Home Blog Page 646

ខ្យូតបន្តិច ចម្លែកបន្តិច! សត្វ Platypus មានរូបរាងខុសពីសត្វដទៃគួរឱ្យចាប់អារម្មណ៍

0

មិនមែនជាសត្វចម្លែក ប៉ុន្តែមានរូបរាងខុសប្លែកពីសត្វដទៃបន្តិច! មានលក្ខណៈពិសេសជាច្រើនដែលអ្នកវិទ្យាសាស្រ្តចង់ដឹងនិងសិក្សាពីវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEtvbv95jkNOHuo7xnT3jzHgOj-wNtjxHrQsTtbV838XUu6XAQErfm17YsSPsXPoAJ41pahI6etURtt_g8OpJSQQSpAS_EG6yQYxLiIimzuip78QidQ2DRj8ck3ekEjXI7_gYCOKBE6JJxw8ajDxddvZU4Fnh02fyB2OwcqIvkwB4hpU7t9Y-7jBruWkW9/s1400/image_2025-03-08_10-41-31.png

មានឈ្មោះថា ផ្លេទីផឹស (Platypus) ជាសត្វដែលរស់នៅលើគោកនិងប្រមាញ់ចំណីក្នុងទឹក សព្វថ្ងៃនៅសល់មិនច្រើននោះទេ ហើយសម្បូរជាងគេនៅភាគខាងកើតប្រទេសអូស្រ្តាលី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj79HpsoicUZjssddRg8ONro7cN0Gr-ZAS45A283jebnWwGXqCleLrDzcPcX4fXEjGHVBTLonW-CaO-5WeEDQOLdXBI8R1L5DWcOCjsYus9TisZQ0ged4w6DepMKxUFEEAmMIZg3AWknJBng9h2q8uPN9aCGC0wKTWh-4WdYQEaTLipVkspiqWPz7gZG_fI/s2500/image_2025-03-08_10-41-33.png

ថ្វីត្បិតថាវាមានរូបរាងចម្លែកបន្តិច ប៉ុន្តែមនុស្សមួយចំនួនយល់ថាវាក៏គួរអោយស្រលាញដែរ។ ដងខ្លួនរបស់វាមានរោម មានជំពូសដូចជាសត្វទា គ្មានធ្មេញ មានជើងដូចសត្វភេរ និងកន្ទុយមូលប៉ោងទំហំប្រហែលក្បាលរបស់វា ហើយមានទម្ងន់ត្រឹម ១-២គីឡូក្រាមប៉ុណ្ណោះ។ វាជាសត្វស្ថិតប្រភេទថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ ប៉ុន្តែក្រាបពង ហើយរោមរបស់វានឹងភ្លឺចាំងនៅពេលត្រូវពន្លឺUV។ វារស់នៅនិងដេកលើគោក ប៉ុន្តែមុជទឹកដើម្បីចាប់ចំណី ហើយចំណីរបស់ពួកវាគឺប្រភេទសត្វល្អិតដូចជាជន្លេន ដង្កូវ ត្រី ខ្យង និងខ្ចៅជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7AHpv6rHbKhhCFcgCtZlcUQxwu97IMer_a4yfYnHxESeLc7WSrw1aGSHJCLhRfsS2hqfKszCJrlJPuN5qy4xTUTwuNcklFKEK1KhLNUqPenlzHcujWY_BGbl6o8xe1R7nsXNl_fR_7itO779fczjzNNn64GAep2tHoSLzaNpJQWkbm1lBH_ndx2jpxU65/s3072/image_2025-03-08_10-41-37.png

ដោយលែកចំណុចដែលគួរអោយចាប់អារម្មណ៍របស់វាមួយទៀតនោះ គឺវាជាសត្វដែលមានពិស។ បើទោះបីជាវាគ្មានធ្មេញសម្រាប់ខាំ ប៉ុន្តែប្រសិនបើយើងមុតក្រចករបស់វានោះពិសរបស់វានឹងធ្វើអោយយើងឈឺចុកចាប់យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cGbzKPYjNcTgjI_xASU8m3Bp_QzQMR2Gt4HtqMaFvGkoPwbKFF4D5JR5A3aTF0Cr1qF9KhvmOPNF7GCIkwUTBu705g5ENrLpWELi_q4DtHlftxtWz228hWwkiD3z30oaY3u9UCIjLxzgEQAipbSE_zXn9FumiFI7WMbX1gnvj4HPq_LwT9s721Lyhbi6/s1134/image_2025-03-08_10-41-41.png
សព្វថ្ងៃសត្វមួយប្រភេទនេះកំពុងត្រូវបានគេចាត់ទុកជាសត្វកម្រដែលជិតផុតពូជ និងទទួលបានការភិរក្សពីខាងអ្នកការពារសត្វព្រៃ៕

