Home Blog Page 666

ដឹងតែកក្រើកទៀតហើយជាមួយការប្រគំតន្ត្រី GANZBERG Super Idol រដូវកាលទី 3 ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025!

0

ភ្នំពេញ – នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ក្រុមហ៊ុន GANZBERG នឹងមកនូវមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏កក្រើកនេះនឹងមានវត្តមានចូលរួមសម្ដែងពីក្រុមតារាចម្រៀងកូរ៉េ K-POP និងតារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនរូបទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuvndDSPMFDiKD4pIU6sPU34mMykTDxXYeaj1uw3GOF__CDp_p32IKwmDKUPb45FvvmTzkjDALZXSJ0wsmRvaz5eYILTMjmytHpDrExscyuDGYmKFWyBsQfyh5c9jcu-j6m7NtDKqaqbJdRAQHnMId3ebuJCgKVMfepaDuc08ycmhoJaon6LiOG9DMmsBH/s1080/GANZBERG_S3_Poster.png
ដោយសារទទួលបានការគាំទ្រយ៉ាងសម្បើមជាប់ៗគ្នាក្នុងឆ្នាំ 2024 កន្លងទៅ ក្រុមហ៊ុន GANZBERG បានសម្រេចរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 នេះឡើង។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរបស់ខ្លួន ក្រុមហ៊ុន GANZBERG នៅតែបន្តរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដែលភាសាសកល ដោយបង្កើតពេលវេលាដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រទូទាំងប្រទេស។
ព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 នេះនឹងមានវត្តមានចូលរួមសម្ដែងដោយតារាក្នុងស្រុកល្បីៗជាច្រើនរួមមាន៖
– ស្ដេចដាយណូស័រ G-Devith ជាតារាចម្រៀង Rapper ដែលស៊ីដាច់គេនៅស្រុកខ្មែរ ខាង Rap លឿនដូចម៉ាស៊ីនដេរ និងលេងស្ទាយសម្លៀកបំពាក់ប្រ៊ែនៗតម្លៃកប់ពពក
– Rapper ស្រស់សង្ហារ Vuthea ដែលជា Coach ក្នុងកម្មវីធីប្រកួត Rap ដ៏ល្បីល្បាញ Rapper Fighter ប្រចាំស្ថានីយទូរទស្សន៍ PNN
– Zedes ដែលជា Rapper សំឡេងធ្ងន់ បារ៉ូលមុតដែលកំពុងផ្ទុះការចាប់អារម្មណ៍ថ្មីៗនេះតាមរយៈបទ Diss Track

– NPN ដែលជា Rapper មានសំឡេង Unique ​ប្លែកពីគេគួរឱ្យទាក់ទាញដែលហ្វេនៗស្គាល់ច្បាស់​តាមរយៈបទ Channavinlyna

– តារាចម្រៀងពូកែថ្នម សំឡេងផ្អែម Morm Picherith ម្ចាស់បទ “បងនៅឆ្ងាយ” ដ៏ល្បីល្បាញ
– DJ Tayler នឹងចាប់ដៃគូជាមួយ MC Slick ដើម្បីចាក់តន្ត្រីទាន់សម័យញាក់ៗកន្ត្រាក់អារម្មណ៍ដែលធ្វើឱ្យអ្នកគាំទ្រទប់ខ្លួនមិនជាប់ ចង់រាំសប្បាយតាមចង្វាក់ភ្លេង
– MC Visal រូបសង្ហារ វេហាចាក់ទឹកមិនលិចដែលពូកែញ៉ាំងបរិយាកាសសប្បាយរីករាយ
– MC ដ៏ស្រស់សោភា ពូកែវេហា Heng Keo Nita
– MC Neary Korea ដែលចេះនិយាយភាសាខ្មែរ ប៉ៃឡាំៗគួរឱ្យចង់ស្ដាប់ និងក្រមិចក្រមើមគួរឱ្យខ្នាញ់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYGwKsHNLS3nbwPojgSd5s6EZXcVzmiuSKoCrAhaHIiZn_uX5xKMENh5ZCungYHpbcCJWdXm_sPEcbH3YygTZJ1p99TACj4BPUuRjWG5obY3Ui8uoOL2qxcediqJKDQRt_9rFSkt7U7tL6llDjQdKM_FIUy-LLInrdfACAvGUXd8xGKL6ft08EQ7ODZkxN/s1080/Khmer-Artist-All-in-one_03.jpg
ហើយទន្ទឹមនេះ ដើម្បីតបស្នងដល់ហ្វេនៗរបស់ខ្លួន ក្រុមហ៊ុន GANZBERG នឹងធ្វើការចែកសំបុត្រចូលទស្សនាប្រភេទ Premium A និង Premium B រហូតដល់ទៅ 500 សន្លឹក FREE នៅថ្ងៃអាទិត្យ ទី 12 ខែមករា 2025 នៅទីតាំងប្រគំតន្ត្រីកោះពេជ្រ ផងដែរ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEils2cdoIshjehpX5yP-mxPju0O5F-l7bOqMfZs9f2HsYe8Du6RJLY7e4p1M79oACZ0rmL5iA8UWH4EbQ_PvHUZgcdjHhhT8zsbVWSHsl-FSwY9MqzTar_-9rwWPS2WwA4shtfXuBY3Tub1I_tZsCpjY6XlfVyzNz-vEJfOiGCaoijrSZ0NTTvw-HpgLIRD/s1080/GANZBERG_S3_Promotion_Poster_03.jpg
លក្ខខណ្ឌងាយៗ៖ ដើម្បីទទួលបានសំបុត្រ FREE ហ្វេនៗគ្រាន់តែ Share ផុសនេះ និង Mention មិត្តភក្ដិ 3នាក់ ដោយដាក់ Hashtag #GANZBERG #SuperIdol2025Season3 #Concert #KPOP #German
កុំភ្លេចកត់ចំណាំ ហើយត្រៀមខ្លួន ត្រៀមបំពង់កស្រែកហ៊ោកញ្ជៀវ និងរាំសប្បាយតាម Idol ក្នុងរាត្រីដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ GANZBERG Super Idol រដូវកាលទី 3 នេះមិនគ្រាន់តែជាការប្រគំតន្ត្រីប៉ុណ្ណោះទេ វាថែមទាំងជាបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកទាំងអស់គ្នាមិនចង់ខកខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimSVjEwWNgAPIAgdcHqCDxszbhOxmg2vCDhBVKHaIwXAJaKTytQVhyyPLSVQYwSzAdkY6R-P2o1TlWXerGrrCmOJT1Yb_s0wdaxZmwyWdQm6BdzUFLf2JbVNdSQOKuZOQo1YdriB2Fzv0ZyCQFMTgn_46ORAkAusWARCLcASclRwqLOikLlkzrx7E0N0D6/s1080/GANZBERG_S3_Ticket-Sell-Poster_RE3_RE1.jpg
សម្រាប់ការធ្វើបច្ចុប្បន្នភាព និងព័ត៌មានលម្អិតបន្ថែម សូមរង់ចាំតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GANZBERG។
សំបុត្រចូលរួមទស្សនានឹងមានលក់ចាប់ពីថ្ងៃទី 9 មករា – 18 មករា 2025! ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEiQ-DRsfOwPi5gIJr3P3BjefXQhi2SxqIaxiMmpnPvVMKWK0ixqd1L80SLegtdwAEkFWQ-MjcOkN2lLiqX89XMds2foYfLaeflcaEA36z-spXwxBGCrVsJ40bKpo87t9CeU55qi5YfYltie3kxBTrCluIBqlaxyNXEUEOd5__f40NC-KUW-YIoh89KOMF/s1080/GANZBERG_S3_FloorPlan_Poster.jpg

