Home Blog Page 644

សុគន្ធ ថេរ៉ាយុ បាត់មុខ២ឆ្នាំដោយសារតែជំងឺឌីប្រេសសិននិងថប់បារម្ភ

0

តារាចម្រៀង សុគន្ធ ថេរ៉ាយុ បាននិយាយនៅក្នុងបទសម្ភាសន៍ថាការបាត់មុខរបស់លោកក្នុងវិស័យសិល្បៈរយៈពេល២ឆ្នាំដោយសារតែលោកមានជំងឺឌីប្រេសសិនដល់កម្រិតមួយ ខ្លាចមនុស្សច្រើន ថែមទាំងមានជំងឺថប់បារម្ភមកជាមួយទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLVMW0-5yqjdFd3elsIExzv2132NBLhfJC3rdqwMt4EaKcRItC94RSkNyc7xmjEuSeLqJNITLizhTAEgANukutXvSxpaQ8Lynh-ZvXpyH-ipTzUGDCvOu0xYPBDoZzb10RVpMBgtUlChST2Ko8bpA0FPz2m5wJuwZ_nwkfTBHp8yZ2OPPNveaq0HgZav2/s1440/image_2025-01-22_13-50-43%20(2).png
ក្នុងកម្មវិធី អ្នកជិតខាង តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានផ្តល់បទសម្ភាសន៍ថា លោកបាត់មុខពីសិល្បៈប្រហែលជាជិត២ឆ្នាំដោយមិនចេញបទចម្រៀង ឡើងឆាក អ្វីទាំងអស់។ ដំបូងឡើយលោកមិនដឹងថាខ្លួនមានជំងឺឌីប្រេសសិននោះទេ ដោយមានពេលមួយលោកត្រូវឡើងច្រៀងនៅស្ថានីយ៍ទូរទស្សន៍មួយប៉ុន្តែថ្ងៃនោះត្រូវ Live ទៀតតែលោកឡើងអត់បានមានអារម្មណ៍ថាភ័យចង់គាំងបេះដូងហើយថាតែលោកឡើងនឹងសន្លប់និងបានសុំខាង Producer ផ្អាកការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO8LObYAaLa8vtT5Ubkfn5suXSP0srXLb7rpCmbby9yjhbwSNfAk8whsLZhm5WEUm9Z0fphzQxVf4dnqdmHLdiuwPCr_jaSIWkni4AqDOpwfhmo3W3b2wu0ZXEsYnHAhCOaSuhQOAYT9xMvUvMGJC38KXgcFFBu2t4GCWBTJA-jeWFjX0aswsfCfK-8uTy/s811/image_2025-01-22_13-50-43.png

តារាចម្រៀងរូបនេះបានទម្លាយទៀតថា បន្ទាប់មកលោកចាប់ផ្តើមមានអារម្មណ៍នៅតែខ្លាចឃើញមនុស្សខ្លាចតែម្តងឱ្យតែមនុស្សច្រើនដូចជាញ័រដៃជាដើម។ លោកបន្តទៀតថា បន្ទាប់ពីបង្ហោះលើហ្វេកប៊ុកពីអាការៈខ្លួនទទួលបានការណែនាំផ្តល់យោបល់ពីលោក ណាំ ប៉ុណ្ណារ័ត្ន សង្ស័យកើតជំងឺឌីប្រេសសិនដូចជាខ្លួននិងបានណែនាំដុកទ័រឱ្យលោក។ បន្ទាប់ពីទៅជួបគ្រូពេទ្យហើយគឺទទួលបានពិន្ទុធ្ងន់ចំពោះស្ថានភាពរបស់ខ្លួនមានទាំងជំងឺឌីប្រេសសិននិងថប់បារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7IL2VZcFKT4O0jy1F7jD4UrQcHXGKiejAfxIomEUU4t0fdBQS439lKFxjHOCHCT-lhOUTIpDpzbXvVG_akZTqrOIP1uhVNWpIWuy9nIYFToFz6vakKaM4xfECLoZL8wk7aEeAgGe15Wnl087isg0_U18Lub48ZbKGik_VHIameovqwhfNBFKdaCoVpsWj/s1440/image_2025-01-22_13-50-44.png

ម្ចាស់បទ«ម្នាក់ឯងអត់អីទេ» បានចែករំលែកទៀតថាមានពេលមួយរយៈពេលពេញ១ខែគឺលោកនៅតែក្នុងបន្ទប់ តែចេញជួបមនុស្សគឺធ្វើទុក្ខធ្វើឱ្យខូចកម្មវិធីគេខណៈថាដំបូងឡើយលោកសឹងតែមិនចង់ទៅជួបពេទ្យទេដោយសារតែមានគេថាអ្នកកើតជំងឺនេះឆ្កួតប៉ុន្តែទទួលបានការលើកទឹកចិត្តពីអ្នកផ្ទះទើបទៅពិភាក្សាការព្យាបាលនិងបានធូរស្បើយប៉ុន្តែក៏មិនហ៊ានចូលប្រឡូកសិល្បៈវិញដែរ។ លោកបន្ថែមទៀតថាក្រោយមកបានជួបដៃគូសហការបើក Business មួយហើយកាន់តែឃ្លាតឆ្ងាយពីសិល្បៈព្រោះតែរវល់រឿងការរកស៊ីហើយធ្វើឱ្យលោកខានចូលសិល្បៈថែមពី៣ទៅ៤ឆ្នាំទៀតហើយវាចូលជិត៥ឆ្នាំដែលលោកបាត់ពីសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Hkba7MXUf_G0uHcQc7As4WQz14ZE2uuaZoFWXi5IF2Z-tzXnPBZj5tjmmFotZ8FifJMDk96Z5mk8W5vT2yQ4v7ce5ezpN7HUY0Ol-btS4Jd7TAJw_wXsoLKk8qHvSoiLzUGzjCNbQb86MimGKWwiDJOSElxjNeLl4Ca5Gh1kyt_40pbvTCHVyz0SONuq/s1440/image_2025-01-22_13-50-45.png

ក្រោយពីវិលចូលសិល្បៈវិញ សុគន្ធ ថេរ៉ាយុ បង្ហាញសកម្មភាពនៅក្រោមផលិតដដែលគឺផលិតកម្មថោននិងបានចេញបទចម្រៀងជាបន្តបន្ទាប់និងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ក្នុងអាជីពលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាច្រើន៕

