ការផ្លាស់ទីលំនៅទៅប្រទេសថ្មី គឺជាការសម្រេចចិត្តដ៏សំខាន់ដែលមនុស្សជាច្រើនពិចារណានៅដំណាក់កាលផ្សេងៗនៃជីវិតរបស់ពួកគេ។ ហេតុផលសម្រាប់ការផ្លាស់ទីលំនៅអាចមានភាពខុសប្លែកគ្នាសម្រាប់មនុស្សម្នាក់ៗ ចាប់ពីការស្វែងរកឱកាសការងារឲ្យប្រសើរជាងមុន និងការបន្តការសិក្សា រហូតដល់ការស្វែងរកកន្លែងរស់នៅប្រកបដោយផាសុខភាព និងបទពិសោធន៍វប្បធម៌ថ្មីៗ។ គិតត្រឹមឆ្នាំ ២០២៥នេះ មានប្រទេសមួយចំនួនដែលលេចធ្លោ ដែលជាទិសដៅពេញនិយមសម្រាប់ការផ្លាស់ទីលំនៅ រួមមាន
1. ប្រទេសកាណាដា (Canada) នាំមុខគេជាប្រទេសដែលត្រូវបានគេស្វែងរកច្រើនបំផុតសម្រាប់ការចង់ផ្លាស់ប្ដូរទីលំនៅ។ ជាមួយនឹងសម្រស់ធម្មជាតិដ៏ធំទូលាយ ការថែទាំសុខភាពដោយឥតគិតថ្លៃ និងឱកាសការងារច្រើន។ ប្រទេសកាណាដាគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកបរិយាកាសស្ថិរភាព និងភាពងាយចុះសម្រុង។
2. ប្រទេសអូស្ត្រាលី(Australia) ប្រទេសនេះត្រូវបានគេស្គាល់ដោយសារសកម្មភាពខាងក្រៅយ៉ាងសម្បូរបែប ប្រព័ន្ធអប់រំដ៏ល្អឥតខ្ចោះ និងផ្លូវជាច្រើនសម្រាប់ប្រជាពលរដ្ធ ដែលធ្វើឱ្យវាកាន់តែងាយស្រួលដល់ជនអន្តោប្រវេសន៍ក្នុងការមកតាំងទីលំនៅ។.png)
3. ប្រទេសនូវែលសេឡង់(New Zealand) ដោយទេសភាពដ៏អស្ចារ្យ នូវែលសេឡង់ផ្តល់នូវរបៀបរស់នៅប្រកបដោយសន្តិភាព។ ការថែទាំសុខភាព ការអប់រំ និងការសង្កត់ធ្ងន់ខ្លាំងលើតុល្យភាពការងារ និងជីវិតដ៏ល្អឥតខ្ចោះរបស់ប្រទេសនេះ ធ្វើឱ្យវាក្លាយជាគោលដៅ សម្រាប់អ្នកដែលចង់បានការរស់នៅប្រកបដោយផាសុខភាព។
4. ប្រទេសអេស្បាញ(Spain) អាកាសធាតុដែលគួរឲ្យចង់រស់នៅ ការរស់នៅបែបស្ងប់ស្ងាត់ និងតម្លៃរស់នៅសមរម្យ ធ្វើឱ្យវាក្លាយជាមេដែកសម្រាប់ទាក់ទាញទេសចរណ៍បរទេស។ អាហារដ៏ឈ្ងុយឆ្ងាញ់របស់អេស្ប៉ាញ ពិធីបុណ្យវប្បធម៌ និងជម្រើសទិដ្ឋាការផ្សេងៗ បានក្លាយជាការពេញនិយមបំផុតក្នុងចំណោមអ្នកដែលចង់ផ្លាស់ប្តូរទីលំនៅ។
5. ចក្រភពអង់គ្លេស(UK) ជាមួយនឹងការលាយឡំនៃទីក្រុងទំនើប និងភាពទាក់ទាញប្រវត្តិសាស្ត្រ នៅតែជាជម្រើសកំពូលសម្រាប់មនុស្សជាច្រើន។ ឱកាសការងារជាច្រើន ប្រព័ន្ធអប់រំល្បីឈ្មោះ វប្បធម៌ដ៏រស់រវើក និងភាពងាយស្រួលនៃការចុះសម្រុងគ្នារវាង សហគមន៍ចំណាកស្រុកចម្រុះ ធ្វើឱ្យវាមានការផ្លាស់ប្តូរប្រកបដោយសន្តិភាពសម្រាប់អ្នកចំណូលថ្មី។
6. ប្រទេសព័រទុយហ្គាល់(Portugal) អាកាសធាតុមេឌីទែរ៉ាណេរបស់ប្រទេសព័រទុយហ្គាល់ ធ្វើឲ្យប្រទេសនេះមានថ្ងៃរះល្អ 300 ថ្ងៃក្នុងមួយឆ្នាំ។ ព័រទុយហ្កាល់ត្រូវបានគេស្គាល់ថាមានអត្រាឧក្រិដ្ឋកម្មទាប និងស្វាគមន៍យ៉ាងកក់ក្ដៅរបស់អ្នកស្រុក។ .png)
7. ប្រទេសជប៉ុន(Japan) មានប្រជាប្រិយភាពក្នុងចំណោមអ្នកដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា និងការបង្រៀនភាសាអង់គ្លេស។ វាអាចមានតម្លៃនៃការរស់នៅខ្ពស់ ប៉ុន្តែវាក៏មានភាពងាយស្រួលដូចជា ការថែទាំសុខភាព ការអប់រំ និងសុវត្ថិភាពកម្រិតកំពូល។ 
8. ប្រទេសអាល្លឺម៉ង់(Germany) ផ្តល់នូវសេដ្ឋកិច្ចដ៏រឹងមាំ អត្រាឧក្រិដ្ឋកម្មទាប និងប្រព័ន្ធសុខុមាលភាពសង្គមដែលបានបង្កើតឡើងយ៉ាងល្អ។ ប្រាក់ខែខ្ពស់ និងការរស់នៅសមរម្យ ធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ជនបរទេស។ .png)
9. ប្រទេសបារាំង(France) ទាក់ទាញមនុស្សដោយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធគួរឱ្យចាប់អារម្មណ៍ និងរបៀបរស់នៅដែលសង្កត់ធ្ងន់លើភាពរីករាយនឹងអ្វីដែលល្អនៅក្នុងជីវិត។ ថ្វីត្បិតតែប្រាក់ខែប្រហែលជាមិនខ្ពស់បំផុតក៏ដោយ ប៉ុន្តែគុណភាពជីវិតទាំងមូលធ្វើឱ្យប្រទេសបារាំងទាក់ទាញមនុស្សជាច្រើន។
10. ប្រទេសស្វីស(Switzerland) លេចធ្លោដោយសារគុណភាពនៃជីវិតរស់នៅខ្ពស់ និងទេសភាពធម្មជាតិដ៏អស្ចារ្យ។ ប្រទេសនេះមានភាពល្បីល្បាញដោយសារបរិស្ថានស្អាត សេវាថែទាំសុខភាពល្អ និងតុល្យភាពការងារ។ ទោះបីជាការចំណាយខ្ពស់ក៏ដោយ ប៉ុន្តែប្រទេសនេះក៏មានប្រាក់ខែខ្ពស់ផងដែរ ហើយភាពរឹងមាំនៃសុវត្ថិភាពផ្ទាល់ខ្លួន និងធម្មជាតិដ៏ស្រស់បំព្រងធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អបំផុតមួយ៕.png)









