Home Blog Page 618

តើចំនួនផ្កាកុលាបដែលប្រគល់ឱ្យមនុស្សពិសេសក្នុងថ្ងៃក្តីស្រឡាញ់មានអត្ថន័យបែបណាខ្លះ?

0

មនុស្សនៅទូទាំងពិភពលោកចាត់ទុកថា ១៤ កុម្ភៈ គឺជាថ្ងៃក្តីស្រឡាញ់ ហើយថ្ងៃនេះ គេនឹងនឹកឃើញដល់ផ្កាកុលាប ដែលតែងតែនៅក្នុងដៃរបស់គូស្នេហ៍គ្រប់ទីកន្លែង ។ កុលាប គឺជាផ្កាដ៏ស្រស់ស្អាតបំផុត និងពុំអាចខ្វះបានក្នុងថ្ងៃក្តីស្រឡាញ់ ប៉ុន្តែចំនួនផ្កាកុលាបដែលប្រគល់ឱ្យមនុស្សពិសេសក្នុងថ្ងៃនេះ ឬថ្ងៃពិសេសផ្សេងៗ មិនមែនគ្រាន់តែបង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងបង្ហាញពីអារម្មណ៍ផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi11ca3JvEtWHfxEXfkx-cp4HDjWgWjagj8KUiU8ZcVHW-5O5k4ZIO-mrlhF6S8OzCenSAzRpz-v_rkLnif-oaziTseZhUF3NpfWdzJnsHPluheB2K0kxTe4HKVFqF5iTW5tkdi4jQxLHtayf3nbu5xFPnJ3oX6QbgXcFTRRf00AnYjITrg86jHpr7uOA0o/s1800/image_2025-02-13_08-49-22%20(2).png
ហេតុនេះ មុនពេលប្រគល់ផ្កាកុលាបឱ្យអ្នកណាម្នាក់ គួរតែគិតពីអត្ថន័យចំនួនផ្កា និងពណ៌របស់វា ដើម្បីបង្ហាញពីអារម្មណ៍របស់យើងទៅអ្នកទទួល ។ ខាងក្រោមនេះ គឺជាអត្ថន័យរបស់ចំនួនផ្កាកុលាប ៖

-ផ្កា១ទង ៖ បង្ហាញពីស្នេហ៍គ្រាដំបូង និងការលះបង់
-ផ្កា២ទង ៖ សេចក្តីស្នេហាប្រគល់ឱ្យគ្នាទៅវិញទៅមកជារៀងរហូត
-ផ្កា៣ទង ៖ ខ្ញុំស្រឡាញ់អ្នក
-ផ្កា៤ទង ៖ គ្មានអ្វីអាចបំបែកយើងទាំងពីរឱ្យឃ្លាតឆ្ងាយពីគ្នា
-ផ្កា៥ទង ៖ អារម្មណ៍ចំពោះមនុស្សពិសេស គឺលើសអ្វីៗទាំងអស់
-ផ្កា៦ទង ៖ ខ្ញុំត្រូវការក្លាយជាមនុស្សពិសេសរបស់អ្នក
-ផ្កា៧ទង ៖ ខ្ញុំលង់ស្នេហ៍អ្នកហើយ
-ផ្កា៨ទង ៖ ខ្ញុំនឹងស្ថិតនៅក្បែរ និងផ្តល់កម្លាំងចិត្តឱ្យអ្នកជានិច្ច
-ផ្កា៩ទង ៖ ស្នេហាអមរតៈ
-ផ្កា១០ទង ៖ អ្នកជាមនុស្សល្អឥតខ្ចោះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhnpR2Ajqyqj1w6s1I5bIze7WT-sYo4CxCbZrrrIZTxA0koizuKgM9kh_ZgkdlwV9OqzKhFpe3FYaQ3eanGjqVdrHbjjbsCbrVXFSo00UKh3KWt_M97cIJZEoIkyyODP5AvMsuq8cyCwtggtRLm61ABFISkDhor3R-Vo2KXYhyphenhyphenGvHauHuokaXndHcw_NUn/s1200/image_2025-02-13_08-49-24.png
-ផ្កា១១ទង ៖ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់
-ផ្កា១២ទង ៖ សូមឱ្យអ្នកជារបស់ខ្ញុំតែម្នាក់គត់
-ផ្កា១៣ទង ៖ ស្នេហាអាថ៌កំបាំង ឬស្នេហាពុំបើកចំហ
-ផ្កា១៥ទង ៖ ខ្ញុំសូមទោស
-ផ្កា២០ទង ៖ ភាពស្មោះត្រង់
-ផ្កា២១ទង ៖ ខ្ញុំសូមសន្យាជាមួយអ្នក
-ផ្កា២៤ទង ៖ ខ្ញុំនឹកអ្នកគ្រប់ពេលវេលាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirl6K1AepZHJi6XV19jDsc_BBDTF5qB3YxUfNx4znEoah6UaAsOgon4gnsAm1SvDWgaZhm0B_bwUmDWiDuFKJW2SDr0nBV8oXS0NYj96Oc4VAf8VyozGcQ4EA649b8a7-vV36pNEbNdw-b6ZHwnGWOFfk4fiU7ac2S7gpUEnr4y6Omj7G5f1XlbP62dSgd/s1920/image_2025-02-13_08-49-25.png
-ផ្កា២៥ទង ៖ សូមចូលរួមត្រេកអរផង
-ផ្កា៣០ទង ៖ ខ្ញុំជឿជាក់លើសេចក្តីស្នេហារបស់យើង
-ផ្កា៣៦ទង ៖ ការចងចាំដ៏សែនស្រស់ស្អាត
-ផ្កា៤០ទង ៖ ស្នេហាពិត
-ផ្កា៥០ទង ៖ ស្រឡាញ់ដោយគ្មានលក្ខខណ្ឌ
-ផ្កា៩៩ទង ៖ ស្រឡាញ់ជារៀងរហូតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7i7bdL0u2yaRUo24L_XF2OvwpyY9pCG-h1xJfGWb890YKT8bt0NVa470FHSvXcTbYqlDLlKohJiDdvMon_fmrop_X2sGstDF7xV4E92FhMWXVhXRhd1VN11S2XcjvfC5SE96J3vtttRw8bV1IfCCuy-ujlxY0rirHybqBNLe3GDJEM0eKVj54gDGxUcb6/s1331/image_2025-02-13_08-49-29.png
-ផ្កា១០០ទង ៖ ស្រឡាញ់អស់ពីចិត្តពីថ្លើម
-ផ្កា១០១ទង ៖ ស្រឡាញ់អ្នកតែម្នាក់គត់
-ផ្កា១០៨ទង ៖ សូមរៀបការជាមួយអ្នក
-ផ្កា៣៦៥ទង ៖ ស្រឡាញ់អ្នករាល់ថ្ងៃ និង
-ផ្កា៩៩៩ទង ៖ ស្រឡាញ់អស់មួយជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5JlRpDOiBEopJ9-9sWyeJ4Xhz52hx8jV0xvBnFSmtGOY4rqqUlwmpIasCoN-q9qM4JP8L6hzBA8uQScI3tZ_BhSHYUrjvgoEYLhFGi3_z17W5kgnrudakPx9tUueQXVx58KQkQ2BLVwy4vaNyarNM5TlzDWPEQwtdz0JKw-7-Dzj2gFn3PjheGpukSQEf/s1000/image_2025-02-13_08-49-22.png

