Home ព័ត៌មានអន្តរជាតិ មូសកំពុងវា.យលុកនៅក្រុងភ្នំពេញ តើហេតុអ្វីប្រទេសមួយនេះគត់លើពិភពលោក បែរជាគ្មានមូសសោះ?

មូសកំពុងវា.យលុកនៅក្រុងភ្នំពេញ តើហេតុអ្វីប្រទេសមួយនេះគត់លើពិភពលោក បែរជាគ្មានមូសសោះ?

58
0

ប្រទេសអ៊ីស្លង់ ៖ តើជ្រាបទេថា អ៊ីស្លង់ជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលគ្មានមូសសោះ? អ៊ីស្លង់ គឺជាប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបខាងជើង និងមានរូបរាងដូចកោះដ៏ធំមួយ ប៉ុន្តែមានពលរដ្ឋរស់នៅត្រឹមតែ៣សែន៥ម៉ឺននាក់ប៉ុណ្ណោះ ។ មូលហេតុដែលប្រទេសនេះគ្មានមូស ដោយសារមានអាកាសធាតុត្រជាក់ខ្លាំងពេញមួយឆ្នាំ និងមានផ្ទាំងទឹកកក ភ្នំភ្លើង និងកំអែភ្នំភ្លើង ដែលពុំអំណោយផលដល់ការបង្កកំណើតរបស់មូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqOo2C4632ntKC7d7y3oWjs3lCGwOUyySeaOegMU3RvCAsSQBzZihLJnrTOABWyg_SmntGjobZWjO6sRcSCg33tLpj9RO4k39G-zjTBJgPZGQYtpdzjRGLi8MAey_a4zkRu7F4_MEwhSffrtlPXMqTKdTZszAil_sGUrBl5BjJJp9EdmXEnJ7nOcZaveWE/s2560/image_2025-03-07_11-25-34%20(2).png

មូសជាសត្វរស់នៅតំបន់កក់ក្តៅ ដើម្បីឱ្យពួកវាងាយស្រួលបង្កកំណើត ហើយពួកវាត្រូវការទឹកយ៉ាងច្រើន ទើបអាចរស់នៅបាន ។ ប៉ុន្តែប្រទេសជាច្រើននៅតំបន់ត្រជាក់ នៅតែមានមូស ដូចជា ៖ ហ្គ្រីនឡែន ដាណឺម៉ាក និងហ្វាំងឡង់ ខណៈអ្នកជំនាញបញ្ជាក់ថា អាកាសធាតុត្រជាក់នៅអ៊ីស្លង់ មានលក្ខណៈខុសប្លែកពីប្រទេសនានា ទើបធ្វើឱ្យមូសពុំអាចបន្តពូជ និងបង្កើតកូនចៅនៅប្រទេសនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-CXbT1DDwUb16Rxwv05MZkssjYIN67XZxoXa5Ke-hgQ3Nrvh3Fb0SI1MEi7ELRjKG5v5RD79kt-dNO0097fBRXb5XiKJLJBSIk5gKDL0WSpTNCayKkJJQ5-lJzX8p-f9uYRStXAOY6aBZisSYDo5idTCF11TWU8mPkQB_M2tzoQCnnOpJQXdr7l32bX-G/s1000/image_2025-03-07_11-25-34.png
រដូវក្តៅនៅអ៊ីស្លង់មានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែនឹងមានអាកាសធាតុត្រជាក់យ៉ាងខ្លាំង ។ សីតុណ្ហភាពជាមធ្យមក្នុងរដូវក្តៅរបស់ប្រទេសនេះ នៅខែកក្កដា គឺស្មើនឹង១០អង្សាសេ រីឯទឹកក្នុងទន្លេ និងបឹងភាគច្រើន នឹងក្លាយជាទឹកកកពេលរដូវរងា ។ អ្នកជំនាញនិយាយថា ក្នុង១ឆ្នាំៗ មូសនៅអ៊ីស្លង់ តែងតែរឹងខ្លួនដូចទឹកកក ចំនួន៣លើក ទើបធ្វើឱ្យអ៊ីស្លង់ក្លាយជាកន្លែងពុំអំណោយផលសម្រាប់ការបន្តពូជរបស់មូស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQHNM2ZyCxuy3HQM-NP5C3pQWjSAJ6Y52RYIeEgRjMaom1ga9MbmIKS8ti9pIakZOAhPqZC6cTPNXvJ9PLcnHzzv0l1pOtNa-W622R7KrvsWXfLAWja_xgD79iEIZfOG25hUxcH1i617u0VfcnFsIkaFWmOO7DrJXVrfQavtKMSum8qo_emAlaipKZF42J/s1600/image_2025-03-07_11-25-37.png
ក្រៅពីអាកាសធាតុត្រជាក់ខ្លាំងហើយ អ៊ីស្លង់មានសណ្ឋានដីពុំរាបស្មើ និងពុំបង្កលក្ខណៈឱ្យមូសរស់នៅ ពីព្រោះនៅទីនេះ មានផ្ទាំងទឹកកក ភ្នំភ្លើង និងកំអែភ្នំភ្លើងយ៉ាងច្រើន ។ ហេតុនេះ វាធ្វើឱ្យមូសពិបាករកកន្លែងពង និងញាស់កូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiC55In8KDqg0RDv1xWmHVrobFR3KC9DsYW1MK0DQi-FW-zRjamHBa9fyhQWjxyw67GC8gtWlhT2AvKFZhu4E-_9_Epi7el6YLIbXnY630suChj5sdz3mZ1PuspauHctjmNSNZj4OWXtg50AMKagabph3l-Tfd2Pb5g-rL74QmR09QjvgciLS7sGXUkQI0/s3840/image_2025-03-07_11-25-38.png

