He Jianqi ដែលជាតួសម្តែងភាពយន្តខ្លីដ៏ល្បីរបស់ចិន បានបាត់បង់តួនាទីក្នុងខ្សែភាពយន្តទូរទស្សន៍បន្ទាប់ពីជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហាទាក់ទងនារីច្រើននាក់ដើម្បីធនធាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYiul2pMywgBqwQj-2RgOX8EVzwsO-Oun0giS5m5hOaWU_B1RURtdh_H-9UPyBYK695Gzu0wWstZfOVBWO7eY0aGNsWUBsDyjK6mHkBKDLMzDdOlf4GlDZeLgoZtALhIhdmwLpcKxw249j60QdzrLDeeHasLboj3OLIEMrABLqFQgtW6g7UghfFsxql96i/s1350/Snapinsta_app_475440020_17891329110189640_4314476081546249917_n.jpg
កាលពីថ្ងៃទី៣ ខែមីនា នារីម្នាក់ដែលអះអាងថាជាគូស្នេហ៍របស់ Jianqi បានបង្ហោះអត្ថបទចោទប្រកាន់តារារូបនេះថា មានជីវិតឯកជនច្របូកច្របល់។ ក្នុងរយៈពេលប៉ុន្មានខែនៃការណាត់ជួបនាង Jianqi បានដេកជាមួយស្ត្រីដទៃជាច្រើនដង ។ រូបនាងបានបង្ហោះរូបថតឯកជនជាច្រើនសន្លឹករបស់តារាប្រុសរូបនេះទុកជាព័ស្តុតាង ដោយនិយាយថា ក៏មានថត និងវីដេអូផ្សេងទៀត ដែលបញ្ជាក់ថា He Jianqi មានជំនាញក្នុងការបោកប្រាស់ស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQkbsHRVvGUNFg8nBqnvaTPQCi2v8eNe_Qz6jt7OrDgISEXHktoYdrpJGOGxScsf-Dkg4N0cOX-JXafQYoYKJxbnpl0l7nchKpuNriweNRJDAVeyKeDErchl6Sj4cOeFoigeff2gDofrFJwU4_f-0wIfn8VGVmwdpnha60ZAyyacEU7TIWfV-XfyJqOuEL/s1350/Snapinsta_app_481082250_17891355711189640_6127767870304574047_n.jpg

ដោយសារកម្រិតភាពល្បីល្បាញរបស់លោកមិនអន់ជាងតារាក្នុងបញ្ជី A នោះទេ រឿងរបស់ He Jianqi បានបង្កឱ្យមានការកក្រើកពេញបណ្ដាញសង្គម។ កាលពីថ្ងៃទី៥ ខែមីនា គណៈកម្មាធិការការងារយុវជននៃសមាគមផលិតកម្មទូរទស្សន៍ចិនបានចេញឯកសារស្តីពីការគ្រប់គ្រងតារាសម្ដែងក្នុងរឿងខ្លី ដោយក្នុងនោះ បានកំណត់អត្តសញ្ញាណ He Jianqi ថាជា «តារាសម្តែងដែលមានរឿងអាស្រូវ»។ សមាគមបានផ្តល់អនុសាសន៍ថាក្រុមហ៊ុនផលិតកម្មធ្វើពហិការចំពោះអ្នកដែលមាននៅក្នុងបញ្ជី ដើម្បី «បង្កើតបរិយាកាសវីដេអូខ្លីដែលមានរបៀបរៀបរយ និងមានសុខភាពល្អ»។
យោងតាមគណៈកម្មាធិការការងារយុវជន ផ្នែកវីដេអូខ្លី តួអង្គក្នុងផ្នែកនេះក៏ត្រូវលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីការអនុវត្តច្បាប់ និងបណ្តុះក្រមសីលធម៌ និងវិជ្ជាជីវៈផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeM9vcCC9bCeFKV7uR0GIJg377yIyPJfq2tCEN1KFpE8SmKpatCeKrR0XByQiZKvgxDYkOI_Wba1tqSujYA7afzrA8FUl6pMDvrsUgNQ0wJgTnfeA_W34crqWqDoG_vKgl3hblNPuf9mJfm_ikt5FPvMbVT8AksKOuSCcf7xp8eWfXboWxeJIbJ_cYi0Z9/s900/Snapinsta_app_481699147_17891437164189640_6188485831786382570_n.jpg
He Jianqi មានអាយុ ៣០ឆ្នាំត្រូវបានគេស្គាល់ថាជា តារាប្រុសដ៏លេចធ្លោម្នាក់ របស់ Douyin ( កំណែក្នុងស្រុករបស់ចិន TikTok ) នៅពេលដែលលោកបានសម្តែងក្នុងរឿងភាគជាច្រើនដែលទាក់ទាញអ្នកគាំទ្រក្នុងតួនាទីជា CEO សង្ហា ស្មោះត្រង់ ក្លាហាន បុរសជោគជ័យ។ បន្ទាប់មក He Jianqi បានចូលរួមក្នុងកម្មវិធីពិតរបស់ស្ថានីយ៍ទូរទស្សន៍នានា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiympfYdKJEjpd-qjsupsizNNpcePd85vQCrXEJDTUHHJhJ5AS_rs5K4BKKuggxANRqBUjoASIiPmEpl1nWHmIJm1nsyJMluYRO9SsLQs3njk5biGHbHTZ5-KyQm22ULEuwy8K4ilOjSL_41eCLerQ8dlkJdj7yv5x2N1yIjpCl7irA8DkjKtkNcp3AWI4z/s1350/Snapinsta_app_482057798_17891358150189640_7334875629675300664_n.jpg

នៅឆ្នាំនេះ លោកមានគម្រោងថតរឿងមួយ ប៉ុន្តែនៅថ្ងៃទី ៤ ខែមីនា លោកត្រូវបានគេ ប្រកាសថាតួនាទីរបស់លោកត្រូវបានលុបចោល។ តារាសម្តែងកើតនៅឆ្នាំ ១៩៩៥ រូបនេះ ធ្លាប់ធ្វើការជាអ្នកលក់សំបុត្រនៅលើផ្លូវរថភ្លើងល្បឿនលឿន។ ដោយសាររូបរាងដ៏លេចធ្លោរបស់ខ្លួន He Jianqi ត្រូវបានអញ្ជើញឱ្យសម្ដែងក្នុងរឿងខ្លី ហើយក្លាយជាតួឯកប្រុសដ៏ល្បីបំផុតម្នាក់នៅលើ Douyin៕