Home Blog Page 578

Oppa TAEYANG នៃក្រុម BigBang ធ្វើដំណើរមកដល់ភ្នំពេញ ហើយសម្រាប់ការប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best!!

0

ភ្នំពេញ- កាល​ពីរាត្រីថ្ងៃសុក្រ ទី 28 ខែមីនា ឆ្នាំ 2025 Oppa TAEYANG កំពូល​​តារាចម្រៀងកូរ៉េ K-POP មកពីក្រុម BigBang បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែង​ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់​ពិភព​លោក​​ធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best នាថ្ងៃសៅរ៍ ទី 29 ខែ​មីនា ឆ្នាំ 2025 នេះនៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់​​ពីម៉ោង 4:00 រសៀល – 11:00 យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33ZIsRCQuurAGwD25rKE_8_X0VmC7-efqBVAFgiloBAOBEOoKNo7ufuceKqoK-ZbRhgZqHsko1xTMkjbJxAO0GJm3gVaS6tXSwCR_uUHJ9sIln2nIVx-PSnYvuu6pB1ju_WKp4FsdnoeGHWUg6ZMJ1TKU7y0pLJY17p1vh7sjDdQewRg098HGnSDIVE30/s3672/IMG_0548%20(2).JPG

 

ការ​អញ្ជើញមកដល់របស់ Oppa TAEYANG ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទចម្រៀង “I need a girl” ដ៏ល្បីល្បាញ បាន​នាំ​មក​នូវ​ភាព​រំជើបរំជួល ការអន្ទះសាលាយឡំ​អារម្មណ៍រំភើបដល់ហ្វេនៗដែល​ស្នេហាតន្ត្រី ជាពិសេស​ហ្វេនៗ K-POP ដែល​ប៉ងប្រាថ្នាចង់ជួបជាមួយ Idol សំណព្វចិត្ត​របស់ពួកគេ​ដោយ​ផ្ទាល់​នៅថ្ងៃប្រគំតន្ត្រីអមដោយឆាកស្តង់ដារអន្តរជាតិដ៏ធំអស្ចារ្យ។ ​​​​​​​​​​​​​​​​​​​​​​
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh29-Ghm8qc1HHNvTvLUNvdKB4WtXLAozHujkFh4M1Pu3O7BdFJSsmtzgyuh-tmNObLyyjYmTf3V5m8RNb_sfqjfTWO37I2bjQMiB06xRYgkGBSKFMSs0GZ9tynJxSVJr3Q0Ch6Lhy-sQguYAC1Xr3oC5J5LheZeEhxE3TEq64BU3kYM26P0X4f8GCxR9qa/s3672/IMG_0558.JPG
 

វត្តមានរបស់ Oppa TAEYANG ត្រូវ​បានស្វាគមន៍​យ៉ាង​កក់​ក្ដៅពីសំណាក់​​តំណាង​ក្រុមហ៊ុនស្រាបៀរ GANZBERG ​និ​ងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUoUmJp__jOxL-iZkVBleD9k69YHCVpkNm7GuaqiWtnEjEibRIyyQzwFxyFA9CtUBsRHn4cH65kpfzLEh5fIZandms4MdY2dp843ARr1a9ngEgC5yOO-a2oRWnxtztnLZLT7ASqCQigjbGic3jJEU_3Y6srZwNgwEQ9Fenpmt_l-0rp8U138uQzSGYYWD/s3672/IMG_0560.JPG

 

ការ​អញ្ជើញ​មក​ដល់​របស់​​កំពូល​តារាចម្រៀង K-POP ប្រុសស្អាត TAEYANG គឺដើម្បីត្រៀមខ្លួនសម្រាប់​ការចូលរួមសម្ដែង​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​​លំដាប់ពិភពលោក​ដ៏កក្រើក និង​ធំបំផុតប្រចាំឆ្នាំ 2025 នៅ​លើ​ទឹកដីខ្មែរ ដែល​នឹង​អង្រួន​បេះ​ដូង​​ហ្វេនៗឱ្យពុះ​កញ្ជ្រោលពោរ​ពេញ​ដោយ​​ភាព​​រំភើប​សប្បាយ​រីករាយ និងការចងចាំមិនអាច​​បំភ្លេច​បាន​​​នៅថ្ងៃសៅរ៍
ទី 29 ខែ​មីនា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់​​ពីម៉ោង 4:00 រសៀល – 11:00 យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje5P1GldEUwyIiwKSf27xa6DrEPidPxLKUpwUBT1OsrnVbevd-6s-jTSD_McoF1jrW09f6oU5dPm_NtySaZFmcnY7g9vixYZhX7fnmCDkfddq2mUoDNgpJqfY4tz0P4i8WKtjsvGr0t2LqfV7x3KFNRg3UdIEKzilSz_fPZhJs3UaNpyJ0f5COZ1UW2_Dc/s2048/DSC05780.jpg

 

