Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋីអាមេរិក Elon Musk នឹងបញ្ជូនមនុស្សយន្តទៅជាន់លើផ្ទៃភពអង្គារ នាចុងឆ្នាំ២០២៦

មហាសេដ្ឋីអាមេរិក Elon Musk នឹងបញ្ជូនមនុស្សយន្តទៅជាន់លើផ្ទៃភពអង្គារ នាចុងឆ្នាំ២០២៦

35
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថា មហាសេដ្ឋីអាមេរិក និងជាម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហាញពីគម្រោងបញ្ជូនមនុស្សយន្តទៅជាន់លើផ្ទៃភពអង្គារ និងគម្រោងរុករកភពអង្គារ នាចុងឆ្នាំ២០២៦ ដោយប្រើប្រាស់យានអវកាស Starship ។ បើបេសកកម្មដំបូងទទួលបានជោគជ័យ លោកសង្ឃឹមថា នៅឆ្នាំ២០២៩ លោកនឹងអាចបញ្ជូនមនុស្ស និងយានអវកាសរបស់ក្រុមហ៊ុន SpaceX ទៅចុះចតលើភពអង្គារ បើទោះលោកធ្លាប់គិតថា ឆ្នាំ២០៣១ គឺជាពេលវេលាល្អជាងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXl_JwqKA2tqe79xQ9MA-YTOJIKGf88uAX11ahFGPVE7t_Ohii7Bbq9u2oQlHGav5MnRW69Zgt_-FB3oh_dh-WLVfF41qVeSpItDzhWd8TANwGgSlGQwX6Vs5D-EAeeeVixfb1KorST9zrd6bR6Nw-b9ya8_5XJdFQSodF0JzG5imYerZ0rGU4Z5215LJw/s1801/image_2025-03-19_08-39-25.png

ការព្យាយាមរុករក និងបញ្ជូនមនុស្សយន្តទៅកាន់ភពអង្គាររបស់លោក Elon Musk គឺស្របពេលយានអវកាស Starship របស់លោក ត្រូវបានមហាជនរិះគន់ក្រោយការសាកល្បងបង្ហោះបរាជ័យជាច្រើនលើក នាពេលកន្លងមក ។ កំទេចកំទីយានអវកាស Starship បានធ្លាក់មកលើផែនដីដូចអាចម៍ផ្កាយ ហើយគេអាចមើលឃើញកំទេចយានអវកាសនេះធ្លាក់នៅតំបន់ជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNwYbIo3oR_rUolk-DfM3B8ZeNhj8SYk40ecnhHKvQp5fwXEwTJsost5na2QfRnY3Boj2bwNR7tz3Vr0jn2WQanv__fWFoBKI6mCDyYekAjnOXSyOBM7S83ULIIJ3W4es5Gw559tITi2gH8Y6BMn_Jp3-BEPK-N_btXw3c273t2Yg9tzNNNSAdXdJeI3_N/s3600/image_2025-03-19_08-39-27.png
Starship គឺជាយានអវកាសមានទំហំធំបំផុត និងមានកម្ពស់១២៣ម៉ែត្រ បើធៀបនឹងយានអវកាសផ្សេងៗ ដែលក្រុមហ៊ុន Space X បានផលិត ។ ការផលិតយានអវកាសនេះឡើង គឺលោក Elon Musk មានគោលដៅសម្រាប់ការធ្វើដំណើរទៅរុករកភពអង្គារ ដែលលោកបានគិតតាំងពីឆ្នាំ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlKDlpzEzJOmX8D2osy33KoAxZydQE8t2UV6Hv2w4_t-UEeuS8S5Mt-ibYKUYWzroguxq3MgL_XLa6qJEID2K9Rf0K9-8ZuKIIPUFxOI4ygy-nX6Y9AskSPcoC6qyGZDXbg4GOhCHHRGM-5GOCgGZEiXrvw-V3vfBPONly7Gd_1iSaQZfhRjRYdYY_Fex/s1600/image_2025-03-19_08-39-33.png

ក្រៅពីគម្រោងរុករកលើភពអង្គារ លោកនឹងបញ្ជូនមនុស្ស Optimus ដែលផលិតដោយក្រុមហ៊ុន Tesla ទៅជាន់លើផ្ទៃភពអង្គារ ផងដែរ ។ មនុស្សយន្ត Optimus ទើបតែបានបង្ហាញកាលពីឆ្នាំ២០២៤ ហើយលោក Elon Musk និយាយថា មនុស្សយន្តនេះនឹងអាចជួយមនុស្សធ្វើកិច្ចការផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ។ វាមានតម្លៃចាប់ពី២ម៉ឺន ទៅ៣ម៉ឺនដុល្លារក្នុង១គ្រឿង សម្រាប់អតិថិជនដែលចង់ទិញវាធ្វើជាជំនួយការដ៏ឆ្លាតវៃនៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJeDdXh64CzpPiR-dcyR_Tdwxy38iOg4ZHEKlNdteoC7bYJfllKY0DtE2gdL1ecRm1EcLWNpm3Iwh4i3mA47teQa_DNYmWVvplNFIw9PppDwFDSgbKgKAM2-xDPAUA0cgF02the26LDs8635_7ZwQ844hhQOfANQ7C7rn93I-xRwjFu3HjABt1Z2INWaIH/s3000/image_2025-03-19_08-39-35.png
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងមក គឺជាខួបលើកទី២៣ឆ្នាំ ដែលលោក Elon Musk បានបង្កើតក្រុមហ៊ុន SpaceX នៅឆ្នាំ២០០២ ដើម្បីធ្វើយានអវកាសតាមក្តីសុបិនកាលពីក្មេងរបស់លោក ។ លោកចង់បង្កើតគម្រោង Mars Oasis គឺការតាំងមូលដ្ឋានលើភពអង្គការ ប៉ុន្តែដោយសារប្រព័ន្ធដឹកជញ្ជូនតាមអវកាសកាលពីមុនត្រូវចំណាយប្រាក់ច្រើន ទើបលោកបង្កើតក្រុមហ៊ុន SpaceX ដើម្បីកាត់បន្ថយការចំណាយសម្រាប់ដឹកជញ្ជូនសម្ភារៈតាមយានអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdDXRz6V8bubltq7qHCj_gK8mJr-EeBR09rUjgSw6QNeSRCyZjDth0Cqm8n2hkc-kxgk7PliiO4_8w5X_ThCsiObRYWp5BQ0Cx9IreVd1D1afxt7-vzBz6P1SEelAjjPmlrSTiT9wDpLUa3SrtzUhhZNLmxj_ysWBhpTsrRrh-u7XcymBUABt9cdOAbyIu/s1200/image_2025-03-19_08-39-37.png

លោកបានបង្កើតយានអវកាស Starship សម្រាប់ដឹកជញ្ជូនសម្ភារៈទៅតាំងមូលដ្ឋាននៅភពព្រះច័ន្ទ និងភពអង្គារ ព្រមទាំងពង្រីកបណ្តាញផ្កាយរណប Starlink ប្រភេទថ្មីឱ្យធំជាងមុន ៕