Home Blog Page 628

គ្រូបង្វឹក King Chi បកស្រាយបែបនេះជុំវិញមតិវែ.កញែ.ក OG Golden លើកពានព្រោះក្តីអាណិត

0

OG Golden កូនក្រុមរបស់អតីតគ្រូបង្វឹក Ruthko បានយកឈ្នះបេក្ខភាព៤រូបផ្សេងទៀតក្នុងការលើកពានកម្មវិធីប្រកួត Rapper Fighter ។ ក្នុងការឈ្នះនេះ OG ត្រូវរងនូវសម្តីវែកញែកពីអ្នកលេងបណ្តាញសង្គមមួយចំនួនដោយហេតុផលថាបានគុណគ្រូបង្វឹក។ តាររ៉េប King Chi ជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធីបាននិយាយនៅក្នុងការ live ថាការជាប់របស់ OG Golden គឺតាមរយៈការបោះឆ្នោតពីមហាជនខណៈលោកអាចនិយាយបានថាបេក្ខជនទាំង៥នាក់(TOP5)គឺសុទ្ធតែមានសមត្ថភាពដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC-KF7XPD9J-N1Zin3qLP2_pU_CmWa_HRgGsuQKj2HUS5rUroAAjCmfEhGh4KwqaDOIEEsS3aXCM3ZIqN-RygVqC3OnxHbK6SUtmk1nzSfZCOusYKyj4b8_v5rfbo417o4avFLKotLZSpDZO4_x-4OIzKOi-XgrgjpKQRBchAPMhF8hOWRjUKtGEct5KWJ/s960/image_2025-02-04_14-41-17%20(2).png

តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារារ៉េប King Chi បានឆ្លើយតបនឹងសំណួរថាហេតុអ្វី OG លើកពាន។ ម្ចាស់បទ «អាមិចទេស» បាននិយាយថា នេះជាការបោះឆ្នោតរបស់មហាជនឱ្យធ្វើយ៉ាងមិចបើមហាជនបោះឆ្នោតឱ្យច្រើនបាន OG ជាប់ហើយមួយទៀតប្រសិនជាអ្នកដែលបានទៅទស្សនាផ្ទាល់កាលពីយប់ផ្តាច់ព័្រត្រគ្រាន់តែស្រែកឈ្មោះ OG សន្ធឹកនៃការហ៊ោរគឺដាច់គេបាត់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVyrudx1dCotfocUORG5snApdmMOdAPc5HqTgxQkxmzkOiUYKYTXPAQR53RmJi1dU7z9RdZfsCHpLwnmn6gwUCqgI9wc6SCJFa7rvGwhT64HjZeEh5XhXQPaTdHnoKGnziu1BDlRJhNaUEctnSEXn9lQaJzwaNNGP6v8OGZSxkWqQcJboDMAcd2LdcdoFL/s960/image_2025-02-04_14-41-17.png

King Chi រហ្ស័សនាមស្តេចជួន បានបន្តទៀតថា បើនិយាយពីសមត្ថភាពថាអ្នកទាំងប្រាំ TOP5 គឺសមត្ថភាពល្អដូចគ្នាប៉ុន្តែមានប្រភេទផ្សេងគ្នា ដូច្នេះការចូលចិត្តរបស់មនុស្សក៏ទៅតាមហ្នឹងដូចគ្នា។ តារារ៉េបរូបនេះបន្ថែមទៀតថាអ្នកមួយចំនួនមានការវែកញែកថាដោយសារតែគេអាណិតនោះគឺជារឿងរបស់អ្នកយល់ឃើញបែបនេះ អាណិត OG បោះឆ្នោតឱ្យជាប់ មិនមែនជាមនុស្សគ្មានសមត្ថភាពសោះនោះទេ ច្រៀងមិនកើតឱ្យជាប់នោះទេ ហើយអ្នក៤នាក់ផ្សេងទៀតមិនបានលើកពាន មិនមែនមិនកើតជាការ ចប់ឆាកជីវិតអស់អនាគតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXDkD4zHwAjnVTsNXcBINdTFhtR9dF9blMJgLECxrr0PMsecRTE5z_nYtTmmba-ftApTTnOq4tXv_iMwb4BjdbxabVUXHmSNG9PhXz-WSsrH78art_5L3649JOJftxF5iPWDn5oza8WHK23a17Dd2Dk7NTjYuJlgB1h7okPnhHLCCFER6jD0_hLtN8SULt/s1365/image_2025-02-04_14-41-12%20(2).png

គួរបញ្ជាក់ផងដែរថាកាលពីរាត្រីផ្តាច់ព្រ័ត្រថ្ងៃទី២ កុម្ភៈ OG Golden បានយកឈ្នះបេក្ខជន៤រូបផ្សេងទៀត មានដូចជា Ranngo, EMI, TORO និង STEEZY ដោយ ម្ចាស់ជ័យលាភីទទួលបានខ្សែក Rapper Fighter ជាមួយនឹងទឹកប្រាក់ ៦០លានរៀល៕

ដឹងមូលហេតុស.ព សាន់ឆាយ ត្រូវបូ.ជាលឿនមិនអាចដឹកទៅស្រុកកំណើតបាន

0

ដំណឹងនៃការស្លាប់ភ្លាមៗរបស់តារាស្រីដ៏ល្បីល្បាញ Barbie Hsu ហៅ សាន់ឆាយ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាសពរបស់អតីតតារាសម្តែងរូបនេះត្រូវបានគេបូជាភ្លាមៗបន្ទាប់ពីនាងស្លាប់នៅប្រទេសជប៉ុនជាហេតុធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ថាហេតុអ្វីបូជាលឿនយ៉ាងនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYwVQ2ZSCs79aZwuDYhkK0kbYE7_pkLvOSbzpT70DDhxy0UP6sDUjFW5uEsAhT4o7LcTqog8bAV_jbSynVHCxo_Hj2Uc4B103vgfOEraB2g2YjP6Vc45HE1xxODcpxp51GLNUxfLxra5bzoLSn_w94sf419EHpaIdRReg27ZyMVd8VaKbE9eMMtldJruR9/s1152/image_2025-02-04_10-18-50%20(3).png

តាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយពីតៃវ៉ាន់ និង ជប៉ុន ហេតុផលចម្បងនៅពីក្រោយការសម្រេចចិត្តក្នុងការបូជាសពត្រឹមតែមួយថ្ងៃបន្ទាប់ពីការស្លាប់របស់សាន់ឆាយគឺទាក់ទងទៅនឹងបទប្បញ្ញត្តិពិសេសនៅក្នុងប្រទេសជប៉ុនទាក់ទងនឹងការដោះស្រាយអ្នកស្លាប់ក្នុងបរិបទនៃការរីករាលដាលនៃជំងឺផ្តាសាយ។ ប្រទេសជប៉ុនបច្ចុប្បន្នកំពុងប្រឈមមុខនឹង ស្ថានភាពជំងឺគ្រុនផ្តាសាយដែលរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរដូវរងា ដោយបង្ខំឱ្យអាជ្ញាធរសុខាភិបាល និងអាជ្ញាធររឹតបន្តឹងវិធានការបង្ការ។ បទប្បញ្ញត្តិដ៏តឹងរឹងមួយក្នុងប្រទេសជប៉ុន គឺថាសាកសពរបស់អ្នកស្លាប់ត្រូវតែបូជាក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Png638doJi3WCp4YUF7ZLxYuuCEUtiSPjbQE2YLgJDo6MBBOMCvHyyUBgsaahQbzks5i8KaqGW5wOOHAJEY57imofGmZ6-Z4gCso6QtX1Fdl8X5lQnG827DJb7M_IUddx3qUXiX7IrO2iRVYQjLhyphenhyphenI_2FDGQPQeg0i8mPMuiTb7XGbkqBV3yIimyFkOe/s830/image_2025-02-04_16-27-34.png