Angelababy លេចមុខសាជាថ្មីបន្ទាប់ពីជាប់បម្រាមអស់រយៈពេលមួយឆ្នាំ

0

តារាសម្តែងចិន Angelababy បានចេញខ្សែភាពយន្ត «Everlasting Longing» បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការដាក់កម្រិតពីសកម្មភាពរបស់នាងសម្រាប់ «ការផ្សព្វផ្សាយកម្មវិធីទូរទស្សន៍» បន្ទាប់ពីទៅទស្សនាការសម្តែងរបស់ Lisa សមាជិក BLACKPINK នៅប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz8OW-Q1acF8GBSlFmBwgE3-hG6gl05dvjI6c5kvxN7exeMblo-xmpe22h9_h1OWN7TfOn-RFt2d063XqmyPneJscm6wU15twKjJlE6wzCHXfEahnEr4Ezj8MNmUR6GkO69kqyiHnO5zhFADbkFObQBeSAuS_wSilmkHFrIYHXUwaNJA2gerMujISqVorx/s1225/image_2024-07-31_15-16-27.png

យោងតាម Next Apple រឿងភាគទូរទស្សន៍ដែលសម្តែងដោយ Angelababy ដែលមានចំណងជើងថា «Everlasting Longing» ស្រាប់តែចាក់ផ្សាយនៅថ្ងៃទី២០ ខែមករា។ មុននោះ ក្រុមការងារភាពយន្តមិនដែលបានប្រកាសអំពីកាលវិភាគ និងកម្មវិធីចាក់បញ្ចាំងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMMLPj3j88hpXPE8a8OiTp2P7v3zVaA8zFXp9_MwCZy1KqFrbHBVkhMF79zs2-lOU3vfbnq6zZJEbYBz-VgRNnmL318NOI4hgS9WMDMkj0loNVi7zPGCn4dT7iEIosKkTvO6q5WUdUAJQHc5hSXkAp-IFTzJG6z2cAXIsIpfcxBYUelEJYypKCSRy7nyTa/s1214/image_2024-07-31_15-16-28%20(2).png
ការបង្ហាញខ្លួនជាថ្មីរបស់ Angelababy បានបង្កឱ្យមានមតិរាប់ម៉ឺននាក់នៅលើបណ្ដាញសង្គម។ មហាជនជាច្រើនបានបញ្ចេញមតិថា ការសម្តែងរបស់នាងមានភាពប្រសើរឡើង ហើយខ្លឹមសារនៃខ្សែភាពយន្តក៏ល្អដែរ។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា ស្គ្រីប និងការកំណត់គឺហួសសម័យ ហើយផ្នែកជាច្រើនត្រូវបានកាត់និងខ្វះភាពត្រឹមត្រូវចំណែកឯអ្នកខ្លះទៀតក៏ចំអកនាងដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioXHqCP1LF6pyx1bk8klzZpvUbT_vLSaocPiODshyHxrMgOD30gYGI85f6AJ9r8-euL1XcAdwc1QVpwDZk85WXCkj9Qgic5RKJr_VBsbdwOOi8k-BsIgGSVd2BQZMrk0-7HEMbp0HDS3LhvbGr20I84m0u9ezRVEBcrhFq1u54sR2hyphenhyphen6z4s-Pe_5rywW1x/s825/image_2025-01-21_16-02-37.png

រឿងខាងលើនេះថតចប់នៅដើមឆ្នាំ២០២៣ Angelababy ដើរតួជា Jun Qi Luo ឬ Jun Fei Fanជាក្មេងស្រីដែលក្លែងខ្លួនធ្វើជាបុរសដើម្បីធ្វើជំនួញ។ ជាការឆ្លើយតបទៅនឹងការចំអកសំដៅទៅលើ Angelababy អ្នករចនាម៉ូតម្នាក់ដែលជាមិត្តរបស់នាងបានទាក់ទាញការចាប់អារម្មណ៍នៅពេលបង្ហោះសារលើកទឹកចិត្តដល់នាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhla4bQa14VO0RCnGujInmpzACQO9B0nuQgtptZIczmtlloOQKr_RuJ7VQq6YuDHK_xrk9pRJ7irN8vCGF5Z28wINj5sq9oxKpyo4zbfjCcBjNXcMFv-Zf30GcjAnjoQzJRU8CCSykV_JQ8shdk1Vq1V1oBYAVUssqvGmTIxe_pknbMmGX5F5tu5b-_nWFD/s680/image_2025-01-21_16-02-38.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhla4bQa14VO0RCnGujInmpzACQO9B0nuQgtptZIczmtlloOQKr_RuJ7VQq6YuDHK_xrk9pRJ7irN8vCGF5Z28wINj5sq9oxKpyo4zbfjCcBjNXcMFv-Zf30GcjAnjoQzJRU8CCSykV_JQ8shdk1Vq1V1oBYAVUssqvGmTIxe_pknbMmGX5F5tu5b-_nWFD/s680/image_2025-01-21_16-02-38.png

ដើមឡើយតារាស្រីវ័យ៣៦ក្នុងឆ្នាំថ្មីនេះជាតារាព្រឹត្តិការណ៍កំពូលនៅក្នុងប្រទេសចិនតែនៅចុងឆ្នាំ២០២៣ Angelababy ត្រូវបានមនុស្សរាប់លាននាក់អំពាវនាវឱ្យធ្វើពហិកាបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្តែងតារាចម្រៀង Lisa នៅ Crazy Horse ប្រទេសបារាំង។ អ្នកសរសេរប្លុកកម្សាន្តជាច្រើនជឿថា Angelababy បំពានលើបទប្បញ្ញត្តិសម្រាប់មនុស្សដែលធ្វើការក្នុងវិស័យសម្តែងដូចដែលអាជ្ញាធរបានកំណត់ រួមទាំងអ្នកសិល្បៈមិនត្រូវបានអនុញ្ញាតឱ្យរៀបចំ ចូលរួម ឬផ្សព្វផ្សាយកម្មវិធីដែលបង្ហាញអំពីផ្លូវភេទ។ នៅក្នុងប្រទេសចិនត្រូវបានចាត់ថ្នាក់ជា «ការសម្តែងដ៏ថោកទាប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpAzsqV6et6pIxmUeG568q4p5MMiK7g4MLtFiz0DTmlf3FuU93Osro173Tj7oNlotjz2fwf3fiMSdyjsov9f2BAWvcZLeITibtE2Db8oK0cLtV6huK3HANz-7F0VTqmHKxBLLDIuULoGAFbScNpHdy57gD3LgSZRIIbHbFnG6-gRNdoO-mwQ88nd4cHXhA/s1020/image_2025-01-21_16-02-39%20(2).png

