Home Blog Page 5

អ្នកជំនាញច្បាប់ថៃព្រមា.ននិងជំរុញ អានុទីន ឲ្យត្រឡប់ទៅប្រើផែនទីខ្នាត 1/200,000 វិញ

0

ឃ្នើសចិត្តនឹង អានុទីន ដែលធ្វើអ្វីៗដើម្បីតែផ្គាប់ចិត្តក្រុមជ្រុលនិយម លែងដឹងអ្វីខុសអ្វីត្រូវ លោក Surachart Bamrungsuk ដែលជាសាស្ត្រាចារ្យ ផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយថៃបានចេញមុខរិះគ.ន់និងព្រមា.នធ្ងន់ៗលើរដ្ឋាភិបាលថៃថា ការប្រកាស់មិនទទួលស្គាល់ផែនទីខ្នាត ១:២០០,០០០ នឹងនាំឲ្យថៃចាញ់ក្ដីកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) យ៉ាងអាម៉ាសម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoM7CugxFpfqN76OSf7bfd3JXSvcDn0lV-IJYl3TDh4OS0r96UO7_DaDqn3uH-MG0lc8YZa41SGvm_spr0P2P5mCiKZzlLNII-LfyrQ9K4hxUkfwGuNyCIPYpmRlMwcHOcvGkq3-ZWmeoz2_HwFkPd7p67gkjz6z8VfkA31ERAFuv2oXmgA_RJQN5LvPo/s1024/photo_2026-06-02_09-33-50%20(2).jpg
យោងតាមការចុះផ្សាយជាសាធារណៈរបស់សារព័ត៌មានល្បីឈ្មោះរបស់ថៃ Matichon Weekly កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ Surachart Bamrungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយលំដាប់កំពូលរបស់ថៃ បានផ្ញើលិខិតចំហផ្លូវការមួយទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីឆ្លើយតបនឹងការប្រកាសរឹងរូសបដិសេធមិនប្រើប្រាស់ផែនទីខ្នាត ១:២០០,០០០ ក្នុងការចរចាព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0uWUbqXvNEyuKu8LsRvtUxSd4BmdwxwTfkZOhofTHM3cCEsVG5Lk1qFC7hqiAZoz68HgzRQoETMDV3qBWCyNgO9UWiyew8X6kwumLblQ_zEtstZ-GuyduhDemLafmx5M3TCtHp3YQAPmEGunXZrqgwCBdPEWFAfg67pHZuajJbAS2Tfm1FAg2F1gD7JE/s1201/photo_2026-06-02_09-33-50.jpg
នៅក្នុងលិខិតចំហនោះ លោកសាស្ត្រាចារ្យបានពន្យល់តាមហេតុផលច្បាប់ និងប្រវត្តិសាស្ត្រថា ផែនទីខ្នាត ១:២០០,០០០ គឺជាឯកសារឧបសម្ព័ន្ធកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ ដែលមានតម្លៃគតិយុត្តជាអន្តរជាតិ និងត្រូវបានទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចទៅហើយតាំងពីឆ្នាំ១៩៦២។ លោកបានរិះគន់ចំៗថា ផែនទីខ្នាត ១:៥០,០០០ ដែលរដ្ឋាភិបាលថៃកំពុងប្រកាន់យក គឺជា «ផែនទីដែលថៃធ្វើឡើងដោយឯកតោភាគី» ហើយនៅលើគែមផែនទីនោះក៏មានសរសេរបញ្ជាក់ច្បាស់ក្នុងខ្លួនវាស្រាប់ថា «មិនមែនសម្រាប់ប្រើប្រាស់ក្នុងរឿងខណ្ឌសីមាព្រំដែនឡើយ»។ ការព្យាយាមបដិសេធផែនទីផ្លូវការ នឹងក្លាយជាឱកាសផ្លូវច្បាប់ឱ្យកម្ពុជាអាចរុញរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិជាថ្មី ដែលនឹងធ្វើឱ្យថៃត្រូវចាញ់ក្តីដូចកាលពីអតីតកាល។

គួរឲ្យដឹងផងដែរថា ក្រៅពីលោកសាស្ត្រាចារ្យ Surachart ក៏មានក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ និងអតីតអ្នកការទូតថៃជាច្រើនរូបទៀត បានចេញមុខមកជំរុញឱ្យរដ្ឋាភិបាលថៃបញ្ឈប់ការបង្កើតរបាំងពាណិជ្ជកម្ម និងរបាំងការទូតដ៏គ្រោះថ្នាក់នេះ។ ក្រុមអ្នកជំនាញការទូតបានព្រមានថា ការប្រកាសលុបចោល មិនទទួលស្គាល់សន្ធិសញ្ញាចាស់ៗរបស់លោក Anutin គឺជាការជាន់ឈ្លីច្បាប់អន្តរជាតិ ដែលនឹងធ្វើឱ្យថៃបាត់បង់ការគាំទ្រ និងការជឿទុកចិត្តពីសហគមន៍អន្តរជាតិទាំងស្រុង។ ពួកគាត់បានសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងការខណ្ឌសីមាព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី ផ្អែកលើក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ (ដូចជាស្មារតី MoU ឆ្នាំ២០០កន្លងទៅ) មិនមែនកំណត់ដោយសម្តីនយោបាយ និងការស្រែកច្រៀងតាមចិត្តនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzAEmYg0dQZSdUz5qgRMcpBUyB8G_aLKUgn7zf5JIPCKX_8xCgux_Rn6qn6-vnPlAYdYqATgBx09i7zMGVLuMYErh_vDyoBDdWKxK8VetOYq11S8p200t7oOAnyN6wwT9elppL827ZqklP7Wd6iu56VVWvYQRvRHr_ROznGtn18ZtTQ9SuqPkkhv6-U14/s1200/photo_2026-06-02_09-33-51.jpg

តែបើទោះជាមានការចេញមុខតវ៉ា រិះគន់ និងបង្ហាញភស្តុតាងវិទ្យាសាស្ត្រយ៉ាងច្បាស់លាស់ពីសំណាក់ក្រុមអ្នកជំនាញថៃ ដែលបានសិក្សារៀនសូត្រច្បាស់លាស់អំពីច្បាប់អន្តរជាតិយ៉ាងណាក្ដី ក៏រដ្ឋាភិបាលថៃរបស់លោក Anutin នៅតែបន្តប្រកាន់ជំហររឹងរូសទាំងងងឹតងងល់។ ការមិនព្រមស្តាប់ការណែនាំរបស់អ្នកចេះដឹងក្នុងស្រុកនេះ ត្រូវបានក្រុមអ្នកសង្កេតការណ៍មើលឃើញថា ជាយុទ្ធសាស្ត្រនយោបាយដ៏ទន់ខ្សោយមួយ ដែលធ្វើឡើងដើម្បីតែផ្គាប់ចិត្តក្រុមជាតិនិយមជ្រុលក្នុងស្រុក ដើម្បីទាញយកប្រជាប្រិយភាព និងសម្លេងឆ្នោតផ្ទាល់ខ្លួនជាជាងការស្រវ៉ាយកផលប្រយោជន៍ជាតិ និងស្ថិរភាពយូរអង្វែងនៅលើឆាកអន្តរជាតិជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSaFqklDKJXmrL4zhYA_JBF8JSYAWSIXWC9hrDBa_pIiX-RDjykxK_L7bC0YjSiop9P6cBhpHUPxmW3TIC7YUiqSlEw0YVE8ZcKDwv7Zmsp9RXO88R6RcvptJZ_wBfn9WvqioVdtDgI9-MD1WYMRLr_Jf8ANpd9fhJgwD-VWi0hAS9_2yE2t4gXuKxexQ/s1000/photo_2026-06-02_09-33-50%20(3).jpg

សរុបមក សារលិខិតចំហ និងការព្រមានដើរទន្ទឹមគ្នារបស់ក្រុមអ្នកជំនាញថៃនៅពេលនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា គោលនយោបាយព្រំដែនបច្ចុប្បន្នរបស់រដ្ឋាភិបាលថៃ កំពុងដើរផ្លូវខុសដែលខ្វះការគិតគូរវែងឆ្ងាយ។ បើរដ្ឋាភិបាលលោក Anutin នៅតែបន្តយកបញ្ហាព្រំដែនធ្វើជាឈ្នាន់នយោបាយ និងបដិសេធច្បាប់អន្តរជាតិ នោះប្រទេសថៃខ្លួនឯងទេដែលជាអ្នករងគ្រោះ និងប្រឈមមុខនឹងការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិនាពេលខាងមុខ៕

