Home Blog Page 617

សម្តេចតេជោ ប្រកាសកម្ចាត់ចោលអ្នកដែលចង់សម្លាប់សម្តេច និងគ្រួសារសម្តេច

0

នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ប្រកាស​កម្ចាត់​ចោល​អ្នក​ណា​ក៏​ដោយ ដែល​មាន​បំណង​ចង់​ស​ម្លា​​ប់ស​ម្ដេច និង​គ្រួសារ​សម្ដេច ។

យោង​តាម​បណ្តាញសង្គម​ហ្វេសប៊ុក របស់​សម្ដេច​តេ​ជោ បាន​បង្ហោះ​ខ្លឹមសារ​អម​ជាមួយ​ សារសំឡេង​ចំនួន​២​ឃ្លី​ប​របស់ក្រុមភេវរករ ដែលមាន​គម្រោង​រៀបចំ​ស​ម្លា​ប់ស​ម្តេច តាម​រយៈ​យន្តហោះ​ដ្រូ​ន ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖”យើង​ដឹង​មេ​ធំ​របស់​គេ​ជា​អ្នក​ណា ហើយ​នៅ​ទីណា? តែ​យើង​មិន​ទាន់​បញ្ចេញ នៅ​ពេល​នេះ​ទេ ព្រោះ​យើង​ត្រូវ​កម្ចាត់​ពួក​ជ្រុលនិយម និង​ហិ​​ង្សា​និយម​ឱ្យអស់​សិន ។ តើ​ប្រទេស​ដែល​អួតខ្លួន​ថា ប្រជាធិបតេយ្យ និង​គោរព​សិទ្ធ​មនុស្ស គាំទ្រ​អំពើ​បែប​នេះ និងឱ្យជន​ទាំងនេះ​ស្នាក់​នៅ​ក្នុង​ប្រទេស​ខ្លួន​ឬទេ”។

សម្តេចតេជោ ចាត់ទុកទង្វើភេវរកម្ម ដែលមានផែនការធ្វើឃាតសម្តេច គឺជាកិច្ចការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិសុខជាតិ ដែលចាំបាច់ត្រូវតែកម្ទេចចោលឱ្យអស់។

ការ​ប្រកាស​របស់​សម្ដេច​តេ​ជោ បន្ទាប់​ពី​មាន​ក្រុម​ឧទ្ទាម​និយម​បាន​រៀបចំ​គម្រោង​ស​ម្លា​ប់ស​ម្ដេច ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ នៅភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅ៕

 

តើគួរផឹកទឹកប៉ុន្មានលីត្រក្នុង១ថ្ងៃ ទើបផ្តល់ផលល្អសម្រាប់សុខភាព?

0

តើគួរផឹកទឹកកម្រិតប៉ុន្មាន ទើបផ្តល់ផលល្អសម្រាប់សុខភាព? តើធ្វើដូចម្តេចទើបដឹងថា យើងផឹកទឹកគ្រប់គ្រាន់ដើម្បីបំពេញរាងកាយក្នុង១ថ្ងៃ? មនុស្សភាគច្រើនជឿថា ការផឹកទឹកក្នុងបរិមាណច្រើននឹងធ្វើឱ្យរាងកាយដំណើរការកាន់តែល្អ ថែមទាំងជួយសម្រកទម្ងន់ និងថែទាំសុខភាពស្បែក ។ លើសពីនេះ ពេលហាត់ប្រាណនឹងធ្វើឱ្យរាងកាយបាត់បង់ទឹកយ៉ាងច្រើន ជាពិសេស ពេលអាកាសធាតុក្តៅ គឺត្រូវតែផឹកទឹកឱ្យច្រើនដើម្បីបំពេញទឹកដែលបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8QCRebl55n_mRvLH8emgK2wB6ZOCbEQTipa1AXWVJba0UzpCUclV4h8-JeXxKPUT5vfFsaTTRx-p0bmsDxFEG9VM7VxkHjYWvVMluT8skuJ_8PfuRYTJcFgTGApFk1Bb0XNTAYYAojFFMkHftTzyWf8Kau0JidixSZ5PRzgZolhJjSIEgkZEwyzlT54IQ/s1024/image_2025-02-13_14-18-39.png

ប៉ុន្តែការផឹកទឹកច្រើនពេកអាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ កម្រិតសូដ្យូមក្នុងឈាមទាប (Hyponatremia) ដែលតែងតែកើតឡើងលើអ្នកប្រកួតផឹកទឹក, ការរត់ប្រណាំងចម្ងាយឆ្ងាយ និងការសម្រកទម្ងន់ ។ កម្រិតសូដ្យូមក្នុងឈាមទាប អាចហៅម្យ៉ាងទៀតថា «ការពុលទឹក» វាកើតឡើងដោយសារការផឹកទឹកច្រើនក្នុងរយៈពេលខ្លី ដូចជា ៖ ផឹកទឹក៤លីត្រ ឬ៧លីត្រ ត្រឹមតែរយៈពេល២ម៉ោង គឺអាចធ្វើឱ្យបាត់បង់ជីវិត ។ អ្នកផឹកទឹកក្នុងកម្រិតច្រើនបែបនេះ នឹងឈឺក្បាល, វិលមុខ, ក្អួត, អស់កម្លាំង, វង្វេងស្មារតី និងហើមដៃ-ជើង បើពុំប្រញាប់ទៅជួបគ្រូពេទ្យពេលកើតអាការៈទាំងនេះ យើងនឹងធ្វើទុក្ខកាន់តែខ្លាំង ដូចជា ៖ ហើមខួរក្បាល និងស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJkCH0wCjUVBK3SUEbr6kpaR7vYAAfQATT67zc9AGaeKGj3RO-gCoxqO3dUW9HpM2pV80dkkkNxRzL05UU0toH13nYVKwyP7hMf427i-x0xcjRz7XR99pMQP_jIl60aiuscYENYxF1xhyxOVh28wVvS0g_1T6nCxp8AjSfXWRec-3p4ft76JZEKTIDarl/s1500/image_2025-02-13_14-18-40.png

តើធ្វើដូចម្តេចទើបដឹងថា យើងផឹកទឹកគ្រប់គ្រាន់ដើម្បីបំពេញរាងកាយក្នុង១ថ្ងៃ? យើងអាចសង្កេតមើលតាមវិធីងាយៗ គឺអ្នកដែលផឹកទឹកគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយ ពួកគេនឹងងាយស្រួលបន្ទោរបង់ និងមានទឹកនោមមានលឿងថ្លា រីឯអ្នកផឹកទឹកពុំគ្រប់គ្រាន់ នឹងពិបាកបន្ទោរបង់ ឬទល់លាមក ហើយមានទឹកនោមពណ៌ខាប់ ។ បើមានបញ្ហាសុខភាព ដូចជា ៖ បញ្ហាតម្រងនោម និងខ្សោយបេះដូង គួរតែប្រឹក្សាជាមួយគ្រូពេទ្យមុនពេលបង្កើនការផឹកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJSG-x0l943urOzUqYyKlYgy8oqj9Jc1pDtKFy3a_W0jwCtY_SQ3P99td0A_ErkmbRRwsR-407-S8cI73QtKBgTlwlPZ_373zpcgS21luBLzWbiq183HZPrtYo_SzbR-QP2T8zpW33HyHQM_EkITkD3jssmmTZo-GFjTv-ulPe8gUsbfAIxa6CR2En6S7/s1600/image_2025-02-13_14-18-41.png

