ជំងឺមហារីកស្បែកអាចព្យាបាលជាសះស្បើយ បើរកឃើញរោគសញ្ញាឆាប់រហ័ស ឬរកឃើញស្នាមអុជលើរាងកាយនៅដំណាក់កាលដំបូង ។ យើងអាចពិនិត្យរោគសញ្ញាជំងឺនេះតាមវិធីងាយៗ គឺសង្កេតភាពខុសប្រក្រតីលើរាងកាយរបស់ខ្លួន ដូចជា ៖ មានប្រជ្រុយខុសធម្មតា ។ បើឃើញអ្វីគួរឱ្យសង្ស័យ ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj40udVjsmKtcw3MO3UeQfqB7c_NCFNtIFrMVKuFqxTnOHMs0qqFT_1R4VfBaMzaf-TTIbIOOj_vbZXvJDEyjNKjI0-ZJNapLCOy6xnEAaHiJxp4l9eNyYU8W5BApxQ9dCvDTqLguBAdr8ONhTSlcl7WMvF9qZbo5HqhP3kdGm0MMQa9PGNpQaw3bRjjNUM/s600/image_2025-02-18_15-46-57.png
*តើអ្វីជាមហារីកស្បែក? មហារីកស្បែកកើតឡើងដោយសារការផ្លាស់ប្តូររបស់កោសិការផលិតសារធាតុ Melanocyte ដែលវាបានបំលែងជាស្នាមអុជពណ៌ត្នោតក្រម៉ៅ ស្រដៀងប្រជ្រុយយ៉ាងច្រើនលើរាងកាយ ដូចជា ៖ បំពង់ក និងអវៈយវៈផ្សេងៗ គឺ ៖ សួត ថ្លើម ខួរក្បាល និងឆ្អឹង ។ បើរកឃើញវាតាំងពីពេលចេញរោគសញ្ញាដំបូង យើងនឹងអាចព្យាបាលឱ្យជាសះស្បើយបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbAIcDhqWfy9yMIjXoDF_yxCVs5KvGub-TCZY1yeo7js2yG6U2iSZZuW1rS-4lYA3p494DvfPYgCLTy-iUoJWjQlJOJZzrDBF65JsgeMiPaxzZiz1a2Wnq9nk9fulSOsq9zVYF0HymFKCUVLjKT6pmNw3bR8uVQKjaIUc0fZshrYl34vXatx3yKXxB6Fkh/s600/image_2025-02-18_15-47-42.png
*រោគសញ្ញាមហារីកស្បែក ៖ រោគសញ្ញារបស់វាតែងតែកើងឡើងលើអ្នកជំងឺចាប់ពីអាយុ៥០ឆ្នាំ ទៅ៧០ឆ្នាំ ហើយរោគសញ្ញាអាចកើតគ្រប់ទីកន្លែងលើរាងកាយ ប៉ុន្តែភាគច្រើន វាកើតឡើងនៅបរិវេណស្បែកត្រូវពន្លឺថ្ងៃញឹកញាប់ ដូចជា ៖ ផ្ទៃមុខ ដើមទ្រូង ដៃ និងកំភួនជើង ។ រោគសញ្ញានេះមានរាងដូចស្នាមអុជតូចៗពណ៌ត្នោតក្រម៉ៅ ប៉ុន្តែវាក៏ចេញពណ៌ផ្សេងដែរ គឺពណ៌ខ្មៅ ក្រហម និងផ្ទៃមេឃ ដែលស្នាមអុជនេះអាចក្លាយជាដំបៅពុំជាសះស្បើយរហូតដល់១ខែ ឬមានឈាមហូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsOlaDlXsAbVocchlP7utsk-95vs6wdKd3ptms3b_f44Yi-MmYJ6ltxoSbfTsP6yP0VGULdmjZsu5kxZLDGr7EYe9QoQSMAu0_M5xxghtQPvn-gLHUh_iwzo9AKldxNkpsGN77Hi1zZlTJ39CSxPkL2YlbumMopjjog6tcpxADSwDKM7La_sPYYrU25a5V/s765/photo_2025-02-18_14-01-18.jpg