សរុបមក អត្ថន័យចំនួនផ្កាកុលាប គឺគ្រាន់តែជាជំនឿដែលគេនិយមប្រើប្រាស់ជាទូទៅ វាអាចមានភាពខុសគ្នាទៅតាមវប្បធម៌ប្រទេសនីមួយៗ ។ ក្រៅពីចំនួនផ្កាកុលាប ពណ៌ផ្កាកុលាប ក៏មានអត្ថន័យខុសៗគ្នាដែរ ហើយការជ្រើសរើសចំនួន និងពណ៌ផ្កាកុលាប គួរតែគិតពីអារម្មណ៍ និងអត្ថន័យដែលយើងត្រូវការបង្ហាញទៅអ្នកទទួល ៕

ណូលី ច្រៀងបទល្បីរបស់ខ្លួនបែរជារងនូវមតិវែ.កញែ.កបែបនេះទៅវិញ

0

តារាចម្រៀង ណូលី ត្រូវរងនូវមតិវែកញែកពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីច្រៀងបទល្បីល្បាញមានចំណងជើងថា «មិនបង្ហាញតែមិនលាក់បាំង» បែបចង្វាក់ Acoustic ។ អ្នកមួយចំនួនបានបញ្ចេញមតិថាលោកច្រៀងត្បៀតពេកពិបាកស្តាប់ និងថាពិបាកលើសបទ Lady ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFc1DQPrxF2C9Io6yJD3aWs_5q_WtD8Lh2btCQaGFMEBCp55yeApUeVwmyFvr56RV0_2WHMC25TUlZpVjdiDl8y2QB27i-iXIOxSYOYsBdlCAJrq6IlzerrlAjIcyySZKrE0UwD18c90j5D1IUWRbZx4ODU3iNRsyCaivs93OONkYjMIcIzMZXF-FFKWH/s1800/image_2025-02-12_11-43-44.png

តារាចម្រៀង ណូលី បានវិលមកកាន់វិថីសិល្បៈវិញហើយបន្ទាប់ពីស្ងប់ស្ងាត់ពីវិថីសិល្បៈខណៈលោកបានកែប្រែរូបរាងខ្លួនឯងខុសពីមុនដាច់។ បន្ទាប់ពីឈានជើងចូលវិថីសិល្បៈរូបលោកក៏ទទួលបានការងារជាបន្តបន្ទាប់លេចមុខតាមកម្មវិធីជាច្រើនទាំងនៅលើកញ្ចក់ទូរទស្សន៍រួមទាំងបណ្តាហាងជាច្រើនទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ការត្រឡប់មកវិញនេះ ណូលី ទទួលបានការគាំទ្រខ្លាំងតាមរយៈបទ«មិនបង្ហាញតែមិនលាក់បាំង» ដែលអ្នកលេងទិកតុកជាច្រើនលេងបទចម្រៀងមួយនេះ។ ត្រឹមតែជាង៣ខែក្នុងការចេញផ្សាយបទនេះមានការស្តាប់ជាង៤លានដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT81AWXwnIkomOVOZLm3uE8AOBFk03WdvILIePrIPNzlMQZeXvZsqV2ObNCWJBxBXdS7VZJL-JraWOfNRUSVOsqkBcAh5Xq71r76nzr8DGYWBQF8MVFyQSaVyvOtWAQunF-s0hRUj_CO6vvFOnX2a8ONmkJTrDt0EsHsZHU-_DG08vPSKbyYrP11404Fo3/s1800/image_2025-02-12_11-43-49.png

ទោះយ៉ាងណា ថ្មីៗនេះតារាចម្រៀង ណូលី បែរជាត្រូវរងនូវការវែកញែកពីអ្នកលេងបណ្តាញសង្គមទៅវិញបន្ទាប់ពីលោកបានចូលរួមកម្មវិធីមួយដោយបានបកស្រាយបទចម្រៀងដ៏ល្បីល្បាញរបស់ខ្លួនខាងលើនេះជាចង្វាក់ Acoustic ។ ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា សំឡេងរបស់លោកត្បៀតខ្លាំងនាំឱ្យអ្នកស្តាប់ពិបាកស្តាប់ មួយបទនេះប្រឹងខ្លាំង តឹងទ្រូង សុំ ណូលី ពីមុននិងសំឡេងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieiAIHJ_I8-9WU1eH-Sfn90NcgRJW2Ux4xXrr3QroIpo-Yr7PIly7wTZZYK6flsCOnY7Lmr3tsyq_u2tgG7UBvo7z6V8MotXLW9aLN5RAu_WG4d9AT9rkoQjVw6eRRtS8vP2sIaaNO9hmdvT6pa2GevW6qzY642W7mkNQUOrID9odMvtjPJihA3ZXC1lTJ/s1800/image_2025-02-12_11-43-53.png

យ៉ាងណាមិញ ជាមួយនឹងមតិវែកញែកពីអ្នកលេងបណ្តាញសង្គមមួយចំនួននោះ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានចេញមកការពារជាមួយនឹងមតិយោបល់ល្អៗដែរថា «គេច្រៀងប៉ុណ្ណឹងហើយ នៅទើសបាន , មិនមែនគាត់ច្រៀងមិនពីរោះទេតែដោយសារតែស្ទាយ៍ច្រៀងរបស់គាត់ ហ្នឹងគឺរសនិយមរបស់មនុស្សម្នាក់ៗ , អ្នកខំមិនអាក្រក់ៗអោឱ្យគេច្រៀងចេញដូចគេអត់? រួមទាំងមតិយោបល់ជាច្រើនទៀត….».https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyhhRIlAzYK8UtUlJZX3bnW00vYd1nvB20kDa6Y23iVklwpVoQooo_-vMoH1yu51Lgj8Cf1jEx_TcxR7cM9uJNzrWjv4djDFQKC5HpIJqNxrzlB2V2mgxuDGWBZ0MB-nWNhL6oQhWlHiQsAx9n-9Fz2wfGbz81wPO3YE1oVqes0VzNTyyK4xwzByeO0kiA/s1800/image_2025-02-12_11-43-56.png

គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ តារាចម្រៀង ណូលី ដែលឆក់យកប្រជាប្រិយភាពពីសំណាកទស្សនិកជនរួមមានបទ «លក់គោយន្ត , មនុស្សសំខាន់, ធំជាងវេហាស៍, ២ម៉ឺនរៀល ,ចាំអូនបែបពីគេ, មនុស្សអរូប និងបទល្បីៗជាច្រើនទៀត»៕

 

 

តារាចិនបញ្ចប់ការថតនៅសៀមរាប ខណៈបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជា

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាសម្តែង Meng Ziyi និង Wang Hongyi និងក្រុមការងារភាពយន្តបានមកថតរឿងភាគថ្មីរបស់អ្នកទាំងពីរនៅលើទឹកដីខេត្តសៀមរាបដែលបង្កឱ្យទស្សនិកជនក្នុងស្រុកនិងបណ្តាញសង្គមចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយគ្នានេះតារាចិនទាំងពីរដួងរួមទាំងតួរងម្នាក់ទៀតគឺបានចែករំលែករូបភាពតំបន់ទេសចរណ៍នៅកម្ពុជាលើប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggkItl7_api-uHLh9ZRZutZ2HR0OMrGKW6wjgSejjkIRTPseKIkT7lMBrCz7FEzPCIpZEvCLFxnifbUHcHWGgz-UMcaaOlKqQWlLcP5_tizplfVSGVzdLw2iIPEJB6iFoEXc4RHa5pPOxuzCKNCDDbxTgygnu6NpjrlwVpgeaiHo59daVigICoWxClRYPk/s1280/image_2025-02-12_14-28-47%20(2).png
បន្ទាប់ពីបញ្ចប់ការថតនៅទីតាំងសៀមរាបអ្នកគាំទ្របានរកឃើញថា តារាប្រុស Wang Hongyi បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមចិន Weibo របស់លោកក្នុងរូបភាពយ៉ាងស្រស់សង្ហា។ លោកក៏បានបង្ហាញប្លង់រូបភាពជាច្រើនជាមួយនឹងប្រាសាទនៅតំបន់អង្គរ ខណៈមានរូបភាពលើកដៃសំពះយ៉ាងគួរឱ្យស្រលាញ់។ នៅលើ Caption នៃការបង្ហោះរបស់ Wang Hongyi ក៏បានដាក់រូបនិមិត្តសញ្ញាប្រទេសកម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXlimKgNaBhYmZoXYaPaLrDjeD165w2r1HQPqRLt_osbk2bKyvVeNTUoCtdEn3N-O4sQ8O0ZZCfNezISTpZ4uilImx-_1v6_wxqaiqXB90ddOrqlroHeh52DrPUiRyBQ7nUMVcgiT5fQiD_GMabZvLm0jWTz9yxschvaRgxl6RfJcjGRnpwZnPmUY7Ukpc/s1280/image_2025-02-12_14-28-49.png
រយៈពេលដែលតារាប្រុសរូបនេះថតនៅខេត្តសៀមរាបមានអ្នកគាំទ្រជាច្រើនបានចែករំលែកវីដេអូខ្លីៗរបស់លោកមានស្នាមញញឹមរួសរាយរាក់ទាក់ធ្វើខ្លួនយ៉ាងសាមញ្ញ ថែមទាំងភ្លក្សរសជាតិចេកអាំងតាមផ្លូវទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCOMR9Tq5wFt4h1eM5lornmVzujRgZ_FL0wIyVGBVIU8XCUU-EQdVnrEOQhgPVC6E3znU9alPaICE8f6nNeCjAiO8UBTjEyjVFOGFWOB4e7xtm7bDUlY7AxaniGZ1oN5NK2jwYocNYCq1g_q8cxVolVTktUcNtjSBr5utraWtskoFGKZsI6iNwBLbfzfdE/s960/image_2025-02-12_14-28-52%20(2).png
ងាកទៅកាន់តារាស្រី Meng Ziyi វិញត្រូវបានអ្នកគាំទ្រកោតសរសើរថានាងមានសាច់ម៉ដ្ឋខៃដូចទារក ទោះបីជាមិនសូវមានស្នាមញញឹមច្រើនប៉ុន្តែអ្នកគាំទ្រដែលតាមដានតារាស្រីរូបនេះអះអាងថានាងគឺបែបនេះមិនសូវជាញញឹមច្រើនទេ ជាមនុស្សស្ងប់ស្ងាត់។ តារាស្រីរូបនេះក៏បានបង្ហោះរូបស្អាតៗជាច្រើននៅលើបណ្តាញសង្គម Instagram និងបណ្តាញសង្គម Weibo របស់នាងទាំងនៅតំបន់ប្រាសាទ និងតំបន់ដងទន្លេសាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3TBbdlIan3Oql5n4pTWVIHy3kEEpbYjP2d78QZ_I2HdARIDVmPdn-vMc06bpO7KFcNevKTIwrazxCGT3AWyNyIXPV2GlSwMStzsBuJGX6HJS_fK_rATaHEs4fO-5NBYCMSZf7UcmHn_LIP2vli7_n693cKWUnx5vW4KDBZ8yyHDiiJ_iABj1s36PF3Df/s960/image_2025-02-12_14-28-53%20(2).png

ចំណែកឯតួប្រុសរងនៅក្នុងរឿងមានឈ្មោះថា Ma Sichao ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់ថាជាតារាសម្តែងរួសរាយខ្លាំងជាមួយអ្នកគាំទ្រ ជាពិសេសគឺលោកបានបង្ហាញការចូលចិត្តប្រទេសកម្ពុជារាល់វត្ថុអនុស្សាវរីយ៍បានមកពីអ្នកគាំទ្របង្ហោះនៅលើបណ្តាញសង្គមនិងមានរូបភាពជាច្រើនទៀតដែលហាក់បញ្ជាក់ថាលោកពិតជាពេញចិត្តពេញថ្លើមជាមួយនឹងទេសភាពនៅប្រទេសកម្ពុជាណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2dgd0t0ZfrPSS0Rgi4aV7HTAD32zHFIGVMDWxo5gCR5FWtUOpFX5S0haWiq142ilF67CrZwfNjoicpaHF3eX-O8OV7Iyu2Kn9vxPQhzmqYQhyphenhyphen4TSu5-Fdj2G4VKF4-jg0w9XjdDsmuwANlLkmlyy3qFqCvj_LiS3GBEiW2ZlKDZxNrUN_2hzL_HmkLf9U/s1920/image_2025-02-12_14-28-57.png
គួរបញ្ជាក់ផងដែរថា តារាចិននិងក្រុមការងារបានមកថតខ្សែភាពយន្តមានចំណងជើងថា «San Xian Mi Hui» ដោយតារាសម្តែង Meng Ziyi និង Wang Hongyi គឺជាតួឯកនៅក្នុងរឿងនេះដែលបានមកផ្តិតយករូបភាពនៅលើទឹកដីកម្ពុជា៕

ប្រធានាធិបតីប្រេស៊ីលថា Trump ត្រូវបានជ្រើសរើសជាអ្នកគ្រប់គ្រងអាមេរិក មិនមែនគ្រប់គ្រងពិភពលោកទេ

0

ប្រទេសប្រេស៊ីល ៖ នាដើមខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ថ្លែងថា លោក Donald Trump ត្រូវបានពលរដ្ឋបោះឆ្នោតជ្រើសរើសជាអ្នកគ្រប់គ្រងសហរដ្ឋអាមេរិក មិនមែនឱ្យលោកគ្រប់គ្រងពិភពលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi52c_74r_mPGgjvc2LVjYQ5Y1mCzefUWpOTHtcnZsbDnuCkmwiZnNLH64pG9Po4-s7WMZi2-oykgx7hB1SzvMgoAlZeGi7fgy67L4yi1aaCP04Ru10v1RWYtR72sFdJHscnB9voeE-MZRATN59ClHXJAsTIqMgXIsRgyk43JEOEu5U9KDrfzj771_9YQVh/s1200/image_2025-02-13_08-23-04.png

