Home Blog Page 647

ឆេះព្រៃម្តងទៀតនៅ Los Angeles បណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញភ្លាមៗ

0

សហរដ្ឋអាមេរិក៖ នេះជាលើកទីពីរហើយ ដែលភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័សលើផ្ទៃដី ៣២ គីឡូម៉ែត្រការ៉េ ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញជាបន្ទាន់។
យោងតាមកាសែត CBS News អគ្គីភ័យដែលមានឈ្មោះថា Hughes បានឆាបឆេះនៅម៉ោងប្រហែល ១០:៤២ នាទីព្រឹកនាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅតំបន់ផ្លូវ Lake Hughes ក្បែរបឹង Castaic ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីទីប្រជុំជន Los Angeles នៃរដ្ឋ California សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggPbcu4zHCexS8GqDFlLXmMVtJujg44GHoEe10TUxmF2u9FkooWwOhifNx9_1Cg6kFtsTw7Im3GzagNRhgHGl-y64jNvxKGYO56JfV2ivTdqXoODBRReNSRUwP0qq-Oy3RmJmr71BwVEUaUDqwMQ8DH-Oi34GAyxqA-T5hUKq684_6htyCqBVtX8Dfqagr/s1920/image_2025-01-23_13-25-27.png

ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនេះបានឆាបឆេះតំបន់ភ្នំក្បែរបឹង Castaic ដោយរាលដាលយ៉ាងឆាប់រហ័ស និងគ្របដណ្តប់លើផ្ទៃដីជាង ៣,២០០ ហិកតាក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះ។ ភ្លើងកាន់តែពិបាកគ្រប់គ្រង ដោយសារតំបន់នេះរងផលប៉ះពាល់ដោយសារខ្យល់ខ្លាំងនៅ Santa Ana និងអាកាសធាតុស្ងួត។ បច្ចុប្បន្នភ្លើងមិនទាន់រលត់ទេ ដោយវានៅតែបន្តឆាប់ឆេះឥតឈប់ឈរ និងរាលដាលជាច្រើនកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuRAhFLQ86qi6_QMJJT2FKsyNZ6QHjlsTeg3Al6wE_qRc3ZbLeI81RloEO0nYLLnMIR7V3WBKp07GyicuIdmMoqDWtwxY6PZwX13OrKplFCaJdse15TB-0AYSpFJPVm1U2ApBgDAQtqzrACVrV18IHwXJQn78EJ7SlQOUq5Y_wA504oVvmwBH480hscgxG/s640/image_2025-01-23_13-25-29%20(2).png

លោក Robert Luna មេបញ្ជាការខោនធី Los Angeles បាននិយាយថា មនុស្ស ៣១,០០០ នាក់បានជម្លៀសចេញភ្លាមៗ ខណៈមនុស្ស ២៥,០០០ នាក់ទៀតកំពុងស្ថិតនៅក្រោមការព្រមានអំពីការជម្លៀស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាគឺមិនមានភ្លៀងធ្លាក់អស់រយៈពេល ៩ ខែហើយ ជាហេតុធ្វើឱ្យអាកាសធាតុនៅទីនេះស្ងួតខ្លាំង។ ទោះជាយ៉ាងណាយោងតាមការព្យាករណ៍ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមករានេះ តំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាទំនងនឹងមានភ្លៀងធ្លាក់ដែលនឹងធ្វើឱ្យស្ថានភាពប្រសើឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJzthEIQRKxha5HSkmbZPrFUt0xDeueSspTsF6HOQ-9_b15FcIB1fmJzfo4B6iJiluk9ZmHY7z282FFLAImvSB-1q2kByByyL_f3069y77rXpGc7KkbkZtyFEykz2qGPFjbbq9av8a1QLJXv9XQd66HIf55C6dckG_kKyPGZ_dbisJsMzHvsFWMN7QQLRE/s1024/image_2025-01-23_13-25-29%20(3).png

គួរបញ្ជាក់ដែរថា ចាប់តាំងពីមានហេតុការណ៍ភ្លើងឆេះព្រៃកាលពីថ្ងៃទី៧ ខែមករាមក តំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ជាពិសេសទីក្រុង Los Angeles គឺបានសម្លាប់មនុស្ស ២៨ នាក់ហើយ ក៏ដូចជាបំផ្លាញសំណង់ជិត ១៦,០០០ រួមទាំងបង្កឱ្យមានការខូចខាត និងការខាតបង់សេដ្ឋកិច្ចចំនួនជាង ២៥០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការប៉ាន់ប្រមាណរបស់អ្នកព្យាករណ៍ឯកជន AccuWeather៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWIwmRbznfbWBQl0AQ1tiQkUxEbJhHNeT-JfOhfea1ChIAVCAtYhUTJEwKtFYeHewMDDy-_ZCh8h0UDDCROL_sPJ1viXT8an-h_R-qRfnLal2qHU5skzS3vD08PovbEbPOOlgVbnWqsTAvamupQHi1XNac452qyxNR-cd59UXIU01CxJtVv4xvBxBZheEL/s760/image_2025-01-23_13-25-29.png

Trump ប្រាប់ប្រធានាធិបតីរុស្ស៊ីបញ្ចប់សង្គ្រា.ម អ៊ុយក្រែនជាបន្ទាន់ បើមិនចង់ឱ្យអាមេរិកដំឡើងពន្ធ និងដាក់ទណ្ឌ.កម្ម សេដ្ឋកិច្ច

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ចប់សង្គ្រា.ម នៅប្រទេសអ៊ុយក្រែនជាបន្ទាន់ បើមិនដូច្នោះទេ ប្រទេសរុស្ស៊ីនឹងប្រឈមជាមួយការដំឡើងពន្ធទំនិញខ្ពស់ និងការដាក់ទណ្ឌ.កម្ម សេដ្ឋកិច្ចជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrINo25DCqcdzUP0-8_9Der7HXNAO3OawHQd0kjnmFgE1MXXP7z4JXmmtWXUCgwOgvRAUOI9va58ktOCymoOMkwC3yFhc9Sg0i1fHblur0f1e-fpcHYpQGw0wEamxen6C_gsllKOdXxaUIce6zvJ-ErO7CWgqgIkOZu-y-iaQcUO2VcIJOR_DqvZzW6Rki/s1050/image_2025-01-23_13-18-09.png
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន CNBC រាយការណ៍ថា លោក Trump ប្រធានាធិបតីអាមេរិក គ្រោងដំឡើងពន្ធទំនិញនាំចូលពីរុស្ស៊ីខ្ពស់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីបន្ថែមទៀត បើរដ្ឋាភិបាលក្រុងមូស្គូ ពុំអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលជិត៣ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatkAB7nq06gkbvgIZ7X18YoXkIAyWj6gzoz2_mYCEGHnakV8aRFFZqcTO9AnSJDmaUIaWSPfLD5C4IKb44kPRJcm1i5vb2WrKWDrQ_lqpT2QVl4AoZgPuGZgAUCY5IzL59QFyiePi3_GfegeW8xxhmPjD7_9iRtT3v2xjrsZRh_YbxZEEqCq_xy97jyvU/s1100/image_2025-01-23_13-18-08.png