រាល់ថ្ងៃ រាងកាយរបស់យើងនឹងបាត់បង់ទឹកតាមរយៈការបត់ជើងតូច, បែកញើស, ការដកដង្ហើម និងកត្តាផ្សេងៗ ហើយការផឹកទឹកដើម្បីបំពេញទឹកដែលបាត់បង់ គឺជារឿងសំខាន់ណាស់ ប៉ុន្តែការផឹកទឹកក្នុងបរិមាណសមស្របនឹងកាន់តែសំខាន់ ពីព្រោះបើផឹកទឹកច្រើនពេក ឬតិចពេក វានឹងធ្វើឱ្យប៉ះពាល់សុខភាព ។ យើងដឹងថា ជាទូទៅ ការផឹកទឹក៨កែវក្នុង១ថ្ងៃ គឺគ្រប់គ្រាន់សម្រាប់ការដំណើរការរាងកាយ ប៉ុន្តែការពិត បរិមាណទឹកសមស្របអាស្រ័យលើកត្តាផ្សេងៗរបស់អ្នកផឹក ដូចជា ៖ ធ្វើការងារប្រចាំថ្ងៃ, ភេទ និងអាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLW0OL0m3Oq9f_xVPeUzCHRvgH_ooTd-O0HP6wh3SMqUGOmelYo7K-4bfJlAyvoEEa4NPC9J5r95zTTuS_h28CCrpUMgmuNIkU9O7Jwv89lcaHzDDdK097s_20M_mE6Hg-JuB-2LokjvMsiX7l-Fnq6yCQgxfXyGBtCLWmdNziObWA8NZf6PhvkAGO6GNm/s1800/image_2025-02-13_14-18-42.png

តើគួរផឹកទឹកប៉ុន្មានលីត្រក្នុង១ថ្ងៃ ទើបផ្តល់ផលល្អសម្រាប់សុខភាព?

-អាយុពី៤ឆ្នាំ ទៅ៨ឆ្នាំ ៖ ផឹកទឹក ៥កែវ ក្នុង១ថ្ងៃ (ប្រមាណ ១.២លីត្រ)
-អាយុពី៩ឆ្នាំ ទៅ១៣ឆ្នាំ ៖ ផឹកទឹកពី ៧កែវ ទៅ ៨កែវ ក្នុង១ថ្ងៃ (ចាប់ពី១.៦លីត្រ ទៅ១.៩លីត្រ)
-អាយុពី១៤ឆ្នាំ ទៅ១៨ឆ្នាំ ៖ ផឹកទឹកពី ៨កែវ ទៅ ១១កែវ ក្នុង១ថ្ងៃ (ចាប់ពី១.៩លីត្រ ទៅ២.៦លីត្រ)
-ស្ត្រីអាយុពី១៩ឆ្នាំ ឡើងទៅ ៖ ផឹកទឹក ៩កែវ ក្នុង១ថ្ងៃ (ប្រមាណ ២.១លីត្រ)
-បុរសអាយុពី១៩ឆ្នាំ ឡើងទៅ ៖ ផឹកទឹក ១៣កែវ ក្នុង១ថ្ងៃ (ប្រមាណ ៣លីត្រ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOdBmY5DQwXqxNlhIVm86jLDkgAZFUMXbyNMNTs_GOCpC2SI9Snj2Sol6ExfVag9ZL4OILGUI2reC-A4XsQqfwREFvdtas4JXF2qC6xmciyz-7Gs4jAW47z3FJB-8_GwNWqeXjmmknoS6IaIUN9OCOaUxOmAbV-u_yM9NjrFgM9PsYqQPnuPlNl2zgiimV/s1600/image_2025-02-13_14-18-40%20(2).png

បរិមាណទឹកទាំងនេះ គឺរួមទាំងបរិមាណទឹកទទួលបានពីចំណីអាហារ បន្លែ និងផ្លែឈើផងដែរ ។ យើងអាចផឹកទឹកឱ្យច្រើនជាងមុន នៅពេលហាត់ប្រាណខ្លាំង, មេឃក្តៅ, ឈឺ, ក្តៅខ្លួន និងមានបញ្ហាសុខភាព ៕

«រមណីយដ្ឋានស្ទឹងរឹម» តំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលលាក់ខ្លួនបង្អួតសម្រស់នៅក្នុងស្រុករតនៈមណ្ឌល

0

«រមណីយដ្ឋានស្ទឹងរឹម» ដែលមានទីតាំងស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលមានទឹកហូរតិចៗនៅរដូវប្រាំង និងមានទឹកហូរខ្លាំងល្មមនៅរដូវវស្សា រួមទាំងមានដើមឈើដុះចម្រុះពណ៌បៃតងខៀវខ្ចី អមទាំងសងខាងមាត់ទឹកនៃស្ទឹង រំលេចបាននូវទិដ្ឋភាពដ៏ស្រស់ស្អាតគ្មានពីរ។ រមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ បច្ចុប្បន្នហាក់រំលងភ្នែកភ្ញៀវទេសចរបន្តិច ដោយសារមិនសូវមានអ្នកស្គាល់ ខណៈផ្លូវទៅតំបន់នេះក៏មានការអភិវឌ្ឍន៍តិចតួច ហើយផ្លូវចូលទៅលេងកម្សាន្តក៏មានការលំបាកខ្លាំងដែរ សក្តិសមសម្រាប់ភ្ញៀវទេសចរផ្សងព្រេងប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnIJCIj2Qyc_HwYMekG5YmWTSQ0-Cbj0g6qQxiqVLZmG2eygsNZkktQzffaQ4WepssBJV2fv2cm33WYn44w0gUnW8DvRRHYYJpjQppuJOO7-N9e9Oy9Nu4TTlwPKuEdvpFeL5I65MkPHrjx_0SXZTBQNaK0uD78ofi3bgb1DsZ7M8PUzMV2pk3O0GZKgsB/s1620/476211356_590985373700174_4957271086166132260_n.jpg
ទោះជាយ៉ាងណាប្រសិនបើលោកអ្នកបានទៅដល់គោលដៅដ៏អស្ចារ្យនេះហើយ ធានាថាលោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាន។ រមណីយដ្ឋានស្ទឹងរឹម មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់បរិសុទ្ធ ស្ងប់ស្ងាត់ល្អ ទីធ្លាធំល្វឹងល្វើយ ជាពិសេសនោះក៏មានទឹកថ្លាឈ្វង់ដូចកញ្ចក់ឆ្លុះដល់បាតស្ទឹងទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថារមណីយដ្ឋាននេះមានស្ពានឈើមួយឆ្លងកាត់ស្ទឹងរឹម ដែលបង្កើតបានជាបរិយាកាសដ៏ស្រស់ស្អាតគួរជាទីទាក់ទាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhODUIAofKiIt44NDinKE63W35JDCbLyMzbG7XRjABzDnsmqG6ocCaGfUgFWgnHPIj8WsUW_AIWZOt2zCl0uTbXQS-BnbulahXOpQWZp-xjQV6TCS-WQu3n-cyXntkf_b4gW_XkxZRq-OLrm3hOma8otyLjQ7LzLuDyH_y9V5tA17eeX6Yeei7R6TgAJ2tl/s2048/image_2025-02-13_13-48-51.png