លាឈប់ពីការងារការិយាល័យ មករើសអេតចាយ២ឆ្នាំសន្សំលុយបានរាប់ម៉ឺនដុល្លារ

0

សហរដ្ឋអាមេរិក ៖ វាពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើនារីម្នាក់ដែលសម្រេចចិត្តលាឈប់ពីការងារ មកប្រកបមុខរបររើសអេតចាយរយៈពេល២ឆ្នាំ ហើយនាងអាចសន្សំប្រាក់បានរាប់ម៉ឺនដុល្លារ ។ នាងប្រាប់ថា មុខរបរនេះធ្វើឱ្យនាងសប្បាយរីករាយក្នុងជីវិត ថែមទាំងរកប្រាក់បានច្រើន អាចដើរលេងជុំវិញពិភពលោក នាងនឹងពុំបោះបង់របរនេះចោលទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdJ9bOG2tIM2iRhSWXyuTFrrfZpNur8xvk3X4ms0KF6q8ucj6ZRk0XdjObHTSwnhzkPy95cr-z1u2319_QAjvbpsWjp47J6g5aTSAzGP2qgyVxlDVaDcqYHL1InBpolbtipFKlG8js8D4gQ37E_OJFAKIYgtHM-6dsTjA_ZkJMh3nJKMtrXKHyDCHpJvq/s1024/image_2025-03-08_09-28-57.png
នារីរូបនេះឈ្មោះ មេឡានី ឌីអេស អាយុ២២ឆ្នាំ រស់នៅទីក្រុងថេមប៉ា រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានលាឈប់ពីការងារពេញម៉ោងរបស់ខ្លួន ហើយងាកមកប្រកបមុខរបររើសអេតចាយរៀងរាល់ថ្ងៃ ។ ក្រោយពីនាងប្រកបមុខរបរនេះបាន២ឆ្នាំ នាងក៏អាចសន្សំប្រាក់បានរាប់ម៉ឺនដុល្លារ ហើយធ្វើឱ្យជីវិតនាងរីករាយយ៉ាងខ្លាំង ដែលបានដើរលេងជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfpVtsll4nMM9YnVi8l-kzlCxjtHNnct0nCtDMOHqdqv2QUpaddH-WIfyX3h_wBlmdLb-5MtOyxS7sWji9H4ijLAmbjFg23a-JNoV08PPADn5ZeZTFxeAh3dwWaoFbn30h5axRnpP18Awnk4vPUrMUITRWgvqS7Yu94QGw9aGq4V37ozigJ2Zu8lKHJo8r/s1024/image_2025-03-08_09-28-58%20(2).png

មេឡានី រៀបរាប់ថា នាងបានមើលវីដេអូក្នុងបណ្តាញសង្គមនិយាយពីភាពជោគជ័យក្នុងការរកចំណូលពីមុខរបររើសអេតចាយ ក្រោយមក នៅឆ្នាំ២០២៣ នាងក៏ចាប់ផ្តើមរើសអេតចាយ ចាប់ពី៤ម៉ោង ទៅ៥ម៉ោងក្នុង១ថ្ងៃ នៅពេលទំនេរពីការងារ ។ ជារៀងរាល់ថ្ងៃ នាងបានឃើញសម្ភារៈប្រើប្រាស់ជាច្រើន ដូចជា ៖ សៀវភៅ សម្ភារៈក្មេងលេង សម្ភារៈអាចប្រើប្រាស់ឡើងវិញ សម្លៀកបំពាក់ គ្រឿងតុបតែងផ្ទះ និងអាហារសត្វចិញ្ចឹម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJU619OK8vc_MPknlN4642SF4rveBVvJwNzHiErpXAV-NGcWZ-FqWGupLjvrmXlKIAsWImCA192bd8TvMryxa3N5ctDzR1x9ZzVbzvCk0PMKCWryPL-MUlLaH476JnqvIruBARAGJgxS4LBJCGhwpWLnuG_nSZwhrx6ee_7lOEhqMt-gRZcTf394Dtj83/s960/image_2025-03-08_09-28-58.png
សម្ភារៈអេតចាយដែលប្រមូលបាន ជួយឱ្យនាងអាចសន្សំប្រាក់លើការទិញសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមិនគួរឱ្យជឿ ។ ហេតុនេះ ក្រោយពេលទទួលបានចំណូលច្រើនពីការលក់អេតចាយ នាងក៏សម្រេចចិត្តឈប់ធ្វើការ និងមករើសអេតចាយពេញមួយថ្ងៃ ។ រយៈពេល២ឆ្នាំមកនេះ នាងសន្សំប្រាក់បានរហូតដល់៥ម៉ឺនដុល្លារអាមេរិក ហើយតាំងពីរើសអេតចាយមក នាងអាចសន្សំប្រាក់បានច្រើន និងដើរលេងជុំវិញពិភពលោកទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEIqSKv54PJhE7Bo1su3sxDW_mkFxS19bKLA_r4ouwTIkfQ7RgKc4dmLzPQVbTDx_F8RoBd5rJ1I-6zFnxFubH9jvjB7epj2m95fU-zzFWQH8M5F1xMk0BmcGpNcCaO-9oql1NkCBmHuiaMAHvuBzDkws1m27Ke3g5jgUruWycP5qZk7RvtOXcWLm8k8gD/s1563/image_2025-03-08_09-28-59.png
កន្លែងដែលនាងតែងតែទៅប្រមូលសម្ភារៈអេតចាយ គឺហាង TJ Maxx Homesense និង HomeGoods ដែលនៅទីនេះ មានសម្ភារៈជាច្រើនប្រភេទនៅថ្មីៗ មានគុណភាពល្អ និងមានបិទស្លាកបញ្ជាក់តម្លៃ ប៉ុន្តែត្រូវគេបោះបង់ចោល ។ នាងពុំគិតថា នឹងអាចឃើញសម្ភារៈថ្មីៗទាំងនេះក្នុងធុងសំរាមទេ ។ នាងប្រាប់ថា ៖ «ខ្ញុំចូលចិត្តមុខរបររើសអេតចាយណាស់ អ្នកគ្មានថ្ងៃយល់ទេថា អ្នកនឹងបានឃើញសម្ភារៈអ្វីខ្លះរាល់ថ្ងៃ សម្ភារៈដែលគេបោះបង់ចោលធ្វើឱ្យខ្ញុំរីករាយនឹងប្រមូលយកជានិច្ច» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDCaW1fTNcFS4brsEI96luJj19W7R74mAjYbhKHs-SjPIweavgfmATox8Wk3iTVH-e8VcUj2l8sbW4hpwjg6GXCySbL_KnTrqIv6AWwiB7ehTfDHCl01Pz8VtIYuTPZJwhGKlVr-kLdFHDF9qmSYfv8Axv-9sdl2CbvLFMc2UeoeGKQn6iCi3ud-byd88G/s1221/image_2025-03-08_09-29-01.png

