Home Blog Page 643

ម៉ែសេះ និយាយតែមួយប្រយោគនេះបានរស់នៅនិងធ្វើការជាមួយ ប៉ីប៉ី ឌី ដល់សព្វថ្ងៃ

0

នៅពេលឃើញវត្តមាន ប៉ីប៉ីឌី នៅទីណាទស្សនិកជនតែងតែសង្កេតឃើញថាមានវត្តមាន ម៉ែសេះ នៅទីនោះដែរ ខណៈអ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនសើចសប្បាយតាមរយៈការសម្តែងបែបកំប្លែងៗជាច្រើន។ ការរាប់អានជិតស្និទ្ធប្រៀបដូចជាបងប្អូននិងការចាប់ផ្តើមរបស់អ្នកទាំងពីរគឺចាប់ផ្តើមនៅពេល ម៉ែសេះ ហ៊ានពោលពាក្យនេះទៅកាន់ ប៉ីប៉ីឌី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgWqLgyFjyDUbzM1RR4eVnd2EaMeBJC6_O-4zNVqMLsi7j5RJRiXLFjpbwBQKN1g-zlXluHGyBF7x4tknypjEZzcqTs-gFaUaXyFocmMwHTxV6WQ1oaqee_bNibDjsQplFxeWkak6Mj2xawtatku6Cj-7cNW6liygMshyOUVpyzhAIwWTci-JwnkfA86ZE/s960/image_2025-02-14_09-10-11.png
នៅក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ ម៉ែសេះ បានចូលរួមផ្តល់បទសម្ភាសន៍ដោយបានលើកនូវរឿងរ៉ាវជាច្រើនក្នុងជីវិតឃើញថាជាមនុស្សដែលធ្វើឱ្យគេសើចសប្បាយប៉ុន្តែក្នុងជីវិតពិតម៉ែសេះកាលពីមុនរងនូវការរើសអើងជាពិសេសគឺសមាជិកគ្រួសារតែម្តង។ ជាមួយនឹងការរៀបរាប់ពីប្រវត្តិរបស់ខ្លួន ម៉ែសេះ ក៏បានរៀបរាប់ពីដើមហេតុដំបូងៗបានរស់នៅនិងធ្វើការជាមួយ ប៉ីប៉ីឌី ដល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhNuKHn286rMFTx4WcCmVkD6BFM9PtMxuCXMywytqVpI4XYct3JIwNL6tiLX_kkDw7fmjaebhK-A-kba4yeFKs-iZFfPh3mjjELfbVlyrKYDwiClZT2MbqgPjFeXb5l0t0tDgqFOaB6RkASckFjpMPLJk3LgplD7daLFIYwu2Vvd5nWp-TLNS93i3GZZT7/s2048/image_2025-02-14_09-10-13.png
ម៉ែសេះ បាននិយាយថាដំបូងឡើយខ្លួនរស់នៅជាមួយម្តាយបន្ទាប់មកបានរស់នៅជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះថា ម៉ៃកូ ហើយក៏បង្កើតក្រុមរាំ។ ថ្ងៃមួយមានកម្មវិធីសប្បុរសធម៌ចែកសៀវភៅកុមារកំព្រាហើយប៉ះគ្នាជាមួយ ប៉ីប៉ីឌី ហើយខ្លួនហ៊ានទៅនិយាយនៅថ្ងៃសមឆាកលក្ខណៈលេងសើចថា «បងខ្ញុំចង់ថតវីដេអូជាមួយបងដែរ» ដោយសារខ្លួនជាហ្វេនម្នាក់ដែលបានឃើញវីដេអូ ប៉ីប៉ីឌី បាញ់គេនៅលើបណ្តាញសង្គម។ បន្ទាប់ពីនិយាយបែបនេះហើយប៉ីប៉ីឌី ក៏បានយកលេខទូរសព្ទ ចាំហៅថត ហើយក៏បានហៅថតរហូតមកដល់ឥឡូវ មកនៅជាប់ដូចជាបងប្អូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Ry4J8fapm2rZsmIicnAjV7a-vEM2pznktuJxbzplI3qlyhpnVEqDLnodr0PGhuQ4FMEB94thO0ktgOU31szWRy3UD2XpIAt4q3EDmtlephyphenhyphenZ4bbRh5XueNx1c0oL6jWXcAg-ulX8ZM0B6Z3Eer6gDuWL1M05dgAaVQJz_zxOX4iLl01RRpCU8G0BAIYn/s2048/image_2025-02-14_09-10-15.png

ក្នុងនោះដែរ ម៉ែសេះ ក៏បានទម្លាយទៀតថា មនុស្សដូចជា ប៉ីប៉ីឌី គឺមនុស្សមាត់អាក្រក់បន្តិច ប៉ុន្តែចិត្តល្អ ចេះជួយខ្លួនចូលចិត្តស្រលាញ់ ទោះបីជាមាត់អាក្រក់រាងកាច ប៉ុន្តែចិត្តនិងបេះដូងស្រលាញ់ខ្លួនខ្លាំង ប៉ុន្តែមិនឱ្យដឹងចិត្តនោះទេ ចេះជួយគេ ជួយខ្លួនអាចមានលទ្ធផលបង់រំលោះផ្ទះ បង់រំលោះធ្មេញដោយទទួលបានប្រាក់ខែជាប្រចាំពី ប៉ីប៉ីឌី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx4Krmu3AybMwtuLSIuEVqE61VDG5nNzsH2IkevhxTiwFm0S_KpdDigHqlCFRxPw0GkSFrC4vWVDdYtPCIvqpbOdtcyxboiFQ02d1GSKOZquCLzqZGP-leePcJxx7mr6yh81IcLMTWtpghZMb-xZxrVIIH7r6VogvZixA3AcW3n-_Q-B0msfcqErK0GnZW/s960/image_2025-02-14_09-10-16.png
ចំពោះសម្ព័ន្ធភាពរវាងអ្នកទាំងពីរក្នុងន័យជាស្នេហាវិញ ម៉ែសេះ បានបដិសេធថាអ្នកទាំងពីររស់នៅជាមួយគ្នាដែលពុំមែនជាទំនាក់ទំនងស្នេហានោះទេហើយពាក្យសម្តីដែលខ្លួនហៅ ប៉ីប៉ីឌី ថា «ប្តី» គ្រាន់តែជាពាក្យនិយាយលេងសើចតែប៉ុណ្ណោះតាំងពីយូរមកហើយមកដល់បច្ចុប្បន្ននេះ៕

ថៃ​ជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតកម្រិតហានិភ័.យនៅលើពិភពលោក