លោក Trump បាននិយាយបែបនេះក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២២ ខែមករា កន្លងមក ដែលជាថ្ងៃទី៣ នៃការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិទី២ របស់លោក ។ លោកថ្លែងថា ៖ «ខ្ញុំពុំបានរកផ្លូវបំផ្លាញរុស្ស៊ីទេ ខ្ញុំស្រឡាញ់ពលរដ្ឋរុស្ស៊ី ហើយខ្ញុំមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី Putin ។ បើទោះជាមានរឿងរ៉ាវពីក្រុមឆ្វេងនិយម, ព័ត៌មានក្លែងក្លាយពីរុស្ស៊ី ប៉ុន្តែយើងកុំភ្លេចថា រុស្ស៊ីធ្លាប់ជួយយើងឱ្យឈ្នះសង្គ្រាមលោក លើកទី២ ដែលមានមនុស្សស្លាប់ជិត៦០លាននាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP70Mwyj9YVK8a8Qt_0YwkHVnaTBdn8gYLVjKSUQlkMYoC3wdxQyNwmOxY2w4V7KCA17_CdY4VRuIwI5KV4gEohvtgjoMXXq87c7wgdkXPcR467wT-ZD_XzORoHq7BKfa65Vj89PYlDx8-oV16Z7FcT6YLRM1uPqhzOGQy7PlwDNcUmvuJgDCXsJ0NOJVE/s1600/image_2025-01-23_13-18-09%20(2).png

ខ្ញុំនឹងជួយរុស្ស៊ី ដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងជួយប្រធានាធិបតីរុស្ស៊ីឱ្យសម្រេចចិត្តឥឡូវនេះ គឺបញ្ចប់សង្គ្រាមឆ្កួតៗនេះទៅ ពីព្រោះសង្គ្រាមកាន់តែធ្វើឱ្យអ្វីៗអាក្រក់ខ្លាំងឡើង ។ បើពុំធ្វើកិច្ចព្រមព្រៀង មិនយូរទេ ខ្ញុំនឹងគ្មានជម្រើសផ្សេងក្រៅពីដំឡើងពន្ធទំនិញរុស្ស៊ីខ្ពស់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្រប់ផ្នែកទាំងអស់ដែលរុស្ស៊ីលក់ឱ្យអាមេរិក និងប្រទេសពាក់ព័ន្ធផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnUhwBZLylC6CioVAjZCPspUrwn9jnvax9gT8SPFHzPxHjdoj-iBt8pWAaEh6ZSAXpzQlOk-cCAAHrxlqRyZFyHov23C9cdTaOhu-p04YLlAXhSt6naCRMNjWWn51ONmBlJIPUlr-d9XflkLSnkPaDfHVV_QSNe0QFmIeion8qRnEsgXHc9kKRvOeef8HF/s1080/image_2025-01-23_13-18-11%20(2).png
សូមបញ្ចប់សង្គ្រាមនេះ សង្គ្រាមនឹងបញ្ចប់ពេលខ្ញុំធ្វើជាប្រធានាធិបតីអាមេរិក ហើយយើងអាចធ្វើតាមវិធីងាយ និងលំបាក ប៉ុន្តែវិធីងាយ គឺល្អជាងវិធីលំបាក ។ វាដល់ពេលធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ហើយពុំគួរមានមនុស្សស្លាប់ច្រើនជាងនេះទេ ។ នេះបើតាមការសរសេរក្នុងបណ្តាញសង្គមរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIiRRrVSMuXNdXcABjtOIjzpFsbbjHknQ8eIajF1lB86tDg3Uc4b6JwfV5_iNR5PZ9wduZDhRZjVmvwD_sbkcq8_ULSkGmpYdPaozOOtDYDb4yBxl_fuuU6VNMeCEWygspSxmOE0SZiBZEfxB3jwYdauLILyLlYG8gLrm7dMCEvcbzri_2CkGImYZ510g6/s1600/image_2025-01-23_13-18-11.png

ពេលរកសំឡេងឆ្នោតកន្លងមក លោក Trump និយាយជានិច្ចថា លោកអាចបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ប្រសិនបើលោកឈ្នះឆ្នោតក្លាយជាប្រធាធិបតីអាមេរិក អាណត្តិទី២ ។ ភាគីជាច្រើនទន្ទឹងរង់ចាំមើលថា តើលោក Trump នឹងអាចធ្វើតាមការសន្យារបស់ខ្លួនដែរឬទេ?

ប្រុងប្រយ័ត្ន! កម្ពុជា នឹងទទួលរងបាតុភូតចុះអ័ព្ទពីថ្ងៃ២៣ រហូតដល់ដាច់ខែ

0

ក្រសួងធនធានទឹក បានស្នើឱ្យពលរដ្ឋមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFMCsSkkoQaGblC5zSlx6J49p7q-lXrpxvQaI6FrDVfCqCh6w0TUh3hZALJV6vrfm5iDtkNgapB2i9Ik-OGg2KIfF7c7llM86-GMdo3M1NJXWUt6vUk7_JX-ST01swQ0oTKZ6enljyGLmT2gkEXf9FAS4xxJgIRne6fqHF2xLr9stil4om_53r4QG6yDAu/s2048/image_2025-01-23_11-28-31%20(2).png
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក បានឱ្យដឹងថា៖”ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹក នឹងងមាន បាតុភូតចុះអ័ព្ទ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirdmL7J9KLkOeeif7v7BOQEsZF6myacPVoSaplz0484jR6nIzpRMTZ-yOq-OBrUswH6ph2Zy-A2hk2-xzA_2JQt93QmusasHuPvOwhQ4iT2ORxpwDrz9Qrq1xCO6ZZVLbvkAUn48TzTyB_767ZqmlqJ3Q0EmGgYWDEU4mTzrCL1PxaYKw-xxg6XDP3h8Eg/s1440/image_2025-01-23_11-28-34.png

បាតុភូតនេះ នឹងផ្តល់ការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗ ក្នុងពេលធ្វើដំណើរចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41SQbw3kRRXeHMZpvZ0me9wpS58Kkqb8OQLNj6vQ8yW9Qs5yDFcShEbPDsE_5tnnpIUXaGDI_4wGn5BqcC2p854JrOanRWIXOjs1IutMVQOOw61-WHHupQH6_48fl9b6qWpA_CdahRSfzYB-e0KN61_K-ITifenG7ycQ4PR_S2YpzYFwbkpx88Ku77u5L/s1440/image_2025-01-23_11-28-32.png

ពាក់ព័ន្ធនឹងការចុះអ័ព្ទ ក្រសួងនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7g_ojQkuWZ2FIc334PkLrSh2AgV6oIQMrTFn0DI9gsFfzSaZfbPM0OEL9jq4yEFVGMU1UJUhVArkXLGcQUoObpXRbtwjFpyoL4SSb7FLDqZoJ86fGQikEbdq_OxOmW9Fg17KZXJd2ZchC4_aGiAOWHxyX5lIgxEOjyDKc0cOP5Wwu5uIq0leSnQRr1HPd/s1024/image_2025-01-23_11-28-31.png