មេរៀនពី Liu Yifei ដែលសិល្បករជំនាន់ក្រោយគួររៀនសូត្រតាម

0

ស្របពេលដែលសាធារណជនរិះគ.ន់ចំពោះតារាសម្តែង Dylan Wang ជុំវិញអាកប្បកិរិយា ចំពោះមិត្តរួមការងារ ពាក្យសម្តីរបស់ Liu Yifei កាលពីមុនត្រូវបានមនុស្សជាច្រើនជឿថាអាចជាមេរៀនសម្រាប់តារាវ័យក្មេងស្រករក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKm_CIPSIZlRs56ISQ6MLIspfWIjdMils3dAI2aBt0qSqyEFBsn24LraPzlzaIIwm7GeW8S6zklizWyxU5rEPeYvI8ZzjWnDMBnjbY_lMh5Upj7q4Ii3r_rWtpH3jlqTGWEW2BQmJdKbtNWKHIwI6siLn63NvaYUX9QK_4v1QRCOJoDSog-3RonNfDMfs/s1349/image_2026-06-01_16-40-05.png

នៅក្នុងបទសម្ភាសន៍មួយកាលពីពេលមុន Liu Yifei ជាតារារក្សាមុខមាត់មិនឱ្យមានរឿងអាស្រូវអស់រយៈពេលជាង ២០ ឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្តបានចែករំលែកថា «ប្រសិនបើអ្នកចង់សម្តែងបានល្អ អ្នកត្រូវតែរៀនពីរបៀបធ្វើជាមនុស្សល្អជាមុនសិន។ តារាសម្ដែងខ្លះក្លាយជាមនុស្សល្បីល្បាញលឿនពេក។ ពួកគេទទួលបានប្រជាប្រិយភាពមុនពេលជួបប្រទះដំណើរការនៃការរីកចម្រើន ការប្រមូលផ្តុំ និងការលំបាកក្នុងវិស័យសិល្បៈ ហើយបន្ទាប់មកពួកគេចាប់ផ្តើមបង្កើតការបំភាន់អំពីខ្លួនឯង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyDaE5OiyaefgULBJdTgN4GISZr-O_BU1vaV51Zl7E4w0QL0fRU6fRp6XItoUavBsB4W1NBVZHu4XMnsG-rJoLOJ7-SxuiySsTY6T21Npw3bBLi4LEibtdcYs5BuJj8SOSOb8oVAltIyshWSWz1JsULo7LvHxsCycQYBswTACwN7HMsMVW9LyGmrO5jPM/s1439/image_2026-06-01_16-40-03%20(2).png

Liu Yifei បន្តទៀតថា «បន្ទាប់ពីនោះ ពួកគេឈប់យកចិត្តទុកដាក់ចំពោះតួនាទីរបស់ពួកគេ ហើយជំនួសមកវិញផ្តោតលើរឿងដែលនាំឱ្យមានការយល់ច្រឡំ និងមិនល្អចំពោះសុខភាព។ នេះអាចជះឥទ្ធិពលអវិជ្ជមានដល់សាធារណជន និងនាំមកនូវផលប៉ះពាល់ជាច្រើនដល់ឧស្សាហកម្មកម្សាន្ត។ ខ្ញុំជឿថាមនុស្សបែបនោះនឹងមិនទៅណាឆ្ងាយទេ ហើយនៅទីបំផុតនឹងប្រឈមមុខនឹងផលវិបាក»។ Liu Yifei បានបន្ថែមថា «ក្នុងនាមជាបុគ្គលសាធារណៈ និងជាមនុស្សម្នាក់ដែលទទួលបានក្តីស្រឡាញ់ពីទស្សនិកជន ដំបូងអ្នកត្រូវតែអាចប្រឈមមុខនឹងខ្លួនឯង អ្នកទស្សនា និងស្នាដៃដែលអ្នកចូលរួមដោយមិនខ្មាស់អៀន។ អ្នកក៏ត្រូវតែមានព្រំដែនសីលធម៌ផងដែរ។ មានតែពេលនោះទេ ទើបអ្នកមានឱកាសក្លាយជាតារាសម្តែងដ៏ល្អម្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZLsx6q1VT3uFyr02kIjDcO4TQvpSyDaC7DA8yNFsB4hZQ1-LMdAWUpFKRcuOy4nN12hV-zu4PdvDiaBY3rjP5CE2t6IlsP3d-D4BEboQJ_o2YjoRwP1FGtvFrf8KTK_WE6fyFibgFxBd-_LPIlz_MKzXkXW0C6cAw3aGSX9EZDcAllxsjo2dyRJiOb2g/s767/image_2026-06-01_16-40-03.png

ពាក្យសម្តីរបស់តារាសម្តែងរបស់ Liu Yifei បានលេចឡើងនៅលើបណ្តាញសង្គមម្តងទៀតនិងល្បីយ៉ាងឆាប់រហ័សឡើងវិញបន្ទាប់ពីពេលថ្មីៗនេះ Dylan Wang បានរងការរិះគន់យ៉ាងខ្លាំងក្រោយពីបានចែករំលែកសារមួយដែលបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនទៅកាន់មិត្តរួមការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglq5Q5RBA8u8oGwWXzdp4TTUCxsLUu2AWEEYjgM6kLUfas9YbTl7tzTXr7TZ628oF2SQyETDXQ60_KgOHzYXYSX84cDdUArB6TcYRhck62odmGS0pvggfl4drKLZQLE68AfGoQiI_idhPvGn5JDH6ydZrIIQRMTYw6wVE61et3PLSrtYQCA-9NOj8xdes/s1360/image_2026-06-01_16-40-04.png ជាងនេះទៅទៀតអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការយល់ស្របនូវអ្វីដែល Liu Yifei ចែករំលែករហូតមានអ្នកខ្លះលើកឡើងថា វាមិនចម្លែកទេដែល Liu Yifei អាចឈរជើងនិងល្បីល្បាញបានមកដល់សព្វថ្ងៃ។ លើសពីនេះទៅទៀតសាធារណជនបានជំរុញឱ្យសិល្បករជំនាន់ក្រោយដែលរងនូវការរិះគន់ដូចជា Dylan Wang Zhao Lusi Bai Lu គួរសិក្សាពីរៀមច្បង Liu Yifei ៕