វត្តមាន​របស់​កំពូល​តារាចម្រៀង K-POP TAEYANG ​​​​​​ឆ្លុះបញ្ចាំងពីសុខ​សន្តិភាព​​របស់​ខ្មែរយើងក៏ដូចជាការ​ប្រឹងប្រែងរបស់​ក្រុមហ៊ុន GANZBERG ដែលរំពឹង​ថា​នឹង​ធ្វើ​ឱ្យពិភពលោក​ស្គាល់​ខ្មែរ កាន់​តែច្រើន​​តាមរយៈ​​​វត្ត​មាន​របស់ Idol ​ក្នុង​ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែល​​នឹងរួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរបរទេស​កាន់​តែច្រើន​ចូល​មក​ទស្សនា​នៅ​ប្រទេស​របស់​យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQb3QttNHnt68-xccjdtIhyphenhyphenlawlrgOfhe9_ldDTqgRL-I-rSqBZfUcL26G1Ya3XJpe1N7LK98BL_eHmMR4QDIZkVtlfsHXXDv1L2S93KrjDCjzjUNHZFTGcqxZU65gAQ2oFRUPBrfwSE9l2Wvc4digo5I0P0a99B7szPLZasObugIMXTMxSs4Vcco1Lr4/s2048/DJI_20250328174657_0045_D.jpg
 

មហា​ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZsBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQOjoafPBy2PBnlGzTlTK3llSGmmUXS6EDDNajwDLVWpZ7APTU6ccruSzz6OWnLNPYjoy-gjwfM9kIvmiZV8_hWJgmPDs-mxMVB_1mleYhJTCS0wRNyBw0yP7mgGMwKjRwVNHN4J_fHlFToKQpDiSNnN-37qDlejieJy_npp0f883R4MKtVexFkp3qXjRI/s2048/DJI_20250328174525_0042_D.jpg

 

 

បាក់ស្ពានអាយុកាលជាង១០០ឆ្នាំចូលទន្លេ ក្រោយគ្រោះរញ្ជួយដីវាយប្រហារមីយ៉ាន់ម៉ា

0

នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ប្រទេសមីយ៉ាន់ម៉ា បានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបង្កឱ្យមានការបាក់រលំអគារជាច្រើន រួមទាំងសំណង់កម្ពស់ប្រាំជាន់ និងជាពិសេសបាក់ស្ពានអាយុកាលជាង១០០ឆ្នាំថែមទៀត។

ស្ពាន Ava ត្រូវបានប្រើសម្រាប់តភ្ជាប់ពីតំបន់ Sagaing និង Mandalay ដោយសាងសង់ឡើងតាំងពីឆ្នាំ១៩៣៤ ក្នុងសម័យអណានិគមអង់គ្លេស។

ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារ ស្ពាននេះត្រូវបានលេចចូលទន្លេស្ទើតែទាំងស្រុង ដែលបានរំខានដល់ការធ្វើដំណើរ និងរារាំងដល់ការជួយសង្គ្រោះ។

បន្ថែមនេះ គ្រោះរញ្ជយដី ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងដំបូលអគារមួយចំនួននៅទីក្រុង Mandalay និង រដ្ឋធានី Naypyidawផងដែរ។

ដោយឡែកចំពោះចំនួននាក់ស្លាប់ និងរងរបួស ឬបាត់ខ្លួន នៅមិនទាន់ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ចេញឱ្យដឹងនៅឡើយនោះទេ៕

មូលហេតុដែលកម្ពុជា មិនងាយជួបគ្រោះរញ្ជួយដី

0

ស្របពេលដែលប្រទេសជិតខាងកម្ពុជា កំពុងជួបគ្រោះរញ្ជួយដី ដែលកំពុងនឹងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន កម្ពុជាហាក់កំពុងរស់សុខសន្តិភាពដោយមិនមានការព្រួយបារម្ភពីគ្រោះធម្មជាតិណាមួយនោះទេ។

ប្រទេសកម្ពុជា មិនអាចទទួលរងគ្រោះរញ្ជួយដីនោះទេ ក៏ព្រោះតែសណ្ឋានដីរបស់យើង ជាសណ្ឋានរឹង និងបិទជិតយ៉ាងល្អពីកំសួលចេញពីស្នូលភពផែនដី។

បន្ថែមពីនេះ កម្ពុជាយើងស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ។

ទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃ វៀតណាម ឬឡាវមានគ្រោះរញ្ជួយដីនោះ ក៏វាមិនសូវមានឥទ្ធិពលអ្វីមកដល់យើងនោះដែរ។

តែយ៉ាងណាមិញ បើតាមប្រវត្តិសាស្រ្តរបស់ក្រុមជំនាញបរទេសមួយ បានបង្ហាញការសង្ស័យថា នៅតំបន់វារីអគ្គិសនីសេសាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ធ្លាប់បានទទួលរងគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ កាលពីឆ្នាំ១៩៧៨។

តែយ៉ាងណាមិញ ព័ត៌មាននេះ មិនមានប្រភពច្បាស់លាស់នោះទេ ដោយសារកាលណោះកម្ពុជាស្ថិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ច្ចេកវិទ្យាតាមដានភូមិសាស្ត្រសកលលោកនៅមានកម្រិត៕

TikTok មានមុខងារត្រួតពិនិត្យសុវត្ថិភាពថ្មី

0

TikTok បានដាក់បង្ហាញមុខងារត្រួតពិនិត្យសុវត្ថិភាព (Security Checkup) ដែលជាមុខងារថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងការការពារគណនីរបស់ពួកគេឲ្យបានប្រសើរជាងមុន។ មុខងារនេះផ្តល់នូវផ្ទាំងគ្រប់គ្រងងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពការកំណត់សុវត្ថិភាពរបស់ពួកគេតែប៉ុន្មានជំហានតែប៉ុណ្ណោះ។