សូមបញ្ជាក់ដែរថា រមណីយដ្ឋានស្ទឹងរឹមស្ថិតតាមបណ្ដោយខ្សែទឹកស្ទឹងសង្កែដូចស្ទឹងថ្វាកដែរ ប៉ុន្តែស្ទឹងរឹមនេះ មិនសូវសំបូរថ្មច្រើនដូចស្ទឹងថ្វាកនោះទេ។ តំបន់ស្ទឹងរឹម ជាតំបន់រមណីយដ្ឋានមួយដែលស្អាតមិនចាញ់ទឹកស្ទឹងថ្នាក់ និងអូរទារប៉ុន្មានឡើយ។ ដូច្នេះបើលោកអ្នកបានទៅដល់ខេត្តបាត់ដំបងហើយ សូមកុំភ្លេចទៅទស្សនារមណីយដ្ឋានស្ទឹងរឹម ដើម្បីឱ្យតំបន់ទេសចរណ៍មួយនេះកាន់តែមានអ្នកស្គាល់និងមានមនុស្សម្នាទៅលេងច្រើនជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOWELGE8_GVGa7aNpkdplYiIT4b1BfYQlzctyryxqFtC5xSefmZOC12V-PZtP9Bu67FSz3viR33r-0fJsQ8_9UcF5TEAzbiNUdrMojE7DExOxUJI9hgHxFoaC-DkPfM_nmgBhmschS4CMyUoMjFkSs9H-tSEBUv8fH0CdEMfT3XGmRx8ADpe6MP762kkej/s2048/image_2025-02-13_13-48-49%20(2).png

អំណោយ ៧ យ៉ាងដែលលោកអ្នកមិនគួរទិញជូនមនុស្សជាទីស្រឡាញ់ក្នុងថ្ងៃ Valentine’s Day

0

ជិតដល់ថ្ងៃបុណ្យនៃសេក្តីស្រឡាញ់ ឬហៅថា Valentine’s Day ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ គឺជាបុណ្យខាងប៉ែកអឺរ៉ុប ប៉ុន្តែវាបានល្បីសុះសាយនិងកំពុងចាក់ឫសក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យតែម្តង។ មានន័យថា ឱ្យតែដល់ថ្ងៃទី១៤ ខែកុម្ភៈ យុវវ័យមួយចំនួនតែងតែនិយមទិញកាដូ ឬអំណោយជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន ដូចជាឪពុកម្តាយ មិត្តភក្តិ បងប្អូន និងគូស្នេហ៍ជាដើម ដើម្បីបង្ហាញពីបេះដូងបរិសុទ្ធ និងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzeHzGJlpsdA4xET2_ZslbXRS-k88NOqqH3dq1HigBZ-MZd6MRaz45_lLfLyXR-_tV0TfYx6VkNhcydqbMb198mUs4Da_PRJ9C9HVCy-fc5dcVgrc9zG9QkU96tlkPU8Yfm1ORgT7N-4u2FS2bBknsMLwT5cqg0TFFo3hI2DlOoSe-66zrskUD590sfbuU/s3840/image_2025-02-13_13-45-16.png

ទោះជាយ៉ាងណាអំណោយ ឬកាដូដែលពួកគេទិញជូនមនុស្សជាទីស្រឡាញ់ អាចជាត្រណមដែលចាស់ៗជំនាន់មុនហាមប្រាមជាយូរមកហើយ។ ចាស់ៗបុរាណជឿថា ការទិញអំណោយ ឬកាដូទាំងនេះជូនមនុស្សជាទីស្រឡាញ់ នឹងធ្វើឱ្យបែកបាក់គ្នា ឬក៏មានជម្លោះឈ្លោះប្រកែកគ្នានាពេលខាងមុខ ដែលវាមិនល្អក្នុងការទិញជូនមនុស្សជាទីស្រឡាញ់ឡើយ។ ខាងក្រោមនេះគឺជាអំណោយ ឬកាដូដែលអ្នកមិនគួរទិញក្នុងថ្ងៃ Valentine’day៖

១.នាឡិកា៖ មនុស្សជាច្រើនជឿជាក់យ៉ាងមុតមាំថា ប្រសិនបើមនុស្សជិតស្និតរបស់អ្នកទិញនាឡិកា នឹងបង្កើតរយៈពេលទំនាក់ទំនង ប៉ុន្តែបើនាឡិកាឈប់ដើរនោះអ្វីៗនឹងបញ្ចប់ទៅដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh52tyJNWWXqZmWmjRIVId7kmde18FcgS3Pld6OJWy7HJO2L4E93Seb_aBaYLKO5ViMywXaDnemaVpvPMFc68PvpwPaw4x7MR8FfB24jvjnHd_BeTusJ5ROwyd-pVTOAQXf9kyrMATsCqbbNbZLrtv_CPhyphenhyphennPR8gQ_YHIHo8IKsnhRecYztzm-YmNtZBxj7/s960/photo_2025-02-12_12-42-57.jpg

២.ស្បែកជើង៖ ស្បែកជើងតំណាងឱ្យការចាកចេញ ឬការដើរ ដូច្នេះមនុស្សដែលជាគូស្នេហ៍មិនអាចទិញស្បែកជើងជូនគ្នាបានទេ ព្រោះវាអាចបណ្តាលឱ្យពួកគេបែកបាក់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcMdOHc28D6C0cS5Fq0DAHmy0U4vAXdSQ7vUwn8hYmp0WRl9dx61J6wb06ssQg7eQ3axWMdndeDWMj6u3OwHMCQWpO8iCMgM8eNnuzol300pntE2N3e92UtZjIpVglCrzKVF6QbGFr9qJ79ogMcS1jEYSBAqHeJrhfBv-KAZSAt3SmmPx17_HFivxfbfh9/s750/photo_2025-02-12_12-42-58.jpg

៣.សំលៀកបំពាក់ពណ៌ខ្មៅ៖ សំលៀកបំពាក់ពណ៌ខ្មៅត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ព្រោះមនុស្សបុរាណប្រកាន់ណាស់មិនថា ខោ អាវ សំពត់ ស្បៃទេ ចាស់ព្រឹទ្ធាចារ្យតែងតែបង្រៀនរឿងនោះ បើយើងឱ្យអាវខ្មៅទៅនរណាម្នាក់ យើងត្រូវទៅពិធីបុណ្យសពរបស់បុគ្គលនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ7VRb4cvTNdaDgbJFAqWOiiqXt4eXc2k91dhCQbPlbG-7o0g8x34FB2e2-vABoAD_8DYgce7m4foP1z8wLhpVx236YgLHQlzS1AC7_tuwVDAzPdYKUD9uI8UVppgvQViBHhL3L8srlFJCpQkjF6ER4LdSj1PWPfARkJY4r0Yw9MnKPdy_i4pNL9euLM0z/s1030/photo_2025-02-12_12-42-59.jpg

៤.ទឹកអប់៖ ទឹកអប់ប្រៀបដូចជាក្លិនដែលក្រអូបម៉ាឆាវៗ មនុស្សជាច្រើនជឿថា ការទិញទឹកអប់នឹងធ្វើឱ្យស្នេហារបស់អ្នក រសាត់ដូចក្លិនទឹកអប់ដែលរសាត់តាមពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGGtyECIW_A6Ix8aov4PQVNOWh_Ulsc08jWCgth1TvPYBD53AGtfWbkpiT1oOo3Pp0ns1mZAtEyKQlia_jkpD2b2l0O0qjZGIwThcjvC4VMmZjdLELSjk8Sxvw330x7ryGeP-0uCmDf1HIoCjPKvtO1emI89s_-zwOOyRqC2ODot__rK7qL2CO5eoae9zl/s1024/photo_2025-02-12_12-42-59%20(2).jpg

៥.ក្រាស់សិតសក់៖ ប្រសិនបើយើងផ្តល់ក្រាស់សិតសក់ដល់មនុស្សជាទីស្រឡាញ់ នឹងធ្វើឱ្យទំនាក់ទំនងរបស់យើង ហើយគាត់ត្រូវតែដាច់ពីគ្នាដូចជាធ្មេញរបស់ក្រាស់សិតសក់អ៊ីចឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Uc4okDIyQX3Y699GZWbgSqR3SqOKQBlW39NHCtpSz_GqIIzFjONBHWPnYxg7GSEhqCwKMA9i-aNgnI0wDygx68dT7S-LPAuQc0Be8CtVzn-Rdf-gs0A7foP1W4HYJMpF7C3eTtOHZAF8WuLFLNIw5PmxIwjQdIMjKZ77Xm1A05DELPQa0e_vweXF-0z4/s750/photo_2025-02-12_12-43-01.jpg

