Home Blog Page 657

«ទន្លេបាទី»កំពុងរងការរិះ.គន់យ៉ាងចាស់ដៃពីមហាជន ខណៈភ្ញៀវទេសចរជាច្រើនបានត្អូញត្អែរថា…

0

ធ្លាប់តែជាកន្លែងដែលមានប្រជាប្រិយភាព មានមនុស្សម្នាទៅលេងច្រើនកុះករ ឥឡូវនេះស្ងាត់ជ្រាប ខណៈបច្ចុប្បន្នរមណីយដ្ឋានទន្លេបាទីក៏កំពុងប្រឈមមុខនឹងការរិះ.គន់យ៉ាងចាស់ដៃពីមហាជនផងដែរ នៅពេលភ្ញៀវទេសចរជាច្រើនបានត្អូញត្អែរថាសេវាកម្មនៅទីនេះអ.ន់ ម្ហូបអាហារអត់ឆ្ងាញ់ ហើយតម្លៃវិញគឺខ្ពស់កប់ពពក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuIhOG_sxYANi3fuctkzkOVzL65GgbkULH80SH31tq2uG72x_zGBXtbUmTShV1su27rDn8Lm_HZpXfd7VazpabkyCwasQ3deV4O9v0ds2f7z5ZAp_jRDHujtkmkb72zlDs1bLYa6_0eAKIio5O3uUVfBlvkd1KCnwAnk7xRnlYWotVIrMkW45MP8DatyH/s1280/473234782_608793165074495_2356014776843761193_n.jpg

រមណីយដ្ឋានទន្លេបាទី ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាកន្លែងដ៏ល្បីល្បាញមួយ ដែលមានបរិវេណធំទូលាយជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយ ខ្យល់អាកាសបរិសុទ្ធ មានតូបតូចធំជាច្រើនប្រក់ដោយស្បូវនិងស្លឹកត្នោត ជាពិសេសនោះក៏មានប្រាសាទបុរាណ ២ គឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_dGprOpKbPLbaODBFt4gRXejKsTX3xGfeImdH_xYpbDRzZTF4KjNNglfQpqEsdYORM-hPM3PoSAhxlv2gor9fGyW29R3FKTwW4Etd6r7VCiiGxx1tX_rg9tP7eT5nXyc281K4EaRB7AjiXnlvTYZpRiwKZJ_6v-WIv9fIZD9Ru9m6wVtZrdoNdydzzm3m/s1280/473363998_608793135074498_4903291445598127621_n.jpg

ទោះជាយ៉ាងណាថ្មីៗនេះ រមណីយដ្ឋានទន្លេបាទី គឺកំពុងរងការរិះ.គន់យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរក្នុងស្រុក។ អ្នកខ្លះបាននិយាយថា ម្ហូបឥឡូវមានតម្លៃដាក់លើម៉ឺនុយ ឃើញថាសមរម្យ សម្ល ១ ឆ្នាំង ២៥០០០៛ តែជាក់ស្តែងពេលយកមកដល់ស្មើនឹង ១ ចាន ៥០០០៛ មើលទៅបើអ្នកលក់មិនកែចរឹកទេ មើលឃើញថាយ៉ាប់ខ្លាំង ក្នុងប្រាសាទមានអ្នកសុំទានច្រើន អ្នកលក់ដូរបង្ខំឱ្យទិញនេះទិញនោះគ្មានអារម្មណ៍ថាសប្បាយ គ្រាន់តែស្តាយប្រាសាទមិនគួរនៅកន្លែងខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZVZszIWdVHAIzobmq45EDu6roA8XBBBab90q6x3WdYTXtlekWbFGHItPyzzg-GvYDD1eQrxonFNQoIYNE3b_R0soi80S_0IIVjZUg1VjB_AH3v5Cc2-nDm8dxsm4nIgptlCoHUpcDPlu4acK08lif1vrDXk6aD8nnHEss-wif4SgTkU5StaZHC5pQ5Il/s1280/473317998_608793221741156_7114487118676412201_n.jpg

អ្នកខ្លះទៀតក៏ថា ធ្លាប់ទៅកាលពីតូច ខានទៅយូរគិតថាអាចមានការកែប្រែហើយតែ…តម្លៃខ្ចិលនិយាយ ឯម្ហូបវិញចេះលេងសៀកទៀតណ៎ ទៅម្ដងហើយគ្មានលើកទីពីរទេអ្នកអើយ។ ខណៈអ្នកខ្លះក៏និយាយថា សេវាអន់ម្ហូបគ្មានរស់ជាតិមិនសមនឹងតម្លៃ រីឯអ្នកផ្សេងទៀតក៏ថា ធ្លាប់ទៅម្តង ម្ហូបញ៉ាំអត់កើត សេវ៉ាយឺត បានទៅហើយលែងចង់ទៅទៀត កោសាហាវណាស់ សីលធម៌ក៏អត់មានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFVBgdGidAD_J0StJJ57ZUI1Rl7zVdb2s7W0ywlg6DkDu3SjyMYG2znMVLYgfkXg1_p-nq19yxrMayTzKJWz4MrQK2KeQW-wPMUC_hk9BwgC02jzaUUP0LEfqyZmLmrEfuZoq6QV7SVEqatcp_XB76prSpLj6-m48tbRYzvlJfW8fxshzcYjM8kVlI-RWM/s1000/Untitled-20.jpg

មនុស្សមួយចំនួនទៀតក៏ថា វាជារមណីយដ្ឋានមួយដ៏ល្អពិតមែន ប៉ុន្តែការលក់ដូរនិងសេវាកម្មផ្សេងៗគឺមានតម្លៃរាងថ្លៃបន្តិច។ ប្រឈមមុខនឹងការរិះគន់បែបនេះ សង្ឃឹមថាអាជ្ញាធរខេត្តនឹងរៀបចំ កែសម្រួលឡើងវិញ ដើម្បីឱ្យរមណីយដ្ឋានរបស់យើងមានសណ្តាប់ធ្នាប់ល្អ ក៏ដូចជាមានតម្លៃសមរម្យ និងមានភ្ញៀវទេសចរមកទស្សនាច្រើនដូចមុនផងដែរ៕

អូស្ត្រាលីប្រកាសអាសន្នក្រោយខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង និងរន្ទះបា.ញ់ ដាច់ភ្លើង ផ្ទះ៣ម៉ឺនខ្នងគ្មានអគ្គិសនី

0

ប្រទេសអូស្ត្រាលី ៖ ស្របពេលពិភពលោក កំពុងចាប់អារម្មណ៍នឹងភ្លើងឆេះព្រៃនៅទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានបំផ្លា.ញ ទ្រព្យសម្បត្តិ និងផ្ទះពលរដ្ឋអស់យ៉ាងច្រើនមហាសាល នៅប្រទេសអូស្ត្រាលីវិញបែរជាមានខ្យល់ព្យុះ និងរន្ទះបា.ញ់ ជាច្រើនកន្លែង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi89NCoIpR_ousn19lAyMpIjfz5Jiu6RQ2a4akj8vavrPef5PevYTLButdox0Wy93haOdi6mqHZGq53OWAx8ZOBoN43D33n6PXX0PjGXczx713MoinP3s5vKjG_zXlZkhq2Qu85pC4UeIzNXRahMZIWyOJzGhpfg36bFMDmnzGNRlDBNd5p5-qaiayb9rsN/s1200/image_2025-01-18_14-49-36%20(2).png

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា អូស្ត្រាលីប្រកាសអាសន្នពីគ្រោះធម្មជាតិក្នុងតំបន់ភាគខាងកើតប្រទេស ដែលគ្របដណ្តប់លើទីក្រុងស៊ីដនី និងតំបន់ជាច្រើនក្នុងរដ្ឋ New South Wales ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbFaoZG1mmYJ_vZWYchR77RE54sIUczFySAHsgVnqDAoaGYIBZvm5MG4OD7TTvMHqZTBmEVHio_FH0A0OPmSRs8tYKwld-8Qyvb0674q0SBUCMg9ykNRgtloCmNgO1wKb7t3iASVD6gJf5KHlgTdgQvmH9C0oj8oVIYom3g_jD7wjk7zgHZOEwsFtVyv7d/s1280/image_2025-01-18_14-49-36.png
ខ្យល់ព្យុះបានបោកបក់មកលើអូស្ត្រាលី តាំងពីថ្ងៃទី១៥ ខែមករា កន្លងមក ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង រន្ទះបាញ់ និងខ្យល់កន្ត្រាក់ខ្លាំង ដែលមានល្បឿនជាង១០០គីឡូម៉ែត្រក្នុង១ម៉ោង ។ ដើមឈើជាច្រើនបានដួលរលំពាសពេញផ្លូវ ខណៈអគារ និងផ្ទះពលរដ្ឋ ស្មើជាង៣ម៉ឺនខ្នង គ្មានអគ្គិសនីប្រើប្រាស់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYGmO1BlYSTuBqm4Ytce86-Q69TgIbeF5DmgYf_9RAmMGVFguIHFqopvi-n3ApY-RgrpZUohsBl7oIwKGDE9Sk0TS6mkJno0Ka7T8MHbIQG6LV0kzz33dS6mV27vxpH0Gs3P8Se_PessfioMKPbCky9eRijVvIrXIbdGUvbXhAkEwXlBE4gf91-8mjvUh9/s1000/image_2025-01-18_14-49-37%20(2).png

    រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់នៅរដ្ឋ New South Wales លោក Jihad Dib លើកឡើងថា ភ្នាក់ងារសង្គ្រោះបន្ទាន់បានទទួលសេចក្តីរាយការណ៍គ្រោះធម្មជាតិពីពលរដ្ឋ រហូតដល់ជាង៧,០០០លើកក្នុងរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5qBWnU6SOm_M0jXJKHCuXfLsnttNKAk7lDI2oqKiJdhn6U2nFygZQDmjlZvoBasHWbouBLZ1pf14fcIxry88-Ge7eJbz6Krj1F2WeT7IbdY_75zWtfOlHwJrs71EvWg_poWf12NPP35fYZXMm8necyQPa9gHuq1i2z9bpA_sbG_yke9bLDfA4y9BrTlu/s1199/image_2025-01-18_14-49-37%20(3).png

    តាមសេចក្តីរាយការណ៍បឋម កាលពីថ្ងៃទី១៧ ខែមករា កន្លងមក គឺមានពលរដ្ឋអូស្ត្រាលីរងរបួសចំនួន២នាក់ ដោយសារដើមឈើក្នុងសួនច្បារបាក់រលំសង្កត់ពួកគេពេលកំពុងដើរនៅតាមផ្លូវ ។ រីឯផ្លូវផ្សេងទៀតដែលមានរថយន្តបើកបរជាច្រើន ក៏មានដើមឈើបាក់រលំដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhS5TRf2Phfb4eNERpx_OycvlnXys6yjvqYWCwWhU3W7W9knQtmbLXmX9DTDOJH_FbrobHHRoDEeXdMpSVnB_yEevBFOEdP1460Rx-ELWgaY7AIrk5xEylnZrtnDsw1TDQjtt72bS9NCCnV9dxbBUJ4yuCiT6IwI8n6fdm9_-t53Pi1AM2fpRML4ny6HOO/s1080/image_2025-01-18_14-49-37.png

    គួរបញ្ជាក់ថា នេះពុំមែនជាលើកទី១ទេ កាលពីខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋអូស្ត្រាលីរាប់ម៉ឺននាក់នៅរដ្ឋ Tasmania គ្មានអគ្គិសនីប្រើប្រាស់ក្រោយពីខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង រហូតដល់អាជ្ញាធរប្រកាសឱ្យប្រុងប្រយ័ត្នទឹកជំនន់ ។ ពេលនោះ ក្រុមហ៊ុនផលិតអគ្គិសនីបានប្រមូលកម្លាំងដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនី ដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់ ៕

អាមេរិកហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហមបង្កជំងឺមហារីកក្នុងចំណីអាហារ និងថ្នាំ

0

សហរដ្ឋអាមេរិក ៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហម (FD&C Red No.3) ក្នុងចំណីអាហារ និងថ្នាំរបស់អាមេរិក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ តទៅ ពីព្រោះសារធាតុនេះនឹងបង្កជំងឺមហារីក ។ អាមេរិកបានរកឃើញសារធាតុនេះនៅក្នុងចំណីអាហារជាច្រើននាពេលបច្ចុប្បន្ន ដូចជា ៖ ស្ករគ្រាប់ និងថ្នាំផ្តាសាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghwT9rIH_XxBpRgRDgne7hU29yhIa2A4I3GVMxoZ0_4fpHRHUizOlLN3M-siznvf-X4fxbQbmvwurVJpE6kLVG3OywEqtReXkXvLyTjpmC8I-b3mfFLdwBHxuKEF5RBGqg4LIm2GAb7ZZpGnJcOD3HS9_W06F6Eg1QvlZfn8-QEOJ-ZPGX5JjbjIyXmZ3J/s1280/image_2025-01-18_13-43-51%20(2).png

សារព័ត៌មានអាមេរិករាយការណ៍ថា សារធាតុពណ៌ក្រហម ត្រូវបានប្រើប្រាស់ក្នុងចំណីអាហារជាច្រើនប្រភេទនៅអាមេរិក ដូចជា ៖ ស្ករគ្រាប់ ដែលផលិតដោយក្រុមហ៊ុន Ferrara Candy, គ្រាប់ស្ករល្អិតៗសម្រាប់រោយលើនំ ផលិតដោយក្រុមហ៊ុន Betty Crocker និងផលិតផលអាហារបំប៉នក្លិនស្ត្របឺរី ម៉ាក Ensure ជារបស់ក្រុមហ៊ុន Abbott Laboratories ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJMBvUpe-2h0pTPMUOhowq6EEao42o4r5y5u-GP9HYdkH5RAa09ZpW24nqMCxre4MGdBDZsKrMyU0CtWC1mItexQb9N4wFJH29TUNRzc8FN1s-7oK0oiqMZszK_6LXeaGWzNGZL2zI-TWqYColPTnFARCHzDv30UUgVCqautaiGHBCZ0IZ9I9smgjb8HJe/s1500/image_2025-01-18_13-43-51.png

ក្រៅពីនេះ អាជ្ញាធរក៏បានរកឃើញសារធាតុពណ៌ក្រហមក្នុងថ្នាំមួយចំនួនផងដែរ ដូចជា ៖ ថ្នាំ Vyvanse របស់ក្រុមហ៊ុន Takeda Pharmaceutical Co. ដែលថ្នាំនេះសម្រាប់ព្យាបាលអ្នកជំងឺពាក់ព័ន្ធនឹងអារម្មណ៍, ថ្នាំព្យាបាលការក្រហល់ក្រហាយលើដើមទ្រូង និងចុងដង្ហើម ជារបស់ក្រុមហ៊ុន Costco Wholesale Corp. និងក្រុមហ៊ុន Rite Aid Corp. ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsD7L2-c4IncgBXu_xxjsgU_LclEvBESIkkKTZK9tCStL8TCye0e0aPM5WCLfoGB-0bbGaxwbhKSdfnt-xyqcaQh8M7jr0klR7LfjxCbnWUfD01NbzY2aLXXWEv49KoXESrIi-lCAAtFVe0OK6xI89EHws-ifLPgD_Yx5ohXJzXn9AhkHUUuj-gl988G2f/s3072/image_2025-01-18_13-43-52.png

សមាគមផលិតនំចំណីជាតិអាមេរិកបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ គឺក្រុមហ៊ុនផលិតនំអាមេរិកផ្តល់ភាពសំខាន់ជាចម្បង ព្រមទាំងអនុវត្តតាមគោលការណ៍សុវត្ថិភាពអាហាររបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ។ អាមេរិកហៅសារធាតុពណ៌ក្រហមថា FD&C Red No.3 រីឯនៅអឺរ៉ុបហៅថា Erythrosine (E127) ក៏បានហាមប្រើសារធាតុនេះក្នុងចំណីអាហារដែរ ដូចជា ៖ អូស្ត្រាលី និងនូវែលសេឡង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XBhXHXD3zOiQVFjMR8OphfFXBS_HPT9Yecr6jfsJDnOyOYJcEvFodqU_pCbFxH-VsAXaAaL3G-zBsbKDy3h2_QHWI4OuNlTM_1_522hy5FQfiFVX79pLYS_z1x4WbijcAYxtrKMu7U6Ooeaoa6aoNcPRO9FiyKI1BkrAPC8TRMYfHeUs1bgsRBACxcJh/s2560/image_2025-01-18_13-43-56.png
កាលពី៣០ឆ្នាំមុន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហមក្នុងគ្រឿងសម្អាង ក្រោយពីមានភស្តុតាងបញ្ជាក់ថា សារធាតុនេះបង្កជំងឺមហារីកលើសត្វកណ្តុរក្នុងបន្ទប់ពិសោធន៍ ។ ក្រោយមក នៅឆ្នាំ២០២២ ពលរដ្ឋអាមេរិកបានតវ៉ាឱ្យរដ្ឋបាលចំណីអាហារហាមឃាត់ការប្រើប្រាស់សារធាតុនេះក្នុងចំណីអាហារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ៕

