Home ព័ត៌មានអន្តរជាតិ តើលោកអ្នកយល់ឃើញយ៉ាងណាដែរ? កូនៗនាំឪពុក-ម្តាយទៅរស់នៅមន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់ជរា ដោយយល់ថា «ឪពុក-ម្តាយចាស់ជរា គឺជាបន្ទុកសម្រាប់កូនចៅ» ដែលវាបានក្លាយជាបញ្ហាថ្មីនៅម៉ាឡេស៊ី ។

តើលោកអ្នកយល់ឃើញយ៉ាងណាដែរ? កូនៗនាំឪពុក-ម្តាយទៅរស់នៅមន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់ជរា ដោយយល់ថា «ឪពុក-ម្តាយចាស់ជរា គឺជាបន្ទុកសម្រាប់កូនចៅ» ដែលវាបានក្លាយជាបញ្ហាថ្មីនៅម៉ាឡេស៊ី ។

65
0

ប្រទេសម៉ាឡេស៊ី ៖ បន្ទុកក្នុងផ្ទះរបស់ក្រុមគ្រួសារជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ គឺកូនៗមានតួនាទីថែទាំឪពុក-ម្តាយចាស់ជរា ឬជួលអ្នកថែទាំឪពុក-ម្តាយពេលកូនៗត្រូវធ្វើដំណើរទៅកន្លែងឆ្ងាយ ។ ប៉ុន្តែពលរដ្ឋម៉ាឡេស៊ីពុំធ្វើបែបនេះទេ ពួកគេនិយមផ្ញើឪពុក-ម្តាយជរានៅមន្ទីរពទ្យ ដើម្បីឱ្យពួកគេមានឱកាសដើរលេងនៅក្រៅប្រទេសយ៉ាងសប្បាយចិត្ត ហើយគិតថា ឪពុក-ម្តាយជាបន្ទុកសម្រាប់កូនចៅ ដែលវាបានក្លាយជាបញ្ហាថ្មីនៅម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0EJllD0kHuca52GRGUde-3kuVsSr0_iaefKwxdaT2Dh6JBwrdXniW0C7tjQghh4B_yb7LnOBg1NLH-kbzc0qFfyZeHqqfGJ0gGOXHnydnpYS2Wo7otH42GEpJqmBnV_1zwnRX03i4Z8xqwI4w_nyBd1LRpUEgS3bM_4Y22YTwssaras4ROVE0R-92o4Vc/s1000/image_2025-02-18_13-28-05%20(2).png
មន្ទីរពេទ្យកូឡាឡាំពួរ គឺជាមន្ទីរពេទ្យរដ្ឋដ៏ធំបំផុតនៅប្រទេសម៉ាឡេស៊ី ប្រកាសថា តាំងពីឆ្នាំ២០២២ រហូតមកដល់ឆ្នាំ២០២៥ ឪពុក-ម្តាយចាស់ៗត្រូវបានកូនចៅយកមកទុកចោលនៅមន្ទីរពេទ្យកាន់តែច្រើនជារៀងរាល់ឆ្នាំ គឺក្នុង១ឆ្នាំៗ កើនឡើងប្រមាណ ១០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHvyzcsoVp9wS5QQOKXtwql1GEy6B-YmtxxK9EhWdZwiSniniK7BVj9pGyYDCSpJ0kG7hD6qNhVNtukUEdU6e-epp4mqdnj8QET3A7bF0mO3xz-xhTBCl0iWIyd7ZL-5NA1Jo8jwxxKqQB2Sh5ybvJHG5M_F8Iajlso_J9Nvd2U7stF1rUdd_0Rf9GqhBc/s900/image_2025-02-18_13-28-05.png
ម៉ាឡេស៊ី គឺជាប្រទេសមួយមានប្រព័ន្ធធានារ៉ាប់រងសុខភាពលក្ខណៈស្តង់ដារ និងសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យមានតម្លៃសមរម្យ ។ ប៉ុន្តែពលរដ្ឋម៉ាឡេស៊ីបច្ចុប្បន្ន បែរជានាំឪពុក-ម្តាយចាស់ជរាទៅផ្ញើនៅមន្ទីរពេទ្យឱ្យមើលការខុសត្រូវ ដើម្បីឱ្យពួកគេមានឱកាសដើរលេងនៅថ្ងៃឈប់សម្រាក ។ មន្ទីរពេទ្យជាច្រើនប្រកាសដូចៗគ្នាថា នៅថ្ងៃឈប់សម្រាកម្តងៗ គ្រួសារជាច្រើនបាននាំឪពុក-ម្តាយមកផ្ញើនៅមន្ទីរពេទ្យ ហើយមនុស្សចាស់មួយចំនួនគ្មានជំងឺអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6VE7QdvPJsgsEaVcA5rBKF33f0EGtyn4vntqjw6VjZJAQlqGZcm3zfslr8ITEV60EDNBHJR3NTa1AhuUYFA9e28Wsl6KTPqwnGEcOUC_SBzvjkzvjK2uLgjRDU0Q9UkpeSGm2uFiYR9S96Z6uCbqGKV7P1tO-lQyFg5C_rl_K5MY-sEPOIi-Jb1fCeJSr/s1280/photo_2025-02-17_16-46-22.jpg

