ប្រទេសបង់ក្លាដែស ៖ Cox’s Bazar គឺជាឆ្នេរសមុទ្រវែងជាងគេបំផុតលើពិភពលោក ដែលមានប្រវែងរហូតដល់១២០គីឡូម៉ែត្រ ស្ថិតនៅប្រទេសបង់ក្លាដែស ។ ឆ្នេរសមុទ្រនេះលាតសន្ធឹងតាមឈូងសមុទ្របេនហ្គាល់ នៅទីក្រុង Cox’s Bazar គឺដាក់ឈ្មោះតាមអ្នកបើកនាវាអង់គ្លេសម្នាក់ឈ្មោះ Hiram Cox ក្នុងសម័យអាណានិគម ។
ឆ្នេរសមុទ្រ Cox’s Bazar មិនត្រឹមតែមានប្រវែងវែងបំផុតលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាមានចំណុចទាក់ទាញជាច្រើន ដូចជា ៖
១-ឆ្នេរខ្សាច់ពណ៌មាស លាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក ៖ ឆ្នេរសមុទ្រ Cox’s Bazar ល្បីល្បាញខ្លាំង ដោយសារមានឆ្នេរខ្សាច់ទន់ល្មើយ ពណ៌មាស និងវែងដាច់កន្ទុយភ្នែក ។ ទិដ្ឋភាពទឹករលកសមុទ្រ និងថ្ងៃលិចនៅទីនេះ ត្រូវបានគេចាត់ទុកថា គឺជាកន្លែងមើលទេសភាពដ៏ស្រស់ស្អាតបំផុតនៅប្រទេសបង់ក្លាដែស ។
២-គោលដៅទេសចរណ៍ដ៏ពេញនិយម ៖
-Laboni Beach ៖ គឺជាឆ្នេរខ្សាច់ដែលមានភ្ញៀវទេសចរបរទេសមកកម្សាន្តច្រើនបំផុត និងមានហាងលក់វត្ថុអនុស្សាវរីយ៍
-Himchari National Park ៖ គឺជាឧទ្យានជាតិមានទឹកជ្រោះ និងកន្លែងឈរមើលទេសភាពយ៉ាងស្រស់ស្អាត
-Inani Beach ៖ គឺជាឆ្នេរខ្សាច់មានថ្មធម្មជាតិ និងទឹកសមុទ្រថ្លា ដែលជាកន្លែងសម្រាកលំហែកាយដ៏ល្អបំផុត
-Saint Martin’s Island ៖ គឺជាកោះផ្កាថ្មតែមួយគត់របស់បង់ក្លាដែស ព្រមទាំងមានទឹកសមុទ្រថ្លា ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ ។.png)
៣-កន្លែងមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាត ៖ ឆ្នេរសមុទ្រ Cox’s Bazar គឺជាកន្លែងមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាត ក្នុងចំណោមកន្លែងផ្សេងៗនៅតំបន់អាស៊ីខាងត្បូង ។

៤-តំបន់វប្បធម៌ និងមានអាហារសមុទ្រឆ្ងាញ់ៗ ៖ បង់ក្លាដែសមានអាហារសមុទ្រស្រស់ៗ ដូចជា ៖ បង្កង Lobster, មឹកអាំង, សម្លត្រី និងអាហារសមុទ្រជាច្រើនមុខទៀត ដែលបង្ហាញពីភាពលេចធ្លោក្នុងតំបន់នេះ ។
ឆ្នេរសមុទ្រ Cox’s Bazar គឺជាគោលដៅទេសចរណ៍ដ៏សម្បូរបែបមួយសម្រាប់អ្នកចូលចិត្តឆ្នេរសមុទ្រ និងចង់បានបរិយាកាសធម្មជាតិ ។ ឆ្នេរនេះមានប្រវែងរហូតដល់១២០គីឡូម៉ែត្រ ព្រមទាំងមានទេសភាពដ៏ស្រស់ស្អាត អាហារសមុទ្រឆ្ងាញ់ៗ និងវប្បធម៌ក្នុងតំបន់មានមន្តស្នេហ៍ ធ្វើឱ្យវាក្លាយជាតំបន់ទេសចរណ៍ដែលលោកអ្នកពុំគួរមើលរំលងពេលទៅដល់ប្រទេសបង់ក្លាដែស ៕










