Home Blog Page 629

ដូចឃើញខ្លួនឯងកាលពីដំបូង អ៊ិន លក្ខិណា ស្ម័គ្រចិត្តជួយ អាណារ៉ូស ក្នុងការប្រកួតបវរកញ្ញា

0

ប្រិយមិត្តអ្នកតាមដានជ្រាបមកហើយថា អាណារ៉ូស បានក្លាយជាបេក្ខភាពផ្លូវការក្នុងការប្រកួត Miss Supranational Cambodia 2025 ក្នុងគោលដៅបំបាត់រាល់ពាក្យសម្តី Bully និងចង់ល្បីបែបបវរកញ្ញាមិនចង់ល្បីបែបកំប្លែងនោះទេ។ នៅពេលបង្ហាញខ្លួនការដើរ និងការនិយាយរបស់ រ៉ូស ហាក់មិនសូវស្ទាត់នៅមានភាពភ័យខ្លាចនៅឡើយខណៈ MSC11 រូបនេះបានជំរុញចិត្ត អ៊ិន លក្ខិណា បើកភ្លើងខៀវស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ដល់ រ៉ូស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4MduWt1rFXyW-IPENZSh-LBvYdDlle4KbXrpqTUA0gR4_SPMd0cCvPetx3T7q089Xeg7vMxMiYo7tQVcOIBbWi3fF4NqsxAk9L92DK9GGa8p5wsVOXwE9quGdrcb3jg7pMW0cjGWG6lDtqO0FCubKduFdilVBiKJnl9Q92xAvFZoYLaN9WFMVOSQPbK9l/s2048/image_2025-02-04_08-28-46.png
ល្ងាចថ្ងៃទី៣ កុម្ភៈ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានចែករំលែកវីដេអូរបស់ រ៉ូស ក្នុងការណែនាំឈ្មោះនិងគោលដៅក្នុងការមកប្រកួត Miss Supranational Cambodia 2025ដោយនាងបានដាក់ខ្លឹមសារថា «ខ្ញុំឃើញគាត់ហើយ ពិតជានឹកដល់គ្រាដំបូងដែលនាងខ្ញុំចូលកាន់វិស័យបវកញ្ញា អ្វីគ្រប់យ៉ាងត្រូវចាប់ផ្ដើមពីចំណុច 0 ដោយការតស៊ូនិងការប្រឹងទើបនាងខ្ញុំមានថ្ងៃនេះ សង្ឃឹមថាបងនឹងសម្រេចនៅបំណងប្រាថ្នាមួយចុះ ហើយរីករាយក្នុងការចែករំលែកនៅបទពិសោធន៍ទៅកាន់បង បើបងមានចំណាប់អារម្មណ៍ បងអាចទាក់ទងមកកាន់ខ្ញុំបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghJFtK3JjwIW4uBxSpyhpxf2EjwYwFxCYQ39EhjW0Lg66gORTCy6PljYPfI9MnFaXZ0H81hAhHMOd97xJTLJZgQcF-iAKgSX79_bz5bjAnI6LSR6lcu6xtyLwgS9BoeXnE1gX4koyIUnNiRBtXneohzvud8rkWj6PXF6NkydZnxN8CexzIR_Uit6Yok3R0/s2048/image_2025-02-04_08-28-51.png

ការបើកភ្លើងខៀវពីសំណាកបវរកញ្ញា អ៊ិន លក្ខិណា នេះបានធ្វើឱ្យ អាណារ៉ូស បានផ្សារភ្ជាប់ទំនាក់ទំនងនិងចង់រៀនសូត្របន្ថែមទៀតពី Miss Cosmo Cambodia 2024 និងបានជាប់ TOP10 នៅលើឆាកអន្តរជាតិ។ ទឹកចិត្តដ៏ប្រពៃណីរបស់ លក្ខិណា មានបំណងជួយដល់ រ៉ូស នេះដែរបានធ្វើឱ្យអ្នកគាំទ្ររបស់នាងក៏កោតសរសើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_mgdfotzHpbXj62oTXciAaAuat59-YwOvTsvolaDOkjPtCpzk0X4TIUWbJ8oAMafTGxjnsLuLw4RyKTidkQEH8Zkii_U6XeWp7KdL8QkQ_k5qp50PGdI54tS2YdjKubXZzq-y_D-9fZyALm_jnV-eU4jQcZZA7Wwtpk4t_uxv__R3wwut-MZxoXXqaJn/s2048/image_2025-02-04_08-28-49.png

គូសបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ រ៉ូស លើកដំបូងក្នុងវិស័យបវរកញ្ញាបានធ្វើឱ្យមានមតិលើកឡើងថា នាងប្លែក រៀបចំខ្លួនបានល្អ និងថាកុំលេងសើចជាមួយនឹង រ៉ូស ជួនកាលបេក្ខនារីល្មមៗអាចចាញ់រ៉ូសក៏ថាបាន។ នាងមានវ័យ២៥ឆ្នាំ កម្ពស់ ១.៦៥ ម៉ែត្រ ចេះ៤ភាសាគឺ ភាសាខ្មែរ ចិន វៀតណាម និងអង់គ្លេស ដែលមានទេពកោសល្យ ច្រៀង សម្តែង និងដើរម៉ូត។ ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមួយចំនួននៅចិញ្ចឹមចិត្តថា ការចូលរួមប្រកួតរបស់ រ៉ូស គឺគ្រាន់តែជាភាពទាក់ទាញនៅក្នុងកម្មវិធី ខណៈភាគច្រើនដឹងស្រាប់ហើយថា រ៉ូស គឺពោរពេញដោយរឿងអាស្រូវនៅលើបណ្តាញសង្គមមានការមិនពេញចិត្តច្រើនទៅកាន់នាង៕

គ្រាន់តែ វណ្ណថាន បង្ហើបបទចូលឆ្នាំជាមួយនឹង វណ្ណដា និង នរិទ្ធ អ្នកគាំទ្រជ្រួលច្របល់ខ្លាំង

0

តារាចម្រៀង វណ្ណថាន និង វណ្ណដា បានសាងសមិទ្ធផលដ៏ជោគជ័យបំផុតជាមួយនឹងបទ «កំលោះស្រុកខ្មែរ» ដែលមានការស្តាប់រហូតលើសពី១០០លានដង។ ថ្មីៗនេះ វណ្ណថាន ក៏បានបង្ហើបបទថ្មីទំនងជាបទចូលឆ្នាំខ្មែរខាងមុខដោយបានមេនសិនតារាចម្រៀង វណ្ណដា និង នរិទ្ធ មកជាមួយជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេជ្រួលច្របល់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4j1-KX-9M5F65Jm8KquJug_1n4o1tgvZD2snNXyzQzmxeVj4IClB67cZMRoklTWNZj3r4wf483BfFeM_5AnHJrGuVcBiZxp24BhBRKlgDdD0xSlS47bAmWaExDHrazfUibQo7fU_kZPxtNw54Y_yVC2bYSjKGNh5VuvPCBNghyphenhyphenyeWyV135UFyCLXdBt_2/s2048/image_2024-10-29_11-28-47.png