យោងតាម TikTok មុខងារត្រួតពិនិត្យសុវត្ថិភាពនឹងណែនាំអ្នកប្រើប្រាស់តាមរយៈវិធានការសុវត្ថិភាពសំខាន់ៗ រួមទាំងការភ្ជាប់លេខទូរស័ព្ទ និងអ៊ីមែលជាជម្រើសបន្ថែមក្នុងការចូលប្រើប្រាស់ បើកការផ្ទៀងផ្ទាត់ពីរជំហាន និងការត្រួតពិនិត្យឧបករណ៍ដែលបានចូលប្រើប្រាស់។ មុខងារនេះក៏ដាស់តឿនអ្នកប្រើប្រាស់អំពីសកម្មភាពគណនីមិនប្រក្រតី និងផ្តល់នូវការផ្ទៀងផ្ទាត់លេខសម្ងាត់ដែលអនុញ្ញាតឱ្យការចូលប្រើប្រាស់គណនីដោយគ្មានពាក្យសម្ងាត់កាន់តែមានសុវត្ថិភាព។

KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅក្រុមហ៊ុន TikTokបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភ្លេតហ្វមនេះចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ដោយបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តវិនិយោគលើការការពារឯកជនភាព និងផ្តល់ធនធានអប់រំដើម្បីជួយអ្នកប្រើប្រាស់រក្សាសុវត្ថិភាពតាមអ៊ីនធឺណិត។

អ្នកប្រើប្រាស់ TikTok នៅកម្ពុជាអាចចូលប្រើមុខងារ Security Checkup ដោយចូលទៅកាន់ «Settings and privacy» នៅក្នុងកម្មវិធីរបស់ពួកគេ ហើយជ្រើសរើស «Security & permissions»។
មុខងារពិសេសមួយទៀត ការភ្ជាប់ជាមួយគ្រួសារ (Family Pairing) មុខងារនេះជួយឪពុកម្តាយកំណត់ និងគាំទ្រក្មេងជំទង់របស់ពួកគេក្នុងការកសាងទម្លាប់ឌីជីថលដែលមានតុល្យភាព។ មុខងារថ្មីរួមមានមុខងារ Time Away ដែលអនុញ្ញាតឱ្យឪពុកម្តាយកំណត់ពេលសម្រាកពី TikTok និងបង្ហាញការទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ក្មេងជំទង់របស់ពួកគេដូចជា អ្នកដែលកូនៗរបស់ពួកតាមដាន និងជាដើម។ ឪពុកម្តាយក៏អាចត្រូវបានជូនដំណឹងផងដែរ នៅពេលដែលក្មេងជំទង់របស់ពួកគេរាយការណ៍អំពីខ្លឹមសារ។

បន្ថែមពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់មុខងារឈប់សម្រាកសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ ដោយការប្រើប្រាស់ភ្លេតហ្វមនេះពេលយប់នឹងមានជាមួយនឹងតន្ត្រីស្ងប់ស្ងាត់ និងលំហាត់សមាធិ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ភ្លេតហ្វមនេះនេះឲ្យកាន់តែប្រសើរ។ ភ្លេតហ្វមនេះបន្តផ្សព្វផ្សាយខ្លឹមសារអប់រំតាមរយៈ STEM feed ដែលឥឡូវនេះមាននៅក្នុងជាង ១០០ ប្រទេស។ ការធ្វើបច្ចុប្បន្នភាពទាំងនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពឌីជីថល ខណៈពេលដែលផ្តល់ឱ្យក្រុមគ្រួសារនូវការគ្រប់គ្រង និងភាពបត់បែនកាន់តែច្រើន។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ TikTok ចំពោះសុវត្ថិភាពអនឡាញ ក្រុមហ៊ុន TikTok ក៏បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសុវត្ថិភាពនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា។ សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកបង្កើតមាតិកា អ្នកកាសែត និងអ្នកតំណាងរដ្ឋាភិបាលដើម្បីពិភាក្សាអំពីការអនុវត្តល្អបំផុតសម្រាប់សុវត្ថិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍របស់ TikTok និងរបៀបចូលរួមដោយការទទួលខុសត្រូវនៅលើភ្លេតហ្វមនេះ។

ការការពារទិន្នន័យសហគមន៍សកលគឺជាបេះដូងនៃ TikTok ។ TikTok វិនិយោគលើការការពារនៅគ្រប់កម្រិត ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស និងការគ្រប់គ្រង ដូច្នេះពួកគេអាចបង្កើត ភ្ជាប់ និងចែករំលែកមាតិកាដោយទំនុកចិត្ត។ TikTok ក៏លើកទឹកចិត្តសហគមន៍សកលរបស់ខ្លួនឱ្យ #BeCyberSmart តាមរយៈស៊េរីអប់រំដូចជា @TikTokTips ។
ស្វែងយល់បន្ថែមអំពីការអនុវត្តឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់យើងនៅក្នុងមជ្ឈមណ្ឌលឯកជនភាព មជ្ឈមណ្ឌលជំនួយរបស់យើង និងស៊េរីព័ត៌មានដូចជា TikTok Privacy Studio និង TikTok Facts

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig6WQP6gDRo3KD4fCva-HpE6PSCNHFtKrSzl1gQufiUC_y1tn-pIKkUmW32xtC-vwGWAtuVxq4TULfgolgqiFEH5HdDPYkZx32zYibjnWKwRghfXMsg8NSpxBYVgVdKiCDAZc7dy_v2AfaYs3WAl6BoWWXpcoQsNxlBcTinYjvjpz8LYWGnsl6NPikUMby/s624/Picture1.png