0

ប្រទេសថៃ ៖ ចំនួនពលរដ្ឋក្នុងប្រទេសនានាបានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបញ្ហានេះមិនគ្រាន់តែឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងអនាគតរបស់ប្រទេសទាំងនេះផងដែរ ។ តើលោកអ្នកជ្រាបទេថា ប្រទេសណាខ្លះមានអត្រាកំណើតទាបបំផុតលើពិភពលោក ហើយអ្វីជាមូលហេតុធ្វើឱ្យគ្រួសារភាគច្រើនសម្រេចចិត្តមានកូនតិច ឬគ្មានកូន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpBVPAZIPjvqi4aQOngPF7cSjF5lZ_yGQhA_WZnSPV5cP36AUCCA-PUPr-AGly6qnTsNfh5TW9u5zdwx5wDojo4CmIQ1xueMJXzVuPlC0WASxLmhhgcnr_-3OwKDUGRzo9VLimhkJCUgdSEg-70r3vR9YG47wm4yhw0L8gVwZ-cxKlJdMrhJjqwMxtM-Vi/s1024/image_2025-02-15_08-30-24.png
Global Statistics បានចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៥ មានអត្រាកំណើតទាបបំផុតលើពិភពលោក ដោយផ្អែកតាមការប្រមូលទិន្នន័យអត្រាកំណើតរបស់ប្រទេសនានា ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០២៤ ហើយការចាត់ចំណាត់ថ្នាក់នេះ គឺប្រទេសថៃបានជាប់លំដាប់ទី៣ ។ លទ្ធផលការចាត់ចំណាត់ថ្នាក់ធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំង ពីព្រោះបើថៃមានអត្រាកំណើតធ្លាក់ចុះជារៀងរាល់ឆ្នាំ គឺនឹងលែងមានជនជាតិថៃ នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNXhUMXQZ8IXydze56dWY9eS_f132D6h5kbLsXmA6NfzLPJBUSvheaaCZqinhIqd-dM0iWXb3aD9cYE63ZKotPzA368t12I5TwBaza3fFDSkI4PhDVFnk7YLPrzeli6WwY3TfWpuml1UDMkNbsvi7C9t1HcGMtylXPSgRywF85pCHcuB2cuP_as-jZ_oEk/s4095/image_2025-02-15_08-30-25.png
ប្រទេសចំនួន១៥ មានអត្រាកំណើតទាបបំផុតលើពិភពលោក និងជិតផុតពូជ រួមមាន ៖ កូរ៉េខាងត្បូង, ចិន, ថៃ, ជប៉ុន, អ៊ីរ៉ង់, ប្រេស៊ីល, កូឡុំប៊ី, ម៉ិកស៊ិក, ប៉ូឡូញ, តួកគី, រុស្ស៊ី, អារ៉ាប៊ីសាអូឌីត, ម៉ាឡេស៊ី, ម៉ារ៉ុក និងអ៊ុយក្រែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5k6Ik-zoRqP4O-vvP44s-advtv6c5C9E3-xtQ0zMv3NMHJWPARjqlHxchr_90qkWn4U5PmamaD5Q11ytwtqKvrYdMnheQOYBeKcchowm48RpzgVfBLoIt5cnGXo27umYmWmDVmqKL5RkrLWigd18MI31qUqcSYgBg-ks27HAv3gLiKxDYHeiijJCKnK5P/s1024/image_2025-02-15_08-30-31.png

ការចាត់ចំណាត់ថ្នាក់នេះបង្ហាញថា អត្រាកំណើតធ្លាក់ចុះបានកើតឡើងនៅប្រទេសជាច្រើន ជាពិសេស ប្រទេសអភិវឌ្ឍន៍ដែលពលរដ្ឋមានប្រាក់ចំណូលខ្ពស់ និងមធ្យម ។ ស្ត្រីបានរៀនសូត្រខ្ពង់ខ្ពស់, ធ្វើការងារចូលរួមក្នុងសង្គមច្រើន, មានប្រាក់ចំណូលផ្ទាល់ខ្លួន ព្រមទាំងអាចទទួលការថែទាំសុខភាព និងការពន្យារកំណើត ។ បច្ចុប្បន្ន ប្រទេសអភិវឌ្ឍជាច្រើន រួមទាំងថៃ មានអត្រាការស្លាប់ខ្ពស់ជាងអត្រាកំណើត ដែលធ្វើឱ្យចំនួនពលរដ្ឋធ្លាក់ចុះនាថ្ងៃអនាគត ខណៈប្រទេសក្រីក្រនៅតែមានអត្រាកំណើតខ្ពស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3WTQdaRJQZGKp6r_Ni3QlzxTMHyT5QGbp0pp4tL-bsV9VakdifTiaEKPMc1zfli3piD2QSanYfynZuth5r3uG3fNqrMtI3vQDgpP5A5V4vJsbXF89QCHGy1luxE8tff7ItQP_lBDpvZi6n_tTDQvZ0K4CqejpuOBqkBEt0w7WVHQQzoypKJZhyphenhyphenRlIuSe/s800/image_2025-02-15_08-30-32.png

កត្តាធ្វើឱ្យពលរដ្ឋប្រទេសអភិវឌ្ឍន៍ និងថៃមានកូនតិច ឬគ្មានកូន ដោយសារពួកគេមានការចំណាយច្រើនក្នុងជីវិតប្រចាំថ្ងៃ ហើយការចិញ្ចឹមកូនត្រូវការថវិកាច្រើនគ្រប់បែបយ៉ាង ។ លើសពីនេះ ស្ត្រីមានបន្ទុកច្រើនជាងមុន ដូចជា ៖ ធ្វើការរកប្រាក់ ធ្វើការងារផ្ទះ និងថែទាំកូន ៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើឱ្យបញ្ឈប់ និងលុបជាបន្ទាន់រាល់ស្នាដៃសិល្បៈគ្រោតគ្រ.ាត និងអ.សុ.រោះ

0

ក្រោយពីបទចម្រៀងដែលបង្កប់ពាក្យពេចន៍មិនសមរម្យមានការចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំទៅដល់អ្នកសិល្បៈឱ្យបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhINUTPT8tYOniNLjH2uBuTJN4THGW-3VRkpzG3ypc-Zk69y95EoMWGly_J55UmpNCMBjhGaS_W5osrQqX0ebgl1hKGCf796M2azmY_fFUJMMB5vWJV92zAjarsFYyYRSI4gFNlVCti4c14NmDPgi0fnWYTejz1U6SccVfPlfMyP1PS8SyX9kwQr52G58_u/s1280/image_2025-02-11_16-20-48.png

នៅថ្ងៃទី១៤ ខែកុម្ភៈ បានចេញសេចក្តីណែនាំថា ថ្មីៗនេះ មានអ្នកនិពន្ធ សិល្បករ សិល្បការិនី ជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការ មួយគួរឱ្យគោរពនិងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimh9aRHRhmNo2wYsrCJana0zk9oi9NBdKSYtoSHcOnngubRvrJ111zDwV9vpSDTxSAiOzEzhWhXhXfpHwSbNw85pzL5hic690YW2ul0vSls9VQwJn3LRFtU45FELr8Nm2O7DgiMSE5LyPtiZdTlG53dL9xR1Q8eiPrTZlsI5i0-6NKK-yiqflGxcTT4jru/s1284/image_2025-02-11_16-20-51.png

ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាព ទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការណែនាំ ដល់អ្នកសិល្បៈនិងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ ឱ្យបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS03TZcps38sb6EAqeaqxlynOk16G2GbyTFioRJ29gRrBnNXdvrl25oV9PGLoZmjP8L8zHPvdDGMey2oo_H-RORzlftFXt1Z8GsFl8o49b8FaAtU2kkO0pCIBz5YteRo8-zTaGy19TqpQFy6MNuzP8p_EnyEKhWUPxinbiI8sIeuNsRms7Re42_fPa2ESH/s960/image_2025-02-11_16-20-52.png

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម ឱ្យបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមាន ទាំងនោះក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។ ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន។ លើសពីនេះក្រសួងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួម សហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិ៕