គួរកត់សម្គាល់ថា ក្នុងករណីរបស់ សាន់ឆាយ គ្រួសាររបស់នាងទោះបីជាមិនសុខចិត្តក៏ដោយក៏ត្រូវតែអនុវត្តតាមច្បាប់នេះ។ តារាស្រីរូបនេះបានស្លាប់ដោយជំងឺផ្ដាសាយរួមនឹងបញ្ហាសុខភាពមូលដ្ឋានរួមទាំងជំងឺបេះដូង និងបញ្ហាសរសៃប្រសាទ។ ការឆ្លងកាត់នៅប្រទេសជប៉ុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ បានធ្វើឱ្យគ្រួសារ និងមនុស្សជាទីស្រឡាញ់កាន់តែមានទុក្ខព្រួយកាន់តែខ្លាំង។ ទោះជាយ៉ាងណា ការបូជាជាបន្ទាន់ក៏ជាជម្រើសដែលជៀសមិនរួចក្នុងបរិបទនៃ ការរាតត្បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg27aEAGU9moE-2EiUPpwX5QrTgdCOLp2CTVyD7VHKwY3dey5VsfXmVz3yCnh3KjXnrzzNibVn8jDIqOJUq3_xZSELBw3xkr320XVu8vmHzU5bAAGNIKdd_FGzgMxB1UAndtTip7zbDRIrB4guGsSawa0BCBZt6dPUNmzgL1FYpKRcZDaFiS9rErcSx1GnC/s1140/image_2025-02-04_16-27-35%20(2).png

ព័ត៌មាននេះបានសាយភាយយ៉ាងឆាប់រហ័ស បង្កឱ្យមានការភ្ញាក់ផ្អើលក្នុងសហគមន៍ និងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ។ អ្នកតំណាងគ្រួសារ សាន់ឆាយ បាននិយាយថា ធាតុរបស់នាងនឹងត្រូវនាំយកមកតៃវ៉ាន់វិញជាស្រុកកំណើតទោះជាយ៉ាងណា ផែនការបុណ្យសពលម្អិតនៅមិនទាន់កំណត់នៅឡើយទេ ខណៈគ្រួសារបានស្នើសុំនៅពេលធ្វើដំណើរទៅកាន់តៃវ៉ាន់មិនមានការថតសុំរក្សាភាពឯកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggugHyh-W4mHoYmBwJDW4d99gU-_lgLdHeTfpu803I0rXrHze4r2WLHSkkqqOILG1_FTnSHGuEeyLNL48AEx5dTDH2Nt707qDzQKMj7g-CDOX5wTdVfiioRv8hRQd_g9DNP0-mhlKWOSBDtKMUaI0YGWVArZHME-c8t2_5Dyh8RziPTGHhxDevlWaVvlKx/s1000/image_2025-02-04_16-27-35.png
Barbie Hsu ឬសាន់ឆាយ កើតក្នុងឆ្នាំ១៩៧៦ គឺជាតារាល្បីឈ្មោះដ៏ធំមួយនៅក្នុងឧស្សាហកម្មកម្សាន្តរបស់តៃវ៉ាន់។ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈការសម្តែងជាតួអង្គសាន់ឆាយក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី F4 តៃវ៉ាន់ នៅដើមទសវត្សរ៍ឆ្នាំ ២០០០។ បន្ទាប់ពីទទួលបានភាពជោគជ័យដ៏អស្ចារ្យ សាន់ឆាយ បានសម្រេចចិត្តចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ២០១២ ដើម្បីមើលថែគ្រួសារ និងផ្តោតលើជីវិតឯកជនរបស់នាង។ យ៉ាងណាមិញ នាងនៅតែទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនតាមរយៈរឿងរ៉ាវផ្ទាល់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-5RFN3ZjpNvrwh_1ATfcp56Yq8yDvNXghtiW1U1ahweSv8z-RoTJLaSzH-CqEBJWVYgSnrZdNXUTjMh2C9LDtjnhsYcuK6q3MJp8MWLDh_Qp4CVVsxMBUmK4Hm4izthQpW0zc4PCYrnhl6HJ1lekuowzi8vpRIG8nbj5NNsfhNDuaPaWH0TcLOQGFvv6/s780/image_2025-02-04_16-27-36.png

សុខភាពរបស់ Barbie Hsu ក៏ជាកង្វល់របស់មនុស្សជាច្រើនដែរ។ នាងបានចែករំលែកថានាងមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺសរសៃឈាមបេះដូង និងបានជួបប្រទះនឹងសន្លប់យូរបន្ទាប់ពីការសម្រាលកូននៅឆ្នាំ ២០១៦ ។ រឿងនេះបានធ្វើឱ្យនាងសម្រាកនៅមន្ទីរពេទ្យជាច្រើនថ្ងៃ និងប្រឈមមុខនឹងហានិភ័យសុខភាពធ្ងន់ធ្ងរជាច្រើន។ នាងមានកូនពីរនាក់ជាមួយនឹងអតីតស្វាមី៕

មហាជនស្នើឱ្យក្រសួង កោះហៅស្ត្រីលក់អនឡាញម្នាក់ ក្រោយតាំងខ្លួនជាមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧

0

ថ្មីៗនេះ មានស្ត្រីរកស៊ីអនឡាញម្នាក់ បានតាំងខ្លួនជាមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើឱ្យមហាជនសម្តែងការរិះគន់ និងស្នើឱ្យក្រសួងពាក់ព័ន្ធជួយពិនិត្យមើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvQbT_x50jOj4RIFBjzrXDhIY2EETTcejMFPJ6MbUjnvPKWq4BjQPwrLgd1ZzG-vI-OXlkEzNsbFkjASlLCb067O4NtooUYnvz4chKFrJgNEEALyzBn9o2Lpbd5OenvB3UrsM7hmvwH__bqTkHSUwJvvmsY1ew6qHQI6Z1Dm6ELpyMyuCGRZQ_Qjgn2GVO/s2048/image_2025-02-04_15-58-24.png

