Home Blog Page 643

គុណភាពខ្យល់ខ្ពស់គួរឲ្យបារម្ភ ក្នុងខេត្តក្រុងចំនួន ៤ របស់កម្ពុជា!

0

នាព្រឹកថ្ងៃទី ២៤ ខែមករានេះ ក្រសួងបរិស្ថានបានបង្ហាញសន្ទស្សន៍គុណភាពខ្យល់ខ្ពស់(ពណ៌ក្រហម) នៅខេត្តក្រុងចំនួន ៤ ក្នុងប្រទេសកម្ពុជា ដែលរួមមានខេត្តបន្ទាយមានជ័យ កោះកុង រាជធានីភ្នំពេញ និងសៀមរាប។

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ លើកលែងតែ ៤ ខេត្តក្រុងខាងលើ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។

យ៉ាងណា សម្រាប់ខេត្តចំនួន ៥ ដែលមានគុណភាពខ្យល់ល្អនោះគឺរួមមាន ខេត្តកំពង់ឆ្នំាង កំពត មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ។

ក្រសួងបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ដូច្នេះហើយ សាធារណជនត្រូវធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBoEvBMTd6gjvQSDIe0Gea_TgG78ajMB2Eg13_pNxrgq1wmrHpJNQbdKgPJkcXJhI0lp8SrQfjhDRo0VdWYeDrcyCDMKO5tfW8xc88TPBV7h4A_VY_E0xHgpQy1ew12nFLfp2ExKd2qVGMq67Q4w7e6M9SK5hthaCZAHkZkzeZyklN27-LzZEZVcjtQTp/s1080/474734012_932596442395175_2570994901807554368_n.jpg

IQAir ចាត់ថ្នាក់កម្ពុជាជាប់លេខ ៥! ខណៈក្រសួងបរិស្ថាន បានធានាគុណភាពខ្យល់នៅកម្ពុជា មិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ទេ

0

ព្រឹកនេះ ការឡាយផ្ទាល់ពីគេហទំព័រ IQAir ចាត់ថ្នាក់កម្ពុជាជាប់លេខ ៥ ជាប្រទេសមានការបំពុលខ្យល់លើពិភពលោក ខណៈក្រសួងបរិស្ថានបានធានាអះអាងអំពីគុណភាពខ្យល់កម្ពុជាមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ទេ។

យោងតាមការផ្សាយផ្ទាល់ពីគេហទំព័រ IQAir នាវេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃទី២៤ ខែមករា បានចំណាត់ថ្នាក់ទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងចំណោម ១២៤ ប្រទេស ‘Live most polluted city ranking IQAir’ ដោយបង្ហាញថា ទីក្រុងDhaka ប្រទេសបង់ក្លាដែសឈរលើលំដាប់លេខរៀងទី ១ និងរាជធានីភ្នំពេញនៅលេខរៀងទី ៥។

សូមជម្រាបថា នាប៉ុន្មានថ្ងៃមកនេះ មានការលើកឡើងជាច្រើនលើបណ្តាញសង្គមទាក់ទងជាមួយនឹងបញ្ហាចុះអ័ព្ទឬក៏ខ្យល់ពុល? ដែលបង្កឡើងជាចម្ងល់ក្នុងចំណោមមហាជនខ្មែរដាក់ង្ហោះនិងចែករំលែកព្រោងព្រាត។

ក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមខ្វៃ អាទិត្យា បានលើកឡើងថា “ទោះបីជាកម្រិតនៃការបំពុលបរិយាកាសនៅកម្ពុជាបានកើនឡើងក៏ដោយ ប៉ុន្តែវាមិនឈានដល់កម្រិតគ្រោះថ្នាក់ដែលធានាបាននូវវិធានការណ៍ប្រុងប្រយ័ត្នដូចជាការស្នាក់នៅក្នុងផ្ទះ ឬត្រូវពាក់ម៉ាស់នៅទីសាធារណៈនោះទេ”។

ឯកឧត្តមបានបន្តថា ការកើនឡើងនៃកម្រិត PM2.5 ដោយសារកត្តាជាច្រើន រួមទាំងការដុតបំផ្លាញកសិកម្ម ការដុតកាកសំណល់ និងការបំពុលឆ្លងព្រំដែនពីប្រទេសជិតខាងដែលកំពុងប្រឈមមុខ។ បញ្ហាគុណភាពខ្យល់ធ្ងន់ធ្ងរ។ កត្តាតាមរដូវកាល ដូចជាអាកាសធាតុស្ងួត និងក្តៅ ក៏រួមចំណែកធ្វើឲ្យកម្រិតបំពុលកាន់តែខ្ពស់ផងដែរ។

ឯកឧត្តមក៏បានបន្តលើកឡើងអំពី ភាពខុសគ្នានៃស្តង់ដារគុណភាពខ្យល់ក្នុងចំណោមប្រទេសនានា ដោយជំរុញឱ្យសាធារណជនយល់ថា ការវាយតម្លៃគុណភាពខ្យល់របស់កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។ “ប្រទេសនីមួយៗមានស្តង់ដារគុណភាពខ្យល់របស់ខ្លួន។ ចំណាត់ថ្នាក់ដោយអង្គការបរទេសមិនគួរអនុវត្តដោយផ្ទាល់ចំពោះប្រទេសកម្ពុជាដោយមិនបានពិចារណាលើបរិបទ និងស្តង់ដាររបស់យើងនោះទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizHnwc4TK-o3b-rvIB74CLP2DSWTvDpIrhCQFLvXKAH4xA42YNNY3geUmE00LFkd5zvrrVLzSM4Czb25-HievOUDGq-QSVwh_aPf81SAoKR98e0R98WrdbM34YXzN8AVp98rmqSQdD-2ISNHVnxHX-6rvqRmFYHFTMyPT8lCvDa0aE1sPxaq9cUy_uEFBD/s2532/IMG_1687.PNG

សន្ទស្សន៍គុណភាពខ្យល់ប៉ុន្មាន? ពណ៌អ្វី? ដែលនឹងបង្កហានិភ័យខ្ពស់ដល់សាធារណៈជន?