គួរបញ្ជាក់ថា បាតុភូតចុះអ័ព្ទ កើតមានឡើងនៅពេលខ្យល់ក្តៅធ្វើបំលាស់ទីខ្យល់ត្រជាក់ចូលមកជំនួស ឬស្រទាប់ទាបនៃខ្យល់សំនើមក្លាយជាត្រជាក់ដែលទាក់ទងទៅនឹងសំបកផែនដី៕

 

ផ្ទុះជំងឺចម្លែកមួយនៅឥណ្ឌាបណ្តាលឱ្យមនុស្សរាប់សិបនាក់បាត់.បង់ជីវិត

0

ប្រទេសឥណ្ឌា៖ ក្នុងរយៈពេលមួយខែកន្លងមកនេះ នៅភូមិ Jammu និង Kashmir នៃស្រុក Rajouri របស់ប្រទេសឥណ្ឌាគឺមានអ្នកស្លា.ប់ជាប់ៗគ្នាចំនួន ១៧ នាក់ហើយដែលទំនងស្លា.ប់ដោយសារការឆ្លងជំងឺចម្លែកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VlhDhU1lN_oWhR4p9C5HJDjy6MT6FjVXKzWi6wVLHM89c6QCdaZWUzHcOqokutggZvNUt9y7YtnJDJJbojncM52VZlAhctGq8XmrqX59X-0CnhXVMvrDTnjQNP_-M80NlNqjLir_tiy7VmZbjeZHEnIPZzcCaKTPWmt1uaYUwQeeEEqMbSfcgesZp9fA/s1600/image_2025-01-23_11-06-45.png

យោងតាមកាសែត The Times of India បានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គឺមានពលរដ្ឋស្លា.ប់ជាបន្តបន្ទាប់ក្នុងភូមិតែមួយ ដោយមានទាំងកុមារ មនុស្សចាស់ និងមនុស្សពេញវ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYHe5YMwMV70B7xmUqe1TY9tPYa4QiorYNQZ6xtUUwSIfII6ITJ-qlbWfPmPx6Gphe74PZazopp3Hy1YTU4fhuW2KieJH0i5WK5Q8Q6i78dh3wjOIXloKyK65I8SiIPkDdJLBAdvwPDEPEX2Nz3BG_gM_5fgGdo6h3D1k9vNIkxLPasJXlvJZmTGJQw27M/s996/photo_2025-01-23_11-00-37.jpg
យោងតាមសារព័ត៌មាននេះ មនុស្សដែលស្លា.ប់គឺសុទ្ធតែមានអាការៈដូចៗគ្នាទាំងអស់រួមមានគ្រុនក្តៅ ឈឺចាប់ ចង្អោរ និងបាត់បង់ស្មារតី។ បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតបន្ទាប់ពីមនុស្ស ១៧ នាក់បានស្លា.ប់យ៉ាងអាថ៌កំបាំង ដោយមិនទាន់ដឹងថាពួកគេកំពុងឆ្លងជំងឺអ្វីនោះទេ ដូច្នេះជំងឺចម្លែកនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ មិនទាន់មានការបញ្ជាក់ថាជាជំងឺអ្វីមួយពិតប្រាកដនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWaSZ9jwsDlWhODp77YwN4WxK3j0n2zIprmU2NAnNQV27wjddLMMzFolnYcPM-xitoO_d-7_ffhT510MH1LrHyqNYOSo-hjUe5VVHj4wGjYEshN0uAwOf2VZvPs254xI9zzRez5d1lcALzMlRDVLkywSnzAjgZI_5wGuD5FEeYf2j8Ml_g74FVrEw8TfnN/s1280/image_2025-01-23_11-06-46.png
ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងសុខាភិបាលសហភាពលោក Amit Shah បានឱ្យដឹងថា ជំងឺចម្លែកនេះទំនងកើតឡើងដោយសារបញ្ហាទឹកកខ្វក់ និងថ្នាំសម្លាប់សត្វល្អិតលាយឡំគ្នា។ លោក Mohammad Aslam បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានបរទេសថា ក្នុងរយៈពេលមួយខែនេះ លោកបានបាត់បង់សមាជិកគ្រួសារដល់ទៅ ៣ នាក់ រួមមានកូនប្រុសម្នាក់អាយុ ១៦ ឆ្នាំ និងពូមីងរបស់លោក ដែលពួកគេសុទ្ធតែស្លាប់ដោយសារជំងឺដ៏អាថ៌កំបាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSiuESwNLT2T3B0N5LN_eMxg0wKm-K3d6wiQVypsXWG-kg9a1h__E6TmeEps68tzO_z1h97rwGnYxWC0Ng9pi67YJBzPeZEBUi_hm2BCzw3_s7Uqd7F2zeKgRI9GKNqFgWl64l3PGLQfDYojB5y2AhRdiGLkuch1-z_44Djzz4VZbskUwffl8ZP9ZxMzti/s1280/image_2025-01-23_11-06-47.png

អ្នកស្លាប់សុទ្ធតែមានសភាពធ្ងន់ធ្ងរខ្លាំងមុនពេលចូលមន្ទីរពេទ្យ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ជំងឺដ៏អាថ៌កំបាំងនេះបានប៉ះពាល់ដល់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ និងបានសម្លាប់មនុស្ស ១៧ នាក់នៅក្នុងភូមិJammu និង Kashmir នៃស្រុក Rajouri របស់ប្រទេសឥណ្ឌា៕

ត្រឹមតែឃ្លាមួយនេះសោះធ្វើឱ្យយុវវ័យកូរ៉េខាងត្បូងផ្លាស់ប្តូរទម្លាប់នៃការរស់នៅបានយ៉ាងល្អ

0

ប្រទេសកូរ៉េខាងត្បូង ៖ ជាទូទៅ ភោជនីយដ្ឋាននានានៅប្រទេសកូរ៉េខាងត្បូង តែងតែដាក់អាហារក្នុងថាសធំៗសម្រាប់អតិថិជនច្រើននាក់ ហើយបើអ្នកណាទៅបរិភោគអាហារម្នាក់ឯងក្នុងភោជនីយដ្ឋានទាំងនេះ ពិតជាពុំអាចបរិភោគអស់ទេ បើទោះជាអាហារមានរសជាតិឆ្ងាញ់យ៉ាងណាក្តី ដោយសារបរិមាណអាហារច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlzlEUVDGTTsZ4hA98BzZHcFAIgwhs6_mAiXXQTSk5ADu7cwaHrp817z8fXDirmhmPSlR-FlwQcH4FMW0pkwHzs4OaLc7iQ9y7voOKKs4ayTq5i_OMHyqxDmUz-7EytsP8Yz6uIjNv-OifrOg-ErM89yhnhJFdNI-JLdn4Btd-9M2iggzz3zW5dh5P6XbY/s968/image_2025-01-23_10-43-26.png