ពាក់ព័ន្ធនឹងករណីនេះ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានឱ្យដឹងថា៖ ” ក្រសួងពាក់ព័ន្ធនឹងកោះអញ្ជើញ នារីម្នាក់ដែលតាំងខ្លួនមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ចាប់ជាតិ មកសួរនាំក្នុងពេលឆាប់ៗខាងមុខនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN8ZvTBgKPhg5XQGkm1oyOKUn32jpxIY5RwdLf77-RhmKo6RsQTNndBKRGd8mvabU4m8hS-sQkRVOlFhhgvh-T0OLZLkehIHbuopJVwfRRvjHFdta3JL9rOPxHS9O67H4WxpXwFhfLwM3KZyWhles1jNEP311T9IjZlhCas2or6Oazy4JtRRwVjQpELD47/s1280/image_2025-02-04_15-55-46.png

បើយោងតាមគណនីហ្វេសប៊ុក លោកជំទាវ បានលើកឡើងថា៖”ប្រកបមុខរបរដោយសេរីភាពពេញលេញ រកស៊ីលក់ដូររីកចម្រើនហើយ បែជាយកកិត្តិនាមវិរៈក្សត្រ វិរៈក្សត្រី តួអង្គជាច្រើនទៀតដែលមានស្នាដៃល្បីល្បាញពេញពិភពលោកមកលេងសើចសម្រាប់លក់ផលិតផលទៅវិញ?? ខ្ញុំគាំទ្រប្រសាសន៍ណែនាំរបស់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ដែលជាចាស់ទុំ។ ប្រហែល ២០ ឆ្នាំមកហើយ ខ្ញុំ និង លោកស្រី ផល្លីកា បានស្រាវជ្រាវប្រវត្តិមហេសីទាំង ២ អង្គរបស់ព្រះបាទជ័យវរ្ម័នទី ៧ ចងក្រងជាសៀវភៅ គឺជាស្ត្រីដ៍អស្ចារ្យជួយស្វាមីការពារជាតិទឹកដី លើកស្ទួយវិស័យសេដ្ឋកិច្ច អប់រំ សាសនា ។ល។ មិនមែនជាចរិត និង សកម្មភាពរហេចរហាចដូចអ្នកលក់ផលិតផលខ្លះនោះទេ ហេតុនេះប្អូនៗកុំយកព្រះនាមអតីតមហាវិរក្សត្រ និង តាំងខ្លួនជាតួអង្គព្រះមហេសីវីរៈបុរសជំនាន់មុនមកតាំងជារូបខ្លួនចាប់ជាតិ ឬ ដឹងជាតិកំណើតទៀតវាមិនអាចទៅរួចទេ គ្រាន់តែគោរពប្រតិបត្តិគឺមិនខុសឡើយ។ រកស៊ីធម្មតាៗទៅបានសុខ និង មានកិត្តិយសគ្រប់គ្រាន់ហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOlbGVmFrMGGA-tP8Mhws9yvxje8rcQSCCF9CN3f57xuRupn1jDmpcL02WWR8Mk7-PlOJn37bm0sriDj7o6L3atK27DIOZl7ntNXuGxcHqZ-Irtze9TfY_zVZBSA_uyb9Q88Ui7TsLW2ZSXbDJKHj7iL3jlD41qtI6MQ1HBQlNvFlyy4X8u0tyQXXkLKx_/s650/image_2025-02-04_15-56-43.png

លោកជំទាវ សង្កត់ទៀតថា៖”ប្អូនដែលតាំងខ្លួនជាមហេសីព្រះអង្គត្រៀមខ្លួនទៅ ព្រោះឮថាក្រសួងពាក់ព័ន្ធនឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗហើយ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHh9ZNoSOh29ejK7i_9Jq8-kRoGffd6RrXMlG-FiXx-eUDmUf1FNw8dkQJocqo4yRDxIFYjUgL_OefnUQglrbtFi_4VpHH2piiWinhRBOuxdM7Us2_CWbQ7YmnFiVL9QfsRdntO7PU6C8iaVaRjO5daADFFq-kZ-2gaMg15G2ZrT2wp95rjVJOQu_qbZyz/s1024/image_2025-02-04_15-55-45.png

 

គ្រោះរញ្ជួយដីបាតសមុទ្រនៅប្រទេសក្រិក ជាង២០០លើកត្រឹម៤ថ្ងៃធ្វើឱ្យពលរដ្ឋបង្ខំចិត្តចាកចេញ

0

ប្រទេសក្រិក ៖ ពលរដ្ឋក្រិក និងភ្ញៀវទេសចរជាច្រើននាក់បានឈររង់ចាំជិះសាឡាង និងយន្តហោះពិសេសដើម្បីជម្លៀសចេញពីកោះសានតូរិនី ក្រោយកើតគ្រោះរញ្ជួយដីនៅបាតសមុទ្ររហូតដល់ជាង២០០លើក ត្រឹមតែរយៈពេល៤ថ្ងៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxAi-sqtgx3LExCj1LbLEjgwivfkOhcu_YkNkuHIEMgO3xrk2q2tdpXEqh7CVQYUvkW5hHPjFYRiEY_95JZEjVmu7Oc4eGKdT6I7FQ_llPZDnHYsdrk6sUgrC6btjemHc4rDM1PP-UNK81MwVNd0WnqSLgg4QKk4gL3NwSWRLgBK2sSJ4SfmSQpmNaDKX_/s1024/image_2025-02-04_15-39-09.png

ចាប់ពីថ្ងៃទី៣១ ខែមករា មានគ្រោះរញ្ជួយដីនៅបរិវេណកោះសានតូរិនី និងកោះអាម៉ូហ្គូស ក្នុងសមុទ្រអ៊ីចៀន ដែលធ្វើឱ្យអាជ្ញាធរបិទសាលារៀននៅលើកោះសានតូរិនី និងកោះមួយចំនួននៅក្បែរគ្នា ។ នៅថ្ងៃទី៣ ខែកុម្ភៈ គ្រោះរញ្ជួយដីបានកើតឡើងជាច្រើនលើក ហើយក្នុង១លើកៗមានគ្រោះរញ្ជួយដីក្នុងតំបន់៤ របស់កោះសានតូរិនី ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋចៀសវាងស្ថិតនៅក្នុងអគារ និងកំពង់ផែតូចៗ ខណៈភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជូនកម្លាំងទៅតំបន់នានាដើម្បីផ្តល់សុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFanCcQ9r-AI4sMxNxaRH5b3dbIgXMt4YZErURQ3QGvyeFLnK2vNJhChAxvGFkNpUpJ73nKCi11ZViYOKY11LOxII_Yr0zRaLHyy-sus2ZYyOFKLvDgAh4rKGcLSMhVnpqKNosKrRq0XNjc4CzCLl-J590UNkvCtCdcdzXuVQyHPD9D4cI-RBTq7fTlCx6/s1200/image_2025-02-04_15-39-10%20(2).png