នៅថ្ងៃទី២ កុម្ភៈ តារាចម្រៀង វណ្ណថាន បានបង្ហោះវីដេអូខ្លី១៧វិនាទី ជាមួយនឹងចំណងជើងថា «អត់ចេះរដឺនទេ តាអូនព្រហើន ក៏បងស្នេហ៍ដែរ ដោយបានមេនសិនតារាចម្រៀង នរិទ្ធ និង វណ្ណដា មកជាមួយ»។ ការ Spoil បទថ្មីនេះពីសំណាកតារាចម្រៀង វណ្ណថាន ទំនងជាអាចទម្លាក់នាខែមេសា ខាងមុននេះសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាហេតុធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានការប៉ាន់ស្មានថាអ្នកទាំង៣អាចនឹងសហការគ្នាជាលើកដំបូងក្នុងឆ្នាំ២០២៥។ កន្លងមក វណ្ណថាន និងវណ្ណដា បានសាងស្នាដៃជាមួយគ្នាធ្វើឱ្យកក្រើកទីផ្សារយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRqp3Xlu7TJYjBP4eEaW9sNoxn2TTO93N-KQT7BUprCPKo1LXbCkJN1H1_CYNULUIrEJKL0g4v8_rjrlqFgk7gJcxScYB4GNmZVXz4kJ7uz64aHogcRPjAXeRSbOVjutszttKNzxpxi0O4Slsg_4qLCYJkvt5DXBETm02lMJNLmCEjmx_PqO9BrdB5zzIp/s2048/image_2024-10-29_11-28-45.png

បទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទទួលបានសមិទ្ធផលដ៏ជោគជ័យមានការស្តាប់លើសពី១០០លានដង បន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ វណ្ណថាន មានបទចម្រៀង១០០M ខណៈជាលើកទី២ សម្រាប់ វណ្ណដា បន្ទាប់ពីបទ «Time To Rise»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHzCN9P7dDWeth53DfDRPrqWwWBlyK9BD7FyLvCDJT6Xz19yk4KQkL2Lz_XGzagKbdH-DQVqZIfm-U7xKWtjT1ZDc38Ww07IJW8d9YmC2gML-o6XBVlcSDJvwDoa28s8XzFpRoselvTfAxrYIwAS_KSob2ysSoq-wfPV1jCGAVbMpnwgBPrG0xLcF6b1O2/s2048/image_2024-10-29_11-28-41.png

ចំណែកឯតារាចម្រៀង នរិទ្ធ ក៏ធ្លាប់សហការជាមួយនឹង វណ្ណដា ដូចគ្នាទៅលើបទចម្រៀងចូលឆ្នាំ២០២៤ ដែលមានចំណងជើងថា « ក្រមុំស្រុកណា?» ដែលមានការស្តាប់ជាង២៥លានដង ជាបទទី២ មានការស្តាប់ច្រើនជាងគេនៅលើឆាណែលលោកបន្ទាប់ពីបទ «មួយណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7UNAY9cZrsYBKguOzlPx2-ZmJu6DvFLIROfwrS81zBWIZfDpvzIp6yGqtZzTZYIJsoh_WQ400grQ0_7Yew70eJ7Weu1obfycdstOHXYtMGZN4u2ky8AmAwlPQOxkF5ZIRNgsTvEz4OaCC7MsAoo4cViWISBN1FNr-bOBqoF4X-wDkhxtggrlto_BjAeGB/s2048/image_2025-02-03_16-45-55.png

គេចាំបានថាកាលពីខែកញ្ញា ឆ្នាំ២០២៤ តារាចម្រៀង វណ្ណដា បានបង្ហោះវីដេអូ Story របស់ខ្លួនកំពុងស្ថិតនៅជាមួយ វណ្ណថាន នរិទ្ធ រួមទាំងក្រុមការងារកំពុងធ្វើបទចម្រៀងថ្មីដែលកាលនោះធ្វើឱ្យអ្នកគាំទ្ររំពឹងទុកថាតារាចម្រៀងទាំង៣រូបទំនងជាសហការគ្នា៕

ជី ដេវីត ប្លុកវីដេអូអ្នក Reaction ជាជនបរទេសម្នាក់

0

ថ្មីៗនេះអ្នកស្នេហាវិស័យហ៊ីបហបនៅក្នុងប្រទេសកម្ពុជាមានការបញ្ចេញមតិព្រោងព្រាតបន្ទាប់ពីអ្នក Reaction ជាជនបរទេសម្នាក់ មានឆាណែលយូធូបឈ្មោះថា «teddy grey» ត្រូវបាន ជី ដេវីត ប្លុករាល់វីដេអូ Reaction របស់លោកទៅលើបទចម្រៀងរបស់ ជី ដេវីត ទាំងថ្មីទាំងចាស់កន្លងមកខណៈចុងក្រោយនេះលោកបានបញ្ចេញមតិរបស់ខ្លួនទៅលើបទ DissTrack «ថីអ្ហែងថី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_GqXeO4bcNe46JWaqv4ZrE8INjwEyZCyVUepoyjHaqENVVtq2h3M6qo9BP7SsVIgFlcPUkDuNTOV0GG_jEfJoxHPqALsXSa5_B1tf_o3ag3HhApR6RIWAFjn-ZJea0Vj7ECM07tHDq8F0b9KRcwqp76T23LqgjWR7uD80HFIM3XzyH_6B0acU7WbaD86/s2048/image_2025-02-03_13-24-05.png
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង ជី ដេវីត បានទម្លាក់បទ Diss Track របស់ខ្លួនមានចំណងជើងថា «ថីអ្ហែងថី» បន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមពី វណ្ណដា ទៅលើការច្រៀងបទ JO2 និងការនិយាយទាក់ទងនឹងការចាប់ដៃ។ មិនទាន់ចប់នោះទេ មុននឹងហោះទៅប្រទេសក្រៅ ជី ដេវីត ក៏បានបង្ហោះសំណេរមួយឃ្លា ពេលលោកត្រឡប់មកវិញនឹងបន្តទៀតមិនឱ្យរួចខ្លួនឡើយទាំងអ្នកស៊ីឈ្នួល Reaction ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAL2ck-eR04lo2CwkDWU6FQYeLRH9Cz0LWZvBs39lC5WRTLa100aLbYNAwOafs2nexRHIKr0kzmKI_V6nSHp10EVXzYz8NNL9G2rhS-wHDoLOQafBssXZSAT0f41ubvqqUpOPCyVPMa50wFbqX5KabPJqT0_RBnOg9SWHRwElMrqUhcVDW9FhmVScmrggQ/s1080/Snapinst_app_456681008_3887923321439834_4976393443017458821_n_1080.jpg

អ្វីដែលកាន់តែក្តៅគគុក teddy grey បានបង្ហោះនៅលើឆាណែលយូធូបរបស់ខ្លួនថារាល់វីដេអូរបស់លោក Reaction ទៅលើបទចម្រៀង ជី ដេវីត ត្រូវបាន ជី ដេវីតនិងក្រុមការងារប្លុកចោលទាំងអស់ ហើយអ្នក Reactions រូបនេះបានបោះសម្តីដែរថា នេះជារឿងគួរឱ្យអាម៉ាស់ និងគួរឱ្យអាណិតបំផុតដែល ជី ដេវីត អាចធ្វើបាន ហើយធ្វើឱ្យលោកកាន់តែរំភើបសម្រាប់ការ Reaction ទៅលើអាល់ប៊ុមទី៣របស់ វណ្ណដា ។ teddy grey គឺជាអ្នក Reaction ម្នាក់នៅចក្រភពអង់គ្លេសហើយមានការ Reaction បទចម្រៀងជាច្រើនប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWCpsGLehq0kYhTTvteHiV7lOiZCeam3yaIfLdOrBAKBHxeCSQfMaL4RppANyBQGr6P1CKf6XS3FvuYj3PTZOPWcGDBCL2A6eehIQWxF1RgmEOS7wgyCWKtu5ANk0Xs3k9evzHyivKlVFuW0Tdhy4K6vUHT3Xp0GbsJTgXI6WnH4lUaKkuYPIkCuMUBipD/s1185/image_2025-02-03_10-28-02.png