ពលរដ្ឋអាមេរិកអាចដោនឡូតកម្មវិធី TikTok ឡើងវិញក្រោយពី Trump ពន្យារពេលការហាមឃាត់

0

សហរដ្ឋអាមេរិក ៖ អ្នកប្រើប្រាស់កម្មវិធី TikTok នៅអាមេរិកអាចដោនឡូតកម្មវិធីនេះនៅលើ App Store និង Play Store ឡើងវិញកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ពន្យារពេលការហាមឃាត់ រហូតដល់ថ្ងៃទី៥ ខែមេសា ខាងមុខ ។ លោក Trump បញ្ជាក់ថា លោកពុំពិន័យប្រាក់ក្រុមហ៊ុនផ្សេងៗនៅអាមេរិកដោយសារការចែកចាយ ឬជួយឱ្យកម្មវិធីវីដេអូខ្លីរបស់ចិនអាចដំណើរការបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0PJ2JhBkaRiyG_d496Rv_yzR9wxoXFxrol3xI_WmsmHej2IHrXzY8PfXn3jWUlIIrhzPhBgd1esL8UWJfLbrQSKf_su4q_5SfvMcOXQDZN6mYRJrTH_jPFwfqym9H1dPK9I5G72ae1D2wOG880FY4ORZZT71SbR0lh8vehkGA0fsWClL0p32wSu1IvkdO/s1200/image_2025-02-14_15-36-31.png

កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់នៅអាមេរិក ចំនួន១៧០លាននាក់ បានចាប់ផ្តើមផ្តល់សេវាកម្មឡើងវិញជាបណ្តើរៗនាពេលថ្មីៗនេះ ក្រោយពីកម្មវិធី TikTok ចេញផ្ទាំងខ្មៅបណ្តោះអាសន្ន ដោយសារច្បាប់អាមេរិកហាមឃាត់ពលរដ្ឋប្រើប្រាស់កាលពីថ្ងៃទី១៩ ខែមករា កន្លងមក ។ អាមេរិក និងប្រទេសមួយចំនួនបានបិទកម្មវិធីនេះ ព្រោះបារម្ភពីការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0nYFvrHhDgNidk3QFj1SOxIT39YVJvOJQR9DTgOQ7kz3bah4LjajO-7zieWZJfFJRlW9L3ZiUO8AfS8_2yaRnzWz4u3nUb9Ku7MoaFeoK7OmIMe-Hgs8ia0mtm5CmRnhn8iSJpM-Ak0yF_pV_u2k8W9Zf4yTSnj2sMo7s5xDStdxfQ1DlDlgDfONYD8eb/s1100/image_2025-02-14_15-36-32.png
ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិរបស់លោក Trump ក្រោយការស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា កន្លងមក គឺបានពន្យារពេលការហាមឃាត់ TikTok ចំនួន៧៥ថ្ងៃ និងទុកឱកាសឱ្យ ByteDance ជាក្រុមហ៊ុនមេ TikTok អាចផ្តល់សេវាកម្មនៅអាមេរិកបានមួយរយៈទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZpQ8167i6a4uyX6qX_qiKci6gFRBNB7-5gYabJGpLS9bUPYPCX7tq1FopSRF_ceL04iKmPaxF0dYe1gEln6RR4d_AeB9dR5YS_ThfBmP-eiury6xJoyRtEx8LObWn3Vcp-oIXzFOmJaQknezzKfkpK1pINyTIvUyNH-Gajf9RyAkzOCdAR0r1jQfqkDPK/s1200/image_2025-02-14_15-36-33%20(2).png

ក្រៅពីនេះ Apple និង Google ដែលជាក្រុមហ៊ុនគ្រប់គ្រង Application Store ឬទីផ្សារឌីជីថល អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរក, ដោនឡូត និងអាប់ដេត App ផ្សេងៗបាន ហើយក្រុមហ៊ុននឹងពុំប្រឈមមុខជាមួយការពិន័យតាមផ្លូវច្បាប់ណាមួយឡើយ ក្នុងការជួយឱ្យ TikTok ដំណើរការនៅអាមេរិកបន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9bnKmniCRtV2iAL9I1-dBA5eIGpzQ5dPfNEd1lyeXkO1tCP4-19H64Mt4aCFUn0L4IkRrbystHf3OeWTxZ8YpUMdRgFAfgLaufCuLQdX2YGqkjCCRZsRuacrsd_kxThhEPfcywvytZbL2boBUWK31MORmtj_26bnz6OF8GreBleiYEaMWlkhIPY7vX32/s1000/image_2025-02-14_15-36-33.png

TikTok គឺជាកម្មវិធីពេញនិយមមួយមានចំនួនដោនឡូតច្រើនលំដាប់ទី២ នៅអាមេរិក គឺចំនួនការដោនឡូតកើនឡើងរហូតដល់៥២លានលើក កាលពីឆ្នាំ២០២៤ ក្នុងនោះការដោនឡូតតាមរយៈ App Store ស្មើ៥២% និងការដោនឡូតតាម Play Store ស្មើ៤៨% ។ នេះបើតាមការដកស្រង់ទិន្នន័យរបស់ Sensor Tower ៕

Park Bom រងនូវប្រតិ.កម្មចម្រុះក្រោយហៅ Lee Min Ho ថា «ប្តី» ជាលើកទី២

0

តារាចម្រៀង Park Bom សមាជិកក្រុម 2NE1 បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតបញ្ចេញមតិជាថ្មីក្រោយពីបង្ហោះហៅតារាសម្តែងល្បីឈ្មោះ Lee Min Ho ថាជាប្តីរបស់នាងជាលើកទី២។ អ្នកខ្លះបានរិះគន់តារាស្រីរូបនេះធ្វើខ្លួនមិនសមនឹងអាជីព ខណៈអ្នកខ្លះថាការបង្ហោះនេះគ្រាន់តែពាក្យលេងសើចក្នុងនាមនាងជាអ្នកគាំទ្រតារាប្រុសរូបនេះប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbSETI1EpIMvkd7gFec-0Q_DI858JaWy0F-jhg_z2GSPY1iab2GIcGA63487dRoEtgjPWLCWIMWyfcnHNHx6s9OYOYZlTMqqtrZ6eByA96z80dNGPkQoTgsmSDy3_Q5OHIzbtxNrMra3JXwqTU9t90lpnJ-zmkYvlh33ZmtEUU3fe8JGp6oXGDFh2jYMt/s2048/image_2025-02-13_14-56-09.png

កាលពីដើមឆ្នាំ២០២៤ Park Bom បានបង្កើតពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយតារាសម្ដែង Lee Min Ho បន្ទាប់ពីបានបង្ហោះរូបភាពផ្សេងៗរបស់លោកលើ Instagram របស់នាងជាមួយនឹងពាក្យថា «Husband »។ ក្រោយលេចឮពាក្យចចាមអារ៉ាមនេះ តំណាងភាគី Park Bom បានបញ្ជាក់ថា តារាចម្រៀងរូបនេះគ្រាន់តែបង្ហាញពីការស្រលាញ់ចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រប៉ុណ្ណោះ។ អ្នកតំណាងរូបនេះបានពន្យល់ថា «ការបង្ហោះរបស់នាងលើបណ្តាញសង្គមក្នុងនាមជាអ្នកគាំទ្រ។ អ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOJeCxNNikaERidAIjOPZtJ6lLtigz85AcEfCZrdXddWm4EB_Sy_O0CMMMbNtHJ5hoK8Hyk9yA35Yas29EY6P9GRzPxs4TxvHfkjBALh1rtJP27FNUoaroISHgohophetMaxUDqUWm2C44BzPCQGryPuQ6FoONVHt9suc3jUbxXLJxSbLPv2663j8ZxFsU/s2048/image_2025-02-13_14-57-48.png