យោងតាមទំព័រ 163 Angelababy បានជួបប្រទះភាពច្របូកច្របល់ដ៏ធំបំផុតក្នុងអាជីពរបស់នាង ចាប់តាំងពីបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ២០០៣។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ Angelababy ត្រូវបានហាមឃាត់មិនឱ្យបង្ហោះអត្ថបទ និងមតិនៅលើបណ្តាញសង្គម Weibo ។ វេទិកាវីដេអូដ៏ធំបំផុតរបស់ប្រទេសចិន Douyin ក៏បានរារាំងអ្នកប្រើប្រាស់ពីការចុច «តាមដាន»គណនីរបស់ Angelababy ។ នាងមានអ្នកគាំទ្រប្រហែល ១៤០ លាននាក់នៅលើវេទិកាទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqmXhz2dqulUbnSg9zB0k579mi3NVAOxp2BPCLrjCnyjisThHd2z5_odUExtmkCNhUCwVQHWd4Cji5lTLHSSwpTHZMB0_NZjb3iYvUxTvRuhqGJY8K9Nal5jNS228VyxFKrpfrBWJVjTJi1jzELfiydQ16loDhE1L3DsZNvCMHK91BPax86aodBa2kfzQz/s958/image_2025-01-21_16-02-41.png

នៅដើមឆ្នាំ២០២៤ គណនីបណ្តាញសង្គមរបស់នាងបានត្រឡប់មកធម្មតាវិញ ប៉ុន្តែកាលពីឆ្នាំមុន នាងមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ភាពយន្តណាមួយនៅក្នុងប្រទេសចិន នោះទេ ហើយក៏បានអវត្តមានពីកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សព្វផ្សាយផងដែរ៕

គ្រាន់តែមួករបស់ស្រ្តីទីមួយអាម៉េរិកបង្កើតទៅជារឿងចម្រូ.ងចម្រា.ស

0

មួកដែលមានគែមធំទូលាយដែលគ្របដណ្តប់ពាក់កណ្តាលមុខរបស់លោកស្រី Melania ក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីស្វាមីរបស់ខ្លួនបានទាក់ទាញការចាប់អារម្មណ៍ហើយត្រូវបានគេមើលឃើញថាជាសារបញ្ជាក់ពីភាពខុសគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5dkFBbQfenNCHwpwe6JOHatg3CX3adT0Fz2ERemE8O8JJz0EejYwkbEv1J2MT5l4NmDqrtvx3i0a8JcaDxzEK6NiTXWEBQ6cX8BmHhoDa_zx2lz1lAU8P_u4SYnNcIUjOQjOdHsPcxjoUCwZfyZYLCTSM_4dTpI4y9LX7aF3R0MekvB7Yo31PknZ-jAVU/s680/image_2025-01-21_13-50-57%20(2).png

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នៅថ្ងៃទី២០ ខែមករា លោកស្រី Melania Trump បានជ្រើសរើសរ៉ូបពណ៌ខៀវទឹកសមុទ្រខ្មៅ ស្រោមដៃស្បែកខ្មៅ ហើយលេចធ្លោជាមួយនឹងមួកពណ៌ខៀវទឹកសមុទ្រងងឹតជាមួយនឹងពណ៌ភ្លុកពណ៌ស។ ស្ត្រីទីមួយពីមុនមួយចំនួនក៏បានពាក់មួកក្នុងពិធីស្បថចូលកាន់តំណែងស្វាមីរបស់ពួកគេដែរ ប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាមួករាងប្រអប់ គ្មានគែម ដើម្បីកុំឱ្យបាំងមុខស្ត្រីទីមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Rbb4MTq1fH6D4IWZ6visS2PmspYIwvq88zQrvVCRYGhMiPwMeenedldWwBcN51q6k3SEW43bJXZ8LFqYugJHV1itRkqHaCSp6ruJbvanB7kMfSGb0MlT0DxV4fXDIQGjbUKAGILvs6z58lv5zIgIjAeeexhYVVFBLYLD8_eVcmD2B_9HFOd1-JQthGI0/s680/image_2025-01-21_13-50-57.png
មួករបស់ Melania មានគែមធំទូលាយ នៅពេលដែលលោកស្រីបត់ចុះក្រោម មានតែពាក់កណ្តាលនៃមុខរបស់ខ្លួនប៉ុណ្ណោះដែលត្រូវបានបង្ហាញ ដោយបិទភ្នែករបស់លោកស្រីទាំងស្រុង។ មួកធំទូលាយធ្វើឱ្យលោក Trump ពិបាកចូលទៅជិតប្រពន្ធរបស់ខ្លួនដើម្បីផ្តល់ស្នាមថើប នៅលើថ្ពាល់ភរិយា។ លោកស្រីក៏មិនបានដោះមួករបស់ខ្លួនដែរ នៅពេលចូលទៅក្នុងក្បួនដង្ហែរនៅ Capital One Arena ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidp5Y849AEEVl7C68VgNqj6vlBpg_bh251umuqf9KZh-UNK8jPNwFFSi6kfN1r8OfRZAokiy97gqMzgkRbTQeNDNOU7jKaWJrd8rGvV6rbIqyVsP_BSUQgYtoQkU-X0WkQUzZ19-pU0wh3ca9iAb3gjiWgKuR3exVpY1tsNP04KCx3WRozCiAYLcQIoNFX/s680/image_2025-01-21_13-50-58%20(2).png
យោងទៅតាមអ្នកសង្កេតការណ៍ មួកផ្តល់ឱ្យលោកស្រី Melania នូវភាពអាថ៌កំបាំង និងមិនអាចចូលទៅជិតបាន។ អ្នកអត្ថាធិប្បាយជំនាញផ្នែកវិភាគរូបភាពនយោបាយអាម៉េរិកបានអត្ថាធិប្បាយថាមួកនេះគឺជា «គ្រឿងលម្អមិនធម្មតា» សម្រាប់ពាក់ក្នុងពិធីនេះ។ ចំណែកឯអតីតអ្នកយកព័ត៌មានរបស់សេតវិមាន CNN បានលើកឡើងថា «លោកស្រី Melania បង្ហាញពីបំណងប្រាថ្នារបស់ខ្លួនសម្រាប់ភាពឯកជននៅក្នុងរូបភាពសាធារណៈរបស់លោកស្រីនៅពេលនេះ»។