ក្រុមហ៊ុនអាកាសចរណ៍ Aegean Airlines ឱ្យដឹងថា បានបង្កើនជើងហោះហើរដឹកអ្នកដំណើរចេញ-ចូលកោះសានតូរិនី ចំនួន៣ជើង កាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែកុម្ភៈ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរតាមការស្នើសុំរបស់ក្រសួងការពារជនស៊ីវិលក្រិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQh7XyUra2f2LBfLYb3ocXbQy21tXZFH825BhuqmZwuVHtrxn3bN81P6asPpXEBuenFLbSt2uCv7vJXQZhM1JLPdB2ZKK2aVe80OooHmOkPVPGAlRCnG4374XewrA0KktXUFEZi_nLSvHjMWhA1_WlANMNOX9aCYVZFFvbif8mmZ5SD993BJKql6dM8iln/s960/image_2025-02-04_15-39-10.png

គ្រោះរញ្ជួយដីនឹងកើតឡើងជាបន្តបន្ទាប់ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃទៀត ឬអាចកើតឡើងយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យផ្នែកធរណីវិទ្យា និងគ្រប់គ្រងគ្រោះមហន្តរាយក្នុងទូរទស្សន៍ក្រិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTykO2H0fs7p__ItJXSluA4XtloV40MA7JwTurRBr6-Xhor2ub4VxDOuoAl5qVYn6hSTwhw8N9seh34zkm5tRQiKDiL1o-RZtC9ZKnEt4no89ZnJXdqT0dgF2BLu1ZoMmUwVYqlo7NmjdAyiHnpMWND-5Ro0s8pJ8T3DlnUPeKaN3v3jys9tvUWvFKkC81/s992/image_2025-02-04_15-39-11%20(2).png

អ្នកជំនាញនិយាយថា គ្រោះរញ្ជួយដីបានកើតឡើងលើកោះដែលមានមនុស្សរស់នៅច្រើន គ្រោះរញ្ជួយដីខ្លះកើតឡើងនៅបរិវេណច្រាំងថ្មភ្នំ ហើយវានឹងកើតឡើងជាច្រើនសប្តាហ៍ ។ ពលរដ្ឋរស់នៅលើកោះពុំសូវបារម្ភប៉ុន្មានទេ ដោយសារពួកគេធ្លាប់ជួបហេតុការណ៍នេះ ប៉ុន្តែពលរដ្ឋខ្លះដែលផ្លាស់មកធ្វើការលើកោះជាគោលដៅទេសចរណ៍ដ៏ពេញនិយម បានជម្លៀសចេញភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsITLC6M60mQIC_DZipQrk98d_p9613WQdP6RwFqqAxXw1pxEeDZMISKM85V1Ky-DpRBVbjYGrPQhWx3DzSd8xcyOc3sk7Y9_4apYm3y1yO2c1_2OE2Vl-4AWQ1s_qjmU_KtEcTA0vGqPgJrv4fUamLBLaN_iv3TXfp2aqg0DHtJKs4bfNe1dl7FmA1bHD/s1024/image_2025-02-04_15-39-11.png

ប្រទេសក្រិកតែងកើតគ្រោះរញ្ជួយដីញឹកញាប់ ហើយការផ្ទុះភ្នំភ្លើងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រកាលពី១៦០០ឆ្នាំមុន បានបង្កើតជាកោះសានតូរិនី ។ នៅឆ្នាំ១៩៥០ ការផ្ទុះភ្នំភ្លើងលើកចុងក្រោយក្នុងតំបន់នេះបានកើតឡើងម្តងទៀត ៕

ផ្លូវជាតិ ដែលវែងជាងគេនៅកម្ពុជា

0

ផ្លូវជាតិលេខ៧៦ ជាផ្លូវជាតិ ដែលវែងជាគេនៅកម្ពុជា ដោយចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកតាអង ខេត្តរតនគិរី និងតភ្ជាប់ពីផ្លូវជាតិលេខ៧៦-៤ ទៅកាន់ច្រកព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRuHGXicAI081P3WepZ5oaVGjchr1mWaLQVdvEj6VpnFbOmuf4z9FJ8Oe-Kb93FIsb_0ByoI3qV9HEOS72p6N5Wion17rWihstclf9rGThiSk124CiHe0IpcpPr0cqB9ztfxkDi8a2mpKlfV-MOCliDBu2HhyB8-_HsOjZgWHv2oA5ghefqvJw2p9-NAHa/s1280/image_2025-02-04_11-44-45.png

ផ្លូវជាតិនេះ មានប្រវែងសរុបជាង ៣០៦គីឡូម៉ែត្រ ដោយក្រាលនូវកៅស៊ូ DBST ដោយត្រូវបានបញ្ចប់ការសាងសង់នៅក្នុង២០១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7eH4Wgje0sTCLI7ICc_BXoQcOAcrzqOORFt498j0EPQA1yxYOyeqCesM_RUKF7_IE8CpCmycJxW_XWRkLdwuPRMXjxvffl9w9Ka6O2sZ3CLLsq5-4-fs5znrmKmLEQ8jJKDPY1wvZ-uHlnLZzdJPZA9Tkt5bv-mFNB7PXpwMN-M1mvNBY_pJdeTC23Yd/s1280/image_2025-02-04_11-44-47%20(2).png

កាលពីអតីតកាល បើចង់ធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvLlEmjGghJ6rx1ZJXz01eA3krGMq4dm5eOUNqpT5s4WN-nIExIwXpL4HNjQcvuy6ORujcQNXdF06adfcb0166OveTjX-LxbSDEIGaDxdUAM0Oj-ZCdNZMQ2jl4YlARDmHpFNfYqrbRQnUt6wiYYjDLXdYRoVYWKd2TBHCFF1Cf47WeTXqiwGfdjwONwtF/s1280/image_2025-02-04_11-44-47.png

ក៏ប៉ុន្តែ ក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមក្នុងវិស័យដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយបាននូវពេលវេលាធ្វើដំណើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX4uHdjZ7Ih9TWwKdPJJ4CIPwZRRxbkUcZ3_C7AywgSl6UCij7qS4KFQ3a0GsqJwn6btaxIBTc5dBsmCnD7Z4qVuKfOrBl6MWJl_7zq-BixjQftymRCt_O5_5YRU3EfmfDlR9EgB1xkPqzdHU59YJZrNbQRV4uZQLUM3HDbEtFpSUArsPx-JBWyeSNg1T6/s1280/image_2025-02-04_11-44-48.png

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧៦ បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdGmoasGhkD_6mf5a4qXE1jNmCbvYVEpGX6Yd6XedS0kjQxq8o77xfzmFvgjl3pFij3Pl9lUpMduhFJdUy5bdo0NjGg7mAyONPRau6tULWX5yLxOK4b7_92wmDy5-wA-IEdqBAQUUHp1u6A_TMRJoxL55OlW4aqE2fUUncVw-jrtD72Tfv3Cu5JjOnVRdE/s1280/image_2025-02-04_11-44-49.png