យ៉ាងណាមិញកាលពីថ្ងៃទី ១២ខែកុម្ភៈ Park Bom បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ Lee Min Ho ជាមួយនឹងចំណងជើងថា «My Husband» ។ លើកនេះ Park Bom បានបង្ហោះពួកគេនៅលើគណនី Instagram ថ្មីរបស់នាងដែលមានឈ្មោះថា haroobompark2025 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMEtcPAwiFtoEUM4aCoIV57xrZWcyQOtRnaBfD2uwVbZ6zQ_wVjZzJVrI3eiUL6bAinMSl2W2zWEHYnepxgISG7u_tO4jZdZz2EauyrBTM8ncGP5AvIAXNOh_ee10DiKdcB9mPHPBGEMYQz-OiaCmNu1Q5P7f2iWKFpvNPiWl39OOAZylUCg6Jq9s4yJq/s1000/image_2025-02-13_14-38-51.png

ការបង្ហោះជាលើកទី២របស់ Park Bom អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិយោប់ជាច្រើន។ ពួកគេបានសរសេរថា «ភ្នាក់ងាររបស់នាងដាក់កម្រិតគណនីផ្សេងរបស់នាង ដូច្នេះនាងបានបង្កើតគណនីថ្មី»។ ចំណែកឯអ្នកលេងអ៊ីនធឺណិតកូរ៉េផ្សេងទៀតកំពុងសម្ដែងការព្រួយបារម្ភដោយនិយាយថា Park Bom គួរតែមានអាជីពជាងនេះហើយចៀសវាងការបង្ហោះពីតារាផ្សេងទៀតក្នុងលក្ខណៈបែបនេះ និងថា នាងជាតារាល្បី ហេតុអ្វីបានជានាងប្រព្រឹត្តបែបនេះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibmLg8L_1aIs6YweDDGBmBlq3q9it-b5irqf95Zmpvrpyef0Elil5EnBoIM_d0lTW43AyduKRiLNYNtFENXGErPxTwMQOVJFAMIuABtULy-UCA1rC7SEN40lHoO7-kf8Qh1bw9YXj-yD-9ckkDaihtUBETocxRduE3APLE4fH3eQbff0mtLkTkKIM-2u-K/s1166/image_2025-02-13_14-38-52.png

នៅថ្ងៃទី១៣ ខែកុម្ភៈ យោងតាមអ្នកតំណាងតារាចម្រៀង Park Bom បានចេញបកស្រាយថា «យើងមិនអាចបញ្ជាក់ពីបញ្ហាដែលទាក់ទងនឹងការបង្ហោះ របស់សិល្បករដែលជាផ្នែកមួយនៃជីវិតឯកជនរបស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយដោយផ្អែកលើឧប្បត្តិហេតុពីមុនរបស់សិល្បករយើងសន្មតថាឧប្បត្តិហេតុថ្មីៗនេះគ្រាន់តែជាការបង្ហាញអំពីក្តីស្រលាញ់របស់នាងចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រ»៕

អង់គ្លេសផលិតឈីស និងយ៉ាអ៊ួប្រភេទថ្មីពុំប្រើប្រាស់ទឹកដោះគោធ្វើជាគ្រឿងផ្សំ

0

ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនអង់គ្លេសឈ្មោះ Better Dairy បានចាប់ផ្តើមផលិតឈីស និងយ៉ាអ៊ួប្រភេទថ្មីដោយពុំប្រើប្រាស់ទឺកដោះគោធ្វើជាគ្រឿងផ្សំ ហើយក្រុមហ៊ុននេះបញ្ជាក់ថា ឈីស និងយ៉ាអ៊ូប្រភេទថ្មីនឹងផ្តល់ផលល្អសម្រាប់សុខភាពអ្នកបរិភោគ និងពុំប៉ះពាល់បរិស្ថានដូចការផលិតតាមវិធីចាស់ដែលត្រូវចិញ្ចឹមគោក្នុងកសិដ្ឋានយកទឹកដោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cmJPFfn-NtbcdOzSRkLAOqrqg8FdXnESdwcRVQqhK9gLjH8STt2rNW2BY8cJKqP5cLOLT3Oe7bTaTIvR4WYH2BS8j7FC8MtHfTWMrgVI5CmFVJVA4CF-QEwS-Zwdkrw4NEtZeNEGhDrrkSYk6yO-KC0Idi3_d6-uozLYiX62vZ_5Alf9Fhs9D4xwWRTU/s1600/image_2025-02-14_14-25-18.png

ឈីសពុំផលិតពីទឹកដោះគោនេះ គឺជាការប្រើប្រាស់បច្ចេកវិទ្យាជាក់លាក់ហៅថា Fermentation ដើម្បីផលិត Casein ដែលជាប្រូតេអ៊ីនដ៏សំខាន់ ។ ក្រុមហ៊ុននឹងប្រើប្រាស់ប្រព័ន្ធការសរសេរកម្មវិធីឱ្យមីក្រូសរីរាង្គ (Microorganism) បង្កើតជាប្រូតេអ៊ីនសម្រាប់ប្រើប្រាស់ជាគ្រឿងផ្សំផលិតឈីសជំនួសទឹកដោះគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvxtkuiegpA-ejFuDwgenWiFZ4tLjSw0Y5D45k937nyrlaXMbnEfV2mO7tY4k8hb-g5SePDzsw8PjSyF2joQl8xPeygWx_tjUrFatkpp_7ARBI-Njlw9JFKi0y_vaq-FHgixc_69wIDH5OVLZxP1ISZpYgfmUOCyMuBX61WibItvCfQvnjWW0XwkWSWkKU/s1600/image_2025-02-14_14-25-19.png

រសជាតិឈីសដែលក្រុមហ៊ុនផលិត គឺមិនខុសគ្នាពីរសជាតិឈីសទូទៅទេ ហើយឈីសនេះថែមទាំងប៉ះពាល់បរិស្ថានតិចជាងការផលិតតាមវិធីចាស់ ពីព្រោះគេពុំចាំបាច់ចិញ្ចឹមគោក្នុងកសិដ្ឋានយកទឹកដោះ និងបញ្ចេញឧស្ម័នមេតានប៉ះពាល់បរិស្ថាន ។ លើសពីនេះ ថែមទាំងកាត់បន្ថយការប្រើប្រាស់ធនធាន ដូចជា ៖ ដី និងទឹកសម្រាប់ចិញ្ចឹមគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUXSX5SuGIA4h81Cq0w_8tx6-yh6vIMEksUUPo92GwJkAkBPMk-ypswDMn-gQ9bue2WfapKAFbsfe_PkhMYyhr-7tYD5M80jlfATHQJJZBE4fe7YGDtyeQawHNA1yf1F-g9rh-3jEuz6yXySVxu1HeuwQzVk8JGUP0dN3UTsAIOOcGUfA02DzjPoTLlNk/s750/image_2025-02-14_14-25-20.png