ការប្លុករបស់ ជី ដេវីត ទៅលើវីដេអូ Reaction របស់ teddy រាល់បទរបស់ខ្លួនគេមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ តែមានការសង្ស័យថាទំនងដោយសារតែវីដេអូរបស់លោកបានបញ្ចេញមតិយោបល់របស់ខ្លួនទៅលើបទ DissTrack «ថីអ្ហែងថី»៕

ហេង បូនីកា ស្ទើរតែបោះបង់អាជីពសិល្បៈព្រោះចូលដំបូងត្រូវក្រុមការងារស.ម្លុ.ត

0

ហេង បូនីកា ជាតារាសម្តែង ពិធីការិនីនិងជាអតីតលំដាប់រងទី២ Miss Universe Cambodia 2022 បានផ្តល់បទសម្ភាសន៍ថាខ្លួននាងស្ទើរតែបោះបង់អាជីពសិល្បៈបន្ទាប់ពីបោះជំហានចូលដំបូងត្រូវបានក្រុមការងារថតប្រើពាក្យសម្លុតខ្លាំងៗមកនាងស្ទើរតែមិនអាចទទួលយកបានព្រោះនាងធ្លាប់ជាកូនស្រីពៅរស់នៅក្នុងគ្រួសារមិនមានអ្នកសម្តីធំដាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz119KjnTgAFHLGS_lObYCdsXBkgLQURMz4uYOkS3OnKgxKbxo4C6dvJwnlQFH_cWGFAjsCfp77m6hscyUN8fSUeOg6uDkL5Dx8oJw6r-9DtvkA7HFmPbaAV_Xbo-QHaxcVF3CnOVIXyeWQodqHd5ZSJjegXqJKC-f38g7wIeTR5Hu9Fd2Ck6aoyXYZVFk/s2048/image_2025-02-03_14-22-33.png
ទស្សនិកជនមួយចំនួនអាចនឹងស្គាល់ ហេង បូនីកា ជាពិធីការិនី តារាសម្តែង ឬការសម្តែងវីដេអូខ្លីៗជាមួយនឹងអ្នកនាង ឌី សូនិត្តា ឬស្គាល់នាងជាបវរកញ្ញាមួយរូបជាដើម។ ថ្មីៗនេះ បូនីកា បានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី «អ្នកជិតខាង» ដោយបានទម្លាយរឿងរ៉ាវពីជីវិតឯកជននិងការងារសិល្បៈរបស់នាង។ មុននឹងទទួលបានប្រជាប្រិយភាពជាអ្នកសិល្បៈម្នាក់ បូនីកា ស្ទើរតែបោះបង់អាជីពមួយនេះទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCEe_WoWDmYp94orKJgdL8LI-rwqwnh3cn-BKwWKNrN-nTd1CIeElNL4eYRKdHitaf8MSe3axeCLyQ0S2IoHBRqIsxrRCSPnXZ-p7FWNX39WeycXNZ8p-HO_3veY6FRiF0c-1HszwkG0uXn-MPRXzYgeR-nWYZEW9jxwFTPO05UKdcJo92vxtPIR0Cg7cp/s1800/image_2025-02-03_14-22-36.png
ហេង បូនីកា បាននិយាយថាការចាប់ផ្តើមអាជីពសិល្បៈដំបូងៗរបស់ខ្លួនគឺរអាក់រអួលខ្លាំងហើយសឹងតែមិនស្មានថាអាចទ្រាំមកដល់ចំណុចនេះបាននោះទេវាពិបាកខ្លាំង។ តារាស្រីរូបនេះបន្ថែមដែរថា ការដើរតួ extra គឺមិនពិបាកទេដោយសារតែគេមិនផ្តោតមកលើយើង ថតទាំងមិនស្គាល់អង្គកាម៉េរ៉ាចូលទៅចាញ់ច្រាបគេហើយគសម្លុតញាក់សាច់ហើយនោះគឺជាក្រុមការងារ។ ហេង បូនីកា បានទទួលស្គាល់ថាខ្លួនជាអ្នកខុសប៉ុន្តែនាងឆ្ងល់ថាហេតុអ្វីពេលខុសមិនមានភាសានិយាយឱ្យល្អ ខុសកន្លែងណាអាចប្រាប់នាងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsYSsf6ZtRJEQwRv9LuNO4gy5ehWKWXjeK4YCzMst2qTLNg5Uoctfk5JC-8oP75cDGiA6QTcszsjVkCXESTrHXxUJq5GPc0e28qZx5InUGuHgliR0W1GxrKwQ6754bhwpz0N1bFIuEiMZ28M1KjWv0J7MN-RlLPm2T5njslU0TvpTTP0BOvIE6mAqo03j/s1800/image_2025-02-03_14-22-37.png

ពិធីការិនីរូបនេះបានទម្លាយថាក្រុមការងារមិនដល់ថ្នាក់ប្រើពាក្យជេរប្រមាថនោះទេ ប៉ុន្តែនាងជាមនុស្សម្នាក់នៅក្នុងរង្វង់គ្រួសារមិនមានសម្តីតូចសម្តីធំដាក់នាង ដល់ពេលនាងទទួលបានពាក្យ «មិចបានហែងធ្វើចឹង ហែងធ្វើចឹងមិនត្រូវទេ បើមិនចេះលេងទេមកធ្វើអី …» ហើយពេលនោះនាងនៅក្មេងធ្វើឱ្យពិបាកទទួលយកលើរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhz985S7GDFzTicGttGGmkb_kYTBePLX-PdHmNIsCA4VKlgpfAGFYWJdLoHBx4P3oENTpqeQxLxS38fXh9zGVyH-WxQYFqw0JEdmggfGTrC4LU3a7Zh8yTwuOFu4F4G361JGdNPcfwYSP3LQX-iFIEFp8D33gxgfgq6fR1T7TWNPuRwJBLydL_PGrfZ6HH/s1800/image_2025-02-03_14-22-44.png
កញ្ញា ហេង បូនីកា បន្ថែមទៀតថា ពេលនោះនាងដល់ថ្នាក់យំស្ទើរតែឈប់ថតភ្លាមៗ ប៉ុន្តែមិនចង់ឱ្យក្រុមការងារនិងអ្នកណែនាំនាងមកឱ្យគាត់លំបាកដោយសារនាងទើបនាងទ្រាំហើយមនុស្សម្នាក់នោះគឺជាអ្នកនាង ផាភួង ហើយស្ថានភាពនោះបានធ្វើឱ្យនាងចង់បញ្ចប់ផ្លូវសិល្បៈ។ ទោះជាយ៉ាងណា បូនីកា ទទួលបានពាក្យសម្តីពីបងប្រុសរបស់ខ្លួនក្នុងន័យពន្យុះ មិនចាំបាច់ធ្វើការងារអ្វីគ្រាន់តែប៉ុណ្ណឹងទ្រាំមិនបានរហូតនាងបានតាំងចិត្តឡើងវិញត្រូវជម្នះយកភាពជោគជ័យឱ្យបងប្រុសឃើញ៕

