តើលោកអ្នកជ្រាបទេថា បន្លែផ្សេងៗនៅក្នុងផ្ទះបាយ ដូចជា ៖ ខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ អាចប្រឆាំងនឹងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព មិនចាញ់ផ្កាខាត់ណាខៀវ ។ លោកគ្រូពេទ្យនៅតៃវ៉ាន់ឈ្មោះ ចាង ស៊ឺហឺង និយាយថា បន្លែទាំងនេះមិនត្រឹមតែជួយបង្កើនក្លិនដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរដោយសារធាតុផ្សេងៗប្រឆាំងនឹងកោសិកាមហារីក ។.png)
លោកគ្រូពេទ្យបានចែករំលែកចំណេះដឹងតាមរយៈប្រព័ន្ធ YouTube របស់ខ្លួន ដែលមានចំណងជើងថា «បន្លែទាំងនេះជាអាវុធសម្ងាត់ប្រឆាំងនឹងមហារីកដ៏ពូកែបំផុត» ។ លោកគ្រូពេទ្យនិយាយថា ពេលយើងហាន់ខ្ទឹមបារាំង វានឹងបញ្ចេញសារធាតុ SPSO ហើយពេលសារធាតុនេះប៉ះជាមួយស្រទាប់ភ្នែករបស់យើង វានឹងបង្កើតជាតិអាស៊ីតស៊ុលហ្វួរិកតិចតួច ធ្វើឱ្យយើងចេញទឹកភ្នែកដើម្បីលាងជាតិអាស៊ីត ។ រីឯស្លឹកខ្ទឹមក៏ដូចគ្នាដែរ ប៉ុន្តែស្លឹកខ្ទឹមមានសារធាតុប្រឆាំងមហារីកតិចជាងខ្ទឹមបារាំង ទើបយើងពុំសូវហូរទឹកភ្នែកដូចពេលចិតខ្ទឹមបារាំង ។
ខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ សុទ្ធតែមានក្លិនខ្លាំង ហើយបន្លែទាំងនេះសម្បូរដោយសារធាតុ Quercetin និង Flavonoids ប្រឆាំងនឹងជំងឺមហារីក ព្រមទាំងជួយបង្កើនក្លិនអាហារ ប៉ុន្តែពុំគួរបរិភោគច្រើនពេកទេ ពីព្រោះវាអាចធ្វើឱ្យមានក្លិនមាត់ ។ ការស្រាវជ្រាវពីជំងឺរាតត្បាតទ្រង់ទ្រាយធំបង្ហាញថា អ្នកដែលបរិភោគបន្លែទាំងនេះរាល់ថ្ងៃ គឺអាចធ្វើឱ្យហានិភ័យកើតជំងឺមហារីកផ្សេងៗធ្លាក់ចុះ ដូចជា ៖ មហារីកក្រពះ, មហារីកក្បាល និងបំពង់ក, មហារីកបំពង់អាហារ, មហារីកពោះវៀនធំ, មហារីកសួត, មហារីកក្រពេញប្រូស្តាត និងមហារីកសុដន់ ។.png)
តើគួរបរិភោគខ្ទឹមបារាំង ស្លឹកខ្ទឹម ខ្ទឹមស និងគូឆាយ ឆៅ ឬឆ្អិន ទើបអាចប្រឆាំងនឹងជំងឺមហារីកមានប្រសិទ្ធភាព?
ការបរិភោគបន្លែទាំងនេះឆៅ អាចជួយបង្កើនប្រសិទ្ធភាពប្រឆាំងជំងឺមហារីកខ្ពស់បំផុត ប៉ុន្តែគួរហាន់ខ្ទឹមបារាំងទុករយៈពេល១០នាទីសិន ចាំបរិភោគ ។ រីឯការបរិភោគឆ្អិន គួរប្រើប្រាស់ខ្លាញ់ឆាបន្លែទាំងនេះដោយបើកភ្លើងតិចៗ (ប្រមាណ ១៦០អង្សា) ចាប់ពី៤នាទី ទៅ៨នាទី ដើម្បីឱ្យវាបញ្ចេញសារធាតុប្រឆាំងមហារីកកាន់តែច្រើន ។ វិធីល្អ គួរបរិភោគបន្លែទាំងនេះឆៅ និងឆ្អិន ឆ្លាស់ពេលគ្នាដើម្បីទទួលបានអាហារូបត្ថម្ភខ្ពស់បំផុត ។.png)
ចុងក្រោយ លោកគ្រូពេទ្យផ្តាំផ្ញើថា បន្លែទាំងនេះមានជាតិពុលសម្រាប់សត្វចិញ្ចឹម ដោយសារវាមានសារធាតុ DPDS ដែលអាចធ្វើឱ្យសត្វចិញ្ចឹមស្លេកស្លាំង ។ បើករណីធ្ងន់ធ្ងរ សារធាតុនេះនឹងធ្វើឱ្យសត្វចិញ្ចឹមមានបញ្ហាបេះដូង និងផ្លូវដង្ហើម ហើយយើងគួរចៀសវាងផ្តល់អាហារមានបន្លែទាំងនេះឱ្យសត្វស៊ី និងប្រុងប្រយ័ត្នកុំឱ្យសត្វចិញ្ចឹមចូលក្បែរយើងពេលហាន់បន្លែ ៕