គោលដៅទេសចរណ៍ទាំង ៥ ដែលពោរពេញទៅដោយប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន

0

កន្លែងទាំងនេះគឺជាគោលដៅទេសចរណ៍ដែលទាក់ទងទៅនឹងអតីតកាលសោកនាដ.កម្មដ៏ឈឺចាប់ ដែលកំពុងទាក់ទាញអ្នកទស្សនាឱ្យយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រដ៏ជូចត់។ កន្លែងទាំងនេះត្រូវបានគេស្គាល់ថាជា តំបន់ទេសចរណ៍ងងឹត ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិនៃការឈឺ.ចាប់ សោកនាដកម្ម និងសង្រ្គាម។ ដូច្នេះហើយខាងក្រោមនេះយើងនឹងនាំលោកអ្នកមកស្គាល់តំបន់ទេសចរណ៍ងងឹត៖

១.សារមន្ទីរទួលស្លែង ឬគុ.កទួលស្លែង៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬមន្ទីរស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja-fqxh7REEHzbVWs3HBSlO4zl7QitLs2020mJbi60PVmvtIx_oDFRVxttMJYSm-mHapBpeL39e0fQSgDICF-OrdP1x0_PvrkdM457__0IaWJPt-_D5kP2vq9Xd71GsBWH3AN71qJbH6fUIdY1LJtoCJip29wQX82KzFBZ09wu2Bwl62xmKBstuLKGBrMj/s1024/image_2025-01-10_13-41-07.png

គុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លា.ប់អ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះផងដែរ។ បច្ចុប្បន្នសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានគេចាត់ទុកថាជាកន្លែងដ៏ឈឺចាប់មួយ ដោយរក្សាទុកនូវរឿងរ៉ាវរបស់ជនរងគ្រោះ និងរំលឹកពីឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ ប៉ុល ពត។

២.វិមាន Murambi៖ គឺជាវិមានដ៏ក្រៀមក្រំមួយ ដែលរំលឹកដល់ជនជាតិ Tutsis រាប់ពាន់នាក់ត្រូវបានគេសម្លាប់ក្នុងអំឡុងការប្រល័យពូជសាសន៍ Rwandan ឆ្នាំ១៩៩៤។ វិមាននេះរួមមានអដ្ឋិធាតុដែលបានរក្សាទុក ផ្នូរដ៏ធំ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ជនរងគ្រោះ ដែលផ្តល់នូវទិដ្ឋភាពពិតនៃអំពើប្រល័យពូជសាសន៍។ ការទៅលេង Murambi គឺជាបទពិសោធន៍ផ្លូវចិត្តដែលទាមទារការគោរព និងរក្សាភាពស្ងៀមស្ងាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN3-97kg63n3Cq4S0If4l0pG-4XdxzBdUaFWs0rgjjG11E5-2dpdr1Jr__nIzWDX0iNpBsWWWyN_jsuMzcmZd3CrlNVQDSIxkDOTQXJCZ8GqwSvYxmwos-J2FYQgaPpWi-eJ_KIYrB0dYxcRHoC0zZf2dGolSxUdw8s1ec52F-tJc2BGg91xAe5wTkq51x/s1024/image_2025-01-10_13-41-07%20(2).png
៣.ជំរុំ Auschwitz-Birkenau៖ គឺជាកន្លែងប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃអំពើឃោរឃៅរបស់មនុស្សដែលមានទីតាំងនៅប្រទេសប៉ូឡូញ។ កាលពីឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៤៥ ពួកណាស៊ីបានសម្លាប់មនុស្សជាង ១.១ លាននាក់ ដែលភាគច្រើនជាជនជាតិយូដានៅទីនេះ។ ដូច្នេះពេលទៅលេងជំរុំ Auschwitz-Birkenau អ្នកទស្សនាគួរតែបង្ហាញការគោរពចំពោះអ្នកស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8WROc9UgxvdQ2FSxIvcanE3Cq5uCeiD9D9CUHT_j8VoB9bGImkUs1eP-3Abhzje0e2vfYgQ4zEdtpacQMVskTBuA6mjXu6j8NRJ3kI9CeZgTcG5RjgzRJUESBwKisCF5zLynqG5-Xjt9rV2wXBkTfD-7-ur4K4xUge50zzQZHNBTlDdy1I6gtHVAGj-Q8/s686/image_2025-01-10_13-41-08.png

៤.ទីបញ្ចុះសព Père Lachaise ក្នុងទីក្រុងប៉ារីស៖ គឺជាកន្លែងសម្រាប់ដាក់សាកសពរបស់មនុស្សល្បីៗជាច្រើនដូចជា Jim Morrison, Oscar Wilde និង Edith Piaf ។ កន្លែងនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៨០៤ ជាទីបញ្ចុះសពឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសិល្បៈនៃទីក្រុងប៉ារីស តាមរយៈផ្នូរ និងរូបចម្លាក់របស់វា។ ភ្ញៀវទេសចរដែលមកទស្សនាទីនេះត្រូវតែគោរពវិញ្ញាណក្ខន្ធ ហើយគួររក្សាភាពស្ងៀមស្ងាត់ ដើម្បីជៀសវាងការរំខានដល់គ្រួសារដែលមិនទាន់បានរួចផុតពីទុក្ខសោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhghTB-PbfT40Qe_c8JzOYxDLNMH5N1BzNkbMQOIsjHFosJG1yG_Tda87Y2XU_fU4p4jgztrXIrgEbuQ1CRmapYmB75LbZIweVEiHnsaWPEm2vaWDFo_BwGReXrS57KAcCBS-IjybyrEjCYBriWl-9u5VxXQK6Sph1TNkIYz53L9w2DBNjXEWPwDExrBbyQ/s1200/image_2025-01-10_13-41-08%20(2).png

៥.ព្រៃ Aokigahara ឬព្រៃអត្តឃាត៖ ព្រៃនេះមានទីតាំងនៅជើងភ្នំ Fuji ប្រទេសជប៉ុន ត្រូវបានគេស្គាល់ថាជាព្រៃដែលពោរពេញទៅដោយអាថ៌កំបាំង ខណៈមនុស្សជាច្រើនបានមកព្រៃនេះដើម្បីធ្វើអត្តឃាត។ បច្ចុប្បន្នជនជាតិជប៉ុនចាត់ទុកថាព្រៃ Aokigahara ជាកន្លែងគ្រោះថ្នាក់ ដូច្នេះអ្នកទេសចរគួរតែទៅជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ដើម្បីធានាសុវត្ថិភាព និងមិនអាចធ្វើដំណើរចូលព្រៃនេះម្នាក់ឯងបានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYLOgkozB6q-WW1Ef2wIvtmBVF19JYNY1bgKZSBPLnHtHg4pMsNHl7hM9IfWUW3mEDErAxreZds0CggiyPpIqQCJBJ_znN4tywH_MWwkL0eByvQZGjBbdBLzC9HSCAWxqeBKuIHGAVyChT-navMpG-Jzjfz7i1fN71Dzq_IqIFEosWH-2JUZ2TgZVCVFZ-/s2560/image_2025-01-10_13-41-08%20(3).png

មហាសេដ្ឋីរបស់ពិភពលោកចំនួន ៣ បានផ្តល់ដំបូន្មានថា បើចង់ជោគជ័យក្នុងជីវិតកុំប្រើទម្លាប់ទាំងនេះឱ្យសោះ!