៦.គ្រឿងកញ្ចក់ផ្សេងៗ៖ មនុស្សមួយចំនួនប្រហែលជាធ្លាប់ទទួលបានវាជាញឹកញាប់ផងដែរ បើតាមជំនឿគេជឿថាបើកញ្ចក់បែក មានន័យថាទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានខូចខាត ហើយអាចនឹងមានរឿងរកាំរកុះច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGKBfb_i2AUBFFhHAt_kdJlkpx2OPXuSUxmf0aulkNOfU9O56r51x6rvzSm3uNQPyRuKq1cSivl8EjPau0HT4YTksRetJrlRJ6JUmThUO4BqwxS0h10G9eyzp4PqncJ0WEPGpk-myScSQHVqW66SOb38G76-xr9MYqr3PKsTmbZMkWvj6DqjMI58vNburO/s1280/photo_2025-02-12_12-52-41.jpg

៧.កន្សែង៖ ជាការពិតណាស់ ភាគច្រើននៃកន្សែងត្រូវបានគេប្រើសម្រាប់ជូតខ្លួន និងជូតទឹកភ្នែកផងដែរ។ បើមិនចង់ស្រក់ទឹកភ្នែក ត្រូវចៀសវាង យកកន្សែងជាកាដូជូនមនុស្សជាទីស្រឡាញ់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvRcT8_OAcqWIFgm12oweeYpVCMAlTNRfei4qk3xDqp6L6DpgDR-ujLwYVfqHCVuIsH4IaxG4h1kgK5sfR0NWUxZ7fTfRMiOaHyXoq2qYBhgc695pX51p3HSOPHDOvJ2DeaxHyk48gqG8i68-jekqqedGZJER1CI4JNP8BjstLerC6W7bjrD9Fgah8tpMK/s800/photo_2025-02-12_12-52-43.jpg

ពិភពលោកកាន់តែជឿនលឿន! ទីក្រុងឌូបៃគ្រោងសាងសង់ «កោះនៅលើមេឃ» ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ទីក្រុងឌូបៃតែងតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាញឹកញាប់នូវការសាងសង់អាគារខ្ពស់ៗជាច្រើន ដែលជាសំណង់រចនាសម្ព័ន្ធដ៏អស្ចារ្យ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ទីក្រុងនេះមិនត្រឹមបង្កើតការភ្ញាក់ផ្អើលជាញឹកញាប់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ខិតខំអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឥតឈប់ឈរផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkLdnVdnNMJHbhOrVxmlJMLK-QjpR_RwzdpYsJW0imnqKLpSXiU9eQUYCbScS2yVVcUGcEMuGQ2hATfNxbvPJRvFk7tMbhCcCuXGZFtG3aEUcdGFu9M2vud26nraPq_wmkxgrY9N2HRscKl-LFfJNoG92rhyphenhyphen69NIrC8wBOUAilBEpF3BxbhwNZVqK9uAzI/s2000/image_2025-02-13_13-34-47%20(2).png

ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN ទីក្រុងឌូបៃមានបំណងសាងសង់ «កោះនៅលើមេឃ» ដែលជាយុទ្ធនាការទាក់ទាញទេសចរណ៍ថ្មីរបស់ទីក្រុង ដោយសាងសង់អាងទឹករ៉ែ និងសួនច្បាររុក្ខសាស្ត្រដែលត្រូវធ្វើឡើងនៅលើអាកាស។ គម្រោងនេះត្រូវបានគេហៅថា Therme Dubai – Islands in the Sky គឺជាអាគារថ្មីមួយកម្ពស់ ១០០ ម៉ែត្រ ដែលនៅលើអាគារខ្ពស់ជាងគេនោះ គឺមានវាលខ្សាច់ ឆ្នេសមុទ្រសប្បនិមិត្ម ឬអាងទឹករ៉ែ និងសួនរុក្ខសាស្ត្រជាច្រើនប្រភេទ ហាក់ដូចជាកោះនៅលើមេឃអ៊ីចឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-eYi0CxqIzmDZzcTJEMNOiyhZmidF9tC4foVdLkNOr-bdOrc2L7et390Zc_3kdH8x6uOG7r1Ktfr3-DnYGqoyFZq6aAZo6egYXE5gviyE-cC5OBaFi8Gu7m52ejmCC5DoJ8hXXbL6gzlNRPqks84NasfCXEqBUvwI52jxG4WNe5G3CfvFtldnjTKnU7if/s900/image_2025-02-13_13-34-47.png

ជាន់នីមួយៗត្រូវបានសាងសង់ជាលក្ខណៈលំហ ជាមួយនឹងរុក្ខជាតិពណ៌បៃតងខៀវស្រងាត់ និងទិដ្ឋភាពបែប Panoramic នៃផ្ទៃមេឃរបស់ទីក្រុងឌូបៃ។ ភ្ញៀវទេសចរអាចមកទស្សនាបាននៅពេលសាងសង់រួច ដើម្បីបន្ធូរភាពតានតឹង ក៏ដូចជាទទួលយកបទពិសោធន៍ថ្មីប្លែក រួមទាំងមានកន្លែងកម្សាន្តពិសេសៗសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតផង។ គម្រោងដ៏អស្ចារ្យនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាផ្តល់ឱ្យភ្ញៀវនូវការសម្រាកលម្ហែកាយដ៏សម្បូរបែប និងព្យាបាលផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព ហើយក៏មានតន្ត្រី រួមទាំងការសម្តែងរបស់តារាល្បីៗនៅលើកោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09bZHtQUgRQZsSAWMY8AI_lsUscObM1OH7yQ6OXpWzJ92MQ5B53yOgn6HrfK3DT0wELtNDPHBogZa7vY_CBP6m8ZYltG8kBdtbgXFZOlgVrrMuqnVbsiSFhqyN9yH9jWhBFi-1M2rf7DThphyphenhyphenxYNHR1qg6QgMSwhgAYLY-L1_GyX25HgkaNz7CM4w0kdI/s1920/image_2025-02-13_13-34-49.png

បច្ចុប្បន្នក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Diller Scofidio + Renfro គឺជាអ្នកទទួលខុសត្រូវលើគម្រោងដ៏សំខាន់នេះ។ កោះស្កាយត្រូវបានសាងសង់នៅក្នុងឧទ្យាន Zabeel របស់ទីក្រុងឌូបៃដែលនៅជាប់នឹងព្រះបរមរាជវាំង។ យោងតាមប្រភពព័ត៌មាន CNN កោះនៅលើមេឃត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចំនួន ១.៧ លាននាក់ក្នុងមួយឆ្នាំ។ ដូច្នេះអគារថ្មីនៅទីក្រុងឌូបៃ ត្រូវបានគេរំពឹងថានឹងក្លាយជាគំរូសកលនៃអ្វីដែលមនុស្សអាចធ្វើបានជាមួយមហិច្ឆតា និងជំនាញបច្ចេកវិទ្យា។ ហេតុនេះកោះនៅលើមេឃ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៨៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4Y_ypyCYwsGOBtF44lCg7k6U-61W8FIqTHGfFsM9un3gnZlYOVvmJIp_cuLZeGBkJuzcdVSyGu09xZZAPmNpzUwjgAzjxbsAQvItWqE_4gkPd-2yMbjP_GW4q4nfP5ayFn0zkYEINWsI3MS8BWUkF4lPym3u_uEKVuxv5NX-lLT8dc5RTsFpi9oKG_5t/s1920/image_2025-02-13_13-34-50.png