លោក Elon Musk នឹងបិទទីភ្នាក់ងារជំនួយអាមេរិក USAID ជាផ្លូវការដោយមានការយល់ស្របពី Trump

0

សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីអាមេរិក ដែលត្រូវបានលោកប្រធានាធិបតី Donald Trump តែងតាំងឱ្យទទួលខុសត្រូវលើប្រសិទ្ធភាពការងារ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិក បាននិយាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោកកំពុងរកវិធីបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-4vQtOmwWnECj-jF0DZWSOu13vbOjq0c2YwQUneoVucwpWm74tRbOux43EpPM_Gz22oL-TfOg-ZieTRdOa0mJSbViCapTSM2LqtmMtLwlCa0-1ErgrXvdT-6KQTjHRagRpmhtlCnUXcOP3ZBshy-II05Usae4Tm7uZRbiorkhRV6OpwfOpatrxaxtGEyW/s3000/image_2025-02-04_13-48-55.png

លោក Elon Musk អាយុ៥៣ឆ្នាំ ជានាយកក្រុមហ៊ុនជាច្រើន ដូចជា ៖ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និង SpaceX បានសរសេរក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី៣ ខែកុម្ភៈ ថា USAID គឺជាទីភ្នាក់ងារធ្វើការគ្មានប្រសិទ្ធភាព ហើយរដ្ឋាភិបាលនឹងអាចកាត់បន្ថយការចំណាយរហូតដល់១លានលានដុល្លារអាមេរិក នៅឆ្នាំ២០២៦ ។ បញ្ហានេះពុំអាចដោះស្រាយបានទេ លោកបានពិភាក្សាជាមួយក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអំពីការបិទ USAID ហើយលោក Trump បានឯកភាពឱ្យបិទទីភ្នាក់ងារនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9210sBLj9RaH39Q7yVDbXPkKj2Yz-eKWSMRChqtx37csfl70lZ6STfi_1X92B7tWp1aPYAW-7wNvN3v0xAttS58c6xxRdSyPTBh0nRF0yjOQqZgoSh6ML43D08ON4lt-nXdCE6l75no4MP83tJkaEQKYqA1mF9bFtV6YYNhkJhyphenhyphensqJ1wZzyT7zN13YIFo/s2000/image_2025-02-04_13-48-57%20(2).png

ចំណែកលោក Trump តែងតែគាំទ្រលោក Elon Musk ជានិច្ច ហើយលោកបញ្ជាក់ថា លោក Elon Musk ចាប់អារម្មណ៍នឹងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ។ លោក Elon Musk បំពេញការងារបានល្អណាស់ ពីព្រោះជាមនុស្សឆ្លាតឈ្លាសវៃ និងពូកែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinh_mcAFadMZcGdLlibYb9tUXtu2wLSkvvT2kSE9w0ADUJGU0zCIEcmKMwQXgzV0P6KGJv0FsNcWncKTzTzZCRu4jmSf12xM_lYDG3Z4iT4l_Ie5SzFeyPtvYdd8rtXDip6dH2a1viaORFPGBImJ9GfOW8j2S6aYk-yUYuXc1Q8Sj_Rv5oMewZ9EJeSsuK/s760/image_2025-02-04_13-48-57.png

នាពលេថ្មីៗនេះ លោក Trump បានចុះហត្ថលេខាឱ្យអាមេរិកផ្អាកជំនួយបរទេសស្ទើរទាំងអស់ ដែលវាជាផ្នែកមួយនៃគោលនយោបាយ American First ហើយការផ្អាកជំនួយនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងមក សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលលោក Trump បានបណ្តេញមន្ត្រីជាន់ខ្ពស់២រូបរបស់ USAID ចេញពីការងារ ក្រោយពីពួកគេព្យាយាមហាមឃាត់អ្នកតំណាងមកពីផ្នែកប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលអាមេរិកចូលក្នុងបរិវេណហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWHP4srCRdUm_0ovnB3CpZo6L6yj7OcsCMvanFjwqEnB8KVgynWxKpQWnq3KYT7h97sBU7UQKlFPI5nFymdMRii6-kVxtMGA_RLn_KgK9yQOPnnz0WKfX4DGfPgei3wIJQCqvNnfDQuoaCRwOSsIUQBEyaAprsgHLXdCYQXkznkUnb7N4VrDTDkdtkwPNN/s1200/image_2025-02-04_13-48-59%20(2).png

គួរបញ្ជាក់ថា USAID គឺជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវជាចម្បងសម្រាប់ការគ្រប់គ្រងជំនួយបរទេសស៊ីវិល និងជំនួយអភិវឌ្ឍន៍ ព្រមទាំងជាទីភ្នាក់ងារផ្តល់ប្រាក់ជំនួយដ៏ធំបំផុតនៅលើពិភពលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeFUDQOBAZjtAg2sMlxvsJeyV4gwQPFR0gvYpD4DJezYUAZTqjFMQKJmwlZum9pGyejIauoEW6kABk3ywz4l6VzvbgtFVw5PElZat9b5WgALS-VvmSOujvPpV7lhI-WpTRg5Ja6vYzUxT3U6AR87xgtId5E0DISvbfNezREOAhzfVGthe8nR_Q5MtCE52k/s1920/image_2025-02-04_13-48-59.png

កាលពីឆ្នាំ២០២៣ អាមេរិកបានផ្តល់ប្រាក់ជំនួយចំនួន៧ម៉ឺន២ពាន់លានដុល្លារអាមេរិកទៅឱ្យប្រទេសនានាលើពិភពលោក សម្រាប់ផ្នែកសុខភាពស្ត្រីក្នុងតំបន់ជម្លោះ, ទឹកស្អាត, ការព្យាបាលជំងឺអេដស៍, ថាមពល និងបង្ក្រាបអំពើពុករលួយ ។ អង្គការសហប្រជាជាតិបញ្ជាក់ថា អាមេរិកបានបរិច្ចាគជំនួយមនុស្សធម៌នៅឆ្នាំ២០២៤ តាមរយៈ USAID រហូតដល់៤២% នៃជំនួយទាំងអស់ ៕

ខេត្តហុកកៃដូរបស់ជប៉ុនប្រកាសអាសន្នពីព្រិលធ្លាក់ខ្លាំងពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន NHK World រាយការណ៍ថា តំបន់មួយចំនួនរបស់ខេត្តហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន មានព្រិលធ្លាក់ខ្លាំងពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ដោយសារសម្ពាធទាបកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ។ រយៈពេលត្រឹមតែ៦ម៉ោង ព្រិលបានធ្លាក់រហូតដល់កម្ពស់៨២សង់ទីម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ecWbAFmFGeMjs6bCAnWqom2nFPi1L0ROiIqcWU7V1RKdeDak-ncqg8kuzuda2g0JXqYmoyRzeqecAMGnkglpTzT9uGHE7BV53iiDyknibY7nfbOiBpYk6rLN1c9K5pMFem1q818kG2qLc5phSQ5Zlhmu7nMLUMy5ue3vDiYeNOCWrxWJrtilYP5XUQse/s960/image_2025-02-04_13-30-52%20(2).png

ទីភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា ម៉ាស់ខ្យល់ត្រជាក់បានរំកិលចូល ខណៈសម្ពាធទាបនៅភាគខាងលិចខេត្តហុកកៃដូប ម្លាស់ទីទៅទិសខាងជើង ដែលស្ថានភាពនេះធ្វើឱ្យពពកព្រិលគ្របដណ្តប់លើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខេត្តហុកកៃដូ ។ រយៈពេលត្រឹមតែ៦ម៉ោង ព្រិលបានធ្លាក់ខ្លាំងរហូតដល់កម្ពស់៨២សង់ទីម៉ែត្រ នៅទីក្រុងអូប៊ិហ៊ិរុ ខណៈទីក្រុងហនបេតសឹ មានព្រិលធ្លាក់កម្ពស់៥៦សង់ទីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyB40jLOxKKFfhTh-CVcIBnZ2ivD-zgdrsYSf09lw_PYMBojMO8zH7naF9QhiqeWyUcVwkiL8G0wGTc69dUb0ZlZ3QlcAfUBFqbDogD8-P0jqysmKziuinUCYcRP765YdEmG6dwE_YFTTic2eB7L_4weThEyP72Jbz3MKx2jJWOvVDDu-tqOaxJBt_OyNI/s2400/image_2025-02-04_13-30-52%20(3).png
នេះចាត់ទុកថា ព្រិលបានធ្លាក់ខ្លាំងបំផុតក្នុងទីក្រុងទាំងពីរ តាំងពីបានកត់ត្រាក្នុងទិន្នន័យ ។ ទីភ្នាក់ងារឧតុនិយមព្យាករថា ម៉ាស់ខ្យល់ត្រជាក់បំផុតប្រចាំរដូវនឹងបក់មកកាន់ខេត្តនីហ្គាតា និងខេត្តហូកូរិគុ ហើយបណ្តាលឱ្យព្រិលធ្លាក់កាន់តែខ្លាំង ។ ក្រៅពីនេះ ព្រិលអាចនឹងធ្លាក់ខ្លាំងនៅតំបន់ទំនាបរបស់កោះឃីវឈូ និងកោះឈិកូគុ ដែលពុំសូវមានព្រិលធ្លាក់កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBRJjeh_LZ4TssmOJH1IPUAKPMZ1OcGCDdu-sV1UgjQiy04DMcK9tRH_Oc7H4QXLgxJGLvpYCXGrZGe3V7_J0Q4K_usQmhmJAhek238UijwR8jhwNZBehyhlDwuD4AqGNrwXxV2Lj0q-tFqOcxs8t7MbqUMjhjXbKaCOCsnlAJKTJh0EEWHCuO_0VMpxVp/s1200/image_2025-02-04_13-30-52.png

ទីភ្នាក់ងារឧតុនិយមបានប្រកាសអាសន្នពីព្យុះព្រិល និងសូមឱ្យពលរដ្ឋប្រុងប្រយ័ត្នព្រិលធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ដើមឈើរលំ ដាច់ចរន្តអគ្គិសនី រន្ទះបាញ់ និងខ្យល់ព្យុះ Tornado ហើយអាកាសធាតុនឹងចុះត្រជាក់ភ្លាមៗ ប្រមាណ១សប្តាហ៍ ។ ហេតុនេះ ពលរដ្ឋគួរតែផ្អាកធ្វើដំណើរ ឬចេញក្រៅផ្ទះ បើពុំចាំបាច់ ពីព្រោះស្ថានភាពបែបនេះអាចធ្វើឱ្យស្ទះចរាចរណ៍ និងការដឹកជញ្ជូនសាធារណៈយឺតយ៉ាវ ឬផ្អាកការដឹកជញ្ជូនទំនិញក្នុងតំបន់មួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1y3NjhtC9QILDq5UR3NMJlpnwFI1ek3hk1DL3wpRD4j_tFVag9du0ac6nBKltU7MaxXBojkVbMHFMk9aZZs3k3UJSZHo-DD_C_AlWeVQ5d56uXxGUgWOT1HKDvY9bCpMRK0hf7kjqxJTmscX7nV0v2hYtmhYObdCMtd-oPRQz5fZgJWRCHffEzugNZud/s2048/image_2025-02-04_13-30-55.png

ចាប់ពីថ្ងៃទី១ ខែកុម្ភៈ កន្លងមក អាកាសធាតុនៅប្រទេសជប៉ុននឹងកាន់តែអាក្រក់ខ្លាំង ក្នុងនោះភាគខាងលិចនឹងមានភ្លៀង និងព្រិលធ្លាក់នៅតំបន់ភ្នំ ខណៈភាគខាងកើតមានទាំងភ្លៀងធ្លាក់ និងព្រិល ។ រីឯទីក្រុងតូក្យូ មានភ្លៀងធ្លាក់ពេលថ្ងៃ ហើយអ្វីគួរឱ្យភ្ញាក់ផ្អើលនោះ គឺតំបន់ណាកូយ៉ា និងនិង៉ាតាក់ ស្ថិតនៅកណ្តាលប្រទេស សីតុណ្ហភាពនឹងធ្លាក់ចុះរហូតដល់ -២អង្សាសេ ។ ហេតុនេះ នៅទូទាំងប្រទេសជប៉ុននឹងមានអាកាសធាតុត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ និងត្រជាក់ខ្លាំងជាងរយៈពេល១០ឆ្នាំកន្លងមក ៕

NASA បានព្យាករណ៍ថា នៅទស្សវត្សរ៍ក្រោយនឹងមានអាចម៍ផ្កាយដ៏ធំមួយហោះបុកផែនដី

0

សហរដ្ឋអាមេរិក៖ អាចម៍ផ្កាយទំហំធំប៉ុនអាគារដែលមានទទឹង ៤០-១០០ ម៉ែត្រទំនងនឹងហោះបុកផែនដីក្នុងទសវត្សរ៍ក្រោយ ទោះបីជាហានិភ័យមានត្រឹមតែ ១.២% ក៏ដោយ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN បច្ចុប្បន្នទីភ្នាក់ងារអវកាស NASA និងទីភ្នាក់ងារអឺរ៉ុប ESA កំពុងតាមដានយ៉ាងដិតដល់នូវអាចម៍ផ្កាយដែលទើបនឹងរកឃើញថ្មីៗមានឈ្មោះថា 2024 YR4 អាចមានឱកាស ១.២% ក្នុងការបុកជាមួយផែនដីនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០៣២។ ដូច្នេះប្រសិនបើវាហោះមកបុកផែនដីមែន លោកអ្នកសាកស្រម៉ៃមើល តើពិភពលោកទាំងមូលទៅជាយ៉ាងណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZLs37GI2hs4Izu2_eEv6mLJTDhEWP7WnDBxYf6wASYq4mpbO6sYvaabcbeQrkLSUg_UTHhk6b1KgToG_j5WAY5nmXjnocoWpmdi4kGY_jQ9NPaGdrRNcFjR_xjNgncxwjjAK5HvTrTqyFDhouDJxDmavXj1JsWKS6iY4QTuhGFX50jz96FAqeV83q7yk2/s1200/photo_2025-02-03_17-32-24%20(2).jpg
អាចម៍ផ្កាយ 2024 YR4 ត្រូវបានគេប៉ាន់ស្មានថាមានទទឹង ៤០ ទៅ ១០០ ម៉ែត្រ គឺជាអាចម៍ផ្កាយដ៏ធំបផុតមួយធ្លាប់បានហោះបុកជាមួយផែនដីរៀងរាល់ពីរបីពាន់ឆ្នាំម្តង ហើយអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ទាំងនោះ។ ទោះជាយ៉ាងណា យោងតាមលោកវេជ្ជបណ្ឌិត Paul Chodas នាយកមជ្ឈមណ្ឌលសិក្សាវត្ថុជិតផែនដី នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ NASA នៃរដ្ឋ California បាននិយាយថា តារាវិទូបច្ចុប្បន្នគឺមិនសូវច្បាស់លាស់នោះទេអំពីទំហំពិតរបស់អាចម៍ផ្កាយ ទោះបីជាយ៉ាងនេះក្តីពួកយើងកំពុងធ្វើការដើម្បីកំណត់វាជាមួយនឹងការសង្កេតបន្ថែមទៀតដោយប្រើតេឡេស្កុបច្រើន។ ការសង្កេតនេះនឹងជួយអ្នកវិទ្យាសាស្ត្រកំណត់ហានិភ័យនៃការប៉ះទង្គិចគ្នាកាន់តែត្រឹមត្រូវនាពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqI3TNvDqRNNC4zuoqXXam_AEctOHVrAW1g77Is97BCsMQ5CXd5iQVZdjzizTCOJrtoGhxdbEGqXIu-GAA1WQ8zEIJQQ4RKO4NWYZjlwjuuA3wKfZOq63nY3kwgvxJwH2_JW2rLq-HIDNE5w1Lf0k3Dx6NnRbgHsesRqzTz3BxZDhpiFgFUDnYxXr4bS3/s1280/photo_2025-02-03_17-32-24.jpg