ពេលផ្តល់សម្ភាសន៍ជាមួយវិទ្យុចំនួន២ នៅខេត្តបាហៀ ស្ថិតនៅភាគឦសានប្រទេសប្រេស៊ីល កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមក លោក Silva ថ្លែងថា លោកគោរពតាមលទ្ធផលការបោះឆ្នោត ហើយលោក Trump ត្រូវបានពលរដ្ឋបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីគ្រប់គ្រងសហរដ្ឋអាមេរិក ។ ប៉ុន្តែពលរដ្ឋពុំបានបោះឆ្នោតឱ្យលោក Trump ក្លាយជាអ្នកគ្រប់គ្រងពិភពលោកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUu4SQIz71IgfTWlTwNqVDv-8YsVxH4c8kw7S9rMxs8MT_u_l7PwoSFhvmQ0EL3BseT6zXL0n4lEA7j-JX8GIc8_yI0cBXuMaPubYeo416nn6v43lEnPn2bRr8-2BB-uQJcH1ylUqIMS6m_b3fPyE7y4XrW73O-a00xfAnxJd0iTRFJQoazyszE5l_6Sa5/s1068/image_2025-02-13_08-23-05.png
ប្រធានាធិបតីប្រេស៊ីល លោក Silva បានថ្លែងពីករណីលោក Trump តាំងចិត្តបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ Gaza ថា ប្រធានាធិបតីអាមេរិកចាំបាច់ត្រូវតែរក្សាទំនាក់ទំនងប្រជាធិបតេយ្យ និងអរិយធម៌ជាមួយប្រទេសផ្សេងៗនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGLfb-3a56dXVRr5azvWL9REYPgKf-shyphenhyphenU7rtNhOyMJ1mjrmqdOCHxmpQ_pQ8Nv5xvzKT2z7TK5du6JU0t1sDApoa3KR5J8ZPWNKW8C9Zu_SGrvTjV_5mvAEdeBgFs-1Ucsa-ptMOiNd9SegAuS3ZVAvrzuFhu6vVgPrqiWhJ3rhed9soxVxqK12Op8HgR/s2000/image_2025-02-13_08-23-05%20(2).png

កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក លោក Trump បានថ្លែងថា អាមេរិកនឹងគ្រប់គ្រងតំបន់ Gaza ហើយអាមេរិកនឹងអភិវឌ្ឍន៍តំបន់នេះ ក្រោយការជម្លៀសពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេង ។ ក្រោយពីលោក Trump ថ្លែងបែបនេះ លោក Silva រិះគន់ថា អាមេរិកតាំងខ្លួនជាប្រទេសគោរពប្រជាធិបតេយ្យ ប៉ុន្តែបែរជាចង់គ្រង់គ្រងប្រទេស និងទឹកដីមួយចំនួន នេះបញ្ជាក់ថា អាមេរិកចង់បង្កើតសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9J7ymNjK1jPkc6wjNmiVD9SyDL2Es40_p56Vz_vD_iKjesYvK0DwPKxFVKnAtBoq1alIRb2Z7t2EAnu8I5VQCxXlAcxvPR_6W21iF9oQgNaQZU91Ng2TZf7ERrnTVWfG6thlLtxCtRk1Dkv58lPwQ5ya2GbKqXFI2PPoGapsi1NiqevtH3gSR_UqZV67a/s1024/image_2025-02-13_08-23-06.png

គួរបញ្ជាក់ថា គម្រោងកាន់កាប់តំបន់ Gaza បានធ្វើឱ្យប្រទេសនានារិះគន់លោក Trump យ៉ាងខ្លាំង ប៉ុន្តែលោក Trump អះអាងថា មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu រីករាយធ្វើតាមគម្រោងរបស់លោក គឺបណ្តេញពលរដ្ឋប៉ាឡេស្ទីនជាង២លាននាក់ ទៅរស់នៅកន្លែងផ្សេងដើម្បីអភិវឌ្ឍន៍តំបន់នេះ ៕

ម្ចាស់បទ «Perfect» ត្រូវបានប៉ូលិសបញ្ឈប់ការសម្ដែងតាមដងផ្លូវនៅឥណ្ឌាព្រោះគ្មានលិខិតអនុញ្ញាត

0

តារាចម្រៀង Ed Sheeran ដែលមានអ្នកគាំទ្រច្រើននៅប្រទេសឥណ្ឌាត្រូវបានប៉ូលិសក្នុងតំបន់ស្នើសុំឱ្យបញ្ឈប់ការសម្ដែងក្រៅឆាករបស់លោកព្រោះតារាចម្រៀងរូបនេះ«មិនមានលិខិតអនុញ្ញាតក្នុងការសម្ដែង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihzxm8G32EIryNn8dHmeGjam4ZHJsjQNRcSKZgDdHT8oHHBTEqJXxTplUKIYftFKyR2WHoRKuyeDdf4LAy2sI4rM9B2c8Px5GpFVVGjksORIdPd8rc3IUYtWIKnahavVLg9mzIhyphenhyphenXXTT7Tgrq5uipEN3LLIdkUDSLTgUMBIGPBO8tkDwSbibU_e8-xbjN4/s1500/image_2025-02-12_10-01-15%20(2).png
យោងតាមសារព័ត៌មាន CNN លោក Ed Sheeran បានរៀបចំការប្រគំតន្ត្រីខ្នាតតូចមួយនៅផ្លូវ Church Street ក្នុងទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលទាក់ទាញមនុស្សជាច្រើនឱ្យស្តាប់នៅថ្ងៃទី ៩ ខែកុម្ភៈ។ នៅក្នុងវីដេអូដែលបានថតដោយទស្សនិកជន ខណៈពេលដែលតារាចម្រៀងកំពុងសម្តែងបទ «Shape of You» ប៉ូលិសម្នាក់បានមកទាញខ្សែហ្គីតា និងមីក្រូហ្វូន ខណៈដែលលោកអស់សង្ឃឹម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBIOZQbU86J1EPvx3FgXpy2PlUdRzYro-UIVBV8BalTAhSjc45vUF3-CmlQtUUxDTKJEXHh-i_KRifq76we-cobKhWtuI7-75fzZs7gdzT4k5njkDZLr8VtMo-Pjs3s8K1u_i4tW2h_zLwb5jBg_2wPl1ma_8ii96Jg1H_TYFABnpBTDHnRSbs5WOGbP41/s1500/image_2025-02-12_10-01-15.png
អាជ្ញាធរបាននិយាយថា កន្លងមកពួកគេបានបដិសេធមិនផ្តល់ការអនុញ្ញាតឱ្យសិល្បករធ្វើការសម្តែងនៅក្នុងតំបន់នោះទេហើយមានអ្នកខលជូនដំណឹងទៅកាន់អជ្ញាធរ។ ស្នងការរងប៉ូលិសប្រចាំតំបន់បានប្រាប់ CNN ថា «យើងមិនបានអនុញ្ញាតឱ្យគាត់សម្តែងនោះទេ ព្រោះផ្លូវសាសនាចក្រគឺជាកន្លែងដែលមានមនុស្សច្រើន។ យើងកំពុងព្យាយាមធានាថាមនុស្សផ្លាស់ទីបានយ៉ាងងាយស្រួល» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBmN9cPzvvKq9ZkES1qDKLA2k-721U8xqYbVUmCnqnSD1MFyTO5mtTU-1S0Yx6Rac1n0KiDzwsXHF6APbrRlGobH_OreebLq7KG4iG0E5IYAfLNVYhVqnUHmfk6VxSMUSeMTmoetDCGoBjFqmi2W0jTfUdWSIwTqsN3uOS6weSuQ7GKOW4B6YWsRrkcfV2/s750/image_2025-02-12_10-01-16.png