បច្ចុប្បន្ន យុវវ័យកូរ៉េខាងត្បូងរស់នៅម្នាក់ឯងកាន់តែច្រើន ហើយពួកគេបានផ្លាស់ប្តូរទម្លាប់រស់នៅតាមពាក្យ១ឃ្លាថា «ជីវិតមានតែម្តងទេ ត្រូវតែប្រើប្រាស់ឱ្យមានប្រយោជន៍បំផុត» (You Only Need One ឬ YONO) ។ ពាក្យនេះបានធ្វើឱ្យយុវវ័យកូរ៉េខាងត្បូងផ្លាស់ប្តូរពីទម្លាប់ចាយប្រាក់ខ្ជះខ្ជាយ ឬរស់នៅសប្បាយភ្លើតភ្លើន ទៅជាការរស់នៅដោយសន្សំសំចៃប្រាក់ និងទិញតែសម្ភារៈប្រើប្រាស់ចាំបាច់ប៉ុណ្ណោះ ព្រមទាំងកាត់បន្ថយការបរិភោគអាហារក្រៅផ្ទះជាមួយមិត្តភក្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCXD6YJcMmUZ-vJpacHqYGwKYB7ozA5QGH_hooihxdLkIGH-MDKzzz90eYXtpXrkhe1rfFQ9cSbTRUQnjvNUL-eFxSyWnq5ekxNMrTIXVjMGWpWnizVJXsrE3NDyhQ4xjAefa8kjA1sVRAEfTh-C_v86hHjzsGraFxGNUk6FdRVtnuwAR7ldHoC8djRvHo/s1024/image_2025-01-23_10-43-27.png

ការផ្លាស់ប្តូរទម្លាប់ការរស់នៅនេះកើតឡើងក្រោយពីការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់ ដូចជា ៖ ការស្នាក់នៅ និងអាហារឡើងថ្លៃ ជាពិសេស ការបរិភោគអាហារៅក្រៅផ្ទះ ។ ដូច្នេះ វាធ្វើឱ្យភោជនីយដ្ឋានកូរ៉េខាងត្បូងជាច្រើនកន្លែងកាត់បន្ថយអាហារក្នុងចានតាមពាក្យថា YONO ដែលយុវវ័យពេញនិយមអនុវត្តតាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjou5OEPxa2B0WBF7VBaNhiyYXbeWALK6qB-lrwSsws1DR0biix65tY2glAg7XBiFVUcGuaYc3BWkwBRe45UHpOf03lj01kH5ryqMg2sF1yGSImxZwg-Or5wqsXBGvptpYlh8avVqYljkca-Tj4mNdCo9VTq35TWLoWauThXgugjc9a0lFg6v3DIVyKWI2q/s1280/image_2025-01-23_10-43-27%20(2).png

អតិផរណា និងប្រាក់ចំណូលធ្លាក់ចុះ ក៏ជាកត្តាជំរុញឱ្យយុវវ័យកូរ៉េខាងត្បូងសន្សំសំចៃប្រាក់ខ្លាំងផងដែរ ។ ភោជនីយដ្ឋានដែលធ្លាប់តែជាកន្លែងពេញនិយមសម្រាប់ការបរិភោគអាហារ ឬផឹកស៊ីរបស់ក្រុមយុវវ័យក្រោយចេញពីធ្វើការ បានកាត់បន្ថយអាហារក្នុងចាន និងបញ្ចុះតម្លៃ ដោយសារយុវវ័យជាច្រើនឈប់បរិភោគអាហារជាមួយមិត្តភក្តិដូចមុន គឺពួកគេបរិភោគអាហារក្នុងភោជនីយដ្ឋានម្នាក់ឯង ។ ម្យ៉ាងទៀត ការពេញនិយមបរិភោគអាហារម្នាក់ឯង ដោយសារចំនួនពលរដ្ឋកូរ៉េខាងត្បូងរស់នៅម្នាក់ឯងកើនឡើងជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJJXmS4dtB_sVQRhUwgra4ALZVjKumCPqu0P9-6yNzdSkcrP-KGLOZdf0anvgarwybn9RfQ5Axp6G8N_NuBzarqtCK_FZHdQ17MIcNHEj0ItzvAvEf-OoRF2hmH1kvp1JfTuwkkWrQrSaM5u8ZsfxGnvGNcXaxXtiSbDwCt3hhbhN6GSQyHH_XcRb1V2i6/s1024/image_2025-01-23_10-43-28.png

ហាងសាច់មាន់បំពង Kyochon F&B បានបង្ហាញអាហារថ្មីសម្រាប់អតិថិជនបរិភោគម្នាក់ឯង ដោយការកាត់បន្ថយបរិមាណអាហារ និងបញ្ចុះតម្លៃពាក់កណ្តាល ហាងនេះបញ្ជាក់ថា អាហារថ្មីសម្រាប់អតិថិជនតែម្នាក់ និងចង់បានអាហារចានតូចល្មម ។ រីឯហាងសាច់មាន់បំពងផ្សេងទៀត ក៏បានបញ្ចុះតម្លៃអាហារដែរ សម្រាប់អតិថិជនចូលហាងតែម្នាក់ ដូចជា ៖ ហាង Genesis BBQ និង Dining Brands Group ។ ដូចគ្នានេះ ហាងភីសា ចំនួន៣កន្លែង បានលក់ភីសាខ្នាតតូច និងបញ្ចុះតម្លៃសម្រាប់អតិថិជនបរិភោគតែម្នាក់ ៕

អង់គ្លេសជំរុញឱ្យសិស្ស-និស្សិតរៀនសូត្រ និងប្រើប្រាស់កម្មវិធី ChatGPT ជួយធ្វើកិច្ចការសាលា

0

ប្រទេសអង់គ្លេស ៖ បច្ចុប្បន្ន ស្ថាប័នអប់រំជាច្រើនបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា AI ជួយធ្វើកិច្ចការសាលា ពីព្រោះបារម្ភពីការសិក្សារបស់សិស្ស-និស្សិតធ្លាក់ចុះ ឬពុំប្រឹងប្រែងរៀនសូត្រ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអង់គ្លេស បែរជាយល់ផ្ទុយពីនេះ និងជំរុញឱ្យកូនសិស្សរៀនសូត្រពីបច្ចេកវិទ្យាទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhODVwjDJd16qbUQylZ4XtSb7bDKf6yeS1sTXJsYR6607JqnuraRrevSA72UHQXidKs67Pr5DWIh0wc1y0By1XimaoPGbSKhM7Ln0he6soASlqj4oUuSE5qB-O2JSTlHGvuYybv9Q6fgrQUR5xHUm9BA_s8ytSDQb9utsP8xOEJYlq_t_qb9Svd2fs47vqR/s2000/image_2025-01-23_09-54-37%20(2).png

