តារាចម្រៀង ជី ដេវិត ជាសិល្បករមួយរូបដែលបានសម្តែងនៅវគ្គពាក់កណ្តាលការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 (វគ្គ៨ក្រុមចុងក្រោយ) រវាងក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Shan United FC មីយ៉ាន់ម៉ា។ យ៉ាងណា រូបភាពនិងវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម ជី ដេវិត ហាក់មិនទទួលបានការសាទរច្រើននោះទេ។ ក្នុងនាមជាខ្មែរតែមួយប្រសិនជាគាំទ្របាល់ទាត់ថែមទាំងលើកទឹកចិត្តសិល្បករដែលបានចូលរួមសម្តែងទៀតគឺកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeKtb0xmThf0kqpnjWO7f-6xcHs7kOC-1XDtxSpVWTnFpl_vOcgGFVO_Z-Rwrj36hllFPVaS3UkjRBjOmlc-ycFwaKwd8vllXINaFpq9PVol6lma4zq93k6btkkrqdxMXeFVQSiuIP-MgwA-2YMwGCyltaxbkDBpWmI6xOF1lk3HqymVGdYOWLi0cqlmry/s2048/image_2025-03-07_09-20-43.png

នាយប់ថ្ងៃទី៦ មីនា ការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 (វគ្គ៨ក្រុមចុងក្រោយ) រវាងក្រុមព្រះខ័នរាជស្វាយរៀង (ប្រកួតជាមួយ) Shan United FC សហភាពមីយ៉ាន់ម៉ា បានបញ្ចប់ក្នុងលទ្ធផលកម្ពុជា៦ទល់នឹងមីយ៉ាន់ម៉ា២ ក្រោយការចូលរួមទស្សនាផ្ទាល់ចំនួន ១៦០០០ នាក់។ ក្នុងការប្រកួតដែលប្រព្រឹត្តទៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅពេលបញ្ចប់តង់ទី១ តារាចម្រៀង ជី ដេវិត បានបម្រើអារម្មណ៍ទស្សនិកជនក្នុងនាមជាអ្នកចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងយូរណាស់មកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bfRBnpF8YgMITbobo-TvwFq3azOqtAbmxDpp0j1qJ1GDm5O23aII__Y9BY7qcf5Kw6LZKVA0ro4zOnaaqr60e22C5M3DJZYWWYv9smIUDPeuWgElTSWZcmok5q5-o_4XD8YwK9JQK0exdup85SQl8ixgPxMMECd5__690DlfJFEVhHAo6xD-609c9FZ1/s2048/481659416_1057457626426857_533679859029524387_n.jpg

ជី ដេវិត បានបកស្រាយបទចម្រៀងប្រចាំក្លិប ព្រះខ័នរាជស្វាយរៀង និងបទចម្រៀងថ្មី «អីគេ?»។ ការសម្តែងរបស់ ជី ដេវិត ក្នុងទិដ្ឋភាពការប្រកួតបាល់ទាត់កម្ពុជាទល់នឹងមីយ៉ាន់ម៉ានេះរូបលោកហាក់មិនសូវទទួលបានការសាទរខ្លាំងនោះទេពីសំណាកអ្នកចូលរួមទស្សនាផ្ទាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQinGqZWoGMBFXl-5-pRE4c8S33U7kyrG85besOqhAkgcCAcNOWX2ZirzUABlZaCzd-qNk2zkOpMMd_tAHfE5StP3eJSNVCkBPzldp-LtuGcwgNf4U8WQTBRggMzA6LrntViE4obeod8GYNLehCCerQfmkNv5s0R8uTPS3tM7sBXfyECpar1WnTkoAJWjZ/s2048/image_2025-03-07_09-20-44.png

តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុក ជី ដេវិត គឺទទួលបានការសាទរតិច មិនសូវមានសភាពអូអរខ្លាំង ប៉ុន្តែទោះជាយ៉ាងណា រូបលោកនៅតែទទួលបានការលើកទឹកចិត្តពីហ្វេនៗមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcPgm97r20a4kMJsGoDWNmHNgcEulvAYXByqu-KuwzDFYjXdFah4vLeIzkao06TV6M3-rEao0dTJPPAlbOKKG0pfhQBq4TIDyx3cF1jGL2dx5oPFOGC6PcKSniKaVtkI_9y93woT65OvrBxvmJYQMry7RFy3WSQfKdQJt8P78ksV-YoTe11c2HLYeGZAz/s2048/image_2025-03-07_09-20-46.png

មែនទែនទៅមុននឹងបង្ហាញខ្លួនផ្លូវការក្នុងសម្តែង វត្តមានរបស់លោកគឺមានការជជែកវែកញែករួចបាត់ទៅហើយ។ ទោះជាយ៉ាងណាក្នុងនាមជាខ្មែរតែមួយបើសិនជាគាំទ្រទាំងបាល់ទាត់និងសិល្បករដែលចូលរួមទៀតកាន់តែប្រសើរឱ្យតម្លៃនិងលើកទឹកចិត្តគ្នាទោះក្នុងកាលៈទេសៈណាក៏ដោយ៕