ទោះជាយ៉ាងណាក៏ដោយនៅលើ Instagram នៅថ្ងៃទី ៩ ខែកុម្ភៈ Ed Sheeran បានបញ្ជាក់ថាការសម្តែងតាមផ្លូវត្រូវបានអនុម័តលោក មានអាជ្ញាប័ណ្ណ។ កម្មវិធីត្រូវបានគេគ្រោងទុកជាមុន យើងមិនគ្រាន់តែលេចចេញពីកន្លែងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8eEefX9uQWEZ40jNevNrkuo95PLHB6pbjn4ClvQnMkMSIUNEq2wIx-WxGWQzVzyORGpqGuBgdAAAKD5-oJnk2SBgIb_pAh0ewD0sbfOpE3ACMve7p_5H7JtHW3FZsww7gIGTqOFiamhBtQFtl_hmtEmZYZgh4A6Cv8L_RUXcWpdTqToxaLZcS43GrfGuq/s942/image_2025-02-12_10-01-20.png
ពេលដែលការប្រគំតន្ត្រីរបស់ Ed Sheeran ត្រូវបានប៉ូលិសបញ្ឈប់នេះត្រូវបានគេមើលរាប់លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកមួយចំនួនបានរិះគន់ចំពោះទង្វើរបស់សមត្ថកិច្ចនិងថាតារាចម្រៀងរូបនេះ ទំនងជាមិនបង្កបញ្ហាឡើយ ។ ផ្ទុយទៅវិញ ពួកគេបាននិយាយថា អាជ្ញាធរមូលដ្ឋានគួរតែផ្តោតលើបញ្ហាសំខាន់ៗបន្ថែមទៀត ដូចជាការកកស្ទះចរាចរណ៍ និងកង្វះទឹកស្អាតនៅក្នុងទីក្រុង។ ចំណែកឯអ្នកនយោបាយវិញបានបង្ហោះនៅលើ X ដោយនិយាយថា «ទោះបីជាពួកគេជាតារាអន្តរជាតិក៏ដោយក៏ពួកគេនៅតែត្រូវធ្វើតាមច្បាប់ក្នុងស្រុក – គ្មានអាជ្ញាប័ណ្ណគ្មានការសម្តែង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwRAzcurcUczVDWZF244ppkpdB8kEMQcBI8xfzMMF8iq1f2AwmHgUGi6tFGvx18dp6S4XkuKrwxrjT5nleCqXnFLML9SBr0SCbVN8cDXah9Dr48Hbjbv2-fKcVqIVLjwlr9kYqaIZAsf47Oi0IxSUWdZzgVvnoQRtKmQRNJXuGK5kaWXzRx7ieWclL7GGp/s1500/image_2025-02-12_10-01-16%20(2).png

តារាចម្រៀងរូបនេះមានអាយុ ៣៤ ឆ្នាំ មានអ្នកគាំទ្រច្រើននៅក្នុងប្រទេសឥណ្ឌា ហើយបានសម្តែងនៅទីនោះជាច្រើនដង។ នៅឆ្នាំ ២០២៤ លោកបានរៀបចំការប្រគំតន្ត្រីនៅទីក្រុងបុមបៃ ដែលមានទស្សនិកជនប្រហែល ៥ម៉ឺននាក់៕

សូកូឡាប្រភេទនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម

0

អ្នកជំនាញនៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានបង្ហាញលទ្ធផលការស្រាវជ្រាវថ្មីមួយ ក្រោយពីពួកគេចំណាយពេលរហូតដល់២៥ឆ្នាំ តាមដានការបរិភោគចំណីអាហាររបស់មនុស្សជិត១១ម៉ឺន២ពាន់នាក់ ដើម្បីវាយតម្លៃផលប៉ះពាល់សុខភាពដោយសារជំងឺទឹកនោមផ្អែម ប្រភេទទី២ ។ លទ្ធផលការស្រាវជ្រាវបញ្ជាក់ថា ការបរិភោគសូកូឡាប្រភេទនេះនឹងអាចកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម ២១% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZdwzoB1UtpzJwGSflMUlh6pgnMQ8j6-cAB-hMnxvJsRdGj7_KAieb3bO6VOSTc_RLzBNf35BQsXfz4Mbn5BMxNd2oPjgPMSlGRfQiL9jiIbHYtct6m8DDRuSZqEjAnrvKaGvp-1bEIyyvpnXlDpfF9gtNEayPHwB4w6NvqMpWbHK0NEqIwRXN2DXYjyep/s1155/image_2025-02-12_15-06-29.png
ការស្រាវជ្រាវនេះបានធ្វើឡើងជាមួយក្រុមអ្នកស្ម័គ្រចិត្តយ៉ាងលម្អិតអំពីការបរិភោគសូកូឡា ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក ហើយសូកូឡាតែងតែពាក់ព័ន្ធជាមួយជំងឺធាត់ និងទឹកនោមផ្អែម ។ លទ្ធផលការស្រាវជ្រាវផ្សព្វផ្សាយក្នុងទស្សនាវដ្តីពេទ្យ BMJ បង្ហាញថា អ្នកបរិភោគសូកូឡាខ្មៅ ច្រើនជាង៥ដុំក្នុង១សប្តាហ៍ នឹងអាចកាត់បន្ថយការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ រហូតដល់២១% បើធៀបនឹងអ្នកពុំសូវបរិភោគ ឬអ្នកពុំធ្លាប់បរិភោគសូកូឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA7e-PaKAdU-9XcbPQGBSbsJwDPXisnvqH4b3GPXXRgLH5HsyrM-4PUmIEVwAgmFvaAuxvqG_0REnmQvTFz3SFaNIqSfUc2Fl4Irj4v8ySp5uwvvmbB9rHgquyOmyvxlsMdC8e05Ukk1lTLIGGj_UxsRSc-mFdUwZARuq3mrgiNgvRgznZ9r5oTRnVAVj_/s800/image_2025-02-12_15-06-30%20(2).png