នៅពេលដែលលោក Trump កាន់តំណែងជាប្រធានាធិបតីក្នុងឆ្នាំ ២០១៧-២០២១លោកស្រី Melania បានទទួលការរិះគន់អំពីរបៀបដែលសេតវិមានត្រូវបានតុបតែងក្នុងអំឡុងពេលបុណ្យណូអែល។ លោកស្រីក៏បានជួបបញ្ហានៅពេលដែលសុន្ទរកថាមួយរបស់លោកស្រីមានភាពស្រដៀងគ្នាជាច្រើនជាមួយនឹងសុន្ទរកថាពីមុនរបស់ Michelle Obama ។ សាស្ត្រាចារ្យម្នាក់បាននិយាយថា មួកបានធ្វើឱ្យលោកស្រី Melania «បញ្ចេញពន្លឺនៃមហាក្សត្រីស្រដៀងនឹងសមាជិកនៃគ្រួសាររាជវង្សជាងស្ត្រីទីមួយនៃសហរដ្ឋអាម៉េរិក»។ មួកនេះត្រូវបានគេនិយាយថាបានផ្ញើសារខុសប្លែកពីវាកាលពី ៨ ឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTzePPFf7pHvwqf5cS2JE5CPjjsPX778I6Dn8gAulvf3j4Rf7BquTGDNVsQgx4tOrQ1XV_zePwvHYk0RTcc16_wfC-fuxLO8wh2-vqt196X5xqLO8UJGiCWxtfqSaIbKWKHYgjqkTwsLcDfU2PtLqNWRIj3popNoh5Ux3WL99YtsdWwzKi3fPZbVvfmzj9/s1200/image_2025-01-21_13-50-58.png
នៅឯពិធីស្បថកាន់តំណែងក្នុងឆ្នាំ២០១៧ លោកស្រីបានស្លៀករ៉ូបពណ៌ខៀវស្រាលជាមួយនឹងស្ទីលសក់ដែលស្រដៀងទៅនឹងស្ទីលរបស់អតីតស្ត្រីទីមួយ Kennedy ។ អ្នកសង្កេតការណ៍និយាយថាសម្លៀកបំពាក់នេះបង្ហាញពីសារដែលថាលោកស្រីដឹងពីប្រពៃណីនៅក្នុងសេតវិមានហើយកំពុងព្យាយាមពង្រឹងរូបភាពស្រដៀងនឹងស្ត្រីទីមួយពីមុន។ ប៉ុន្តែលើកនេះ លោកស្រីហាក់ចង់បញ្ជាក់ថា នាងជាស្ត្រីទីមួយខុសប្លែកពីគេ៕

ថៃ អតិជាតិបុត្រ ទម្លាយរឿងរ៉ាវជាច្រើននិងការប្រែរូបរាងរបស់ខ្លួន

0

កាលពីមួយរយៈមុន ថៃ អតិជាតិបុត្រ បានធ្វើឱ្យស្រទាប់មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រែប្រួលរូបរាងរបស់លោក។ យ៉ាងណា តារាចម្រៀងដែលវិលមកអាជីពសិល្បៈវិញរូបនេះថាដោយសារតែលោកពុលចំណីហើយគាប់ជួនមានរឿងកើតឡើង។ ទន្ទឹមនឹងនោះ បុត្រ ក៏បានទម្លាយពីការបាត់មុខពីអាជីពសិល្បៈខាតបង់ទឹកប្រាក់ជាច្រើនដោយសារតែរកស៊ីខុសជំនាញខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIUGjH_wkr1ie3FdkBhXF9p-beQyVzGGt3-0fiTAOY9z7iQ4ZoK3EW4iZtH_8-A-0ZMDf_u5ssT3iBugL3wAVVnCNdM8C5xNmhJNqONuT9I9GXeeNzOQdGCe6Au2GDA5ZvoW3MICmDpbkQ_l0F9lou6nyTbo9OHwdVVzj1mGyiMRSkesinOK7332xLtqc-/s2048/image_2025-01-23_10-08-09.png
នៅក្នុងបទសម្ភាសន៍ VTALK ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២២ មករា តារាចម្រៀង ថៃ អតិជាតិបុត្រ បានទម្លាយថាថ្ងៃដែលមានបញ្ហាគឺពេលនឹងលោកទើបតែពុលចំណីឡើងចង់មួយសប្តាហ៍ ធ្វើឱ្យគេងមិនបានច្រើនមើលទៅដូចជាអ្នកជំងឺស្លក់។ បុត្រ បានបន្ថែមដែរថាអ្នកធ្លាប់ឃើញលោកពីមុនមកសួរថាឈឺ ប៉ះពាល់ផ្លូវចិត្ត តែពេលហ្នឹងគឺចៃដន្យពេលលោកឈឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpCcgOeKepvsHVm8NSmjflU8tSwFL578QFIcl92HvW9Og_F-y3tKskO_BSkkSYuGct20CGkrPqQ8wi5_enGOYZhWYc9Uw1iUbdmyhHoIu2x9Z5J28Eil2rBGRhtOB5FaJY7kRH_FIcqsQECsU9dLg7PjnbVTKC3d7GmUtfCZwVE-iRDoixyqKWropsiE8/s1440/image_2025-01-23_10-08-10.png

ទន្ទឹមនឹងទម្លាយមូលហេតុមានរូបរាងស្គមដោយសារតែពុលចំណី បុត្រ ក៏បានទម្លាយមូលបាត់មុខពីសិល្បៈដោយបានរៀបរាប់ថា ខ្លួនមានដុងពីកំណើតខាងសិល្បៈចេះនិពន្ធ ចេះច្រៀងហើយល្បី រកលុយបានពីសិល្បៈមានលុយទៅចាប់ជំនាញមួយដែលមិនមែនជាជំនាញរបស់ខ្លួន ដូច្នេះធ្វើឱ្យបាត់បង់ពេលវេលា ខាតបង់ទាំងថវិកា លែងមានអារម្មណ៍ជាមួយនឹងសិល្បៈរយៈពេល៤ ៥ឆ្នាំសរសេរចម្រៀងលែងចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ9CNJ9uRNI5et_h9WwGYqmckpTa-0R3HwCNBFG4ycjCGC6Pk8LStNtCARiTqxpiUr3RcBxIAMPBsEjkns2PNu0LlXpNya0ZcV1kKRMWnhIFTZBGdjeas08vAoJ1ycLrckWRZc-xV5DdbainRMTLWaEHiSA-JeW14aYVdjDLUAJCdkA-PulWypE9wGDab3/s2048/image_2025-01-23_10-08-11.png

បុត្រ បានបន្តទៀតថាលោកទៅធ្វើមុខរបរដែលមិនធ្លាប់ធ្វើសោះ មិនមែនជាជំនាញ មិនចេះតែចង់សាកដោយសារតែឃើញអ្នករាប់អានក្នុងចំណោមនោះរកស៊ីហើយចង់ដែរធ្វើឱ្យខាតលុយច្រើននោះគឺមុខរបរយករថយន្តមកលក់។ ក្នុងនោះម្ចាស់បទ គ្រាស្នេហ៍ ក៏បានបង្ហាញដែរថាចំពោះពាក្យរិះគន់កន្លងមកដែលប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងគឺពាក្យ ថាលោកជាមនុស្សបែកមិនស្គាល់អ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfNhJ1WFwbQO5bSwO6DD2Cd5BAtjx6BFXOsldmPLf1OCZgplaq974rhP45kWDAaAY4V7VQtJeSnhOvj-rXr2sYtAYD4iJSBcXxGtOoGkgOTI-kAWo3XyaN2qVkO2REnShFVONI7Qczqcgy4nMZFX60QXWBllPHPcywZIs8WRY8Hce24QDBnIwhdCMgbpx/s1130/image_2025-01-23_10-08-12.png