0

Elon Musk, Jeff Bezos និង Mark Zuckerberg សុទ្ធតែជាកំពូលមហាសេដ្ឋីល្បីៗនៅលើពិភពលោក ដោយពួកគាត់បានចែករំលែកដំបូន្មានល្អៗជាច្រើនសម្រាប់អ្នកដែលចង់បានជីវិតជោគជ័យ។ ជាការពិតណាស់អ្នកទាំងបីមិនត្រឹមតែល្បីល្បាញដោយសារការច្នៃប្រឌិតបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណោះទេ ពួកគាត់ក៏មានទស្សនវិជ្ជាដ៏រឹងមាំ និងឆ្លាតវៃផងដែរ។ ខាងក្រោមនេះគឺជាទស្សនវិជ្ជាដ៏មានតម្លៃរបស់មហាសេដ្ឋីពិភពលោក។

១. Elon Musk៖ Elon Musk បានប្រកាន់ភ្ជាប់នៅទម្លាប់គោរពពេលវេលា និងឧស្សាហ៍ព្យាយាម។ លោកបាននិយាយថា ភាពខ្ជិល និងការពន្យាពេល ធ្វើអ្វីមួយយឺតយ៉ាវ គឺជាទម្លាប់ដ៏អាក្រក់បំផុត ដែលអាចធ្វើឱ្យមនុស្សបរាជ័យក្នុងជីវិត។ ដូច្នេះលោកជឿថា ភាពជោគជ័យគឺជាដំណើរការដ៏វែងមួយ ដែលទាមទារឱ្យមានការតស៊ូ ឧស្សាហ៍ព្យាយាម ការអំណត់អត់ធន់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ។ មហាសេដ្ឋី Elon Musk បានចែករំលែកបន្តថា លោកបានប្រឈមមុខជាមួយការបរាជ័យ និងបញ្ហាដែលហាក់ដូចជាមិនអាចយកឈ្នះបាន។ ប៉ុន្តែដោយសារការតស៊ូ និងការតាំងចិត្តមិនចុះចាញ់ រួមទាំងការគោរពពេលវេលា លោកក៏បានយកឈ្នះក្នុងរឿងគ្រប់យ៉ាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACjIcfwsYwexZXLq-9sgQTLrFFYRLX3dwwvNGazU1VC4UFP0JiJQcrGB1rMXZqBRB-_oDo07m6y-zwI-P_SoUVAOkRQMF17wSoMJbq-iv5iLi4UBGns9Cp_Lv0Yu3Fsat6QeGQIxOZ5whtuzX9g6UupdPsdsaB5kVrHE7mEPMAdcn2OX7EcLmtVECBWRJ/s1440/image_2025-01-10_13-37-08.png

២. Jeff Bezos៖ Jeff Bezos ដែលជាមហាសេដ្ឋីទីពីររបស់ពិភពលោកបានប្រកាន់ភ្ជាប់នៅទម្លាប់គ្រប់គ្រងអារម្មណ៍។ លោកបាននិយាយថា ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) គឺជាកត្តាចាំបាច់ និងសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់មនុស្ស។ ស្ថាបនិក Amazon ណែនាំមនុស្សឱ្យយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍កត្តានេះ ដោយលោកជឿថា បុគ្គលដែលមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ និងអាចគ្រប់គ្រងអារម្មណ៍បានល្អ មិនងាយខឹងផ្តេសផ្តាស់ គឺជាមនុស្សអស្ចារ្យបំផុតអាចកំណត់ជោគវាសនាជីវិតរបស់ខ្លួនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGPEnw0IB46ozXA8j0IVuSDAp_ansAgjmpysRAxGFI8rfGKZsKgvUBtiQwfYG1pSZL4sWSvrVlmWGhuFFiOX9VRox_I_jHp1CXcilk99ENK_tq-ohJcAGD5a0iNuYLjueqoXAMQvKZjLezNnBFX9yKzHTZ_MTTZRc8eZE76JZ1HNszM8Is7bUKXogD9q9T/s1000/image_2025-01-10_13-37-08%20(2).png
មនុស្សទាំងនេះមិនងាយស្ត្រេស ឬបាក់ទឹកចិត្តដោយសារការលំបាកឡើយ ពួកគេតែងតែរក្សាអាកប្បកិរិយាវិជ្ជមាន ខិតខំប្រឹងប្រែងឥតឈប់ឈរ និងមានឆន្ទៈក្នុងការរៀនអភិវឌ្ឍខ្លួនជានិច្ច។ មហាសេដ្ឋីរូបនេះក៏បានបន្តទៀតថា មនុស្សដែលឆាប់ខឹង ឆៀវឆាវ មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង នឹងជួបប្រទះការលំបាកជាច្រើនទាំងក្នុងជីវិត និងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4PQFHH7KT_e2HSykqICIjhVEPeSzyJVp9818x1qrce7sRhZljdIbD9dWEZBwAEAmoTqdWZcqSS25St7q2W-FhetlzSRNxUe5Q7UkS-PkDbs4JMWe3Q2QfyJHCAE8IqVgEWm0z8cic-F7LSLcoq-jt_V2pSIMVmXbCYx3w8rb9_tYwVTx0s8OC5o-ha9Ir/s975/image_2025-01-10_13-37-09.png

៣. Mark Zuckerberg៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រកាន់ភ្ជាប់នៅទម្លាប់នៃការដាក់ខ្លួន ឬបន្ទាបខ្លួន។ មេរៀនដ៏សំខាន់មួយដែល Mark តែងតែចែករំលែកគឺការនៅឱ្យឆ្ងាយពីភាពក្រអឺតក្រទម ដោយលោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាចសម្រេចបានឡើយ ប្រសិនបើអ្នកមិនចេះបន្ទាបខ្លួនក្នុងការទំនាក់ទំនងជាមួយសង្គម។ មនុស្សដែលគិតតែពីខ្លួនឯង ហើយមិនព្រមស្តាប់អ្នកដ៏ទៃ ងាយធ្លាក់ចូលទៅក្នុងភាពបរាជ័យណាស់ និងមិនអាចអភិវឌ្ឍខ្លួនបាននោះទេ។ ដូច្នេះអ្នកត្រូវចាំថា គ្មាននរណាម្នាក់អាចជោគជ័យតែម្នាក់ឯងបានឡើយ បើគ្មានកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនង និងការរៀនសូត្រពីអ្នកដទៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5j_IgRSmi-CJuKcasILjxmaxSaVoCg5YaoAuON102NJ07gvBPlUn8AsqFPnLOW5Gwe9Vb1VM2OBYaXIKgg2Ea5YspG3iH9ChAxRMskTIrhoQI4lOVBJQLcinOvY7g3FxcLIZplHPDvGR-dafVYk5srNT5xFm2xLMDk9mbCLaIwH2Hn5cnxTc03nocRAZ3/s1600/image_2025-01-10_13-37-09%20(2).png

ច្បាប់ចរាចរណ៍ថ្មីនៅវៀតណាម! អ្នកល្មើសច្បាប់ពិន័យជាប្រាក់ជិត១០០០ដុល្លារ តែអ្នករាយការណ៍អ្នកល្មើសបានរង្វាន់២០០ដុល្លារ

0

កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ នេះ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរវៀតណាមនឹងផ្តល់ប្រាក់រង្វាន់ប្រមាណ ២០០ ដុល្លារភ្លាមៗ ជូនទៅកាន់ពលរដ្ឋរូបណា ដែលរាយការណ៍អំពីអ្នកប្រព្រឹត្តិបទលើ្ម.សច.រាចរណ៍លើដងផ្លូវធ្វើដំណើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXDGKPp-zdvfXqZM8ffbNe7t81jTjUQToIbT1W9SYub9EXIu-xoOZ6JkyC3EMxH04DAtKNmWpekZ3WtoMOicZtAMYlFEnrkbPRiW7Djnu5pdW0OZsTBJ58rGi1JvfX8nHvj0biXWiukhTdK_f3l7NalbNNrRoScC23mxgC_rCzCAAuthmWagTLPuCtV1u/s1024/image_2025-01-10_13-31-37.png