Trump អះអាងថា សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ឆាប់ៗក្រោយលោកជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី

0

សហរដ្ឋអាមេរិក ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកអះអាងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែននឹងបញ្ចប់ឆាប់ៗ ក្រោយពីលោកបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អស់រយៈពេលយ៉ាងយូរ និងទទួលបានលទ្ធផល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVCqy0D71xoFnCtS4rxaymBILQmhx9QyPpPuqMuS7ThTUhHBN35FUY2-AK1q8RHiISq7XXWwqYJlbG1KOyChLDu5iISVbqZysGnO4OXu8-fXBg8p3ocl12nqZt7edKTFK0SR0Pi6GK6gKyaJP94wW1hlLEkiDCIDUhNVxLFJOAkVfkpJFnHsSVQa4xoXm1/s1600/image_2025-02-13_11-46-29.png

នេះជាលើកទី១ ដែលលោក Trump បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២៥ ។ លោកបានបញ្ជាក់ពីគោលជំហរច្បាស់លាស់ទៅកាន់ទីប្រឹក្សារបស់លោកថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឱ្យបានឆាប់រហ័សបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDv-VGtWsv9tzQtvih1vSpWPplTTbpNm0nS5VQfDxzOWOy43A9L4ezxUgzqHQ1hNo9ii43bUTYKjRi6o1Oww02jn6rS32C1b9waVAVYxYow6po9j2RSbgpMb4_31eYA84v9WPl6Yd9tOhlE6svqgeRm9-cVisKHwwpWyiFKAewd71QFkIRAdFEgdVEdcxg/s1600/image_2025-02-13_11-46-31.png

មន្ត្រីរដ្ឋាភិបាលរបស់លោក Trump ជាច្រើនរូបរំពឹងថា ការផ្លាស់ប្តូរអ្នកទោសកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមក គឺបង្ហាញពីការព្យាយាមជាថ្មីដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ។ បច្ចុប្បន្ន មេដឹកនាំទាំង២រូបបានសន្ទនាគ្នា ក្រោយពីរដ្ឋាភិបាលអាមេរិក និងរុស្ស៊ី ស្ងប់ស្ងាត់ដាក់គ្នាជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8s7pHG5b1aF5ypoa77ihXwFfDLwJc4MakWv7AnmE6OW7t2byMuUFS811Dj23-bXXL0cLVE6_3c0EbENCv-7ycnublMpvl4BQnnGSZjiVmf2h0Sn5B_kAV2o138Yl_nyPOR6lZSxeRrPyNEPVCKhyphenhyphen-VxjkB6r-K-nBMOIOTgUceHr0Zj5LVa6eTkmKiVGx/s1600/image_2025-02-13_11-46-28.png

លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «យើងបានពិភាក្សាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន, មជ្ឈិមបូព៌ា, ថាមពល, បច្ចេកវិទ្យា AI, ប្រាក់ដុល្លារអាមេរិក និងប្រធានបទជាច្រើនទៀត ។ យើងយល់ព្រមធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ហើយយើងបានអញ្ជើញគ្នាធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក និងបញ្ជូនក្រុមមន្ត្រីតំណាងប្រទេសទាំងពីរចរចាគ្នា ។ យើងនឹងជូនដំណឹងទៅប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ពីការសន្ទនានេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOv4wzt8ntVZ2C-ZkTVsVWYBxpp6NVlSUhH4LLregYmKwEUQgaAIcgIinYyWFz8NtCpERpK4CZmQzWWwaSw8spyPjFTNJCUI5X_WHlWc4swuMZUuibopvdgVNZmP74AHXM7nn3RmVzKpZQGEFYdqhP6U5hz1EO4k8NujNBVu-bdpgG3_P3prknvk-GZtS-/s1024/image_2025-02-13_11-46-32.png

លោក Trump បន្តថា ប្រធានាធិបតីរុស្ស៊ីប្រើប្រាស់ពាក្យសម្តីជាមួយលោកដោយការប្រុងប្រយ័ត្ន ខណៈមន្ត្រីវិមានក្រឹមឡាំងបញ្ជាក់ថា លោក Trump បានជជែកតាមទូរស័ព្ទជាមួយលោក Putin រយៈពេលយូរជិត៩០នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-LAxMN3YwCYUnImQvNnbt5kaLOQrjkf034mNTr2I38NXxjuNSp4uF_5XZ6IFRnYnsFm5rvmrHVSbjuqDEIZosBGKduQR9LoYKLSrpJUENpT2GBUF_Lw6BKdvHPN3dZmfMlb4qvMGDYWUL4VA3fAcFOpnd_uspuTHrcgchx1e71emMSId1Z1_iLOD4McEF/s1686/image_2025-02-13_11-46-33%20(2).png
អ្នកជំនាញនិយាយថា តាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក និងវិមានក្រឹមឡាំងរបស់រុស្ស៊ី ស្តីពីការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Putin នេះគឺជាការជជែកគ្នាប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOZW2hH9_3HeKEIXKiZWdT7ZiXhEOUBp4a0Xhpkq2RvTJSLXQ-pepWQbdcvhah7XD8agRHVd4_V7ysaDHIoOBUyWPC81wvzZu-vZO-sYLBXWXIEicVpRFqfYstC_JZw8us1H8kRfYu8tHrSGPiTAcjfoVA3X5ECVfLUAMkTS8EiOxwgaAAATrDuuUmHrC0/s1440/image_2025-02-13_11-46-33.png
កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Trump ប្រកាសថា លោកនឹងធ្វើជាអ្នកសម្របសម្រួលការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ី ។ ជំនួយការរបស់លោក Trump បាននិយាយនាពេលថ្មីៗនេះថា មេដឹកនាំអាមេរិកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្រោយការបង្កើតរដ្ឋាភិបាលថ្មីរយៈពេល១០០ថ្ងៃ គឺសង្គ្រាមនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ ៕

តើអ្នកជឿទេថា ដើមឈើក៏ចេះនិយាយប្រាប់គ្នាពីគ្រោះធម្មជាតិ និងមានបណ្តាញទំនាក់ទំនងក្នុងព្រៃ?

0

អ្នកជំនាញអះអាងថា ដើមឈើក៏ចេះនិយាយគ្នាដែរ ប៉ុន្តែវាចូលចិត្តនិយាយរឿងកុហកពីគ្រោះធម្មជាតិប្រាប់ដើមឈើនៅក្បែរៗ ដើម្បីឱ្យវាមានជីវិតរស់បន្តទៀត ឬនិយាយជាមួយដើមឈើផ្សេង ដូចកីឡាករនិយាយបំបាក់ស្មារតីគ្នានៅទីលានប្រកួត ដូចជា ៖ ចេញទៅ, ផ្លែឈើលើដើមរបស់ខ្ញុំទុំហើយ, ជួយផង និងប្រុងប្រយ័ត្ន ។ ពេលដើមឈើមួយទៀតទទួលដំណឹងពីគ្រោះធម្មជាតិ វានឹងការពារខ្លួនតាមវិធីផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqQIwACgbLoUdMMsT7MQwwTgRurHycFtvZcq30mlrFlCGar1Y2TtOUABiCmk82xY3xL0HTGSefE8l6wE2pVo7VS2TGFMQFuEMq74MYRY5mzii04TUkLX6cdRYWT39g7gwtm1igYZVSmO_juzpeiyNpHoe9ia9UagqVIj88SweKzA_J-izKLkve81nzX4l/s1038/image_2025-02-13_10-49-32%20(2).png