បន្ទាប់ពីមានរឿងចម្រូងចម្រាស ថៃ អតិជាតិបុត្រ បានវិលមកកាន់វិថីសិល្បៈវិញជាមួយនឹងបទរ៉េប «Brand ខ្ចី គេ» ។ បច្ចុប្បន្ននេះ បុត្រ ជាសិល្បករក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំសម្តែង Rith Omega ៕

អ្នកបាត់បង់ជីវិត ពេលប្រជ្រៀតយកអាំងប៉ាវមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ទទួលបានម្នាក់៦ពាន់ដុល្លារ

0

នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០២៥ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaseCC0BfqxmNFM6UVfUz19JLVgmtmU5RvkVEDJ3xewJXA6Krl_0Y-oJSs6lJ3A7MO-aF1pNfJrZuZXgOpmj66YhECBOvT9rCzVxSBy76H2cwv346Q4lGKRI4KYtJznfNCJvuurgXss7Crb1XPRBJ63MSC6t2IEmZklAEw5sznE7wICJHRwbbwSAdO224D/s1280/image_2025-01-23_15-15-51%20(2).png

មុនកើតហេតុ គេឃើញមានមនុស្សជាច្រើននាក់រងចាំទទួលលអាំងប៉ាវ ពី អ្នកឧកញ៉ា សុខ គង់ ដោយម្នាក់ៗទទួលបានលុយ ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw3zfMsKrqnwldFBjvfljUsLeOdPxZfQFjwdOIE9WI6nl9JvXhchgPWplsg60QxXCFWQTqbX9uJCqEZ7g2ql27GxMS1ttdY6gG0wsyWTecVgBt6l-3tsLqnBCviVvBEiyFbeVB3zwIpqYgtx__fkJcACantEEX-Ah8p_W1-e3ee5obNWfHe_-zuBGG4gms/s1440/image_2025-01-23_15-15-51.png

បន្ទាប់ពីទទួលបានដំណឹងនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSbB-1TTD2e6p-Vc2k9aAJ_8cNTKwfKKne_3hYQX9Xj-8rzX1KQshIhe2PC0qWDqIrZAL2Hxf1y70tk32Jy6XDT15Jdz-vg6kf1zM2vHOkTNj9Z-SZpKLhshwbC6lWdDJslVnNIMRyCccf2t_SiYIHmwWPAFHv1qiC24lfEgGNrcenwtVjoXpzg9NihMQ0/s1440/image_2025-01-23_15-15-52%20(2).png

ថវិកាទាំងនេះត្រូវបានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCX-HJKtxUi8EG1vi_a-k5PsbuZJ8X_mCDSeeZl4Ml-NFxh-CSwVI9AevS3vVvXx1_A7G4boS_PbpIv7Te_iHi4cVLVrnZgMh-7NOen9R1WOez1NDG7IOXLRv5sTvHOEQUhKi-Wv9Ww4etZS9ioBAV1teYOH0XArrJ12agwQvidSNXnue22SOCy6bTum5/s1280/image_2025-01-23_15-15-52.png

ដោយឡែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន ៦ពាន់ដុល្លារ និងអ្នករងរបួសចំនួន ៤លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib8l0vOI2JR9G0EBJA-U9AYigMvIhF_ll_TcQraTCil5eIzSyDHybfXmF2vxePEIe498Yspla00fXlHjxoss0JYQnHwjwT38WK26c_xvksL0jE5aG_XTMJOuD7Xeff9_UX4KI_eF6vR0vX6cX2AVt4Jhp9bVfL28BHyiZZ3x4_UdUvkHkHadET778p5Cx2/s1280/image_2025-01-23_15-15-57%20(2).png

គួរបញ្ជាក់ថា គិតត្រឹមរសៀលនេះ ចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់៤នាក់ និងរបួស៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕

 

ជិះយន្តហោះ Free! ក្រុមហ៊ុនអាកាសចរណ៍មួយ ប្រកាសចែកសំបុត្រយន្តហោះ ជាង ២០០០ សន្លឹក ដោយឥតគិតថ្លៃ

0

នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះ គេហទំព័រ Cambodia Angkor Air បានជម្រាបជូនដំណឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចែកសំបុត្រឥតគិតថ្លៃ ចំនួន ២០២៥ សំបុត្រ។

ប្រភពដដែលបានគូសបញ្ជាក់ថា ក្នុងនាមអាកាសចរណ៍ជាតិ ក្រុមហ៊ុនមានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនបទពិសោធន៍ថ្មីតាមរយៈការធ្វើដំណើរតាមផ្លូវអាកាសដល់និសិ្សតកម្ពុជាគ្រប់រូប ចាប់ពីថ្នាក់បរិញ្ញាបត្ររងរហូតដល់ថ្នាក់អនុបណ្ឌិត។ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ និសិ្សតទាំងអស់គ្រាន់តែធ្វើតាមការណែនាំរបស់ពួកយើងដូចខាងក្រោម៖
១. មកកាន់ស្នាក់ការកណ្តាលរបស់យើងខ្ញុំ នៅអគារលេខ ២០៦អា មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
២.សូមភ្ជាប់ជាមួយនឹងឯកសារយោងដូចជា កាតសិស្ស និងអត្តសញ្ញាបណ្ណ ឬលិខិតឆ្លងដែន
៣. Follow Facebook Page របស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
៤. Like និង Share ផុសមួយនេះជាសាធារណៈ និង mentions មិត្តភក្ដ័ចំនួន ៥ នាក់រួចភ្ជាប់ជាមួយ screenshot ក្នុង comment

សូមជម្រាបថា ការចែកលើកទីមួយពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ ២០២៥ ចំនួន ២៥០សំបុត្រ ។ មកមុនបានមុន ធ្វើដំណើរបានភ្លាមៗ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាសុំធ្វើការរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌផ្សេងៗដោយមិនជម្រាបទុកមុនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTJA-pkAUsCQ-Am7YhWCvpJLKQ7hyphenhyphenwn0Mhm4YWM9mWStWWugTSfEmwJhexOBEjv5tvEqrEd4CoBvcIfgleJVuHwQevntTQfR_ULA0gjZ0zgsqLZP2x6bH4pRbvDqkSwxkaj4GKINg3_AduvwN-NYwxoWxMyGjErzf08QcomRioViuTZG1L-j8PxfBdtPQH/s1870/IMG_1683.JPG

«អាំងប៉ាវ»មានអត្ថន័យយ៉ាងណា ក្នុងប្រពៃណីទំនៀមទម្លាប់ចិន?