ដល់ថ្នាក់ហ្នឹងផង ! ជប៉ុនផលិតឆ្មាយន្តតូចជួយផ្លុំកាហ្វេក្តៅឱ្យឆាប់ត្រជាក់បានលឿន

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនផលិតមនុស្សយន្តនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឈ្មោះ Yukai Engineering បានបង្ហាញឆ្មាយន្តខ្នាតតូច Nékojita FuFu ក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា «CES 2025» ដែលឆ្មាយន្តនេះមានសមត្ថភាពពិសេសអាចជួយផ្លុំកាហ្វេក្តៅក្នុងកែវឱ្យឆាប់ត្រជាក់ ឬអាហារក្តៅក្នុងចាន ។ ការផលិតឆ្មាយន្តនេះ ក្នុងគោលបំណងជួយអ្នកដែលមានបញ្ហាអណ្តាតពេលផឹកភេសជ្ជៈក្តៅ និងជួយអ្នកមានកូនតូច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz0fXpbT4tCe715queWluMpkiJg-f4NsaiP3ywBBHe1iqvqJadythyH56si4SV2llrPzc49oto9FnX6uk06qCSKy3AwWuYWL3ToqQZIDM-T3xfmqV1dsOiMaeqO8-46np6wx0JwpWjI6KBRR5TXW4OLRBBDKFnzfkWb4L-XimUhVtOh6BaAyrGcto7QGOb/s1200/photo_2025-01-18_13-23-12%20(2).jpg
ឆ្មាយន្ត Nékojita FuFu ត្រូវបានបំពាក់កង្ហារខ្នាតតូចនៅខាងក្នុង និងប្រើប្រាស់បច្ចេកវិទ្យា AI ពិសេសឈ្មោះ Fuing System ដើម្បីឱ្យវាអាចផ្លុំកាហ្វេក្តៅដូចមនុស្សបំផុត ហើយក្រុមហ៊ុនមានគម្រោងលក់ឆ្មាយន្តនៅប្រទេសជប៉ុន នាពាក់កណ្តាលឆ្នាំ២០២៥ ក្នុងតម្លៃប្រមាណ ២៥ដុល្លារអាមេរិក ។ Nékojita FuFu គឺជាឧបករណ៍តូចមួយអាចដាក់លើកែវកាហ្វេ ឬចានអាហារតាមតម្រូវការ និងអាចបញ្ជាវាឱ្យផ្លុំកាហ្វេខ្លាំង ឬផ្លុំថ្នមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFJR2-adioJpVFqS-rnkdy9Ku4-S7UucBEeHMhQNpulZ4siUbhGXKorSgbfQ944ghAPMjfetUeAUrBBW4wCdWrCTCH3dIcS7Md8uTRUCWJepEt1TIBf3FGM63xo5bafdCO4qN50bOg3B_NthfFKDa7b6AXdap-XOKLScJsrAVh9ypiBjZBbNm_OQym7pJ/s1200/photo_2025-01-18_13-23-12%20(3).jpg
ឆ្មាយន្តនេះមិនត្រឹមតែជួយលោកអ្នកឱ្យរីករាយក្នុងការផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាជួយមនុស្សចាស់ងាយស្រួលផឹកភេសជ្ជៈក្តៅ ព្រមទាំងជួយឪពុក-ម្តាយងាយស្រួលបញ្ចុកអាហារកូនតូចៗផងដែរ ។ យើងរីករាយណាស់សម្រាប់ការបង្ហាញឆ្មាយន្តក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា «CES 2025» ហើយសង្ឃឹមថា លោកអ្នកនឹងពេញចិត្តវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAKa2KzEp3bxP30D668uSygNi-e1QjKjkQZjIGFmYQqZmS8yHN4Gkw95iKuQ120DL3a80C0nXzUETL4tGaM-S-59K9lGIwfluluNhj1jyJ8gAMkCYsH7rL1VFBA2AqhlctykJ-KbA37JKXuJVTk77MDtXvA0Yn5WGr3kiehCJGcN41vLUn7BZSct3g6Sn/s818/photo_2025-01-18_13-23-12.jpg

លោកអ្នកអាចដាក់ឆ្មាយន្តតូចច្រឡឹងនេះលើកែវកាហ្វេក្តៅ រួចហើយ បញ្ជាវាឱ្យផ្លុំកាហ្វេឱ្យឆាប់ត្រជាក់ ។ បើទោះជាមើលទៅឃើញថា វាដូចជាឆ្មាជ័រធម្មតា ប៉ុន្តែបច្ចេកវិទ្យានៅផ្នែកខាងក្នុងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Yukai Engineering ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYZaE7QcIiBRUUHWDPnQHVYjhk1ToPUgKlcnTiLzDdSoTwIaPzOl4Nd0Ks5ROED7QTy5Fb0YtD633iQRwe9RPLiytql_z5FEVdqi-FsHmQfY3mAfz2uE3kBivuaMBzYixavxo7C1MXOhcZHwprF5rI28vnWUlKSgcbS1GeIitFTmx32X4mLw9BJ7dUjkw/s1071/photo_2025-01-18_13-23-14.jpg

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Yukai Engineering បានបង្ហាញខ្នើយទន់កន្ទុយឆ្មាសិប្បនិម្មិត ឈ្មោះ Qoobo ដែលអាចយកតាមខ្លួនដូចឆ្មាពិតប្រាកដ សម្រាប់ជួយព្យាបាលផ្លូវចិត្តអ្នកប្រើប្រាស់ ។ រីឯឆ្មាយន្ត Nékojita FuFu គឺសម្រាប់ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ពីព្រោះឪពុក-ម្តាយមួយចំនួននឿយហត់ក្នុងការផ្លុំអាហារបញ្ចុកកូនតូច ៕

ពិធីមង្គលការ សុភ័ក្ត្រ កុសុម៉ា ខាតអស់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ

0

ក្នុងកម្មវិធីសម្ភាសន៍ដែលមានតារាកិត្តិយស នាយ ព្រែក ពិធីការិនី ពេជ្រ សិរីរ័ត្ន បានបង្ហើបប្រាប់ថាពិធីមង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា ខាតអស់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ។ ការលើកមកនិយាយនេះគឺនៅពេលអ្នកនាង ពេជ្រ សិរីរ័ត្ន ជីកសួរពីអំពីទំនាក់ទំនង នាយ ព្រែក និងគូស្នេហ៍ជាតារាសម្តែង ឈិន មុន្នីនាថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivTlHZHkMfibl9rCqN5-yEj8bnnFHbgW6TSecagTGBcHjM7UIta166jkONi3M_o6N1Bija-vRhgWyYkg8A9dSaXgQPd6iXpTMbnoce_wy5Um3ldo8v8pkQ7BlJWXFPtM5zdAN7ler6Oc3dBAAGb3Atkuq7zyC6Z4Mhz-iEPpWDMNwKYK8YBunkzi6ofmfe/s1440/image_2025-01-17_11-44-05.png

កម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី១៦ មករា ដែលមានរយៈពេលជិត៥០នាទី មានតារាកិត្តិយស នាយ ព្រែក ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនជាមួយនឹងការជជែកពីប្រធានបទនានា។ ក្នុងនោះដែរ ពិធីការិនី ពេជ្រ សិរីរ័ត្ន ក៏បានសួរពីជីវិតឯកជនទំនាក់ទំនងស្នេហារបស់នាយ ព្រែក ជាមួយនឹងតារាសម្តែង ឈិន មុន្នីនាថ ។ អ្នកស្រករខ្លួន នាយ ព្រែក ថាគេរៀបការមានកូនអស់ហើយ ដូចជា កុសុម៉ា ដែលជាមិត្តភក្តិជាដើមរៀបការហើយ បន្តិចទៀតក៏មានកូន ហើយឃើញគេការបែបនេះលោកក៏ចង់ការដូចគ្នា ប៉ុន្តែគូស្នេហ៍របស់ខ្លួននៅក្មេងខ្លាំងខណៈចង់ស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងសិន នឹងគិតគូរច្បាស់លាស់ពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrSTT9no8NKMmfQZ1x2K_ymAab543P0GG-kWq6nSQM6Kg8FiKCqm5xwXNSnQWxgrcmjWRZKHECnoATjieo6Sx4bb3fkLjjxaer4ac7vRk9_X2zowTVy-1JHcZn42j7mxDr8xzXha3EfchyphenhyphenvtXKwHSssbYlzq3XL9H0-YnjPb4XeTt-1Lo4VNYYUo875JVg/s1080/image_2025-01-17_11-44-08%20(2).png