0

ជាទូទៅ នៅពេលដែលអ្នកទាំងអស់គ្នាចង់ដឹងអំពីគុណភាពខ្យល់នៃទីក្រុងណាមួយគឺនឹងចូលទៅឆែកនៅក្នុងវែបសាយ IQAir បន្ទាប់មកវាបង្ហាញពីសន្ទស្សន៍គុណភាពខ្យល់ ព្រមជាមួយផ្ទាំងពណ៌ផ្សេងៗ អាចជាពណ៌បៃតង ក្រហម ឬពណ៌ស្វាយជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfD3Qkd74ljz2QHbwKeK_aQfaE0Dt_1FAi3ZJu3SkKfkWXBZwyple7x6r5CgxknX0TCbMQ8bJqhVKqRKjw96ovaU9oo3peHJsxnd_t-vjUJiiquGJKBmSPJBr2SgcD8J4LpsksjDiN0tAz1k7ha4KQOfa53UtYe5O7kEWc4o6N637P8ThuwzXYI4ih2pSw/s2048/image_2025-01-23_11-28-31%20(2).png

យោងតាមទីភ្នាក់ងារអាមេរិក សន្ទស្សន៍គុណភាពខ្យល់ (AQI) គឺសម្តៅទៅលើឧបករណ៍វាស់គុណភាពខ្យល់ខាងក្រៅ ដែលមានទំនាក់ទំនងជាមួយនឹងសុខភាពមនុស្សទូទៅ។ ការបំពុលខ្យល់PM ២.៥ , AQI គឺចែកចេញជា ៦ ប្រភេទ និងកំណត់ជាកូដពណ៌ជាក់លាក់ចំនួន ៦ ដូចខាងក្រោម៖

១ ពណ៌បៃតង (សន្ទស្សន៍គុណភាពខ្យល់ ០-៥០)៖ ចាត់ទុកថាខ្យល់មានគុណភាពល្អសមស្រប និងគ្មានហានិភ័យសម្រាប់ការរស់នៅឡើយ។

២ ពណ៌លឿង (សន្ទស្សន៍គុណភាពខ្យល់ ៥១-១០០)៖ គុណភាពខ្យល់សមល្មមចំពោះអ្នកមានសុខភាពធម្មតា តែសម្រាប់អ្នកងាយប្រតិកម្ម (ដូចជាអ្នកជម្ងឺ កុមារ មនុស្សចាស់ និងស្រីមានផ្ទៃពោះជាដើម) អាចនឹងបង្កជាផលរំខានខ្លះៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi2eJopumyXtbUsoqqkdo6v0I2KMvqJfVWDTcQ1zv66lbII8vFhYR4LFNoMO6wfzDCi6g-zV0fM7P72Qhr1f9gwFNvNKliWmydQhV7g2weYnq_XCHRvLzl-4of3U9zt31ajqecbR4Smy5756OwTDRQIwhuLeoiNXyDr5nM66a_qY0Ymdnc9n52P9Isg3hw/s1440/image_2025-01-23_11-28-32.png

៣ ពណ៌ទឹកក្រូច (សន្ទស្សន៍គុណភាពខ្យល់ ១០១-១៥០)៖ គុណភាពខ្យល់មិនសូវជាល្អទេ នឹងមានផលប៉ះពាល់សុខភាពតិចតួចដល់មនុស្សទូទៅ ហើយសម្រាប់ក្រុមងាយប្រតិកម្មវិញគឺមានផលប៉ះពាល់ខ្លាំងជាងមុនបន្តិច ជាពិសេសទាក់ទងនឹងការរលាកភ្នែក ស្បែក ផ្លូវដង្ហើម។

៤. ពណ៌ក្រហម (១៥១-២០០)៖ គុណភាពខ្យល់មិនល្អ។ សម្រាប់មនុស្សទូទៅអាចប្រឈមនឹងផលប៉ះពាល់សុខភាពតិចតួចឬខ្លាំង ខណៈក្រុមងាយប្រតិកម្មនឹងរងនឹងផលប៉ះពាល់ខ្លាំងបំផុត អាចបណ្តាលឲ្យបាត់បង់ជីវិតបាន ពាក់ព័ន្ធនឹងជម្ងឺគាំងបេះដូង ឬសួតរាំរ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBMRIdksi87-ssG5FLJaBI5guvAg2-vsV8VrwLYJXUgpENgPM1AKOfhE34aJfjjAeUM3L8OGLZFAthkW9eE0WkMNlH-7eBLAbpugQnKvhokvWdH4AXOMq4WMs4JcShmiyvk4ikBYI7-aZh31pRWCxz7bF9C62ikWgq98l-ey2eEFGKGtzsj4L5mUk9gVEu/s2048/image_2025-01-23_11-28-33.png

៥. ពណ៌ស្វាយ(២០១-៣០០)៖ គុណភាពខ្យល់អាក្រក់ សាធារណៈជននឹងរងហានិភ័យខ្ពស់គួរឲ្យកត់សម្គាល់ និងកើនឡើងកាន់តែខ្លាំង។

៦. ពណ៌ឈាមជ្រូក(៣០១ឡើងទៅ)៖ គុណភាពខ្យល់អាក្រក់ខ្លាំងបំផុត កម្រិតប្រកាសអាសន្ន មានផលប៉ះពាល់ខ្លាំងបំផុត អ្នកខ្លះអាចឈានដល់ការដាច់សរសៃសរសៃឈាមខួរក្បាលភ្លាមៗ និងជម្ងឺសួតធ្ងន់ធ្ងរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1JGAEqPkz5N9DZSlKdiCHIv4FLcqUHHRnlRUU0Qo5wjz8V_wKvSel49wyUu66SKP2kPbpu1gN39n1hpXzT9clBpl2eQ9xeKF4MgP8KIR0odAWlEg88rIs31FqDajAwxgxEkK5fOlNIvH5XsfIwxAWNE-uO7aTu8cp1qRhIT1yD0PNsjke0veUEXUoln5/s1440/image_2025-01-23_11-28-34.png

ជាថ្នូរត្រឡប់មកវិញ ការបំពុលខ្យល់ដែលមានសន្ទស្សន៍ចាប់ពី ១៥០ ឡើង ឬកម្រិតកូដពណ៌ក្រហមឡើងទៅ គឺអ្នកទាំងអស់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បើមិនមិនបាច់ចេញក្រៅផ្ទះឡើយ ត្រូវបិទទ្វារនិងបង្អួចឲ្យជិត មានម៉ាស៊ីបន្សុតខ្យល់។ ហើយបើករណីទៅខាងក្រៅ ត្រូវពាក់ម៉ាស វែនតា និងអាវជិតៗ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9E37DB3Rx-WRl5GHs7SZxm8kXb5ZiW6YdBSiixa7bpasGTs6qM183qNZyU2xKYjpvbhkhn75T9HawGVUf9RAiuRObhQOoC57bv2WBTyJJH8FHdVTfDbPpUZwKLCdNRcKmqx7Fe1Ag0Km__V7RLWfGSzzV3_5UWExWWaJ0Uac1CxR4yYulgThhKz3o1V0-/s2134/IMG_1685.JPG

Trump នឹងបញ្ជូនកងទ័ព១ម៉ឺននាក់ទៅទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនជាប់ម៉ិកស៊ិក