0

អាំងប៉ាវ ដែលក្នុងភាសាចិនហៅថា«ហុងប៉ាវ» ត្រូវបានគេស្គាល់ជាស្រោមសំបុត្រពណ៌ក្រហមៗ ដែលជាទូទៅត្រូវបានជនជាតិចិន ក៏ដូចជាខ្សែស្រឡាយកាត់ចិន ផ្តល់ជូនជាអំណោយក្នុងឱកាសសំខាន់ៗ ដូចជាបុណ្យចូលឆ្នាំចិន ពិធីរៀបអាពាហ៍ពិពាហ៍ និងថ្ងៃខួបកំណើតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjkVB51v0mYYZRRUIjaWxD_wcMRAaCHzXypLX2TaD0zzQfZlNx0wMY8T2kvJvsKmKQosHQUkb6W4LI-8ifCHT0GtCj0QkiolMe3UKu82eIJsLe5rRpKfs4fGwiCAIvZX_XHxIjZ_NXAKlWhi0F-UZmq8yW579tz7QGHfa1NSKjAykceqCbJnDPTPzuo6UM/s1200/image_2025-01-23_14-37-39.png

ជនជាតិចិនចាត់ទុកថា អាំងប៉ាវគឺជាស្រោមសំបុត្រនាំសំណាង ពោលពួកគេគ្រាន់តែចង់បានមករក្សាទុកប៉ុណ្ណោះ និងមិនរំពឹងទៅលើប្រាក់ដែលដាក់នៅក្នុងស្រោមសំបុត្រនោះទេ។ ជាទូទៅ អាំងប៉ាវពណ៌ក្រហមៗនេះ ត្រូវបានញាតិចាស់ទុំ ដូចជាឪពុកម្តាយ ជីដូនជីតា ពូមីង ចែកជូនកូនចៅ និងក្មួយៗ អំឡុងថ្ងៃចូលឆ្នាំប្រពៃណី ដើម្បីជាការជូនពរសំណាងល្អ និងសិរីសួស្តីកើតមានក្នុងឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxhOAkptmcsN3Rk8uMavMxPxHAYys1J4lA2yGlGe2vuv5xYZP9yta7d9b8vOOmbqCQ6kvTT6D2yHk1Blg0hy5hFq-j7_SYzsb0u_5t0-7wshoJnDvhr5X9gowyShkB0zo48gXGt7MejpHORcB5t5kFGHLmVVsjq3zt3IESmgImpLBNXlVr9xpsgjpyT6M/s1800/image_2025-01-23_14-37-40%20(2).png

ម្យ៉ាងវិញទៀត ប្រពៃណីនៃការផ្តល់ជូនអាំងប៉ាវនេះ គឺសម្រាប់អ្នកដែលរៀបការរួចប៉ុណ្ណោះ ជូនចំពោះអ្នកនៅលីវដើម្បីឲ្យពួកគេឆាប់ដល់គូរ ខណៈដែលថៅកែក្រុមហ៊ុនក៏អាចផ្តល់ជូនចំពោះបុគ្គលិក ដើម្បីឲ្យការរកស៊ីកាន់តែកាក់កបក្នុងឆ្នាំថ្មីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZ6BP1HS9rrSIvm-Ox5tQQrk2QkgBVA07ur1iYVL_A6oB_PgVUdpfiA2fsaCS164F5R2k-7x3Kgugb1RXkBgAHJXk_d0tWoo5lSyXLPSpxUdWosagsG4Is9A-Iud1sdJF2YEjwi3mqiUK-Zs-Smj6X9Srap3Sjjlq9mrYQqnwsPH0-Irsri7r1-FUblsV/s1020/image_2025-01-23_14-37-40.png

គួររម្លឹកថា តាមជំនឿរបស់ជនជាតិចិន អាំងប៉ាវ គឺបង្កប់នូវអត្ថន័យថា រុងរឿងរីកចម្រើន រកស៊ីមានបាន សម្បូរសប្បាយ មានសុភមង្គល និងកាក់កបគ្រប់ភារកិច្ចជាដើម។ យ៉ាងណា ក្រដាសក្រហមៗនេះ កាលពីដើមឡើយគឺគេមិនចាំបាច់ដាក់ប្រាក់ចូលនោះទេ តែក្រោយៗមកទៀត ក៏កែប្រែទម្លាប់ភ្ជាប់មកជាមួយប្រាក់ខ្លះៗផងដែរ។ យ៉ាងណា សម្រាប់ការដាក់ប្រាក់នេះ គឺទៅតាមលទ្ធភាពរបស់អ្នកផ្តល់ឲ្យ និងមិនមានក្បួនកំណត់ថា ដាក់ចំនួនប៉ុន្មានទើបល្អនោះឡើយ៕

មកស្គាល់ប្រទេសចំនួន ១០ ដែលមានមនុស្សចង់រស់នៅច្រើនជាងគេបំផុតក្នុងពិភពលោក

0

ថ្មីៗនេះគេហទំព័រ Wanderlust ដែលជាទស្សនាវដ្ដីទេសចរណ៍ឯករាជ្យមួយ មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចេញផ្សាយនូវចំណាត់ថ្នាក់នៃប្រទេសចំនួន ១០ ដែលមានមនុស្សចង់រស់នៅច្រើនជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥។ យោងតាម Wanderlust Reader Travel Awards ទិន្នន័យនេះគឺផ្អែកលើសន្លឹកឆ្នោតដែលជនបរទេសរាប់ម៉ឺននាក់មកពីប្រទេសចំនួន ១៧៧ បានបោះឆ្នោតជ្រើសរើសទីតាំងដែលពួកគេចង់រស់នៅបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIrZk-ngFZsqT2DPjsVhEZdm08O-HNlEkL6uex1HpiIQMVMPsL7DIVUYmsBwXs1qFSEhrUuK1tRH1_mKKdg7cX4-PF3hppcAKxxoTyAkxN264Gsq88KHLgy8oAIv6Nf6TcCI3W8terzZH3pf33ZqBhQCgdy5MJIZ0tU-zKH2vDehP3UGSkj-gUeJ1B0DlT/s1348/image_2025-01-23_14-26-08.png