ដោយឡែក នារីម្នាក់ទៀតរស់នៅរដ្ឋតិចសាស់ ប្រាប់ថា នាងអាចរកចំណូលបានរហូតដល់ ៧ម៉ឺន៦ពាន់ដុល្លារក្នុង១ឆ្នាំ ដោយសារការលក់សម្ភារៈអេតចាយដែលប្រមូលបានពីហាងនានា ។ ក្រៅពីនេះ លោក ដេស សេសហ្វីវ អាយុ៣៥ឆ្នាំ បានរៀននៅសាកលវិទ្យាល័យបណ្តើរ រើសអេតចាយលក់បណ្តើរ ហើយលោកបានជួបភរិយាលើកដំបូង ពេលនាងកំពុងរើសអេតចាយលក់ដើម្បីយកប្រាក់បង់សាលា ៕

ទីក្រុងឌូបៃគ្រោងសាងសង់អគាររីសត «Therme Dubai» មានកម្ពស់ខ្ពស់បំផុតលើពិភពលោក

0

អេមីរ៉ាតអារ៉ាប់រួម ៖ ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្រកាសពីគម្រោងសាងសង់អគាររីសតសម្រាប់អ្នកស្រឡាញ់សុខភាព ឈ្មោះ «Therme Dubai» មានកម្ពស់ខ្ពស់បំផុតលើពិភពលោក ។ អគាររីសតនេះនឹងក្លាយជាកន្លែងកម្សាន្តដ៏ទំនើប ស៊ីវិល័យ ដែលមានទឹកជ្រោះ៣កន្លែង អាងហែលទឹក សួនច្បារធំបំផុតលើពិភពលោក ព្រមទាំងមានកញ្ចក់ហ៊ុព័ទ្ធអគារទាំងមូល ដើម្បីបង្ហាញពីការអភិវឌ្ឍជីវចម្រុះ និងការថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCYtiYmf5nW_iD2ShmEqxJQIew8HcsyI5mqVurCmzrFULpX63XsVro18vDCE_P_nzBEHdcYb_-KwVmBmnGpE4M8s3xb2_nnJaisnSkvC2Ju9NjkrXzSPs0Najo0iZtLhvwQIwxNC1-ihefSpFTW0EeRPr3nLQfRFJWOv0ylrXh9udu5Sx_s53k-jyLnj0i/s1376/image_2025-03-08_09-10-34.png
ការសាងសង់អគាររីសត Therme Dubai កម្ពស់១០០ម៉ែត្រ ស្ថិតនៅសួនច្បារ Zabeel គឺនឹងចំណាយថវិកាសាងសង់ជាង៥៤៥លានដុល្លារអាមេរិក និងគ្រោងបើកដំណើរការនៅឆ្នាំ២០២៨ ។ អគាររីសេតនេះនឹងមានសួនច្បារធំបំផុតលើពិភពលោក ហើយវានឹងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត រហូតដល់១លាន៧សែននាក់ក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdtH3uy5GH1LlZgcT-3FaKTQnFbuQ9LFE95x0b82OZeAjftxjqinPsP1cfm975J3Mi9k_ttMuSkUn5wpwxeJVVbd0IalIYrhNhvIUmtNvAk3wPBTse8hCLbzE6ycPBgZx8y8AYi983fd5kVosV2Lfl5_YicVA9qvvO6pSqe6sgPUIV3P4oFZ0ozTP8myD/s1200/image_2025-03-08_09-10-35%20(2).png

ព្រះអង្គម្ចាស់ទីក្រុងឌូបៃ Rashid Al Maktoum ដែលបំពេញតួនាទីជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិឌូបៃ បានបង្ហាញពីគោលដៅរបស់គម្រោងសាងសង់អគាររីសតនេះថា ៖ «Therme Dubai គឺជាចំណែកមួយនៃការលើកកម្ពស់គុណភាពជីវិតពលរដ្ឋឌូបៃ វានឹងធ្វើឱ្យឌូបៃក្លាយជាទីក្រុងគួរឱ្យរស់នៅបំផុតលើពិភពលោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWJj_LpF5LEc5xAlzVSYGqAzI_IF54dvdZqeZBr_w_l-rwnEvHyktyKlhHQETW7xRJ_P_vt8GSIuB0CmDpn2XC9Nh3cwVIP_DzpeOjSOgpNGjCG9VqqN5KPCCThAoUKfvhhkK7xh23E408a_y9HeKO4z-3QVaSnM5PwiVhU3J0B7tZ5o8ieC1chZn_eDvz/s1200/image_2025-03-08_09-10-35.png

ទីក្រុងគួរឱ្យចង់រស់នៅនេះ គឺផ្តោតលើការលើកកម្ពស់គុណភាពជីវិតរបស់ពលរដ្ឋ ។ នាថ្ងៃអនាគត ពលរដ្ឋនៅទីក្រុងនេះនឹងធ្វើដំណើរដោយថ្មើរជើង ដោយកាត់បន្ថយផ្សែងពុលចេញពីយានជំនិះដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ។ ក្រៅពីនេះ ទីក្រុងឌូបៃមានគម្រោងបង្កើតទីធ្លាសាធារណៈ ដូចជា ៖ សួនច្បារ២០០កន្លែង, ពង្រីកផ្លូវជិះកង់ និងពង្រីកឆ្នេរខ្សាច់នៅកន្លែងពលរដ្ឋហែលទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkdvVFB2lHHhdQjfB7IX_n90k3xpROhgP2PqFSmM6S5wDJfe6yH2qaEiq2Sg3WOM_8d3ZjyyIcydnBsBc08scRmRO0jDYII99Bd_qr3QTvWMsooN3g0skWV62osv_3WrO-D0e_RJyBPhmDox-edq_3DSnOIuLpbyGgyDBmegrAuyAZ4FYBgkclbLPC_Dhy/s1200/image_2025-03-08_09-10-36%20(2).png

