។ នាងត្រូវបានគេរិះគន់ចំពោះការច្រៀងខ្សោយរបស់នាង ផ្នែកខ្លះដាច់ៗឬសូរខ្យល់ដង្ហើម និងចេញបទភ្លេង ការសម្តែងរបស់នាងមានភាពមិនសូវល្អបើប្រៀបធៀបទៅនឹងការបើកក្បាលដ៏ឡូយរបស់តារាម៉ូដែល Margaret Qually និងសំឡេងដ៏ខ្លាំងរបស់ Raye ជាមួយនឹងបទ «Skyfall»។
នៅលើ X អ្នកទស្សនាបានបញ្ចេញមតិថា៖ បើគ្មានខ្សែពួរ និងរាំ Lisa គ្មានអ្វីទាក់ទាញអ្នកទស្សនាទេ បើប្រៀបធៀបជាមួយ Doja Cat ឬ Raye សម្លេង Lisa ពិតជាយ៉ាប់ណាស់ Lisa គួរតែច្រៀងក្នុងស្ទូឌីយ៉ូ បើប្រៀបធៀបនឹងសិល្បករអន្តរជាតិល្បីៗ Lisa មិនល្អគ្រប់គ្រាន់ក្នុងការសំដែងលើឆាកធំដូច Oscars»។

ដ្បិតថាអ្នកមួយចំនួនបញ្ចេញមរិរិះគន់ជាច្រើនដងចំពោះការប្រើប្រាស់សំឡេងរបស់ Lisa ក្តីប៉ុន្តែអ្នកគាំទ្ររបស់នាងនៅតែមានអារម្មណ៍រំភើបចិត្តចំពោះ Lisa ដែលអាចដើរមកដល់ចំណុចមួយនេះធ្វើឱ្យ K-Pop ល្បីរន្ទឺជ្រៀតចូលឆាកពិភពលោក៕