នៅពេលផ្តល់ចម្លើយថា ចង់ការដូចជា សុភ័ក្រ្ត កុសុម៉ា ពិធីការិនីបានបញ្ជាក់ថាពិតជាចង់ការដូចនាងពិតមែនឬយ៉ាងណា ដោយនាយ ព្រែក បានឆ្លើយថា មិនការដូចជាគាត់ក៏បានតូចជាងគាត់ក៏បានឱ្យតែបានការ។ ខណៈ ពិធីការិនី បាននិយាយថាចង់ខាតដូចជាគាត់ទេដោយ កុសុម៉ា ខាតអស់ចំនួន៦ម៉ឺនដែលធ្វើឱ្យនាយ ព្រែក សឹងតែមិនជឿហើយធ្វើឱ្យលោកចង់ការតែ៥តុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTtGII1sw5qiaDQMRavBPzv9B04ckSGc0iNqXjlK4HgIOJNLAPWa9RdvgLp6QamribVmnTiBJUGN1J8Nmwi19wASn4mbYz8u9fNyLa6_YYG31iFkx_O2snRnAdcKnt-7SuxsLq38TDtOYjTDGbXFtFLFyDul2oR5ml68WR0eLMEh-Z3RpRdxj4TlmFB-YL/s2048/image_2024-11-05_13-29-23.png
គួរបញ្ជាក់ផងដែរថា សុភ័ក្រ្ត កុសុម៉ា និងស្វាមី បានដឹកដៃគ្នារៀបចំពិធីមង្គលការនៅថ្ងៃទី៤ វិចិ្ឆកា ឆ្នាំ២០២៤ យ៉ាងអធិកអធមក្រោមវត្តមានតារាល្បីៗជាច្រើនរូបចូលរួមនិងមានការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន៕

Zhao Wei មានពាក្យចចាមអារ៉ាមពាក់ព័ន្ធការជួ.ញដូ.រម.នុស្សទៅប្រទេសថៃ-មីយ៉ាន់ម៉ា

0

កាលពីថ្ងៃទី១៥ ខែមករា ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន 163 បានរាយការណ៍ថាការលាតត្រដាងនាពេលថ្មីៗនេះនៃសិល្បករចិនដែលមិនសូវស្គាល់ជាច្រើនដែលត្រូវបានបោកបញ្ឆោត និងជួញដូរទៅកាន់ប្រទេសថៃ និងមីយ៉ាន់ម៉ាបានក្លាយជាកង្វល់សាធារណៈដ៏ធំមួយ។ តារាសម្ដែង Wang Xing ត្រូវបានគេជួយសង្គ្រោះទាន់ពេល ប៉ុន្តែតារាម៉ូដែល Yang Zeqi នៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយទេ។ នៅពេលជួយសង្គ្រោះ Wang Xing បានបង្ហាញថា យ៉ាងហោចណាស់មានពលរដ្ឋចិន ៥០ នាក់ផ្សេងទៀតត្រូវបានឃុំខ្លួនជាមួយលោកនៅពេលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2aD8DPg2ZO7jGn06P1lt1-k3_LYc4VlVicyFT_pb6xBgaasCs-UrpU1FABeRSbbs8z_WRHBCZsm6eBp9huIX3pCcZmk59NTpkTLrqYHzmdj8-VUwjpb8KJFcomzQs-4Jqzsff053ZdJpzXO59jlXpcJQRt7ot-l5nV0VWtHfsTuPzR220VE0jnLE5gBG5/s780/image_2025-01-17_09-27-52%20(3).png
គេហទំព័រព័ត៌មានបានសរសេរថា បុគ្គលនៅពីក្រោយការវិនិយោគ ប្រតិបត្តិការ និងការបោកប្រាស់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា កំពុងត្រូវបានតាមដាន និងចាប់ខ្លួន។ ក្នុងចំណោមឈ្មោះដែលជាប់ពាក់ព័ន្ធនោះ Zhao Wei ឬទស្សនិកជនស្គាល់ថាជាតត្រចៀកកាំតារាចិនជាប់ក្នុងបញ្ជីខ្មៅ រងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីអមនុស្សធម៌នេះ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1gtl4a9e1GbN1tG3vJOFBvZ3UE2y5bHTtdEbJFLPc9IdrzpEJYZqwtLjuJkqqfa8eHXh2ZDLJYfUFgVy7nQWiMcst7YYGo_mYOZMq0QrmGlM9VEs4Ubg-0Ug0MYorXC933Zw2ayvMWT53cgFfiYbBXMC89NzLSNuTWD3KW6YfmieYpHJ-RnWmGOd77Ws/s1062/image_2025-01-17_09-27-53%20(4).png
ជាក់ស្តែងអតីតស្វាមីរបស់ Zhao Wei លោក Huang Youlong ដែលជាពាណិជ្ជករ មានបងប្អូនជីដូនមួយឈ្មោះ She Zhijiang ដែលពីមុនត្រូវបានចាប់ខ្លួនពីបទលេងល្បែងស៊ីសងនៅក្នុងប្រទេសចិន។ Zhijiang ក្រោយមកបានផ្លាស់ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីរកស៊ី ហើយបានចូលរួមក្នុងគម្រោងទូរគមនាគមន៍ក្លែងបន្លំ។ នៅឆ្នាំ ២០២២ លោកត្រូវបានចាប់ខ្លួនពីបទដឹកនាំបណ្តាញឆបោក ដែលបានបោកប្រាស់មនុស្ស ៣៣០,០០០នាក់ ។ ដោយសារហេតុការណ៍នេះ Zhao Wei បានបញ្ចប់ការលែងលះរបស់នាងយ៉ាងឆាប់រហ័សពី Huang Youlong ដើម្បីបញ្ចៀសផលវិបាកផ្លូវច្បាប់។ដូច្នេះហើយ បានជាមានពាក្យចចាមអារ៉ាមថា Zhao Wei និងស្វាមីបានវិនិយោគលើប្រតិបត្តិការខុសច្បាប់ទាំងនេះ តាមរយៈបងប្អូនជីដូនមួយរបស់នាង។ ជាងនេះទៅទៀត ប្រភពខ្លះអះអាងថា Zhao Wei និងស្វាមីបានចូលរួមដោយផ្ទាល់ក្នុងការគ្រប់គ្រងបណ្តាញក្លែងបន្លំ។ ចាប់តាំងពីសកម្មភាពទាំងនេះបានកើតឡើងនៅខាងក្រៅប្រទេសចិន សាធារណជនក្នុងស្រុកមិនបានដឹងជាដំបូងឡើយ។ នៅពេលដែលការជាប់ពាក់ព័ន្ធរបស់ Zhao Wei ត្រូវបានរកឃើញ នាងត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់ទំនាក់ទំនងរបស់នាងដើម្បីលុបដាន និងការពារខ្លួនដោយការដកខ្លួនចេញពីឧស្សាហកម្មកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2UCc_TsoGibXPHUAP9-GE3cz8dtKagfj_iNDcqDq1XXhStcvDB933T9rb4bWdMmRSp9dm-Wze8ZHCAzq3GSoIIMTd7P08UcgVHUEyfIvmoemsnWG8jmWn5US_xzrzUDgDawy46Oh2_2HmvEhry_jx84PmvA9Xq0hL7Ip2DcFUhDkHhzd0PEvKyilKJ9kq/s680/image_2025-01-17_09-27-53.png

ទន្ទឹមនឹងនោះ នៅកម្រិតខ្ពស់នៃភាពជោគជ័យរបស់ពួកគេ ការបណ្តាក់ទុនអាជីវកម្មរបស់ Zhao Wei និង Huang Youlong បានពង្រីកឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតភាពយន្ត ការវិនិយោគភាគហ៊ុន គ្រឿងស្រវឹង ទូរគមនាគមន៍ និងការធានារ៉ាប់រង។បច្ចុប្បន្ននេះ អ្នកគាំទ្ររបស់ Zhao Wei នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទទូចថា ការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា គឺជាការទទួលខុសត្រូវតែមួយគត់របស់ Huang Youlong និងមិនពាក់ព័ន្ធនឹង Zhao Wei នោះទេ។ លើសពីនេះ ការបង្ហោះជាច្រើនអំពីសកម្មភាពអាជីវកម្មពីមុនរបស់ Zhao Wei ត្រូវបានលុបចោលដោយស្ងាត់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJgE68fs7EUGryK_UYo8Ih6Q8uX9yolbihAWxbWtkCnUpMMj96qwyNz7949puyaYb6WwOFq8HwULvtVCgUIRQ23aWif7_mAflsEtZtODwiQrdQJKKKLqy_oTSAISBitg_ZTtbOit3I1x9f6F_Pzg0khjPh1lCcoqJjwt8T5r9paGOIiwugTPEPvSBoMzBE/s992/image_2025-01-17_09-27-54.png