ឧស្ម័នមេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ ហើយឧស្ម័នមេតាន៤០% កើតឡើងដោយសារវិស័យកសិកម្ម គឺការចិញ្ចឹមគោ និងការផលិតទឹកដោះគោបានបង្កើតជាឧស្ម័នមេតាន ។ ក្រៅពីនេះ លាមកគោក្នុងកសិដ្ឋាននានា ក៏ជាបញ្ហាចម្បងនាពេលបច្ចុប្បន្នផងដែរ ។ ក្រុមហ៊ុន Better Dairy បានលក់ប្រូតេអ៊ីនទៅឱ្យក្រុមហ៊ុនធំៗដើម្បីផលិតឈីសគ្មានធាតុផ្សំពីសត្វ និងមានគុណភាពល្អ ព្រមទាំងសហការជាមួយក្រុមហ៊ុនផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEMgs60x-IvrqdY9g_b_PiFIypZs10QGoP-k2T54g7jTG77Rt8bh5aSGIeP5wKxdc_3NWdBozHkhz2admtjzcLLcorNWDzqk2UunzEd1G8CJaAO_h-pjsjMwZPHARTP4JcfSgAUnPMO5dbLtjUchPVfydxLBJt1nqcZV6mdGHXQEOhvvCGcTIqdjCa44YY/s970/photo_2025-02-14_13-09-28.jpg
ក្រុមហ៊ុនបានកំណត់គោលដៅពង្រីកការផលិតឈីស និងលក់នៅលើទីផ្សារធំៗពិភពលោកនៅឆ្នាំ២០២៨ ដើម្បីឱ្យអតិថិជនបានបរិភោគអាហារល្អសម្រាប់សុខភាព ។ ក្រុមហ៊ុនក៏មានបំណងឱ្យឈីស និងយ៉ាអ៊ួនេះអាចប្រកួតប្រជែងជាមួយផលិតផលចាស់លើទីផ្សារផងដែរ ទាំងផ្នែករសជាតិ និងការរលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUXYLWAqRfcbGwWqkzCNyw636Smw-wDVU8MFDrXzkxrP_1IIs7oX6GEcJN0Bk1ddcDy4xgEctIZ_DyEIgyWFRmqJ9VzTeUUiQ6HSR__bG63GI-yxHAHJB8kpoaezlY__s4VUwQvumF_k3kQnalYqsE1y5lucQPGJGYUxBiTsZy3PkhKOgV4XcdMRa578H-/s973/photo_2025-02-14_13-10-45.jpg

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបង្កើនសមត្ថភាពផលិត និងសុំលក់ផលិតផលលើទីផ្សារអាមេរិក ។ ការផលិតឈីស និងយ៉ាអ៊ួនេះបានបង្ហាញពីទិសដៅថ្មីនៃឧស្សាហកម្មអាហារផ្តោតលើនិរន្តរភាព ប៉ុន្តែពុំប៉ះពាល់គុណភាពអាហារ ។ បើការផលិតឈីស និងយ៉ាអ៊ូតាមបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ វាជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងការផលិតឈីស និងទឹកដោះគោលើពិភពលោក ៕

ស្អាតប្លែក! តំបន់ទេសចរណ៍ ៥ កន្លែងនេះគឺកំពុងពេញនិយមខ្លាំងនៅប្រទេសហ្វីលីពីន

0

ហ្វីលីពីនជាប្រទេសប្រជុំកោះ ដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិប្លែកៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាឆ្នេរសមុទ្រ កោះ កន្លែងប្រវត្តិសាស្ត្រ ព្រៃឈើ ទិដ្ឋភាពបាតសមុទ្រ ភ្នំភ្លើង និងដីទួលជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC1mFUHBh-F_e__2_xGs4uBjmrB7r0SO9jKGskh5EhIoo8ssyuT4bvAtiXywRY9aZgmoniULRYR4hi7Qem5kx1QbrAaAAxSk38u8lrRP_s9Wik1-yKr28QqeRYg-HhfWcDK-CFfMc5X6R4w5Y79WAO5dGZpG2Ifc5FOSRrHSTGa0rQYmX1GXshfSg6b2Ho/s2560/image_2025-02-14_13-45-01.png
ប្រទេសហ្វីលីពីនមានទីតាំងនៅចុងភាគខាងកើតនៃទ្វីបអាស៊ី ដែលមានកោះជាង ៧០០០ ភាគច្រើនមានប្រជាជន និងជនជាតិភាគតិចកុលសម្ព័ន្ធរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjWdaOp2_RNdi_NeBiPfZLhzH9qYHqKZcexw5Dlhzha1d0QXYoLSpY7lUoKSEdzUbaKW4I6v0GBzrzxYu3pOx7KisNJ9vJxrH4qjcsUG8vH8k7h8iia0zAOW8q02Hkz1y-t4YkSATVaTczm1veZm-1mA3Nmp5iUEom9mXCKh7ilnCEJukRRTPq_OjbkWEf/s1020/image_2025-02-14_13-45-04.png

នេះបើយោងតាម Lonely Planet ដែលគេហទំព័រទេសចរណ៍បរទេស មានទីស្នាក់ការនៅប្រទេសអូស្ត្រាលី បានណែនាំគោលល្បីៗជាច្រើនជុំវិញពិភពលោក ក្នុងនោះតំបន់ទេសចរណ៍ ៥ កន្លែងខាងក្រោមនេះគឺកំពុងពេញនិយម និងទាក់ទាញខ្លាំងបផុតនៅប្រទេសហ្វីលីពីន៖

១.កោះ Palawan៖ គឺជាកោះមួយដែលមានលក្ខណៈពិសេសជាងកោះនានា ដោយសារឆ្នេរសមុទ្រនៅក្បែរផ្ទាំងថ្មធំៗ និងមានផ្ទះប្រជាជនជាច្រើនរស់នៅទីនោះ។ នៅពេលលោកអ្នកមកដល់កោះ Palawan នឹងបានឃើញវាលខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វង់ឆ្លុះដល់បាត ខ្យល់អាកាសត្រជាក់បរិសុទ្ធ ទីធ្លាធំល្វឹងល្វើយ អមដោយបរិយាកាសអ៊ូអរ មានសុខសុវត្ថិភាព បង្កើតបានជាទិដ្ឋភាពដ៏ល្អឥតខ្ចោះមួយដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg4abAAMP3jwJEiV6b0DDt5G0xZszz-pTksbUbjSBchuVKmUAjIRlsLz8s-jG_NakccRxV_F07bKUT-wOy1_NtkKQIRpbQMwleCkhRq4iWcZZWsc7spZKRWMgnLuuiAylzadOkTD2ATs-rTB5bq2Mz4wdihiERxHXTr6jdSa-xZFtuj0srRIWmOAsqS5HQ/s1108/photo_2025-02-13_13-33-28.jpg

២.ភ្នំភ្លើង Mayon៖ ភ្នំភ្លើងនេះមានកម្ពស់ ២,៤០០ ម៉ែត្រដែលមានរាងកោនស្អាតល្អ ខណៈភ្ញៀវទេសចរទៅលេងទីនោះអាចបោះជុំរុំ ដើរឡើងភ្នំ មើលសត្វបក្សី និងថតរូបទេសភាពខៀវស្រងាត់ អមជាមួយផ្សែងពពកតាមជើងភ្នំយ៉ាងមានក្តីសុខ។ Mayon ជាភ្នំភ្លើងសកម្មជាងគេបំផុតនៅប្រទេសហ្វីលីពីន ដែលបានផ្ទុះ ៤៩ ដងក្នុងរយៈពេលជាង ៤០០ ឆ្នាំកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohIJjNUcDoiWofgERdYDkv9QQ6Gju6S9B_PnYhhsLFukHBwr34LNoztJ0S2k7KJTeWesaZhW_Bf9A0cF0oj5mSioz87tvLCiVUsh9wnVQwv33AsOa49EJpLr1phnwzTBpSoC0iaUfa3YT4gv7Ot9LWnH0wj_ztkCtAtQtsUCWj2MAWTE73L5Wx9gYIvCJ/s1280/photo_2025-02-13_13-38-45.jpg