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump នឹងបញ្ជូនកងទ័ព១ម៉ឺននាក់ ទៅប្រចាំការនៅតាមតំបន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNu0N-YhfVHx8o-2_wMTuI5qt5IQENPxV_1LncOwiZwiCaW7CaIHXVUQ9DshjvrelYEoXI6CDavcUrgB48u1pSWoMQaYoMarfvHKG9FTzM0ziQLKkc3CEOea8zBnPIMfMkUUabkEyoL0RDVVms397VOOg2evOqeWWeRsHL4h3RvAZb-CmJ8r8m9o3l1yV/s3492/image_2025-01-24_11-08-15.png

ក្រោយពីលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោកក៏បានប្រកាសអាសន្នថ្នាក់ជាតិនៅព្រំដែនជាប់ម៉ិកស៊ិក ថា អធិបតេយ្យភាពរបស់អាមេរិកកំពុងរងការវាយប្រហារ ។ ការគ្រប់គ្រងជនអន្តោប្រវេសន៍ គឺជាការសន្យាមួយក្នុងពេលរកសំឡេងឆ្នោតរបស់លោក Trump ដែលលោកបានសន្យាជាច្រើនលើកថា នឹងបិទព្រំដែន និងបង្កើនវិធានការការពារតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-HeXAC78K6c0AY9ETBlLRrgaEN9HK63JgootwB9siVEoEy2TKTSAmiKk5RT6hem6JOgVGyY28uAw7R1oHVuoa6v2lJ1-nw0la28OeJxiDQfNeFuUljyCOM5kpPk80I4qo4Jq-fe6U7WZqohy78kP9WpeQ05IMLo6z61r2VDmDCoXq5z8SMeYD9SZGuBzY/s2200/image_2025-01-24_11-08-20.png

តាមកំណត់ត្រារបស់ការិយាល័យគយ និងការពារព្រំដែន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Trump មានគម្រោងពង្រាយកងទ័ព១ម៉ឺននាក់ នៅតំបន់ព្រំដែនភាគខាងត្បូង ។ កំណត់ត្រានេះបញ្ជាក់ថា មន្ត្រីផ្នែកគ្រប់គ្រងរបស់លោក Trump បានដាក់សំណើទៅក្រសួងការពារជាតិដើម្បីស្នើសុំធនធាន និងមន្ត្រីជំនាញបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtOcCxsckEmRxlWUj68wHgcMJCvzGwocpLLgW4lg5RBLjtyWmLTGNyhYV8SZNi-6Ek86qfrw2l2wLYa8Bv2CNXI65eZXPypgENQaxtmsdpr3vcN3gc2_wqQanNu3gdljISaew9avhVmPy8frzj_fgSHdnfHPd50y4oJYIXCykS-MB7qeXi683EeslhrMrM/s910/image_2025-01-24_11-08-22%20(2).png

ប៉ុន្តែខាងកងទ័ពបានជំទាស់នឹងរឿងនេះ ពីព្រោះជឿថា ការបញ្ជូនកម្លាំងទ័ពយ៉ាងច្រើនទៅកាន់ព្រំដែនតែ១លើក អាចធ្វើឱ្យពួកគេបោះបង់ភារកិច្ចផ្សេងទៀត និងត្រូវប្រើប្រាស់ធនធានខ្ជះខ្ជាយ ។ រីឯមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់បដិសេធថា គ្មានការបង្ហាញចំនួនកងទ័ព១ម៉ឺននាក់ទេ វាឆាប់រហ័សខ្លាំងពេក បច្ចុប្បន្ន ក្រសួងការពារជាតិកំពុងរៀបចំគម្រោងជាមួយស្ថាប័នផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTjsS4OJ0-mK3hLttNa45JE3fQt75yJ-dzEXPuQZskTi2AQSXd0_HesC8OQXQ9XqFLlNylXeOoI8XF3L01mL6f4euX-gqg2K8CnG6JuMdohx4HCYSP3k_dDoQY0gsxWC2PyeDc7UoxJ9vbvT59J4SJQRRSv7hC5DSWu-gOgGNcoOxU7QluxS57lAt3j9if/s999/image_2025-01-24_11-08-22.png

គួរបញ្ជាក់ថា លោក Trump បានសន្យាជាមួយពលរដ្ឋថា បើជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ត្រឡប់ទៅប្រទេសវិញ ជាពិសេស នឹងរឹតបន្តឹងនៅតំបន់ព្រំដែនជាមួយម៉ិកស៊ិក ។ រីឯអាជ្ញាធរម៉ិកស៊ិកបានត្រៀមទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់មកប្រទេសវិញ ដោយសារការអនុវត្តគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំរបស់លោក Trump ៕

ចិនស្នើឱ្យថៃ និងមីយ៉ាន់ម៉ាចាត់វិធានការលើក្រុមឆបោ.ក តាមអនឡាញឆ្លងដែន

0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា លោក Liu Jinsong នាយកកិច្ចការអាស៊ីនៅក្រោមក្រសួងការបរទេសចិនរំពឹងថា ប្រទេសថៃ និងមីយ៉ាន់ម៉ា នឹងចាត់វិធានការបង្ក្រា.ប ក្រុមឆបោ.ក តាមអនឡាញឆ្លងដែន ហើយពុំបណ្តោយឱ្យជនល្មើសរួចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2yYx__jrEy6dr_zta64S55qMqTTMb_AMPm-Cs25o8B7DyzfjqMCLfAEPvQu8xQz3KSZrgN4y3BUeRur9BZDvH9tf0R49h88rwFq_3OWPdf53L1tiLst4hBlz3LN0hSY6hH7dMEgyIDT8vwDORFRNLfRTGhkSz2AGuVjKSQBGqyxd4ZlIEFEYurbxWNsnS/s1280/image_2025-01-24_10-33-14.png

លោក Liu បាននិយាយបែបនេះក្នុងពេលជួបពិភាក្សាជាមួយលោក ឆាត់ឆ័យ វិរិយៈវេជឆាគុន ឯកអគ្គរាជទូតថៃ និងលោក Tin Maung ឯកអគ្គរាជទូតមីយ៉ាន់ម៉ា នៅប្រទេសចិន ។ លោកបានបង្ហាញក្តីបារម្ភពីបញ្ហាការឆបោកតាមអនឡាញ និងពិភាក្សាជាមួយឯកអគ្គរាជទូតទាំងពីរប្រទេសឱ្យសហការបង្ក្រាបក្រុមបោកប្រាស់ឆ្លងព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF3y9P-sjDsj96m-bSTA0lO6WPpxCdxOIiCtIoN3dz6PGlhDLP8ZV0f9eabuzEFLKsFus-7VYqKOMtirkcMHcyCixWDVboN07wdBhEWn87sseOXDme964_QsM52ombax64DwD-HieuaZ9vMnT6KBT2zBxTHmG2rd90JiZbbUAbtDo95rOeYx3fowosaXD7/s1920/image_2025-01-24_10-33-15%20(2).png