ដូចដែលគ្រប់គ្នាជ្រាបមកហើយថា ការធ្វើដំណើរនៅលើដងផ្លូវប្រទេសវៀតណាម ហាក់មានភាពមមាលញឹកខ្លាំង ជាពិសេសគឺសម្បូរទៅដោយម៉ូតូ ជិះយ៉ាងត្រសេចត្រសាចពេញពេញផ្លូវតែម្តង ដែលជារឿយៗគឺបណ្តាលឲ្យមានការកកស្ទះចរាចរតាមដងវិថីសំខាន់ៗ ក្នុងទីក្រុងហាណូយ និងហូជីមិញជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JHSgSYO0rrYcnnYJ6CHdCCp1_p1lBI1o6uNJJJffEFza9mSg6Ya10B4K23c7VY73vSLU0OuXyp_EHy9O2CzhurafHdKTqYYR_0Z3X2btHkN2ujVdMFMW6ypfZZBNX4TC2Fv7ePwcBjmr-rn5n05FQanMM37m785-QOFlCJ2QfJFcQLyqG_-8QK6Ma2LK/s2560/image_2025-01-10_13-31-38%20(2).png

ដូច្នេះហើយ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធទ្វេដង អាជ្ញាធរវៀតណាមបានដាក់ចេញនូវគោលនយោបាយថ្មីមួយ គឺប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាទឹកប្រាក់ប្រមាណ ៥ លានដុង ឬស្មើនឹង ១៩៦ ដុល្លារ ទៅកាន់នរណាម្នាក់ ដែលបានរាយការណ៍អំពីករណីអ្នកបំពានច្បាប់លើដងវិថី ដូចជា ការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងចុចទូរស័ព្ទដៃអំឡុងពេលបើកបរជាដើម។ ចំពោះអ្នកដែលត្រូវបានផាកពិន័យ អ្នកបើកម៉ូតូនឹងពិន័យជាទឹកប្រាក់ ៦លានដុង ឬប្រមាណ ២៣៦ ដុល្លារ ,ខណៈអ្នកបើករថយន្តវិញនឹងត្រូវពិន័យរហូតដល់ ២០លានដុង ឬ៧៨៧ដុល្លារឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiSwfRaIRsiEmepHOKvz1vE04QuCkT9nhqlb9c5i66i2FmwnSH0XzaHgX3RIBK5OZHl_9nQMRECxECBpchtXuspF8pVfuditQQg7KKQBP4nwt1S77thb9ZFnB0yGigp2THHnn8bhUYKySaAxnwOv6QQeFUw5U8_D-VIJh5fPlwCl5zaw58tnYmF8-6H1n-/s1200/image_2025-01-10_13-31-38.png

សម្រាប់អ្នកដែលរាយការណ៍ពីបទល្មើស គឺត្រូវតែបង្ហាញភស្តុតាងច្បាស់លាស់ទៅកាន់សមត្ថកិច្ច ដោយត្រូវមានវីដេអូបង្ហាញសកម្មភាពបទល្មើសទាំងនោះ ដើម្បីទទួលបានប្រាក់រង្វាន់ ខណៈសមត្ថកិច្ច ក៏សន្យាថានឹងធានាការសង្ងាត់ជូនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzmWEQrflCp5ZUWr5fJj3JynNlBEACMEXWCfSJ23-PMLSM-373nCAyj5QE8yV5QaDjLtvyEWCZvBqq3_5Bgbebj6U9qLll8YK5NvoKiXELQv5UKlt0nWMeyrIgFmmUL_TlPK7dasX0dlsNGBfY9sTcxhaZa_IQBeXWX4TqfoYxH7dMhsj5u2cvKWm9TIa/s1000/image_2025-01-10_13-31-41.png

យោងតាមស្ថិតិផ្លូវការវៀតណាម មានម៉ូតូប្រហែល ៧៧ លានគ្រឿង និងរថយន្ត ៦.៣លានគ្រឿង បានចរាចរណ៍លើដងវិថីទូទាំងជារៀងរាល់ថ្ងៃ។ របាយការណ៍វៀមណាមបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងមួយថ្ងៃ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដូចជាបើកបរហួសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាផឹកស្រវឹងហើយបើកបរជាដើម៕

ទឹកដូចតែគ្នា! ហេតុអ្វីទន្លេសាបនិងទន្លេមេគង្គ មានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន?

0

ជឿជាក់ថាមហាជនដែលបានធ្វើដំណើរឆ្លងកំពង់ចម្លងអរិយក្សត្រប្រាកដជាបានឃើញយ៉ាងច្បាស់ហើយអំពីទិដ្ឋភាពខណ្ឌចែករវាងទន្លេទាំង២ ដែលម្ខាងមានទឹកពណ៌ខៀវថ្លាឆ្វង់ដូចកញ្ចក់ ឯម្ខាងទៀតបែរជាទឹកល្អក់ទៅវិញ។ យ៉ាងណា មតិជាច្រើនបានលើកឡើងជាចម្ងល់ថា ទឹកទន្លេដូចគ្នា ចុះហេតុអ្វីមិនអាចរលាយចូលគ្នា ឲ្យក្លាយទៅជាពណ៌តែមួយបាន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtn5fXhDUVWG6E0_S55r_6hSa0_k9lUesH7k-rwLpi-mHYmTxleLSM0oh7hmkUIkMMjgTD2ULr_ugOPbRgCWHf0LpqYTbaiMcnloXg-xoLBywoLaTd_fzyecO6mrrdNWVGWAYwDnD4UoJ_OEpVQzozcnpLSfuDHlFOKRG5fDvMzDXN-w1op-wdSsOlA-5W/s2048/472714000_588007657280199_1902961350371230200_n.jpg
ជាការពិតណាស់ ផ្នែកម្ខាងដែលមានទឹកពណ៌ថ្លាឆ្វង់នោះ ត្រូវបានគេស្គាល់ថាជា«ទន្លេមេគង្គ» ខណៈម្ខាងទៀតដែលមានទឹកល្អក់ គឺជា«ទន្លេសាប»។ ចំពោះមូលហេតុដែលទឹកទន្លេមានពណ៌ខុសដាច់ពីគ្នា និងមិនអាចរលាយបញ្ចូលគ្នាបានគឺបណ្តាលមកពីកត្តាចំនួន ៣ គឺ៖ ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា ,ទឹកហូរបញ្ច្រាសទិសគ្នា ,ក៏ដូចជាទាក់ទងនឹងល្បឿននៃការហូរវាមានលក្ខណៈលឿនឬយឺតជាងគ្នា ។ យ៉ាងណា ទឹកទន្លេនីមួយៗគឺមានធាតុផ្សំ (ដីល្បាប់..) និងសារធាតុរំលាយខុសៗគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFza3fgpFEKQnE6iBaLc0003DCPlf_TAC7P6bDvx5zQyq43lghcIPoiTj-VMNGoAsZ-yYheu1X4NNTfqhEinamTd_Jlau3_pxyXgYln-N4BJ_f8nrKDAWq9s73C7PnnYqMnyVNfVtO-VbIpGbSaQ4lo53a-vpSK5cACCgH86OQjNIdSkLD2CCEJLbVz3OC/s2048/472714705_588007550613543_4168226335909435884_n.jpg