ការនិយាយឃ្លាទាំងនេះរបស់ដើមឈើ គឺអ្នកជំនាញបានវាស់កម្រិតសំឡេង Ultrasonic ដែលដើមឈើតែងតែនិយាយរកគ្នាពេលកើតហេតុការណ៍ផ្សេងៗ ដូចជា ៖ ពេលពួកវាឈឺចាប់ ។ ដើមឈើទាំងឡាយចូលចិត្តនិយាយរឿងកុហកពីគ្រោះធម្មជាតិប្រាប់គ្នា ហើយពេលដើមឈើមួយទៀតឮថា នឹងមានគ្រោះធម្មជាតិកើតឡើង វានឹងបញ្ចេញសារធាតុពុលការពារដើមរបស់វា ប៉ុន្តែការពិត គ្មានគ្រោះធម្មជាតិកើតឡើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnI0EPxGmWZ18MQa3kTlpBvsyT8oBCJ2aX8togJ79L5ZbwUM2nZfK6i-jX69ohBLcT160mEuku6FhbOrHl_bugDHXJXbMG40lC8xIiug59-i3JTA8KLrwF-zmHDd6BZ2gjCfXTZUAC6DlbwqzTvTVfvAF27DgjrtV1kMTUn7959omuV9xtSOlEVx_I6iT/s640/image_2025-02-13_10-49-33.png

Thomas Scott ជាអ្នកជំនាញផ្នែកការវិវត្តដើមឈើ មកពីសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ដែលបានសរសេរការស្រាវជ្រាវនេះនិយាយថា ៖ «ពេលដើមឈើ១ដើមនិយាយរឿងកុហកប្រាប់ដើមឈើមួយទៀត នឹងធ្វើឱ្យវាទទួលបានប្រយោជន៍ ។ លទ្ធផលការស្រាវជ្រាវបង្ហាញឱ្យឃើញថា ដើមឈើតែងតែនិយាយរឿងមិនពិតប្រាប់គ្នា ច្រើនជាងនិយាយការពិត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6762qnB8TYtSepVqjZwX01E_M13GgstD7VxCfkXIsXUmr-l3_878u2lEuKdh4INhzFFcbTPzMc6hzg1LpboJ-OEw35r9yxpbLCH2OJAYskrX3SqpZTkKdvUR37IIBk5OEvI6M7UE6rgX7g4SUL7_RJQd6Y4DveSZaDBRtga82lF9lRBHFzki4PeCpvMh7/s1024/image_2025-02-13_10-49-32%20(3).png

ដើមឈើនីមួយៗតែងតែប្រជែងគ្នាដណ្តើមយកពន្លឺព្រះអាទិត្យ និងសារធាតុចិញ្ចឹម ទើបពួកវានិយាយរឿងកុហកប្រាប់គ្នាដើម្បីឱ្យដើមឈើនៅក្បែរៗបាត់បង់ធនធានសម្រាប់ការពារខ្លួនឯង បើទោះជាគ្មានគ្រោះធម្មជាតិកើតឡើងក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKVVSp41zjPVxay4NstgKdrQXDX3_27ui9e2xxYwLy1gt7Gh5V3ji_cntfC4FGC9d1GLysIrI1u2dhkxVRPhNgmjtd2vh8KrtJg75lNZkFafi6Dzt3nvOi-9vg3lEnDkkeXbY3mJfXGBcKIx_7Zax0FNeNAvXBkVrNX1VjYL-yFzv0xkMpGCQoSNry150b/s800/image_2025-02-13_10-49-32.png

តាមទិន្នន័យផ្នែកវិទ្យាសាស្ត្រឱ្យដឹងថា ដើមឈើអាចទំនាក់ទំនងគ្នាបានតាមរយៈមែកធាង និងប្រព័ន្ធឫសនៅក្រោមដី ឈ្មោះថា «Mycorrhizal Network» ។ ប្រព័ន្ធនេះអាចឱ្យដើមឈើ១ដើម ទំនាក់ទំនងជាមួយដើមឈើផ្សេងៗនៅក្នុងព្រៃ ហើយមានដើមឈើធំបំពេញតួនាទីជាទីតាំងកណ្តាលសម្រាប់ឱ្យដើមឈើផ្សេងៗទាក់ទងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_9uios70Lq4uUgzAniP4xTdAcL8q8yh_o6QhGeVnpk1Oz7sxquB2jdjFxAi4G7JisbhMg8QY-g-7TtXP2ZMXh538XHBlvxBT0JLypvhJf31Dxahs-kt4DqSXij5EXknSiJc8mFsO4xeI1erQ1a8UfOkB9l_icmh_gOSwrsjXFroWkV2mfyTsXDVm_ULt/s800/image_2025-02-13_10-49-33%20(2).png

ការស្រាវជ្រាវរបស់ Society for the Protection of Underground Networks (SPUN) បញ្ជាក់យ៉ាងច្បាស់ថា ដើមឈើចាប់ពី៨០% ទៅ៩០% បាននិយាយទាក់ទងគ្នាតាមរយៈ Mycorrhizal Network ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6dnmMXXDMu2enefTB4Ey0Ch6__zbyTgckvlnEiMYQ4IoqFvWz1wv9NPcinW5jW7ARicolpK5eIgDoi1cZXUz8Ul8m86q8jNs9flYigkM_zA28HgfRSdw3MmqCtabUkFEm1Rcm_t0X1BHSbM2d128iH_oUVALgLaLo3swcKMXtDpJptOUv93zmnnkxD7GI/s1440/image_2025-02-13_10-49-34.png

អ្នកជំនាញអង់គ្លេសបកស្រាយថា ដើមឈើធំមានតួនាទីបញ្ជូនសារធាតុចិញ្ចឹមទៅឱ្យដើមឈើផ្សេងទៀត ដើម្បីឱ្យឆាប់ធំលូតលាស់ និងរឹងមាំ ។ ដើមឈើក្នុងព្រៃសហការគ្នាបែបនេះ ពុំបោះបង់ចោលគ្នា ហើយពួកវាតែងតែនិយាយពីរឿងរ៉ាវទាំងអស់ដែលកើតឡើងក្នុងព្រៃឱ្យដើមឈើផ្សេងដឹង ដោយសារពួកវាមានបណ្តាញ Network ៕

ផ្លូវជាតិតម្លៃ២១លានដុល្លារ នឹងដាក់ឱ្យដំណើរការមុនថ្ងៃចូលឆ្នាំខ្មែរ

0

ផ្លូវជាតិលេខ២៣ កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល នឹងដាក់ឱ្យដំណើរការមុនថ្ងៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMP08RQpRsCZ5b1PeRZjPKXBHH4zxQCCrakwPPPzCkOMtgJi7nhgiEEk5XLoWij4qDTJEOJFwWaA8uhj43cGmrn5zJHzmVnBYgdrwOdAFgrNd_gBKLyZjw7rq9odlO4s3Zx282iZ9nma5sqPWa5DS5q0qLUoFAbC-liV0OEepAAtNktp4jw04YvgbMDHTh/s1280/image_2025-02-13_10-25-43%20(2).png

ផ្លូវនេះ មានប្រវែង ១៩.៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ ចាប់ពីគល់ស្ពានកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4RGu1cDui4Bgv3jOW1GPAtRNfKQTROVL9GZKCu7YMQ8b7EwTVp62vq4rYRa5AI_n1fL9gIHD2UC0wLUBWxYI8zj9RztmnNlDOr7m3nULF1fUPvHq-9IRMP3rdKksJWoQSIrzf8hRX_qmMhA65LveIXzmc5udBkmW9-gPezRjjbz-QKACcC4jTQgFs5BIE/s1280/image_2025-02-13_10-25-44.png