កម្មវិធី ChatGPT គឺដូចគ្នានឹងម៉ាស៊ីនគិតលេខដែរ យើងអាចបញ្ចូលវាទៅក្នុងកម្មវិធីសិក្សារបស់កូនសិស្ស ។ យើងត្រូវប្រាកដចិត្តថា ក្មេងៗនឹងបានរៀនសូត្រអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើប ។ នេះជាការលើកឡើងរបស់លោក Peter Kyle រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអង់គ្លេសទៅកាន់សារព័ត៌មាន BBC ដែលសួរថា តើក្មេងៗគួរតែប្រើប្រាស់ ChatGPT ជួយធ្វើកិច្ចការសាលាដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXPjy5eVsB_iST0tB8-KQK5kEJnyDTcBXjD7VPXi6OUGMhxv2gCNM1qePxtipFFXf3N0RDJtz0DGSwIeZ51Lcb07NA-3dzXdQKUKvC3qnZNxAb5deROGWJYxEYNW_CZe36wE1-SG3cKKL3gS_Wt2husuc1R1UQD7vv3-1JCmg9rGRSfb8ec_cAsstti8wt/s800/image_2025-01-23_09-54-37.png
លោករដ្ឋមន្ត្រីបន្តថា ៖ «ខ្ញុំនៅចាំពីបញ្ហាការប្រើប្រាស់ម៉ាស៊ីនគិតលេខកន្លងមក ប៉ុន្តែបច្ចុប្បន្ន បច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់ក្នុងសេដ្ឋកិច្ចទូទាំងប្រទេស ។ ហេតុនេះ យើងគួររៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យានេះចាប់ពីពេលបច្ចុប្បន្ន ហើយការប្រើប្រាស់ ChatGPT អាចជំរុញឱ្យក្មេងៗចាប់អារម្មណ៍នឹងការរៀនសូត្រខ្លាំងឡើង ពីព្រោះវាអាចដោះស្រាយបញ្ហាមួយចំនួនដែលពិបាករកចម្លើយ ។ បើ AI មានការទទួលស្គាល់ជាផ្លូវការ បច្ចេកវិទ្យានេះនឹងជួយបង្កើនតម្លៃសេដ្ឋកិច្ចរាប់លានដុល្លារអាមេរិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAnDX4_NoXf6g74zZdVphlLSE2CQ92QWUQ0Dc5oHLsXYtyFpvoWWj7kSsXpwyBDb4WBe7kGb2iKFqtB2ZN7t7xglq9BUDQHb9z_fcZxebDt5ylfbY7oMihVzQ979jXbeogdlrFQpjy2uV0_9trUnFdvnfS6f-Kcqcpin3sawc2Kouasbar38z4hdXeMC_/s3000/image_2025-01-23_09-54-39.png

បើទោះជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ឬកម្មវិធី ChatGPT ក្នុងការសិក្សារបស់សិស្ស ព្រមទាំងមានគម្រោងដំណើរការបច្ចេកវិទ្យាទំនើបនាពេលឆាប់ៗនេះ ប៉ុន្តែស្ថាប័នអប់រំល្បីៗនៅប្រទេសអង់គ្លេស ដូចជា ៖ សាកលវិទ្យាល័យ Oxford, សាកលវិទ្យាល័យ Cambridge និងវិទ្យាល័យ Imperial College London បានហាមឃាត់សិស្ស-និស្សិតប្រើប្រាស់បច្ចេកវិទ្យាជួយធ្វើកិច្ចការសាលាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAsXAIFMPO9Odp2YY6UJH8Dh0iAR6r5kppZHlKSDVLhyphenhyphenKnVuc1I4-I0gjrFj7aCqP9K4iGW_DaHUSToFLCotLdEYgIb6tl5KPWrwmq2yc6x4fSyy-9PfgK5sTIWYSPPzKm2FPRlLwfL4eCpBoOro906zMfALbHpg3ot2enJsHXsfq6WBhKPOZB6FRJ5bLf/s2880/image_2025-01-23_09-54-41.png

ចំណែកនាយកដ្ឋានអប់រំទីក្រុងញូវយ៉ក ក៏បានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសាលារៀនរដ្ឋដូចគ្នាដែរ ប៉ុន្តែក្រោយមក ស្ថាប័នអប់រំនេះ ក៏បានយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងកម្មវិធីសិក្សារបស់សិស្ស ៕

ទើបអាយុ ១៨ ឆ្នាំសោះ! កូនពៅ Trump បានក្លាយជាម្ចាស់ក្រុមហ៊ុនចលនទ្រពដ៏ធំមួយរបស់អាមេរិក

0

សហរដ្ឋអាមេរិក៖ ស្ថិតក្នុងវ័យ ១៨ ឆ្នាំ Barron Trump បច្ចុប្បន្នកំពុងទាក់ទាញការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង នៅពេលដែលលោកបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ហើយកាន់កាប់ដោយខ្លួនឯងតែម្តង។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Newsweek បានឱ្យដឹងថា Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធីបតីអាមេរិក Donald Trump បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Trump, Fulcher & Roxburgh Capital Inc. នៅរដ្ឋ Wyoming សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_L0JttB1S0dU8_hyibfWz9_uJy0J07fKWXIiAqnEfUG8VRRtqJEP2QPYE95pz_Vp8R3oMjuEdmrOcisrdFHEkDqfGeWy_uLR0zUWW7bQyx2ZexsHr2nTwNCa8zw4fd0uyVornCzGpyNNQ-SZAmkaRNRjGu6FsjtKKogJ5J17-VmpEVI8XPATmHk3WhrrP/s980/photo_2025-01-23_09-35-42.jpg

ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអចលនទ្រព្យផ្តោតលើគម្រោងអចលនទ្រព្យកម្រិតខ្ពស់ និងជាក្រុមហ៊ុនដំបូងគេដែលកូនប្រុសពៅត្រាំបានបង្កើតផងដែរ។ គម្រោងនេះអាចជាសញ្ញាមួយបញ្ជាក់ថា Barron កំពុងដើរតាមគន្លងរបស់បងប្រុសរបស់លោកគឺ Don Jr និង Eric Jr។ អ្នកទាំងពីរបានដំណើរការអាណាចក្រអាជីវកម្មគ្រួសារ Trump និងអង្គការ Trump ចាប់តាំងពីឪពុករបស់ពួកគេចូលកាន់តំណែងដំបូង។ ទន្ទឹមនឹងនេះកូនស្រី Trump គឺ Ivanka ក៏បានបម្រើការនៅក្នុងរដ្ឋបាលរបស់ឪពុកនាងមុនពេលផ្លាស់ទៅការងារផ្សេងទៀតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpoXNc1RnafrXUGtbbr_zGHPI4-ajpG2Nc7RInYVsAZNifqLsJZCYYQCGcCP8kRv4Cdmg8K3BxfHK1id6NeK3ANM8FHpUqNJlyfXYTIWecXmzwCQSzLkQqEnhMzReY2iZCsesd07Yf2Bwt00r8CF6Z5KCjF9LWhPF8xBVmifnFhoQa74EVp7maq9KnA7V/s1280/photo_2025-01-23_09-35-43.jpg