សូមជម្រាបថា បាតុភូតទឹកមិនរលាយបញ្ចូលគ្នានេះមិនមែនជារឿងចម្លែកនិងកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ, នៅឯប្រទេសផ្សេងៗក៏កើតមានបាតុភូតនេះដូចគ្នាដែរ តួយ៉ាង ដូចជាមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិកជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9HyhrMekXdt0VKHh-dlrMI5CvwzpZ9LzJ-Ge512QvQsWQVi7ahPGcmdbwrdGhHuT2jMxaE1BJqa7tsvY17K8N3vIoGzYsdum-Y0lSkHOYQZ6IRiXia-A7txnd8txzn8hzivJUzfiC-bmOWLqqWRw-Dup2bIJsTB5Nwk3M-bGhTNJsoF1qUxXVaOIn-M3Q/s2048/472789557_588007973946834_7875595235386840850_n.jpg

យ៉ាងណា នៅក្នុងប្រទេសកម្ពុជា ការមិនរលាយបញ្ចូលគ្នារវាងទន្លេមេគង្គនិងទន្លេសាបនេះក៏នូវតែជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍អស់ជាច្រើនទសវត្សមកហើយក្នុងចំណោមទាំងជនជាតិខ្មែរ និងជនបរទេស ខណៈក៏មានការដាក់បង្ហោះនិងចែករំលែកទិដ្ឋភាពដ៏អស្ចារ្យនេះនៅលើបណ្តាញសង្គមជាហូរហែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBxWp6ZIWzi7DJ1fzN76KFI_hZnvCE4CgHTZrRLrRk05n18tc6urZcCrgVDS-ih9D9c62TfwqRyELae5bQQ91S-xSfA69DyWTmR9C1Wq8Z2kQXyPd4LIm_d-Eol8lNKs8J0vWXOALHAW3B7rVNGAnzrjRhVM1W3xmu5YpjBE902u3b0bnh1ShWTICZ3T9f/s2048/473029685_588007817280183_465526410821449779_n.jpg

រូបភាព៖ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

បច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ តែជ.នជាតិនេះនៅតែមិនប្រើប្រាស់រថយន្ត ទូរស័ព្ទដៃ និងអគ្គិសនីទេ

0

សហរដ្ឋអាមេរិក ៖ ទោះបី ជ.នជាតិ Amish រស់នៅប្រទេសរីកចម្រើនខ្លាំងបំផុត គឺសហរដ្ឋអាមេរិក ប៉ុន្តែពួកគេបែរជាសម្រេចចិត្តរស់នៅដូចកាលពីសម័យរាប់រយឆ្នាំមុន ដោយបដិសេធការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗស្ទើរទាំងអស់ ដូចជា ៖ អគ្គិសនី រថយន្ត ទូរស័ព្ទដៃ អ៊ីនធើរណេត និងកុំព្យូទ័រ ។ រហូតដល់បច្ចុប្បន្ន ពួកគេនៅតែជិះរទេះសេះ និងកង់ ហើយកាត់សម្លៀកបំពាក់ខ្លួនឯងទាំងអស់ ។ ហេតុអ្វីពួកគេរស់នៅក្នុងជីវិតបែបនេះ? តើពួកគេរស់នៅដោយគ្មានបច្ចេកវិទ្យាទំនើបរបៀបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9KsD2eNuPADe43weLLiJN0Mx-MWv3700997rUXy4ATItNBhPNkphT9fa9h_8iiRA4yzHm71ZM4bcTrVTsq86za_82U1GAsmnQSrrdVVvJcYvpuanqqBy2q70gh1UQTw-armIf9xmjuG9Va0DrGXLI7p1SU7mIiVOOAbheYQkomPJsdkJ6J1ZtWdjSifN/s1140/image_2025-01-10_13-20-38%20(2).png

ជនជាតិ Amish មានដើមកំណើតនៅតំបន់អឺរ៉ុប ហើយជនជាតិ Amish រស់នៅប្រទេសស្វីស អាល្លឺម៉ង់ និងហូឡង់ បានផ្លាស់ទីលំនៅមករស់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់ពីសតវត្សទី១៩ ដល់ទី២០ ។ ពួកគេរស់នៅក្នុងជីវិតដូចសម័យបុរាណ និងពុំផ្លាស់ប្តូរតាមការរីកចម្រើនលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV3CfD7YQeXwAbjQK83GrLj5XBK3uKU7zoYPUx8cA_6LGbRU1Wd780URKB9gGVE1ORTEcqhvdkGwNxSbkFoQ5hjgqHdpSA6ELi-HxTfVGFkzCvCC758G0BsmUrDpOXGIkm-cAuvEg_hBQCGxJx3bgf-XERwbNbZ6CITTm8fB0Yb6UcqhRoy7Uskwh7-yjl/s1400/image_2025-01-10_13-20-38.png

ប៉ុន្តែចំនួនជនជាតិ Amish រស់នៅបែបបុរាណបានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់សតវត្សទី២១ មានជនជាតិ Amish តែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម៣នាក់ បានរស់នៅក្នុងជីវិតបុរាណ ហើយពួកគេក៏ចាប់ផ្តើមទៅរស់នៅរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិក ។ ពេលមានកម្មវិធីជួបជុំម្តងៗ ពួកគេបានដឹកជញ្ជូនកៅអីវែង ចានឆ្នាំង និងអាហារតាមរទេះសេះ ទៅផ្ទះម្ចាស់កម្មវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQACJ9I5zIXZi4mEQLuDaXFRs9nIWjVM_bEnAqrkDh38MFcddMejPXtw_yQpU_1IF5-d_870MOgwsBfjpr_KOKisLF9e0jDTgv1bxqZnnaAknVb9G8pU-tl9uOKVkzOqyZdnQXFaw5itCmwsr8EY_Zjy7cWo0LN356a1iJEjMnxL-HcT2LZ03yqy9Nz9vn/s1140/image_2025-01-10_13-20-39.png

ភាពលេចធ្លោ គឺពួកគេតុបតែងខ្លួន និងស្លៀកពាក់ដូចកាលពី៣០០ឆ្នាំមុន ដោយហាមបុរសទុកពុកមាត់ ហើយស្ត្រីពុំកាត់សក់អស់មួយជីវិត និងពុំឱ្យពាក់គ្រឿងអលង្ការ ។ ការតុបតែងខ្លួនបង្ហាញថា ពួកគេពុំទទួលយកការផ្លាស់ប្តូរ ។ បើទោះពួកគេពុំប្រើទូរស័ព្ទដៃ ប៉ុន្តែមានទូរស័ព្ទលើតុនៅផ្ទះសម្រាប់ពេលចាំបាច់ រីឯរថយន្ត និងរថភ្លើង ក៏ដូចគ្នាដែរ គឺជិះពេលចាំបាច់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6hCtagL_rIqJxwXZcoXO4DXIjkOlCiJjcu5g3ARik7p1JnGVyjQt8rRsNXYryymCCd0npV8K2V5U62t3MeqZjvJT2yngs9PJQPM6Ew6CT6rdQPN4_2Ak-YZujxMWUDgbCFTILjwCnsVNIqmFS0iQOG-3e3ID5o9TVEsfljHEOHUqz1IJmK-4GCZzdSjtJ/s1140/image_2025-01-10_13-20-40.png