គុណសម្បត្តិរបស់សូកូឡាខ្មៅ គឺដោយសារវាសម្បូរសារធាតុ Flavonoids នៅក្នុងម្សៅកាកាវសុទ្ធ ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតសូកូឡា ។ ប៉ុន្តែអ្នកបរិភោគគួរតែប្រុងប្រយ័ត្នផងដែរ ដោយសារការផលិតសូកូឡាតែងតែបន្ថែមស្ករ ទឹកដោះគោ និងសារធាតុផ្សេងៗដើម្បីបន្ថែមរសជាតិឆ្ងាញ់ និងងាយស្រួលបរិភោគ ។ ហេតុនេះ បើបរិភោគសូកូឡាច្រើនពេក វានឹងធ្វើឱ្យកើតជំងឺធាត់ និងទឹកនោមផ្អែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_azvXDxp44Gkuzkg_7i8beVKV3kbrC6H7JmcwqFYuCvC02RZWOawd86ld0vM_0a_eQ3unHckW4HArZjxadt85dk0yo5AalClGxVxr8yvKGpW4tGilETiHD-SoHikoKdwrNwvpS2VTPcuaIAL1-_1Y3kZOxKnt0L9P3Tbm3eAWpegqU9qIghr5HAZhMU5/s1920/image_2025-02-12_15-06-30%20(3).png
សូកូឡាខ្មៅ (Dark Chocolate) នឹងមានបរិមាណកាកាវ ចាប់ពី៧០% ទៅ៨៥% ឡើងទៅ ហើយក្រៅពីបរិភោគសូកូឡាខ្មៅ យើងក៏អាចយកវាធ្វើអាហារ និងភេសជ្ជៈពីកាកាវសុទ្ធ ។ ការការពារជំងឺទឹកនោមផ្អែមប្រភេទទី២ គឺត្រូវតែប្រាកដចិត្តថា សូកូឡាបន្ទះ ឬកាកាវ១ពែង ដែលយើងបរិភោគមានស្ករតិចបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe4h8S9GTqjp6b9nOcgiY-F5qtu_N0haqnvM1oGUQo37H6xlYxhuofd9Ou-FKrrJ1ObAOypwynZ5Tfubfq9LpjfCwiRWE1WNPqZUA960aVubX1mwnc9Yavsfk1EZcyKu4fHtRue_e_-11fRBPUq1BryAqSAJIEf65u8NF7rMTbIsdrvo2e18QpvIxkBNqR/s770/image_2025-02-12_15-06-30.png

តើសូកូឡាខ្មៅផ្តល់នូវផលប្រយោជន៍អ្វីខ្លះ?
-សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនជាច្រើនសម្រាប់រាងកាយ
-កាត់បន្ថយសម្ពាធឈាម
-ជួយបំប៉នបេះដូង
-បង្កើនប្រសិទ្ធភាពការធ្វើការរបស់ខួរក្បាល
-កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល
-ជួយថែទាំសុខភាពស្បែក
-បង្កើនកម្លាំងឱ្យហាត់ប្រាណបានយូរជាងមុន និង
-កាត់បន្ថយភាពតានតឹង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiai3RPz_rR04k4aNb8b0Nx5Zur5hwDY_mDr__Ec-to2GX1pRB8NbHxKVfAD67CpsavgxohKITjXCAdbXhAZDqvx4tYHw-i-Oc626TUM8-9_lZQ52RcZTCJdgUvs3ljU37LOLtrYBAXF3v4hQ8EMRUOsfRPigNPOmZx5hrazbdxGPNaN_65ly5RAzfBDciQ/s1200/image_2025-02-12_15-06-33.png

កូរ៉េខាងជើងថាផែនការកាន់កាប់តំបន់ Gaza របស់ Trump ឥតប្រយោជន៍ និងបំផ្លា.ញ ក្តីសង្ឃឹមពលរដ្ឋប៉ាឡេស្ទីន

0

ប្រទេសកូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចេញលិខិតថ្កោលទោសចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការកាន់កាប់តំបន់ Gaza និងបណ្តេញពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេងថា គឺជារឿងឥតប្រយោជន៍ និងបំផ្លា.ញ ក្តីសង្ឃឹមពលរដ្ឋប៉ាឡេស្ទីន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFSMbhu4gvU8vBUQK5Up1yoN_Gz97U-K5iq0GFAiwVSPqLOtUKZzajPL6UvDkXP4KfdGstrUz1NNP59f0ihCTBh_c1DG4K0c1jh4tKpltLVAltPZCbMmj1jvHJEduua96kexDpMNyiqyv96ryID0mwP8EMbJlkTwWbW5CP0B0l1X-hOlZ2yoIVeuK6fbi/s1280/photo_2025-02-12_13-50-27.jpg
សារព័ត៌មានកូរ៉េខាងជើង (KCNA) បានប្រកាសថ្កោលទោសគម្រោងកាន់កាប់តំបន់ Gaza របស់លោក Trump និងការព្យាយាមបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ថា ជារឿងឥតបានការ ហើយក្តីសង្ឃឹមរបស់ពលរដ្ឋប៉ាឡេស្ទីនដែលចង់បានសុវត្ថិភាព និងសន្តិភាព ត្រូវបានបំផ្លាញដោយសារគម្រោងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjVyIPl0QNrao_dFa-q47ix8aCfK8dotMGwEnOccDIMiwKT7Xlj6LF8gJa6tqTUR7TMK-w_uiLvuvBTS8cxiunUZNm5QY16flTUbhu-D7BJR4oG5iFO4M5KaEdvkrHx0EBMLpiuoeFmQj1S6j2VBEq-qmIHDkOBEsXvZFwmlzdL5FRQNc2u2x2SDXnKk-1/s1216/image_2025-02-12_14-08-32.png

លិខិតថ្កោលទោសបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោក ត្រូវបានស្ងោរក្នុងឆ្នាំងទឹកពុះរហូតក្លាយជាបបរ ហើយលិខិតថ្កោលទោសរបស់កូរ៉េខាងជើងនឹងប៉ះពាល់អាមេរិក ។ សារព័ត៌មាន KCNA ក៏បានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលលោក Trump ផងដែរ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេសប៉ាណាម៉ា និងកោះហ្គ្រីនឡែន ក៏ដូចជាការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក ។ អាមេរិកគួរតែភ្ញាក់ពីដំណេក និងឈប់បំពានលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពប្រទេស និងជាតិសាសន៍ផ្សេង ហើយកូរ៉េខាងជើងហៅអាមេរិកថា អ្នកជំរិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFujxgPm1UkGdqm7htkZ9lLYRzS_fy74M_WYqWF8Ps9h1gZNFpvcLubNBVygKNohjaJrwprow1ukZYe_RXI4mTUA0AxgYF8JDsXh78Zod67IDn4qMaOf3VcWjlAoFeoWfHXcI1zroyzLNHxq27tnKiiBpY6uGthVy0yw4NgnmV82EwMAPaVYTPbaacaPT5/s1480/image_2025-02-12_14-08-28.png

ទោះបីជាលោក Trump ធ្លាប់រៀបចំកិច្ចប្រជុំកំពូលដែលពុំធ្លាប់រៀបចំពីមុនជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី១ និងធ្លាប់និយាយពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរវាងលោក និងមេដឹកនាំកូរ៉េខាងជើង ប៉ុន្តែរហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងពុំបាននិយាយពីលោក Trump កាន់តំណែងអាណត្តិទី២ ទេ ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរួមគ្នារិះគន់ទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង យល់ឃើញថា ជាការគំរាមកំហែងសន្តិសុខពិភពលោក យ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6dR8I3dFj-9ZzLEIhfYN7abpyRs5q-jGKpiYoOcZHLszCNgsRxHqR5uGJOoEEijkNlrqbMabeJ-wCMfT6xuGOGyJeZ0yFFHMsSSVX79tC5ifLBINf19tOAusd9_9d8zjL1I08k9EZ78jsXPLgfIBqENXN3nkjb5J6VvyvmuSz6koUvxzewAN546KAWTk/s2560/image_2025-02-12_14-08-29.png