Zhao Wei បានលុបការបង្ហោះជាច្រើនដោយសម្ងាត់អំពីការបណ្តាក់ទុនកាលពីអតីតកាលរបស់នាងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សកម្មភាពទាំងនេះត្រូវបានភ្ជាប់ទៅនឹងបណ្តាញក្លែងបន្លំទូរគមនាគមន៍ដែលបច្ចុប្បន្នស្ថិតនៅក្រោមការត្រួតពិនិត្យជាសាធារណៈ។ ប្រភពមួយបានអត្ថាធិប្បាយថា ទោះបីជានៅក្រៅការយកចិត្តទុកដាក់ក៏ដោយ Zhao Wei ហាក់កំពុងប្រើប្រាស់ទំនាក់ទំនងរបស់នាងដើម្បីលាក់ព័ស្តុតាង និងបញ្ចៀសការសង្ស័យនៃទំនាក់ទំនងជាមួយអង្គការជួញដូរមនុស្សនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា»។ម្យ៉ាងវិញទៀត កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ Zhao Wei បានប្រកាសជាផ្លូវការនៅលើ Weibo ថានាងបានលែងលះជាមួយប្តីអ្នកជំនួញ Huang Youlong កាលពីឆ្នាំមុន។ នាងបានសរសេរថា «ខ្ញុំបានលែងលះជាមួយលោក Huang Youlong ដោយស្របច្បាប់ជាច្រើនឆ្នាំមកហើយ។ ទំនាក់ទំនងអាពាហ៍ពិពាហ៍របស់យើងបានបញ្ចប់។ ព្រឹត្តិការណ៍ សេចក្តីថ្លែងការណ៍ ឬព័ត៌មានដែលទាក់ទងនឹងគាត់ មិនមានទំនាក់ទំនងជាមួយខ្ញុំទេ។ ខ្ញុំសុំដោយស្មោះអស់ពីចិត្តឱ្យអ្នកគ្រប់គ្នាគោរពការពិតនេះ ហើយចៀសវាងការភ្ជាប់ខ្ញុំជាមួយនឹងការអះអាងដែលគ្មានមូលដ្ឋាន ឬព័ត៌មានដែលគ្មានមូលដ្ឋាន។ អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZsLDsPJ9296oOXnr-N46MT0dUr75QUaGSlF6osGsuFu7d-mIw-09RntIc0Mz-QjNF-kvyBzhNnAMBUCag0rVD1_Ff_zsntuLeEOg32emw4TUrZ63OCvFJdg3DIbO6jJzQktYv3s65m9tTt7ZF8Qn-cnna_kNf6rfIxjVVsnYzwiQl_EfVM8Q8WAoMIXh8/s600/image_2025-01-17_09-27-52%20(2).png

យោងតាម 163 Zhao Wei និង Huang Youlong បានរៀបការជាង ១៥ ឆ្នាំ និងមានកូនស្រីមួយជាមួយគ្នា។ គូស្នេហ៍មួយគូនេះធ្លាប់ជាគូស្វាមីភរិយាដែលមានអំណាច និងមានឥទ្ធិពលបំផុតនៅក្នុងការកម្សាន្តរបស់ចិន ជាមួយនឹងទ្រព្យសម្បត្តិសរុបរបស់ពួកគេប៉ាន់ស្មានថាមានលើសពី ១ ពាន់លានដុល្លារ។ នៅពេលដែលត្រូវបានចាត់ទុកថាជាសហគ្រិនកំពូល អាជីវកម្មរបស់ Huang Youlong បានប្រឈមមុខនឹងវិបត្តិសំខាន់ៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកត្រូវបានគេចោទប្រកាន់ជាបន្តបន្ទាប់ពីការក្លែងបន្លំ និងប្រាក់កម្ចីដែលមិនបានបង់ រួមទាំងបណ្តឹងទាមទារសំណងចំនួន ៣០០ លានដុល្លារហុងកុង។ បញ្ហាហិរញ្ញវត្ថុទាំងនេះត្រូវបានគេជឿថាជាហេតុផលមួយទៀតសម្រាប់ការប្រកាសភ្លាមៗរបស់ Zhao Wei អំពីការលែងលះរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2wpMlGPT-1oIZvgZ3JrrP0XRSKXalOSWVb1a8Uf73frzL3wmSODzRPjoIkCPoymS920BSQQ0vZiSvJj153GR4ZMSb-SnpqCVYm6HcgyUFSKFZlJbxk16hgDE07hJhCFItVL4et93uxd8bbWH0jkSA5n3GJe7lHdnSJRSWfGb389Ypq_2UcLnVWJmyqAIF/s1242/image_2025-01-17_09-27-53%20(2).png

យ៉ាងណាមិញជុំវិញការចោទប្រកាន់ការជួញដូរមនុស្សទៅកាន់ប្រទេសថៃនិងមីយ៉ាន់ម៉ា Zhao Wei មិនទាន់ឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ៕

ទន្លេទាំង១០ ដែលមានទេសភាពស្អាតបំផុត នៅលើពិភពលោក ក្នុងនោះក៏មានទន្លេមេគង្គផងដែរ

0

នៅលើពិភពលោកយើងនេះ មានទន្លេធំៗ និងវែងៗច្រើនជាង ១៩០ ខ្សែ ដែលទន្លេនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងប្លែកៗខុសពីគ្នា ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមទន្លេទាំងអស់នៅលើពិភពលោក តើទន្លេណាខ្លះដែលមានទេសភាពស្រស់ស្អាតជាងគេ?

១.The Nile៖ ទន្លេនីល ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប គឺជាទន្លេដ៏ធំ និងអស្ចារ្យបំផុតរបស់ពិភពលោក ជាមួយសម្រស់ដ៏ស្រស់ត្រកាលនៅភាគខាងជើងនៃទ្វីបអាហ្រ្វិកលាតសន្ធឹងប្រវែង ៤១៣២ គីឡូម៉ែត្រ និងរត់ឆ្លងកាត់ប្រទេសចំនួន ១១ ទន្លេនីលក៏បានដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីបបុរាណផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD07deNjUHvIglsvjODa4N3eAfHWvp5AFlQ5w01y4rdBrBaOBgyOtAgLbkIh42heIXDokn6A6TpjWaJuzJ6rM-DJ8-OJOnHQa_zxlJzgiHqWtxsu53pcem_ji4MVBG8N3_8tH1FUyOieUzGhXvnpzDZlbDzjJLlOa6sUx0IotR2s8zGtGf6XOuO-IDy8PL/s1200/image_2025-01-18_13-20-11.png

២.Mississippi River៖ ទន្លេមីស៊ីស៊ីពី ស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង គឺជាទន្លេធំបំផុត និងស្អាតបំផុតទីពីរនៅលើពិភពលោក រួមទាំងជាកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqyyXcXvhYeScuAtgxVjd8AoQMNN_2ElXZoVCdVSoAW5RzD2SdNAul_6gOzGshFBSi7vz9nTOsyvLonx5v-rcfOEv19p8pdRx5O_ULDSzI_-PukfxynBWqqZ3frhWVeS2oUu4GdhLF5Us4TZdO7M4MJMaFshAyRCDRdUiZhJw_MQkvHElSKzDlCWf7FCM/s1600/image_2025-01-18_13-20-12.png
៣.The Ganges៖ ទន្លេ Ganges ស្ថិតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាទន្លេដ៏បរិសុទ្ធ និងជាទន្លេដែលអាចលាងជម្រះអំពើបាបរបស់មនុស្សគ្រប់គ្នាបានទៀតផង។ ទន្លេនេះគឺមានទិដ្ឋភាពស្រស់ស្អាតខ្លាំងណាស់ ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg21Gi37f53TJMmW5fDK3y85oXWedzIyHOtUqd9KDIFoiuRELcSjBsLq4pOPU9DnUDFCPHhn9whrClODX8aQM9-v3ihLEZLgSFGHUy7TNDtqvvX4k_xsAMxUPDbHv7zdt8uIx5LOyl93yjnC6Hf_O10LQfPyImA80_ePVwMtVSpHaJ_71Zci5izps2biTfF/s3000/image_2025-01-18_13-20-12%20(2).png

