ទោះបីជារូបសម្បត្តិរបស់អ្នកមើលទៅស្រស់ស្អាត ឬស្រស់សង្ហាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទម្លាប់មួយចំនួននេះ នឹងធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញយ៉ាងងាយ ក៏ដូចជាមិនសូវមាននរណាម្នាក់ចូលចិត្តអ្នកឡើយ ដោយទម្លាប់អាក្រក់ទាំងនោះរួមមាន៖
១.មិនចេះលេងសើច៖ យោងតាមការសិក្សាឆ្នាំ ២០២១ ដែលបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្តី Journal of Positive Psychology បានបង្ហាញថា មនុស្សដែលអសមត្ថភាពក្នុងការលេងសើច គឺអាចបង្កើតភាពតានតឹង និងរំខានដល់អន្តរកម្មសង្គមធម្មជាតិ។ ទម្លាប់នេះក៏អាចបង្ហាញពីភាពរឹងមាំជ្រុលពេក និងកង្វះការកោតសរសើរចំពោះភាពប៉ិនប្រសប់ ជាហេតុបណ្តាលឱ្យអ្នកគ្មានភាពទាក់ទាញ។
២.ប្រកាន់ច្រើន៖ ការប្រកាន់ច្រើនពេកពីកំហុសរបស់នរណាម្នាក់ ធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នកមិនសប្បាយចិត្ត ឬមានអារម្មណ៍ថាតានតឹងនៅពេលដែលពួកគេនៅជិតអ្នក។ ដូច្នេះអ្នកនឹងបាត់បង់ភាពទាក់ទាញយ៉ាងងាយ ឬក៏មិនសូវមាននរណាម្នាក់ចូលចិត្តអ្នកជាដើម ដោយសារអាកប្បកិរិយាដ៏តឹងរ៉ឹងហួសហេតុរបស់អ្នក។ ដូច្នេះដើម្បីដោះស្រាយទំនោរនេះ អ្នកគួរបើកចិត្តឱ្យទូលាយ ក៏ដូចជាផ្តល់ការគាំទ្រជាវិជ្ជមាន និងការឆ្លើយតបយ៉ាងក្លៀវក្លាចំពោះព័ត៌មានវិជ្ជមានរបស់ដៃគូ រួមទាំងបង្កើនការពេញចិត្តនៃទំនាក់ទំនងជារួម។
៣.ចូលចិត្តសន្យា៖ មនុស្សដែលចូលចិត្តសន្យាតែមិនធ្វើ ឬធ្វើមិនបាន គឺអាចបំផ្លាញទំនុកចិត្តរបស់មនុស្សជុំវិញខ្លួន បង្កើតបរិយាកាសដ៏អាក្រក់មួយ ធ្វើឱ្យគេខកចិត្ត ក៏ដូចជាបំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួន រួមទាំងខ្វះវិជ្ជាជីវៈ។ ដូច្នេះដើម្បីដោះស្រាយទម្លាប់នេះ ជម្រើសដ៏ល្អគឺអ្នកត្រូវនិយាយបដិសេធចំពោះការសន្យាដែលមិនអាចរក្សាបាន ឬមិនអាចធ្វើបាន។ ហេតុនេះហើយ ការធ្វើតាមការប្តេជ្ញាចិត្តរបស់អ្នកជាប្រចាំ នឹងបង្កើនភាពជឿជាក់ ក៏ដូចជាបង្កើនភាពទាក់ទាញរបស់អ្នកផងដែរ៕