សួស វីសា រៀបរាប់ពីជីវិតជួបការលំបាកតាំងពីតូចទម្រាំបានដូចសព្វថ្ងៃ

0

តារាចម្រៀង សួស វីសា បានបង្ហាញពីទុក្ខលំបាករបស់ខ្លួនដោយលើកឡើងថាទោះបីជាអង្គុយរៀបរាប់រឿងក្នុងចិត្ត១០ឆ្នាំទៀតក៏មិនអស់។ អម្រែកជីវិតជួបការលំបាកតាំងពីវ័យនៅសិក្សាទម្រាំអាចឈរមកដល់សព្វថ្ងៃនេះ សួស វីសា ថាមិនមែនជារឿងងាយស្រួលនោះទេ នាងអាចរកភាពជោគជ័យចូលក្នុងគ្រួសារប៉ុន្តែបែរមកអភ័ព្វរងថ្មបាក់ពីមនុស្សជុំវិញខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTWh5lhOC3XGI6FYnIKFJuvsizdl6sEC-e1OWxIdLjto9X91jC4xh_i4Wzrao8OnDo5JEUwaFdZSnbRrkYGOZoacntpKaD32V-Rd8GALoN862_wDDnuNeWv3OZD-u5QzoGZZHM0lVRA4Q4bZFicQ5Fvmg88hloaPk9sjICE1AwjIf2lA2NgeaVbhwonIQ/s2048/image_2026-06-01_15-55-46.png
ដើមខែថ្មីភ្លាម សួស វីសា បានបង្ហាញទុក្ខកង្វល់ក្នុងចិត្តដើម្បីឱ្យខ្លួនឯងបានធូរស្រាលបន្ទាប់ពីជីវិតហាក់ជួបប្រទះបញ្ហាធ្វើគុណបានទោស រងថ្មបាក់ពីមនុស្សជុំវិញខ្លួន។ សួស វីសា បានរៀបរាប់នៅថ្ងៃទី១ មិថុនា ថា «ជីវិតបងប្អូនបែបណាខ្ញុំអត់ដឹងទេ តែជីវិតខ្ញុំគឺខ្ញុំចេះមានអម្រែករែកនៅលើស្មាតាំងពីវ័យកំពុងតែនៅរៀនម្ល៉េះ អម្រែកនោះប្រឹងរែកផង ទូលផង លីផង សែងផង ឆ្លងកាត់ព្យុះភ្លៀងតូចធំមកអស់ហើយ ទំរាំតែខ្ញុំអាចមកឈរនៅចំណុចរាល់ថ្ងៃនេះបានវាមិនមែនជារឿងងាយស្រួលទេ»។ យ៉ាងណា តារាចម្រៀងហង្សមាសរូបនេះថា ជីវិតរបស់នាងសំណាងក៏សំណាងព្រោះតែងតែមានទេវតាតាមថែ ប៉ុន្តែអភ័ព្វក៏អភ័ព្វណាស់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGLhV28eTHu3wMRx6wrnG5H_kBhcxkLk3Lf3rzOz5erKpkATm7vGOQ6mA3jGU5x98JpB9wlBG2GMpbqvxLodL8F9f7iMDLD-TCmU3_XcHG_a2V9fSZhry_hX0vbe9v0qOVaDH100dw35Nh4uQ4dI3G5OTm82HbT9DEl3nizPe81F0b1tKuo3LFsHbD7ms/s2048/image_2026-06-01_15-55-38%20(2).png
សួស វីសា នាងសំណងត្រង់ពីដើមមកការងារសម្រេចតាមបំណងប៉ងប្រាថ្នារហូតនិងនាំតែភាពជោគជយ័ចូលក្នុងគ្រួសារ និងតែងតែធ្វើឱ្យគ្រួសារមានមោទនភាពដោយសារនាងជានិច្ច មិនដែលនាំរឿងក្តៅក្រហាយធ្វើឱ្យឪពុកម្តាយទឹកភ្នែកដោយសារនាងម្តងណាទេ។ វីសា ថានាងជាផ្កាយសំណាងនៅក្នុងកែវភ្នែករបស់គ្រួសារ តាំងពីក្មេងរហូតដល់វ័យជាង៣០ឆ្នាំផ្លាយនេះនាងមានតែនាំលាភនាំជ័យចូលផ្ទះជាហូរហែនិងតែងតែដឹកនាំឱ្យតែគ្រួសារដើរធ្វើបុណ្យ ឬនាំគ្រួសារដើរលេងសប្បាយៗតាមលទ្ធភាពជារឿយៗ …… ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi436khDlrA5DiDvXwb-tEAPMYSoLKG7zXG6zJydyhvUQsXL-osQGCG2OfdafUHvVpZHYpqPLkXPn2P7S9P1eM8A9whx4iqjM9ADeWIbWC_l1InbnRQjowVJ86xLC5oLz7oR7Y_tTxj3uxGYAfmnAaGr1L20HBTmPdZ1DcI2sH03JqsEz7r_0b3MOwLMKg/s2048/image_2026-06-01_15-55-39.png

ចំណុចដែលអភ័ព្វ សួស វីសា បានលើកឡើងថាតាំងពីដើមមកនាងតែងតែរងថ្មបាក់ពីមនុស្សជុំវិញខ្លួន គេជាអ្នកសាងបញ្ហានាងជាដោះស្រាយ គេជាអ្នកខុសនាងចេញមុខទទួល អភ័ព្វតែរឿងគេយកទុក្ខទោសមកទម្លាក់ឱ្យ។ តារាចម្រៀងរូបនេះលើកឡើងទៀតថា «ធ្វើបុណ្យបានតែទោស ទាំងដែលរឿងនោះមិនបានដឹងឮសោះក៏នៅតែជាយើងដែលត្រូវមកដោះស្រាយឱ្យគេរហូតត្រូវកើតទុក្ខជាមួយគេត្រូវដេកភ័យជាមួយគេត្រូវដេកគិតជំនួសគេ រកដំណោះស្រាយឱ្យគេទាំងដែលខ្លួនឯងអត់មានពាក់ព័ន្ធសូម្បី១% ពេលខ្លះខ្ញុំពិតជាហត់»។ សួស វីសា បានសង្កត់ធ្ងន់ចុងក្រោយថា «រៀបរាប់ប៉ុណ្ណេះបានហើយ..បើទោះរៀបរាប់១០ឆ្នាំទៀតក៏មិនអស់ពាក្យក្នុងចិត្តនេះដែរ.. ប៉ុណ្ណេះក៏ធូរទ្រូងខ្លះដែរ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLfO6aY9LFUvPWe2fstSumPN2UFskke8HrDSFHzVWaPXQAYDT_OaMGsnbbXJDGk1Krx82ulzH_UlsNXvr-JbNMf7bYLdWxqXZeYsbuRVUdfRnn4ARpWusSwHG2lFqYOI5Bmg9ohrdMi6Ege2uLPoE47tp96B_3TdsW7hcJQI7n4YJZnSnROzgJ4N0raQ/s2048/image_2026-06-01_15-55-42.png

ការបង្ហាញរឿងរ៉ាវក្នុងចិត្តរបស់ សួស វីសា ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានបង្ហាញការយល់ចិត្តនិងផ្តល់កម្លាំងចិត្តឱ្យអាយដលរបស់ពួកគេផងដែរ។ គួរឱ្យដឹងថា ថ្មីៗនេះ សួស វីសា បានបង្ហោះបទចម្រៀងចាស់ៗរបស់ខ្លួនជាច្រើនដែលអាចជាសញ្ញាតារាចម្រៀងរូបនេះវិលមកកាន់ឆាកតន្រ្តីវិញ។ សួស វីសា ធ្លាប់បានបង្ហើបផងដែរថាឧបសគ្គនៃការប្រែប្រួលរូបរាងរបស់នាងគឺជាកត្តាដែលនាងគ្មានទំនុកចិត្តវិលមកកាន់អាជីពវិញ៕

ភាពវឹកវររបស់អ្នកគាំទ្រធ្វើឱ្យកម្មវិធី Zhang Linghe ត្រូវផ្លាស់ប្តូរ

0

ប្រជាប្រិយភាពរបស់ Zhang Linghe ពិតជាមិនធម្មតានោះទេហើយកាន់តែកើនឡើងទ្វេទោះបីជាកញ្ចក់នៅផ្សារទំនើបត្រូវប្រេះបែកយ៉ាងណាក៏ហ្វូងអ្នកគាំទ្រសម្រុកចូលដោយមិនខ្ចីខ្វល់ពីសុវត្ថិភាព។ ហេតុការណ៍នេះបានជំរុញឱ្យកម្មវិធីសម្រេចចិត្តលុបចោលកម្មវិធីភ្លាមៗនៅផ្សារទំនើបហើយប្តូរមក Live វិញខណៈក្រុមហ៊ុនតារាប្រុសរូបនេះចេញមុខទទួលខុសត្រូវនិងសងការថ្លៃខូចខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifeCLpUDSznJvB7vY4dWLYWWY6UMqvOYTXcI-z4Ksjm9t1PGvPtXeoWdArsD7Yqv0kZ8iJ6oS0JmnvD3v1voNt-oqMS54peNX3TDktwJ9Md-uh2uQqorWYJLRUKzLBCV2-yioel-_tSnaEs6RgtVuC0ZQVHj_cIkw-l1E6S0Li8aCVw1IESmzXVjJfJkI/s1440/image_2026-06-01_11-12-49%20(2).png
នៅថ្ងៃទី៣១ ខែឧសភា តារាសម្តែង Zhang Linghe ត្រូវបានគ្រោងនឹងចូលរួមព្រឹត្តិការណ៍សម្រាប់ម៉ាកយីហោវែនតាមួយនៅឯផ្សារទំនើបក្នុងទីក្រុង Nanning ខេត្ត Guangxi។ ដោយសារតែអ្នកគាំទ្រមួយចំនួនធំបានតម្រង់ជួរនៅផ្សារទំនើបនៅព្រឹកព្រលឹម ទ្វារកញ្ចក់របស់ផ្សារទំនើបត្រូវបានបែក ដែលបណ្តាលឱ្យមនុស្ស៥នាក់រងរបួស។បន្ទាប់ពីឧប្បត្តិហេតុនេះ ម៉ាកយីហោនេះបានប្រកាសលុបចោលជាបណ្ដោះអាសន្ននៃព្រឹត្តិការណ៍នេះ។ នៅល្ងាចនោះ ម៉ាកយីហោនេះបានចេញលិខិតសូមទោស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2jXKAigUeM7sc8bloA3mmMiISMfnidJPETPpMiRCLLZxZaxp8xjYj_M8we-R5gSpSiPGoeO2bRgdA4tFSNuIWd6RTBKRo0iUzhNeJR0_CnOAzB0vWnbAGMnhAKuut7HPgB4CmV4wOz8lzX9jKesHI74qTjxV9igCbCOrbFib6lwpdaF3k8NpqMfGqUR0/s2048/image_2026-06-01_11-12-51.png