លោក Liu និយាយថា នាពេលថ្មីៗនេះ មានករណីការឆបោកតាមអនឡាញយ៉ាងច្រើននៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា ហើយវាបានគំរាមកំហែង និងបង្កការខូចខាតដល់ពលរដ្ឋចិន និងពលរដ្ឋប្រទេសផ្សេងៗ ។ ហេតុនេះ ចិនសង្ឃឹមថា ថៃ និងមីយ៉ាន់ម៉ា នឹងផ្តល់ភាពសំខាន់លើបញ្ហានេះ ដោយអនុវត្តវិធានការរឹតបន្តឹងដើម្បីបង្ក្រាបអំពើទុច្ចរិត, ផ្តល់សុវត្ថិភាព, ការពារទ្រព្យសម្បត្តិពលរដ្ឋ និងពុំបណ្តោយឱ្យជនល្មើសរួចខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjow32FPfcd4LvW9Pf539wrJlfOLb_RNWigIo1dANQHzZ2Yb7QnuADsJZoluWohZBSNltZpRg5h5_x5tOaoTXeMu05KVBwel42yU7vXVxMze2kwlA4TzvTA13PwCLCVQefCRspV9EXZcwZ3ywX1_ZYBZ5EvaO6inVplTZaKe7yAaw4ACGjmdZwxu2WrvF39/s1024/image_2025-01-24_10-33-15.png
ចិនរីករាយចូលរួមសហការអនុវត្តច្បាប់ទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីផ្តល់សុវត្ថិភាពក្នុងតំបន់, រក្សាសណ្តាប់ធ្នាប់ជាមួយប្រទេសជិតខាង ព្រមទាំងសហការលើវិស័យទេសចរណ៍ និងវប្បធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF4FnMt0rtFMxnQqXyI41d2QeMPNW1VL1b078zPtYLGO3JSJs9RcknWog-3zJncn3RKpsdJY3VVbGeRqnnxbhVbpwln9kD86tCCCX7m88_EuSpsPj91MLECulPbPleJWy-2EcXmp8ECnmb17ritdBdfKreNSxUBFEwwdnbH8TooPDNuKipGr9OqdID-q8/s800/image_2025-01-24_10-33-16%20(2).png
ចំណែកឯកអគ្គរាជទូតថៃ និងមីយ៉ាន់ម៉ានៅប្រទេសចិន និយាយថា ប្រទេសទាំងពីរផ្តល់ភាពសំខាន់លើការបារម្ភរបស់ចិន និងសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ឆបោកអនឡាញដែលកើតឡើង ។ ឯកអគ្គរាជទូតទាំង២រូបបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្ក្រាបការឆបោកតាមរយៈការអនុវត្តវិធានការតឹងរ៉ឹង និងកិច្ចសហការអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP2b_7Fr3MXSSSkB_K3VNAiTXn-RgF1fbRn6wLYy3wVRoir1Y5NLf8J1UV8XbqsVGlElZhJ6MaScCWjoPV3oSbMqGUQQ9G-YAY_FsfxPMI2kw_p9RRohudzeA8hJCmhMKtvA3FCth6Qby2vYuLbR_gGR9fY2OA2V1zjnkLYFCq-iwLOjCESWq9_V3TZvdB/s1200/image_2025-01-24_10-33-16.png

ឯកអគ្គរាជទូតទាំង២រូបសន្យាថា នឹងព្យាយាមគ្រប់វិធីដើម្បីជួយជនរងគ្រោះក្នុងអំពើបោកប្រាស់ និងដាក់ទោសយ៉ាងធ្ងន់លើជនល្មើស ។ ក្រៅពីនេះ ថៃ និងមីយ៉ាន់ម៉ា នឹងរឹតបន្តឹងនៅតាមតំបន់ព្រំដែន និងតំបន់សំខាន់ៗ ព្រមទាំងបង្កើតយន្តការរយៈពេលវែងលុបបំបាត់ទីតាំងបោកប្រាស់ឆ្លងព្រំដែន ៕

NASA គ្រោងបង្កើត «ឧបករណ៍ពិសេសមួយ» ដើម្បីជូនដំណឹងដល់ប្រទេសណាដែលមានខ្យល់បំពុល

0

ថ្មីៗនេះអង្គការ NASA កំពុងសិក្សាអំពីខ្យល់បំពុលនៅតំបន់អាស៊ីអាគ្នេយ៍ ដោយគ្រោងបង្កើត «ឧបករណ៍ជូនដំណឹង ឬរបៀបប្រកាសអាសន្ន» ដល់ប្រទេសទាំងនោះ ដើម្បីការពារខ្លួនពីបរិយាកាសដ៏អាក្រក់ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងដើម្បីអង្កេតករណីភ្លើងឆេះព្រៃនៅពេលដែលមានអាកាសធាតុស្ងួត ក្នុងន័យជូនដំណឹងទៅក្រុមពន្លត់អគ្គិភ័យ នៅតាមប្រទេសឱ្យបានទាន់ពេលវេលាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHU_kiNvlX4-wo2hWvxyZau3QoPWFov4JrhvP5sATb1Ac5QasYb1T1PTczEqUjE01iDI5UPNKsVxtKVvoS8cV2I0s6y6xkLmxHPNOYgNzlU2yjkev3RsJCsoVNhDq0aQBTWLF72GGQTSdS5PFaHhRj2MFwcfWg-C9KsihlXVq0QzX0Nu-UXpoKLsO3goR/s1897/image_2025-01-24_10-17-01.png
គម្រោងនេះរួមបញ្ចូលទិន្នន័យផ្កាយរណបដែលអាចរកបានជាសាធារណៈ និងបច្ចេកវិទ្យាភូមិសាស្ត្រ ដើម្បីជួយសហគមន៍នៅទូទាំងអាស៊ីអាគ្នេយ៍សម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុក្នុងតំបន់ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ យោងតាមការចុះផ្សាយរបស់ NASA Earth បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងធ្វើដំណើរទៅសិក្សានៅប្រទេសថៃ ដែលជាប្រទេសមួយមានបរិយាកាសខ្យល់បំពុលអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRBI8zq_KI9-9tLHAnEkW348Uop8MTvZUC3LjNXTaYl4t3KHdCvDrlgZGXpUNnUODWETM3lj-KhNto21pw71T0CePwm5OeINzGS5mVZkM85HpOHJqPe-jc4n26ZU-j9q-6jUzadi8hc99S_bHc21DhNL5YD-cmTTjuQJd-7jHpVLeYzk1JKf4ja8nE_wX/s1024/image_2025-01-24_10-17-02.png
ពួកគេបានសិក្សាដោយផ្តោតទៅលើគុណភាពខ្យល់ទាំងនៅលើដី ក្នុងដែនអាកាស និងពីទីអវកាស រួមទាំងហោះហើរឆ្លងកាត់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតការយល់ដឹងកាន់តែរឹងមាំអំពីការបំពុលខ្យល់ និងផលប៉ះពាល់សុខភាព។ យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា មូលហេតុចម្បងដែលបណ្តាលឱ្យមានខ្យល់បំពុលគឺកើតឡើងដោយសារប្រភពមកពីធម្មជាតិ ដូចជាការដ្ឋានសំណង់ ផ្សែងរោងចក្រ យានយន្ត កន្លែងចាក់សំរាម កន្លែងកសិកម្ម ភ្លើងឆេះព្រៃ និងការដុតសំរាមជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHbH5INZm_dZw4-7mbRfetaGu-GQFDkaPdT5fnZTujd1F9ps3x29oC12SPYh2lQeC_kn8hw2qWKrjOgKTmQkgBYpbFBflIlAeJ8m2h4IUsxr4ZaZMFCNz0H0ewoTe-MqKRUL3xeq3kT-aw2xO_JvDpttJKdfHotXc5fdAdMKmSBVll1Uv0v0SboWcPcm9/s1200/image_2025-01-24_10-17-03.png