បន្ថែមពីនេះ ផ្លូវជាតិលេខ២៣ ក៏នឹងតភ្ជាប់ ស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ មកកាន់ផ្លូវខេត្តលេខ១៤ និងស្ពានអ្នកលឿងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQH62HAjQ8Qx5WnQzMCAxEMMmXaUjSyPiq8bz8kGNMMI7Z0qOeLKOgLjdrvDirdNKfQ5_REp0VKIt3orwy_9FO4tS9mu3-IYPz7DPlVygsHwHdxA-gvJyxrW_RpVE-PIa6QCUlr0ZdpUTe77hqrDjTw3Mi4pwE9I9UE-bneQh0JbzwCwJHS3NZqzN6kiCS/s1280/image_2025-02-13_10-25-45.png

ផ្លូវនេះ ត្រូវបានស្ថាបនាពង្រីកទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍ ២គន្លង ទៅ-មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBEKfZ6roMt2kBbT0grAP_tC4HNhPkCS9Skwu0NHujPJ5LKjZ-JtESoNF5BZgl8_5cqVgnoNApJiAGhGyLOkmXnE37jQx0NFN-urKqkILhnBuyRg4Mzxw49tXWbD22O_rJ_s0Y7RyrgkH-F9XsYS7KHo7nw7V9P-QMyzyJ4NFZXAJ3u7XqnBSU3pzDdZOb/s1280/image_2025-02-13_10-25-46.png

កន្លងមក ពេលមិនទាន់មានផ្លូវនេះ ពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែក ទៅស្រុកកោះធំ ត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRSzwvI2JHAmacN4n-ZMd6zhSDoezcM8S-wkQt-ufzJC3MHpdRe4L02Hi6De5Hj-ttt6Yp3WKOWip96NFJzs7MdzQfdK2VKDo6j1nVVhGNCf8b8WJRK6KQ1DUpSWt9oeBv-vsWSHPr93yeLbr_LSERcqofEFyS-A8UrAtT-kn0kOUZ35SCeneRejfkwA9U/s1247/image_2025-02-13_10-25-43.png

គួរបញ្ជាក់ថា ផ្លូវជាតិលេខ២៣ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ ដោយប្រើប្រាស់ថវិការដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារ៕

តម្លៃដំឡូងមីស្រស់ ធ្លាក់ចុះខ្លាំង មួយគីឡូបានត្រឹម២០០រៀល តើវាជារឿងពិតដែររឺទេ?

0

ថ្មីៗនេះកសិករដាំដំឡូងមី បានសម្តែងការព្រួយបារម្ភពីការខាតដើមមិនចំណេញ ខណៈតម្លៃដំឡូងមីស្រស់ បច្ចុប្បន្នអាចលក់បានត្រឹម២០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirKRn6Ad3ayeye49JrhyGrQpW3Z6_5DoKK8kJBy1188Lhf-nWXU5L-W66UQMFDE4KvXzDefeKMfw4Jp44GpCy312kIrEecKeOzybRluRy09jffP8LR-LprFcq21_Qk7pTl_9LrnA5AjL0Ba1Cqo07T1hT5-AvPzyEZ8DIszLdcouWbIVrXVw_91zc7Iuu3/s2048/image_2025-02-13_10-20-58.png
នេះបើយោងតាមការបង្ហោះតាមបណ្តាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ កសិកម្មឃុំ ស្អាង និង អាល្អិត បានឱ្យដឹងថា៖ ” ដំឡូងស្រស់មានតម្លៃចន្លោះពី១៥០រៀល ដល់១៧០រៀល ហើយដំឡូងស្ងួតតម្លៃ ៥៤០-៥៦០រៀល”។ ឆ្លៀតក្នុងវីដេអូខាងលើបានបញ្ជាក់ថា បើបានថ្លៃបានលើស 350រៀលទើបចំណេញខ្លះ ចំពោះដំឡូងមីស្រស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwC2WHUQGqUi4TCRI4jpxaYSQwPiFRtXL5ebKSE3bn9q2ancdw0OgjfpzgbNLSIBIe_BXOMpPCN5oIy-KvK5m6aZY2HczTkgXFDGrnYufOn0X9eyNuzwBRE4YK7yqJ1qoP_2FwGU84Nmk02AGhksXFrz6oKldVOfHLMl5fvuT81vrULoYjudpvkS8MUNR/s2048/image_2025-02-13_10-21-01.png

ដោយឡែក សម្រាប់កសិករខាងស្រុកកោះញែ ខេត្តមណ្ឌលគិរី បានលើកឡើងទាំងអស់សង្ឃឹមថា៖”ខាងខ្ញុំខេត្តមណ្ឌលគិរី ស្រុកកោះញែកមួយគីឡូបាន១២០រៀល កាត់អស់២០ភាគរយ។ ទឹកភ្នែកស្រក់តក់ៗ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYTtLoSjI0vqWO6CUFib9CI1q7LkIdYfyhzwmfRiKfyep2BUUGISnXBqoGQCBpHrb9HkK-HhK097TFvZo9ukoZNH70LF3nT3uB-3Kbwo2oXNncjpsy6jaLJpuNz9WS1Ocw4wp1CcPM7-3CeBW5gFfKNH4qgD7VO3TmGP02CL-X5LH1EvtExyJeyeuLf1ZU/s1087/image_2025-02-13_10-21-04%20(2).png
បើធៀបតម្លៃទៅនឹងកាលពីឆ្នាំ២០២៤ ហាក់មានការធ្លាក់ចុះខ្លាំង ដោយមុន នៅក្នុងរដូវប្រមូលផល ប្រជាកសិករអាចលក់ដំឡូងមីស្រស់ចាប់ពី ៤៥០រៀល ទៅ៤៨០រៀល ក្នុងមួយគីឡូក្រាម។ រីឯដំឡូងមីក្រៀមវិញ ពី ៧៩០ ទៅ ៨៧០ រៀលក្នុង ១ គីឡូក្រាមឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPd4nAs6ZDeFskljmTPGd4ovumuJz-wejb-dyj9prGVWYCy00Msr6Y2BuJ4ikPRLmUr9tthrRpL2N62xQproWkfxFOOhoNBn-skr7zv3LkuRjpsLiDOow26W6qe-OoMMo69J_PdFqyflPb67yuidh2ImLREDlw2_cyNS4kPtVqlN7p4By8zxzzlMiQY0G/s1280/image_2025-02-13_10-21-05%20(2).png

ជុំវិញនឹងវិបត្តិតម្លៃដំឡូងមីស្រស់នេះ កសិករ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្មមេត្តា ស្វែងរកដំណោះស្រាយ និងទីផ្សារ ដើម្បីជួយឱ្យតម្លៃដំឡូងមីស្រស់ និងដំឡូងមីក្រៀម ហក់ឡើងដូចឆ្នាំកន្លងទៅ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0o42o2bI81AxS3laGdQuXOmcAfbHY4RQOB5HwKbWiMOj949QI4JRwrmHpiU_SrQ6a6thJMm4nZnUd6TqhW611PTVS4X4UkSMlZcFm3MCsjYYHuNzgbxo0yThESShDwM9q4ajwPXiOpPyPOfngWlBOTshcm-DSUcY202hHxzGNL2vfc0ZgFEYHyrVq38wm/s2048/image_2025-02-13_10-21-06.png
សូមបញ្ជាក់ថារាល់ព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មានបឋមការ ដែលបានលើកឡើងតាមរយៈបណ្តាញសង្គម ខាងលើ។ ព័ត៌មានលំអិតច្បាស់ការ សារព័ត៌មាន KBN News យើងខ្ញុំរីករាយ នឹងផ្សាយបំភ្លឺជូនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅពេលក្រោយបន្ថែមទៀត។

