ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនអង់គ្លេសឈ្មោះ Better Dairy បានចាប់ផ្តើមផលិតឈីស និងយ៉ាអ៊ួប្រភេទថ្មីដោយពុំប្រើប្រាស់ទឺកដោះគោធ្វើជាគ្រឿងផ្សំ ហើយក្រុមហ៊ុននេះបញ្ជាក់ថា ឈីស និងយ៉ាអ៊ូប្រភេទថ្មីនឹងផ្តល់ផលល្អសម្រាប់សុខភាពអ្នកបរិភោគ និងពុំប៉ះពាល់បរិស្ថានដូចការផលិតតាមវិធីចាស់ដែលត្រូវចិញ្ចឹមគោក្នុងកសិដ្ឋានយកទឹកដោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cmJPFfn-NtbcdOzSRkLAOqrqg8FdXnESdwcRVQqhK9gLjH8STt2rNW2BY8cJKqP5cLOLT3Oe7bTaTIvR4WYH2BS8j7FC8MtHfTWMrgVI5CmFVJVA4CF-QEwS-Zwdkrw4NEtZeNEGhDrrkSYk6yO-KC0Idi3_d6-uozLYiX62vZ_5Alf9Fhs9D4xwWRTU/s1600/image_2025-02-14_14-25-18.png

ឈីសពុំផលិតពីទឹកដោះគោនេះ គឺជាការប្រើប្រាស់បច្ចេកវិទ្យាជាក់លាក់ហៅថា Fermentation ដើម្បីផលិត Casein ដែលជាប្រូតេអ៊ីនដ៏សំខាន់ ។ ក្រុមហ៊ុននឹងប្រើប្រាស់ប្រព័ន្ធការសរសេរកម្មវិធីឱ្យមីក្រូសរីរាង្គ (Microorganism) បង្កើតជាប្រូតេអ៊ីនសម្រាប់ប្រើប្រាស់ជាគ្រឿងផ្សំផលិតឈីសជំនួសទឹកដោះគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvxtkuiegpA-ejFuDwgenWiFZ4tLjSw0Y5D45k937nyrlaXMbnEfV2mO7tY4k8hb-g5SePDzsw8PjSyF2joQl8xPeygWx_tjUrFatkpp_7ARBI-Njlw9JFKi0y_vaq-FHgixc_69wIDH5OVLZxP1ISZpYgfmUOCyMuBX61WibItvCfQvnjWW0XwkWSWkKU/s1600/image_2025-02-14_14-25-19.png

រសជាតិឈីសដែលក្រុមហ៊ុនផលិត គឺមិនខុសគ្នាពីរសជាតិឈីសទូទៅទេ ហើយឈីសនេះថែមទាំងប៉ះពាល់បរិស្ថានតិចជាងការផលិតតាមវិធីចាស់ ពីព្រោះគេពុំចាំបាច់ចិញ្ចឹមគោក្នុងកសិដ្ឋានយកទឹកដោះ និងបញ្ចេញឧស្ម័នមេតានប៉ះពាល់បរិស្ថាន ។ លើសពីនេះ ថែមទាំងកាត់បន្ថយការប្រើប្រាស់ធនធាន ដូចជា ៖ ដី និងទឹកសម្រាប់ចិញ្ចឹមគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUXSX5SuGIA4h81Cq0w_8tx6-yh6vIMEksUUPo92GwJkAkBPMk-ypswDMn-gQ9bue2WfapKAFbsfe_PkhMYyhr-7tYD5M80jlfATHQJJZBE4fe7YGDtyeQawHNA1yf1F-g9rh-3jEuz6yXySVxu1HeuwQzVk8JGUP0dN3UTsAIOOcGUfA02DzjPoTLlNk/s750/image_2025-02-14_14-25-20.png

ឧស្ម័នមេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ ហើយឧស្ម័នមេតាន៤០% កើតឡើងដោយសារវិស័យកសិកម្ម គឺការចិញ្ចឹមគោ និងការផលិតទឹកដោះគោបានបង្កើតជាឧស្ម័នមេតាន ។ ក្រៅពីនេះ លាមកគោក្នុងកសិដ្ឋាននានា ក៏ជាបញ្ហាចម្បងនាពេលបច្ចុប្បន្នផងដែរ ។ ក្រុមហ៊ុន Better Dairy បានលក់ប្រូតេអ៊ីនទៅឱ្យក្រុមហ៊ុនធំៗដើម្បីផលិតឈីសគ្មានធាតុផ្សំពីសត្វ និងមានគុណភាពល្អ ព្រមទាំងសហការជាមួយក្រុមហ៊ុនផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEMgs60x-IvrqdY9g_b_PiFIypZs10QGoP-k2T54g7jTG77Rt8bh5aSGIeP5wKxdc_3NWdBozHkhz2admtjzcLLcorNWDzqk2UunzEd1G8CJaAO_h-pjsjMwZPHARTP4JcfSgAUnPMO5dbLtjUchPVfydxLBJt1nqcZV6mdGHXQEOhvvCGcTIqdjCa44YY/s970/photo_2025-02-14_13-09-28.jpg
ក្រុមហ៊ុនបានកំណត់គោលដៅពង្រីកការផលិតឈីស និងលក់នៅលើទីផ្សារធំៗពិភពលោកនៅឆ្នាំ២០២៨ ដើម្បីឱ្យអតិថិជនបានបរិភោគអាហារល្អសម្រាប់សុខភាព ។ ក្រុមហ៊ុនក៏មានបំណងឱ្យឈីស និងយ៉ាអ៊ួនេះអាចប្រកួតប្រជែងជាមួយផលិតផលចាស់លើទីផ្សារផងដែរ ទាំងផ្នែករសជាតិ និងការរលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUXYLWAqRfcbGwWqkzCNyw636Smw-wDVU8MFDrXzkxrP_1IIs7oX6GEcJN0Bk1ddcDy4xgEctIZ_DyEIgyWFRmqJ9VzTeUUiQ6HSR__bG63GI-yxHAHJB8kpoaezlY__s4VUwQvumF_k3kQnalYqsE1y5lucQPGJGYUxBiTsZy3PkhKOgV4XcdMRa578H-/s973/photo_2025-02-14_13-10-45.jpg

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបង្កើនសមត្ថភាពផលិត និងសុំលក់ផលិតផលលើទីផ្សារអាមេរិក ។ ការផលិតឈីស និងយ៉ាអ៊ួនេះបានបង្ហាញពីទិសដៅថ្មីនៃឧស្សាហកម្មអាហារផ្តោតលើនិរន្តរភាព ប៉ុន្តែពុំប៉ះពាល់គុណភាពអាហារ ។ បើការផលិតឈីស និងយ៉ាអ៊ូតាមបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ វាជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងការផលិតឈីស និងទឹកដោះគោលើពិភពលោក ៕