ប្រទេសថៃ ៖ នៅដើមខែមីនា ឆ្នាំ២០២៥នេះ អ្នកលេង TikTok នៅប្រទេសថៃបានចែកចាយព័ត៌មានពីការបាត់ប.ង់ជីវិតរបស់អ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ហៅមីន) ជាតារាសម្តែងដ៏ល្បីល្បាញ ដែលត្រូវបានតុលាការកាត់ទោ.សឱ្យជាប់ពន្ធនាគារ ដោយសារជាប់ពាក់ព័ន្ធនឹងការរកស៊ីបោកប្រាស់របស់ក្រុមហ៊ុន The iCON GROUP ក្រោយមក តុលាការក៏បានដោះលែងនាងឱ្យនៅក្រៅឃុំ ។ ការចែកចាយព័ត៌មាននេះធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើនាងពិតជាស្លា.ប់ពិតប្រាកដ ឬជាព័ត៌មានក្លែងក្លាយ?.jpg)
មហាជនចាប់អារម្មណ៍នឹងអ្នកនាង ភីឆាយ៉ា យ៉ាងខ្លាំង ក្រោយពីនាងជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន The iCON GROUP ដែលត្រូវបានតុលាការចោទប្រកាន់ថា ក្រុមហ៊ុននេះរកស៊ីបោកប្រាស់ពលរដ្ឋថៃ និងបរទេស រួមទាំងពលរដ្ឋខ្មែរផងដែរ ។ តុលាការបានកាត់ក្តីនាង ព្រមទាំងតារាសម្តែងល្បីៗផ្សេងទៀត ដូចជា ៖ លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ហៅប៉ាតាវី) និងលោក បូសាកាន់ កាន់ថាថាវ៉ន ឱ្យជាប់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេត ក្រោយមក តុលាការបានដោះលែងរូបនាង និងលោក យូរ៉ាណាន់ ឱ្យនៅក្រៅឃុំ រីឯលោក បូសាកាន់ និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតជាប់ពន្ធនាគារដដែល ។
.jpg)
ក្រោយមក ក៏មានព័ត៌មានថា លោក បូសាកាន់ បានស្លាប់ក្នុងពន្ធនាគារ ដោយសារតុលាការពុំដោះលែងលោកឱ្យនៅក្រៅឃុំ ដូចលោក យូរ៉ាណាន់ និងអ្នកនាង ភីឆាយ៉ា ប៉ុន្តែត្រូវបានមន្ត្រីពន្ធនាគារបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ។ នៅដើមខែមីនានេះ ក៏មានការចែកចាយព័ត៌មានក្នុង TikTok ថា អ្នកនាង ភីឆាយ៉ា បានបញ្ចប់ជីវិតរបស់ខ្លួន បន្ទាប់ពីតុលាការដោះលែងឱ្យនៅក្រៅឃុំ ។
ប៉ុន្តែក្រោយការស្រាវជ្រាវរកឃើញថា វាជាព័ត៌មានក្លែងក្លាយ គឺអ្នកនាង ភីឆាយ៉ា ពុំបានស្លាប់ដូចការផ្សព្វផ្សាយក្នុង TikTok ទេ ។ ការផ្សព្វផ្សាយព័ត៌មាននេះ គឺវែបសាយភ្នាល់របស់ថៃដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតព័ត៌មាននេះ ដោយមានភ្ជាប់ឈ្មោះវែបសាយរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានចំនួនទស្សនាវីដេអូច្រើនក្នុង TikTok ។.jpg)
វែបសាយភ្នាល់បានបង្ហោះវីដេអូ ព្រមទាំងសរសេរពីមូលហេតុនៃការស្លាប់របស់តារាសម្តែងស្រីរូបនេះថា ដោយសារនាងពិបាកចិត្តរឿងជាប់ពន្ធនាគារ និងមានបញ្ហាលុយកាក់ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ។ ហេតុនេះ ពេលអ្នកប្រើប្រាស់ TikTok ចុចទស្សនាវីដេអូការស្លាប់របស់អ្នកនាង ភីឆាយ៉ា គឺវានឹងភ្ជាប់ទៅកាន់វែបសាយភ្នាល់អនឡាញដោយស្វ័យប្រវត្តិ ។
ហ្វេសប៊ុកផេកឈ្មោះ Drama Addict បានដាស់តឿនអ្នកប្រើប្រាស់បណ្តាញសង្គមថា ៖ «វែបសាយភ្នាល់បានប្រឌិតរឿងក្នុង TikTok ថា អ្នកនាង ភីឆាយ៉ា ស្លាប់ដោយសារកើតទុក្ខរឿងជាប់ពន្ធនាគារ និងត្រូវមនុស្សជិតស្និទ្ធយកប្រាក់ចំណេញរបស់នាង ចំនួន២០០លានបាត រួចហើយគេចខ្លួនទៅក្រៅប្រទេស ហើយការបង្ហោះព័ត៌មាននេះមានអ្នកទស្សនារាប់លាននាក់ ។ ហេតុនេះ សូមកុំជឿដាច់ខាត ពីព្រោះវាជាព័ត៌មានក្លែងក្លាយ» ៕