ដូច្នេះក្នុងអំឡុងខែមីនា និងមេសា សកម្មភាពដូចជាដុតស្រែ-ចំការ រួមទាំងផ្សែងរោងចក្រ យានយន្តនឹងបញ្ចេញភាគច្រើនក្នុងអំឡុងពេលនេះ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ហេតុនេះឧបករណ៍ជូនដំណឹង ឬរបៀបប្រកាសអាសន្ន ដែល NASA គ្រោងបង្កើតនឹងជួយដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យការពារខ្លួនទាន់ពេលវេលា។ ទោះជាយ៉ាងណាឧបករណ៍ទាំងនេះមិនទាន់បង្កើតនៅឡើយទេ ដោយសព្វថ្ងៃអ្នកវិទ្យាសាស្ត្រគឺកំពុងស្ថិតក្នុងការសិក្សានិងស្រាវជ្រាវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTm_hmTUAky3gPcF746xTz_NEFd8B9Q4Vm2RlMLn7w5RqkkOdgc0fBfomznsAlONc69AqbeG-HqjaJelPz2XeTfJFWhZNLP3vIwIJcCGIaLWmOpNj6y0sNRAneVLgeQZtndyp7tChoxCuaT3ry1YdxUhULWuxPkZwpgfeNYytb4ycwPqdCmI94awgxt4WK/s1400/image_2025-01-24_10-17-04.png

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មិនថាប្រទេសកម្ពុជាយើង ឬក៏ប្រទេសជិតខាងនោះទេ សុទ្ធតែរងនូវអាកាសធាតុអាក្រក់ ដូចជាចុះអ័ព្ទ និងខ្យល់បំពុលជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សបាន។ ខ្យល់ធូលីនេះនឹងចូលទៅក្នុងប្រព័ន្ធដកដង្ហើមតាមរន្ធច្រមុះ ក៏ដូចជាចូលទៅក្នុងថង់ខ្យល់នៃសួត ដែលបណ្តាលឱ្យមានប្រតិកម្មអាឡែហ្សី បញ្ហារលាកស្បែក រលាកផ្លូវដង្ហើម និងរមាស់ភ្នែករ៉ាំរ៉ៃ។ ហេតុនេះវិធីសាស្ត្រចម្បងដើម្បីការពារអំឡុងពេលដែលមានការបំពុលខ្យល់ គឺត្រូវជៀសវាងសកម្មភាពខាងក្រៅផ្ទះ បិទទ្វារបិទបង្អួចឱ្យបានជិតល្អ ហើយរាល់ពេលចេញក្រៅក៏ត្រូវពាក់ម៉ាស់និងវែនតាជាប់ជានិច្ចផងដែរ៕

ក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់វៀតណាមរំពឹងថា ប្រាក់ចំណូលនឹងកើនឡើងលើស៣ដងពីការដឹកជញ្ជូនរបស់ខ្លួន បើទោះបីជាអាមេរិកដំឡើងពន្ធក៏ដោយ

0

ប្រទេសវៀតណាម ៖ លោក Nguyen Canh Tinh នាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកំពង់ផែនៅប្រទេសវៀតណាម ឈ្មោះ VIETNAM Maritime (VIMC) លើកឡើងថា លោកពុំបារម្ភពីគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទេ ។ ផ្ទុយទៅវិញ ក្រុមហ៊ុនលោករំពឹងថា ប្រាក់ចំណូលនឹងកើនឡើងដល់ជាង៣ដង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingGxVeuXvy6aSUXLBi906bRki3numWJRjUfTdiq32mOLt0ENoymmjvmArBJ3oIVvPPUtXLtK5EybaSfEUPmcnxR9tE5aMTUtRYyH3IeORsrBjsfAArjbQvB5TGgpkp0E4o-stJlYmwn8kgIvpc4fvKKlccMb7V14uuWLYDs5DwWGn7jnDfXkDlKNgzhlu/s1000/image_2025-01-24_09-26-04%20(2).png
ក្រៅពីនេះ រយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនមានគម្រោងពង្រីកការដឹកជញ្ជូនទំនិញតាមនាវា ស្មើនឹង២០% ក្នុង១ឆ្នាំ ព្រមទាំងកែលម្អកំពង់ផែសមុទ្រផងដែរ ដើម្បីអាចទទួលនាវាដឹកទំនិញធំៗចូលចត និងបង្កើនផ្លូវដឹកជញ្ជូនទំនិញតាមសមុទ្រជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4gDfzs6P7C7QWAQfLatQg4brMssH36LgN7ZpzX8hKhFjpDeAIvB93Y_YD6csAa87bp4SmI4H3VK8OnFr5vz2VjntAK5-eX8sQFsNYHa9i577LqRluFsBZvSzChyphenhyphen8E9sEDQwa27L2hN_4JzXz7nY8XFiC4FVtNRJ_2cQFl0HxlGkf-qHA5EkgOt1Kj7U7/s936/image_2025-01-24_09-26-04.png

រយៈពេល១០ឆ្នាំទៀត ប្រាក់ចំណូលរបស់ក្រុមហ៊ុន VIETNAM Maritime នឹងកើនឡើងរហូតដល់ ៣ពាន់លានដុល្លារអាមេរិក ខណៈនៅចុងឆ្នាំ២០២៥ ក្រុមហ៊ុនមានគោលដៅទទួលប្រាក់ចំណូលប្រមាណ ៨០០លានដុល្លារអាមេរិក ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្វែងរកដៃគូដែលមានជំនាញផ្នែកដឹកជញ្ជូនទំនិញ ដើម្បីជួយគាំទ្រផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ។ នៅចុងឆ្នាំ២០២៥ ក្រុមហ៊ុននឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីស្នើសុំកាត់បន្ថយការកាន់កាប់ភាគហ៊ុនរបស់រដ្ឋាភិបាល គឺពី១០០% មកស្មើត្រឹមតែ៦៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqixW_YFDmofAn1e-_3swL2rCzntUegqKqcBGmzEVR_kfWINYSN9CJWjZ1Vq3NJIQx_y6xX4KCWHoU9NjyIA6P2ytWSxEtmJyv5kUsVtUzP94LngC06hhzdaCwekUo8g6gCY4JC9vMujLGOEC09AnxyvypuLGnZ4UkVAjl3uR80uQIMXikmOBs39sFhI6/s1600/image_2025-01-24_09-26-05.png

គោលនយោបាយដំឡើងពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Trump អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកដឹកជញ្ជូនទំនិញ ប៉ុន្តែក្រុមហ៊ុន VIETNAM Maritime ជឿជាក់ថា វៀតណាមនឹងនៅតែទទួលបានផលប្រយោជន៍ពីការដំឡើងពន្ធនេះ ។ រីឯតម្រូវការទិញទំនិញវៀតណាមរបស់អាមេរិក គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ ។ នេះបើតាមការលើកឡើងរបស់លោក Tinh ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtU72wcKgZcezqqwAXOETwuF7j6LEvQVR0UitflAlYUi_83o9ET09oPKZ1l2EhbPNXeNSKI1qv5DJgp_-iA7X_3kKjKoynFD8CHBjluGswrq_23vI-XAqJzIwOiIy5ey6JwEhTdOjqNozqYb1Z3x550FpbDEccPfk-uYlnxl3vTNCmjglhVii1zCgnkuJ7/s900/image_2025-01-24_09-26-06.png

លោករំពឹងថា បរិមាណទូរកុងតឺន័រដែលឆ្លងកាត់កំពង់ផែសមុទ្រនៅប្រទេសវៀតណាម នឹងកើនឡើងជាបន្តបន្ទាប់ ស្មើនឹង៤% ក្នុង១ឆ្នាំ ដែលវាឆ្លុះបញ្ចាំងឱ្យឃើញថា នៅតែមានលំហូរការវិនិយោគពីបរទេសចូលមកវៀតណាមជាហូរហែ ហើយការវិនិយោគភាគច្រើន គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ។ តម្រូវការដឹកជញ្ជូនទំនិញតាមនាវាដែលលោករំពឹងថា នឹងកើនឡើងមុនការអនុវត្តគោលនយោបាយពន្ធថ្មីរបស់អាមេរិក គឺនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនតាមនាវាកើនឡើង ៕

បម្រែបម្រួលអាកាសធាតុធ្វើឱ្យឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅរដ្ឋផ្លរីដាក្លាយជាបែបនេះ

0

សហរដ្ឋអាមេរិក ៖ រដ្ឋផ្លរីដារបស់អាមេរិក ដែលគេស្គាល់ថា គឺជារដ្ឋមួយមានពន្លឺថ្ងៃ ពីព្រោះមានអាកាសធាតុកក់ក្តៅ និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនោះ បច្ចុប្បន្ន រដ្ឋនេះកំពុងតែប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុទាំងស្រុង និងមានព្រិលធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់លើឆ្នេរសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5E_nnxTfJE9F9eZJdCME69-NOqoOgzHAWOL4N59A3wsAyitIQ6UnXbuwubOb9FE32UV3eGrSjJ_DYjAP8f5KRh08k_xlXQ5-aPBKm80r0-7YIHkliMvF8h3zP7ZRR3C284s5V1FRXWvNT2Sv8RC1qvH4xuLzvIL6MeumjqqU5nvkKZUI5uSG3VASwmmNr/s1050/image_2025-01-24_08-33-15%20(2).png

តំបន់ឆ្នេរនៅរដ្ឋផ្លរីដា ដែលសម្បូរភ្ញៀវទេសចរមកសម្រាកយកខ្យល់អាកាស និងពន្លឺថ្ងៃ បែរជាមានព្រិលធ្លាក់យ៉ាងក្រាស់ នៅខែមករា ឆ្នាំ២០២៥ ។ លក្ខណៈអាកាសធាតុ គឺមានទាំងព្យុះរដូវរងា និងភ្លៀងធ្លាក់ ជាពិសេស នៅទីក្រុង Jacksonville រដ្ឋផ្លរីដា មានបញ្ហាផ្ទាំងទឹកកកនៅលើផ្លូវ រហូតដល់ធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ អភិបាលរដ្ឋផ្លរីដា បានប្រកាសពីស្ថានការណ៍អាសន្នឱ្យបិទសាលារៀន និងអាជីវកម្មជាច្រើនកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHsgWhRhF4Sk-FyIE69ec1VYEvK6nggqZbo9H0llWWn0Jf8AAgAgREBuTCOPJ_zm7Bclzn_lZ9Q1uPRiMAYeMh0iJxJ_uNoUfxK4Hm86QRiWnjqD0ZbT3NSa9Xkn63Mmdxu2ZZWBXaqjW1l8Jdauk4aMXlXnlcexc90j9XumyuRCFhCgdCekNm5YIgYhTu/s1245/image_2025-01-24_08-33-15.png
រដ្ឋជាច្រើនរបស់អាមេរិកដែលស្ថិតនៅតាមឈូងសមុទ្រម៉ិកស៊ិក បានប្រឈមនឹងព្យុះរដូវរងា ដែលវាកម្រនឹងកើតឡើងក្នុងតំបន់នេះ ។ អាជ្ញាធរបានដាស់តឿនពលរដ្ឋ ចំនួន៣១លាននាក់ ដែលរស់នៅរដ្ឋតិចសាស់, ចរចៀ, ខារ៉ូឡៃណា និងរដ្ឋវឺជឺនៀ ឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារព្រិលធ្លាក់ខ្លាំងជាច្រើនថ្ងៃ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZDsKPJcmrGOrgX9pinpxRYWTLkFC2E4bbpencTBclZicKgmcg-JJ0NZ-LY9sV-l72McaH4HSjSCkJ6udt5IlMlZmLPwYDWMt90CW2NmAU0iMs1U6A2mz0A93s0N2PwX-NjMgSsDGRIQk6nEJOdHU9M7SDpR7Y_vOau0F5DH3DpR-_uC-ctRspHa7KW1DX/s1200/image_2025-01-24_08-33-16%20(2).png
ព្យុះរដូវរងានៅឈូងសមុទ្រម៉ិកស៊ិកលើកនេះ បានធ្វើឱ្យតំបន់ភាគខាងត្បូងអាមេរិកមានព្រិលធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង១០០ឆ្នាំ ។ ប៉ុន្តែវាក៏បានធ្វើឱ្យមនុស្សម្នាជាច្រើនភ្ញាក់ផ្អើលផងដែរ ហើយគេបានឃើញសមត្ថកិច្ច និងភ្នាក់ងារពន្លត់ភ្លើងនៅទីក្រុងហ៊ីលស្តុន រដ្ឋតិចសាស់ លេងគប់ព្រិលដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOP6EowYRq2xoXji5z5-qYMXWcjvk1619sFkftAyYFGMCmpOeTINzf2zCgjdSEHuX2dfHHsMCh9bM5nu6ACEhV01-TgjZqwA6RzZFDeG9HArbeYTk4ukoekP8HeorPZ1npwaj0SYPsvLoNyH2eNmIJABRnUwrr19T10dWqMv_eCXlM-oVYQ5KcDEKvPdfU/s1024/image_2025-01-24_08-33-16.png