សម្ភារៈអគ្គិសនី និងគ្រឿងយន្តកសិកម្មអាចប្រើប្រាស់បាន លុះត្រាតែមានការអនុញ្ញាតក្នុងករណីចាំបាច់សម្រាប់សេដ្ឋកិច្ចសហគមន៍ ។ ឧបករណ៍តន្ត្រីនានាក៏ត្រូវហាមឃាត់ដែរ ព្រោះរំខានផ្លូវចិត្តអ្នកដទៃ ប៉ុន្តែពួកគេអាចច្រៀងជាក្រុមបាន ។ ទោះយ៉ាងណា មានជនជាតិ Amish មួយចំនួនបានរស់នៅបែបសម័យថ្មី ដោយប្រើអគ្គិសនី រថយន្ត និងទូរស័ព្ទលើតុ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEI59neAVY4wFtI3QUdmRfHgXWRc5tLSL9ZOzP0UiOYDf82TRz9VqFeK4fp8LOiKL3yC1wZC_Rha9xai2VQCioDKVd1flxZeFqN60wTEr_pUUgmqGUSIjfz5brqayv9k8uP02Hn4TRHEBqCN5dXrOL56W17EZ9tPGLfHl8MquFzZGR8M5a7lc-PBNvVbuy/s1000/image_2025-01-10_13-20-41.png

គន្លឹះថែរក្សាសុខភាព៖ ថែរក្សាស្បែកមុខឱ្យសភ្លឺថ្លា និងល្អឥតខ្ចោះតាមតារាចម្រៀង K-pop ដ៏ល្បីល្បាញរូបនេះ

0

តារាចម្រៀង K-pop ដ៏ល្បីល្បាញមួយរូបគឺ Tzuyu សមាជិក Twice បានបង្ហើបគន្លឹះថែរក្សាស្បែកមុខឱ្យសភ្លឺថ្លា និងល្អឥតខ្ចោះ ដោយនាងបាននិយាយថា ទោះបីជានាងមានការងារមមាញឹកប៉ុណ្ណាក៏ដោយ ក៏នាងនៅតែឆ្លៀតពេលដើម្បីថែរក្សាស្បែករបស់នាងជាប្រចាំផងដែរ ជាមួយរូបមន្តសាមញ្ញទាំងនេះ។ ដូច្នេះអាថ៌កំបាំងនៃការថែរក្សាស្បែកមុខរបស់ Tzuyu គឺសាមញ្ញណាស់ ដោយគ្រាន់តែបិទម៉ាសមុខជាប្រចាំប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL6Nol95_iaMLZrjOr5R7vXj3NWIRJJRW-Cco4U6aNdk6351dL_wkl3bTehlpSkM6g_d7owZ_2uWZgskwXge2b6JcJQ9ZxKubDRT5CjXfC6Dzn0zsYt5TW9VpfhuW4Np61sOA0-NoSiAE_Bfaul1FNhX9OuKlyrsBqI6CU5iCcTiTAYBMMAk9vH-D2MQ15/s4739/image_2025-01-10_10-37-57.png
តារាវ័យ ២៥ ឆ្នាំរូបនេះតែងតែប្រើប្រាស់ Lotion Mask មកបិទមុខជាប្រចាំ។ Lotion មានវាយនភាពរាវ ស្រាលជាងក្រែម និងមានជាតិទឹកខ្ពស់ ដូច្នេះវាមានសមត្ថភាពល្អបំផុតក្នុងការផ្តល់សំណើមដល់ស្បែកបានយ៉ាងមានប្រសិទ្ធភាព ដោយសារវាឆាប់ជ្រាបចូលទៅក្នុងស្បែក។ លើសពីនេះម៉ាស់ប្រភេទនេះក៏អាចស្តារស្បែកស្ងួត ស្បែកគ្រើម ក៏ដូចជាមិនបណ្តាលឱ្យមានជាតិខ្លាញ់ ឬស្អិតនោះទេ។ ជាពិសេសវាក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយបង្រួមរន្ធញើសទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXizg6PWQoH5vXuQo88GATcGI17SqE5_TNcca2vvaACdCeAIzoxrRiWEMcPUyUxyhgCFW9sgRe7FAGTKziExRII-OAj18ltQMgXzbZmFx-E1ngAbS5swOw4gVk8sfqpskLL_WE1_TKXIL75UlCnbh-1g9NFYNDvxfciNes2gy2cLvXKK59AmMyU4KI-Q5q/s1080/image_2025-01-10_10-38-05%20(2).png

របៀបប្រើ Lotion Mask មាន ២ ជំហានគឺជំហានទី១៖ អ្នកគ្រាន់តែលាងសម្អាតមុខ រួចបាញ់ប្រេងដើម្បីបន្ថែមសំណើមលើម៉ាសក្រដាស បន្ទាប់មកលាបលើមុខរបស់អ្នក ហើយទុកចោលប្រហែល ១០-១៥ នាទីរហូតដល់របាំងស្ងួត រួចលាងមុខរបស់អ្នកដោយទឹកស្អាត។ ជំហានទី២៖ បន្ទាប់ពីផ្ទៃមុខរបស់អ្នកស្អាតហើយ សូមលាបក្រែមផ្តល់សំណើមស្រាលៗ បន្ទាប់មកអ្នកត្រូវម៉ាស្សាដើម្បីបង្កើនការស្រូបយកសារធាតុចិញ្ចឹមជាការស្រេច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOjDPq7XYPJw0fXdNDpTU8gUqEbyYgCTxA5r1TTSj1nzl51LcBaVNimnXY5GH3yJPJqmznJE-6iKWd2Cs9LAdv-fwrfUxvOhOGVn5Iu4nELQAvNCv-VgLEBiRxJQJ48bnHwrZ97ZiCJhbYubRpowghpe6Jda30B7WtI_4woJy8aAiynHQB8ksoVcPPcPol/s1120/image_2025-01-10_10-38-05.png
ទោះជាយ៉ាងណាចំពោះអ្នកដែលមានស្បែកខ្លាញ់ ល្បាយនេះគួរប្រើដោយប្រុងប្រយ័ត្ន។ វិធីសាស្រ្តនេះត្រូវបានណែនាំអោយប្រើពីរដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ និងមិនគួរប្រើជារៀងរាល់ថ្ងៃនោះទេ។ នេះជាវិធីសាស្ត្រដ៏សាមញ្ញមួយដែលតម្រូវឱ្យប្រើតែសំឡីជូតសម្អាតគ្រឿងសម្អាង និងឡេដើម្បីងាយស្រួលធ្វើ។ ផលិតផលនេះជួយឱ្យស្បែកមានសំណើមយ៉ាងម៉ត់ចត់ បន្ថែមពីលើការធ្វើឱ្យស្បែកស និងភ្លឺថ្លា វាក៏ធ្វើឱ្យមានពណ៌ស្មើគ្នាតាមពេលវេលាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKxVcbvH3UCmX5iW5RcEzNOgEoJ2q1d_J5AvPMpt-dhWtoEDZpuXwgMR7OGRs_8zJRKy-rbmZf0U5lmsMLt4Ey8-V6KiU-sq1qsxZwgpOSXnyXVtRHHC2hJjaNtB3q9JkAzUO7855seo0BeFKi9XfUlOPiLJz2KixC1mSS2vyp3_RrCanI0_G7F1TXldz/s1020/image_2025-01-10_10-38-06.png