Therme Dubai ត្រូវបានរចនាម៉ូដសាងសង់ដោយក្រុមហ៊ុនរចនាម៉ូដដ៏ល្បីល្បាញ ឈ្មោះ Diller Scofidio & Renfro ដែលក្រុមហ៊ុននេះមានស្នាក់ការធំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ អគាររីសតនេះមានទីតាំងនៅក្បែរអគារដ៏ខ្ពស់ឈ្មោះ One Za’abeel ហើយអ្នកឈរលើអគាររីសត នឹងអាចមើលឃើញអគារខ្ពស់បំផុតលើពិភពលោក គឺ Burj Khalifa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQfM74jnCaJsXjqUKgEAEQFjk8dBej5NA_BDkAWAEB2Z9S0OzqoFHzBcAivd4P4NwMCxpR0isdK4lxxgS-E8AgYB7GlNbr7DEODHUrB6PYbeTXHy3RAlI0-CaJzTpUlP3CQZMXaVV67bwQft8HXEy35NyyTYj-JTdFmT_VjMfkHws8IHt54VFNYZPCAMc/s800/image_2025-03-08_09-10-36.png

គម្រោងសាងសង់អគាររីសត គឺដើម្បីឱ្យវាក្លាយជាកន្លែងកម្សាន្តសម្រាប់អ្នកស្រឡាញ់សុខភាព ដោយសារមានទឹកជ្រោះ៣កន្លែង ហើយទឹកជ្រោះ១កន្លែងៗ មានកម្ពស់១៨ម៉ែត្រ ព្រមទាំងមានជណ្តើរយន្តឡើងទៅកំពូលទឹកជ្រោះផងដែរ ។ អគាររីសតនេះនឹងហ៊ុព័ទ្ធដោយកញ្ចក់ដើម្បីរក្សាសីតុណ្ហភាពកុំឱ្យក្តៅ ដែលធ្វើឱ្យវាមានរូបរាងប្លែកភ្នែកបំផុត ឬដូចគ្នានឹងអគារដែលសាងសង់នៅថ្ងៃអនាគតរាប់រយឆ្នាំទៅមុខ ៕

ស្តាប់ហើយញញឹម! អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ផ្តើមពីមិត្តភក្តិក្លាយជាគូស្នេហ៍

0

តារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃគូជាប្តីប្រពន្ធគ្នាជិត២០ឆ្នាំមកហើយអាចថាជាគូស្នេហ៍គំរូមួយក្នុងវិស័យសិល្បៈដែលមានតែរឿងរ៉ាវផ្អែមល្ហែមឱ្យគ្នា។ បើតាមការរៀបរាប់របស់អ្នកនាង យក់ ថិតរដ្ឋា បានឱ្យដឹងថាចំណងស្នេហ៍អ្នកទាំងពីរគឺផ្តើមចេញពីមិត្តភក្តិរហូតក្លាយជាគូជីវិតធ្វើឱ្យអ្នកគាំទ្រស្តាប់ហើយញញឹមតែម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidQe3IzRnuJq02MR9t_O9NGD7kkRLlgdJrbHUaVMys3IdrTUb0hWfr04bytp3LrJM51f6LhC2GEPpIG7iC9TwMC_vDRZShwOZ540p0KWzEd3gyyHFO7hCQVm9fuvDS3Z1YAz_DQfQTXAsOGxSKuAdy0UWfm__e_URkk8yEBlZls9_QWMGB2hLyb9R3hqf0/s960/image_2025-03-07_14-25-08.png
នៅក្នុងកម្មវិធី តាម Trend តារាចម្រៀង យក់ ថិតរដ្ឋា បានរៀបរាប់ពីប្រវត្តិស្នេហ៍ជាមួយលោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីថា អ្នកទាំងពីរពីមួយឆ្នាំទៅមួយឆ្នាំពីមិត្តភក្តិក្លាយជាគូស្នេហ៍ហើយមិនបានប្រាប់អ្នកណានោះទេប៉ុន្តែឪពុកម្តាយទាំងសងខាងដឹងឮពីទំនាក់ទំនង។ អ្នកនាងបន្តទៀតថា លោក ឃុំ ប៉ុណ្ណាដែត តែងតែជូនទៅផ្ទះ ភាពស្និទ្ធស្នាល ឆាតសួរសុខទុក្ខ ខ្វល់ខ្វាយ ហើយសកម្មភាពទាំងនេះធ្វើឱ្យឆាប់បាក់ចិត្តខ្លាំងចំពោះសកម្មភាពបន្តិចៗលើសពីមិត្តភក្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQI9zZVLUp9PvU-Mus_4i1jAc4QDo6Cs1HP-UmflymrHKArKwIRodTQljJIj6EEW7StxwUtLDxUmZPl6BtMwwswW4SH6QJ6JTqCYz9V2q_VkH_d-bB5zbcVmnTfxbZZOh1ECYZ_MiFqL2_8lLW6bAUtagTXy3MqwscmZHd_-c7CZs87MP1utOJmqqKFzGP/s2048/image_2025-03-07_14-25-11.png
តារាចម្រៀង យក់ ថិតរដ្ឋា ថាការខ្វល់ខ្វាយរបស់លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីពីមួយថ្ងៃទៅមួយថ្ងៃខ្លួនរក្សាចិត្តរហូតដល់ស្រលាញ់គ្នាបាន២ឆ្នាំទើបបានចូលក្រុម EV ដល់ពេលមិត្តភក្តិនិងមិត្តភក្តិស្រលាញ់គ្នាហើយពេលទៅធ្វើការតាមខេត្តគឺលោក ឃុំ ប៉ុណ្ណាដែត ជួយមើលការខុសត្រូវក្នុងនោះក៏មានអ្នកនាង ឱក សុគន្ធកញ្ញា ប៉ុន្តែចំពោះខ្លួនវិញគឺទទួលបានពីលោក ឃុំ ប៉ុណ្ណាដែត លើសគេ។