គ្រួសារមួយដែលបាននាំឪពុក-ម្តាយទៅផ្ញើនៅមន្ទីរពេទ្យ ប្រាប់ថា បើនាំឪពុក-ម្តាយទៅដើរលេង ពួកគេពិបាកចាត់ចែងម្ហូបអាហារសម្រាប់ឪពុក-ម្តាយបរិភោគ ។ បើឪពុក-ម្តាយបរិភោគអាហារច្រើនពេក នាំឱ្យប៉ះពាល់សុខភាព ឈឺនេះ ឈឺនោះ ទើបនាំឪពុក-ម្តាយមកផ្ញើនៅមន្ទីរពេទ្យឱ្យគ្រូពេទ្យថែទាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlGjcyv7acB0Vwzefe6NvMqcwJbAuOw4sNR90N332TPdlznLJ_uKjUBCveuwIfJz6asdJBkTr33gmOLxifBlkHqIxFXrMXWQz2pu15LR4NoeD-75lTd2-wAy7UhVMH1XpjTDaIfJmKyyPm9goEhIQru-Y9IdcPG4Sm4SoOuoC7-XxZOfXfrvaLRGy15IMc/s1080/image_2025-02-18_13-28-06.png

មូលហេតុសំខាន់ដែលគ្រួសារជាច្រើននាំឪពុក-ម្តាយមកផ្ញើនៅមន្ទីរពេទ្យ ដោយសារពួកគេយល់ថា គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺឪពុក-ម្តាយ ទើបពួកគេនាំឪពុក-ម្តាយទៅផ្ញើនៅមន្ទីរពេទ្យជាច្រើនខែ និងពុំនាំត្រឡប់មកផ្ទះវិញ ។ ក្រៅពីនេះ កូនចៅមួយចំនួនបាននាំឪពុក-ម្តាយទៅរស់នៅមណ្ឌលថែទាំមនុស្សចាស់ ហើយបង់ប្រាក់ឱ្យមណ្ឌលសម្រាប់ការចំណាយតែម្តងគត់ ។ បន្ទាប់មក បាត់ស្រមោលឈឹង ឈប់បង់ប្រាក់ឱ្យមណ្ឌលសម្រាប់ការថែទាំ និងលែងមកសួរសុខទុក្ខឪពុក-ម្តាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOuMVIhjvXeYcN7h907UGQJ_cucCVnddWr1pIkcr8K3Z1rOHHrJeh0unfSyDoCj1YX2u81OK0rkUyDkOIY_6lsBIvwtvVoqouNNItIkoGQxs13NeWsuVLuIkPty_RvVqV_mmKxHzApjrMqx5PJnP1R-QNRTYpK4Y9G_HwAg6kBgw41MKQI9Jp0tJAJcYmJ/s1200/photo_2025-02-17_16-46-20.jpg

វាជាបញ្ហាថ្មីមួយដែលរដ្ឋាភិបាលម៉ាឡេស៊ីពិបាកដោះស្រាយ ដោយសារក្រុមគ្រួសារកាន់តែច្រើនយល់ឃើញថា ការថែទាំឪពុក-ម្តាយជាបន្ទុកក្នុងផ្ទះ ដែលធ្វើឱ្យពួកគេគ្មានពេលវេលារកស៊ី ឬដើរលេង ។ មតិខ្លះថា វាដូចគ្នានឹងការយកសត្វចិញ្ចឹមទៅផ្ញើនៅកន្លែងថែទាំសត្វ ពីព្រោះកន្លែងទាំងនេះមានជំនាញខាងថែទាំសត្វ ដើម្បីឱ្យម្ចាស់មានពេលវេលាដើរកម្សាន្តយ៉ាងសប្បាយចិត្ត ៕