ក្នុងនោះលទ្ធផលបានបង្ហាញថា ប្រទេសដែលគួរឱ្យចង់រស់នៅជាងគេលើពិភពលោកនោះគឺ៖
១.ប្រទេសអូស្ត្រាលី (Australia)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUh-NvcfspceDHeniLVcOqUyl-0gI6FRTgEP7rksNRE-AzC9P5tW2U3J8nwhhc2xC-AfS2WoXNnNaruMIOltOqDf81e1WNTrNUszsPC8qRDPApztW6v30pgnkaj1yqC1-_Phzv_zINXP1m-weHaSmnsgxl1ei-_bwkPX3TEOnUFcbUPSrLiF9tYepSb9Wt/s1110/image_2025-01-23_14-30-19.png
២.ប្រទេសកាណាដា (Canada)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtoKzqNpn9VxssG9oC5694VArOvaWxuQEE_RUUYIydwGza34ZSp73sSp1xcRfODugikuUgv-z64wpCLnYSIqT1jbOBpr0DHZrVZPNWBWce_YzN_ZuRt8iZNBFpCHaxABTB224Xol2XF3krL-oZoC7XVu9TySFNSwklTRhUDswMtMauuReeFm3GYamocyl5/s3840/image_2025-01-23_14-30-20.png
៣.ប្រទេសជប៉ុន (Japan)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEIQAE3qR6lbjnu_1qtLjPqHIhRsSUH8TTXuUBDCtRkgSLuC_qCFz7yL_dV7GRik5FRP8_wivyiUQNEhuf1sWPwGGCxQ91l9masb7V1uMVQwjxVxtg6IaQzK8SET6l4H7FtdILiJ2Lo_LqIC0OJ9ET2ceyX6vyDWOQnsuvCD5dVaK-AXHCOoFxPkU89o3N/s2107/image_2025-01-23_14-30-26.png
៤.សហរដ្ឋអាមេរិក (USA)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREi906gypuav7R_CfDHtW3xPFNSBawt7FUj0rZ2mC_2ulsAanWrGe5ymP68RVI4QjfHNiacmcQXQdahymklN3YSA1DbltLMubjoO9z9l5L8ZDs7fZLhoRzhO3EX2zHTqmWJ_jmDJ34k089zaeg5ZTrtXyk_Qqz39wyQPIvbA4FKExpBSQ3_kJkr-bjeV0/s1600/image_2025-01-23_14-30-28.png
៥.នូវែលសេឡង់ (New Zealand)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8N0pYZf33JgcUpAn_PH0BBeYMKJQbwoFuGuIbmi3WnHWM6_D7ygoFO_1C9PzAaTkJuAdzI5IMKiOrynqdFdadpqk5wQTGvRDItPxNUAbh0GbTw6AY2ftFs7c___yu6DealqBwm8GnDPe563aeEGZ9T29-_y7TdNCW4TijAtv8OXQe0OISEXSjhRj2Quy9/s1090/image_2025-01-23_14-30-28%20(2).png
៦.កូស្តារីកា (Costa Rica)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1h_Ruu2fH1MDBHsFLuDHlIijHxpfYxUvzyRncYx2Q2u-fsK8hJuFGYK8x_clRcTw4yq7Y0LPMMUZQGT7Ds3lQ3R1octvImy3nkS0Y-LmkYfCVu2dckj5F0Z_EcGIsQJZ5JmvyR2D7joZ2SpUcRXcPMLjos4WSs-zFFy3tfs58Z0x6mc3zRWN5MsCwuGQY/s1200/image_2025-01-23_14-30-29.png
៧.អាហ្វ្រិកខាងត្បូង (South Africa)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHwDmiB4_1lv6uuRUz8sp1cmlRixEh5_ewww_mm-DYSKHqr5-EKopcOsO1SqaR3weg8POuFY3pIY4s2eVHn7GslAYUBTevUL_URaiJ8VXmcYznHfgozCihCikNv30FBqFzmezFTChPzP2iM1M2teDi_XEA7ajgPszV9iibuN2HmG4_5r0SVdwX_Z-GTfjL/s1920/image_2025-01-23_14-30-29%20(2).png
៨.ប្រទេសប្រេស៊ីល (Brazil)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8i1uxwS9kTHWRd2j3BUmlqqZGNSwRVbfx3Si6ldu0iCY_caMEK4ZP8jrlUue8jSp5GmfrfoyWpyxLM6MSbRFh_ej7bJyLsyAiwiAGXhCh6OPL_fsDG1oEFEwVuhej5jC8K3vv00Cm1ks6iE2omEtE6MOOJvIv08Z8I39x01vVrpPOL55JoV3CMCNHpGN/s3072/image_2025-01-23_14-30-31.png
៩.ប្រទេសកូរ៉េខាងត្បូង (South Korea)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUCNkolVqYoy-DiypgZWG0_gUpZUsjInT6M_yULrT1VtacsI322A6iJbS3u116MIHoeMYNImyDUuecnOjAEFbjhLmp7wiKLW-OL4uldVhum6ijL_wmrhqT2KZq9A0L7A_4hIVw35MHeosLj4s7Ms5kO7LNHCYp-RrTu6-B-McAOPKsuqVp_U6U7RlTXIKU/s1920/image_2025-01-23_14-30-35.png
១០.ប្រទេសប៉េរ៉ូ (Peru)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5pXs37j1_Dkwc9nWyG0_3beZG0IBYxqhoPV_3FfbXU3VGaokHRNrOathi23AxkBZucsACohu0uFxrECcSH1ZCD5UZd1c2ETqkLRnrHKYxIaC5dm-ULYW4XcIjzCx71WKNBsyFtMAV2dvjWg002I9-0UG9bqN7SoKTv2zLZg3AKyFiQe-8iFzVLX4BkRPs/s2684/image_2025-01-23_14-30-36.png

មូលហេតុដែលមនុស្សភាគច្រើនបានបោះឆ្នោតជ្រើសរើសប្រទេសទាំងនោះ ជាប្រទេសគួរឱ្យចង់រស់នៅបំផុតក្នុងពិភពលោក គឺដោយសារពួកគេគិតថា ប្រទេសទាំង ១០ នេះមានសុខសន្តិភាពល្អជាងគេ ក៏ដូចជាមានសុវត្ថិភាព មានការគាំទ្រពីសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាពក្នុងការជ្រើសរើសរបស់បុគ្គល, ភាពសប្បុរសរបស់ប្រជាជនទូទៅ និងមានអំពើពុករលួយតិចតួចបំផុត៕

ក្រសួង ត្រៀមដាក់ដំណើរការផ្លាកលេខពិសេស សម្រាប់ម៉ូតូ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់នូវផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូនាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីផ្លាកលេខពិសេសសម្រាប់រថយន្តរួចមក ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1GOgf9RsUb_KS6Gv4n-p8RwAHSXhXdffW9eyRXz93woP7qZVIu_kfwm0jqc8sifwjNXnzQKub-y-4o8CBUCWeHoWcHh-fJlR690Is3ALbhR3mYYVLtA20Mpa6hMUxCt2xaMnX5nw6rBxaD1hiDVNwRU3THRey2LTa2kKLxbDLvipuj5GoevF7C7s72P0Z/s720/image_2025-01-23_13-24-38%20(5).png
បើយោងតាមគណនីផ្ទាល់ខ្លួនរបស់ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងថា៖”ឆាប់ៗខាងមុខនេះ នឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjifOUw5YQ9XGE994veAqhYtNZTNBpIDx2JPvBhf8xvqSzgsuxililGHPzNcsY-7SeF9vRpoBI5nI8C1Mdq1hDwjjT03esaZPFfLpPi3RkzN75qzWyZIT1yWSJIWd75b4mDXWr4cJGnsB1kh8JLl9R6umHZtK_bG00Vj66WEixtHIeg9U1ZX77KNPTA39Z9/s640/image_2025-01-23_13-24-37.png