ម្ចាស់បទ«ភ្លើង» បានរៀបរាប់ថា លោក ឃុំ ប៉ុណ្ណាដែត មិនបានសារភាពចំពោះការស្រលាញ់ប៉ុន្តែបានបង្ហាញទង្វើឱ្យដឹងច្រើនជាង ហើយប្រាប់ប៉ាម៉ាក់នាំផ្លែឈើយកចូលផ្ទះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmz-wGeVKlBAmrMp2DsotJ7txMqNd7oEiiC6s4RJyrdhWJdo-EhR-XbnBH3WYSk2OA_1nnVR6LpCueTKckJz7qD0z8b5_7MMIvhLYDp7LWa550Owdzzpa6Dt5mlxQ5-0Xov5rpv3bM8Bl_eaO-dMuiPIiuNXd6QBu_orvn2Cy5ZBB5VmurvegAoYRTLiSH/s960/image_2025-03-07_14-25-12.png

គួរបញ្ជាក់ថា អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៦ ហើយទទួលបានកូនប្រុសស្រីចំនួន៣នាក់ជាចំណងដៃ ដោយកូនប្រុសច្បងរបស់អ្នកទាំងពីរគឺ ឃុំរដ្ឋា ណាលីដូ មានដុងសិល្បៈដូចជាឪពុកម្តាយថែមទាំងពេញកំលោះស្រស់សង្ហាផងដែរ៕

ស្នេហា៨ឆ្នាំរបស់ យ៉ាយ៉ា និង សេង ត្រូវបញ្ចប់ក្រោមហេតុផលម្តាយខាងប្រុសមិនពេញចិត្តនិងអ្នកថ្មីល្អ

0

ជុំវិញការបែកគ្នារបស់ យ៉ាយ៉ា និង សេង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែស្នេហា៨ឆ្នាំរបស់អ្នកទាំងពីរត្រូវមកបញ្ចប់ក្រោមហេតុផលម្តាយខាងប្រុសមិនពេញចិត្តខាងស្រីនិងការមានដៃគូថ្មីដែលគេល្អចំពោះខ្លួនមិនអាចចោលគេបាន។ លើសពីនេះទៅទៀត សេង បានចេញបទចម្រៀងនិយាយពីរឿងអតីតកាលស្នេហារបស់ខ្លួនប៉ុន្តែត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRkwQ2AFPe_nBffgv-pjLFSWPB2jjYZ1ZoxOEpKbFxDf6eWlKnu9RYZsXTQzPVpcLiqGEXWVKDB_pYdZc72Bae5p7fZl93EwohZdwBPaURI45vek1-8_eA_ODB-xQWFgzpKqW6qQAKafseTFKulAA9CCS_NmGtyTdzOnZtfe7PqwCWMj1cyCWBBRkLysBJ/s960/image_2025-03-07_11-12-22%20(2).png
ស្នេហាប្រេះឆារវាង យ៉ាយ៉ា និង សេង បានបញ្ចប់មួយរយៈមកហើយប៉ុន្តែនាថ្មីៗនេះស្រាប់តែរង្គោះរង្គើពេញបណ្តាញសង្គមឡើងវិញព្រមទាំងមានមតិរិះគន់យ៉ាងខ្លាំងទៅកាន់ខាងប្រុស។ នេះនាំឱ្យរឿងរ៉ាវអតីតកាលនិងពាក្យសន្យារបស់ សេង ទៅកាន់ យ៉ាយ៉ា នឹងរស់នៅជាមួយគ្នាដឹកដៃគ្នាចូលរោងការប្រែទៅជាសន្យាខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP1wAdTOlpLm58VfPSWKtBfvvThS1ZGvMm0ARDXmvNAu-UtLXZAxXhRJktvIdb5Uk5hdLzMBKSd-qylq6C7hTkPX1NRumA2kVBu_AQ2noZ1POibvFp0jot3TJhpIpnRGJ9mdtQVGZhRPTTZLO4nf5xwT3AwUyQWWI8uv5U7r2tpnR_ZauYWTD5Xp8O7hQm/s2048/image_2025-03-07_11-12-36.png

កាលពីថ្ងៃទី៥ មីនា សេង បានចេញបទចម្រៀងមួយបទ មានចំណងជើងថា «៨ឆ្នាំ?» ដោយក្នុងអត្ថន័យបទនេះបានបង្ហាញពីការបែកគ្នារវាងលោកនិងយ៉ាយ៉ា គ្មានអ្នកណាខុសអ្នកណាត្រូវមិនអាចបន្តព្រោះតែការអស់ចិត្ត មិនចង់រៀបរាប់ច្រើននាំឱ្យបំពុលសង្គម។ យ៉ាងណាក្រោយពីចេញបទចម្រៀងនេះរួច យ៉ាយ៉ា បានចេញមក live ប្រាប់អ្នកគាំទ្រជាហេតុ សេង ត្រូវរងនូវមតិរិះគន់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1FyXmkHnGJGHUlxKC3tzldwS73eOMek2k1EA0jTsCjQzv13YAXk1YSYmPQXD9MYXrx_gRKk2NdQMg4TtWNwjq7AQlgiqHzIG2gwD3Ig1q27YqMgwFSM4LpauA5MkYdUZcanBCbxAqIOxtLB-le8M6cx49uHKpv_FYhay13NYSnyTgN6XrZiq75gNsinN/s2048/image_2025-03-07_11-12-32.png

ស្នេហាដែលតស៊ូមក៨ឆ្នាំជាមួយតាំងពីមិនទាន់មានអ្វីជាដុំកំភួន យ៉ាយ៉ា បានចេញមកបញ្ជាក់ជាថ្មីថា អ្នកទាំងពីរបានបែកគ្នាហើយប៉ុន្តែចង់មានឱកាសចាប់ផ្តើមជាមួយគ្នាសាជាថ្មីព្រោះតែក្តីស្រលាញ់ហើយខាងប្រុសប្តេជ្ញានិងសន្យាថានឹងបែកគ្នាជាមួយអ្នកថ្មីដោយសុំឱ្យនាងទុកពេលដើម្បីមានពេលវេលាសមស្របណាមួយបញ្ចប់ទំនាក់ទំនងជាមួយដៃគូថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJ3G5cFQkKEfMxwJO251jqwYgjR36Mi5fUjCWXCjkN6XEqgXRnYWDGggJ7fYPKIXmEgSJ_ZSzJLPvLyaEblMh0ejYYGqr1rZbU4gZI7oadXHeOn4dxehQlRTddRTf3thD1ohiLHWah2SH602M7SoOdbqBxEBIxO40b4-GYGhNW94I-YjlvQvmZOJogrP2/s1080/image_2025-03-07_11-12-37.png