លោក Chodas បានបន្តថា “ប្រសិនបើអាចម៍ផ្កាយពិតជាហោះបុកផែនដីមែន វានឹងបង្កឱ្យមានការខូចខាតក្នុងចម្ងាយ ៥០ គីឡូម៉ែត្រពីកន្លែងផលប៉ះពាល់ដោយសារតែល្បឿនលឿនខ្លាំងប្រហែល ១៧ គីឡូម៉ែត្រ/វិនាទី ឬ ៦១,២០០ គីឡូម៉ែត្រ/ម៉ោង ដែលអាចម៍ផ្កាយឆ្លងកាត់បរិយាកាស”។ 2024 YR4 ត្រូវបានរកឃើញដំបូងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយតេឡេស្កុបគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលផ្តល់មូលនិធិដោយ NASA ដើម្បីស្កេនផ្ទៃមេឃសម្រាប់អាចម៍ផ្កាយនៅជិតផែនដី។ ការរកឃើញនេះបានកើតឡើងនៅពេលដែលអាចម៍ផ្កាយស្ថិតនៅជុំវិញផែនដី ហើយភ្លឺល្មមអាចឱ្យគេមើលឃើញបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4rnUFa273abevYgfaKMHHVP6DNimN-2sjXU7kg-RKo6WVLRFDyKOTaHDfWDbhOF9ToAhzSfzMIhAHjZNt86MvIQtYbJOl7kNGELuX8F-x5_SSIAWAmfz0_E6LLJFCM2YO7v_UoMthXfIhWovyMCuxpfu2mEjJxlSeXdBb0duqF6nGem9pFurxJZo4Mns/s1280/photo_2025-02-03_17-32-26.jpg

ទោះជាយ៉ាងណាប្រព័ន្ធព្រមានអាចម៍ផ្កាយដោយស្វ័យប្រវត្តិបានបន្លឺសំឡេងរោទិ៍បន្ទាប់ពីកំណត់ថាអាចម៍ផ្កាយមានឱកាសទាបបំផុតក្នុងការបុកផែនដីក្នុងឆ្នាំ ២០៣២។ ទោះបីជាយ៉ាងនេះក្តីក្រុមតារាវិទូនៅតែបន្តប្រើប្រាស់ឧបករណ៍អង្កេត Magdalena Ridge ដែលជាកែវយឺត និងតេឡេស្កុបដ៏ធំបំផុត ដើម្បីតាមដានអាចម៍ផ្កាយដែលមានចម្ងាយ ៤៥ លានគីឡូម៉ែត្រពីផែនដី។ ការសង្កេតនេះអាចជួយអ្នកស្រាវជ្រាវបង្រួមការប៉ាន់ស្មាននៃទំហំ និងគន្លងរបស់អាចម៍ផ្កាយ។ នៅពេលដែលអាចម៍ផ្កាយផ្លាស់ទីឆ្ងាយពីផែនដី ហើយកាន់តែខ្សោយ អ្នកស្រាវជ្រាវនឹងត្រូវពឹងផ្អែកលើតេឡេស្កុបធំជាងមុន ដើម្បីសង្កេតមើលវាបន្តទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrPq3dWEK5hGDowXaZucqaELAkTKcTRN3KBgQFvbvGjwbXSse5ns_i9de0NDLc0tYtorz2euib53DUjRB8uGDp-oVEhao4ruzMINh6OL91GtutYsB_R5FviS_Ye2VTpL8yU5Cm0YEn79ZB8MDiyCzCL7CE8BT-EZg1niQkFjByDPvSDK-iGaRjJPNk3DMV/s1280/photo_2025-02-03_17-32-29.jpg

ប្រសិនបើអាចម៌ផ្កាយ 2024 YR4 នៅតែបន្តហោះគៀកផែនដី មានន័យថា វានៅតែស្ថិតក្នុងបញ្ជីហានិភ័យនៅឡើយទេ។ គួរបញ្ជាក់ដែរថា NASA និង ESA តែងតែតាមដានអាចម៍ផ្កាយរាប់ពាន់នៅជិតផែនដីជានិច្ច ទោះជាយ៉ាងណាបច្ចុប្បន្ននេះ គ្មានអាចម៍ផ្កាយធំណាមួយ មានឱកាសបុកគ្នាជាមួយផែនដីលើសពី ១% នោះទេ៕

«ទឹកធ្លាក់ជ្រាវ» កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅងូតទឹកលេងកម្សាន្តជាហូរហែ

0

«ទឹកធ្លាក់ជ្រាវ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ គឺជាទឹកធ្លាក់ដែលមានជម្រាលច្រើនដំណាក់ អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ តំបន់រមណីយដ្ឋានទឹកធ្លាក់នេះគឺមានសក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលពិសេសនោះ គឺតំបន់នេះមានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥ ម៉ែត្រដែលមានភាពទាក់ ទាញខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqRtPpjzPY7pvIWIOvvit9E9xsZD35S4TQQW_hzKpHCDXXo4dYT9yiU9MTD39wJ5z_vN-p9aStBUIWmVPuDcYR-WHbJUoHAWiXfcD4oWvxQZQM6kNA-GCWb3xvYl2j56H-ujakzD1GB3OGrChMHYDBtP-vONw9Z4M5OlOHaUqPwKSw7Y-ltX3MrWqSZ8rb/s2048/457569631_1032887845506958_3078503340554318205_n.jpg

ជាការពិតណាស់ សហគមន៍ទេសចរណ៍ទឹកធ្លាក់ជ្រាវ មិនត្រឹមជាតំបន់ទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់ដ៏មានសក្តានុពលបំផុតមួយប្រចាំខេត្តកំពង់ស្ពឺផងដែរ។ នៅទីនេះក្រៅពីងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ លោកអ្នកក៏អាចបោះតង់ អង្គុយគយគន់ទេសភាពព្រៃភ្នំពណ៌បៃតងខៀវខ្ចី មើលទឹកធ្លាក់ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអង្គុយតាមក្ចុសស្តាប់សំឡេងសត្វយំលាយឡំនឹងស្នូរទឹកជ្រោះហូរធ្លាក់ពីលើថ្មយ៉ាងមានក្តីសុខទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhCmd7EsNyOzojb1vkl1ulW37guAAAC_BtyC4Yov6VeGu74hY5wpjRlYIuzSM8Ar4CKjWHmfMfdDzBBcDvVZGQLLADZbgSiUg2Ci5TGQDDwp0xby0bIAlhw0NH1ERZOVYb7O7isIYiaxlToc5gspfPUTDoamO92J6GWWiO1oB9ZEG9WNonld9SetzDvu0Z/s2048/458055635_1032887705506972_4931687836756279346_n.jpg

