ដូចទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាតារារ៉េប វណ្ណដា ទើបបានបង្ហាញស្នាដៃថ្មីមានការសហការ៥ប្រទេសហើយលោកបានបង្ហាញប្រាសាទខ្មែរនិងសត្វដំរីនៅក្នុង MV យ៉ាងស្រស់ស្អាត។ លើសពីនេះទៅទៀតតាមរយៈសកម្មភាពក្រៅឆាក វណ្ណដា គឺមានការហ្មត់ចត់នឹងការងារដែលខ្លួនធ្វើទើបចេញការងារមកមួយៗមិនធ្វើឱ្យហ្វេនខកចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB-0nGPXF7mIymiHoPXx9b2kOtlWq1fAhZZvv3B84gEL-3Lx0_BLufS52OG1P0efJEDXZegmLaL9jt9k2KIWu-QvV5Ee5IH2uq5pdLmJr10as7Z-8vR4i8Su-BmmudR1VtgCTzs1jkOxT9wqssADRo7bbKxu7hHXP29iMNNE6P-WgINgWZOQLsUN21fnAE/s1608/image_2025-03-03_09-07-38.png
ថ្មីៗនេះអ្នកលេងទិកតុកបានចែករំលែកវីដេអូខ្លីពីសកម្មភាពក្រៅឆាកនៃការថត MV «ASIAN STATE OF MIND» ដែលសហការយ៉ាងអស្ចារ្យមួយពីតារាចម្រៀងតំណាងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង ចិននិងឥណ្ឌា ខណៈការច្រៀងរបស់ វណ្ណដា គឺចុងបញ្ចប់គេដោយភ្ជាប់មកជាមួយនឹងទស្សនីយភាពយ៉ាងស្រស់ស្អាតពីប្រាង្គប្រាសាទខ្មែរ សត្វដំរី រួមទាំងទិដ្ឋភាពផ្សេងទៀតនៅខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbkJJUk-mPUzFMVAU1R0YRJQKlEs_4hNMQBfMDit4KTVZ0paOWI8RRdR-RFS4EX7iY4Wao4FOQ0BvoYgdgUcmPiaiMeBa0EzNSELHgAXbCeirr5Lwfadoq1518NkAG6w_ASMJRaTmDHbeyp9UCqsWNbXJsE1bHfmL4Yj5bgrMwicHkJb4HFdNnEkPmVfFb/s1716/image_2025-03-03_09-07-40.png
តាមរយៈសកម្មភាពក្រៅឆាកនៃការថតបទខាងលើនេះ ទស្សនិកជនបានឃើញថា វណ្ណដា ថតរួចគឺមកត្រួតពិនិត្យឡើងវិញចំពោះការសម្តែងរបស់ខ្លួនប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់។ សកម្មភាពនេះអ្នកលេងទិកតុកបានចូលខម្មិនថា «រឿងការងារមួយគឺគាត់ហ្មត់ចត់ណាស់, នៅពេលគាត់ខំប្រឹងមិនសូវមានអ្នកមើលឃើញ មានតែអ្នកចាប់កំហុស ព្រោះតែIdolរៀងខ្លួន បែរជាទាញ់ទម្លាក់ខ្មែរគ្នាឯងរឿងក្នុងផ្ទះតែតាមជាន់ឆ្លងប្រទេស, គេថា VD បានផលិតកម្មយោងតែ MV VD តែងតែពិនិត្យលើគុណភាពអត់ចេះ flow ដដែលៗ,ហ្មត់ចត់ណាស់….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZpdk9PLrRJ3caEb1WAJLANLpufIcVFe31pTrTBL1aInXY94Q25_-Z3RQN4luAZJqf4tnLrRoE_0pArqoqv7dUfR2ngx1-LPjeIOcYXakF12act0AwkgM9iAbgPV3aCIfumzeKPZ8WzTs_KdhThdJbIwRFJYJsZUrjclFUIMJvt7_z09_J7KSscquOLYOE/s1716/image_2025-03-03_09-07-42.png

ជាមួយនឹងការសហការនេះ មិនត្រឹមតែបង្ហាញពីសម្បត្តិបេតិកភណ្ឌខ្មែរប៉ុណ្ណោះទេ សូម្បីតែរឿងសំលៀកបំពាក់ក្នុងការថត MV វណ្ណដា ក៏បានជ្រើសរើសសូត្រខ្មែរច្នៃយ៉ាងស្រស់ស្អាតតាមបែបសហសម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6_PftGR2SLOhru-pkQhmW17j0h255CypGd5B-MNk0BPV3IDd8oed_ua_lxcCu6emVZEIt96rBFNGMF5u1WRQiDaJ3NM1woazBxgRhjWoK8Dz1yB_cCgMTTwt9ElYLKAT7VeRKVS7oFQfuohFHyJJxtYHeXXvKOOKw-9Diq2WhR340ob94cgVaRvDN2boR/s1752/image_2025-03-03_09-07-44.png

គួរបញ្ជាក់ផងដែរថា វណ្ណដា ក៏ត្រៀមទម្លាក់អាល់ប៊ុមទី៣របស់ខ្លួននាពេលឆាប់ៗខាងមុខនេះ ថែមទាំងបង្ហាញពីការសហការជាមួយតារាហ៊ីបហបល្បីប្រចាំប្រទេសថៃ Youngohm ផងដែរ៕