Home ព័ត៌មានអន្តរជាតិ លាឈប់ពីការងារការិយាល័យ មករើសអេតចាយ២ឆ្នាំសន្សំលុយបានរាប់ម៉ឺនដុល្លារ

លាឈប់ពីការងារការិយាល័យ មករើសអេតចាយ២ឆ្នាំសន្សំលុយបានរាប់ម៉ឺនដុល្លារ

59
0

សហរដ្ឋអាមេរិក ៖ វាពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើនារីម្នាក់ដែលសម្រេចចិត្តលាឈប់ពីការងារ មកប្រកបមុខរបររើសអេតចាយរយៈពេល២ឆ្នាំ ហើយនាងអាចសន្សំប្រាក់បានរាប់ម៉ឺនដុល្លារ ។ នាងប្រាប់ថា មុខរបរនេះធ្វើឱ្យនាងសប្បាយរីករាយក្នុងជីវិត ថែមទាំងរកប្រាក់បានច្រើន អាចដើរលេងជុំវិញពិភពលោក នាងនឹងពុំបោះបង់របរនេះចោលទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdJ9bOG2tIM2iRhSWXyuTFrrfZpNur8xvk3X4ms0KF6q8ucj6ZRk0XdjObHTSwnhzkPy95cr-z1u2319_QAjvbpsWjp47J6g5aTSAzGP2qgyVxlDVaDcqYHL1InBpolbtipFKlG8js8D4gQ37E_OJFAKIYgtHM-6dsTjA_ZkJMh3nJKMtrXKHyDCHpJvq/s1024/image_2025-03-08_09-28-57.png
នារីរូបនេះឈ្មោះ មេឡានី ឌីអេស អាយុ២២ឆ្នាំ រស់នៅទីក្រុងថេមប៉ា រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានលាឈប់ពីការងារពេញម៉ោងរបស់ខ្លួន ហើយងាកមកប្រកបមុខរបររើសអេតចាយរៀងរាល់ថ្ងៃ ។ ក្រោយពីនាងប្រកបមុខរបរនេះបាន២ឆ្នាំ នាងក៏អាចសន្សំប្រាក់បានរាប់ម៉ឺនដុល្លារ ហើយធ្វើឱ្យជីវិតនាងរីករាយយ៉ាងខ្លាំង ដែលបានដើរលេងជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfpVtsll4nMM9YnVi8l-kzlCxjtHNnct0nCtDMOHqdqv2QUpaddH-WIfyX3h_wBlmdLb-5MtOyxS7sWji9H4ijLAmbjFg23a-JNoV08PPADn5ZeZTFxeAh3dwWaoFbn30h5axRnpP18Awnk4vPUrMUITRWgvqS7Yu94QGw9aGq4V37ozigJ2Zu8lKHJo8r/s1024/image_2025-03-08_09-28-58%20(2).png