មានសង្ឃឹមហើយ! អ្នកវិទ្យាសាស្ត្រអង់គ្លេសនឹងបង្កើតថ្នាំពិសេសមួយ ដើម្បីការពារជំងឺគ្រុនចាញ់

0

ជារៀងរាល់ឆ្នាំជំងឺគ្រុនចាញ់បានសម្លា.ប់មនុស្សរាប់លាននាក់នៅលើពិភពលោក ដោយហេតុនេះអ្នកវិទ្យាសាស្ត្រអង់គ្លេសមកពី Liverpool School of Tropical Medicine បានបង្កើតថ្នាំពិសេសម្យ៉ាងដែលមានឈ្មោះថា Nitisinone ជាមួយសមត្ថភាពអាចសម្លាប់សត្វមូសបានយ៉ាងឆាប់រហ័សបំផុត។ នេះមានន័យថា នៅពេលដែលអ្នកជំងឺបានលេបថ្នាំ Nitisinone ឈាមរបស់ពួកគេនឹងមានជាតិពុល នៅពេលសត្វមូសហោះមកបឺតឈាមអ្នក សត្វមូសទាំងនោះនឹងស្លា.ប់ភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgooSUfWJxQyUcTBgfJbki14ugF-u96-fnsKo5mAaAYYm5EXiF1m7Z6jrkYF5i0C282esNGIczOlsJ1uCuNgugYMqbrjKaiIi9hmA0K681QJLjn_sT2PMhdIx_6vqSSGQXGaMNYY3ZWyM57nzFPN2CCt5K-CEHzJMNUX5QV4mndfK_2Af0PCY-h35UYeQ/s2880/image_2025-03-28_14-58-10%20(2).png

លោក Lee R. Haines សាស្ត្រាចារ្យស្រាវជ្រាវផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Notre Dame បាននិយាយថា ការបង្កើតថ្នាំនេះមានគោលបំណងបញ្ឈប់ការរីករាលដាលនៃជំងឺដែលចម្លងដោយសត្វល្អិត និងដើម្បីការពារជំងឺគ្រុនចាញ់។ ការ​រក​ឃើញ​របស់​យើង​បាន​បង្ហាញ​ថា​ការ​ប្រើ​ថ្នាំ Nitisinone អាច​ជា​ឧបករណ៍​បន្ថែម​ថ្មី​មួយ​ដែល​នឹងទទួលបានជោគជ័យ​សម្រាប់​ការ​គ្រប់​គ្រង​ជំងឺ​ដែល​បង្ក​ដោយ​សត្វ​ល្អិត​ដូច​ជា​ជំងឺ​គ្រុនចាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtYBzFyIpfM3-bY8UXP1nVk0KSFvPIEBgLKNT9oyRrDbQ_G6gl_ZPVROWU2p4FYOT6QralwXmoDJ-OrQoPYJx-dCyqhYgretzb1vpPSXQ5nQ0opzTvTMLQHG8VXTlL8wDdabkZgxtIpYgTmQseLmX_3XisLr54GGkFl1FRG1OdHOLrZY4DwygIxs0vnh6c/s806/image_2025-03-28_14-58-10.png
ជាធម្មតាថ្នាំ Nitisinone គឺជាថ្នាំសម្រាប់បុគ្គលដែលមានជំងឺតំណពូជដ៏កម្រ ដូចជាអាល់កាបតូនូរី និងទីរ៉ូស៊ីនីមី ប្រភេទទី 1 ដែលរាងកាយរបស់ពួកគេតស៊ូក្នុងការបំប្លែងអាស៊ីតអាមីណូ tyrosine។ ថ្នាំនេះក៏មានប្រសិទ្ធភាពដោយការទប់ស្កាត់អង់ស៊ីម (HPPD) និងការពារជំងឺផ្សេងៗដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួនមនុស្សផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq5-hfXnJsjHnu7xqSg5asFW-K598VmhysXqotvNEupLfMr-TDXEvghoFE0AWREoHHvg_vEoijCwmBaQEnpHLURXzCqpVHSFAf0NqS8aaPLVLKmMZTrm8yMTrhW3TlsXhxch1LPqK2naxKSNoAd9cSc0jAeLHwa8dTjvI8vOQUGhEcdkqYGGUfw1m9_fV8/s1200/image_2025-03-28_14-58-12.png

ហេតុនេះបច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវកំពុងធ្វើការសាកល្បងថ្នាំ nitisinone ជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនចាញ់ ហើយបន្ទាប់មកគេយកឈាមរបស់អ្នកជំងឺសម្រាប់ការសិក្សានេះ។ ដូច្នេះថ្នាំនេះសព្វថ្ងៃគឺកំពុងស្ថិតក្នុងការពិសោធន៍នៅឡើយទេ ទោះជាយ៉ាងគេសង្ឃឹមថា ថ្នាំនេះនឹងផលិតបានដោយជោគជ័យនាពេលអនាគត៕

តិចអត់ដឹង! ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោក?

