Home ព័ត៌មានអន្តរជាតិ សមាជិកសភាអាមេរិកជំរុញបង្កើតច្បាប់ហាមផ្តល់ទិដ្ឋាការឱ្យនិស្សិតចិនដោយសារបារម្ភរឿងនេះ

សមាជិកសភាអាមេរិកជំរុញបង្កើតច្បាប់ហាមផ្តល់ទិដ្ឋាការឱ្យនិស្សិតចិនដោយសារបារម្ភរឿងនេះ

39
0

សហរដ្ឋអាមេរិក ៖ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋបានជំរុញឱ្យបង្កើតច្បាប់ហាមនិស្សិតចិនមកសិក្សាបន្តនៅអាមេរិក ដោយសារពួកគេអាចមកធ្វើជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ។ កន្លងមក ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានចាប់ខ្លួននិស្សិតចិន៥នាក់ ដែលលួ.ច ថតរូបពេលកងទ័ពអាមេរិក និងតៃវ៉ាន់ កំពុងហ្វឹកហាត់បា.ញ់ គ្រាប់ពិតនៅជំរំកងទ័ព «Camp Grayling» រដ្ឋមីឈិហ្គេន ខណៈនិស្សិតចិនខ្លះទៀតលួចបញ្ជូនអាវុ.ធ ពីអាមេរិកទៅឱ្យកូរ៉េខាងជើង ។ ប៉ុន្តែមតិខ្លះថា ការលុបចោលទិដ្ឋាការនិស្សិតចិន នឹងប៉ះពាល់ដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងផលប្រយោជន៍អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaCTELR5DXePBmGyTqz6HJw0JGqHntOEPzPXhHX2vqYT43cpEcwBcXJsK8POpLe3Q3PlZDtxyw9m-Xk5DFJDZQOMzrVPG-qJSl_RrZv6oa5XJD7oXhMqWZg3cqT4O4BO584HdtRnw2T6uXg6aObpSDKmdVt77DsEw_nZnVWUD1mw3KmIVqEHHnKPbgyd3n/s1200/photo_2025-03-18_10-50-41%20(2).jpg
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានអាមេរិករាយការណ៍ថា លោក Riley Moore សមាជិកសភានៅរដ្ឋ West Virginia បានស្នើបង្កើតច្បាប់មួយឈ្មោះ «Stop CCP VISAs Act» ដែលច្បាប់នេះនឹងហាមនិស្សិតចិនចូលមកសិក្សាបន្តនៅអាមេរិក ឬហាមនិស្សិតចិនចូលក្នុងទីតាំងហាមឃាត់ផ្សេងៗ ។ ការជំរុញបង្កើតច្បាប់នេះ គឺមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ (Republican) គាំទ្រ៥នាក់ ព្រមទាំងមានការគាំទ្រពីសមាជិកសភានៅរដ្ឋតិចសាស់ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdrt3h-HjaIN8BhN-9iZ2EIlDQ3Y5qPhTA5hiNcjKAx9liNfHFkN2W7NwVnFXgIqoBIghUJManYRKFx1R-Ve684s6Nei7n2JqGlUoNOkigoyY2WgIKrzf5g-b2zxoCWoaQT0rtNZB9y5FSRtjarhr8KUW_-Pxr3N9oK_Q8yKLKidaCaksX-23ZfR4WPraJ/s800/photo_2025-03-18_10-50-41.jpg

លោក Moore បាននិយាយកាលពីថ្ងៃទី១៤ ខែមីនា ថា ច្បាប់ដែលលោកស្នើឱ្យបង្កើតនេះ គឺជាការស្នេហាជាតិ ហើយច្បាប់នេះនឹងអាចបញ្ឈប់ការគំរាមកំហែងពីនិស្សិតចិន ដែលទទួលបានទិដ្ឋាការមកសិក្សានៅអាមេរិក ។ ពួកគេបានលួចស៊ើបការណ៍រឿងសម្ងាត់របស់រដ្ឋាភិបាលអាមេរិក ឬលួចបច្ចេកវិទ្យាដ៏ទំនើបពីអាមេរិក ។ ក្នុង១ឆ្នាំ អាមេរិកបានផ្តល់ទិដ្ឋាការឱ្យនិស្សិតចិន ជិត៣សែននាក់មករៀននៅអាមេរិក ហើយលោកសូមអំពាវនាវទៅរដ្ឋសភាទប់ស្កាត់ទង្វើរបស់ចិន ដោយលុបចោលទិដ្ឋាការនិស្សិតចិនទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdKWEuXP0gX4Dn6FC9uibzko6KtIxSR6kGYfXmtwpHxoeJWq2IKtWZDhqTzJZgrdNN3EspLCot43Ejpdi6VZ-tMwb8RlhmAQ2FArMwUY7V6nj3-_j-8lNlg7l9JFZdc-oFTIjTsUClm40B9HmcoAjhVS1DB2uhpS5QNXYBtzD63kH76RGHTg3LkAwKJxP/s1080/photo_2025-03-18_10-50-41%20(3).jpg