ដូច្នេះ Barron គឺជាចំណែកមួយនៃមរតករបស់ Trump ដែលសព្វថ្ងៃលោកកំពុងគ្រប់គ្រងវា។ Barron Trump មិនត្រឹមតែជាបុរសសង្ហា និងមានសមត្ថភាពខ្លាំងពូកែប៉ុណ្ណោះទេ លោកក៏ជាបុរសជោគជ័យម្នាក់ដែលពូកែទំនាក់ទំនងផងដែរ។ បច្ចុប្បន្នកូនពៅត្រាំ ត្រូវបានមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពដ៏អស្ចារ្យរបស់លោក ទោះបីមានវ័យក្មេងក៏ដោយ តែលោកមានភាពជាអ្នកដឹងនាំពេញលេញតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLx_eTA9wUwDwJhiF026mXkYx5BSdAgwPWLUwqezk6jPMkcxJyB0lQutxqY2ObjvVZvBsaZrftxfvPmIFONu1AFychhRe4p9UIR83uQDOwFz880XRzxOy8PKlk48cuaQUkMH2xaVtb4cPMxkZstq0BlO6tz-O3MhqkOltHl3_LQY0_ScO1qCtGmfEVvWjZ/s1280/photo_2025-01-23_09-35-44.jpg
លើសពីនេះ Barron Trump ក៏ជាចំណែកមួយជួយឱ្យឪពុករបស់ខ្លួនឈ្នះការបោះឆ្នោតផងដែរ។ Melania Trump ដែលជាស្ត្រីទីមួយរបស់អាមេរិកបានប្រាប់ Fox News ថាកូនប្រុសរបស់នាងបានប្រឹក្សាជាមួយឪពុករបស់ខ្លួនអំពីទំនាក់ទំនងសំខាន់ៗ ដោយបង្ហាញថា Barron ពិតជាមានប្រជាប្រិយភាព និងទាក់ទាញមនុស្សវ័យក្មេងជាច្រើន។ ទីប្រឹក្សាកំពូលរបស់លោក Trump គឺលោក Jason Miller ក៏បានកោតសរសើរចំពោះការរួមចំណែករបស់ Barron ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX70z4pg33PMawFma1WQe0YVNC6ArLPFsOlp-I1zqkYvH_ySyTNwuFbJSMcAy7wUW0FeZTxUry1bDM7ZoC7OzjXxzyBVkr68zlov1aIul5-KiL2gCvTyg5lfvUASdwXv7S_ad5XNzg_agtSJ4v9xVf3__slEdeV468PhyphenhyphenI1QQX6iPZJvd6ZTk-7VzpRg1M/s1200/image_2025-01-23_09-47-41.png

អ្នកស្រឡាញ់ភេ.ទ ដូចគ្នាបារម្ភពីការបាត់បង់សិទ្ធិក្រោយ Trump ចុះហត្ថលេខាទទួលស្គាល់តែ២ភេ.ទ

0

សហរដ្ឋអាមេរិក ៖ អ្នកស្រឡាញ់ភេ.ទ ដូចគ្នានៅអាមេរិកបារម្ភពីការបាត់បង់សិទ្ធិរៀបអាពាហ៍ពិពាហ៍ភេ.ទ ដូចគ្នា ក្រោយពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានចុះហត្ថលេខាលើឯកសារទទួលស្គាល់តែ២ភេ.ទ ប៉ុណ្ណោះ គឺប្រុស និងស្រី ។ លើសពីនេះ លោកបានលុបចោលការសរសេរអក្សរ X តំណាងភេ.ទក្នុងឯកសារផ្លូវការ ដែលលោក Joe Biden ប្រធានាធិបតីអាមេរិកចាស់កំណត់ឱ្យប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHSgsYmQ891ADi5k8WdVrMIU6iYB17f_FFdOTk4oCn46nX9d0j75nZPGzdfLtX23aw-CPsXZPYV5QfxIC6RGiAt3jxB2GEbDz4dYYsODcgDWXHKhSUqVy1FLQ_P4n_tOTw52cxqzU_j14krcTHciy7yJXq_UDQrvZS-8Qov4Pyy_yHeZB0nyZJkJENwKjD/s1500/image_2025-01-23_08-46-51.png
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រោយការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោក Trump បានលុបចោលបទបញ្ជាប្រតិបត្តិរបស់លោក Biden រួមទាំងលុបចោលបទបញ្ជាជាង១០ច្បាប់ទៀត ដែលគាំទ្រភាពចម្រុះផ្លូវភេទ និងប្រឆាំងការរើសអើសភេទ ដែលអាមេរិកអនុវត្តតាំងពីឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61ZmIlgFmKfZSTpxBXATS8Dbf52hyphenhyphenJtSnyGJjFqM1bkolKZ6xp-WkTdmKFi2-4U-pLnl1pd1qEHNDtPkMZeYGRp-rdxnkMDCd_aTn2JyhZpcqAJYNuyldvCPlRpjOKKjHDfp4Sw1J2vNuPijOFOKrmWDNh50SpG0oN5vVhPyJVkLNKF3eABB7yZkKW7Sc/s1536/image_2025-01-23_08-46-53.png

លោក Trump បានចុះហត្ថលេខាលើបទបញ្ជាពិសេស ដែលនឹងមានផលប៉ះពាល់ដល់ការបញ្ជាក់ភេទក្នុងឯកសារផ្លូវការរបស់អាមេរិក ដោយបទបញ្ជាពិសេសនេះកំណត់ឱ្យអាជ្ញាធរទទួលស្គាល់តែ២ភេទប៉ុណ្ណោះ គឺប្រុស និងស្រី ។ លោកក៏បានលុបចោលការប្រើអក្សរ X របស់រដ្ឋាភិបាលលោក Biden ដែលអនុញ្ញាតឱ្យពលរដ្ឋអាចបញ្ជាក់ភេទពិតរបស់ខ្លួន ពុំចាំបាច់ដូចក្នុងឯកសារសំខាន់ រួមមាន ៖ លិខិតឆ្លងដែន, ទិដ្ឋាការ និងកាត Global Entry ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCNzd1RCRV9j4j_1s68hgvdmet5vj4jAn7Y3Nxunfzu-Yne89vCtECsWGvbqYlOdp9-odteUYiQS-uvyDx5i1Ev0UKu1Ua5kqPwUqOb78oqXs1a66WD9dKz3IfStwR-mc7lkb3ja3UyeWSi2df8XlOayKrViPv5Ud8hF3q_ixBaGofxjkUCXxenzxanrj/s2400/image_2025-01-23_08-46-54%20(2).png

នេះជាការលុបចោលបទបញ្ជាប្រតិបត្តិរបស់អាមេរិក ដែលគាំទ្រភាពចម្រុះផ្លូវភេទក្នុងអាណត្តិរបស់លោក Biden ព្រមទាំងទប់ស្កាត់ការចំណាយប្រាក់របស់រដ្ឋាភិបាលលើការលើកកម្ពស់ភាពចម្រុះផ្លូវភេទ ។ លោកថ្លែងថា ៖ «យើងនឹងកសាងសង្គមមួយមិនខ្វល់ពីជាតិសាសន៍ ប៉ុន្តែនឹងផ្តោតលើគុណសម្បត្តិ ។ ចាប់ពីថ្ងៃនេះតទៅ (ថ្ងៃលោកឡើងកាន់តំណែង) រដ្ឋាភិបាលនឹងបង្កើតគោលនយោបាយផ្លូវការទទួលស្គាល់តែ២ភេទប៉ុណ្ណោះ គឺប្រុស និងស្រី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28zZubQqwGGnNO51PoSWHQ0soR2ZD6Y5ldb9bjDPAGcUrr-GWCK-1XbhgPKyK8PuM4Qh2d9WZ-etU6T6WpnTURZ7Ri9rQm5rUfc4KItjX5dOto5Nf_SQSnfPTM4rtDnU-czobuoWm3rho_RlD4Hz78QeUop7730rTwC4UbBbavdOqhemfTtVbSi8KlXwz/s1242/image_2025-01-23_08-46-54.png