0

ប្រទេសដែលមានកោះគឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះអាចជារមណីយដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅប្រទេសរបស់ខ្លួន។ សូម្បីកម្ពុជាក៏ជាប្រទេស ដែលមានដែនដីជាប់នឹងសមុទ្រ ព្រមទាំងមានកោះស្អាតៗជាច្រើនកន្លែងផងដែរ។ ទោះជាយ៉ាងណាប្រទេសយើងមិនមែនជាប្រទេសដែលមានកោះច្រើនជាងគេនោះទេ។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpido_5IsGSd3O1qnyvIfRoDnpwYRjnlMVM-UHTFoymj4LAZVvL-lE1inGMdDQBAICKmTNPOVHM2qpnR4CH7nLSotCaQVkAgN1SmhnxJpxnH_zJohxpjYR805akNtp9ly9u3QseXy7U-18J-HpaoNKVtjXJLFQdx9Lom1LVIgVsnPEPZ8eQgADbwYx4mHZ/s1920/image_2025-03-28_14-58-48.png

យោងតាមគេហទំព័របរទេសមួយបានចុះផ្សាយថា ប្រទេសដែលមានកោះច្រើនជាងគេបំផុតនៅលើពិភពលោកនោះគឺប្រទេសស៊ុយអែត ដែលមានកោះរហូតដល់ ២៦៧,៥៧០ កោះ។ ព្រះរាជាណាចក្រស៊ុយអែតគឺជាប្រទេសស្ថិតនៅអឺរ៉ុបប៉ែកខាងជើង និងជាប្រទេសធំជាងគេទីប្រាំនៅទ្វីបអឺរ៉ុប។ ប្រទេសនេះមានប្រជាជនសរុបចំនួន ១០,៦ លាននាក់ជាមួយផ្ទៃដី ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ប្រទេសន័រវែស ហ្វាំងឡង់ និងដាណឺម៉ាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikjJ3qwdT1gfILfMBZKf0ODgsyr2mT2L-Lnrdhyphenhyphena-H1QB-sdb1MuGYeY6pw4ueF23ejIl6nKrJ0IKLMUK8gXQn3ZbrQQZeJy7OLuQtodGK5NEYNV3EWYi04q_VekkS3uUpQIeqlWhzBeo1tWYT9_7bnC856NNXnSvWobaBZxXatNNgLkuVY3tcRREGH3Jg/s1500/image_2025-03-28_14-58-49.png
អ្វីដែលធ្វើឱ្យប្រទេសស៊ុយអែតកាន់តែលេចធ្លោរនោះគឺប្រទេសនេះមានកោះច្រើនជាងគេបំផុតក្នុងលោករហូតដល់ ២៦៧,៥៧០ កោះ ដែលកោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ផងដែរ។ ក្រៅពីប្រទេសស៊ុយអែត ប្រទេសន័រវែសក៏មានកោះច្រើនជាងគេបំផុតទីពីរក្នុងលោកផងដែរដោយមានចំនួន ២៣៩,០៥៧ កោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCajGAzOz6P010doR-6p-rynwtZuGf62Q9jHzYlUVUiouZ4SX_D5kXdBNSDWCf1RzukNV3_oL64niRmZnR5AzHXWvkG9-zMPA5cZ4aOGdII8wFkmytk6UHJnWYuE1EaTFjn3w7_c64GyX3ev7Ygf1Y03z_eXn3qepKSH-utHbpg5dhTGzJYuqEWVBFsL4M/s1200/image_2025-03-28_14-58-50%20(2).png

ហើយចំណាត់ថ្នាក់ទីបីគឺប្រទេសហ្វាំងឡង់ជាមួយកោះទាំងអស់សរុបចំនួន ១៧៨,៩៤៧ កោះ ដោយចំណាត់ថ្នាក់ទីបួនគឺបានទៅលើប្រទេសកាណាដា គឺជាប្រទេសធំលំដាប់ទី ២ នៅក្នុងពិភពលោក និងមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ជាប់នឹងសហរដ្ឋអាមេរិក។ ប្រទេសកាណាដាមានកោះសរុបចំនួន ៥២,៤៥៥ កោះ ខណៈសហរដ្ឋអាមេរិកជាប់លេខ ៥ លើពិភពលោកមានកោះច្រើនជាងគេបំផុតចំនួន ១៨,៦១៧ កោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHhU4v4L9mrLU-O6HhTJiQs9o2BVHYMVnR02eFMwUu_Vm9gsbFYGRL1f6SfKtnHqJOk7VjB-9el-xswzspzoEBdg0gRo3ds-z3nar4xwpg3SaTejttknZY_fsacjmtftbjGRqjq8YVoWB5Uc-Po5cEZv98DAFNoGagJOJzZ3LRY5RiahVSyqKyYkhW1y-/s1440/image_2025-03-28_14-58-50.png