គណបក្សកុម្មុយនិស្តចិនបានប្រឆាំងជាមួយអាមេរិក ប៉ុន្តែអាមេរិកនៅតែផ្តល់ទិដ្ឋាការឱ្យនិស្សិតចិនរាប់សែននាក់ ហើយពួកគេជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលមានរដ្ឋាភិបាលចិននៅពីក្រោយខ្នង ។ ហេតុការណ៍មួយគួរឱ្យចាប់អារម្មណ៍ គឺមាននិស្សិតចិន៥នាក់ រៀននៅសាកលវិទ្យាល័យ Michigan រដ្ឋីឈិហ្គេន បានបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មាន និងលួចថតរូបការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពអាមេរិក ជាមួយតៃវ៉ាន់ នៅជំរំកងទ័ព «Camp Grayling» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaqrPLim82FHJ77JxYxgjhrVZeGIz8QCT5M5NN2aO-wqZm-FshKYai37JK1zh5OjQZRILB6bagvMk8SBDB1sJ5POQ-myEbFS46hGLyY3jGBwbvuRSncoTh9ZLg5mbZgTotnQiX1ajQEr-DazSf6SOI0MdAM0KCFSRxn5nApK_e8XClSsromJISy4xHEDG1/s1067/image_2025-03-19_10-23-19.png

និស្សិតចិនទាំង៥នាក់ បានមករៀននៅអាមេរិក ដោយសារគម្រោងសហការរវាងសាកលវិទ្យាល័យ Michigan ជាមួយសាកលវិទ្យាល័យ Shanghai Jiao Tong ។ ហេតុនេះ ធ្វើឱ្យសាកលវិទ្យាល័យ Michigan ឈប់សហការជាមួយសាកលវិទ្យាល័យចិន ។ លើសពីនេះ អតីតនិស្សិតចិនផ្សេងទៀតបានលួចមករស់នៅអាមេរិកខុសច្បាប់ និងលួចបញ្ជូនអាវុធពីអាមេរិកទៅឱ្យកូរ៉េខាងជើងតាមរយៈហុងកុង ហើយត្រូវបានភ្នាក់ងារ FBI ចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២១ នៅផ្ទះក្នុងរដ្ឋកាលីហ្វ័ញ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxcKwnyKLKoB-T2wEWFkOnIj7FTIRB5oWEPHdWiJ78UfCTFTKww09FWjtXz3c8gpmN_Z71GwS7tjR5y0SQqMkhvcfSUZysJnArxqO7reRhQ_LUWITiI6kBBw90piOFcwpwPSeRfKhTv9wYWfZOeNhpZ5MP2zYcGT2XAZfinL6Hakq06PfXD1MF4UN-mTR/s1024/image_2025-03-19_10-23-19%20(2).png

ចំណែកស្ថានទូតចិននៅក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ចិនប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ ។ កិច្ចសហការក្នុងវិស័យអប់រំយូរមកហើយនឹងជំរុញដល់ការអភិវឌ្ឍ និងពង្រឹងសម្ត័ន្ធភាពរវាងចិន និងអាមេរិក ។ រីឯសមាគម The Asian American Scholars Forum បានរិះគន់ច្បាប់ហាមឃាត់និស្សិតចិនមករៀនបន្តនៅអាមេរិក សមាគមអះអាងថា វានឹងប៉ះពាល់ដល់អ្នកវិទ្យាសាស្ត្រអាមេរិកកាត់អាស៊ី, ប៉ះពាល់ការអភិវឌ្ឍបច្ចេកវិទ្យា និងផលប្រយោជន៍អាមេរិក ៕