៣.កោះ Malapascua៖ គឺជាកូនកោះដ៏តូចមួយ និងជាភូមិអ្នកនេសាទដ៏ស្ងប់ស្ងាត់ ហើយក៏ជាកន្លែងមុជទឹកដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរដើម្បីមើលត្រីចម្រុះគ្នាផងដែរ។ នៅទីនេះមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាដូចកញ្ចក់ចាំងផ្លេកៗ ដើមដូងដុះតម្រៀបគ្នា និងមានសួនផ្កាថ្មចម្រុះពណ៌គ្នាយ៉ាងច្រើន បង្កើតបានទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiquSDG2ilCMz4ImsocGYMFEZZiIL2wFzwlHpwob6QCXL1pjOKU83LxgDMjMcOf4EWxUTDQ-UePQSmheTjQnI2yFFA6C4DCRbKn-JFlcgFyX9iV6cvRkpczn1hHLEbUFmjWd92BF72lku7yymcBYGl61EcnVdTgoePIVaSZwdcSFcpiNv8_3XEaeTLkq3N/s612/photo_2025-02-13_13-40-21.jpg

៤.ទីក្រុង Tagaytay៖ ទីក្រុងនេះមានភ្នំភ្លើង Taal ដែលបានបន្សល់ទុករណ្ដៅដ៏ធំមួយ និងក្លាយជាទន្លេកណ្ដាលកោះយ៉ាងស្រស់ស្អាត។ ភ្នំភ្លើងកណ្ដាលទន្លេ ត្រូវគេមើលឃើញមានផ្សែងហុយៗ តាមថ្ងៃខ្លះ ដែលបង្កើតភាពទាក់ទាញមួយទៀតសម្រាប់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4D5uL-Z0UiqszKQ0fHtOEE7j79-ru-htulgoYLmuAnMqxM6szrDRUJtWlf0lguXos-BcS6SdeX23jG8IeQ7wCJNS-Y4UEX_bpVpRGLAHInQrYk-M300yLzcZN4NCSkMD4BAFoZYorq4obawpLiS4hbnzICVbW4ne_2wdJKPLTuiurd586jkG4pu9nlvX/s1024/photo_2025-02-13_13-41-56.jpg

៥.វាលស្រែថ្នាក់ៗ Banaue៖ ជាការពិតណាស់ ភ្ញៀវទេសចរដែលចូលទស្សនាប្រទេសហ្វីលីពីន គឺមិនដែលមើលរំលងវាលស្រែនេះនោះទេ ព្រោះវាត្រូវបានគេកាប់គាស់តាមជើងភ្នំអស់រយៈពេលជាង ២០០០ ឆ្នាំមកហើយ គឺជាវាលស្រែបុរាណដែលបន្សល់ទុកមកដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMZfjrpZuGRHLLnGqyaTh7EGc9K_tuJmjLbexCz3AtZzZoW6GzbopmlxuJr38t30XYy_ImbKCXR6LC5oXuG7BWH1BCWA3PE_UeiupLl_d3GEVfTnwSNkaAJ59Ut6g1r8c0Xww31Lxhw3cbzB2jJtUXKgR7mKx8zWZf8FL8Q84r4tUbOMiZxKHtfd8PCvJ2/s1280/photo_2025-02-13_13-44-32.jpg

ទម្លាប់ ៣ យ៉ាងដែលធ្វើឱ្យអ្នកមិនសូវមានភាពទាក់ទាញ ទោះបីមានសម្រស់ស្អាតក៏ដោយ!

0

ទោះបីជារូបសម្បត្តិរបស់អ្នកមើលទៅស្រស់ស្អាត ឬស្រស់សង្ហាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ នឹងធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញយ៉ាងងាយ ក៏ដូចជាមិនសូវមាននរណាម្នាក់ចូលចិត្តអ្នកឡើយ ដោយទម្លាប់អាក្រក់ទាំងនោះរួមមាន៖

១.មិនចេះលេងសើច៖ យោងតាមការសិក្សាឆ្នាំ ២០២១ ដែលបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្តី Journal of Positive Psychology បានបង្ហាញថា មនុស្សដែលអសមត្ថភាពក្នុងការលេងសើច គឺអាចបង្កើតភាពតានតឹង និងរំខានដល់អន្តរកម្មសង្គមធម្មជាតិ។ ទម្លាប់នេះក៏អាចបង្ហាញពីភាពរឹងមាំជ្រុលពេក និងកង្វះការកោតសរសើរចំពោះភាពប៉ិនប្រសប់ ជាហេតុបណ្តាលឱ្យអ្នកគ្មានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjybEFGncP_GtZl_tn7JxbwPkhlYeduBZSD6eZhCYWhWAg9VfEyKQnLLfcS3ddZsP8tXYll9AVX7kZunZ5cdlNO2f2hyMgTQPhjuCc_OlAJBFWhMUQLuCINVa4AsRZQoVylqk4TR07C5eYVFNiT-qFHg864x0GjgvfZMDcHQm3UBoc-Eg0orwaJ-oZKKxyX/s600/photo_2025-02-13_16-30-06.jpg

២.ប្រកាន់ច្រើន៖ ការប្រកាន់ច្រើនពេកពីកំហុសរបស់នរណាម្នាក់ ធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នកមិនសប្បាយចិត្ត ឬមានអារម្មណ៍ថាតានតឹងនៅពេលដែលពួកគេនៅជិតអ្នក។ ដូច្នេះអ្នកនឹងបាត់បង់ភាពទាក់ទាញយ៉ាងងាយ ឬក៏មិនសូវមាននរណាម្នាក់ចូលចិត្តអ្នកជាដើម ដោយសារអាកប្បកិរិយាដ៏តឹងរ៉ឹងហួសហេតុរបស់អ្នក។ ដូច្នេះដើម្បីដោះស្រាយទំនោរនេះ អ្នកគួរបើកចិត្តឱ្យទូលាយ ក៏ដូចជាផ្តល់ការគាំទ្រជាវិជ្ជមាន និងការឆ្លើយតបយ៉ាងក្លៀវក្លាចំពោះព័ត៌មានវិជ្ជមានរបស់ដៃគូ រួមទាំងបង្កើនការពេញចិត្តនៃទំនាក់ទំនងជារួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjLHj4twQWlH4YzIDhYODZcySnRTijYJDAwxlx8II6o2USdTSN8wAfqWrURCfuzdvOeks-pWDG3NpG6YWWjO1qfprIMfbS6luQ8mH8UGTTGyHU9gyPBiYJkE-BwXMkYe_JjymrwN3yaBzImR6ZVSzxus3grWWD1mceVLtR9nqAGNNqNMwn7W45XDL087fy/s981/photo_2025-02-13_16-30-07.jpg

៣.ចូលចិត្តសន្យា៖ មនុស្សដែលចូលចិត្តសន្យាតែមិនធ្វើ ឬធ្វើមិនបាន គឺអាចបំផ្លាញទំនុកចិត្តរបស់មនុស្សជុំវិញខ្លួន បង្កើតបរិយាកាសដ៏អាក្រក់មួយ ធ្វើឱ្យគេខកចិត្ត ក៏ដូចជាបំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួន រួមទាំងខ្វះវិជ្ជាជីវៈ។ ដូច្នេះដើម្បីដោះស្រាយទម្លាប់នេះ ជម្រើសដ៏ល្អគឺអ្នកត្រូវនិយាយបដិសេធចំពោះការសន្យាដែលមិនអាចរក្សាបាន ឬមិនអាចធ្វើបាន។ ហេតុនេះហើយ ការធ្វើតាមការប្តេជ្ញាចិត្តរបស់អ្នកជាប្រចាំ នឹងបង្កើនភាពជឿជាក់ ក៏ដូចជាបង្កើនភាពទាក់ទាញរបស់អ្នកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj73T2sx2y5xLE3tpUcIXbfSl6pszvHW9slkUlOf97alo0l2mR1S9oDFwWvCCsoJD3pen_wUWkTwA3200yVM-BFFQBOkiClMvi2oSaBYqAnhzuTxp6Io54Hg2V07W4onfIcV74lz8mE_jEZASJpNpTngJ_7Dpn0nBU9_CGYp4H9irgpOufckCFEx3gWE1FQ/s735/photo_2025-02-13_16-30-08.jpg

ញ៉ាំបន្លែទាំងនេះរាល់ថ្ងៃ ជួយការពារលោកអ្នកប្រឆាំងនឹងជំងឺមហារីក!