យ៉ាយ៉ា បានបន្ថែមទៀតថា ខ្លួនសុខចិត្តចាំ សេង បែកគ្នាជាមួយអ្នកថ្មី ប៉ុន្តែគេមិនបែកគ្នាជាមួយអ្នកថ្មីដោយបានយកលេសថាម្តាយរបស់ខ្លួនមិនពេញចិត្តនាង ហើយមួយទៀតនោះគឺនិយាយថាចោលគេមិនបានព្រោះគេល្អដាក់ខ្លួនមិនដឹងមានហេតុផលអ្វីទៅសុំបែក៕

 

 

ឥណ្ឌូណេស៊ីដាក់ទោ.សអ្នកស្រឡាញ់ភេ.ទ ដូចគ្នា ព្រោះផ្ទុយនឹងសាសនាអ៊ីស្លាម

0

ប្រទេសឥណ្ឌូណេស៊ី ៖ តុលាការឥណ្ឌូណេស៊ីបានដាក់ទោ.ស យុវជន២រូបដែលស្រឡាញ់ភេ.ទ ដូចគ្នា ដោយការវាយនឹងរំពាត់ចំនួន៨៥រំពាត់ នៅចំពោះមុខមនុស្សម្នាជាច្រើន ដោយសារពួកគេប្រព្រឹត្តទង្វើផ្ទុយនឹងការប្រៀនប្រដៅក្នុងសាសនាអ៊ីស្លាម ។ ការដាក់ទោសជាសាធារណៈនេះ ក្រោយពីអាជ្ញាធររកឃើញថា យុវជនទាំង២រូបមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnjbYCJiKxstbqrMnkdQH8SoqLYEeGEg8C33E-UCcUV1xPajY9F0CFIJg-GAW4pVERLHxPNmM55MKzKeZRHF0nd-aJbUMGx95uTuAf8f4N0zVrSWjcnTrPshG2F42Gcma7J6nAcjeJqHtQxpoDJbbcwNEMtEK_Sk15-nh305pb2Dp27uNZj1-XYLth3YZ/s950/image_2025-03-08_08-49-47.png

សារព័ត៌មាន AP រាយការណ៍ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ យុវជនឥណ្ឌូណេស៊ីចំនួន២រូប ដែលម្នាក់អាយុ១៨ឆ្នាំ និងម្នាក់ទៀតអាយុ២៤ឆ្នាំ ត្រូវបានតុលាការនៅទីក្រុងបាន់ដាអាចិ កាត់ទោសឱ្យមានកំហុសធ្ងន់ធ្ងរ ដោយសារពួកគេមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។ ហេតុនេះ ពួកគេនឹងទទួលទោសដោយការវាយនឹងរំពាត់ ចាប់ពី៨០រំពាត់ ទៅ៨៥រំពាត់ នៅចំពោះមុខមនុស្សម្នាជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlDi59kSyB46WYFsFYyv9Til4L6OYXOI3VVKiQe8gs1jIxI6nJnLw_1YzDzKnF1krcDbJ7UBY6pOiha5Vzk6wMpZGiGxmS__NFRcykEkwj2qhQ3_xWHYTmjLknQXE29JYzUqViPWPzy1mHXxDQsbTWGWllbwLkTe1BTwltLUQ_4ph_PhGQx6YzQ3dxRYv/s1480/image_2025-03-08_08-49-48%20(2).png

ពេលអាជ្ញាធរយករំពាត់វាយយុវជនទាំង២រូបបាន២០រំពាត់ ពួកគេក៏បានឱ្យយុវជនទាំង២រូប សម្រាកផឹកទឹក ហើយក៏វាយបន្តទៀត ។ ប៉ុន្តែពេលអាជ្ញាធរវាយបាន៨៥រំពាត់ យុវវជនម្នាក់បានងងឹតមុខដួល រហូតដល់អាជ្ញាធរជួយគ្នានាំយុវជនរូបនេះចេញពីកន្លែងដាក់ទោស ដោយសារឃើញរាងកាយទ្រុឌទ្រោមខ្លាំងពេក ក្រោយពីអាជ្ញាធរវាយអស់ជាច្រើនរំពាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUTs0fYUcxeuB7HxrDscHyAjr9tYO7MWjod_XC2BCOxwVOFQV_DGQjX3Bs-lm0yG2HaVPUignqYv7SOv-no7j0NitsRRCfHUcyrw5pFEhxtPUDOfQTE4LkyoJBgFUpo8syvsUEDpVBrNG_eCILXm3VEluQqTL4oD_Clnb0s9SxR5Y5rQRcwuNviU_-dG2m/s768/image_2025-03-08_08-49-48.png

ក្រោយពីបញ្ចប់ការដាក់ទោស យុវជនទាំង២រូប ក៏ត្រូវបានបញ្ជូនទៅព្យាបាលដំបៅនៅលើខ្នង ។ នេះជាលើកទី៤ហើយ ដែលទីក្រុងបាន់ដាអាចិ របស់ឥណ្ឌូណេស៊ី អនុវត្តច្បាប់ដាក់ទោសអ្នកស្រឡាញ់ភេទដូចគ្នា ដោយសារផ្ទុយនឹងការប្រៀនប្រដៅក្នុងសាសនាអ៊ីស្លាម ។ កន្លងមក ទីក្រុងនេះធ្លាប់ដាក់ទោសពលរដ្ឋស្រឡាញ់ភេទដូចគ្នា ដោយឱ្យមហាជនគប់ដុំថ្មដាក់ រហូតដល់បាត់បង់ជីវិត ៕