ចំណែកនៅទីក្រុងញូវអរលៀន រដ្ឋលូស៊ីណា មានព្រិលធ្លាក់យ៉ាងក្រាស់ ដែលពលរដ្ឋរស់នៅទីក្រុងនេះពុំធ្លាប់ឃើញស្ថានការណ៍បែបនេះយូរឆ្នាំហើយ ។ ទីក្រុងញូវអរលៀន ធ្លាប់មានព្រិលធ្លាក់លើកចុងក្រោយ កាលពីឆ្នាំ២០០៩ ៕

Zhao Lusi បង្ហាញរូបភាពកុំឱ្យហ្វេនៗព្រួយបារម្ភក្រោយពីប្រកាសថានឹងបំពេញការងារ សិល្បៈឆាប់ៗនេះវិញ

0

ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជិតមួយខែបន្ទាប់ពីសុខភាពរបស់ Zhao Lusi ស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភខ្លាំង ពេលនេះតារាស្រីរូបនេះបានធូរស្រាលជាបណ្តើរៗ។ នាងថែមទាំងបានប្រកាសថានាងនឹងត្រឡប់បំពេញការងារសិល្បៈវិញដោយចូលរួមក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី២៥ ខែមករា ខណៈទស្សនិកជនជាច្រើនបានបង្ហាញការមិនគាំទ្រឡើយដោយហ្វេនគិតថានាងនៅតែមិនទាន់មានសុខភាពល្អទាំងស្រុង ហើយមិនគួរធ្វើការលឿនពេកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjJLnTWkaInAFLjB5m5QemZDdI-WQhaZn6EqqBoJqxxIUlXK2X336TsSvlXbU3X3x91v47huP9f57QMngwxw8V-CSk0iH-IRaisPDdzbcnL00fngCKautdkKSsS03qKKqmNXWEyj1in69igCQQ1SkpbCw9a0P6_x_Z4_AqIyMmcwxacg7W6hdzSFSaNt82/s1350/image_2025-01-22_15-19-16.png

ប្រហែលជាដោយសារតែឃើញថាទស្សនិកជននៅតែបារម្ភពីខ្លួនខ្លាំង Zhao Lusi បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹក ហាក់ដូចជាចង់បញ្ជាក់ថានាងពិតជាល្អ និងរឹងមាំគ្រប់គ្រាន់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងរូបភាព Zhao Lusi កំពុងស្ថិតនៅតាមដងផ្លូវ បង្ហាញថានាងបានងើបឡើងវិញនូវសមត្ថភាពក្នុងការផ្លាស់ទី នាងកំពុងមើលថែរុក្ខជាតិ អង្គុយក្បែរបង្អួច គយគន់ទេសភាពដោយទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយ។
កាលពីមុន ពេលជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរ Zhao Lusi មិនអាចដើរ និយាយ ឬកាន់ចង្កឹះបានឡើយ។ បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់នាងបានប្រសើរឡើង ហើយនាងអាចដើរបានធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy3cb__V5lBbVP6j2KI5XG_5BozNnaAbNwn22R4trdrqU_ou13b-dr3YaB2WmfRVmnd6zz2VLn3iOkSWXTFeW19RBvpAOvs6ipeIk0aX3PtYjX6IwqZaUam4jprMODbykoM2ADO9vgvXeNYs5ZRR2WmTrVRQuW8-bw0kfIFYTY3RCyxEg0oF9YSD_XJ5ao/s1350/image_2025-01-22_15-19-17.png
រូបភាពខ្លះបង្ហាញថា ទិដ្ឋភាពនៅខាងក្រៅលំនៅដ្ឋានរបស់ Zhao Lusi គឺជាតំបន់ជាយក្រុងដ៏ស្ងប់ស្ងាត់ដែលមានភ្នំ និងទន្លេ។ នាងក៏បានដើរដោយសេរីដោយមិនពាក់ម៉ាស ព្រោះមានមនុស្សតិចណាស់នៅជុំវិញ។ អ្នកគាំទ្រជាច្រើនស្មានថាឪពុកម្តាយរបស់នាងបាននាំនាងទៅជាយក្រុងដើម្បីមើលថែនាង និងគេចចេញពីហ្វូងមនុស្ស។ អ្នកនិយមលេងអ៊ីនធឺណិតក៏យល់ដែរថា នេះជាគម្រោងរបស់នាង និងក្រុមគ្រួសារក្នុងការជួយនាងឱ្យឆាប់ជាសះស្បើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmnnU8FgGxi1MVxgQ0y0IPnHCmcLmy8qyUoZ3D4GuR5lCA94DJ3B_Dl1Pf-wqXfqiGQjvmcSHE52l9mZpKH_k2KGgf1UwCt95GxiHPKcBSMFJcXRbNXq6skWXUftn4xi75N2HTGCGBnyrtWQQ_COe9fH0YtDnK0YojGk4DF12pKiqGO4PU1g2EqzxxwY8u/s1234/image_2025-01-22_15-19-20.png

នៅក្នុងរូបថតថ្មីនេះ ទោះបីជា Zhao Lusi មិនមានការតុបតែងមុខក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតនៅតែសរសើរមិនដាច់ពីមាត់ ពីស្បែកភ្លឺថ្លារបស់នាង។យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា តារាស្រីរូបនេះ នៅតែស្គមស្គាំងបើទោះជានាងស្លៀកសម្លៀកបំពាក់រដូវរងា និងអាវក្រាស់ក៏ដោយ។ ទម្ងន់របស់នាងនៅតែឡើងចុះក្នុងរង្វង់៤០គីឡូក្រាម ដូច្នេះអ្នកនិយមលេងអ៊ីនធឺណិតណែនាំ Zhao Lusi ឱ្យសម្រាកបន្ថែមទៀត ព្យាយាមឡើងទម្ងន់និងងើបឡើងវិញទាំងស្រុង មុននឹងគិតចង់ធ្វើការឡើងវិញនេះ៕