៤.The Thames៖ ទន្លេដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតក្នុងពិភពលោកគឺទន្លេ Thames ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏លេចធ្លោមួយក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ វាផ្តល់នូវផ្ទៃខាងក្រោយដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏ជាទន្លេវែងជាងគេរបស់អង់គ្លេសមានស្ពានប្រហែល ២០០ និងផ្លូវរូងក្រោមដីជាង ២០ ដែលគេស្គាល់វាថាជាស្ពានឡុងដ៍ដ៏ល្បីល្បាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoqcBSlfBZggbI7epEHWoqn_4NuS_gV3U0I6sKD23j_s52vbjhngP8Fw5z5CEYnLVDC7-VtAAh1keDFcQHRHxlbDR531jMR0W57jILxc3rZpHid8iavBim_ED0hIc9S0bVycFMw20A_R2s_KI6uGNQIv8VACvhHh9PZqATi-Bih4ghMbolv-05E97dru_E/s1600/image_2025-01-18_13-20-15.png

៥.The Amazon៖ ទន្លេអាម៉ាហ្សូន ស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង គឺជាទន្លេធំបំផុតក្នុងពិភពលោក ត្រូវបានគេចាត់ទុកថាជាសរសៃឈាមនៃភពផែនដីរបស់យើង និងត្រូវបានគេស្គាល់ផងដែរថាជា River Sea។ ជាមួយទេសភាពស្រស់ស្អាតខ្លាំង ប្រៀបដូចទឹកនៅលើឋានសួគ៌ ទន្លេអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា ជាទន្លេស្រស់ស្អាតបំផុតទី ៥ ក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsEWVhKYR7ocKTHUis_nyXsGSk0XNs31_FPRCQZPQXFOBwUZ8W8yBBlkZ8KWxhl9UXr0ILVi23RFtJqw0dtfMu6W7og5mYY2evjlYrzsbZxUHtpxFXeMxXQ79Rg96N-jAuXegvZVk5qzdByLrtb5a5Z__JlBtsmR6sbJdfnyq3eu0GDEMoaO9CjOjw6MUW/s1000/image_2025-01-18_13-20-15%20(2).png

៦.The Colorado៖ ទន្លេ Colorado ស្ថិតនៅក្នុងសហរដ្ឋអាមេរិក គឺជាទន្លេដែលមានទេសភាពស្រស់ស្អាតបំផុត ជាមួយនឹងការធ្វើដំណើរឆ្លងកាត់វាលខ្សាច់អារីហ្សូណាស្ងួត ទន្លេនេះផ្តល់នូវទិដ្ឋភាពអស្ចារ្យមិនធ្លាប់មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy26Byjq5cxqLYzCeC6yjnohCo6eNiTcMg-mwxs9kevpm__LrVYWo83ZkCfh8Ky2smQ64Hr8j9xiOjEDcnOOfOJ-T_KNHKOKb2QwvTxp5dR7GFDUM8wPc7geNHlIHTU_ktJn_ZGxQLZRYSAdiAWiTtqFItNI1yz0cuRsvqJkuWXdv_aORjUKxHzmlNBDeb/s4000/image_2025-01-18_13-23-57.png
៧.The River Rhine៖ ទន្លេ Rhine គឺជាទន្លេធំទីពីររបស់អឺរ៉ុប ជាមួយនឹងសម្រស់ដ៏អស្ចារ្យ ស្ថិតក្នុងចំណោមទន្លេដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតរបស់ពិភពលោក ដោយវាមានប្រភពមកពី Swiss Alps ហើយហូរកាត់ទីក្រុងធំៗមួយចំនួននៅអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXY1R9qfERxk9ss8Wzo5fUB4ERybXGoklPPwQcNgIKSNBvtmfZu2DphC4Wx7Z6OtTWCM6ug515WKNKZ6505IdBPR2cJPkkKWEEN4pVkj-NrRYVYYS9_8LPB3sgjKbvNkyCo5ZCrRIdXbQo6-Ho6JfPX6rzy8rN50jZXTwxjdTIkyUelLboTrk9UzDvTpf/s2048/image_2025-01-18_13-24-03.png

៨.The Zambezi៖ Zambezi គឺជាទន្លេដែលវែងជាងគេរបស់ទ្វីបអាហ្រ្វិក ហើយត្រូវបានកត់សម្គាល់សម្រាប់ការទាក់ទាញដ៏ល្បីល្បាញបំផុតរបស់វា ជាមួយទឹកធ្លាក់ Victoria ដ៏គួរឱ្យចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT9AGYULltVgPgxzMdQXMq10-0-GZl6Z7GGpko_1cSw05LrnLf-eCbGO0Tv03qdVpKCYbbYJma-G-4S1vTz3zDX1kyaDtkDV47FSaXyrj01-UuFl8OL-RZ1CNSZY_tO-RGdj3VpTOmUSZMAHCXTNxQSyfZ_CU-euY63fNnE_S70j2VvO_oU30cYxEVIhAp/s1920/image_2025-01-18_13-24-04.png
៩.The Yangtze៖ ទន្លេ Yangtze ស្ថិតក្នុងប្រទេសចិន គឺជាទន្លេដែលវែងជាងគេទី ៣ របស់ពិភពលោក និងជាទន្លេមានទេសភាពស្រស់ស្អាតទី ៩ នៅលើពិភពលោក ដែលលាតសន្ធឹងប្រវែង ៦៣០០ គីឡូម៉ែត្រ រួមជាមួយទេសភាពដ៏គួរឱ្យទាក់ទាញជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2seWPCCfXSXxBIjJcuKIFz380ik2K8ACB2EQVirlIhZ22YRiKAaD5vOJy-XDHZpOcacJSFLv5Cc_sDzi2ZixJjcHz7Bb-X4c3GBmGQni1aqPCVrst_ZuUfks7_zym46BxEdy9dzEyE1uONS7CUk2wAJl6tx5JZLaMEY3LLWDpWsx8QKKfznhfMU1EBjYD/s1600/image_2025-01-18_13-24-04%20(2).png

១០.The Mekong៖ ទន្លេមេគង្គហូរចេញពីខ្ពង់រាបទីបេដ៏ល្បីល្បាញ ហើយធ្វើដំណើរឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ វៀតណាម កម្ពុជា និងឡាវ ក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមទន្លេដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVJj5jEOrA5Tpr0Cy8sqn1ENrMqJ24v-aF4YoQsJlNqIFU1UjhJjczwWxo8lVUieosl8kTv-hrQ24aDyel8C7uWUhvL4x6XvC-k_OizkElfXjimijMoOHXGoANdxQ7KxQN1pyg24Cr2g562bIBywSq9oU0Qh-RrP3itG7vt6GvWubmemSBMlTTfoMaN6VH/s1920/image_2025-01-18_13-24-04%20(3).png

ថៃស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកជាមួយអង្គការយូណេស្កូដើម្បីជំរុញទេសចរណ៍

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសថៃ បានប្រជុំជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងលោក និរ៉ាត់ ផុងសិទ្ធីថាវ៉ន អភិបាលខេត្តឈៀងម៉ៃ ដើម្បីជំរុញការរៀបចំឯកសារស្នើចុះខេត្តឈៀងម៉ៃ ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ទៅកាន់អង្គការយូណេស្កូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_c3N_YRr9J2RkvyDdMl0Dp1AqMdQlK-AK0faxHBJ6urUy7XSxyIJDVJBFPoZKsAFwuBwTERpflj4yM8cFQGz8Gsa05y-y9ycXT1ZHSpszvOpdYvupMlTZOziknOvQ72mePOelaHiVXF7eUWEZ5mhT22RP3TKgb2WXXovXnBY_svRt0QDKput4T17mZUC/s1366/image_2025-01-18_13-16-27.png

លោកស្រី ស៊ូដាវ៉ាន់ វ៉ាង់ស៊ូផាកិចកូស៊ុន រដ្ឋមន្ត្រីក្រសួងវប្បធម៌បានពិភាក្សាជាមួយលោក និរ៉ាត់ ផុងសិទ្ធីថាវ៉ន អភិបាលខេត្តឈៀងម៉ៃ អំពីការរៀបចំឯកសារស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ជាមួយអង្គការយូណេស្កូ ។ លោកស្រីនិយាយថា ខេត្តឈៀងម៉ៃ ប្រៀបបាននឹងរាជធានីនៃទឹកដីឡានណា ដែលមានអាយុកាលយ៉ាងហោចណាស់ ៧៣០ឆ្នាំ ហើយភាពរីកចម្រើនបានបង្ហាញឱ្យឃើញនៅតាមវត្តអារ៉ាម និងទីកន្លែងបុរាណជាច្រើន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7MmyvGX8tZebkrN6zgFtWW7wIpUrIUYZ0cq9DM1KR95LRasEknHIKVHmmE6OyGNq3ljlBtjjRonEZAVeroFBXr4T8vgVe6EBXDXxpK57uqEt1QTaNhu-JXjv9yiPKuTkI-TGm4QCydEWmAOB4z6Ba_pn_IkYmYeLVsUK11z7ouUjmH2B1ZrlQJjh7eDG/s1920/image_2025-01-18_13-16-28.png

