Home Blog Page 579

កាន់តែរំជើបរំជួល កាន់តែអស្ចារ្យ! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកប្រចាំឆ្នាំ 2025 GANZBERG SUPER IDOL- Beyond the Best ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំសម្បើម!

0

ភ្នំពេញ – កាន់តែកក្រើក កាន់តែរំជើបរំជួល កាន់តែអស្ចារ្យមិនធ្លាប់មានជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិដ៏ធំសម្បើមដែលមិនធ្លាប់មាននៅប្រទេសខ្មែរ នឹងមកដល់នៅថ្ងៃសៅរ៍ ទី 29 មីនា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវបទពិសោធន៍រំភើបរីករាយមិនអាចបំភ្លេចបាន ក្រោមវត្តមានរបស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG មកពីក្រុម BigBang! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT79Kb7lPcC_ZFGDMTYF3_d63qPIwgWsGBYLDDLN8m99j6WQkIyq-m4muKSJeLFsJ9tLTgDUSBi2YFW78cIwTi-nRQLeQW6z6yU1bs5QxmAvI8euDOIJSnuX1tOC_zkyGfAYEUeoRnTekS2dz9a10HxCQ5oEGhNGJU1Zap9mvXxLgQHmhbDpvytBYjri2p/s2048/IMG_4590.JPG

ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best តែងតែនាំមកនូវភាពមហស្ចារ្យ ភាពរំជើបរំជួលជាលំដាប់ដោយសារតែវត្តមានចូលរួមសម្ដែងដោយកំពូលក្រុមតារាចម្រៀងអន្តរជាតិ ជាពិសេសក្រុម K-POP និងកំពូលតារាចម្រៀងលំដាប់ប្រទេស ជាពិសេស Rapper អមដោយឆាកតន្ត្រីដ៏ធំសម្បើមដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករផ្នែកភ្លើង (Lighting) មកពីបរទេសដូចជាប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែស្តង់ដារអន្តរជាតិ ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូលក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcORlbcaMVzD2IjRFclLJMl9vzClmMXvHB7AGaev6M75xQULQKIT_7NDAPoqN81y7euK4KB4SQgW9l4vjbqrCxcchUrBcjIaal-yUnrf5kBWU8Wul4kjMEOIlhzgYUpu44QqIS8SsxKdP4idY_cS4zjVaQADPmIAzQTqyM0lSI_kbqryMHpp1SQcGQfM7p/s2048/IMG_4595%20(2).JPG

GANZBERG SUPER IDOL- Beyond the Best ពិតជាពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រីដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវភាពរំភើបរីករាយបំភ្លេចអស់ទុក្ខកង្វល់មួយគ្រា និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់។
កុំភ្លេចត្រៀមខ្លួនស្រែកហ៊ោ រាំ និងច្រៀងតាម Idol នៅថ្ងៃសៅរ៍ ទី 29 មីនា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMz07E7otHlzlka66WWp4ZMm5Lf_Fog3cWUuPCuWjB_fnjEsw3vIFbkw2bxvHjJp1_asmrAGskLQiKwK3Xp1VNh8iBqPzDUmQZyD5e904CO8SmfhAJUeQzkTNdPEmrqr3LJtq4Yd3rCmgBEISqvX7qumZouQWan1h5EeHoWnmcHcMBoGUnaYaVAbANzOHI/s2048/IMG_4598%20(2).JPG
Brought to you by Beer GANZBERG
#GANZBERG #GANZBERGSuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOPhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_g6TtMGxtF8Sfa1rjXsrty-jMbIfXvESwK8jyJ_IO2QMa-IknGT2Jhv0IbxElPNjruW3haMJxgCAhG0pie5gHDwP_ndqRCsJpsMa7M4I-2J6gjN8cMSvaOIqmvjuFLMTzTXVakDxedVolH6CSzTcTiaE1BFzsBpnXLZ6DElThI2p_SI0elH1gaRREPoAC/s2048/IMG_4600%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGw0UE4qNayogQQPRYt2G6RZo9RLWjrAOMfYnBs2ARbbJEHYqfHyn6OOyaCW58us9_mbV8a95mV1NsfdOoQkz0clLmyevqtrf2V1dC45c5bVC1WT_26lM4c3T5LhJQesiXvNfVhf5wy8CoIrm0GMAbiT7NK7iZSvK6fppYdl88ueUX-bV8_xI8yKUHSUMf/s2048/IMG_4606.JPG