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ចេញសេចក្តីជូនដំណឹង ពីការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារកសិកកម្មសម្រាប់ឆ្នាំ២០២៥

0

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់​សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ទាំងអស់​អោយ​បាន​​ជ្រាប​ថាក្រុម​ហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៥ បរិមាណ​តម្រូវ​ការមានដូចខាងក្រោម៖

ល.រ ឈ្មោះទំនិញ លក្ខណៈទំនិញ បរិមាណព្រៀង
កាបាំងការពារភ្លៀងប្រភេទ១ សម្ភារ HDPE ពណ៌ខៀវស្រអាប់ឬពណ៌សរចាស់ ១.១០០.០០០ កាបាំង
កាបាំងការពារភ្លៀងប្រភេទ២ សម្ភារ HDPE ពណ៌ខៀវស្រអាប់ឬពណ៌សរចាស់ ៧០០.០០០ កាបាំង
ថង់គ្របចានកៅស៊ូ សម្ភារ HDPE ពណ៌សរថ្លា រង្វាស់ (70 X 70)cm ២.២៤០.០០០ ថង់
ម្រាក់បិទកាបាំង ជាប្រភេទកាវបិទកាបាំងការពារភ្លៀង ២០.០០០ គីឡូរក្រាម
ប្រដាប់កឹប ប្រដាប់កឹបទំហំ 9cm ប្រើគ្រាប់កឹបប្រភេទ 10mm ១.១០០ ប្រដាប់កឹប
គ្រាប់កឹប ដែកគ្រាប់កឹបលេខ១០ មាន១.០០០គ្រាប់/ប្រអប់ ១៥០.០០០ ប្រអប់
កងទ្រចានជ័រកៅស៊ូ សម្ភារថ្មី១០០% មានភាពរឹងមាំនិងជើងភៀបល្អ ៧០០.០០០ កង
ខ្សែចងកង សម្ភារជ័រHDPE ប្រភេទខ្សែទន់រងសម្ពៀតទំហំ 2cm ៦.០០០ គីឡូរក្រាម
ចានជ័រប្រភេទ ១,៨លិត្រ ធ្វើពីជ័រ PP ចំណុះ ១,៨លិត្រ ១០០.០០០ ចាន
១០ ស្លាបព្រារបង្ហូរជ័រកៅស៊ូ ធ្វើពីសង្កសី រៀងជាអក្សរ V លំហូរទឹកជ័រ ១.០០០.០០០ ស្លាបព្រារ

បរិមាណជាក់ស្តែងនិងពិភាក្សា​ក្រោយ​ពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាម​ផែនការ​គឺចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៥។ សាធារណជន និង​ក្រុមហ៊ុន​អាជីវកម្ម​ផ្គត់ផ្គង់ជី​ ទាំង​អស់មានបំណង​ដេញថ្លៃ​សូមដាក់ពាក្យ​ដេញ​​ថ្លៃ​​ចាប់​ពី​ម៉ោង៧ព្រឹកថ្ងៃទី២០ ខែមីនា រហូតដល់​​ម៉ោង១៥ ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៥ រៀងរាល់​ម៉ោង​​ធ្វើការ ឬទំនាក់ទំនង​មកអាសយ​ដ្ឋាន៖ ភូមិត្រុំ ឃុំ​ឡា​មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn  និង​ពត៌មាន​លំអិត​សូមទំនាក់ទំនង​តាម​​ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ

0

កាលពីថ្មីៗនេះ គេឃើញមានការបង្ហោះ និងចែកចាយជាច្រើនលើគេហទំព័រហ្វេសប៊ុក អំពីការយក “ពិធីបូជាព្រះសិវលិង្គ” ទៅ ប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលការធ្វើបែបនេះ ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។

បើតាមក្រសួងវប្បធម៌ បានឱ្យដឹងថា៖”ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ”។

ដោយឡែក សម្រាប់ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រីឱ្យក្លាយជាគូ ស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុក ភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ។

កិច្ចពិធីបូជាព្រះសិវលិង្គនេះ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ៕

ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ ក្រោយអធិការស្រុករតនមណ្ឌលទទួលទានគ្រឿងស្រវឹងក្នុងឯកសណ្ឋាន

0

ថ្មីៗនេះ មានការបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌល បានជួបជុំទទួលទានគ្រឿងស្រវឹងក្នុងឯកសណ្ឋានជានគរបាលជាតិ ដែលបានធ្វើឱ្យប៉ះពាល់ក្រមសិល៍ធម៌ និងវិន័យក្រសួងមហាផ្ទៃជាខ្លាំង។

ជុំវិញករណីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងថា៖” ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត តើថាជាករណីចាស់ ឬថ្មី បើជាករណីថ្មី នឹងចាត់វិធានការទៅតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយពុំមានការលើកលែងជាដាច់ខាត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានចាត់វិធានការខាងវិន័យនគរបាលជាតិ ស្របតាមកម្រិតនៃអំពើនោះ ទៅលើលោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌលផងដែរ ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយនូវវីដេអូបែកធ្លាយមួយ ដែលបង្ហាញពីសកម្មភាពរបស់អធិការ នគរបាលស្រុករតនមណ្ឌល ចាប់អូសកូនចៅទៅផឹកស្រា ទាំងដែលខ្លួនកំពុងពាក់ឯកសណ្ឋាន៕

 

ហេតុអ្វីបានជាអំបិលពណ៌ផ្កាឈូក ឬហៅថាអំបិលហិមាល័យ មានតម្លៃថ្លៃជាងអំបិលធម្មតា?