ខ្សោយខួរក្បាល ឆាប់ភ្លេចភ្លាំងមែនទេ! អាចសាកល្បងបរិភោគអាហារទាំងនេះបាន

0

ជាការពិតណាស់ នៅពេលដែលមនុស្សកើនអាយុ ឬប្រើប្រាស់ខួរក្បាលច្រើន អាចធ្វើឱ្យប្រសិទ្ធភាពនៃខួរក្បាលថយចុះ ងាយនឹងភ្លេចភ្លាំង។ ខួរក្បាលមានតួនាទីគ្រប់គ្រង និងបញ្ជាចលនា ឥរិយាបថ ក៏ដូចជាចង្វាក់បេះដូង សម្ពាធឈាម តុល្យភាពសារធាតុរាវក្នុងរាងកាយ និងសីតុណ្ហភាពជាដើម…។ វាក៏ទាក់ទងទៅនឹងការយល់ដឹង អារម្មណ៍ ការចងចាំ ការសិក្សា និងចលនាផ្សេងៗ របស់ខួរក្បាលផងដែរ។ ហេតុនេះដើម្បីជួយឱ្យមានការចងចាំខ្ពស់ យើងសូមណែនាំអាហារ ៨ ប្រភេទដែលល្អបំផុតសម្រាប់សុខភាពខួរក្បាល៖

១.ទឹក៖ ទឹកគឺជាសារធាតុដ៏សំខាន់បំផុតមួយសម្រាប់មនុស្ស ដែលជំនួយដល់រាងកាយ និងខួរក្បាល ធ្វើការបានល្អ។ ដូច្នេះការផឹកទឹកទៀងទាត់មិនត្រឹមជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ក៏ជួយឱ្យខួរក្បាលដំណើរការល្អ មានការចងចាំខ្ពស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuD7n3Zq3GeMX3oJyvBN0FpytA68aSgebAEbY-HRwZYF1LMDgTJTz6bdp-XiWA9kzoLdOcYblhQOLXCDNRnpAw2c1Et1YYl-EZkLEgmArxYKnhwLE1vQlrhIW2bu72KoOqHN9c9ekHlPy6E7daWl7rrGO-jwBQjP5PFZNCqOjRG9Pa0BJnapYZ71ZuDn23/s1600/image_2025-02-04_11-56-54.png

២.អង្ករសម្រូប៖ យោងតាមការសិក្សាបានឱ្យដឹងថា អង្ករសម្រូបមានថាមពលគ្រប់គ្រាន់ក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាម និងជំនួយដល់ការចងចាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHf-vwD7_R3f9Q5oNeD1SW4tHcsjyE2YH4l5g21ungH-4EscbFOv5GwnU8-x6c-sp5ZChzw6SL_YvQ7BIxaObUqZzBo5jdz8m_oV45eE1ojnM7UJ5fcB_lc5_gHy_YxWp2jfx76HyX4xun-xHBJeoaU9LuofiR-P1SDYEpH56asoMtTQd2ZiSOoJxcMwLB/s1386/image_2025-02-04_11-56-55.png
៣.ត្រីសាម៉ុន៖ ត្រីសាល់ម៉ុន សម្បូរទៅអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលសារធាតុទាំងនេះជួយពង្រឹងរាងកាយឱ្យមាំមួន ការពារខួរក្បាល និងប្រឆាំងការរលាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihMkhkNVQbzckKYly5N8Nr83OnI64DgJW3jBimhb0gCKUIpKDTHFentDpyAO2qYoJUbHnGQLQ2Uzwc1Mg722W6WOwNezN3-MhNvDBuQTZwYxWnXliBH-ALviLn6isGBCyNWBY-rqZYlrggvVTGsMxyp_9SECc4oY536VjzSJDu5RG8KHIE_39Qbm9GIF01/s1170/image_2025-02-04_11-56-56.png

៤.សូកូឡា៖ សូកូឡា សម្បូរទៅដោយសារធាតុ Flavonoids ដែលជួយដល់លំហូរឈាមទៅកាន់ខួរក្បាល នាំអុកស៊ីហ្សែនទៅខួរក្បាលបានច្រើនជាងមុន និងអាចឱ្យខួរក្បាលធ្វើការបានល្អជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiisB5XGCDEAtx7nTDgdhcPI-Yu4KDnvRBV2Hgwv7byKWsVsLn8eaL6mJcYixVBJmt8MMIAs1OeIrn-Tj8mRxe5bTugClQmr_wm0-HcqEtAqoKnEiUkVxxuWhgzJEamqdExBvZgamPKCyTxxc0jPY4ZqsX_5q9ARUvm5E0OJaf2NUrxdwjdGbRJuV1LfYLp/s1296/image_2025-02-04_11-56-57.png

៥.បន្លែបៃតង៖ បន្លែបៃតង ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ដែលវាជួយកម្ចាត់ខ្លាញ់មិនល្អក្នុងឈាម ពង្រឹងសុខភាពថ្លើម ពង្រឹងសុខភាពខួរក្បាល និងទប់ស្កាត់ជំងឺមហារីក…។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimlGtafJrbpDRR0OnmmPf9rXiSAmheqW41eeiUBoRYJ6JkzEk0nYUOyM7ro1Hse9fQeuRz7EjoiKbQPwDBwJp7_9XoDp2FuuNZ8qn-fCcWjMe2ATbStWpH3YqdCXr0KsOUhHL6hhpqPArp5Ho7OzoRV32OWNT5fQtSLNY8z7EzhLSYIRszXfTS1-OleAZF/s1024/image_2025-02-04_11-56-58.png

    ៦.ទឹកដោះគោ៖ ទឹកដោះគោ គឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានអត្ថប្រយោជន៍ជាច្រើន ដែលជួយថែរក្សាឆ្អឹង ពង្រឹងធ្មេញ ជំនួយដល់ការចងចាំ និងជួយក្នុងការលូតលាស់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTBI3N1Sno5JW_fdr86f6pD_gYfbovai6r4Iv-iEs8UKzFISHrPS6E7aExRcFDuWx1MV-WWxUNu4m8qLGBPI3d7qUGkWNxxfK3jQo0YXIRctJu_l2MfE8FkV4bNZ8dfn6umF0BOurUwhxKbEPV8p7CKGs2z7iN9B6j0r3QZ6h2aGDKMWwrdK097XKioAtt/s1732/image_2025-02-04_11-56-59.png

    ៧.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ សម្បូរទៅដោយវីតាមីន E និងពពួកខ្លាញ់ អាចជួយឱ្យខួរក្បាលមានថាមពល និងជួយឱ្យអារម្មណ៍ល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3pqDm-dYc3rxCNxbYfe2MbCkFGDwtGjrkwKaulwA0l2OcyAcMWsmjB7fRMIO5qvmxFerKBTy6K7kj3P4_a5DAOSEHmngRMOVhkGryYLUNaXvvIbTnANKVfAFKAFuxDZp3M4-uFgaMH0tIAbmo8jwd7x8YyxAzye7CT7Y5-m6Q-zSHEKnMMCLsqOIjlPps/s6000/image_2025-02-04_11-57-00.png

    ៨.តែបៃតង៖ តែបៃតង ត្រូវគេទទួលស្គាល់ជាឱសថបុរាណដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយវាក៏មានប្រសិទ្ធភាពក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺទឹកនោមផ្អែម និងជំនួយដល់ខួរក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmbjnZnkRNHujaTQCPO52B2dBZ-5h5a8vs2_hmUl5UzRpRxJotcvCpP_CLloeG0OxDrJZxO4ejM0hCf-DJ8Zzx4tW-y4SAPaC1AuazgJovGHvSjIV-oh9w-zJtZK4bRPgdp8acu2DB_j5XTKcvLsVzvzEMpcqbE0oQ9k6ohKmKw9cVYlFVt_khsoNUNb0a/s1200/image_2025-02-04_11-57-00%20(2).png