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEk88C7bhlYDSnN96WmNj4PTaCxbTywcIoNI4zevEXT7mFiWS6-GIkZSAhE8PLnooV6iCJVYCLkEKxTOFYPzvEnF-MHsz9_Ocaw0vh0qHwfhQ-e-gdonkSyDaBUsPWA3v5qQvXLmcrTeY6-6-amBY0DJdILA9ZG9qYIPF4uEcVvAA4qQ8XYSObkp_pKssS/s1200/image_2025-01-23_13-24-38%20(3).png

នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសបានប្រមាណជាង ៣០ ៣៧១លេខ ដោយទទួលចំណូលបានប្រមាណ ១៨លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2zgrNwvBd2LkyO6YLOcaHvnl_YGok8Ys2ZsFRdSv5KSYO6G5v39v6swvYm17tRthhWn7uYVcd7izF_2oJBHEqK3oNarVDmDWpZF4l42ds4Pg0ZgsNlEQpKt-PPARSe_GWODM4Rq-hJ-7S-XvxI2lcpZ9yAQpWRtbI0AzK3w0WwfjOLUNyNUIOijr4eqcY/s1000/image_2025-01-23_13-24-38.png
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ កម្ពុជារកចំណូលបានប្រមាណ៨៨លានដុល្លារ ពីការលក់ផ្លាកលេខពិសេសដល់រថយន្ត ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនសរុបជាង១៧ម៉ឺនគ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUkvcVcIFrmFQWxyEzIr4vY7z-v0qrUwXkgOoaHwR0Y-nQoarAjXQReIQQHXUZygN8yAa1T08_cen6ddwTjSyXYgBTyGmkhKCEAwJ4zvqPRgb06gg2UhkoniXpuodi_Pr28idlNMtJq1sZesZzwgjFDAWbBotzpXwdaVQ71tbLBUKY43V4SLrajovHaveg/s768/image_2025-01-23_13-24-39.png

 

 

ទម្លាប់ និងអាការៈមួយចំនួនដែលបង្ហាញថា អ្នកកំពុងមានជំងឺខ្សោយតម្រងនោម!

0

ធ្លាប់សង្កេតមើលខ្លួនឯងអត់ ប្រសិនបើលោកអ្នកមានទម្លាប់បែបនេះជារៀងរាល់ថ្ងៃ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានជំងឺខ្សោយតម្រងនោមហើយ ដូច្នេះត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់បើទុកយូរអាចនឹងធ្ងន់ធ្ងរជាងមុន។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Zhuang Zhen ប្រធាននាយកដ្ឋានជំងឺប្រមាត់ និងប្រព័ន្ធទឹកនោម នៅមន្ទីរពេទ្យ Chang Gung ក្នុងទីក្រុងប៉េកាំង ប្រទេសចិន បាននិយាយថា ជំងឺខ្សោយតម្រងនោមដំណាក់កាលដំបូងគឺមិនមានរោគសញ្ញាច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC3bW-WjhYfumyrbSWaJKwvD3iv4GqPeRyvDzgYy43xu14TLlpyYxdGo1GMh_DsdCM8QNijfgAbyh9-pWGOb8TOrqb7RUbVWBPUauygDKHe74pgcYc1V2sqJtBbGwG875b9oXis-hVii8PsgJiTbutZhXz1dyaeU9gG_W1IMzQH5eoNNYwml3VOWVyo4jF/s1916/image_2025-01-23_13-55-29.png

ប៉ុន្តែជាទូទៅវាមានរោគសញ្ញាដូចជា ឈឺខ្នងញឹកញាប់, ពណ៌ទឹកនោមលឿងខ្លាំង, ហើមពោះ, ឈឺចង្កេះ និងជង្គង់ វិលមុខ អស់កម្លាំង, រួមទាំងមានអារម្មណ៍ក្អួតចង្អោរជាដើម។ លើសពីនេះដើម្បីឱ្យអ្នកដឹងកាន់តែច្បាស់អំពីជំងឺខ្សោយតម្រងនោមនោះ គឺទម្លាប់ប្រចាំថ្ងៃរបស់អ្នក តើអ្នកមានទម្លាប់បែបនេះទេ ប្រសិនបើមានច្បាស់ណាស់គឺអាចមានជំងឺខ្សោយតម្រងនោមជាក់ជាមិនខាន ព្រោះមនុស្សខ្សោយតម្រងនោមភាគច្រើនតែងតែមានទម្លាប់ដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5IjS9D2DQloYeHiHZbfeB5Q-8D-XJO-e6OsRcCntPAVGccusZz9iiVTlcGqKDBflq11EsBKseBrVF_6cZqts8a9RU9LpTINneZxhM618jzZIL00bKKNd-rmqq30RbKyXFiM5_qmlVixDvDwa4qiXS30pjISbVXFmPJegxJZSXaTsCQkf1Dv2UIuvP3Vnj/s2048/image_2025-01-23_13-55-30.png

១.ចូលចិត្តញ៉ាំអាហារដែលមានជាតិប្រៃច្រើន
២.ចូលចិត្តញ៉ាំអាហារសមុទ្រ និងផឹកស្រាបៀរ
៣.ចូលចិត្តអង្គុយនៅកន្លែងមួយក្នុងរយៈពេលយូរ និងមិនចូលចិត្តដើរច្រើន
៤.មនុស្សដែលខ្ជិលផឹកទឹក ឬមិនចូលចិត្តទឹក
៥.មនុស្សដែលនោមច្រើនដង ឬនោមញឹកញាប់
៦.មនុស្សដែលតែងតែចូលគេងយឺត និងក្រោកពីគេងយូរ
៧.មនុស្សដែលទទួលទានថ្នាំមួយចំនួនជាប្រចាំ។
ដូច្នេះប្រសិនបើលោកអ្នកមានគ្រប់ ៧ ចំណុចនេះគួរតែទៅព្យាបាលជំងឺខ្សោយតម្រងនោមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY3FHmo65tNYMPNKJ4YZVyXzGD02jR8WVHbmxFPGyViAr77b7v9gQzV2lBlahP7Yir3f9Kufp8gnkhiKgGzpVE07ZHvXAWOxEh_yC1TyMamkI0c-CttOOx8bMpzTuIb8_Uih9X_5YZGJhHMUGgrkNrxxtnUi84FMu60_rOn1p1OdScepHp-6uv9YG4Z2fY/s900/image_2025-01-23_13-55-31.png