គួរបញ្ជាក់ថា មេដឹកនាំ និងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងតែងតែបង្ហាញគោលជំហរប្រឆាំងនឹងគំនិតប្រទេសលោកខាងលិចជានិច្ចលើបញ្ហាអន្តរជាតិ ហើយលើកនេះ កូរ៉េខាងជើងក៏បានរិះគន់ស្ថានការណ៍នៅតំបន់ Gaza យ៉ាងខ្លាំង និងបន្ទោសអ៊ីស្រាអែលថា គឺជាមូលហេតុនៃការបង្ហូរឈាម ហើយហៅអាមេរិកថា អ្នករួមគំនិត ៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងពិនិត្យមើលលើការច្រៀង Diss ប្រើពាក្យមិនស.មរម្យ

0

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពុងពិនិត្យមើលលើការច្រៀង Diss ប្រើពាក្យមិនសមរម្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ។ ការបញ្ជាក់នេះគឺគណនីហ្វេកប៊ុកក្រសួងបានឆ្លើយតបទៅកាន់អ្នកស្នើសុំឱ្យត្រួតពិនិត្យលើបញ្ហានេះដោយព្រួយបារម្ភជះដល់ក្មេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiutMUHm7x6hAZG3KJtVnlg8Yhg0ufO015L1Lgp_hmSdtdpLMdYelCCX-Ov6i6lkmP_OkfZJ6EtyKunLPI7ghVfXwyy8ypuKZuz2ntA4Ov4hJRcHIDsrIcjAr3qaakEfDCG6fRhv5b0YtQD3zEw-T_lhyphenhyphenM3QrapcXJrltyTTnifLKQa48DI2wojzYmPze1i/s1280/image_2025-02-11_16-20-48.png

រយៈពេលចុងក្រោយនេះបទចម្រៀង Diss Track បានបង្កឱ្យមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយដោយប៉ារ៉ូលនៃបទចម្រៀងគឺបានឌឺដងផ្លែផ្កាទៅកាន់ភាគីម្ខាងទៀតហើយមិនមែនមានតែតារាចម្រៀងមួយរូបទេគឺគេសង្កេតឃើញថាមានលើសពីនេះ។ ជុំវិញបញ្ហានៃបទចម្រៀង Diss Track បែបលោកខាងលិចនៃវិស័យហ៊ីបហបដែលច្រៀងលាយឡំជាមួយពាក្យមិនសមរម្យនេះអ្នកលេងបណ្តាញសង្គមគឺបានចូលទៅខម្មិនស្នើឱ្យក្រសួងត្រួតពិនិត្យលើករណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4G3BS-Ac_iWKbJgtYRfJYPETBj3aWrlI6cg0zg-hCaBWhJogK-GiLX6sEWjF38bYkGi-Ew5BXF0jepbrEu2DUtos8uXghseYO4k1FjDwTRj9Hz2gChYWw2HIfvxPpqMWOJvCxiEZ-HHhs89He5pl5663sS0NthCmKWyeq8JTdnrp_rk_frQgoZmfFNpH7/s1284/image_2025-02-11_16-20-51.png

ជាក់ស្តែងគណនីហ្វេកប៊ុកមួយឈ្មោះថា «Kem Hout CE » បានចូលទៅខម្មិនលើការបង្ហោះរបស់ផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៩ កុម្ភៈ ថា «សូមអត់ទោស ក្រសួងសូមពិនិត្យមើល បទចម្រៀង ដែលគេចេញថ្មី ប្រភេទ Diss នឹងផង ពោរពេញទៅដោយពាក្យមិនសមរម្យ ព្រួយបារម្ភជះដល់ក្មេងៗ»។ ការស្នើសុំនេះផេកក្រសួងវប្បធម៌បានឆ្លើយតបនៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ថា «សូមអរគុណ ក្រុមការងារបានពិនិត្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWFJIxKycqYUwFGLP8QEXXx-GHlIYX0kq8EkUXhLjTRo7fhJZOx_egWJzsyAdkI052bGN8MJyrCx5gubV9ffR8fh53V-aqNeKodyj6ImHnm_DxnEcyRXeQM1frJDT7SRoMte3CqUq8gJtkbNbEh7ChwZ2XDkMQkGXlghhdn5Ju6Yk5h1rrHgRj5lp2fo6/s1038/image_2025-02-11_16-07-20.png

គួរបញ្ជាក់ផងដែថា ថ្មីៗកន្លងមកនេះអត្ថបទរបស់ បណ្ឌិត ហ៊ឺ វីរៈ អំពីតារាចម្រៀងរ៉េបពីរដួងគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសត្រង់ឃ្លាថា «ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ»។

ការចេញបទចម្រៀង Diss Track ដែលផ្ទុះខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាគឺនៅឆ្នាំ២០១៩, ២០២២ និងដើមឆ្នាំ២០២៥នេះ៕

ធ្លាប់ឆ្លងកាត់ សុភ័ក្រ្ត កុសុម៉ា ចេញមុខនិយាយបែបនេះបន្ទាប់ពីមានអ្នកពេ.បជ្រាយសម្រស់ភរិយាតារាចម្រៀង ជា សុជាតិ

0

ទស្សនិកជនអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកសិល្បៈមួយចំនួនបានបញ្ចេញមតិប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ដែលខម្មិនបន្តុះបង្អាប់សម្រស់ភរិយាតារាចម្រៀង ជា សុជាតិ ដែលទើបសម្រាលកូន។ សុភ័ក្ត្រ កុសុម៉ា ថាមានដៃសរសេរមិនបានគិតវាធ្វើឱ្យប៉ះពាល់អារម្មណ៍ បើចិត្តទន់នឹងបាក់ទឹកចិត្តខណៈរឿងឈឺចាប់បែបនេះនាងធ្លាប់ឆ្លងកាត់តាំងពីក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsNAILdfANdyNxlenQEzx8NQbMk1Z0vyfOoeU3LZd395tRv5kPKv9A5iot28PKdPhvf70BGcXnPWGKqqVspomnoTfjsIp27-h-9biHp9l1_dN93rTs4bXXxHb6iYNSlY9HROzEY8luJRl-NLQvNi3HMPgQgneu7zEXp5tL-lup0O4zrPuN7cTUkKLuVLZE/s960/image_2025-02-11_15-46-58.png

នៅថ្ងៃទី១១ សុភ័ក្ត្រ កុសុម៉ា បានចែករំលែកការបង្ហោះមួយជាមួយនឹងខ្លឹមសារថា«គេបង្កើតហ្វេសប៊ុកដើម្បីងាយស្រួលបង្កើតទំនាក់ទនងល្អជាមួយគ្នានឹងគ្នា មិនមែនមានដៃចេះតែសរសេរដោយមិនបានឆ្លងការគិតនោះទេ ការសរសេររបស់អ្នកដឹងទេវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេ បើគេចិត្តធ្ងន់មានអី ចុះបើគេចិត្តទន់ គេមិនបាក់ទឹកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_m_o_Ia25m559mA2LsDq7ohEWCHb3OCQjRSRkNHAfvolpSyH7uEM2sYzjmBAi8_I9ZODyxc5tqPO30fUa6SE0-R8T2AbrDbCXgtI6YHFh3sh-NH45Waa37dZy_zhRweTNMSJkJM8QYy9LyyCCRhDtLvFIVDAKjYL9caS4PefdgCWJwQj2QB4HxldbgQc/s2048/image_2025-02-11_15-47-07.png