ទ្រាំនឹងអាកាសធាតុត្រជាក់ ជី ដេវីត និង ទេព បូព្រឹក្ស ស្លៀកឈុតប្រពៃណីខ្មែរព្រះថោងតោងស្បៃ

0

ស្ថិតនៅក្នុងប្រទេសជប៉ុន ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទម្លាយវីដេអូខ្លីមួយពីរូបភាពអ្នកទាំងពីរស្ថិតនៅក្នុងឈុតប្រពៃណីខ្មែរថតរូបព្រះថោងតោងស្បៃនៅតំបន់ត្រជាក់រហូតដល់-១២អង្សាសេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBsZKsUefgWKh9fpJcGmT7jjYriPC-K07Xm9Dly_e_2__wyWZy3xCK7UtQxYAcwsPV7w0uJPPdH6wrYuZQeCO-hq4Rf4cH82WxrjP3fC1nfkeMJgPALWdmfkQYuYTxFU_Pwg5BjbC0VVL5YaQwqV6Y3WTvOs7r5EITLaSLY6sZaol12xWT3-jiL_DaPijC/s2048/image_2025-02-04_09-36-29.png

នៅថ្ងៃទី៣ កុម្ភៈ ទេព បូព្រឹក្ស បានបង្ហោះវីដេអូខ្លីជាមួយនឹងចំណងជើងថា «ព្រះថោងតោងស្បៃ បុព្វហេតុនៃសេចក្តីស្នេហាដាប់លើផ្ទាំងសិលាអមតៈ អមដោយសក្ខីភាពនៃប្រពៃណីខ្មែរផូរផង់។ រយជាតិ»។ វីដេអូខ្លីមួយនេះពីតារាចម្រៀងល្បីឈ្មោះស្លៀកឈុតប្រពៃណីខ្មែរនេះទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររួមទាំងអ្នកក្នុងចង្កោមសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9faaX8jnVb4Qv8Va3v7rHjEVucYjQTEtIsHRHxdqRLBcDTMTmuZ8ow4-ZGKBoC8l1BziNE4_X6QqpsJvvzlKLSXUOM-1ags9PKGZqYWztsbITQI62nW9Ro3J5Pwv8Daj35sSm_rkmgZejo9CCpQczOU6tFBmsItM_fnJ60H6F_wIQL5YUgPFtE0TO5Wfb/s2048/image_2025-02-04_09-36-31.png

បវរកញ្ញា អ៊ិន លក្ខិណា ម៉ូលីកា តារាចម្រៀង យក់ ថិតរដ្ឋា ជំទាវ នៅ សូនិតា តារាសម្តែង ឈិន មុន្នីនាថ និងអ្នកជំនួញ ជីមមី រួមទាំងទស្សនិកជនជាច្រើនទៀតបានចូលទៅខម្មិនបង្ហាញការស្រលាញ់ទៅកាន់អ្នកទាំងពីរ។ ងាកទៅកាន់ចែតាបារាំង ដែលមានការរាប់អានគ្នាដចបងប្អូនបានចំអន់ដែរថា វីដេអូនេះដូចកាត់តដូចជំនាន់២០០៩ និងបានដាក់ហាសថេកថា កូនក្រមុំលើភ្នំទឹកកក។ បើតាមមនុស្សជិតស្និទ្ធអ្នកទៅជាមួយតារាចម្រៀងទាំងពីរដួងបានបង្ហាញថាអាកាសធាតុនៅទីនោះគឺ-១២អង្សាសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA5KK5aN-EYmP5-iyIPO-ZwwNa5NEHPN9hGMhY0dnzrGoBelCt88oP8rhLd_pj_e-OrhkWqzpCP9AavmF8XRpSgtCbuG3Hmp5RjRCQTiakP3x_2I6juztpiBJoZIyG1dvJSFc6L_izKRi61WpyBhhqE5V2fCK9c3p8zD2tPrTcpad-g9paYnB2xFp_uq16/s2048/image_2025-02-04_09-36-32.png

ក្នុងការស្លៀកឈុតប្រពៃណីខ្មែរជាមួយនឹងអាកាសធាតុត្រជាក់នៅលើភ្នំទឹកកកប្រទេសជប៉ុន ទំនងជាអ្នកទាំងពីរផ្តិតយករូបភាព Pre Weeding ខណៈអ្នកទាំងពីរគ្រោងចូលរោងការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ទោះបីជារាល់ថ្ងៃនេះអ្នកទាំងពីររស់នៅជាមួយគ្នាថែមទាំងមានចំណងដៃកូន ចុះអេតាស៊ីវិលប្តីប្រពន្ធពេញច្បាប់ហើយនៅរៀបចំពិធីមង្គលការនេះការរៀបការនេះគឺ ជី ដេវីត ចង់ផ្តល់អារម្មណ៍មួយពេញលេញសម្រាប់ ទេព បូព្រឹក្ស ដល់ពេលវេលាមួយដែលខ្លួនលោកអាចមានទំនួលខុសត្រូវគ្រប់គ្រាន់ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្តល់នូវក្តីសុខមុខមាត់ពេញលេញជូនទៅដល់ ទេព បូព្រឹក្ស៕

ដូចឃើញខ្លួនឯងកាលពីដំបូង អ៊ិន លក្ខិណា ស្ម័គ្រចិត្តជួយ អាណារ៉ូស ក្នុងការប្រកួតបវរកញ្ញា