ភ្លាមៗបន្ទាប់ពីនោះ ស្ទូឌីយោរបស់លោក Zhang Linghe បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយនិយាយថា ខ្លួននឹងផ្តល់សំណងពេញលេញដល់អ្នកគាំទ្រដែលបានមកទីក្រុង Nanning សម្រាប់ព្រឹត្តិការណ៍នេះ សម្រាប់ការខាតបង់ការធ្វើដំណើរ និងកន្លែងស្នាក់នៅរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWw4qwD49SB3Y86hJQu-Mw66tk7J7z1fbNoHHkYPkFIkZ0SYCILyjutY7fpL5OM9vj-44rSbGOX8QpK1Jnv_LSBMXzLYlw06vBr4T9B73y9FF-SJWFY3sGfL3u_OSgSaGsrqPuobHOcc09XMJC3k1_Cl2SKjoHqIMNaEagC4GBrZMUe9GBpxbjCLyOhd0/s1920/image_2026-06-01_11-12-50.png

បន្ទាប់ពីឧប្បត្តិហេតុនេះ សំឡេងជាច្រើនបានចង្អុលទៅអ្នកគាំទ្រដោយជឿថាការគោរពស្រលាញ់អាយដលដ៏លើសលប់គឺជាមូលហេតុចម្បងនៃបញ្ហានេះ។ យោងទៅតាមអ្នកច្បាប់ម្នាក់ស្ទូឌីយោរបស់ Zhang Linghe មិនមានកាតព្វកិច្ចក្នុងការទូទាត់សងសម្រាប់ការខាតបង់ទាំងនេះទេ។ ការទទួលខុសត្រូវចម្បងស្ថិតនៅជាមួយអ្នករៀបចំព្រឹត្តិការណ៍ និងផ្សារទំនើប។នៅថ្ងៃកើតហេតុ ស្ទូឌីយោបានចេញសេចក្តីថ្លែងការណ៍មួយ ដោយមិនគេចវេះការទទួលខុសត្រូវ ឬនៅស្ងៀមឡើយ ប៉ុន្តែបានសម្តែងការសូមទោសភ្លាមៗ ហើយបានដាក់ថា «សុវត្ថិភាពរបស់មនុស្សគ្រប់គ្នាតែងតែជាអាទិភាពចម្បងរបស់យើង»។ អាកប្បកិរិយានេះពិតជាទាក់ទាញខ្លាំងណាស់នៅក្នុងទំនាក់ទំនងសាធារណៈក្នុងគ្រាមានវិបត្តិ។v

ស្ទូឌីយោបានសន្យាយ៉ាងច្បាស់ថា សម្រាប់អ្នកគាំទ្រដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍នេះ ដែលបានធ្វើដំណើរពីកន្លែងផ្សេងៗ ការចំណាយលើការធ្វើដំណើរ និងការស្នាក់នៅរបស់ពួកគេ រួមទាំងថ្លៃសំបុត្រយន្តហោះ សំបុត្ររថភ្លើងល្បឿនលឿន និងសណ្ឋាគារ នឹងត្រូវបានសងវិញទាំងស្រុងដោយសិល្បករ និងស្ទូឌីយោ។ នេះមិនត្រឹមតែជាសំណងសម្រាប់ការខាតបង់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទម្រង់នៃការគាំទ្រផ្លូវចិត្តផងដែរ ដែលបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សិល្បករចំពោះអ្នកគាំទ្ររបស់ពួកគេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5BCADWvolOAZBongbS0xlVLaIHQuKxIHif-UAIXhEhloM4RrQbhoVwKeF-0z4JQ4nTqNqrF98WpDPLI2iYWgs8MExKUvDpbyde3Ps8x36FA2ZxiukumISmDm9UfhcCJzMQJM2bw285bzldjRNl7hs-xkrLH7BWSuBaK-AyLOaS_hKfoXhV3XoWYj8H8c/s1537/image_2026-06-01_11-12-49.png

    ហេតុការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស មិនត្រឹមតែដោយសារតែរូបភាពច្របូកច្របល់ពីកន្លែងកើតហេតុប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែវាឆ្លុះបញ្ចាំងពីប្រជាប្រិយភាពគួរឱ្យកត់សម្គាល់របស់ Zhang Linghe នៅពេលនោះផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងដែលកើតនៅឆ្នាំ១៩៩៧ រូបនេះ បានបង្ហាញខ្លួនជាប់លាប់នៅក្នុងគម្រោងជាច្រើនដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ ដោយក្លាយជាមុខមាត់លេចធ្លោម្នាក់របស់តារាសម្ដែងចិនជំនាន់ក្រោយ៕

ទ្រព្យសម្បត្តិ Kim Se Ui ត្រូវបានបង្កក ខណៈ Kim Soo Hyun ប្តឹងទាមទារសំណងជិត២០លានដុល្លារ

0

ក្រុមមេធាវីរបស់តារាសម្តែង Kim Soo Hyun បាននិយាយកាលពីថ្ងៃទី២៨ ខែឧសភា ថាខ្លួនកំពុងពិចារណាស្វែងរកសំណងជំងឺចិត្តរហូតដល់ ៣០ ពាន់លានវ៉ុន ប្រមាណ ១៩.៩ លានដុល្លារ ពី Kim Se Ui ប្រធានឆាណែលយូធូប Garo Sero ដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រឌិតភស្តុតាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1p5Q-fpxqVZo53Cc-U8G51pr6Lcp7XJ1ljz3dkZ7yMKveo02Gc6V-cfEJaiu4sLAv0zctiXHDQz-LA77w1IIfBTNfBJRIsklR7JhTeBfy6rJt_cls-7S09iwNVnuIbFVUFb6Q6zumNAV9n4X2gDgXfZvIzx67FOY28jmoELLOFdFw39KKM0q46D-A8rc/s639/image_2026-05-21_13-47-55.png
លោក Ko Sang rok ដែលជាមេធាវីតំណាងផ្នែកច្បាប់របស់ Kim Soo Hyun បាននិយាយថា តារាសម្ដែងរូបនេះដំបូងបានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ១២ ពាន់លានវ៉ុនភ្លាមៗ(ប្រមាណ៧.៩លានដុល្លារ) បន្ទាប់ពីការចោទប្រកាន់ប្រឆាំងនឹងលោកត្រូវបានលាតត្រដាង ប៉ុន្តែការខាតបង់ដែលបានប៉ាន់ប្រមាណបានកើនឡើងគួរឱ្យកត់សម្គាល់។ លោកបាននិយាយថា «យើងកំពុងពិនិត្យមើលការកើនឡើងនៃចំនួនទឹកប្រាក់ខូចខាត និងកែសម្រួលវិសាលភាពនៃជនជាប់ចោទដែលត្រូវទទួលខុសត្រូវដោយបន្ថែមថាភស្តុតាងឥឡូវនេះបង្ហាញថាការខាតបង់មានចំនួនប្រហែល ៣០ពាន់លានវ៉ុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqhXCG25ERc8TVn7gafsuXj2l0aVqji9sKss1I1LWW3yT9oa7JBPcPL7B8_S3NI9gdzXUpSb6S3Wg1NFaXWNpYo-Wo5Ce3eT5FEMV9e48w5lWHN8_8ibtZmReZKlauhRQKX0BOs7rpvZ_HJPc9qINZwz9de6tJgBiLjl1oCHlBVKMo7M3ztpVjrtVXBHY/s728/image_2026-06-01_14-17-33.png
មេធាវីរបស់តារាសម្តែងរូបនេះបានសង្កត់ធ្ងន់ថា Kim Soo Hyun គឺជាតារាដែលមានឥទ្ធិពលលើឆាកអន្តរជាតិ ហើយហេតុការណ៍នេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោកយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើន។ លោកបានហៅវាថា ឧក្រិដ្ឋកម្មសង្គមដែលបានរៀបចំ និងគ្រោងទុកដែលមានគោលបំណងបំផ្លាញរូបភាព និងជីវិតរបស់ Kim Soo Hyun។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUV4Sk4yBbGPcumA3wiz0lppGOvLC4CWFsGKS3Ih-0Md9IF08knBdOoWKjRgLa6bo3uqJ2G8XjLQEHD4sA8oljm4qzYADAdVv5fon68hdegbeCvjDEJCRPSCOSmj0_4vcwQ25dbrCVWlyR-sErchzfcNkdcpDwCT3q7-JPtfJA7Hc6Zt8f2XErDeuI2I/s728/image_2026-06-01_14-41-24%20(3).png
    កាលពីមុនក្រុមមេធាវីរបស់ Kim Soo Hyun បានទទួលការរឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្នលើអាផាតមិនពីរដែលជាកម្មសិទ្ធិរបស់ Kim Se Ui ។ អចលនទ្រព្យទាំងនោះមានមួយនៅក្នុងសង្កាត់ Seocho ក្រុងសេអ៊ូល និងមួយទៀតនៅ Gangnam។ នៅពេលនោះ ការទាមទារសំណងដែលទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិមានចំនួនសរុប ៤ ពាន់លានវ៉ុន (ប្រហែល ២,៦ លានដុល្លារអាម៉េរិក) ដោយមាន ២ ពាន់លានវ៉ុន ភ្ជាប់ទៅនឹងអចលនទ្រព្យនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqE2uPjrgETxuwI2p5_XsPWE9UMJBxbLTA-kSN8iqdBfL4shgcX2VA-BQF_9eNFfa_g1Vn-aCiIde2WJ_Jb9CNGovs8qnCOs5mY-uXso_JOS5-SXMsvk2WwCEO_5AFyi7PFSQWzkjXnamcc5QYYhE6zn13o5Ey2wcc8r66TzPofv_QmoapiiToZZQlDPM/s644/image_2026-06-01_14-41-24.png

