ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីគម្រោងរបស់ខ្លួនក្នុងការវិលត្រឡប់មកកាន់វិស័យបវរកញ្ញាម្តងទៀតបន្ទាប់ពីជោគជ័យលើឆាក Miss Grand ។ នាងបញ្ជាក់ថាគម្រោងគឺចង់ចូលប្រកួតក្នុងឆ្នាំនេះប៉ុន្តែដោយសារជាប់កាន់ BA ច្រើន តែបើសិនជាចរចាត្រូវនឹងចូលប្រកួតតែមិនបានឆ្នាំនេះគឺឆ្នាំក្រោយនឹងមានឱកាសខ្ពស់។ ជាមួយនឹងការបង្ហាញពីការប្រកួតរបស់ខ្លួន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលើកឡើងដែរថាឱ្យតែមានរឿងអ្វីជាប់ពាក់ព័ន្ធនឹងថៃនាងមានបញ្ហារហូត ពេលខ្លះនាងហត់។
កាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុកទៅលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបាន Live ជជែកជាមួយហ្វេនៗរបស់ខ្លួន។ នៅក្នុងការ Live នោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបទៅនឹងសំណួរអំពីការប្រកួតបវរកញ្ញាម្តងទៀតរបស់នាង។ អតីត Miss Grand Cambodia 2022 រូបនេះបានឆ្លើយតបថានាងគម្រោងចូលប្រកួតឆ្នាំនេះ ប៉ុន្តែដោយសារជាប់ BA ច្រើនពេកដោយសារតែពេលចូលប្រលងត្រូវកាន់ផលិតផលគេហើយនាងជាប់BA ឡើង៤ ៥ តែមិនប្រាកដទេបើសិនជានាងចរចាត្រូវអាចនឹងឆ្នាំនេះ បើមិនបានឆ្នាំនេះ គឺឆ្នាំក្រោយមានឱកាសច្រើន។

ជាមួយនឹងការជំរុញចិត្តពីហ្វេនឱ្យចូលប្រកួត Miss Universe ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថាគឺនាងចង់ណាស់ព្រោះជាក្តីសុបិនរបស់នាង ប៉ុន្តែហ្វេនប្រាកដជាដឹងហើយថាពេលចូលទៅនឹងមានរឿងអ្វីកើតឡើង ស្របពេល Miss Universe ឥឡូវនេះមានរឿងអ្វី សូម្បីពេលខ្លះហ្វេនរបស់នាងខ្លាំងៗទប់ទល់មិនចង់បាន ពេលដែលធ្វើនៅប្រទេសថៃ ឱ្យតែមានរឿងអ្វីកើតឡើងទាក់ទងនឹងថៃ នាងមានបញ្ហារហូតគឺចង់ឱ្យស្របគំនិតរបស់គាត់ នាងត្រូវតែតវ៉ា ចេះចុះនាងវាហត់ ហើយពេលខ្លះនាងសឹងតែចង់ឱ្យចូលសណ្ធិតខ្លួននាងតែម្តង។
គួរបញ្ជាក់ថា មុននឹងបានមកុដ Miss Grand Cambodia 2022 គឺនាងជាអតីតបេក្ខភាព Miss Universe Cambodia មួយរូប។ កន្លងមកនេះ ជារឿយៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺទទួលបានការរិះគន់និងសម្តីផ្លែផ្កាទាំងរឿងកុងត្រា អែបអបថៃ ហើយនៅពេលមានបវរកញ្ញាដទៃទៀតចេញមុខនិយាយពីភាគីបវរកញ្ញាថៃហើយនាងមិនបានចេញមុខនិយាយដូចជាគេគឺនាងត្រូវទទួលរងសម្តីផ្សេងៗជាច្រើន៕