លើសពីនេះលោកអ្នកក៏អាចធ្វើម្ហូបដោយខ្លួនឯងតាមចំរាក់ផ្ទាំងថ្មក្រោមម្លប់ដើមឈើដ៏ត្រជាក់ ញ៉ាំជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិយ៉ាងមានក្តីសុខ។ បច្ចុប្បន្នតំបន់នេះគឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារមានភ្ញៀវទេសចរទៅទស្សនាជាហូរហែឥតឈប់ឈរតែម្តង ជាពិសេសគឺថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន ដែលបានជួយលើកស្ទួយជីវភាពប្រជាសហគមន៍នៅក្នុងតំបន់នោះបានកាន់តែល្អប្រសើរជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgBkbRmJW7YG6gPRQF1kb2be6IarZMxJ8gWNdHgu2g_i_b-W5x90Akd0z0ITfy-IUdNgr_Ds-UQTlXsFwnMOrv9RL4UBXc_goQ_3XiQE79zDYPUkWqGpde4qlImQ2sHWDd66nVsNejUtvni2Z-NCcX5tqEQTvPgoyK9aRXDqRZjsGZIy9xeCNazDQmW_H/s2048/458117114_1032887815506961_4385824876688419511_n.jpg
គួរបញ្ជាក់ដែរថា សហគមន៍ជ្រាវ និងរមណីយដ្ឋានចម្ការក្រូចគឺនៅជាប់គ្នា ដូច្នេះលោកអ្នកអាចទៅលេងចម្ការក្រូចក៏បាន ឬទៅលេងសហគមន៍ជ្រាវក៏បាន។ នៅសហគមន៍ជ្រាវនេះគឺជាសហគមន៍ដែលមានទឹកធ្លាក់ពីដំណាក់ទី១ រហូតដល់ដំណាក់ទី៧ កាលណាយើងឡើងកាន់តែខ្ពស់ទឹកធ្លាក់កាន់តែស្អាត និងមានទិដ្ឋភាពបែបស្ងប់ស្ងាត់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បងប្អូនក្នុងការទស្សនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUPW5q1HkjxoKMXtTlJ6htMX_skHnN35HSalee67tQF83w0stlTtAOhIFM6v9HukshVxHgNTBOH6leK-OrAv8RyfPX9B2m6QcAzRFqiBFw4GExRRNGD8_G83fpH1lLTuDvjCnMwwn4-Cu-kwscz7-HOUYQQB2Yd7RzaEbw0DAY0jWL5xbk60ujGtJWA4X/s960/458295366_1032878272174582_5808893251666019048_n.jpg

ហេតុនេះដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះជ្រាវ ភ្ញៀវទេសចរគឺមានភាពងាយស្រួល មិនមានការធ្វើដំណើរដោយថ្មើរជើងនៅលើផ្លូវវែងឆ្ងាយនោះទេ ហើយចំពោះរថយន្តអាចបើកឡើងទៅដល់ក្បែរទីតាំងលេងកម្សាន្តតែម្តង។ ទោះជាយ៉ាងណា រមណីយដ្ឋានទឹកធ្លាក់ជ្រាវគឺមិនមានហាងធំៗ និងទំនើបដូចជារមណីយដ្ឋានដ៏ទៃនោះទេ តែប្រជាពលរដ្ឋអាចធ្វើការកម្មង់ម្ហូបអាហារបាន ដោយអ្នកលក់នៅទីនោះមានភ្នាក់ងារដឹកជញ្ជូនទៅដល់កន្លែង និងមានសេវាកម្មល្អផងដែរ៕

សមិទ្ធិផលទេសចរណ៍ថ្មីខេត្តកំពត នឹងលេចរូបរាងមុនថ្ងៃចូលឆ្នាំខ្មែរ

0

ដើម្បីត្រៀមអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពត បាននឹងរៀបចំកែលម្អសោភ័ណភាពផ្លូវមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់រំង្វង់មូលត្រីផ្សោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFsT_7RTvD9sq9y4DJj62zrlEF9GB9OD6rK6smu8u0Ft7sfowyAijyc7tF4ugS12RFOHje-rs2-r8tHD5PDP_6pRjpAf2gIT2s27WkGiQr7bNH98mEEQKV0Cv3A0bUBwpw1WwHCltd5CiUcKyAs_UvmbJ5sEd37H_RXeqi3eWs8dOAoIdb0iflsonqXe9k/s960/image_2025-02-04_11-34-56%20(2).png

បើតាម លោក លាង រឿនសុធី អភិបាលក្រុងកំពត បានលើកឡើងថា៖” ដើម្បីបន្ថែមសោភ័ណភាពក្រុង ក៏ដូចជាដើម្បីឱ្យមានការទាក់ទាញទេសចរបន្ថែមទៀត រដ្ឋបាលខេត្ត បានចាប់ផ្តើមស្ថាបនាសមិទ្ធផលទេសចរណ៍ថ្មីមួយដែលគួរឱ្យទាក់ទាញបន្ថែមទៀត សម្រាប់ស្វាគមន៍ទេសចរពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK5KqtIErtJmjGVrzFJNgW-PHd6Uy6QWsYgHlRGdSQl-jkkVG-O6ixp2QXakUHzq3qohFM2acrEGNNSfmBO4XEQbDVy1EwtdRC3oGK3Q-eDehGSagWeT3jXdxCuQEEu499QQ2Nfh_kyCaz-jMoUBW9G6L80utCWC_0jfn0UfuWe-xOQBJTGymmGuxA45HP/s960/image_2025-02-04_11-34-56.png

ចំពោះសមិទ្ធផលទេសចរណ៍ថ្មីនេះ មានទីតាំងនៅមុខសាលាខេត្តកំពត តែមិនទាន់ត្រូវបានរដ្ឋបាលខេត្តកំពត បញ្ជាក់ថាជាអ្វីឱ្យប្រាកដនៅឡើយនោះទេ ដោយគេឃើញមានអជ្ញាធរដាក់ស័ង្កសីបាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogcTIumYytnG7BL9LsYQqt9rp1ZsZmrctMIA-YXedDJ1d-38lwwC0_Bd4z4pDcj312TyhmUxroPJwir1TBwCTi7DGaKFCqmp0RCNs80fEZJuIqWRcvwm3scCPxLefS_L3P_S1Srsxg1b30OiK3JcG7jz5xOmnCp_sfVfsRAQ7J28ltgR8-GmClMfyf7G-/s960/image_2025-02-04_11-34-57%20(2).png
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពត បានសម្តែងសេចក្តីត្រេកអរ និងសង្ឃឹមថាសមិទ្ធផលទេសចរណ៍ថ្មីនេះ នឹងជួយទាក់ទាញភ្ញៀវឱ្យមកលេងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៤កន្លងទៅ ខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលមួយនេះ ទទួលភ្ញៀវទេសចរសរុបជាង ២លាន ៦សែននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrsjb9qI-a0EeZswOcF9gRsSIudv-i-9beH6W-1b4mXMp4jGyfBoxW7gUQr-5seFY3CktwNr5NLl03M0aE2gIQYc7aB5O4-nPOOInW6HUkYTvg2XACxsABvQP_P-EEnvqc4uLVAM2-PVa61h3kvbrtj0RKKaYdyFT0Loitp-5YaxoalFbWUjPB-u9zFPxA/s960/image_2025-02-04_11-34-57.png