    Kim Soo Hyun ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងការទាមទារសំណងដែលមានតម្លៃប្រហែល ១០ ពាន់លានវ៉ុន (ប្រហែល ៦.៦ លានដុល្លារ) អ្នកផ្សាយពាណិជ្ជកម្ម បន្ទាប់ពី Kim Se Ui បានលើកឡើងពីការចោទប្រកាន់ប្រឆាំងនឹងតារាសម្តែងរូបនេះកាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរបស់ប៉ូលិសក្រោយមកបានសន្និដ្ឋានថា ការចោទប្រកាន់ទាំងនោះគឺមិនពិតដែលបង្កើនលទ្ធភាពដែល Kim Se Ui អាចទទួលខុសត្រូវចំពោះការខាតបង់ទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh58vo5aKCIr_BGZgI68vNBsNZWZwtdK0m_ruF_vYXeLxhmN40blTP0mcc4EPLqHb-NSUL9hUs60LoRRj2_yVD4KValtxncfz-xr5GanLZ5DbNiEOvB1BEaItrJ6gssVGiVwC_Xt3q-i4F_M3Whr256e8lQzoHjriQuwpFsThc8JU3PFzOh0Ygx2csLu8E/s640/image_2026-05-21_13-40-22%20(2).png

    យោងតាមមាត្រា ៧៥០ នៃច្បាប់រដ្ឋប្បវេណីកូរ៉េខាងត្បូង «បុគ្គលណាដែលបង្កការខូចខាតដល់អ្នកដទៃតាមរយៈទង្វើខុសច្បាប់ដែលប្រព្រឹត្តដោយចេតនា ឬដោយធ្វេសប្រហែស នឹងត្រូវទទួលខុសត្រូវចំពោះសំណង»៕

ស៊ីន យូប៊ីន និង អ៊ិន លក្ខិណា អំពាវនាវសប្បុរសជនចូលរួមមូលធិនិគន្ធបុផ្ផា

0

តារាសម្តែង ស៊ីន យូប៊ីន និងបវរកញ្ញា អ៊ិន លក្ខិណា បានអំពាវនាវដល់សប្បុរសជនចូលរួម «មូលនិធិ ១ ម៉ឺនរៀល ១ ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធាការនេះនឹងចាប់ផ្តើមពេញមួយខែក្នុងខែមិថុនា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSdWppOuqWvVvwReU1jW8R-3esQfzmtp5v_rC6PlxC1H435hnomQ-V8qugsKEp228pCxbkEI-bYLEkJTR6RWx8FsHU6bVr5oMyoCMHUAIrp3yT7G4dMMdkuT0odUhnYB-dt4JBWHMboqxgseGdn4uvXOJY2NEYyW3r3jhA9DS-3txKF0_nlbeVSnyS1d4/s2048/image_2026-06-01_13-47-11.png

នៅលើបណ្តាញសង្គមរបស់ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បីគៀងគរដល់សប្បុរសជននានាឱ្យចូលរួមក្នុងយុទ្ធនាការដ៏សំខាន់នេះដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លក្ខិណា បាននិយាយថាទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយការជួយសង្គ្រោះកុមារនៅមន្ទីរពេទ្យគន្ធបុផ្ផាមិនអាចមើលរំលងបាន។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ស្របពេលដែលប្រទេសកម្ពុជាប្រឈមនឹងជម្លោះព្រំដែន តែកុមារដែលប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិនបានថមថយដូចសេដ្ឋកិច្ចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6z1n7ZfMaQjo0IJKvveowSg1ms4mMgRN3u4zYX9wS9LTnzwp5gyVrDZD1DSvbxyWwJSs-lcejGv1d_oDKkj8xJDZ2AC7xei8d53d9Vr36w_XmItYNGmAhZIv9gig8thABYaTJ8lTYyybgHqY1ALTKQg_LB_kBbAGicGlbkujEHE1-M3HioIlACEPx4jc/s2048/image_2026-06-01_13-47-17.png

បវរកញ្ញារូបនេះបានបញ្ជាក់ថា ការចំណាយលើថ្លៃថ្នាំក្នុង១ឆ្នាំរបស់មន្ទីរពេទ្យគន្ធបុផ្ផាគឺប្រមាណ៤៦លានដុល្លារ។ ជាមួយគ្នានេះ អ៊ិន លក្ខិណា បានលើកទឹកចិត្តដល់សប្បុរជនឱ្យចូលរួម «មូលនិធិ ១ ម៉ឺនរៀល ១ ម៉ឺននាក់» របស់មន្ទីរពេទ្យនេះខណៈនាងបានចូលរួមរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf_4HgL3rNNh7lrFaQYQM1EiTRLORnIsd1GgZTQC7FZbq2McF4R6CDF2Wh5jejZYJbHQ9oL8Py1-s8LJeR7pSTyAApqDuV078KJ-0pFfoq7pgHrhB3n0a1lGBTmLra2FC07E6quR2d75eEmNS_C8-KkJFLyRuEFh8eEg-_h0xGJLq1NBkybmpoxYqhucU/s2048/image_2026-06-01_13-47-14.png

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តារាសម្តែង ស៊ីន យូប៊ីន បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «សូមចូលរួមជាមួយខ្ញុំ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។យើងរួមគ្នាដើម្បីស្នាមញញឹម និងអនាគតកុមារកម្ពុជា។ ខ្ញុំបានបរិច្ចាគរួចហើយ ចុះអ្នកវិញ? »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2NYQSUEguknYaAwBM6u8DbElanTmw8-3T6kK1EnU4z8A1_ldsg9pGwQAG_zaS9yizQYNGgPWOHuAz3whWOm9y1l45g_hltovQJyfRmHtH9lBRL7-y3uSq8h3bwFFN84io_1D9JjFSo4cYzGAbm5e9s4cj3B528HC561xg8ZfBCXDvStbRUsKaTS39-T0/s2048/image_2026-06-01_13-47-18.png
គួរឱ្យដឹងថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕

អាមេរិកសរសើរម៉ាឡេស៊ី និងអាស៊ាន ដែលបំពេញតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