Justin Bieber បង្ហោះរូបភរិយាពេលទៅលេងស្គីចំពេលមានពាក្យចចាមអារ៉ាមថាបែកគ្នា

0

ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះ Justin Bieber និងភរិយា Hailey Bieber បានបង្កឱ្យមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងជុំវិញចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ទោះយ៉ាងណា Justin បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើភ្នំព្រិល ដោយបដិសេធពាក្យចចាមអារ៉ាមអំពីបញ្ហាអាពាហ៍ពិពាហ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPR31Lf7NayeWih2LLyMH6pcbfXWWKDJ_yTNlFvH-r7qU9dluXMp78em-1pjni_Mn65PuZZ9d2jQeCQjYErhquxEl8KCLASgelTB4a59KPBxw-xpfzuNdaAh3Q1H_t5AxzS9pX9mmhFgqJOOndltSS-jfNKQ0yTdYGU5i2OV28uH1BddnWrMJg-Tm-1yNh/s680/image_2025-01-23_09-08-27.png
នៅលើ Instagram កាលពីថ្ងៃទី២១ ខែមករា តារាចម្រៀង Justin Bieber បានចែករំលែករូបថតជាច្រើនដែលថតជាមួយប្រពន្ធរបស់ខ្លួនគឺតារាម៉ូដែល Hailey Bieber និងមិត្តភក្តិក្នុងអំឡុងពេលធ្វើដំណើរទៅ Aspen សហរដ្ឋអាម៉េរិក។ តារាចម្រៀងរូបនេះបានចាប់ផ្ដើមបង្ហោះរូបដើរលេងកម្សាន្ត តាំងពីថ្ងៃទី ១៥ ខែមករា ទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង។ រូបថតភាគច្រើនជាបង្ហាញពីសកម្មភាពសប្បាយៗ និងតន្ត្រីដោយ Justin និងសហការីរបស់ខ្លួន។ លោកក៏បានបង្ហាញពីរូបភាពកូនប្រុសអាយុ៥ខែរបស់ខ្លួនគឺ Jack Blues Bieber ប៉ុន្តែបានបង្ហាញតែផ្នែកមួយនៃសក់របស់ទារកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihRbIkJKhIN6vcI1i1EEOa0eVVoH6qQCQKjEEGefcVjZfCm4ri7LoGbV0nBwposNNx3_7XthrWGgaJhZgZYZj12LkqdngELAIcqEP7CmRRO1ONRN-JzoqkRKdJSfA1VJZh4SpxG5Mr5_-rB_M3YGftXSsbR4eq4ezrrY_jLvIdu6P2sYeV_w9CWDxuJI-O/s680/image_2025-01-23_09-08-27%20(2).png

ការបង្ហោះចុងក្រោយរបស់ម្ចាស់បទ «Baby» លេចចេញក្នុងបរិបទដែលគូស្នេហ៍មួយគូនេះកំពុងជាប់គាំងក្នុងពាក្យចចាមអារ៉ាមអំពីការបែកបាក់អាពាហ៍ពិពាហ៍ដោយអ្នកគាំទ្របានរកឃើញថា Justin unfollow Instagram ប្រពន្ធរបស់លោក។ លោកបានបដិសេធភ្លាមៗនៅលើ Instagram Story ដោយនិយាយថាមាននរណាម្នាក់លួចចូលគណនីរបស់លោកដើម្បីធ្វើដូច្នេះ។ កាលពីសប្តាហ៍មុន តារាចម្រៀងរូបនេះក៏បានធ្វើឱ្យអ្នកគាំទ្រមានការរំជើបរំជួលផងដែរ នៅពេលដែល unfollow អ្នកស្គាល់គ្នាជាបន្តបន្ទាប់ រួមទាំងឪពុកក្មេករបស់ខ្លួននិងតារារ៉េប Usher ដែលបានគាំទ្រលោកនៅពេលលោកបានបង្ហាញខ្លួនជាលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPrHKSKaaB_aSdH1qkArdLH5tO6tdW1zgEEDwMQM7nLGEHXm6VPtMP13utYw_7quVEklpHoLZ2BuvTCpI7FEPzc7tJLDtbonEXcH3nSTeKScaU5ZPi4zZmcEfigKuJZBHejfFGFpQmy_ttAjsZOgB33VhOkuMPbN5WRBQf5wARZZnx7WWKM_oaTraRyeIS/s2048/image_2025-01-23_09-08-31.png

Justin និង Hailey ជាមិត្តនឹងគ្នាកាលពីក្មេងៗមុនពេលធ្លាក់ក្នុងអន្លង់ស្នេហ៍។ អ្នកទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ បន្ទាប់មកបានជួបទាក់ទងគ្នាម្ដងទៀតក្នុងខែ មិថុនា ឆ្នាំ២០១៨។ កាលពីខែកញ្ញា ឆ្នាំ២០១៩ គូស្នេហ៍មួយគូនេះបានប្រារព្ធពិធីមង្គលការរបស់ពួកគេដោយមានការចូលរួមពីភ្ញៀវចំនួន ១៥៤នាក់ រួមទាំងសិល្បករជាច្រើនផងដែរ។ ប្តីប្រពន្ធនេះបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ នៅក្នុងខែសីហា ឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHGpqwbtxycrHq7-mCZQ1LkbHwxdlqN8yMmBbr2Ec-ecMwn5UAXuzRDtdxviGfcqmQYN3ftNQ4DZc_CADnAjk85gCX_AfY_O80OaYD4n-73j1OHyT7hq2JgrifK1nZclcrnynhkPw0Jhmik4VeB-Pnx3yd_s6zttehdo7Q7ZSeTIilmGG8IE6-2bqMv9m/s1350/image_2025-01-23_09-08-28%20(2).png
Justin Bieber ល្បីខាងស្រលាញ់ប្រពន្ធជាញឹកញាប់ចែករំលែកពេលសប្បាយៗលើបណ្ដាញសង្គម។ លោកបានអរគុណភរិយាម្តងហើយម្តងទៀតដែលជាប្រភពនៃការលើកទឹកចិត្ត និងការលើកទឹកចិត្តក្នុងការជួយលោកឱ្យមានជីវភាពកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃទី១៨ ខែមករា Justin បានបង្ហោះរូបថត Hailey នៅលើបណ្តាញសង្គមរបស់ខ្លួនដោយហៅនាងថា «ស្ត្រីដ៏អស្ចារ្យបំផុត»។ ចាប់តាំងពីថ្ងៃដែលនាងស្រលាញ់ Justin មក Hailey តែងតែមានវត្តមានក្នុងភាពសប្បាយរីករាយ និងទុក្ខព្រួយរបស់ស្វាមីនាង។ កាលពីខែកញ្ញា ប្រភពពី People បាននិយាយថា ចាប់តាំងពីមានកូន Jack Blues មក Justin និងប្រពន្ធរបស់លោក «ស្រលាញ់គ្នាកាន់តែខ្លាំង»។ ដូច្នេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល នៅពេលដែលគូស្នេហ៍មួយគូនេះ ត្រូវបានគេសង្ស័យថា មានបញ្ហាស្នេហា៕