0

តើលោកអ្នកជ្រាបទេថា បន្លែផ្សេងៗនៅក្នុងផ្ទះបាយ ដូចជា ៖ ខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ អាចប្រឆាំងនឹងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព មិនចាញ់ផ្កាខាត់ណាខៀវ ។ លោកគ្រូពេទ្យនៅតៃវ៉ាន់ឈ្មោះ ចាង ស៊ឺហឺង និយាយថា បន្លែទាំងនេះមិនត្រឹមតែជួយបង្កើនក្លិនដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរដោយសារធាតុផ្សេងៗប្រឆាំងនឹងកោសិកាមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjea5zOiRFOResuhtufblWOpHWiy32ircvPaYS0jO2KncdCd4OtpOZMLDiA4wZDGCXkhuEnCGK1AreuHupa8JIfLHX4DUaKU0IhTpwrvSLWhhLlm-U1saXt5JumI1RySKcuh7Rdc3o3pMQOyePKgqLs-1kDW_JpBoCHxKSn9gY2ezk6sUwH16Ak1z0biTde/s894/image_2025-02-14_13-36-33%20(2).png

លោកគ្រូពេទ្យបានចែករំលែកចំណេះដឹងតាមរយៈប្រព័ន្ធ YouTube របស់ខ្លួន ដែលមានចំណងជើងថា «បន្លែទាំងនេះជាអាវុធសម្ងាត់ប្រឆាំងនឹងមហារីកដ៏ពូកែបំផុត» ។ លោកគ្រូពេទ្យនិយាយថា ពេលយើងហាន់ខ្ទឹមបារាំង វានឹងបញ្ចេញសារធាតុ SPSO ហើយពេលសារធាតុនេះប៉ះជាមួយស្រទាប់ភ្នែករបស់យើង វានឹងបង្កើតជាតិអាស៊ីតស៊ុលហ្វួរិកតិចតួច ធ្វើឱ្យយើងចេញទឹកភ្នែកដើម្បីលាងជាតិអាស៊ីត ។ រីឯស្លឹកខ្ទឹមក៏ដូចគ្នាដែរ ប៉ុន្តែស្លឹកខ្ទឹមមានសារធាតុប្រឆាំងមហារីកតិចជាងខ្ទឹមបារាំង ទើបយើងពុំសូវហូរទឹកភ្នែកដូចពេលចិតខ្ទឹមបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNKTOrX5yQEjnevMguahu4Q5Ppo7mzfCTo2eFDma2xyvcx_0MlDqUsGpp4FVMTm5P5p3pG4LnGcb9SpwE2eCMSYNaoCT9Ke20Zc-CNcFWYMNk91hZdp_0aOb0cKPfsAXOr7azIZg3Fh-Q4AYA0sg_gPXBNRiR3vhWicSJIZ5Gr4WRTnlbiVXPkW18AaVmj/s1200/image_2025-02-14_13-36-33.png

ខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ សុទ្ធតែមានក្លិនខ្លាំង ហើយបន្លែទាំងនេះសម្បូរដោយសារធាតុ Quercetin និង Flavonoids ប្រឆាំងនឹងជំងឺមហារីក ព្រមទាំងជួយបង្កើនក្លិនអាហារ ប៉ុន្តែពុំគួរបរិភោគច្រើនពេកទេ ពីព្រោះវាអាចធ្វើឱ្យមានក្លិនមាត់ ។ ការស្រាវជ្រាវពីជំងឺរាតត្បាតទ្រង់ទ្រាយធំបង្ហាញថា អ្នកដែលបរិភោគបន្លែទាំងនេះរាល់ថ្ងៃ គឺអាចធ្វើឱ្យហានិភ័យកើតជំងឺមហារីកផ្សេងៗធ្លាក់ចុះ ដូចជា ៖ មហារីកក្រពះ, មហារីកក្បាល និងបំពង់ក, មហារីកបំពង់អាហារ, មហារីកពោះវៀនធំ, មហារីកសួត, មហារីកក្រពេញប្រូស្តាត និងមហារីកសុដន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyAteaSZiydtDVrYO4CeyaQHWFwkLBopXMZ_abwQK2jPqHpwkrjWXd31W4CRwZvtL9tmaQEW1nrhOICZKpZSPeCL5hw5acQBjaCRbCUeLDGbx_mXcfhMfa4EkZ5luBRAvbTMQPEtTp9WrCeKdHE8-m2wn_33wlx4LoAwTtXXhZA-J1DRk4nz1scvH77ZWQ/s1500/image_2025-02-14_13-36-35%20(2).png

តើគួរបរិភោគខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ ឆៅ ឬឆ្អិន ទើបអាចប្រឆាំងនឹងជំងឺមហារីកមានប្រសិទ្ធភាព?
ការបរិភោគបន្លែទាំងនេះឆៅ អាចជួយបង្កើនប្រសិទ្ធភាពប្រឆាំងជំងឺមហារីកខ្ពស់បំផុត ប៉ុន្តែគួរហាន់ខ្ទឹមបារាំងទុករយៈពេល១០នាទីសិន ចាំបរិភោគ ។ រីឯការបរិភោគឆ្អិន គួរប្រើប្រាស់ខ្លាញ់ឆាបន្លែទាំងនេះដោយបើកភ្លើងតិចៗ (ប្រមាណ ១៦០អង្សា) ចាប់ពី៤នាទី ទៅ៨នាទី ដើម្បីឱ្យវាបញ្ចេញសារធាតុប្រឆាំងមហារីកកាន់តែច្រើន ។ វិធីល្អ គួរបរិភោគបន្លែទាំងនេះឆៅ និងឆ្អិន ឆ្លាស់ពេលគ្នាដើម្បីទទួលបានអាហារូបត្ថម្ភខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfm4SWw10KvXcSHiZzzAQnJ9wJy812Qmd3YnFG9psZEVwUsQ-U3YbJlk4k8XkMP55AnorXFALu6T3dPVXWr3t-40dpTqt4VxPm0d2ckpnlTq5TTd3s3amqcNB3aVrs-JUFSMUwc-84Q2xIeuP45ICZeNdow4q4Zq3UsJCX6Ap_SemAefZGd3_WXDS7NnQG/s1280/image_2025-02-14_13-36-33%20(3).png