អ្នកជំនាញសុខភាពអាមេរិកហាមទុកកន្សែងជូតខ្លួននៅកន្លែងទាំង៤នេះដាច់ខាត

0

កន្សែងជូតខ្លួន គឺជារបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ និងពុំគួរប្រើលាយឡំជាមួយអ្នកដទៃ ។ តាមការស្រាវជ្រាវរបស់អ្នកជំនាញសុខភាពសហរដ្ឋអាមេរិកបញ្ជាក់ថា ក្រៅពីការហាមប្រើប្រាស់កន្សែងជូតខ្លួនជាមួយអ្នកដទៃ គឺយើងពុំគួរដាក់វានៅកន្លែងទាំង៤នេះដាច់ខាត ពីព្រោះការទុកនៅកន្លែងទាំងនេះនឹងបណ្តាលឱ្យកើតជំងឺ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-scKbuvIhVl9rOSTcMUvfCkmbtRF_OAb_G2Ic6OIxu4OB0JfiYT0vU8zsrMRrF7a4K7W3zV792MZlGKlGec2epA8EZtnDhLaTNBDPGlCQUul5drzfgF7u1cA89jv_15AmqJGv5tNEhrS8MwRaKUzIDwNp8oe3n-S1vtbtlrmmKZqPROHizdRkH8zCysQ/s2560/image_2025-01-10_10-34-23.png
១-ផ្ទះបាយ ៖ អ្នកជំនាញសុខភាពសហរដ្ឋអាមេរិកលើកឡើងថា ក្រោយប្រើប្រាស់កន្សែងជូតខ្លួនរួច គួរតែហាលនៅក្រោមកំដៅថ្ងៃឱ្យងាប់មេរោគ ប៉ុន្តែពុំគួរព្យួរ ឬទុកវាក្នុងផ្ទះបាយទេ ពីព្រោះជាកន្លែងចម្អិនអាហារ សម្បូរខ្លាញ់ និងផ្សែង ។ បើទោះជាផ្ទះបាយជាច្រើនបានដាក់ឧបករណ៍ស្រូបផ្សែងក្តី ប៉ុន្តែក្លិនអាហារ និងខ្លាញ់នៅតែសាយភាយពេញបរិវេណផ្ទះបាយ រួមទាំងកន្សែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgI8ujSWQ1TU7T65Sp-qXjtfDBaFUq0Pj_C5C2hheMAnqmJRk1sqTafDrOtlfPwMLYdD2FhAcDbn-PqUxCmEAVDUyfk3WID6fONsO4ioTObUJX97_JKr1sYUHzmKH2mhwHDg35u4beyVznavs9u91Fg95K9fONlZQ0iWqEWIjJ7FlZ1nD7kj1C6hB91-xP/s1920/image_2025-01-10_10-34-27.png
ក្រៅពីនេះ កន្សែងជូតខ្លួន គឺជាកន្លែងប្រមូលផ្តុំមេរោគ និងងាយស្រូបក្លិនអាហារ ។ ការយកកន្សែងព្យួរក្នុងផ្ទះបាយមកជូតដៃ ឬមុខ វានឹងកាន់តែធ្វើឱ្យកខ្វក់ខ្លាំងថែមទៀត មេរោគនឹងចូលក្នុងស្បែកបណ្តាលឱ្យរមាស់ស្បែក និងប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRMD76_EXaFLQHr0nLVmFT0cY5C5I70kK2XfPEcnYkxOF4qA03Jny5JP6Imu6himZqKViOoPE21uAYbKbTvx2x_CZFp21YO_1vBNHBix0SGJb__DSU2Ajon674mOhxHMRYzVIr15PkGa-HO7bM9barrNHN09Rs9iBHVsDF3VUUrMJIvhOFk_tAqT6vo22/s1331/image_2025-01-10_10-34-29.png

២-បន្ទប់ទឹក ៖ មនុស្សច្រើនណាស់និយមព្យួរកន្សែងជូតខ្លួនក្នុងបន្ទប់ទឹក ប៉ុន្តែអ្នកជំនាញប្រាប់ថា វាជាកន្លែងមានសំណើមខ្លាំងបំផុតក្នុងផ្ទះ ។ ការព្យួរកន្សែងក្នុងបន្ទប់ទឹក នឹងធ្វើឱ្យកន្សែងប្រមូលផ្តុំមេរោគ និងធុំក្លិន ហើយការប្រើប្រាស់កន្សែងក្នុងបន្ទប់ទឹក អាចបណ្តាលឱ្យកើតមុនលើមុខ និងជំងឺផ្សេងៗពិបាកព្យាបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1AHkCe5gBMnvoWw6lPf12-J9yF_5BZm5AfhIYT_lc9aTsltHR1f_Ff8ZeT_HmaFE38-u1RSwxeofGr3FAGeH8-TVDT8kjs-WIGpGtjW7eCFMWKJFWJt8wwKTc0wOYads1rtknhrSlRFz61dQomsV1E2M9hrqz3lIAnuKJxeVYRKk1RylhF_o69lm5m84v/s1500/image_2025-01-10_10-34-30.png

៣-ព្យួរក្បែរកន្លែងបន្ទោរបង់ ៖ កន្លែងមួយទៀតដែលអ្នកជំនាញហាមឃាត់ គឺការព្យួរកន្សែងនៅក្បែរចានបង្គន់ ជាពិសេស គេបានឃើញញឹកញាប់នៅតាមសណ្ឋាគារ និងមន្ទីរពេទ្យ ។ អ្នកជំនាញនិយាយថា ពេលយើងចុចទឹកបង្គន់ក្រោយបន្ទោរបង់រួច មេរោគផ្សេងៗនឹងសាយភាយឡើងលើ និងជាប់ជាមួយកន្សែង ហើយការប្រើប្រាស់កន្សែងនេះនឹងធ្វើឱ្យមេរោគចូលក្នុងខ្លួន និងប៉ះពាល់សុខភាពយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbMjopvFpbPZeER9xGM5Q09dXaD6Vs8-JVhcKlP60coxOaiYWMqKp2oSbQSWBwAAEL6PZyU_W7HQYcxLyLI2ktmOB-PqafhoQLWXBY7fi_Zni6kQbGIdOnqF-MOGypNkhsWnCokTyNMeJu6NgNMwPmZ0iVEsX4rWHDBYDSTBJtkmV4N45EIq5dRbnoh1FL/s1500/image_2025-01-10_10-34-31.png
៤-ដាក់ក្នុងចានដែក ៖ ការទុកកន្សែងជូតខ្លួនក្នុងចានដែកបោកសម្លៀកបំពាក់ ឬឡាបូលាងមុខ ត្រូវបានចាត់ទុកថា គឺជាកន្លែងកខ្វក់យ៉ាងខ្លាំង ។ កន្សែងនឹងប្រមូលផ្តុំមេរោគ មានក្លិនមិនល្អ ហើយបណ្តាលឱ្យកើតជំងឺស្បែក និងជំងឺផ្លូវដង្ហើម ៕

ករណីតារារ៉េប Ruthko ជនបង្កប្រឈមមុខជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ

0

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIRZ-tdv8xfvvW1ZQzuiSHpwbGJCu7DMB_ennnXM0WVOM84Rp9Bg9q_-bCWmv8yUoLr94n9OcIzT55h7dzAhKdQTfmoJPk8qBqwwipB3czQaGa41NFArUnTbTtUf4v5Fju3mEMMVu5PEl281LRH3tFM9Gps5p3jLL6RK0Xpg1fX1qIcYtSRZCNGAf-pZCv/s1280/image_2025-01-10_08-41-14.png
ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖” ករណីតារារ៉េប Ruthko កើតឡើងដោយសារអ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyCAqcsr1Mpv4DgxYv_fIzcCyn-rCgeZu6yc-8W5MEZUryL8005vd4tH2PXDtiS8QwvgfVvjYCMRJDxWQN1NEhoix_5BvmzKRdG05wX7pQT_lc3hJhXg5XBde_mCeAQ1Lttm7uE_JfYh5E8ir-RwWPiucq6RdYkvjDRZAyDhXIFXj2vnadUZE9K5GM9fZM/s1280/image_2025-01-10_08-41-13.png
ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrhC20VVdVnQ6pVCUC3TFFUbWFkGf0RGTeZTMAyrd7NC-aB5oN6rNRrDNkReToVBiDu_AAYg7uZ4zxIgbsq87wReK6mIJDyHrLU35NKTGFWFmgPpKr2hCyyYihJ7oBnuEX5QrffqdfVGf-XhYje-ngvI6krA3VOiVTXld6MYuMVvJlgAuhIObBl7LXS2v/s1280/image_2025-01-10_08-41-15.png
គួររំលឹកថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-300 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.2477 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ (Ruthko) ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjXxbBrg8hyzwizygK7yDrACeD64x2LF5LJa1GWOVyoKX3W6TK4LgsGg2R_2fE7II3WjT_CXmaKmejE1SF0LgYjjEUq_O50IxpP8AGgjm3iqFJbZBMlidFZujKnimrMkCvqNfAEYugIuhSkzYXkNVnYwWrO3r-kD3-CiUWVDu9f-uPGy63k93sFKgwIyTb/s1280/image_2025-01-10_08-41-14%20(2).png