គយរបញ្ជាក់ថា បច្ចុប្បន្ន កំពតមានសមិទ្ធផលទេសចរណ៍កែច្នៃ ទាក់ទាញចំនួន២ គឺរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស៕

 

 

អស់សង្ឃឹមលើ Trump! មេដឹកនាំតៃវ៉ាន់បបួលចិនចរចារកសន្តិភាពក្រោយនយោបាយពិភពលោកផ្លាស់ប្តូរ

0

តៃវ៉ាន់ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានថ្លែងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា តៃវ៉ាន់ និងចិន ចាំបាច់ត្រូវតែជជែកគ្នាដើម្បីរកសន្តិភាព ក្រោយពីនយោបាយពិភពលោកផ្លាស់ប្តូរ និងស្មុគស្មាញ ។ នេះជាសញ្ញាបញ្ជាក់ថា តៃវ៉ាន់បបួលរដ្ឋាភិបាលក្រុងប៉េកាំងចរចាដោយសន្តិវិធី ចៀសវាងការប្រឈមមុខគ្នាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO2CTVFqqaS4DF_hEyqf-bGiI-wHcSiGsqKrUr6kChI8qCWpzc8FaXzknKSMUoGfvocRE4Vwilc_vUDEZuEkmGZMIMY0zUayJ7Ol0JtLmU_Jq_CFLr_G8GIDI-OPK5n5k7mLPZUZxOyiMTVLaadKf3gNvyjITguXdmZbeIKiw0j1KSqpTVpqTcw-annnQ4/s1600/image_2025-02-04_10-53-32.png

លោក Lai ត្រូវបានរដ្ឋាភិបាលចិនដាក់ឈ្មោះថា «ជនបែងចែកទឹកដី» ព្យាយាមសុំចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានដាក់សម្ពាធតៃវ៉ាន់ទាំងផ្នែកនយោបាយ និងកងទ័ព ដើម្បីបង្ខំឱ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ ព្រមទទួលយកអំណាចរបស់ចិន ។ បច្ចុប្បន្ន តៃវ៉ាន់ និងចិន បានប្រឈមនឹងសម្ពាធពីរដ្ឋាភិបាលថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោក Trump ។ ក្រៅពីការដំឡើងពន្ធទំនិញចិន លោក Trump ប្រកាសថា នឹងដំឡើងពន្ធ Semiconductor នាំចូលផងដែរ ដែលជាឧស្សាហកម្មសំខាន់របស់តៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQFaHEKbRt_9BB2tULoa61SlVv8tikdgEnoDD2NWpIdNY_W9a1qqa1vvAKK6b-OkeCDFEObK80xWDksZYBKyn8MN_h42TbhoUlFKpZKPbbTnbPyLI1ZEV4BJmC-uG9EBnM9bqTJk5W_8IFyuhMKc9cNUu5eE-FzMiY72XyeqbnmyGhBi7-aSZJXf_Dp-NO/s1200/photo_2025-02-04_10-41-15.jpg

ពេលថ្លែងសុន្ទរកថាទៅកាន់អ្នកតំណាងអាជីវកម្មតៃវ៉ាន់វិនិយោគនៅចិន លោក Lai បញ្ជាក់ថា តៃវ៉ាន់ និងចិន មានបញ្ហាប្រឈមដូចគ្នារឿងគ្រោះធម្មជាតិ ហើយយើងមានគោលដៅរួមគ្នា គឺពលរដ្ឋទាំងសងខាងច្រកសមុទ្រអាចរស់នៅដោយស្ងប់សុខ ។ ពេលស្ថានការណ៍នយោបាយពិភពលោកផ្លាស់ប្តូរគួរឱ្យស្មុគស្មាញ យើងគួរជជែកគ្នាដោយសន្តិវិធីដើម្បីបង្កើតសន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hqgGMmiHxbAc8ZBy-9KQGNdh4v0lEZ8FqgApj_aBy7BtiEHCcKeF3PrFG33JCT3XfH6TW1X0lffOC-81orSp7nEmidrrBzVs7c6TE2WZUDOU1T_2sLkIgI6w3x78EVoBNr798ZDhjXhYPxsA-ksOcvk8mfKfvfTKCUBJw78YfrGEJzdVt5aYNEw0Rjae/s1200/image_2025-02-04_10-53-31%20(2).png
ប្រធានាធិបតីតៃវ៉ាន់បន្តថា រដ្ឋាភិបាលរបស់លោករីករាយចរចាជាមួយចិនផ្អែកលើសមភាពដោយគ្មានលក្ខខណ្ឌ ហើយលោកចង់ឱ្យភាគីទាំងពីរងាកមកជជែកគ្នាច្រើនជាងការប្រឈមមុខ ។ ប៉ុន្តែអនាគតតៃវ៉ាន់ គឺមានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះជាអ្នកសម្រេចចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrpd9laKmYe3uKMgJkVCtZWA3iQ14XC_lNwq3voIy876bz4Zeiz2wEydg8xhIHdGnXCOfb8VosfSWJAdsubms7quETUlGjzLmpwET9-6gMnISauC9HQFI0Xnmiz_kiJqJc9DgfrtN-_N4hBOuFs_nPtsoBl0Ruw_MkM_ZuixYBE2SPCcEsdXBf1Eg4ha6H/s1280/image_2025-02-04_10-53-32%20(2).png

រីឯការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនពុំទាន់និយាយអ្វីទេ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Lai ខណៈកន្លងមក ចិនបានអំពាវនាវឱ្យតៃវ៉ាន់ទទួលស្គាល់ថា ទឹកដីទាំងសងខាងច្រកសមុទ្រ គឺជាផ្នែកមួយរបស់ចិន (One China) ។ ប៉ុន្តែលោក Lai និងរដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យឈានមុខ (DPP) របស់តៃវ៉ាន់ ពុំយល់ស្របនឹងគំនិតនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHRVNoIffY6vzEzZviKjlsxSXwB3HPXsX6RRvWdTNjqjq5TGg-T9LRRk87wkXUGE9iWknpes8zsCZGxZ-8aN8hov_w-coRp-25uUKFnXomYG2zg3GZ6mzIosfaqZDFxxhm7heBjdXCidFGoliAGbFbQfobi7peXcI7izhQZDOOlYYC7LitEmxSfNPFRyb/s1686/image_2025-02-04_10-53-31.png

លោក Lai បានថ្លែងនាពេលកន្លងមកថា តៃវ៉ាន់ពុំគួរមានរូបភាពបំភាន់ភ្នែកពាក់ព័ន្ធនឹងសន្តិភាព ប៉ុន្តែតៃវ៉ាន់ត្រូវស្វែងរកសន្តិភាពដោយការពង្រឹងកម្លាំងខ្លួនឯង ព្រមទាំងដើរតាមបណ្តាប្រទេសប្រជាធិបតេយ្យ ។ ប្រទេសមួយអាចរស់នៅបានលុះត្រាតែមានអធិបតេយ្យភាព ហើយដោយសារមានតៃវ៉ាន់ ទើបមានសាធារណរដ្ឋចិន ៕