ពលរដ្ឋនៅខេត្តឈៀងម៉ៃ មានមោទនភាពចំពោះភាពធំធេងផ្នែកប្រវត្តិសាស្ត្រ និងបន្តប្រពៃណី វប្បធម៌ពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើឱ្យអ្នកមកកម្សាន្តនៅឈៀងម៉ៃពុំអាចបំភ្លេចបាន ។ ហេតុនេះ ថៃសម្រេចចិត្តស្នើសុំអង្គការយូណេស្កូចុះបញ្ជីខេត្តឈៀងម៉ៃ ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ដើម្បីជំរុញវិស័យទេសចរណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFFFG-ITGHgic15aUl2sJgcBXT7Y6UUEpMnhdwWVaAHF0kb0s3advNFn7lEo4YZy_mvgv7Y1mYmOm8DH417sz8QmQqkMA-zp5LqJc-UnC_qCuod9YFhCZhjExnLDISqN6fcXPYvhlUyVKdleSEetZQOCPHz_lO102S5Sn_UVNwwEtsC_rstILSHQXI48Sf/s2560/image_2025-01-18_13-16-29.png
បច្ចុប្បន្ន ជាដំណាក់កាលដ៏សំខាន់ដែលថៃត្រូវរៀបចំឯកសារបញ្ជាក់ពីភាពលេចធ្លោរបស់ខេត្តឈៀងម៉ៃ តាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ ដើម្បីបញ្ជូនឯកសារតាមដំណាក់កាលបន្តទៀត ។ ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាធ្វើឯកសារឱ្យជោគជ័យ និងដាក់ទៅអង្គការយូណេស្កូឱ្យបានឆាប់រហ័ស ហើយចំណុចសំខាន់ ពលរដ្ឋខេត្តឈៀងម៉ៃត្រូវចូលរួមផ្តល់កម្លាំងចិត្ត និងគាំទ្រឱ្យការស្នើសុំដំណើរការដោយរលូន ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ូដាវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz4SRlOyij_49fzrhURLB_rqEu9JSDgxsuz8z5g-GKp-mtAPVKBpwlA2p_NEwKPvdCFOByVZspQQBu_4gCKmXIRjSwPh_5qk3GJfU462-mpx0ZLH_VosEK_MDDTJbxwrm1cd5h9gYuMC9aC1yfnm7FAZIczfkS3JV6_fYt6ceozVT1CmwomkL46N2V2pDA/s1400/image_2025-01-18_13-16-32.png

ការស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក គឺដើម្បីឱ្យប្រទេសថៃមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ដោយសារខេត្តឈៀងម៉ៃសម្បូរតំបន់ទេសចរណ៍ និងវត្តអារ៉ាម ។ ពេលខេត្តឈៀងម៉ៃក្លាយជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក គឺខេត្តឈៀងម៉ៃនឹងជាគោលដៅទេសចរណ៍ ទទួលបានចំណូល ពលរដ្ឋមានជីវភាពល្អប្រសើរ ព្រមទាំងក្លាយជា Soft Power ដ៏រឹងមាំស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0LqrRoL40NacSJMB7oDrmvo_-aKGOnZkqQ86GmOg_Wfyv5ykOlt8ukPOvSpN3W2lTx4V1UHBc_F0QD3pzEeXUowkpniLwBSNYn6YGKlkj9PvIglor6DpBQefIbBn4K9OUX6FWsQuYB8sNITCivaQwWJ9HBYDKX5KP271FKNVLX8cD0GiXfvtYyMA96jM/s1600/image_2025-01-18_13-16-33.png

ប្រទេសថៃទំនងលែងជឿជាក់លើអ្នកនាំភ្ញៀវ Guide អ្នកបកប្រែហើយទេដឹង? នាយករដ្ឋមន្ត្រីថៃនឹងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរចិន

0

ប្រទេសថៃ ៖ នាពេលថ្មីៗនេះ ភ្ញៀវទេសចរចិនយ៉ាងច្រើនបានលុបចោលដំណើរកម្សាន្តចូលឆ្នាំចិននៅប្រទេសថៃ ដោយសារបារម្ភពីសុវត្ថិភាពការធ្វើដំណើរ និងស្នាក់នៅថៃ ជាពិសេស ការជួ.ញដូរ មនុស្ស និងចាប់ជំ.រិត ក្រោយការបាត់ខ្លួនតារាសម្តែងចិន លោក Wang Xing នៅបរិវេណព្រំដែនថៃ និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgots25YFPHAHadcG-mLu-y_8trd1qXHVYmG52NKgi9kC9cV5nOjfbjUqO79Ye-9MkJVitB_ROqLgfqOoPL3e6yJ4EO9QywAC0YFZAMbYBQYcwIffvZXY5y9XIgq-t80SVIDfqFz0oK0P8e1chlHR7CZwCBU4JbrC1HQLflM0GSZ843q_Ylaq2twj-3STzQ/s1024/photo_2025-01-18_09-29-22%20(2).jpg
នៅថ្ងៃទី១៧ ខែមករា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា លោកស្រីនឹងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាដើម្បីផ្សព្វផ្សាយ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរចិនឱ្យត្រឡប់មកកម្សាន្តនៅប្រទេសថៃច្រើនដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPDpRVM_zZm7YfW6OgpdlLTre6xT3PfFx6MJrKc8JrjyP53fIwQSsqx3QCMm2b2ck7WIrkfunw4SDMrreoWHAfX1dUgt9zNtkazDlV4R17TgaqRqroO-yFztqDZgacKSb2HyIbiRiIoicfj-8skm8uD-qlvUxpvsietUCsLZjq3vI5HqinezAKfx2G03Gq/s1200/photo_2025-01-18_09-29-22%20(5).jpg

យើងនឹងត្រៀមទំនាក់ទំនងជាមួយភ្ញៀវទេសចរចិន ដែលបារម្ភពីសុវត្ថិភាពការធ្វើដំណើរមកប្រទេសថៃ ហើយខ្ញុំនឹងថតសំឡេងខ្លួនឯង និងប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែជាភាសាចិនដើម្បីទំនាក់ទំនងជាមួយជនជាតិចិន ពីព្រោះខ្ញុំអត់ចេះនិយាយភាសាចិន ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន នៅវិមានរដ្ឋាភិបាល ក្រោយពីលោកស្រីអញ្ជើញមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាពីការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ជាពិសេស ភ្ញៀវទេសចរចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidWu07KX5pEcbkqkS6ryXfuCM28G2rVHN8nOEuAXL6CKh0VcpmZkPcC6GHHH9jelrnBtPaClFPt7twSaEJ6q7EkiznymUaZRB-AJlayJLZXpZZiNe1EYdrvx2KjRRXCT7-JHTm2gJNBzFfY3UnTt33MpX0a0f9POj3hjO7LZXySh2JzXjzBtA_Z5UXMx2K/s545/photo_2025-01-18_09-29-22%20(3).jpg

លោកស្រីបន្តថា ៖ «ការនិយាយជាភាសាថៃ គឺពុំមានប្រសិទ្ធភាពដូចការនិយាយភាសាចិនទេ ទើបខ្ញុំថតសំឡេងរបស់ខ្លួនដើម្បីទំនាក់ទំនងជាមួយជនជាតិចិន ដើម្បីបញ្ជាក់ថា ថៃបានត្រៀមការពារសុវត្ថិភាពភ្ញៀវទេសចរបរទេស ។ ពួកគេអាចមកដើរលេងនៅថៃយ៉ាងសប្បាយរីករាយ និងពុំចាំបាច់បារម្ភ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYG0VVi12O7tHEIoXHjGeIcxbGgbn9imgenmlO2WE2GDa0xZHuzUbxeLP2Dqh18NTAr5l6O37g1ytAUrJEvTYsTBq8pn8hrAuF-v9v5r36F44sA0kgjjBiQh5XJXdpV9lg8Q8nw31-P7DDZMCkLSMIZ_zorWT6N6Q35YSOq-pxzsyIfZq3p6NMOQ6vviO/s640/photo_2025-01-18_09-29-22.jpg