ពិធីការិនីនិងជាតារាចម្រៀងរូបនេះបានបន្តទៀតថា «ឈប់ទៅ ព្រោះថាខ្ញុំឆ្លងកាត់អស់ហើយតាំងពីខ្ញុំនៅក្មេង មីនេះខ្មៅម៉េះ អាក្រក់ម៉េះ មើលស្បែកខ្មៅឡើងគ្រើម មីក្របី មីខ្ទីង ខ្មៅឃើញតែធ្មេញ កាលបានលាបឡេសរដូចគេ ខ្មៅចឹងតតែដាំទឹកក្តៅកោស ខ្មៅចឹងត្រាំទឹកដោះគោមួយពាងក៏មិនសដែរ ស្គាល់ភាពឈឺចាប់អស់ហើយ រស់ជាមនុស្សដូចគ្នាគួរណាចេះលើកទឹកចិត្ត ចេះសរសើរពាក្យល្អៗគឺបានបុណ្យណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5V0lXWtJ-c3c1Svgb3kKOU5ZXYpr6FDHMCp3Zy_VyNCWbD-njne2rzSYw13o0H8f_hkBmjw6Dbyhq3aUisJm7k4m5GpAXLWJfJdtBYK8AakZsmyuRV-z_O8kdnFWnlv0w1Rz5cX4V2me8x0gxVI7R-rOOeK43WLfparMXADQAt0-M74ApXUgu5dtJUVf/s731/image_2025-02-11_15-15-30.png
ការលើកឡើងបែបនេះរបស់ សុភ័ក្ត្រ កុសុម៉ា គឺនៅពេលតារាចម្រៀង ជា សុជាតិ បានបង្ហាញដំណឹងល្អលោកក្លាយជាឪពុកគេហើយខណៈមានគណនីមួយបានចូលទៅខម្មិនថា «បងតារាល្បីហេតុអីមានប្រពន្ធអាក្រក់ម៉េសតែបានកូន Cute យោង»៕

«APT« របស់ Rosé បំបែកកំណត់ត្រា «All I Want for Christmas Is You» នៅលើតារាងសហរដ្ឋអាម៉េរិក

0

នៅថ្ងៃទី ១១ ខែកុម្ភៈ Billboard បានរាយការណ៍នៅក្នុងអត្ថបទទាយទុកជាមុនថា «APT» របស់ Rosé ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាង Billboard Global Excl ។ តារាងចំណាត់ថ្នាក់របស់សហរដ្ឋអាម៉េរិកសម្រាប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ ជាមួយនឹងសមិទ្ធិផលនេះ «APT» បានកាន់កាប់តំណែងកំពូលអស់រយៈពេល ១៥ សប្តាហ៍ជាប់ៗគ្នា ដែលលើសពីកំណត់ត្រាមុន ១៤ សប្តាហ៍ នៃបទ «All I Want for Christmas Is You» របស់ Mariah Carey ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcKo8ha_K9kNO48ElBGAcUTfZz114KGSBzIgXrR3nq3YmGRkPo-RBvkgNQEbHJngk4_cr8r_R07wLwpC3fVkJpppPJOq-bxGTptDF7iWCJZH2JolhGkFikuPp_p2tjjqHZZvEQarHFyaoHCgVXru_Jww40bmvt8gzPYlDUFs_aZGmh7TavFMhDvC5Dn8rl/s1542/image_2025-02-03_10-07-09.png

លើសពីនេះទៀត «APT» បានទម្លាក់លេខមួយទៅលេខ ២ នៅលើតារាង Billboard Global 200 ដែលពីមុនបានកាន់កាប់តំណែងលេខ ១ អស់រយៈពេល ១២សប្តាហ៍ជាប់ៗគ្នា។ ទន្ទឹមនឹងនេះដែរនៅលើតារាង Billboard Hot 100 បទចម្រៀងនេះបន្តដំណើរការដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនដោយឈរនៅចំណាត់ថ្នាក់ ១៦ សប្តាហ៍ជាប់ៗគ្នា ហើយបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ ៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigzDOjPyKc0URG7GC3X5xZiKQKIBEhwjBf7EVPPMehA1b3LSNQGARN65ZkwVgF3IedYjg7CDfDoM0212RRsn4txrqCNaxq3z7JLjwZVx7kj_ujfboSRZcfX9mRzx5xKnIGe36WscP6NIzDIc6I-h87iMOfy-Hw6POyLKhrr_8XD5qxzQo5Id3Ye9VcdN8r/s1440/image_2024-12-17_16-09-29.png
ចេញជាបទចម្រៀងមុនចេញផ្សាយពីអាល់ប៊ុមពេញដំបូងរបស់ Rosé គឺមានចំណងជើង «ROSIE» នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ APT បានទទួលការឆ្លើយតបយ៉ាងខ្លាំងនៅពេលបង្ហាញខ្លួនលើកដំបូង។ បទចម្រៀងនេះបានបង្ហាញពីភាពជាប់បានយូរគួរឱ្យកត់សម្គាល់ ដោយបានឡើងលើតារាង Billboard Hot 100 នៅទីបំផុតបានឈានដល់កម្រិតអាជីពខ្ពស់នៅលេខ ២ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥។ វាក៏បានសម្តែងយ៉ាងខ្លាំងនៅលើតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេស Top 100 ដោយរក្សាតំណែងលេខ ២ សម្រាប់រយៈពេល៥សប្តាហ៍ជាប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Uhm_qP0QtWg68pbjvnDyERpZ9LewChYOzkQMEVfTT0XkSzO0-2DbzQp7kz2Z8Mc0Tzj9oNjUOm0M36U9fwdSTv7gc6_O1Rg5_QZqy9y7uhqrvSLnpCn5nWJtN4ItE6NFSZSwE-ZdBXcCHc3A1ALZF9TtWDnzCLbq87xOvMNMwc6kk9Blz7P1Xcc71gst/s1350/image_2025-02-03_10-07-07%20(2).png

លើសពីនេះ អាល់ប៊ុមដំបូងរបស់ Rosé ដែលរួមមាន «APT»បានចេញនៅលេខ ៣ នៅលើតារាង Billboard 200 ដោយបង្កើតកំណត់ត្រាថ្មីសម្រាប់អាល់ប៊ុមតារាស្រី K-pop ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhVy7DpiH2CyIR28dPNmYnGwfOq2VCUNsm86H33soX3mC4ZSeKopri18hfP0iF1U9Fn1msNh7hpkYdY2sT7x2CkcAteRTpEjYJKvHoOLbnxAoL2OBWVmTerjn_64Jpnw5uY23lMtdgc-TbswurSgagld-a35hDlcWbTQ5SrBR6281LRw2dlDf1xnM8AeDK/s1800/image_2024-12-17_16-09-30.png

គួរបញ្ជាក់ផងដែរថា APT របស់ Rosé សហការជាមួយនឹង Bruno Mars បានចំណាយពេល១០៥ថ្ងៃ បទនេះឈានដល់មានអ្នកស្តាប់១ពាន់លានដងនៅលើយូធូបហើយក្លាយជាបទដែលមានការស្តាប់លឿនបំផុតទី៥នៅលើពិភពលោកបន្ទាប់ពីបទ « Hello, Despacito , Shape of You និង Mi Gente»៕