មីយ៉ាន់ម៉ាបញ្ជូនជនរងគ្រោះចាញ់បោកតាមអនឡាញច្រើនជាតិសាសន៍មកថៃ ក្នុងនោះក៏មានកម្ពុជាដែរ

0

ប្រទេសថៃ ៖ អង្គភាពសម្របសម្រួលមីយ៉ាន់ម៉ាបានទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលបញ្ជាការព្រំដែនថៃនៅខេត្តតាក ដើម្បីបញ្ជូនជនរងគ្រោះចំនួន២៦០នាក់ ដែលចាញ់ល្បិ.ចក្រុមឆបោកអនឡាញ និងការជួញដូរមនុស្សនៅខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា តាមច្រកដឹកទំនិញនៅឃុំឆងឃេប ស្រុកភពព្រះ ខេត្តតាក ។ បន្ទាប់មក ថៃនឹងទំនាក់ទំនងទៅស្ថានទូតបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងចំណោមជនរងគ្រោះទាំងនេះ ក៏មានជនជាតិខ្មែរដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW8WWTBZaD-4NqiywMm_Vn1YQRXQxmSnHXgwLhZSFXFBUET_qRga4kFVQTK0Dg1LHehvn1RQP8okHzDYHgKE-SCUycF72_gzEFjwsWQnVBgtz2o_tgKjqjcyV98hFDi3NIBHRYRsAlu3OyO3Mipk11fhYKayDmMT0SGMGRYtTY0LJ_zH-oG1rQB4kn7Ezq/s1080/photo_2025-02-13_09-25-50%20(2).jpg

ជនរងគ្រោះដែលត្រូវក្រុមឆបោកលួងលោមឱ្យមកធ្វើការនៅប្រទេសមីយ៉ាន់ម៉ា ចំនួន២៦០នាក់ (ប្រុស២២១នាក់ និងស្រី៣៩នាក់) គឺមកពី២០ប្រទេស ត្រូវបានភាគីមីយ៉ាន់ម៉ា និងកងកម្លាំង (Democratic Karen Buddhist Army-DKBA) ប្រគល់ឱ្យភាគីថៃ នៅបរិវេណច្រកដឹកទំនិញក្នុងឃុំឆងឃេប ស្រុកភពព្រះ ខេត្តតាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1I_wxVkpdhskVs7bFwdFsMe2Hb1HxV4Bj2OizFTmgCdFWYlDfHmPUUyJ9YX0yO8HBJHAN2mN0Wo998yrcYB66a-bUYvKpDpVpQpwlwm-T7mAqa-flcV8AXYJzfehYvQkyaqjil7UF467OIeu7HjJbl6Ka0lH1Vx_oDCl9JUOsKJqiADyFt9FLsjDPsMr1/s1080/photo_2025-02-13_09-25-50%20(3).jpg

បន្ទាប់មក មន្ត្រីពាក់ព័ន្ធ និងប៉ូលិសអន្តោប្រវេសន៍ថៃនៅខេត្តតាក បាននាំជនរងគ្រោះទាំងអស់មកត្រួតពិនិត្យឯកសារដើម្បីបញ្ជាក់អត្តសញ្ញាណឃើញថា ជនរងគ្រោះទាំងនេះមកពី២០ប្រទេស រួមមាន ៖ ហ្វីលីពីន, កេនយ៉ា, តង់ហ្សានី, ប្រេស៊ីល, អេត្យូពី, ប៉ាគីស្ថាន, បង់ក្លាដែស, នេប៉ាល់, កម្ពុជា, ស្រីលង្ការ, អ៊ូហ្គង់ដា, តៃវ៉ាន់, ឡាវ, ឥណ្ឌូណេស៊ី, ប៊ូរុនឌី, នីហ្សេរីយ៉ា, កាណា, ឥណ្ឌា, ម៉ាឡេស៊ី និងចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKulxJoae0S3PfOaUkZ5VBWOiLmtgwyC19OYw3DJ12RteNG5Ciumk3NyC5hCUN5HzHJxivjrjNi9pkAwJb_2uYFT_i8J3mRhqyVuNWvgk8PUrmt-v9_w8watA_o0BiY-jRqJp9bVeGUioq0gzxxAKsVExpwvbvDfsvDo3gT3AnVsVi7KPwdxmlQT1Si5-/s1080/photo_2025-02-13_09-25-50.jpg
ក្រោយពីត្រួតពិនិត្យឯកសាររកអត្តសញ្ញាណជនរងគ្រោះទាំងអស់រួចហើយ ភាគីថៃបានទំនាក់ទំនងទៅស្ថានទូតប្រទេសទាំងនេះឱ្យមកទទួលយកជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញ ។ នេះជាការបញ្ជូនខ្លួនជនរងគ្រោះចាញ់បោកតាមអនឡាញដំណាក់កាលដំបូង ហើយមីយ៉ាន់ម៉ានឹងបញ្ជូនជនរងគ្រោះចំនួន៧,០០០នាក់ទៀត មកប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrEcMQbWALqKwsdLPqUeubYzvbwnFWomzH1QIx6WwY9IGRQpt8N1DCoopkLGop9a55Yk4ThNPfI3nvOwmyfqqQ8JQT_j9-e1PssSzHXGEs78pF9nzzG4DYA-m7HardNbiU5KuPj0oFE9wxhO7j5YvkqWdfwZVc6N0NF7vlSV_6nm_LLUxcFHkfGaYFhrLZ/s1280/photo_2025-02-13_09-25-51.jpg

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា ជនរងគ្រោះទាំង២៦០នាក់នេះពុំស្នាក់នៅប្រទេសថៃទេ គឺថៃនឹងទំនាក់ទំនងទៅប្រទេសកំណើតពួកគេដោយផ្ទាល់ឱ្យមកទទួលពលរដ្ឋត្រឡប់ទៅវិញ បើប្រទេសណាមានជនរងគ្រោះច្រើននាក់អាចយកយន្តហោះមកដឹកតែមួយជើង ។ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ មីយ៉ាន់ម៉ាផ្តល់ដំណឹងមកថា នឹងបញ្ជូនជនរងគ្រោះមកឱ្យថៃ ចំនួន៧,០០០នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipGWKb9ARP_ZfatQCkSGhRK1Lmf2LQ9EMRHnErOD8LjP7zSv2Vn5YS2I5Y0yLML0mMISV7k-yMV47BAtdn54dWtxG9jYf3avTpE8l0DNs4MoHH2qIBR7rYPBk_YGSdZCQJyhCv69U2cyXLTrmuL3YLI7aGobr00g8jaip94PMDzAS6ppgRsymWgEXUwMfn/s1200/photo_2025-02-13_09-25-52.jpg

ការបញ្ជូនជនរងគ្រោះចាញ់បោកតាមអនឡាញមកឱ្យថៃ ក្រោយពីរដ្ឋាភិបាលថៃអនុវត្តវិធានការក្តៅ ដូចជា ៖ កាត់ភ្លើង បណ្តាញអ៊ីនធើរណេត សេវាទូរស័ព្ទ និងប្រេងឥន្ធនៈនៅបរិវេណព្រំដែនប្រទេសជិតខាង ហើយរដ្ឋាភិបាលចិនបានអរគុណថៃ ដែលអនុវត្តវិធានការក្តៅបំបែកទីតាំងក្រុមឆបោកអនឡាញ ៕