 

តារាៗជាច្រើនយល់ស្របការលើកឡើងរបស់ នាង ដាវីន ចំពោះសារដាស់តឿនដល់អ្នកសិល្បៈ

0

តារាចម្រៀង កែវ សុបញ្ញា វីរៈ និច្ច ថាន់ នឿថង និងអ្នកសិល្បៈមួយចំនួនទៀតបានគាំទ្រការលើកឡើងរបស់តារាចម្រៀង នាង ដាវីន ដែលបានលើកឡើងអំពីតម្លៃខ្លួននៃអាជីពការងារទាញទីផ្សារធ្លាក់ចុះដោយប្រើភាសាថា «ជួយម្តង» ។ ទោះបីជាការលើកឡើងរបស់ខ្លួនអាចនឹងត្រូវប្រឈមការបិទទីផ្សារ នាង ដាវីន មិនខ្លាចនោះទេដោយចេញមកដាស់តឿនដល់អ្នកសិល្បៈឯទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDoovPuGT67MNBME3_pP2IGyJ-afYq6QA3EOfidyEgUkHk1PXK17nApRJDE_07YctK4oaSIbXr4LsUQLP8Sn7acIVNlIxxaFekpK04HhJaO-cRYPgFn1HDVscxP14pn9bXufp7tk1VDLbP-GBGHoKwsw1zuhj_xXPCOWzIcPvOwe3PsrjBr84v63qPFtLA/s1800/image_2025-01-09_13-48-58.png
នៅយប់ថ្ងៃទី៨ មករា តារាចម្រៀង នាង ដាវីន បានបង្ហោះនៅលើបណ្តាញសង្គមថា «សារដាស់តឿនទៅកាន់បងប្អូនសិល្បៈទាំងអស់ ….ចង់ឱ្យវិស័យសិល្បៈរីកចម្រើន ? ចុះហេតុអីទាញទីផ្សារពួកខ្ញុំទម្លាក់ចុះ ហើយប្រើភាសាជួយបងម្តង តែជួយយូរទៅ ដូចអត់ឡើងលើសោះ មានតែទាញចុះក្រោមរហូត ហើយទៅដើរនិយាយថាចេះចុះ ធ្វើចឹងដើម្បីអី ? អ្នកចង់ចំណេញ ចុះហេតុអីមិនឱ្យពួកខ្ញុំចំណេញខ្លះវិញ ? ឱ! វិស័យសិល្បៈខ្ញុំអើយ ថ្ងៃមុខទៅជាយ៉ាងណាបើនៅតែបែបនេះ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjVh3-c5PhRiDYd5Ldau0CgUWkb28YIJNeBgUE-9gpdE4NAuRht_TtUfG2Aq5ismUB4SCgtwxJdGAaJGenOPpXLUaDlUORkuly2MGEhPxEUDMkVEfWizSYW7qG2Sm_d_Nrrcd5eKviJersfX4YiU-uD9emak8yaDh0DTfZTOiMv4hn5fTOcH2eYP2CSHgQ/s1788/image_2025-01-09_13-37-20.png

TOP4 រូបនេះបានបន្តទៀតថា «រឿងនេះវាយូរហើយតែគ្មានអ្នកណាហ៊ានព្រោះខ្លាចគេបិទទីផ្សារ ចឹងទុកខ្ញុំអ្នកនិយាយចឹង សូមផ្តាំទៅបងៗប្អូនៗអ្នកចម្រៀងទាំងអស់ថា បើនៅតែធ្វើបែបនោះ អ្នកដែលខាតគឺជាអ្នក បើគេមិនចំណេញគេមិនធ្វើទេត្រូវចាំ ស្អប់ខ្ញុំក៏ស្អប់ចុះពាក្យពិតរាងពិបាកទទួលយកបន្តិចតែក៏អាចជួយគេបានច្រើនខ្ញុំក៏សប្បាយចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXaBuZ4i3fe6YVJR4u9el3KhqHXots2yNjd-iVovMTzdGwF5ww7SdaDGqFaE80CR4pNEkM2xYVO7b1iSWIbxpjLubdfFmLPKXvdKjWQVsquQ975zizEy3jN3yNBFom-9DtozsbJWeNvergjmALiTXhQq3sQny2OW2aembcgQ04ys9Jiztmeop0IUsXrZ3E/s2048/image_2025-01-09_13-48-59.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXaBuZ4i3fe6YVJR4u9el3KhqHXots2yNjd-iVovMTzdGwF5ww7SdaDGqFaE80CR4pNEkM2xYVO7b1iSWIbxpjLubdfFmLPKXvdKjWQVsquQ975zizEy3jN3yNBFom-9DtozsbJWeNvergjmALiTXhQq3sQny2OW2aembcgQ04ys9Jiztmeop0IUsXrZ3E/s2048/image_2025-01-09_13-48-59.png

ខ្លឹមសារខាងលើនេះរបស់ នាង ដាវីន បានធ្វើឱ្យអ្នកសិល្បៈជាច្រើនរូបបង្ហាញការគាំទ្រនូវអ្វីដែលតារាចម្រៀងរូបនេះនិយាយព្រោះបានជួបហេតុការណ៍ដូចគ្នា។ តារាចម្រៀង កែវ សុបញ្ញា បានសរសេរថា «បងជួបឆ្អែតហើយពៅមាស ពាក្យក្នុងចិត្តបងក៏ប្អូននិយាយ មកអស់ដែរ ។ តារាចម្រៀង វីរៈ និច្ច ថា «Support ur idea» ។ ងាកទៅកាន់តារាចម្រៀង ថាន់ នឿថង ម្ចាស់បទ ផ្លូវណាទៅផ្ទះម៉ែក្មេក បានលើកឡើងថា «ជួយបងម្តងមធ្យម ងំពេលហៅតួច្រៀងម្តងៗនិយាយបន្ទាបតម្លៃតួធំល្បីៗ សុទ្ធតែអូនឯងច្រៀងតម្លៃប៉ុណ្ណេះបានហើយ ព្រោះតួ ( ក )គេល្បីខ្លាំងផង គាត់យកតែប៉ុណ្ណឹង ចឹងអូនឯងយកដូចគាត់ដែរទៅ ស្បថ ឮផ្ទាល់ៗ ឃើញផ្ទាល់ៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1HjFKZZNZNkuEtZjpYksoAcxtJO7wnLq_6Yxe8zk1fQzq2sbukJwh3zXj12IG6L-0OtFU014FNgtGIoPLZGRG0xSJb0bnX23t6x7NZPQSa5e-22zzZ697eJXwAPj2IwUAL2c_nIrkUkMbzCj0e7XRFmiFoMPYsBHJYZNngaAi4fQFmLkx_oWU3wlXPbON/s960/image_2025-01-09_13-49-00.png

មិនត្រឹមតែតារាល្បីៗខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែមានអ្នកសិល្បៈជាច្រើនទៀតក៏បានគាំទ្រ យល់ស្របនូវអ្វីដែល នាង ដាវីន បានលើកឡើងផងដែរ៕