ពលរដ្ឋអាមេរិកដែលស្រឡាញ់ភេទដូចគ្នាជាច្រើនគូបានប្រញាប់ចុះសំបុត្រអាពាហ៍ពិពាហ៍ មុនពេលរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោក Trump អនុវត្តតាមឯកសារទទួលស្គាល់តែ២ភេទ ។ នៅរដ្ឋជាច្រើនរបស់អាមេរិកបានរៀបចំពិធីអាពាហ៍ពិពាហ៍ឱ្យគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាពុំគិតថ្លៃ ដើម្បីជួយឱ្យពួកគេអាចចុះសំបុត្រអាពាហ៍ពិពាហ៍មុនការផ្លាស់ប្តូរគោលនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfV7JVQdAK4bsokhuvGL1LEtubHx5yP2YVr44DlWWpUccpbFiv1k5O05QRvLUnO7u72WmKksaEUecXD2zVUk7G3jqjxhV0_aHy6tCUqGgrCplBQoQraIc2tJ-JCwINBODNlgp__nUmDkNp7oDgVrMDMcYoW1-zO_kjbNh5ZizAmI2dBTAUgOcngXJ93_Y/s1200/image_2025-01-23_08-46-57.png

បើទោះជាបច្ចុប្បន្ន អាមេរិកពុំទាន់លុបចោលអាពាហ៍ពិពាហ៍ភេទដូចគ្នា ប៉ុន្តែអ្នកជំនាញច្បាប់និយាយថា ហានិភ័យផ្នែកច្បាប់នៅតែមាន ជាពិសេស មន្ត្រីតុលាការកំពូលមួយចំនួនមានឆន្ទៈផ្ទុយគ្នាពាក់ព័ន្ធនឹងសិទ្ធិនេះ ៕

គណៈកម្មការស្រាវជ្រាវគ្រោះរញ្ជួយដីជប៉ុនបានអះអាងថា ជប៉ុននឹងកើតគ្រោះរញ្ជួយដីដ៏ធំក្នុងពេល៣០ឆ្នាំខាងមុខនេះ

0

ប្រទេសជប៉ុន ៖ គណៈកម្មការស្រាវជ្រាវគ្រោះរញ្ជួយដីជប៉ុនអះអាងថា រយៈពេល៣០ឆ្នាំទៀត ជប៉ុននឹងកើតគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយវានឹងធ្វើឱ្យកើតរលកយក្សស៊ូណាមិ ឆក់យកជីវិ.តមនុស្សរាប់សែននាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ស្មើទឹកប្រាក់រាប់លានដុល្លារអាមេរិក ។ រញ្ជួយដីនេះកើតឡើងដោយសារការធ្វើចលនានៃសំបកផែនដីនៅត្រង់រណ្តៅជ្រៅបាតសមុទ្រណាន់កៃ ដែលមានប្រវែង៨០០ម៉ែត្រ រត់ស្របនឹងឆ្នេរសមុទ្រប៉ាស៊ីហ្វិកជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIQ6Npt36UuhJiz1g_7ja8XMvy6LLbVTUcYXUY6y7uLpIR5uS__IhSjvm9-IabrZObyi8hAqbUIfFuiwJs65zCOn-Clyt8EQpgjwpYIcy6OgTAnDjYsHuK2wtzKH1Db5vEDJo63sztCO-AEwwhRp1UzdbWyuohU1_SPFE8cMoa-_3d_Uod7W3vDMexSQ0l/s1920/image_2025-01-23_08-42-02.png

ភ្នាក់ងារស្រាវជ្រាវពីគ្រោះរញ្ជួយដីរបស់រដ្ឋាភិបាលជប៉ុនឱ្យដឹងថា រយៈពេល១,៤០០ឆ្នាំកន្លងមក មានរញ្ជួយដីកើតឡើងក្នុងរណ្តៅជ្រៅបាតសមុទ្រណាន់កៃ ចាប់ពី១០០ឆ្នាំ ទៅ២០០ឆ្នាំម្តង ។ រញ្ជួយដីធ្ងន់ធ្ងរលើកចុងក្រោយបានកើតឡើងកាលពីឆ្នាំ១៩៤៦ ហើយការខូចខាតដោយសាររញ្ជួយដីបានកើនឡើង១% ជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyNLyKxHjJfxxVwrXuo5sH8RS3Ja3RqTVpUIIwDDc8Uv8_wAigh3rP2DJfDd0rKqUV109aCaPoyYdleic4pTvKbRadbbNXY3d3vsw6nTSzMnYhmJRTZdss1P7VrlaKiU1nHCgAbqI4y4b-u8pLldpUJ3JfXWBXCm7PIQn8j4HNvl5G4CoXMbZ64Sj2zcq/s1216/image_2025-01-23_08-42-03.png

រដ្ឋាភិបាលជប៉ុនបានព្យាករណ៍កាលពីឆ្នាំ២០១២ ថា បើកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរ (Megaquake) វានឹងធ្វើឱ្យមានរលកស៊ូណាមិ កម្ពស់ជាង៣០ម៉ែត្រនៅកោះតូចៗតាមឆ្នេរសមុទ្រ ។ រីឯកោះហនឈូ និងឈិកូគុ ដែលមានមនុស្សរស់នៅច្រើន នឹងត្រូវរលកយក្សស៊ូណាមិ វាយលុកត្រឹមមួយប៉ប្រិចភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYrxNzQq6fXEME3IMj-83OWGTvGw1OINGrlXtrKf7UYvk7ccpcioTsUGDJ3eKI6zoZXpz-974m4DN-8d0zfjIcgWoHztBHMj55jxjBWTNSwdIq9JPV0aGfAPCqoe_4OODgTz8k8HtDfpSqQMBsSCjiLiRzyz_UxqIM1QxFV-S2Yi1SxMSgu1cWx5qGXaw6/s2560/image_2025-01-23_08-42-04.png

ភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសអាសន្នពីរញ្ជួយដីយ៉ាងធ្ងន់ធ្ងរលើកដំបូង កាលពីខែសីហា ឆ្នាំ២០២៤ ក្រោយពីមានរញ្ជួយដី និងរលកស៊ូណាមិ កើតឡើងនៅតំបន់ថូហូគុ នៅឆ្នាំ២០១១ ។ ភ្នាក់ងារឧតុនិយមសន្និដ្ឋានថា នឹងកើតរញ្ជួយដីក្នុងរណ្តៅជ្រៅបាតសមុទ្រណាន់កៃ ក្រោយមានរញ្ជួយដីស្មើនឹង៧.‌១រិចទ័រ បណ្តាលឱ្យមនុស្សរបួស១៥នាក់ ។ ពេលនោះ ពលរដ្ឋជប៉ុនបារម្ភយ៉ាងខ្លាំងនាំគ្នាទិញស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ទុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEineWUB1VwLvgF79qYWxFJyy-pjYInSFaQKVoLmwdaB4M3DOL09hx1TMUUrwwsLkZalhL8gEEDeQriM9uZ6EChk7N3hL8e7lyr1O6HsiXvZYLv5WWvdKpruYjQCHmSJcHtgNyWcYg5oGU_xk3_jsShAZOFC4Om5c17jkEQwsoCMbjiYhJfDFjS5QnvthGrw/s2560/image_2025-01-23_08-42-06.png
កាលពីឆ្នាំ១៧០៧ ផ្នែកទាំងមូលនៃរណ្តៅជ្រៅបាតសមុទ្រណាន់កៃ បានប្រេះធ្វើឱ្យកើតរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយពេលនោះ វាធ្វើឱ្យភ្នំភ្លើងហ្វូជិ ផ្ទុះលើកចុងក្រោយ ។ បន្ទាប់មក ក៏មានរញ្ជួយដីធ្ងន់ធ្ងរនៅរណ្តៅជ្រៅបាតសមុទ្រណាន់កៃ ចំនួន២លើក នៅឆ្នាំ១៨៥៤ និង២លើកទៀត នៅឆ្នាំ១៩៤៤ និងឆ្នាំ១៩៤៦ ៕

«ភូមិបាក់ព្រា» តំបន់នេសាទដ៏ស្រស់ស្អាត និងដាច់ស្រយាលជាងគេនៅខេត្តបាត់ដំបង

0

«ភូមិបាក់ព្រា» ដែលមានទីតាំងស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាភូមិដាច់ស្រយាលជាងគេមួយ និងជាភូមិចុងកាត់មាត់ញក ដែលមានទេសភាពស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុត។ ភូមិនេះត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈបទចម្រៀង «កូនស្រីអ្នកនេសាទ» ដែលបញ្ចេញសូរ្យសៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងនិពន្ធដោយកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5B-mKkSSQjaTlVNRH6mS1-cbFl91ZCkl_hUP0qZrZHNfipHdWyqawKMwEuru6RfAxe_w66vhiXRZOtSPmhUyTonoO1J-r6i0aoDGmuY8XvlL3tqDaLS6yCHxFHtXOF64F5Jm8phTdTIg8cfl7LC0h29N5qChTaJF2oyv-K5veOl9TXw_0wMwv60Yj5L6l/s2048/467719187_877482191082162_4073021644295903836_n.jpg
មិនខុសពីការរៀបរាប់ក្នុងបទចម្រៀងឡើយ ភូមិមួយនេះបច្ចុប្បន្ននៅតែជាតំបន់នេសាទសម្រាប់ពលរដ្ឋប្រមាណ ៤០០ គ្រួសារក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ទោះជាយ៉ាងណា ភូមិបាក់ព្រា គឺបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកទស្សនាឥតឈប់ឈរ ដោយសារនៅទីនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដោយយើងអាចឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបានឃើញនូវសត្វកម្រជាច្រើនប្រភេទ និងធម្មជាតិដ៏ស្រស់បំព្រង ហើយក៏ជាជម្រកត្រីដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជាផងដែរ ជាពិសេសនោះភូមិបាក់ព្រាក៏ល្បីថា មានបុប្ផាស្រស់ស្អាតទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-b11X3iXd1-urUt0_3YD5ARM3OD3nnYfYkDCfI4RTkUUQK85je1SNstKmntsQVE8ipgWQ1ZOuc9wroPJF9lR0WFST2N_m4gL07NTSnZ1f_Rx8h2zIv5rCfoCP88Kr532lvi5JxH85wTElEfGYhCSRSIS_gI_Pck8s2Y_thkOk7mAu4yS5AotDXXh-KMZe/s2048/467765454_877482271082154_6464574057693958518_n.jpg

យោងតាមអត្ថន័យបទចម្រៀងដែលលោក គង្គ ប៊ុនឈឿន និពន្ធ «ភូមិបាក់ព្រា» គឺជាភូមិមួយដែលពោរពេញទៅដោយបុប្ផាស្រស់ស្អាត។ កាលនៅរៀនពីក្មេងលោកបានទៅលេងភ្លេងក្នុងពិធីបុណ្យផ្កាមួយនៅភូមិបាក់ព្រា ហើយលោកក៏បានជាប់ចិត្តនឹងបុប្ផាមួយទងដែលជាកូនស្រីអ្នកនេសាទនៅតំបន់នោះ ទើបលោកចាប់ផ្ដើមកត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយ ដើម្បីឧទ្ទិសដល់បេះដូងស្រគត់ស្រគំនៃក្រមុំស្រុកទន្លេ ដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQAdvcDuBKEu6mOZClctIApsbjgUFlMC0kR5NeZc8qWAFfDfPLbi6Uz6juoyXs9RhPwTu_zjkAUeAY3R6WGCwy1SAevLb7WCB-P8CSdHdGLUW_UpHZM2mRzDemqdQhOjTawIMCf9jv2f_wWoKhJCv6pPb-pATHHnRrHvedQ9d-GbJhyWwZTFKkZ1fOCnTT/s2048/454741220_949019077028563_573539623705327911_n.jpg

នៅឆ្នាំ ១៩៧៤ បទចម្រៀងដែលមានចំណងជើងថា “កូនស្រីអ្នកនេសាទ” ក៏បានធ្វើឱ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជាខ្លាំង មិនតែប៉ុណ្ណោះវាក៏ក្លាយទៅជានិមិត្តរូបនៃខ្សែជីវិតពិតៗរបស់កុលាបដងស្ទឹងបាក់ព្រាផងដែរ។ បទនេះពណ៌នាពីស្នេហា ព្រាត់ប្រាស់នៅលើភូមិស្ថានមួយដែលមើលទៅឃើញលំហទឹកល្ហាចល្ហឹម… ប្រៀបបីដូចជាទន្លេទឹកភ្នែករបស់នារី ដែលមានបេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្ដីស្មោះត្រង់របស់នាងនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdlG1AeJtJNK9tZksH4soqUwyMB57XcZLpYexrwgS9vjI4F2h_fw_9E5sGPRiiIv0HyhcSHpCOUAibohFGdPL3W0WYLGApTPaUvA6molc6hC_WuV5Yebrzwk79dsBt13ChMj-hZ0tHENDn4BXW-9LstVcx8vIbHgEeOwjuSZfJplWnM2KlPmg2q4Uhenek/s1000/image_2025-01-23_08-38-35.png

គួរបញ្ជាក់ដែរថា ដើម្បីទៅដល់ «ភូមិបាក់ព្រា» លោកអ្នកត្រូវចំណាយពេលប្រមាណ ៣ ម៉ោង ដោយជិះកាណូតលើស្ទឹងសង្កែ។ នៅតាមផ្លូវឆ្ពោះទៅកាន់ភូមិនេសាទមួយនេះ លោកអ្នកអាចទស្សនានូវទេសភាពដ៏ស្រស់ស្អាត ហ៊ុមព័ទ្ធទៅដោយព្រៃលិចទឹកគួរជាទីគយគន់ និងផ្ទះជាច្រើននៅលើផ្ទៃទឹក ក៏ដូចជាសាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទីនោះផងដែរ៕