0

ប្រិយមិត្តអ្នកតាមដានជ្រាបមកហើយថា អាណារ៉ូស បានក្លាយជាបេក្ខភាពផ្លូវការក្នុងការប្រកួត Miss Supranational Cambodia 2025 ក្នុងគោលដៅបំបាត់រាល់ពាក្យសម្តី Bully និងចង់ល្បីបែបបវរកញ្ញាមិនចង់ល្បីបែបកំប្លែងនោះទេ។ នៅពេលបង្ហាញខ្លួនការដើរ និងការនិយាយរបស់ រ៉ូស ហាក់មិនសូវស្ទាត់នៅមានភាពភ័យខ្លាចនៅឡើយខណៈ MSC11 រូបនេះបានជំរុញចិត្ត អ៊ិន លក្ខិណា បើកភ្លើងខៀវស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ដល់ រ៉ូស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4MduWt1rFXyW-IPENZSh-LBvYdDlle4KbXrpqTUA0gR4_SPMd0cCvPetx3T7q089Xeg7vMxMiYo7tQVcOIBbWi3fF4NqsxAk9L92DK9GGa8p5wsVOXwE9quGdrcb3jg7pMW0cjGWG6lDtqO0FCubKduFdilVBiKJnl9Q92xAvFZoYLaN9WFMVOSQPbK9l/s2048/image_2025-02-04_08-28-46.png
ល្ងាចថ្ងៃទី៣ កុម្ភៈ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានចែករំលែកវីដេអូរបស់ រ៉ូស ក្នុងការណែនាំឈ្មោះនិងគោលដៅក្នុងការមកប្រកួត Miss Supranational Cambodia 2025ដោយនាងបានដាក់ខ្លឹមសារថា «ខ្ញុំឃើញគាត់ហើយ ពិតជានឹកដល់គ្រាដំបូងដែលនាងខ្ញុំចូលកាន់វិស័យបវកញ្ញា អ្វីគ្រប់យ៉ាងត្រូវចាប់ផ្ដើមពីចំណុច 0 ដោយការតស៊ូនិងការប្រឹងទើបនាងខ្ញុំមានថ្ងៃនេះ សង្ឃឹមថាបងនឹងសម្រេចនៅបំណងប្រាថ្នាមួយចុះ ហើយរីករាយក្នុងការចែករំលែកនៅបទពិសោធន៍ទៅកាន់បង បើបងមានចំណាប់អារម្មណ៍ បងអាចទាក់ទងមកកាន់ខ្ញុំបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghJFtK3JjwIW4uBxSpyhpxf2EjwYwFxCYQ39EhjW0Lg66gORTCy6PljYPfI9MnFaXZ0H81hAhHMOd97xJTLJZgQcF-iAKgSX79_bz5bjAnI6LSR6lcu6xtyLwgS9BoeXnE1gX4koyIUnNiRBtXneohzvud8rkWj6PXF6NkydZnxN8CexzIR_Uit6Yok3R0/s2048/image_2025-02-04_08-28-51.png

ការបើកភ្លើងខៀវពីសំណាកបវរកញ្ញា អ៊ិន លក្ខិណា នេះបានធ្វើឱ្យ អាណារ៉ូស បានផ្សារភ្ជាប់ទំនាក់ទំនងនិងចង់រៀនសូត្របន្ថែមទៀតពី Miss Cosmo Cambodia 2024 និងបានជាប់ TOP10 នៅលើឆាកអន្តរជាតិ។ ទឹកចិត្តដ៏ប្រពៃណីរបស់ លក្ខិណា មានបំណងជួយដល់ រ៉ូស នេះដែរបានធ្វើឱ្យអ្នកគាំទ្ររបស់នាងក៏កោតសរសើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_mgdfotzHpbXj62oTXciAaAuat59-YwOvTsvolaDOkjPtCpzk0X4TIUWbJ8oAMafTGxjnsLuLw4RyKTidkQEH8Zkii_U6XeWp7KdL8QkQ_k5qp50PGdI54tS2YdjKubXZzq-y_D-9fZyALm_jnV-eU4jQcZZA7Wwtpk4t_uxv__R3wwut-MZxoXXqaJn/s2048/image_2025-02-04_08-28-49.png

គូសបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ រ៉ូស លើកដំបូងក្នុងវិស័យបវរកញ្ញាបានធ្វើឱ្យមានមតិលើកឡើងថា នាងប្លែក រៀបចំខ្លួនបានល្អ និងថាកុំលេងសើចជាមួយនឹង រ៉ូស ជួនកាលបេក្ខនារីល្មមៗអាចចាញ់រ៉ូសក៏ថាបាន។ នាងមានវ័យ២៥ឆ្នាំ កម្ពស់ ១.៦៥ ម៉ែត្រ ចេះ៤ភាសាគឺ ភាសាខ្មែរ ចិន វៀតណាម និងអង់គ្លេស ដែលមានទេពកោសល្យ ច្រៀង សម្តែង និងដើរម៉ូត។ ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមួយចំនួននៅចិញ្ចឹមចិត្តថា ការចូលរួមប្រកួតរបស់ រ៉ូស គឺគ្រាន់តែជាភាពទាក់ទាញនៅក្នុងកម្មវិធី ខណៈភាគច្រើនដឹងស្រាប់ហើយថា រ៉ូស គឺពោរពេញដោយរឿងអាស្រូវនៅលើបណ្តាញសង្គមមានការមិនពេញចិត្តច្រើនទៅកាន់នាង៕

គ្រាន់តែ វណ្ណថាន បង្ហើបបទចូលឆ្នាំជាមួយនឹង វណ្ណដា និង នរិទ្ធ អ្នកគាំទ្រជ្រួលច្របល់ខ្លាំង

0

តារាចម្រៀង វណ្ណថាន និង វណ្ណដា បានសាងសមិទ្ធផលដ៏ជោគជ័យបំផុតជាមួយនឹងបទ «កំលោះស្រុកខ្មែរ» ដែលមានការស្តាប់រហូតលើសពី១០០លានដង។ ថ្មីៗនេះ វណ្ណថាន ក៏បានបង្ហើបបទថ្មីទំនងជាបទចូលឆ្នាំខ្មែរខាងមុខដោយបានមេនសិនតារាចម្រៀង វណ្ណដា និង នរិទ្ធ មកជាមួយជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេជ្រួលច្របល់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4j1-KX-9M5F65Jm8KquJug_1n4o1tgvZD2snNXyzQzmxeVj4IClB67cZMRoklTWNZj3r4wf483BfFeM_5AnHJrGuVcBiZxp24BhBRKlgDdD0xSlS47bAmWaExDHrazfUibQo7fU_kZPxtNw54Y_yVC2bYSjKGNh5VuvPCBNghyphenhyphenyeWyV135UFyCLXdBt_2/s2048/image_2024-10-29_11-28-47.png

នៅថ្ងៃទី២ កុម្ភៈ តារាចម្រៀង វណ្ណថាន បានបង្ហោះវីដេអូខ្លី១៧វិនាទី ជាមួយនឹងចំណងជើងថា «អត់ចេះរដឺនទេ តាអូនព្រហើន ក៏បងស្នេហ៍ដែរ ដោយបានមេនសិនតារាចម្រៀង នរិទ្ធ និង វណ្ណដា មកជាមួយ»។ ការ Spoil បទថ្មីនេះពីសំណាកតារាចម្រៀង វណ្ណថាន ទំនងជាអាចទម្លាក់នាខែមេសា ខាងមុននេះសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាហេតុធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានការប៉ាន់ស្មានថាអ្នកទាំង៣អាចនឹងសហការគ្នាជាលើកដំបូងក្នុងឆ្នាំ២០២៥។ កន្លងមក វណ្ណថាន និងវណ្ណដា បានសាងស្នាដៃជាមួយគ្នាធ្វើឱ្យកក្រើកទីផ្សារយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRqp3Xlu7TJYjBP4eEaW9sNoxn2TTO93N-KQT7BUprCPKo1LXbCkJN1H1_CYNULUIrEJKL0g4v8_rjrlqFgk7gJcxScYB4GNmZVXz4kJ7uz64aHogcRPjAXeRSbOVjutszttKNzxpxi0O4Slsg_4qLCYJkvt5DXBETm02lMJNLmCEjmx_PqO9BrdB5zzIp/s2048/image_2024-10-29_11-28-45.png

បទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទទួលបានសមិទ្ធផលដ៏ជោគជ័យមានការស្តាប់លើសពី១០០លានដង បន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ វណ្ណថាន មានបទចម្រៀង១០០M ខណៈជាលើកទី២ សម្រាប់ វណ្ណដា បន្ទាប់ពីបទ «Time To Rise»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHzCN9P7dDWeth53DfDRPrqWwWBlyK9BD7FyLvCDJT6Xz19yk4KQkL2Lz_XGzagKbdH-DQVqZIfm-U7xKWtjT1ZDc38Ww07IJW8d9YmC2gML-o6XBVlcSDJvwDoa28s8XzFpRoselvTfAxrYIwAS_KSob2ysSoq-wfPV1jCGAVbMpnwgBPrG0xLcF6b1O2/s2048/image_2024-10-29_11-28-41.png

ចំណែកឯតារាចម្រៀង នរិទ្ធ ក៏ធ្លាប់សហការជាមួយនឹង វណ្ណដា ដូចគ្នាទៅលើបទចម្រៀងចូលឆ្នាំ២០២៤ ដែលមានចំណងជើងថា « ក្រមុំស្រុកណា?» ដែលមានការស្តាប់ជាង២៥លានដង ជាបទទី២ មានការស្តាប់ច្រើនជាងគេនៅលើឆាណែលលោកបន្ទាប់ពីបទ «មួយណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7UNAY9cZrsYBKguOzlPx2-ZmJu6DvFLIROfwrS81zBWIZfDpvzIp6yGqtZzTZYIJsoh_WQ400grQ0_7Yew70eJ7Weu1obfycdstOHXYtMGZN4u2ky8AmAwlPQOxkF5ZIRNgsTvEz4OaCC7MsAoo4cViWISBN1FNr-bOBqoF4X-wDkhxtggrlto_BjAeGB/s2048/image_2025-02-03_16-45-55.png

គេចាំបានថាកាលពីខែកញ្ញា ឆ្នាំ២០២៤ តារាចម្រៀង វណ្ណដា បានបង្ហោះវីដេអូ Story របស់ខ្លួនកំពុងស្ថិតនៅជាមួយ វណ្ណថាន នរិទ្ធ រួមទាំងក្រុមការងារកំពុងធ្វើបទចម្រៀងថ្មីដែលកាលនោះធ្វើឱ្យអ្នកគាំទ្ររំពឹងទុកថាតារាចម្រៀងទាំង៣រូបទំនងជាសហការគ្នា៕

ជី ដេវីត ប្លុកវីដេអូអ្នក Reaction ជាជនបរទេសម្នាក់

0

ថ្មីៗនេះអ្នកស្នេហាវិស័យហ៊ីបហបនៅក្នុងប្រទេសកម្ពុជាមានការបញ្ចេញមតិព្រោងព្រាតបន្ទាប់ពីអ្នក Reaction ជាជនបរទេសម្នាក់ មានឆាណែលយូធូបឈ្មោះថា «teddy grey» ត្រូវបាន ជី ដេវីត ប្លុករាល់វីដេអូ Reaction របស់លោកទៅលើបទចម្រៀងរបស់ ជី ដេវីត ទាំងថ្មីទាំងចាស់កន្លងមកខណៈចុងក្រោយនេះលោកបានបញ្ចេញមតិរបស់ខ្លួនទៅលើបទ DissTrack «ថីអ្ហែងថី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_GqXeO4bcNe46JWaqv4ZrE8INjwEyZCyVUepoyjHaqENVVtq2h3M6qo9BP7SsVIgFlcPUkDuNTOV0GG_jEfJoxHPqALsXSa5_B1tf_o3ag3HhApR6RIWAFjn-ZJea0Vj7ECM07tHDq8F0b9KRcwqp76T23LqgjWR7uD80HFIM3XzyH_6B0acU7WbaD86/s2048/image_2025-02-03_13-24-05.png
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង ជី ដេវីត បានទម្លាក់បទ Diss Track របស់ខ្លួនមានចំណងជើងថា «ថីអ្ហែងថី» បន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមពី វណ្ណដា ទៅលើការច្រៀងបទ JO2 និងការនិយាយទាក់ទងនឹងការចាប់ដៃ។ មិនទាន់ចប់នោះទេ មុននឹងហោះទៅប្រទេសក្រៅ ជី ដេវីត ក៏បានបង្ហោះសំណេរមួយឃ្លា ពេលលោកត្រឡប់មកវិញនឹងបន្តទៀតមិនឱ្យរួចខ្លួនឡើយទាំងអ្នកស៊ីឈ្នួល Reaction ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAL2ck-eR04lo2CwkDWU6FQYeLRH9Cz0LWZvBs39lC5WRTLa100aLbYNAwOafs2nexRHIKr0kzmKI_V6nSHp10EVXzYz8NNL9G2rhS-wHDoLOQafBssXZSAT0f41ubvqqUpOPCyVPMa50wFbqX5KabPJqT0_RBnOg9SWHRwElMrqUhcVDW9FhmVScmrggQ/s1080/Snapinst_app_456681008_3887923321439834_4976393443017458821_n_1080.jpg

អ្វីដែលកាន់តែក្តៅគគុក teddy grey បានបង្ហោះនៅលើឆាណែលយូធូបរបស់ខ្លួនថារាល់វីដេអូរបស់លោក Reaction ទៅលើបទចម្រៀង ជី ដេវីត ត្រូវបាន ជី ដេវីតនិងក្រុមការងារប្លុកចោលទាំងអស់ ហើយអ្នក Reactions រូបនេះបានបោះសម្តីដែរថា នេះជារឿងគួរឱ្យអាម៉ាស់ និងគួរឱ្យអាណិតបំផុតដែល ជី ដេវីត អាចធ្វើបាន ហើយធ្វើឱ្យលោកកាន់តែរំភើបសម្រាប់ការ Reaction ទៅលើអាល់ប៊ុមទី៣របស់ វណ្ណដា ។ teddy grey គឺជាអ្នក Reaction ម្នាក់នៅចក្រភពអង់គ្លេសហើយមានការ Reaction បទចម្រៀងជាច្រើនប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWCpsGLehq0kYhTTvteHiV7lOiZCeam3yaIfLdOrBAKBHxeCSQfMaL4RppANyBQGr6P1CKf6XS3FvuYj3PTZOPWcGDBCL2A6eehIQWxF1RgmEOS7wgyCWKtu5ANk0Xs3k9evzHyivKlVFuW0Tdhy4K6vUHT3Xp0GbsJTgXI6WnH4lUaKkuYPIkCuMUBipD/s1185/image_2025-02-03_10-28-02.png

ការប្លុករបស់ ជី ដេវីត ទៅលើវីដេអូ Reaction របស់ teddy រាល់បទរបស់ខ្លួនគេមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ តែមានការសង្ស័យថាទំនងដោយសារតែវីដេអូរបស់លោកបានបញ្ចេញមតិយោបល់របស់ខ្លួនទៅលើបទ DissTrack «ថីអ្ហែងថី»៕