ចុងក្រោយ លោកគ្រូពេទ្យផ្តាំផ្ញើថា បន្លែទាំងនេះមានជាតិពុលសម្រាប់សត្វចិញ្ចឹម ដោយសារវាមានសារធាតុ DPDS ដែលអាចធ្វើឱ្យសត្វចិញ្ចឹមស្លេកស្លាំង ។ បើករណីធ្ងន់ធ្ងរ សារធាតុនេះនឹងធ្វើឱ្យសត្វចិញ្ចឹមមានបញ្ហាបេះដូង និងផ្លូវដង្ហើម ហើយយើងគួរចៀសវាងផ្តល់អាហារមានបន្លែទាំងនេះឱ្យសត្វស៊ី និងប្រុងប្រយ័ត្នកុំឱ្យសត្វចិញ្ចឹមចូលក្បែរយើងពេលហាន់បន្លែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VsuLEjP_8fZGHP9nCOeIybjc5U-SPBL5sYINL9bKx-NemTJun3iMidIdC6_viUY2-eA0QIY9gcPLNF4xVhX7u16GI-vPoQAUzgr21FB8h9Lnstx95PHvRITAY3k3HZxM8bQxWPrttNgflAQd8iZhK8HWgeiTSk96yHV1oV2X8ZuoQ7-zm9PyKNfN8w6h/s1200/image_2025-02-14_13-36-35.png

មកស្គាល់មហាសមុទ្រដែលក្តៅ និងត្រជាក់ជាងគេនៅលើភពផែនដី!

0

នៅលើភពផែនដីយើងនេះ អាងមហាសមុទ្រត្រូវបានបែងចែកចេញជា៥ ខណៈពួកវាមានសីតុណ្ហភាពខុសៗគ្នា ដោយមានខ្លះត្រជាក់ និងខ្លះទៀតក្តៅ។ ដូច្នេះហើយ តើលោកអ្នកដឹងទេថា មហាសមុទ្រណាខ្លះដែលក្តៅជាងគេ និងត្រជាក់ជាងគេនៅលើពិភពលោក? យោងតាមគេហទំព័របរទេស Live Science មហាសមុទ្រដែលក្តៅជាងគេនោះគឺមហាសមុទ្រឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilDfxcJyQ6JXyuv2-NI_0VIHs7nInjhyphenhyphenX5B-I8GV_UsjKOGU8hZgPcJr9hfeWEDAPtNuXSfLmg1yLdwTbD3dxqeoQaEi77FlSgX5ucuRD7OT9e2O89VTIs9Ijx9IR5gOnCwcN9aRUXazPEdQpF367kMGy47MZPt_Fasnk3ADk_VKv2lxHa2WkZj_wIg8Jk/s800/image_2025-02-14_13-29-31.png

មហាសមុទ្រឥណ្ឌា (Indian Ocean) គឺជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថា ក្តៅបំផុតនៅលើភពផែនដី ដោយសារតែមួយផ្នែកធំរបស់វាស្ថិតនៅក្នុងតំបន់ត្រូពិច ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះ ២០ ទៅ ៣០ អង្សាសេ។ ក្រៅពីមហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean) ក៏ជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថាក្តៅបំផុតទីពីរនៅលើភពផែនដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqJuPHcN01XZO-2PEe_L4N-OXQ_YvbHQc9MiO81Lr37tmD3e11jZ873qERbW13n9H-LMUg496OoPL4mDlGncvoAmWIMgQMbAjTAnIcR-HbVh5y90q4G7quqsQn4C2Z9tB4Xqc4N9ME37y4m4dp52NVWS_t_Ftsh53T5BuY-5Zn8mNyanx_LjAJKyRnoVzC/s1200/image_2025-02-14_13-29-31%20(2).png

ដោយសារតែវាស្ថិតនៅតំបន់ក្បែរខ្សែអេក្វាទ័រ ដែលមានកម្រិតសីតុណ្ហភាពឡើងដល់ជាង ៣០ អង្សាសេ។ រីឯមហាសមុទ្រអាត្លង់ទិច (Atlantic Ocean) ដែលគ្របដណ្តប់លើផ្ទៃផែនដីជិត ២០ ភាគរយវិញ ត្រូវបានគេចាត់ទុកថា ជាមហាសមុទ្រក្តៅត្រជាក់ ដោយសារកន្លែងខ្លះស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំង ដូចជានៅក្បែរតំបន់ប៉ូលជាដើម ខណៈខ្លះទៀតនៅក្បែរខ្សែអេក្វាទ័រ គឺវាមានអាកាសធាតុក្តៅបែបត្រូពិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN_2kEMvvhb72mM-qFhlFEjryxan2_nnKXOF4gb2OvSSFChAh6GViuR2HYdeNTIRsVjQfhuL1a-TTQr_yw5Tt7u1Dg_oRXlvSf8FSVj6mZy2JJ_B18MPYyNyVEabf_jEi50jmUc1ZXzwRe-ffBNH5sQNuAWcOHJZoyN9DJS9x5-NbVOjwH5Egs52SrDNsf/s1280/image_2025-02-14_13-29-31%20(3).png

ដូច្នេះសីតុណ្ហភាពជាមធ្យម របស់មហាសមុទ្រអាត្លង់ទិច គឺចន្លោះ ២ ក្រោមសូន្យអង្សាសេ ទៅដល់ ៣០ អង្សាសេ។ ចំណែកមហាសមុទ្រខាងត្បូង (Southern Ocean) ស្ថិតនៅចំណាត់ថ្នាក់ទី៤ នៃមហាសមុទ្រដែលត្រជាក់ជាងគេលើពិភពលោក។ មហាសមុទ្រនេះព័ទ្ធជុំវិញដោយទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូង ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះ ២ក្រោមសូន្យអង្សាសេ ទៅដល់ ១០ អង្សាសេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXH19aMpzcJdhyn6pn5bSz0ITouQvdR400H4eX2IuWMtaPtih_XazUuC_qzrsHeUHBjnag78GIxImUajVC_CDkZi5U4llK6VsCDrnDxbsST92ht4Y0McKhL4_LydZV_BE08rYEWigO-favgz7N2uTL_XM6JIqn0rCZyrF6HqhEuNYtDxZ5iw2rZYA-oH1r/s3672/image_2025-02-14_13-29-32.png
ចុងក្រោយមហាសមុទ្រដែលត្រជាក់ជាងគេនៅលើភពផែនដីនោះគឺមហាសមុទ្រអាក់ទិច (Arctic Ocean) ដែលស្ថិតនៅតំបន់ប៉ូលខាងជើង គឺជាមហាសមុទ្រត្រជាក់ជាងគេបង្អស់នៅលើពិភពលោក ហើយក៏ជាមហាសមុទ្រតូចបំផុតផងដែរ ជាមួយទំហំ ១៥,៥៥៨,០០០ គីឡូម៉ែត្រក្រឡា។ មហាសមុទ្រអាក់ទិច មានសីតុណ្ហភាពជាមធ្យមចន្លោះ ១ ទៅ ២ ក្រោមសូន្យអង្សាសេ ដែលនាំឱ្យវាទទួលបានរហស្សនាមថា មហាសមុទ្រទឹកកក៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxnDenSYgwsR7HDVf7BrlLmWdjdmD85UWwPL9K7g7Z01Kk56Yv0xemWXiiLyGJkKAycyVk4bVxZd2-RgHQnVhKhFPdp5zlj4S7sfm_kspieBcMcwdbVvJv9WjYsyHLV_gbKfqcRZELqEQ0Tjt4Yhc3vCeQqSyeAANO2a9pq7WLubKCcFwXYllxLM4w1Q1X/s1110/image_2025-02-14_13-29-38.png