0

ពេលចូលរួមក្នុងកិច្ចសន្ទនាសន្តិសុខអន្តរជាតិ «Shangri-La Dialogue» លើកទី២៣ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានលើកសរសើរយ៉ាងខ្លាំងដល់ម៉ាឡេស៊ី និងអាស៊ាន ដែលបានបំពេញតួនាទីយ៉ាងសកម្ម ឆាប់រហ័ស ក្នុងការបញ្ចូនក្រុមសង្កេតការណ៍អាស៊ានទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយកាត់បន្ថយភាពតានតឹង រួមទាំអគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXqLKXv7Qeat2QNwXOp17iBLYl7VJJWCVvTgxP-qFlUMMBI5ip-lqwTIZ6I7QCPMFeEIKUY5PZ2fIjRZwOjScIiNcKdmDivF99XAUz_y_b0b5iGFhD5WfNonYPtSjEPGFjpwohMInd1k0uoxaTng1Yo47N5VwtF0_MPsQDT_NdAw2s2gfd7znm_4VPQdY/s1200/photo_2026-06-01_09-44-46%20(2).jpg

ថ្លែងក្នុងកិច្ចសន្ទនាសន្តិសុខអន្តរជាតិ «Shangri-La Dialogue» លោក Hegseth បានចាត់ទុកការដឹកនាំរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានកន្លងមក ដែលបានដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យចុះទៅពិនិត្យមើលស្ថានភាពជម្លោះនៅព្រំដែនកម្ពុជា-ថៃ ថាជាការរួមចំណែកដ៏មានអត្ថន័យក្នុងការរក្សាសុខសន្តិភាព និងជាគំរូចែករំលែកការទទួលខុសត្រូវក្នុងតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz4xokP5tmH4FbldbRmQfjlMq4EqdqdH63yCbjZn6Gsals7phBnF473PeFHlD9my1dBUvsd5DVeqwAZKeco5zcZA1QDvhJxWaXa-B-jUkZYdbCGekJxm41NlL7sHBylTZuy3jvhOe4l85FP6dJdN-LkCXWxYPOpoByx5gH7EOv91rK43HeBfSTKU_Zs1Q/s1240/photo_2026-06-01_09-44-46.jpg
លោកក៏បានសរសើរម៉ាឡេស៊ី និងអាស៊ាន ដែលគាំទ្រដល់ការជំរុញសន្តិភាពរវាងកម្ពុជាថៃ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយលោកនិយាយថា បណ្តាប្រទេសក្នុងតំបន់បានដើរឆ្ពោះទៅរកការរក្សាសន្តិភាព កាត់បន្ថយភាពតានតឹង និងគាំទ្រការទូតគួរឱ្យទុកចិត្ត ដែលវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែខ្លាំងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkNC9OgmUIxaGxT0DSQnYIJ14t2U5OoscyUa8k4UQZrb4cIKAQ_MrDs_CP6QGrwZ4C0hjSMNxBjMrn__-cG0PiXZA7CCR54mROalacXMqJWAkIwvPyhb5i_bzJ54ABd1C6MwV_Ke09tntWRoK9V6-WShZhKgYrfCzr0po-e0o_Eb5jLUviznQJncPsLy4/s750/photo_2026-06-02_09-08-18%20(2).jpg
សួមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចុះហត្ថលេខាលើឯកសារសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧) ក្រោមវត្តមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន និងលោកប្រធានាធិបតី Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXK7qeoqq155TDBD2yZKZ70zIZ7nr184_kJf52qzo-oQtJ0qP3pn2ULcwhI7zAneF7nb4rXk-AVvCWeQqxLIDMJT4Mgvh4AXYvg2ahG-HPGxj66jAzOGB2-hsQke_fjJI5nTdvRwbQANPlvl9rtmcKgT9WCWouYadR2WbdDzMhkZ8WiTko6hyphenhyphenKnD7lhFk/s1280/photo_2026-06-02_09-08-18%20(3).jpg

សេចក្តីថ្លែងការណ៍រួមនេះ គឺជាការធានាដល់ការស្តារឡើងវិញនូវសុខសន្តិភាពតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្ទាប់ពីផ្ទុះសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែរហូតមកដល់ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃក៏បានបង្កសង្គ្រាមជាថ្មីម្តងទៀត និងមានរយៈពេលយូរថ្ងៃជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-tVx5gqF1I0oBahDBZxu4SM5E_qxci3p_Wi9kd5PLx836G9kY3vTWTZS0gm0UuiiQRpFZzKb63PVZOUqO94ZPQ8x_FGaWkeN4tNVSIXEYYOmgFT2r9hWgdeTH-z-x03nvZ5Wk4uuPAUyyYkMQZKkHU71V_z5g5sDlyKxa0krdBeYGlvREKJm_-IsKtXs/s1280/photo_2026-06-02_09-08-18.jpg

បច្ចុប្បន្ននេះ នៅតំបន់ព្រំដែនប្រទេសទាំងពីរបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា បើទោះជាមេដឹកនាំកម្ពុជា និងថៃ បានជួបគ្នានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា កន្លងមក ដើម្បីស្តារសន្តិភាព ស្វែងរកដំណោះស្រាយអហិង្សា និងកាត់បន្ថយភាពតានតឹងក្តី ។ កិច្ចប្រជុំត្រីភាគីដ៏កម្រនេះរៀបចំឡើង និងសម្របសម្រួលដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ (នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨) ៕

ជប៉ុនប្រកាសអាសន្នពីខ្យល់ព្យុះ Jangmi វាយប្រ.ហារកោះអូគិណាវ៉ា និងលុបចោលជើងហោះហើរជាង៤០០

0

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជប៉ុនបានប្រកាសអាសន្នពីការវាយប្រ.ហាររបស់ខ្យល់ព្យុះ Jangmi មកលើកោះអូគិណាវ៉ា ដែលកម្លាំងខ្យល់ស្មើនឹង១៨០គីឡូម៉ែត្រក្នុង១ម៉ោង ។ គ្រោះធម្មជាតិធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាសម្រេចចិត្តលុបចោលជើងហោះហើរចេញ-ចូលកោះនេះរហូតដល់ជាង៤០០ជើង ខណៈពលរដ្ឋសម្រុកទិញចំណីអាហារ និងសម្ភារៈចាំបាច់ស្តុកទុក ព្រោះបារម្ភពីភ្លៀងធ្លាក់ខ្លាំងពិបាកចេញក្រៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnVW55O9IULAHq24-Zf21RDgPxyV4i5SJLtMs-_2xXKJCcilDtVoI31q7E9H7SCsNhe855xx7j-ZprBkCRA58Jmb0vnFuGtbuN3Px1fXQ4O8fx_XUDz_0OLp3q8s_sUBQnAPUuQ8vhBZMGwt-hI-N9d7orDsrGdIx_81uLxzDHX8W_LY1t_krim6D9J9o/s1140/photo_2026-06-02_08-47-12%20(2).jpg
ភ្នាក់ងារឧតុនិយមជប៉ុនបានជូនដំណឹងពីខ្យល់ព្យុះ Jangmi នឹងវាយប្រហារលើកោះអូគិណាវ៉ា និងប្រជុំកោះអាម៉ាមិ ដែលបណ្តាលឱ្យភ្លៀងធ្លាក់យ៉ាងខ្លាំង ខ្យល់កន្ត្រាក់មានកម្លាំងស្មើនឹង១៨០គីឡូម៉ែត្រក្នុង១ម៉ោង រលកសមុទ្រខ្ពស់ៗ និងការបាក់ដី ដោយឱ្យពលរដ្ឋតាមដានស្ថានការណ៍អាកាសធាតុ និងត្រៀមខ្លួនទុកជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIx8vTID5hk1vpKNM5GaA8poj5z92R0Lb5PzUL2HW_cprhBMT_FYeToB2rsBFk6LEVvPQuJWipky0xyQnB5yJSVQoA7XRijRz1GxP6iqTJ2DHBXt_0qIBRPfXL-WJsSqnkMm-5RP7Cp5tdg9h1_P0w7NHRXEUEf3-sb7ZOgE_cDHFETqyfQPN8ULCEJ7s/s1200/photo_2026-06-02_08-47-12.jpg

ការប្រកាសអាសន្ននេះបានជំរុញឱ្យពលរដ្ឋជប៉ុនដែលរស់នៅកោះអូគិណាវ៉ា នាំគ្នាទៅទិញចំណីអាហារ និងសម្ភារៈចាំបាច់រហូតអស់ពីធ្នើរក្នុងផ្សារទំនើប ព្រោះតែបារម្ភពីខ្យល់ព្យុះនឹងវាយប្រហារកាន់តែខ្លាំងបណ្តាលឱ្យភ្លៀងធ្លាក់មិនឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyx9qaSV6GOUs4b52QJzJrts9qoDOd9PFV8-Rk8qLj451-oiBl5kfGSQRxcNHSeOPgwdP7E2Nimz5DGv-wZBgNZySpNpO2Gf_lvc2-Y-tFss_574dl-jMOac1FkcxequzBcA6eZcxU-KM1zuZ8a7NIGjllJHKoJW1t5_LkhmF_17O_20ZnQ0-yRAuH64w/s800/photo_2026-06-02_08-47-13.jpg