ប្រទេសថៃកំណត់វិធានការទាក់ទាញភ្ញៀវទេសចរចិន គឺក្រោយពីតារាសម្តែងចិន លោក Wang Xing បានធ្វើដំណើរមកប្រទេសថៃដើម្បីសម្តែងភាពយន្ត កាលពីថ្ងៃទី៣ ខែមករា កន្លងមក ប៉ុន្តែត្រូវជនខិលខូចបោកឱ្យលោកទៅស្រុកមេស៊ត ខេត្តតាក និងឆ្លងព្រំដែនទៅមីយ៉ាន់ម៉ា ។ ប៉ុន្តែនៅថ្ងៃទី៥ ខែមករា ក្រុមគ្រួសារពុំអាចទំនាក់ទំនងជាមួយលោក រហូតដល់សារព័ត៌មានចុះផ្សាយពីលោកចាញ់បោកជនខិលខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_zV3_ZyUSGS3ud7mW3bQzWXAMJQVKmbZYuXSf-tBWiul8144xWkfkDUVvmxzZCssAjJfI0nX-RVgpvbvrRrvJ_WGZr56vlQ-f5KUz6N-2nUyuZ_-P9iP_ESFtQrZFz2dacpZ9ITQRW7vzbbKvbPwoggUhRegHMqi9d9hu1sa6S_vWl4yU4McnWsW6RR05/s1200/photo_2025-01-18_09-29-22%20(4).jpg

រដ្ឋាភិបាលថៃបានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា រហូតដល់អាចជួយសង្គ្រោះតារាសម្តែងចិនរូបនេះពីមីយ៉ាន់ម៉ាត្រឡប់មកថៃវិញ នៅថ្ងៃទី៧ ខែមករា ។ ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនទេសចរណ៍ថៃបញ្ជាក់ថា ភ្ញៀវទេសចរចិននាំគ្នាលុបចោលការកក់បន្ទប់សណ្ឋាគារនៅថៃ ដោយសារបារម្ភពីសុវត្ថិភាព ៕

មកដឹងពីទំនៀមទម្លាប់ និងតំណមខ្លះៗក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

0

ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ប្រជាជនចិន ឬអ្នកដែលមានសែស្រឡាយចិនតែងតែមានទំនៀមទម្លាប់មួយចំនួន និងតំណមខ្លះៗ ដើម្បីលើកតម្កើងលាភសំណាង ក៏ដូចជាបង្កើនសុភមង្គល និងទ្រពសម្បត្តិផងដែរ។ ដូច្នេះទំនៀមទម្លាប់ដែលប្រជាជនចិនតែងតែអនុវត្តនៅថ្ងៃចូលឆ្នាំថ្មីរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRvGsx9r-FYf8nZASg0G1APVhR9_NoOl19vbNdiNSvUy0WBHeVRs1_UoHVoFIAL4enm4FNC9KDyQKZ3U02XNquFOoF38WdtHjob2Dhb4KdkWJOqursQ9QI_K97a-eDBAYjtD9JTP76kcsl8oHPyCBO0mzoice1AyrCeZJsoARoxNapeZm_EDK2hGglVvoA/s1000/image_2025-01-18_10-44-17.png

១.សែនដង្វាយដល់ព្រះ ដូនតា និងវត្ថុស័ក្តសិទ្ធ៖ ដំណើរការដ៏សំខាន់បំផុតមួយនៃ “បុណ្យចូលឆ្នាំចិន” គឺការគោរពដល់បុព្វបុរស វត្ថុពិសិដ្ឋ ព្រោះការថ្វាយបង្គំព្រះជាអ្វីដែលជនជាតិចិនអនុវត្តជាយូរមកហើយ។ គ្រប់គ្រួសារនឹងរៀបចំដង្វាយរួមមានអាហារប្រៃ អាហារផ្អែម និងផ្លែឈើល្អៗ ដើម្បីប្រើប្រាស់ជាតង្វាយក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWB7bMXqGkbA-2r1YQ1SNyG57G2KTJl3gOKVu3u2dhDmUZ2X0TemtkzJ_UPHxzXoxABMs63Em6xupBdVv2dgQ5pwRiwNh8I2fyzca_CykIpLw8RG0ihO7-5NjqoYMXNoX-r5Da5ZAU5E_9OB3LdnIPVBmsdCvWlcrqNTyrOvr_KWW-G6A7XkvDdXUdpDZX/s1000/image_2025-01-18_10-44-17%20(2).png

២.ការឱ្យអាំងប៉ាវ៖ ការផ្តល់ស្រោមសំបុត្រក្រហម ឬគេហៅថាអាំងប៉ាវ គឺជាអំណោយដែលមនុស្សចាស់ ឬមនុស្សធំ ឱ្យទៅមនុស្សដែលមានវ័យក្មេងជាង។ សម្រាប់កូនៗ ឬចៅៗ ដែលទទួលបានអាំងប៉ាវពីសាច់ញាតិចាស់ទុំ ពួកគេត្រូវនិយាយពាក្យជូនពរទៅកាន់ចាស់ទុំថា “សូមឱ្យឆ្នាំថ្មីសម្រេចបាននូវរាល់បំណងប្រាថ្នារបស់អ្នក និងមានភាពចម្រុងចម្រើន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-vN1Qglk00To_WxjDZBZB846nh8tMd05dcHMby81r8BItXbHV_HR9sWfoWUyyqU0idgKZewHc6KY9C5AooSAoY9Tom6NOyNUGE-lvbyY3zZNYY0IyrTtQaJzAqgof_T2tdZfDPS81iM_9-bT4cNKR6pFvKzYlDKwmhxbkAir3OQXUx1TLFcVrNk6baliE/s2040/image_2025-01-18_10-44-18.png

៣.ស្លៀកសម្លៀកបំពាក់ថ្មីៗ៖ ការស្លៀកសម្លៀកបំពាក់ថ្មីៗ ដែលមានពណ៌ភ្លឺចែងចាំង ជាពិសេសពណ៌ក្រហម នឹងនាំលោកអ្នកឱ្យជួបតែរឿងល្អៗក្នុងជីវិតពេញមួយឆ្នាំ ព្រោះពណ៌ “ក្រហម” មានន័យថា លាភសំណាង និងទ្រព្យសម្បត្តិហូរហៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX-8s_YEf03J7UxXPvvXCk4VB1ea8plxoCFGI93YHjy8-Amhv9HFqHo5pwHzQ3e3QUbGRhMzZmdbiRvRatzzad4aSO1BcUlghfNNKQQXB8dFV0hCejesl8mRG2Dtn4qDGqopVF_3wLD-LexO7HBAz264Q4vZXrqmUA-eQRY69U5SGi7LSH5zutdJexi6Ko/s869/image_2025-01-18_10-44-20.png

៤.ជួបជុំញាតិមិត្តគ្រួសារ៖ កិច្ចការដែលត្រូវធ្វើ និងចាត់ទុកថាមានសារៈសំខាន់បន្ទាប់ គឺការជួបជុំគ្រួសារ ព្រោះថ្ងៃចូលឆ្នាំចិនត្រូវបានគេចាត់ទុកថាជាថ្ងៃសម្រាប់ការជួបជុំបងប្អូនគ្រួសារ ញ៉ាំអាហាររួមតុជាមួយគ្នាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2xoKOIUyWj01BeaTh43Jo75GLn21MGOBHUM_A2Lm27MI9UY21XTl6eW3-LuP6KpS3yNUCy3dQwvACmRWKTFMYSvk1Me2t6h0q_3RYhAF3X5bypyTxSShOI9qM1WqH657GlAObj304WAytZMGrJ733PtVUNPAzPPAfvXEn6UEaS1dZgzkULjsjKLgCD6P/s1439/image_2025-01-18_10-44-19.png

ទោះជាយ៉ាងណា សម្រាប់តំណមដែលអ្នកមិនគួរធ្វើនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិនរួមមាន៖
– ហាមបោសផ្ទះ
-ហាមបោកខោអាវ
-ហាមទិញស្បែកជើងថ្មី
-ហាមមិនឱ្យជេរ ឬវ៉ៃគ្នា
-បំណុលប៉ុន្មាន ត្រូវសងឱ្យអស់
-ហាមធ្វើឱ្យរបស់ណាមួយបែកបាក់
-ហាមកក់ ឬកាត់សក់
-ហាមបរិភោគបបរ
-ហាមប្រើប្រាស់របស់មុតស្រួច
-ហាមស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ
– និងហាមចូលបន្ទប់អ្នកដ៏ទៃ៕