*សង្កេតស្នាមអុជរោគសញ្ញាមហារីកស្បែក តាមគោលការណ៍ ABCDE រួមមាន ៖
-Asymmetry ៖ ស្លាកស្នាមដំបៅមានលក្ខណៈខុសៗគ្នា
-Border ៖ ស្នាមអុជមានរូបរាងពុំច្បាស់លាស់
-Color ៖ មានពណ៌ខ្មៅងងឹត ឬចេញពណ៌ច្រើនលើស្នាមអុជ១ដុំ
-Diameter ៖ ស្នាមអុជមានទំហំធំជាង៦មីល្លីម៉ែត្រ
-Evolution ៖ ស្នាមអុជមានទំហំកាន់តែធំយ៉ាងឆាប់រហ័សក្នុងរយៈពេល៣ខែ
បើពិនិត្យឃើញចំណុចណាមួយក្នុងគោលការណ៍ ABCDE គួរតែទៅជួបគ្រូពេទ្យស្បែកដើម្បីព្យាបាលឱ្យទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUQZRNYeCcZ5DqaEaG7i0eTf58b6VgzhAMh2LgH89xxvd3UxP0i7ViDRNxbIzlL6KtABhxc62fHoGAbIoV0T59KrlqfRnsZ3xdk40qMWCTkE-wpRPqwl6AW-_A0WBWVLwQmy1e94TO6NuUVljQCTYMR2GKwim5XgsH6BUdsXdxC64LtYgo15kkjNqLJV0M/s1200/photo_2025-02-18_14-15-47%20(2).jpg

*កត្តាហានិភ័យនៃជំងឺមហារីកស្បែក ៖
-ភាគច្រើនកើតលើមនុស្សអាយុចាប់ពី៦០ឆ្នាំឡើង
-ស្បែកត្រូវកំដៅថ្ងៃកាលពីកុមារ ឬស្បែកត្រូវកំដៅថ្ងៃរយៈពេលយូរ
-អ្នកស្បែកស, សក់ទង់ដែង ភ្នែកពណ៌ខៀវ ឬសក់ក្រហម ភ្នែកពណ៌បៃតង
-អ្នកធ្លាប់កើតមហារីកស្បែកពីមុន
-ក្រុមគ្រួសារធ្លាប់កើតមហារីកស្បែក
-ធ្លាប់វះកាត់ប្តូរសរីរាង្គ
-អ្នកជំងឺលេបថ្នាំច្រើន និង
-អ្នកជំងឺអេដស៍ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil27AAoPRe9GFo2igZn3_JP5Eoe8bLHf7bBdgzXJOlNIWCvYXQHoKCSsohRgFsJ8hvmI1e02UVN8QCEy8b5VBTqo7FrxYRfDlNbYWK28vVSzFdYNEDYPjAJfrXNHbp4wFoZU5kGkPyIOyNCztSjgvJc-l0zdCH4UE25yRQEvJwuvsTXEh2vtQT9eKS0Jnr/s1280/photo_2025-02-18_14-15-47.jpg

បើការត្រួតពិនិត្យរាងកាយរកឃើញរោគសញ្ញាគួរឱ្យសង្ស័យ គ្រូពេទ្យនឹងកាត់ស្នាមអុជចេញដើម្បីព្យាបាល ។ វិធីព្យាបាលជំងឺមហារីកស្បែក គឺអាស្រ័យលើពេលវេវាចេញរោគសញ្ញា ដូចជា ៖ បើវាចេញរោគសញ្ញាដំណាក់កាលដំបូង គ្រូពេទ្យអាចព្យាបាលដោយការវះកាត់តែម្យ៉ាង ប៉ុន្តែបើវាចេញរោគសញ្ញាយូរហើយ គ្រូពេទ្យអាចព្យាបាលច្រើនវិធី ដូចជា ៖ វះកាត់, ប្រើប្រាស់កាំរស្មី និងថ្នាំពេទ្យ ៕