Home ព័ត៌មានអន្តរជាតិ បើកមួយភ្លែត បិទវិញបាត់! កូរ៉េខាងជើងបិទប្រទេសពុំអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្ត

បើកមួយភ្លែត បិទវិញបាត់! កូរ៉េខាងជើងបិទប្រទេសពុំអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្ត

58
0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា កូរ៉េខាងជើងបានបិទប្រទេសឈប់ទទួលភ្ញៀវទេសចរបរទេស ក្រោយពីកូរ៉េខាងជើងទើបអនុញ្ញាតឱ្យភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តប្រទេសរបស់ខ្លួនរយៈពេលខ្លី កាលពីថ្ងៃទី២០ ខែកុម្ភៈ ដើម្បីទទួលបានចំណូលជួយជំរុញសេដ្ឋកិច្ចជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7fIpw6f40PSWKksbPMT6j1SazAhAXE8kSKXQCIbzSnnB129VkE8Fr9UZOhboDEi4eWCg0z3rT732RvYUm0hEATzo6DTNoGmeOl0-O4JQrz1wOLGqV3o4ERfBWz8tti_mJN2VHa7TL2ni1JjWggs1KYaBXheCVB6JxY9vghNrlfjAxD3qm7E_VZcjkSBNk/s1240/image_2025-03-07_13-38-11%20(2).png

ក្រុមហ៊ុនទេសចរណ៍នានាបានផ្អាកកម្មវិធីដំណើរកម្សាន្តទៅកូរ៉េខាងជើង ហើយក្រុមហ៊ុននឹងនាំភ្ញៀវទេសចរទៅលេងកូរ៉េខាងជើងឡើងវិញ លុះត្រាតែមានសេចក្តីប្រកាសពីមេដឹកនាំកូរ៉េខាងជើង ។

កូរ៉េខាងជើងបានបិទប្រទេសកាលពីពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅឆ្នាំ២០២០ ក្រោយមក ក៏អនុញ្ញាតឱ្យភ្ញៀវទេសចររុស្ស៊ីមកកម្សាន្តក្នុងប្រទេសខ្លួននៅឆ្នាំ២០២៤ ។ នៅខែមករា ឆ្នាំ២០២៥ កូរ៉េខាងជើងបានអនុញ្ញាតឱ្យភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅទីក្រុងរ៉ាសន គឺជាតំបន់សេដ្ឋកិច្ចពិសេសភាគខាងកើតរបស់កូរ៉េខាងជើង ។ ប៉ុន្តែការបិទប្រទេសភ្លាមៗនេះ គឺរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងពុំបានបញ្ជាក់ពីមូលហេតុទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeh-L5p8qD2_PCJOPIWCxBRGxyeE1D1bFA_U5ILi9Fe3BOEKBg_fmsLgD7OS3MRRWUzobrSU0FPWwxsLb570uc6t82kA9uPkl0VXjCOH_uQEOESupzlw2CA63pENI5JKgbfSVm9_YLe6asf7Eizt7gwLm26iRxwwvyUVp3vJ1saPTnW3vLvgZaRQatoX4P/s1200/image_2025-03-07_13-38-12.png

ក្រុមហ៊ុនទេសចរណ៍ជាច្រើនឱ្យដឹងថា ទីក្រុងរ៉ាសន បានបិទលែងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ហើយទីក្រុងនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តឡើងវិញ លុះត្រាតែមានសេចក្តីប្រកាសពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពុំទាន់លើកឡើងពីករណីហាមភ្ញៀវទេសចរមកកម្សាន្តទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_gVJ6n0RnSh7-HLFR_pKaT6LhAhTMub4_UM7TQdZx9wnI8Pbljnd3tiydmiQ5VM1trUlhicIoYFiWyrJbSJ_FbhTKI-siLoTNe_X0fHJ-L4c3KX2PwhTunQl_C-7ewH0V1O7aNibrL3G6abPyKWsOmJYTgSmXVV24MqtO1c1fuhkcOeaa47_GloDdagH/s935/image_2025-03-07_13-38-11.png

ក្រុមហ៊ុនទេសចរណ៍ KTG នៅចិន ដែលបង្កើតដំណើរកម្សាន្តទៅកូរ៉េខាងជើង បានបង្ហោះក្នុងហ្វេសប៊ុកថា ក្រុមហ៊ុនទើបតែដឹងរឿងនេះ គឺទីក្រុងរ៉ាសន លែងអនុញ្ញាតឱ្យភ្ញៀវទេសចរទៅកម្សាន្ត ។ រីឯក្រុមហ៊ុន Pioneer Tour និងក្រុមហ៊ុន Goryo Tour បានផ្អាកកម្មវិធីដំណើរកម្សាន្តទៅកូរ៉េខាងជើង ហើយក្រុមហ៊ុនទាំងនេះបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តនៅខែមេសា និងខែឧសភា ឆ្នាំ២០២៥ នឹងផ្អាកបណ្តោះអាសន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVKQX_k4rf1Wnndtx76yjtPtVoavdxv41UIpJlPQbVVoHQB-QgLqnbLEEnYV4XW9GDJt4PWOy0ScTH2Y_xm7Ebrqxnnp13WbhyphenhyphenFh8ErXptt2xZIRj0NTAk-yNH4_Hq0Tb02fTIhaI46cCbjcX9uxee5ECMUJNNQpd4h-msiUrp17rURKfwyz62uyZTwWMP/s1200/image_2025-03-07_13-38-13.png
កន្លងមក ក្រុមហ៊ុន Pioneer Tour បាននាំភ្ញៀវទេសចរទៅកម្សាន្តនៅកូរ៉េខាងជើង ប៉ុន្តែភ្ញៀវទេសចរត្រូវបានបំបិទសិទ្ធិខ្លាំងជាងពេលជំងឺកូវីដឆ្លងរាតត្បាតទៅទៀត គឺកូរ៉េខាងជើងពុំអនុញ្ញាតឱ្យភ្ញៀវទេសចរដើរលេងតាមផ្លូវ ឬជជែកជាមួយពលរដ្ឋកូរ៉េខាងជើងទេ រីឯសេវាទូរស័ព្ទ និងអ៊ីនធើរណេត ក៏គ្មានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJPrAlv4qXGx8IXLwU2JjonqVyW0Zv2yTcK5RKxTJCqPOcv4mgoQp7mykfhXION9alaFu9LCs6ONHj6hsJP5wMqzVIt3J4B6Ig3sLBlZEUVzHSvZmEeXaeINlirMKFg0-fGiMexHSq9TPf0CDhIUHn_-xbkPCEAtZ2qHnSpPOimxs4jzKHqEv3yw9xWET/s1500/image_2025-03-07_13-38-10.png

ក្រុមហ៊ុន Goryo Tour ឱ្យដឹងថា កាលពីដើមខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនទើបតែទទួលចុះឈ្មោះអ្នកចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិនៅទីក្រុងព្យុងយ៉ាង ដែលគ្រោងរៀបចំនៅថ្ងៃទី៦ ខែមេសា ខាងមុខ ដែលជាការរត់ប្រណាំងនៅកូរ៉េខាងជើងលើកដំបូងក្នុងរយៈពេល៥ឆ្នាំ ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៦ ខែមីនា នេះ កូរ៉េខាងជើងពុំបញ្ជាក់ឱ្យច្បាស់លាស់ថា តើនឹងរៀបចំកម្មវិធីនេះឬអត់ ៕