នេះជាខ្យល់ព្យុះទីហ្វុងទី៦ ដែលវាយប្រហារនៅភាគខាងត្បូងកោះអូគិណាវ៉ា និងប្រជុំកោះអាម៉ាមិ ចំនួន២ថ្ងៃ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា) ហើយនឹងប្តូរគោលដៅទៅកាន់ភាគខាងកើត និងភាគខាងលិច នាថ្ងៃបន្ទាប់ ។ ខ្យល់ព្យុះនឹងខ្សោយកម្លាំងបន្តិច ប៉ុន្តែភ្លៀងនឹងបន្តធ្លាក់យូរជាងមុននៅតំបន់មួយចំនួន មុនពេលបោកបក់ទៅកាន់តំបន់ឆ្នេរសមុទ្រ ហើយនៅកោះ Shikoku, តំបន់កាន់សៃ ភាគខាងលិច និងតំបន់ផ្សេងៗ នឹងមានទឹកភ្លៀងក្នុងបរិរមាណពីជាង២០០ ទៅ៣០០មីល្លីម៉ែត្រ នាថ្ងៃទី៣ ខែមិថុនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsN5fI4qaFO0r9WYLB1QGnzyT7aDyhZSNxNMYG9rSJ4lXUYt_ZPfBooG3RhlxOgXiiAYR8rrYkMfkuGg5iuyPmgNVhluYxsiTKBA0_FPyQbWsgGYARMyLWBZR60s4F7ktpVXd1QnbStUjV8_mSIRwbKenRlH5BmC-L03rghGv5HcQZQV5WtjBp7b-wKXQ/s1200/photo_2026-06-02_08-47-11.jpg

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិជាច្រើនកន្លែងត្រូវបានបិទបណ្តោះអាសន្ន ខណៈសេវាកម្មរថភ្លើង និងរថយន្តក្រុងសាធារណៈនៅកោះអូគិណាវ៉ា បានផ្អាកដំណើរការទាំងស្រុង ។ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ស្នាក់នៅក្នុងផ្ទះ ឬទីកន្លែងសុវត្ថិភាព ព្រមទាំងតាមដានព័ត៌មានជើងហោះហើរ តាមរយៈវេបសាយរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ឬ Japan Airlines (JAL) ៕

រុស្ស៊ីប្រកាសជោគជ័យក្នុងការផលិតវ៉ាក់សាំងអេប៊ូឡាប្រភេទថ្មី «Bundibugyo» ដើម្បីជួយសង្គ្រោះពិភពលោក

0

ពន្លឺនៃក្តីសង្ឃឹមថ្មីសម្រាប់មនុស្សជាតិ! រុស្ស៊ីប្រកាសជោគជ័យដ៏អស្ចារ្យក្នុងការផលិតវ៉ាក់សាំងប្រឆាំងវីរុសអេប៊ូឡា (Ebola) ប្រភេទថ្មី ដើម្បីជួយសង្គ្រោះពិភពលោក ជាពិសេសប្រជាជននៅអាហ្វ្រិកកណ្តាល ដែលកំពុងរងការរាតត្បាតយ៉ាងសាហាវ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6MqRCqPZgf4G66IYkEy7G_Ti2wZbheHFla4VHI1wxZSMqtKYUBlYzZc8jzpuIqT8ZnAfOjb9MrFIvBucNIHF5Wru4wHp_Hi-9jaJPr-VaySRYGoVmUrORXr88i0Gz1znQLjZa4fxDgKGf_4OIdaxjp4k3uRmaVwVkzXcPM2UMbnnqEzRwJ1c7vpDyNV8/s1280/photo_2026-06-02_08-27-50.jpg

ចំពេលដែលពិភពលោកទាំងមូល កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងវិញនៃវីរុសអេប៊ូឡា (Ebola) ប្រភេទកម្រ និងកាចសាហាវ «Bundibugyo» នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបណ្តាប្រទេសជិតខាង លោក Mikhail Murashko រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី បានប្រកាសជាផ្លូវការអំពីការរកឃើញវ៉ាក់សាំងថ្មីមួយ ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2uFUHHJxSjeCq_GXmNzkxP3arGxlZAKcEmLFiDCkF92cGcKFef__7raRl3tQvn_kg8PXyaG8Z6UPBsvclqnAsbnYTbjWogcN-6r0SX4ENDz6vRDPibC6hPiHjVNfwyIOrfwB1U88YERc1IP-HfKXeQYLhp0reUQU5mFOabXuMPOKhIV_zTIQflHl0qL4/s900/photo_2026-06-02_08-27-50%20(2).jpg
វ៉ាក់សាំងលំដាប់ពិភពលោកនេះ ត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយ វិទ្យាស្ថាន Gamaleya ដ៏ល្បីល្បាញរបស់រុស្ស៊ី (ដែលជាវិទ្យាស្ថានធ្លាប់ផលិតវ៉ាក់សាំងកូវីដ Sputnik V)។ តាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្ររុស្ស៊ី លោក Alexander Ginsburg វ៉ាក់សាំងថ្មីនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាវីរុសធ្វើឱ្យខ្សោយ ដើម្បីជម្រុញឱ្យរាងកាយបង្កើតអង់ទីគ័រ (Antibodies) ការពារបានយ៉ាងមានប្រសិទ្ធភាព។ ការប្រកាសនេះបានក្លាយជាពន្លឺនៃក្តីសង្ឃឹម និងជាខែលការពារថ្មីមួយ ព្រោះកន្លងមក មេរោគអេប៊ូឡាប្រភេទថ្មីដែលកំពុងរាតត្បាតនេះ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជាក់លាក់ណាមួយ ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqhU7n2Vpvmew-N2nEiBxq6xpYclVgRy3pLmP86OiNJoOHtONXwJIVshT4WO2TLKcS4XfN3DmppwExizc4RoaOWtWZBGTt7fo0KTruB54tHyf04J9QRAaACddBqXkLXX6b0-WvGrPMpjQQicZbIdCZ_J9sGxy-XVEYTUybbYLRC80wgcA-IWsapJuRLYU/s1094/photo_2026-06-02_08-24-28.jpg
ការរកឃើញនេះបានកើតឡើងចំពេលបន្ទាន់បំផុត បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសតំបន់ផ្ទុះអាសន្នជំងឺអេប៊ូឡានៅកុងហ្គោ ជា «ភាពអាសន្នសុខភាពសាធារណៈសកល» (PHEIC)។ បច្ចុប្បន្ន មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បាននិងកំពុងរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយភាគីរុស្ស៊ី ដើម្បីពិនិត្យលើទិន្នន័យវិទ្យាសាស្ត្រ និងត្រៀមរៀបចំការធ្វើតេស្តគ្លីនិកលើមនុស្ស (Human Clinical Trials) មុននឹងដាក់ឱ្យប្រើប្រាស់ទ្រង់ទ្រាយធំនៅលើទីវាល ដើម្បីទប់ស្កាត់ការរីករាលដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZELCkSX8tP7DHyyf00qb6q4wS-50yzHjggxrb1rZ9js8fSutTzdO4SIOItsmPLUwVBW3kgWkYZcxsXkP72wapOupd8-oNxv7gDaqaydO0PRkKeEnapBz9KZqme7pPMNod42ez76jns4qotHK0WnXEv6dASwRPIOpVTtx22Yl21pzquCVRqyBzDOq6K1U/s1200/photo_2026-06-02_08-24-27.jpg

សរុបជារួម ការប្រកាសផលិតបានវ៉ាក់សាំងប្រឆាំងវីរុសអេប៊ូឡាពីសំណាក់ប្រទេសរុស្ស៊ីនៅពេលនេះ មិនត្រឹមតែជាជោគជ័យដ៏ធំធេងនៃវិស័យវេជ្ជសាស្ត្ររបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលផ្ដល់នូវ «ក្តីសង្ឃឹមដ៏មានតម្លៃបំផុត» ដល់មនុស្សជាតិទាំងមូល។ វិទ្យាសាស្ត្របានបង្ហាញខ្លួនម្តងទៀតជាអាវុធដ៏មានឥទ្ធិពល ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងនាំពិភពលោកឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺរាតត្បាតដ៏សាហាវជាថ្មីម្តងទៀត៕

