Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីដាក់ទោ.សអ្នកស្រឡាញ់ភេ.ទ ដូចគ្នា ព្រោះផ្ទុយនឹងសាសនាអ៊ីស្លាម

ឥណ្ឌូណេស៊ីដាក់ទោ.សអ្នកស្រឡាញ់ភេ.ទ ដូចគ្នា ព្រោះផ្ទុយនឹងសាសនាអ៊ីស្លាម

68
0

ប្រទេសឥណ្ឌូណេស៊ី ៖ តុលាការឥណ្ឌូណេស៊ីបានដាក់ទោ.ស យុវជន២រូបដែលស្រឡាញ់ភេ.ទ ដូចគ្នា ដោយការវាយនឹងរំពាត់ចំនួន៨៥រំពាត់ នៅចំពោះមុខមនុស្សម្នាជាច្រើន ដោយសារពួកគេប្រព្រឹត្តទង្វើផ្ទុយនឹងការប្រៀនប្រដៅក្នុងសាសនាអ៊ីស្លាម ។ ការដាក់ទោសជាសាធារណៈនេះ ក្រោយពីអាជ្ញាធររកឃើញថា យុវជនទាំង២រូបមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnjbYCJiKxstbqrMnkdQH8SoqLYEeGEg8C33E-UCcUV1xPajY9F0CFIJg-GAW4pVERLHxPNmM55MKzKeZRHF0nd-aJbUMGx95uTuAf8f4N0zVrSWjcnTrPshG2F42Gcma7J6nAcjeJqHtQxpoDJbbcwNEMtEK_Sk15-nh305pb2Dp27uNZj1-XYLth3YZ/s950/image_2025-03-08_08-49-47.png

សារព័ត៌មាន AP រាយការណ៍ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ យុវជនឥណ្ឌូណេស៊ីចំនួន២រូប ដែលម្នាក់អាយុ១៨ឆ្នាំ និងម្នាក់ទៀតអាយុ២៤ឆ្នាំ ត្រូវបានតុលាការនៅទីក្រុងបាន់ដាអាចិ កាត់ទោសឱ្យមានកំហុសធ្ងន់ធ្ងរ ដោយសារពួកគេមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។ ហេតុនេះ ពួកគេនឹងទទួលទោសដោយការវាយនឹងរំពាត់ ចាប់ពី៨០រំពាត់ ទៅ៨៥រំពាត់ នៅចំពោះមុខមនុស្សម្នាជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlDi59kSyB46WYFsFYyv9Til4L6OYXOI3VVKiQe8gs1jIxI6nJnLw_1YzDzKnF1krcDbJ7UBY6pOiha5Vzk6wMpZGiGxmS__NFRcykEkwj2qhQ3_xWHYTmjLknQXE29JYzUqViPWPzy1mHXxDQsbTWGWllbwLkTe1BTwltLUQ_4ph_PhGQx6YzQ3dxRYv/s1480/image_2025-03-08_08-49-48%20(2).png

ពេលអាជ្ញាធរយករំពាត់វាយយុវជនទាំង២រូបបាន២០រំពាត់ ពួកគេក៏បានឱ្យយុវជនទាំង២រូប សម្រាកផឹកទឹក ហើយក៏វាយបន្តទៀត ។ ប៉ុន្តែពេលអាជ្ញាធរវាយបាន៨៥រំពាត់ យុវវជនម្នាក់បានងងឹតមុខដួល រហូតដល់អាជ្ញាធរជួយគ្នានាំយុវជនរូបនេះចេញពីកន្លែងដាក់ទោស ដោយសារឃើញរាងកាយទ្រុឌទ្រោមខ្លាំងពេក ក្រោយពីអាជ្ញាធរវាយអស់ជាច្រើនរំពាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUTs0fYUcxeuB7HxrDscHyAjr9tYO7MWjod_XC2BCOxwVOFQV_DGQjX3Bs-lm0yG2HaVPUignqYv7SOv-no7j0NitsRRCfHUcyrw5pFEhxtPUDOfQTE4LkyoJBgFUpo8syvsUEDpVBrNG_eCILXm3VEluQqTL4oD_Clnb0s9SxR5Y5rQRcwuNviU_-dG2m/s768/image_2025-03-08_08-49-48.png

ក្រោយពីបញ្ចប់ការដាក់ទោស យុវជនទាំង២រូប ក៏ត្រូវបានបញ្ជូនទៅព្យាបាលដំបៅនៅលើខ្នង ។ នេះជាលើកទី៤ហើយ ដែលទីក្រុងបាន់ដាអាចិ របស់ឥណ្ឌូណេស៊ី អនុវត្តច្បាប់ដាក់ទោសអ្នកស្រឡាញ់ភេទដូចគ្នា ដោយសារផ្ទុយនឹងការប្រៀនប្រដៅក្នុងសាសនាអ៊ីស្លាម ។ កន្លងមក ទីក្រុងនេះធ្លាប់ដាក់ទោសពលរដ្ឋស្រឡាញ់ភេទដូចគ្នា ដោយឱ្យមហាជនគប់ដុំថ្មដាក់ រហូតដល់បាត់បង់ជីវិត ៕