ការគ្មានមូស គឺជាគុណសម្បត្តិមួយរបស់ពលរដ្ឋអ៊ីស្លង់ ពីព្រោះមូសជាសត្វចម្លងជំងឺជាច្រើនប្រភេទ ដូចជា ៖ ជំងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនលឿង ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់លើពិភពលោក ស្លាប់ និងឈឺថ្កាត់ក្នុង១ឆ្នាំៗ ។ ក្រៅពីចម្លងជំងឺទាំងនេះ មូសបានខាំ និងជញ្ជក់ឈាមមនុស្សផងដែរ ដែលបណ្តាលឱ្យរមាស់ស្បែក ហើមសាច់ ហើយវារំខានមនុស្សយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj025JnyYPnQ-mFX-RWzEe64mnzmdvEEoYSF9geSwkqBY-tiS-DXLkj0HfNmC-vLL77X9SH0feNw6gIc_eI8e30uwkorELvy4PtBDVIbHc2kovdTmmAqbMuJJmFrNvjeiEhJvsphqxfeAjakVnhiHSBT1ExdiDNR0BtuRuaZT4ZUGrw35_-moOSX6-HuGhO/s926/image_2025-03-07_11-25-47.png

សរុបមក ដោយសារអ៊ីស្លង់គ្មានមូសសោះ ទើបធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ហើយភ្ញៀវទេសចរជាច្រើនចូលចិត្តមកលេងទីនេះ ពីព្រោះពួកគេអាចរីករាយនឹងដំណើរកម្សាន្តពេលថ្ងៃ ដោយពុំបារម្ភខ្លាចមូសខាំ ដូចជា ៖ ដើរលេងតាមព្រៃភ្នំ ឬបោះតង់សម្រាក ។ វាធ្វើឱ្យអ៊ីស្លង់ក្លាយជាកន្លែងមានសុវត្ថិភាព និងគួរឱ្យរស់នៅសម្រាប់ពលរដ្ឋអ៊ីស្លង់ ក៏ដូចជាភ្ញៀវទេសចរបរទេសមកពីជុំវិញពិភពលោក ៕