ក្រុមហ៊ុន RMA Cambodia បានបោះជំហានដ៏ធំមួយទៀតក្នុងវិស័យផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក

0

ក្រុមហ៊ុន RMA (Cambodia) បានបោះជំហានដ៏ធំមួយទៀតហើយលើវិស័យយានយន្ត នោះគឺការវិនិយោគលើវិស័យផលិតគ្រឿងបង្គុំ នៅក្នុងប្រទេសកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7YL7rlxHFPm2NwoK-3TVrwsVPzNL9Wts6EEIjd49OO6UfPZdw5PbORRapOVEHZZhdOaqC6JzEi1M9nmpCtItFGXwdzl6mT-ki3-THFPAq3fRyXSbHkrcZ02nLuOleRuhl9_tXVN1tMkgOIjQTbYAD_RDQ3IL_W22x0tcfLCvBtkDRHOZLMx3JEf_HJto/s2895/1.jpg
តាមរយៈជំនួបរវាង លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia PLC និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះបានបង្ហាញអោយឃើញថា ក្រុមហ៊ុន RMA Cambodia បានឈានជើងមួយជំហានទៀត ក្នុងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ដោយការបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងពង្រីកការវិនិយោគផ្សេងៗទៀតរបស់ក្រុមហ៊ុននៅក្នុងទីផ្សារប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQciBPU-Sxf2HcXyEQdTI4iV1sKGEMJgekopc4VFqW_zixIzWZJP1jf1PHBAlllQ69ap2IzX54YIoXNX3lxUOQIAiWppWXRY-dP4hb5rch836XLEK7wj7CvjoA-SBLcXm_AbltofTnjSJUEPn7GUM1nkP8peLt_6f_S9e5M9IrqPCDWFRdtIWeo7B7QLI/s4672/2.jpg
នេះគឺជាដំណឹងដ៏រីករាយ និងជាមោទនភាពមួយសម្រាប់ប្រជាជាតិកម្ពុជា ដែលរោងចក្រផលិតរថយន្តក្នុងស្រុក មានសមត្ថភាពអាចផលិតគ្រឿងបង្គុំបានដោយផ្ទាល់ ដើម្បីផ្គត់ផ្គង់តម្រូវការនៃទីផ្សារយានយន្តក្នុងស្រុក។ គម្រោងនេះមិនត្រឹមតែចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ និងតម្លៃបន្ថែមយ៉ាងច្រើនលើសលប់ សម្រាប់អតិថិជនបច្ចុប្បន្ន ក៏ដូចជាអតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Ford នាពេលអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_0uBP7aKJVNNt2PHgMfetNF0pzsvPW6T0Ou2hEyBk5_CDxWH4GoDliipXK1ESRmjgFlN_eJc8vMtNcy913AcRn2KhLUEeweH-mHBBfHs5aDISlIPyJlh0d8KiQRoRx38i-vsfjFLVWOwcmFY2pHhJPpgc5HD3MYFY31ZP9FoGriT_r2Qt4vEl2lqJNPY/s4672/3.jpg

តាមរយៈការបោះទុនវិនិយោគបន្ថែមនាពេលថ្មីៗនេះ រោងចក្រផលិតរថយន្ត Ford បានឈានទៅដល់ការបង្កើតខ្សែសង្វាក់ផលិតគ្រឿងបង្គុំដោយផ្ទាល់ ដែលបំពាក់នូវបច្ចេកវិទ្យារ៉ូបូត (Robotic System) ជំនាន់ចុងក្រោយ ដើម្បីជម្រុញសមត្ថភាព និងប្រសិទ្ធភាពផលិតកម្មឱ្យកាន់តែខ្ពស់ជាងមុន។ នេះជាសក្ខីកម្មសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន RMA Cambodia បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់កម្រិតផលិតកម្ម ដើម្បីធានាថាខ្សែសង្វាក់ផលិតកម្មគ្រឿងបង្គុំក្នុងស្រុកថ្មីនេះ ដំណើរការទៅដោយរលូន និងស្របតាមស្តង់ដារអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjms4QwXnlp3a3JysvB9VCjMnk3rgJQ3fCg-cGFhb8PRP7Tz4QRqWCuVg97f8VF-HdI1hQXXi2i9oOwdRIDpsT_egJZdZDgpEm4EdfKCPDL_9w4NwDFQOUxrMcMmC5OU5bXRj4E30XgsTDCfo_AhDcuy27s7Ejk44S38cdJ_0vLDIJO-udtVgPWkfPUdy4/s1280/4.jpg

នេះគឺជាការបោះជំហានដ៏វែងឆ្ងាយ និងគិតគូយ៉ាងល្អិតល្អន់របស់ក្រុមហ៊ុន RMA (Cambodia) PLC ក្នុងការដឹកនាំវិស័យយានយន្តកម្ពុជាឆ្ពោះទៅកាន់យុគសម័យថ្មី ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវដំបូងគេបង្អស់ ដែលបានឈានជើងចូលក្នុងកម្រិតផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក។ ដំណឹងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងគំហុករបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិមួយ ដែលកម្ពុជាមានសមត្ថភាពពេញលេញក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលយានយន្តដែលមានស្តង់ដារសកល និងគុណភាពខ្ពស់បំផុតជូនដល់ទីផ្សារក្នុងស្រុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4lSAg12XT_rirW6h4zE3S0XmcvzHsy7hmlNnDpJWgzfGhgiaVPAwy5l7xrLKJmvFyB8FX7oITIBmIFO-JfqSzK_Xj9qeA5rMVOU6B3HjBKWEuoI29-6dHfnrs-Jz7Jg_YJf96_z68wuL1KtnQUe4TDgVPasrG1lbCpzyFpm4qA1_MKrpozCQq3A9EooY/s1920/5.png

គួបញ្ជាក់ផងដែរថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់ផលិតកម្ម ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿងបង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgECQWYQ_QJ7bSBROmhS7cfmYe4XsNcZd3sCyVPy8Hpp_Z2x2EENgUbcD2FYzXrSIKEELMYH6Lgc_YwYbNwFaEjtXbYMMHffmqM6hbpUEAVEggtkA_vHsacmasb033AN-EGXaXxytwFKlZe_PAZqWCq94rjx9eIhPiwH34tEoI9cDHGdG7ZwS9SCYU68DA/s1920/6.png

បន្ទាប់មកទៀត ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត Incomplete Knock-Down (IKD-1) ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា ដោយជាសង្វាក់ផលិតកម្ម កម្រិត IKD-1 នេះ គឺយើងហៅថា សង្វាក់ផលិតកម្ម “ផលិត”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zpK1gWr5_SMFENpv_ccBvfxVaqrchpx8eKW4i9H2wwjjXXXcFDAezQRx_51OBaPfDyT6Y-j-cpecgyH6Lud8gUOTyQ8o9L_5AbkQleFR58sCsNjEGnFzfL4D5ihVZ-YSVWcJVfyEgAWEvGTfpSWU4ylDa2C5sBEZ-PmFGZ6UVjJqo8b9_4J7Id-RCxA/s1920/7.png

គ្រប់សង្វាក់ផលិតកម្មរបស់ Ford ត្រូវបានទទួលស្គាល់ដោយ សមាគមន៍វិស្វករយានយន្តអន្តរជាតិ )Society of Automotive Engineers) របស់សហរដ្ឋអាមេរិក ដែលមានស្ថាប័នចូលរួមដូចជា៖ National Highway Traffic Safety Administration (NHTSA) និង International Organization for Standardization (ISO 3780) របស់សហភាពអីរ៉ុប ទៅលើលេខតួរថយន្ត (VIN) ជាមួយលេខកូដ World Manufacturer Identifier (WMI) ដែលមាន Label ផលិតនៅកម្ពុជា (Made in Cambodia) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaYTthQEfFIZswNu0SnsrDfGK_cEG0yFjJcf9zLxzlDlLqNh7ZN8axR-WeWu4i1aHmMUkmNwwnzuzjxhCG386JdiWmwx084DYpOPeSNGqFux4MNoC4X-Bd4pBOHrA-uinHj2w7_900eFHF0I8voy4XiYYO1e3WnytTsbLv1TGiXnD6FCtFrYa21cR-e90/s1920/8.png