0

ជាទូទៅអំបិលម៉ត់ពណ៌សរធម្មតានៅក្នុងប្រទេសកម្ពុជាយើង មានតម្លៃប្រហែល ១.៥០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈអំបិលពណ៌ផ្កាឈូកឬហៅថាអំបិលហិមាល័យមានតម្លៃចាប់ពី ៥-៨​ដុល្លារអាមេរិកសម្រាប់ ១០០​ក្រាម ឬ​ប្រមាណពី ៥០-៨០​ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម នេះបើយោងតាមប្រភពព័ត៌មាន Business Insider។ ដូច្នេះហើយហេតុអ្វីបានជាអំបិលពណ៌ផ្កាឈូក ឬហៅថាអំបិលហិមាល័យ មានតម្លៃថ្លៃជាង? តើអំបិលនេះមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍អ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5CdXebqjt40PbndWmXgqnTc3Ne344Zv5lKzWNR6b3pKaLPMVNHCPRAqlxs3iOoP05xKgVwJNtAmJlia1DcG_bILSQ9h5Sewoj4pwc2_12RaA8UZcZxwEIa7gJzOJ-5nZwUl1FvpJgU4gOaojDjtkftQdrThQ00E_LaynXnwEpwMuD6YZEhvcY-zCWnMum/s2400/image_2025-03-07_14-15-18%20(2).png

ជាការពិតណាស់ អំបិលគឺជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងផ្ទះបាយ ហើយអំបិលភាគច្រើនដែលយើងធ្លាប់ស្គាល់នោះគឺជាអំបិលសមុទ្រ។ ក្រៅពីអំបិលសមុទ្រ អំបិលហិមាល័យ ក៏ទទួលបានការពេញនិយមខ្លាំងពីអ្នកស្រឡាញ់សុខភាពទូទាំងពិភពលោកផងដែរ ដោយសារវាមានសារធាតុចិញ្ចឹម និងផ្តល់នូវអាហារូបត្ថម្ភច្រើនជាងអំបិលធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZt99fjx9AEkCTtQ_R5zLro4DTaUmfCQlWSKS7htdN55bkyNXs5Mrm2cOUK-YN2SXnzrcrbLfPmj0NAN2rw-Wvx6enS6sNV9yggD7Yj0RRccU3_YJEae6xxkY68EzIQfCosS7d4Yt6dhcXA8Jq1EpQ6pZagW_eZW2QP7_SAfWanb9E7SPS5cI4U3t3CXH/s800/image_2025-03-07_14-15-18.png
អំបិលនេះមានប្រភពនៅប្រទេសប៉ាគីស្ថាន ប៉ុន្តែត្រូវបានអាជីវករឥណ្ឌាយកអំបិលហិមាល័យ មកលក់នៅប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀត ដោយដាក់ស្លាកថា ផលិតនៅឥណ្ឌា។ អំបិលពណ៌ផ្កាឈូកមានអាយុរាប់លានឆ្នាំមកហើយ ត្រូវបានគេប្រទះឃើញនៅបរិវេណជើងភ្នំហិម៉ាល័យ ដែលកើតឡើងដោយសារការប្រែប្រួលរបស់សារធាតុរ៉ែ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQaitMIwVleS4mrap_BlaE1NUHnN_IKe9hNuMl2OXhARSYG8jjeSquZI1vYz5eGQ689Xwi9DV_kXRQD9ic0vXMw359Zn-b5xgLHubZ7bujWup1ewFtJQIh-Xrsv1HhPxm200GHwBYr2GlU1xuXj98VJrz837s225W_6DhglpR9-Py9fQe1cxXidfTTdSil/s1080/image_2025-03-07_14-15-20.png

អំបិលពណ៌ផ្កាឈូកមានសារធាតុរ៉ែច្រើនជាងអំបិលធម្មតា ជាពិសេសវាមានសារធាតុកាល់ស្យូម, ប៉ូតាស្យូម និងសារធាតុដែក ទើបធ្វើឱ្យវាមានពណ៌ផ្កាឈូក។ អំបិលពណ៌នេះអាចជួយដល់ប្រព័ន្ធរំលាយអាហារ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពល្អបំផុតដូចជា៖ ជួយរក្សាកម្រិតជាតិរាវក្នុងរាងកាយ គ្រប់គ្រងកម្រិតស្ករក្នុងឈាម ពន្យារភាពចាស់ ជំនួយដល់ខួរក្បាល សាច់ដុំ និងប្រព័ន្ធប្រសាទដំណើរការបានល្អ រួមទាំងជួយប្រព័ន្ធផ្លូវដង្ហើម គ្រប់គ្រងសម្ពាធឈាម ជួយឱ្យឆ្អឹងរឹងមាំ ការពារការរមួលក្រពើ ជំរុញតម្រូវការផ្លូវភេទ និងសម្រាកលក់ស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_aNWBpwfLg9cQ1CpzBMbTWgTf0ecKIMZuyZnj9LvtM3lKIz8Dw9Cti1JJ9q5HH7O1WQZWoS2rBwM3CeqdogkZ8scbSJLnNCovKsPBZw_Z-5sfu4l71eXI2KPQ5Wftav_ceeMWg3pPiAY_SnaSy9XDAY35g4XL5qEysX7rjYeColAm0-0SPvlt-2RLcCDr/s1020/image_2025-03-07_14-15-21.png

ក្រៅពីការយកអំបិលផ្កាឈូកមកធ្វើជាគ្រឿងផ្សំអាហារ គេក៏អាចយកអំបិលនេះទៅធ្វើជាល្អាងអំបិលហិម៉ាល័យផងដែរ ដើម្បីជួយកម្ចាត់ជាតិពុលលើបរិយាកាស និងមិនប៉ះពាល់ដល់សួត។ គួរបញ្ជាក់ដែរថា អំបិលផ្កាឈូកដែលដាក់លក់តាមទីផ្សារមាន ២ ប្រភេទគឺអំបិលគ្រាប់ និងអំបិលម៉ត់ ដោយអំបិលគ្រាប់មានតម្លៃថ្លៃជាងអំបិលម៉ត់៕