ទូរស័ព្ទ ឬស្មានហ្វូនបច្ចុប្បន្ននេះគឺមានច្រើនម៉ូដ ច្រើនម៉ាកណាស់ ហើយវាក៏ជាឧបករណ៍ដ៏ពេញនិយមបំផុតទូទាំងពិភពលោកផងដែរ មិនថាប្រជាជនក្នុងប្រទេសក្រីក្រប៉ុណ្ណានោះទេ ក៏មានទូរស័ព្ទ ឬស្មាតហ្វូនប្រើប្រាស់ដែរ។ ដូច្នេះហើយតើលោកអ្នកដឹងទេថា មហាសេដ្ឋីល្បីៗរបស់ពិភពលោកដូចជា Elon Musk, Jeff Bezos, Mark Zuckerberg, Bill Gates និង Warren Buffett កំពុងប្រើស្មាតហ្វូនប្រភេទណាខ្លះ? យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស PhoneArena បានឱ្យដឹងថា មហាសេដ្ឋីទាំង ៥ រូបនេះកំពុងប្រើប្រាស់ស្មាតហ្វូនខុសៗគ្នាដូចជា៖
១.Bill Gates៖ លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បច្ចុប្បន្នកំពុងប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold5 ។ មហាសេដ្ឋីរូបនេះបានប្រើប្រាស់ទូរស័ព្ទ Samsung អស់ជាច្រើនឆ្នាំមកហើយ ដោយបានប្រើ Galaxy Z Fold3 និង Galaxy Z Fold4។ Bill Gates ធ្លាប់ចែករំលែកថា លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថ្មីៗរបស់ Samsung។ ទោះជាយ៉ាងណា មតិមួយចំនួនក៏បានលើកឡើងថា មហាសេដ្ឋីរូបនេះមិនចង់ប្រើ iPhone នោះទេ ដោយសារទំនាក់ទំនងមិនល្អរវាង Microsoft និង Apple នាពេលកន្លងមក។

២.Mark Zuckerberg៖ កាលពីឆ្នាំមុន Mark Zuckerberg ត្រូវបានគេប្រទះឃើញជាញឹកញាប់ប្រើប្រាស់ Samsung Galaxy S23 Ultra ។ ប៉ុន្តែបច្ចុប្បន្នមហាសេដ្ឋីរូបនេះ កំពុងប្រើប្រាស់ Galaxy S24 Ultra វិញ។ យោងតាម PhoneArena នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta ពិតជាជ្រើសរើសប្រើប្រាស់ស្មាតហ្វូន Android ជំនួសឱ្យ iPhone មែន។ មូលហេតុចម្បងគឺដោយសារតែទំនាក់ទំនងរបស់ Zuckerberg ជាមួយ Apple មានជម្លោះជាច្រើនឆ្នាំមកហើយ។.jpg)
៣.Jeff Bezos៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon មិនបានចែករំលែកនូវទូរស័ព្ទដែលគាត់ប្រើនោះទេ។ ទោះជាយ៉ាងណា ប្រភពលេចធ្លាយមួយចំនួនបាននិយាយថា លោក Jeff Bezos កំពុងប្រើប្រាស់ម៉ូដែលទូរស័ព្ទ Google Pixel ឬ Samsung Galaxy។ នៅឆ្នាំ ២០២០ មហាសេដ្ឋីរូបនេះបានប្រើ iPhone ប៉ុន្តែដោយសារ ទូរស័ព្ទនេះត្រូវបាន Hack តាមរយៈ WhatsApp ជាហេតុធ្វើឱ្យលោកបោះបង់ទូរស័ព្ទ iPhone ហើយប្តូរទៅប្រើទូរស័ព្ទ Android វិញ។
៤.Elon Musk៖ មហាសេដ្ឋី Elon Musk ត្រូវបានគេនិយាយថាប្រើទាំង iPhone និង Samsung Galaxy ។ នៅក្នុងការចែករំលែកថ្មីៗមួយចំនួន មហាសេដ្ឋីរូបនេះបាននិយាយថា គាត់ចូលចិត្តបទពិសោធន៍នៅលើ iPhone។ ដូច្នេះ Elon Musk ត្រូវបានគេនិយាយថាកំពុងប្រើទាំង iPhone និង Samsung Galaxy។
៥.Warren Buffett៖ Warren Buffett ដែលជាអ្នកជំនួញ និងវិនិយោគិនដ៏ល្បីល្បាញ បច្ចុប្បន្នកំពុងប្រើប្រាស់ iPhone 11 ដែលចេញលក់ក្នុងឆ្នាំ ២០១៩។ ពីមុនគាត់ប្រើទូរស័ព្ទបត់អស់ជាច្រើនឆ្នាំ បន្ទាប់មក Tim Cook បានបញ្ចុះបញ្ចូលគាត់ឱ្យប្រើ iPhone ដោយបន្តផ្ញើផលិតផលដោយឥតគិតថ្លៃឱ្យមហាសេដ្ឋីប្រើប្រាស់៕.jpg)