«ប្រាសាទព្រះគោ» ជាសំណង់ឥដ្ឋដ៏ល្អប្រណីតនាសម័យអង្គរ តែហាក់រំលងភ្នែកភ្ញៀវទេសចរ

0

«ប្រាសាទព្រះគោ» ដែលមានទីតាំងស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកបាគង មានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប គឺប្រាសាទបុរាណខ្មែរដ៏កំសត់មួយហាក់រំលងភ្ញៀវទេសចរ ខណៈភ្ញៀវទេសចរ ច្រើនតែទៅហួស មកហួស។ ប្រាសាទនេះដំបូងឡើយមានឈ្មោះជាភាសាសំស្ក្រឹតថា «ស្រីបរមេស្វរៈ» ប៉ុន្តែដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទ ក៏ប្រជាជនសម័យក្រោយដាក់ឈ្មោះថាជា “ប្រាសាទព្រះគោ” តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-nmwFmlmKj0wPJyBLnVlESrFnJ9FriXT-3pyTVWLuf_FbcOj9GlFNWb6X_3ZZNxVF-oMI8bRc4jFQxbbdhwd37wVSJDwjizCYVR1UjiuP7ZGWKz7EQdIPM4wcKI4aBstayhcM5ZMcB_d6OOCTCJIv8oc1IwOuELVg7WR_Z_ehUK9HPdg9Tuo5V_NL3ex/s1280/photo_2025-03-27_14-04-50.jpg
ប្រាសាទព្រះគោ ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ ពីឆ្នាំ ៨៧៧-៨៨៩ ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសីផងដែរ។ ដូច្នេះដើម្បីទៅដល់ទីតាំងប្រាសាទ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងសៀមរាប មកប៉ែកខាងកើត ដែលមានផ្លូវចូលស្អាតល្អ ងាយស្រួលសម្រាប់លោកអ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyduwMVK2IJYh3iIgC2apckrWafip-o6x_ZOZvPp7UZwD220sfsCLFTrA2veW0kMCJ6crW9wHbbCq-B4N9wwTNBneQBIKaOhyQeIhWikIaOdjc7VomyoRW7mhjcSIEaFRVHPmVxkjk-Xef9r6d1OBO5bXOeBBFKqcwCiBOcixMnx4arTsMNfPiFd1R_6gC/s1280/photo_2025-03-27_14-04-53.jpg

នៅពេលទៅដល់គោលដៅ លោកអ្នកអាចមកសិក្សាអំពីប្រវត្តិសាស្ត្រ លំហែកម្សាន្ត គយគន់ប្រាសាទ ទស្សនាចម្លាក់ និងសំណង់ឥដ្ឋដ៏ល្អប្រណីតនាសម័យអង្គរ រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ប្រាសាទព្រះគោ មានសក្តានុពលទេសចរណ៍សំខាន់ៗជាច្រើន ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៍ប្រវត្តិសាស្ត្រ ដែលកូនខ្មែរគ្រប់រូបមិនគួររំលងនោះទេ នៅពេលបានមកដល់ខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIcOMH-OZdG0ttTvrsi7PFmlbyO6mMFKZEsgfvf7d6bD_Km8JPmlHZBxR7ul3UR3OR_kd-dL5ocdqIP4K7OXKpBmVzX3BSUGcBi7KYD044K9XNU2LtWgWViXy-HNB67rtnuKRgpOailC0KBFBPYJN89LogAnmRVFUjwvzW1UKNIAE3Tm0SI9SiUpaC-pPX/s1280/photo_2025-03-27_14-04-56.jpg

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Air Asia ហោះឡើងលើមិនទាន់បានប៉ុន្មានផង ស្រាប់តែភ្លើងឆាបឆេះម៉ាស៊ីន

0

ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលមានទិសដៅធ្វើដំណើរទៅប្រទេសចិន បានសម្រេចចិត្តត្រឡប់មកចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសារភ្លើងឆាបឆេះម៉ាស៊ីន បន្ទាប់ពីយន្តហោះចាកចេញពីអាកាសយានដ្ឋានមិនយូរប៉ុន្មាន ។ យន្តហោះបានចុះចតដោយសុវត្ថិភាព និងគ្មានអ្នកដំណើរណាម្នាក់រងរបួសទេ ប៉ុន្តែអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីនឹងស៊ើបអង្កេតបន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7pdL2WntrMS3pfBgTcdXprsn75DPNLMDHWq5J_XrjYUfLEglMz21vdgXTvSChf5idMp5jKgEba2q9DHRqjXtt-wWWS-sI7rkneyBoFex76k0eYcmD_V9v77eIQ71WebakustjJLrqkHugIHThvaiNxgkJ5ROlxf241xQXpmDnL_k5PQP7edpspPuckmJ/s1024/image_2025-03-28_14-46-20%20(2).png

ភ្នាក់ងារពន្លត់ភ្លើងនៅខេត្ត Selangor ប្រទេសម៉ាឡេស៊ី និយាយថា យន្តហោះ Airbus A320 ជើងហោះហើរ AK128 មានទិសដៅធ្វើដំណើរទៅកាន់ទីក្រុងស៊ិនជិន ប្រទេសចិន បានត្រឡប់មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (Kuala Lumpur International Airport) ដោយសារផ្ទុះបំពង់ខ្យល់បណ្តាលឱ្យភ្លើងឆាបឆេះម៉ាស៊ីនយន្តហោះផ្នែកខាងស្តាំ ក្រោយពីយន្តហោះនេះចេញដំណើរមិនយូរប៉ុន្មាន កាលពីយប់ថ្ងៃទី២៦ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bAm0yvD2tVUkiWBUinb2MZPjqwCJkTcZYgxgoigB-TGjAlryCVA1tpkp7qsQmIqB4MBLmnnLcLlbMLw6GfhHvFoulRtLAp4vnmkxwIW4CdL0I_JKw5eT_vgJtEZLHyP1CWY6WlPLtbDWbaNAIo31Wfc80FJJ92vNlCxbFpJIEoDyd65xTyDjwWiCehwW/s1200/image_2025-03-28_14-46-20%20(3).png

យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយភ្នាក់ងារពន្លត់ភ្លើងបានពន្លត់ភ្លើងឱ្យរលត់ទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធបំពាក់ក្នុងយន្តហោះ ។ យន្តហោះនេះមានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុបចំនួន១៧១នាក់ គឺគ្មានអ្នកណាម្នាក់រងរបួសទេ ។ ភ្នាក់ងារពន្លត់ភ្លើងបានជួយជម្លៀសអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ចុះពីយន្តហោះ និងត្រួតពិនិត្យយន្តហោះបន្ថែមដើម្បីឱ្យប្រាកដចិត្តថា គ្មានភ្លើងឆាបឆេះម៉ាស៊ីនម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhjqkSeXtirham-vN_ojEHF-WMiofwzajXVX3EovLJfAFAsEAe9QCYKnkVpcORoOqs0tPBBCh8EdtrQQKe35CgDysFIgde2LXq3ybT_ZU6kYLdN5aIBiIzBBIx3HMK7PcP8u4_0XeqxnNrJ89B5eNkm5oxr5KykB4KFJIyetK4fOaYx19DaTD6eyWwXVtE/s1200/image_2025-03-28_14-46-20.png
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី គឺអាជ្ញាធរអាកាសចរណ៍ស៊ីវិល (The Civil Aviation Authority) របស់ម៉ាឡេស៊ី នឹងស៊ើបអង្កេតហេតុការណ៍ដែលកើតឡើង ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Air Asia សន្និដ្ឋានថា អាចមកពីបំពង់ខ្យល់ខូច ទើបបណ្តាលឱ្យភាយកំដៅចេញក្រៅប៉ះម៉ាស៊ីនយន្តហោះ ។ យន្តហោះនឹងដឹកអ្នកដំណើរឡើងវិញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dc-zBRJdeGgqT8rH5QXPBqlC1umn7MD1fAP3S3QaiRHgFH7zHLX3mtHPZ175FxBvaefgczzUPkuvVeXW-sizBS8a2pFBPGHvlguExYtdRYd-5JEhSzUZ0OVH_jRZz0lRI8bFGjJ5-Hsm6H48LfV_AYMhIlQ9xtMOckz5S9kkKd5p2sTAt8mvfxiZaX5Y/s1600/image_2025-03-28_14-46-21.png

មនុស្សនៅលើយន្តហោះ ចំនួន១៧១នាក់ ត្រូវបានបញ្ជូនទៅជិះយន្តហោះ១គ្រឿងទៀត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិស៊ិនជិន ប៉ៅអាន់ (Shenzhen Bao’an International Airport) នៅថ្ងៃទី២៧ ខែមីនា ៕

អេសុីលីដា រៀបចំព្រឹត្តិការណ៍បន្លឺសំឡេងកណ្តឹងដើម្បីសមភាពយេនឌ័រជាលើកដំបូងនៅកម្ពុជា

0

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា សហការជាមួយ UN Women ផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បានរៀបចំកម្មវិធី “បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្ត្រី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច” ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរកសមភាពយេនឌ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPXRM_WfBnhMZ7Y97FA_50nwRlP7KSgty15v4flqt2E1fkp2EebulU2Gr43iUbWUBl5bpP1Q1Zbd9VTHoihg3u1ArwkRhtC4DpxkZlZTJk63T5TlLi3HfZHahMXnFXDuFWXWQwykS4N9_jGZQBLjwcO9i1Obh66wonvv9PBZIbuSOQOPQz1zyQD_aiNhTi/s2048/487106081_1091179649714905_7956312436934387035_n.jpg

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្ដីទី នៃធនាគារ អេស៊ីលីដា ភីអិលស៊ី លោក Bae Heungsoo នាយកប្រតិបត្តិ នៃផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹងនាំស្ថាប័ន ក្រុមការងារ ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពិភពលោកដោយផ្សារហ៊ុនអន្តរជាតិ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរក សមភាពយេនឌ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijjHeOVWiEmOJQIz0vpY7bGtTuHC3tsT0Q5OqWNT5UbNIvb3c4rKHpthyphenhyphenHu6p82dA0Z2kdw6JY-HfSLP1Siyp2rbNUn8G834DifTtmZ-5KbsOOjwrAYfEqVLgQBKwrZFPgsrylmalkiJDA-OIjWWQYXetHzqJRMtL4wYzRpdCKhs2ngaPHSQ8SRYKZoYsO/s2048/486423379_1091179416381595_2575601294983293508_n.jpg

បើតាមប្រសាសន៍លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងថា៖ ការបន្លឺសម្លេងនេះ គ្រាន់តែជាការតាំងចិត្ដថា រួមគ្នាដើម្បីឱ្យសមភាពយេនឌ័រ កាន់តែមានភាពរឹងមាំ កាន់តែសើរឡើងនៅក្នុងប្រទេសកម្ពុជា ហើយវិស័យមូលបត្រ គឺជាវិស័យមួយ ទោះបីយើងចាប់ផ្ដើមបន្ដិចម្ដងៗ មានន័យថា យើងដើរមិនចេញពីគោលនយោបាយលើការលើកកម្ពស់សមភាពយេនឌ័រនោះទេ”។

គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា មានចំនួនបុគ្គលិកសរុបទាំងអស់ចំនួនជិត ១ម៉ឺន ២ពាន់នាក់ ដោយស្រ្តីមានចំណែកស្មើនឹង ៣៩% (ក្នុងនោះមានស្ត្រី ៤ រូប និងបុរស ៤រូប ជាគណៈគ្រប់គ្រងជាន់ខ្ពស់) ព្រមទាំងមានចំនួនបុគ្គលិក ដែលជាស្ថិតក្នុងលំដាប់គណៈគ្រប់គ្រងសរុបទាំងអស់ចំនួនជាង ២ពាន់នាក់ ក្នុងនោះស្រ្តីមានចំនួនជិត ៧០០នាក់ ស្មើនឹង ៣២%។ បន្ថែមពីនេះ ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកសាធារណៈសរុបចំនួនជិត ២ម៉ឺននាក់ ក្នុងនោះមានស្រ្តី ៨ពាន់នាក់ ស្មើនឹង ៤០%៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_sGPRuksa8Qs_xKiBAa-c58VAQO9hN2BOhA9BQxFu0v5U2bWZzUuJAtAIBtRtVpmbLbiXDbTaqNpLKlyZl-r0z23OxiNrBUK-Qef22kpETHuYR7HdWVSUiol6xY1meewDxIRHcpAqwdZ43ReeYLUbVy2_VBDwBsdp-KIAmeA3giuPFNr_bFDHq00elfQw/s2048/487200676_1091179406381596_4637615256325754671_n.jpg