មេឡានី រៀបរាប់ថា នាងបានមើលវីដេអូក្នុងបណ្តាញសង្គមនិយាយពីភាពជោគជ័យក្នុងការរកចំណូលពីមុខរបររើសអេតចាយ ក្រោយមក នៅឆ្នាំ២០២៣ នាងក៏ចាប់ផ្តើមរើសអេតចាយ ចាប់ពី៤ម៉ោង ទៅ៥ម៉ោងក្នុង១ថ្ងៃ នៅពេលទំនេរពីការងារ ។ ជារៀងរាល់ថ្ងៃ នាងបានឃើញសម្ភារៈប្រើប្រាស់ជាច្រើន ដូចជា ៖ សៀវភៅ សម្ភារៈក្មេងលេង សម្ភារៈអាចប្រើប្រាស់ឡើងវិញ សម្លៀកបំពាក់ គ្រឿងតុបតែងផ្ទះ និងអាហារសត្វចិញ្ចឹម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJU619OK8vc_MPknlN4642SF4rveBVvJwNzHiErpXAV-NGcWZ-FqWGupLjvrmXlKIAsWImCA192bd8TvMryxa3N5ctDzR1x9ZzVbzvCk0PMKCWryPL-MUlLaH476JnqvIruBARAGJgxS4LBJCGhwpWLnuG_nSZwhrx6ee_7lOEhqMt-gRZcTf394Dtj83/s960/image_2025-03-08_09-28-58.png
សម្ភារៈអេតចាយដែលប្រមូលបាន ជួយឱ្យនាងអាចសន្សំប្រាក់លើការទិញសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមិនគួរឱ្យជឿ ។ ហេតុនេះ ក្រោយពេលទទួលបានចំណូលច្រើនពីការលក់អេតចាយ នាងក៏សម្រេចចិត្តឈប់ធ្វើការ និងមករើសអេតចាយពេញមួយថ្ងៃ ។ រយៈពេល២ឆ្នាំមកនេះ នាងសន្សំប្រាក់បានរហូតដល់៥ម៉ឺនដុល្លារអាមេរិក ហើយតាំងពីរើសអេតចាយមក នាងអាចសន្សំប្រាក់បានច្រើន និងដើរលេងជុំវិញពិភពលោកទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEIqSKv54PJhE7Bo1su3sxDW_mkFxS19bKLA_r4ouwTIkfQ7RgKc4dmLzPQVbTDx_F8RoBd5rJ1I-6zFnxFubH9jvjB7epj2m95fU-zzFWQH8M5F1xMk0BmcGpNcCaO-9oql1NkCBmHuiaMAHvuBzDkws1m27Ke3g5jgUruWycP5qZk7RvtOXcWLm8k8gD/s1563/image_2025-03-08_09-28-59.png
កន្លែងដែលនាងតែងតែទៅប្រមូលសម្ភារៈអេតចាយ គឺហាង TJ Maxx Homesense និង HomeGoods ដែលនៅទីនេះ មានសម្ភារៈជាច្រើនប្រភេទនៅថ្មីៗ មានគុណភាពល្អ និងមានបិទស្លាកបញ្ជាក់តម្លៃ ប៉ុន្តែត្រូវគេបោះបង់ចោល ។ នាងពុំគិតថា នឹងអាចឃើញសម្ភារៈថ្មីៗទាំងនេះក្នុងធុងសំរាមទេ ។ នាងប្រាប់ថា ៖ «ខ្ញុំចូលចិត្តមុខរបររើសអេតចាយណាស់ អ្នកគ្មានថ្ងៃយល់ទេថា អ្នកនឹងបានឃើញសម្ភារៈអ្វីខ្លះរាល់ថ្ងៃ សម្ភារៈដែលគេបោះបង់ចោលធ្វើឱ្យខ្ញុំរីករាយនឹងប្រមូលយកជានិច្ច» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDCaW1fTNcFS4brsEI96luJj19W7R74mAjYbhKHs-SjPIweavgfmATox8Wk3iTVH-e8VcUj2l8sbW4hpwjg6GXCySbL_KnTrqIv6AWwiB7ehTfDHCl01Pz8VtIYuTPZJwhGKlVr-kLdFHDF9qmSYfv8Axv-9sdl2CbvLFMc2UeoeGKQn6iCi3ud-byd88G/s1221/image_2025-03-08_09-29-01.png

ដោយឡែក នារីម្នាក់ទៀតរស់នៅរដ្ឋតិចសាស់ ប្រាប់ថា នាងអាចរកចំណូលបានរហូតដល់ ៧ម៉ឺន៦ពាន់ដុល្លារក្នុង១ឆ្នាំ ដោយសារការលក់សម្ភារៈអេតចាយដែលប្រមូលបានពីហាងនានា ។ ក្រៅពីនេះ លោក ដេស សេសហ្វីវ អាយុ៣៥ឆ្នាំ បានរៀននៅសាកលវិទ្យាល័យបណ្តើរ រើសអេតចាយលក់បណ្តើរ ហើយលោកបានជួបភរិយាលើកដំបូង ពេលនាងកំពុងរើសអេតចាយលក់ដើម្បីយកប្រាក់បង់សាលា ៕