 

រយៈពេល៣ខែ ថ្លៃហ្គាសនឹងមិនឡើងថ្លៃទេ ព្រោះមូលហេតុមួយនេះ

0

ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក បានជូនដំណឹងល្អទៅកាន់ពលរដ្ឋ ស្តីពីគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពលបានរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋលើការទិញហ្គាសចម្អិនអាហារ ។ ក្រៅពីនេះ គណៈកម្មការក៏បានពិភាក្សាពីការបញ្ចុះតម្លៃអគ្គិសនីផងដែរ តាមគោលនយោបាយរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiSYJRHjZbfyvYzqZvlzzIoflXByOJyWKT7S6kp4IGGY4CBrgKTNPV5-m5CnNVHxolrtUALYhw900xB7sIK5FMPz4u25vyHQs-S55uINwzjMyncaQHYVRtGm1pIq1EC1clrQopXbbpgnoCQajemv4hAth-7GfPXm_ieBe5wbjHeMxWTjC67LuX2fUlgzKi/s644/photo_2025-03-28_09-30-58.jpg

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ដើម្បីកំណត់តម្លៃហ្គាស (LPG) ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកនិយាយថា កិច្ចប្រជុំបានសម្រេចរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ គឺតម្លៃលក់រាយហ្គាស LPG ស្មើនឹង៤២៣បាតក្នុង១ធុង (សម្រាប់ធុងទម្ងន់១៥គីឡូក្រាម) ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ។

លោក ភីរ៉ាផាន់ បន្តថា កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ក៏បានពិចារណាពីការបញ្ចុះតម្លៃអគ្គិសនីផងដែរពីការចំណាយតាមគោលនយោបាយរបស់រដ្ឋាភិបាល (Policy Expense) ដោយគណៈកម្មការគ្រប់គ្រងថាមពលបានស្នើឱ្យពិនិត្យ និងកែលម្អលក្ខខណ្ឌសម្រាប់ការទិញអគ្គិសនីពីថាមពលកកើតឡើងវិញទាំងប្រភេទ Adder និង Feed-in Tariff ទើបអាចបញ្ចុះតម្លៃអគ្គិសនីបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgleo0iXHytWSDB5KDOsgnVn_k2EC2EASdtgM05dAaWtJo06yivP_ODsFpqTw3QhkNeoaq3YLmdkVzG0VmATPpQNklHijb_TC6A95X7ytnyYSnlHbAZ_rU-1wud70Zf1Qb592T7PHukA3z_SMCyr3AzZfua-4724x3EenrcS-5iF4zTLrsUm4RxkeoiGrgY/s1280/photo_2025-03-28_09-30-59.jpg
កិច្ចប្រជុំបានសម្រេចអនុម័តលើការស្នើរបស់គណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ស្តីពីការតែងតាំងអនុគណៈកម្មការ ដើម្បីពិចារណាលើការទទួលទិញអគ្គិសនីពីថាមពលកកើតឡើងវិញប្រភេទ Non-Firm ដើម្បីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋដោយសារតម្លៃអគ្គិសនី ។ រីឯការរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ គឺដើម្បីកុំឱ្យពលរដ្ឋចំណាយថវិកាកាន់តែច្រើនលើការទិញទំនិញប្រចាំថ្ងៃ ។ នេះជាការបញ្ចុះតម្លៃថាមពលតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយយើងអាចរក្សាតម្លៃហ្គាសសមរម្យសម្រាប់ពលរដ្ឋជាបន្តបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងថាមពល ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសថៃបានរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ និងផុតកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ហើយការរក្សាតម្លៃហ្គាសលើកនេះ គឺជាការបន្តសុពលភាពការរក្សាតម្លៃហ្គាសនាពេលកន្លងមក ។ គណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពលបញ្ជាក់ថា សូមឱ្យពលរដ្ឋមានទំនុកចិត្ត ពីព្រោះគណៈកម្មការនឹងរក្សាតម្លៃហ្គាសឱ្យបានសមរម្យជានិច្ច ដោយគណៈកម្មការធ្វើការផ្តោតលើគោលការណ៍ «បើកចំហ តម្លាភាព និងត្រួតពិនិត្យការងារ» ដើម្បីផលប្រយោជន៍ពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHZvjqK1skbxm52OgFdQ3Iorm8AHZfT0F1LcX1Y1mMgqh5Xzk7-Xv6xB0ZFB_JLrjkB82WsigYDUR1dIN17toQfk-RA5f63qkUIzK_pou_sTMNegpPzfryVmMj0yGLbpynnADuauTmYfFHh8VBqT8pivzW9W6v58tp39pMlgsC3sKBtonDJY8r-Z_VXsH/s728/photo_2025-03-28_09-30-58%20(2).jpg