ឥណ្ឌូណេស៊ី នឹងនាំផ្លែទុរេនវា.យលុកទីផ្សារប្រទេសចិនដោយខ្លួនឯងផ្ទាល់

0

យោងតាមគេហ័រទំព័របរទេស South China Morning ឥណ្ឌូណេស៊ីកំពុងបោះជំហានទៅមុខក្នុងយុទ្ធសាស្ត្រទីផ្សានាំចេញទុរេនរបស់ខ្លួន ដោយស្វែងរកមធ្យោបាយនាំចូលដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ផ្លែឈើត្រូពិច។ ការផ្លាស់ប្តូរនេះអាចនឹងធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាអ្នកលេងទីផ្សាដ៏សំខាន់មួយដែលគ្រប់គ្រងដោយប្រទេសថៃ និងវៀតណាមនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LCTrSycDJOY_QLQ6oW66QtHN5c6WITEb1CEwrwsbbjyaSW_nLYzSUaDMOQ4yfen4ZGNGjuLxGmH5k5dctKJCNh_FquHaUAuQBPkYalmEHndaAUVs3J-XDoqwYU9OJJUo1pr8gbFUcuAM5_1X4ONSjFKFSFZiE_E1ldGYaKa1koVhg-tTE5ohNXMY5FjO/s1000/image_2025-03-27_11-18-07.png
ចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺស្ថិតនៅក្នុងភាគកណ្តាលនៃខេត្ត Sulawesi ជាពិសេសគឺតំបន់ Parigi Moutong Regency ដែលត្រូវបានគេស្គាល់ថាជាកន្លែងដាំដុះពូជទុរេនម៉ុងថុង។ ខណៈពេលពីមុនប្រទេសឥណ្ឌូណេស៊ីបាននាំចេញទុរេន Monthong ទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសថៃ ដែលនេះបណ្តាលឱ្យមានការចំណាយខ្ពស់ និងពេលវេលាដឹកជញ្ជូនយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFj0avk4yjmvlnqvHosRmnw4U1uhwWVYXkHbNTsxLTf_0oPyo3Ox5W-FHIlomSHofItpiCuxZ58GM7oE5_8olVyz7lRpo13IH2MUCVpFvQmgx2DdjT_r_CnIwkh-z2xhTx41rPkFcJaD_NBq2AZiID_f100YZaoBq2toOEwJHkSx3zG2v985gR60aufWqV/s1020/image_2025-03-27_11-18-08%20(2).png
ដូចនេះដើម្បីសម្រួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ អាជ្ញាធរឥណ្ឌូនេស៊ីបានកំពុងធ្វើការអភិវឌ្ឍន៍ផ្លូវនាំចេញដោយផ្ទាល់។ ថ្មីៗនេះ មន្ត្រីគយចិនបានទៅប្រទេសឥណ្ឌូណេស៊ីដើម្បីពិនិត្យចម្ការទុរេន និងកន្លែងវេចខ្ចប់ ហើយការត្រួតពិនិត្យនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពងាយដល់ការនាំចេញដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3r_jaBeuD_h1tkIsV6AJwz8sb1_KWcsoWum25CeIx5TgETV6TxKvRZKLN4CQmgRHpfEXii2f3EYMtsrzZbS3FMWAaRgBhMT5lUB1QIEXUV3F9Gg9eUWNRtEn-xROVZuZMcb-ocHP_8iu1ZcOfvMG9QBs4BAGQLXYhchoiaWIuxDvwskDLffxoHohXXNMY/s1020/image_2025-03-27_11-18-08.png

លោក Muhammad Tahir នាយកក្រុមហ៊ុន PT Ammar Durian Indonesia បានគូសបញ្ជាក់ពីការកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើមនៃការនាំចេញដោយផ្ទាល់ដែលនឹងអាចសម្រេចបាន។ លោកបានពន្យល់ថា “បច្ចុប្បន្នវាត្រូវចំណាយពេលប្រហែលមួយខែដើម្បីដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិនតាមរយៈប្រទេសថៃ ហើយការដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែ Pantoloan ក្នុងទីក្រុង Palu នឹងអាចកាត់បន្ថយការចំណាយពេលនេះមកត្រឹមតែមួយសប្តាហ៍ ព្រមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនជិតពាក់កណ្តាលទៀតផង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IqSgWA__Zb74exMCEbsH3aRlqiBGskeY44btUKdV-at103nb1Mo5wKNH2fKcKSjR-nahHWXY02p9yxyQ0bAIV_5KYk0tULPov5LA0YAD4VWY9S1PQRNRL3TvDkoUk8oHPwAS8xLgCQvXK3uewpEhWB171b7IzEyNlI0yiwS0E23X7U_uJf3BU0vFgJIk/s1280/image_2025-03-27_11-18-16%20(2).png

ប្រសិនបើកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យ ឧស្សាហកម្មធុរេនរបស់ប្រទេសឥណ្ឌូនេស៊ីអាចបើកទីផ្សាររកប្រាក់ចំនេញបានច្រើន ដោយបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងតំបន់។ ជាមួយនឹងការកើនឡើងនៃការពេញនិយមផ្លែធុរេននៅចិន គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ផលិតករឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកបរិភោគចិននូវជម្រើសផ្លែឈើស្រស់ និងតម្លៃសមរម្យថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSocrNq65MgOGEBQgKsrNZiqvK8YSM3xORXjZsBBx3AIIPu0UkJXv4RvJ5a2nAId5d2qKHSEUNrGNj179jTylTo8j2zyqaaGqxIQhCAE-Z2Aj2rwvaOrbbY7w-wfHka2mtcWSIwDRTd-DBE4zlHsmPZ-QzVt5grGFQRxpn5ncz0cr7BSUSEpL2kr4yjzkf/s1200/image_2025-03-27_11-18-17%20(2).png
ការអភិវឌ្ឍន៍នេះបញ្ជាក់ពីមហិច្ឆតារបស់ឥណ្ឌូនេស៊ីក្នុងការប្រជែងជាមួយដៃគូអាស៊ីអាគ្នេយ៍របស់ខ្លួនក្នុងពាណិជ្ជកម្មទុរេន និងដើម្បីធានាបានកន្លែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក “ស្តេចផ្លែឈើ”៕

បញ្ចប់តួនាទីមន្រ្តីសាលាស្រុកម្នាក់ ក្រោយទារប្រាក់ 360ដុល្លាថ្លៃកែសំបុត្រកំណើតពីប្រជាពលរដ្ឋ

0

ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញលិខិតជម្រាបជូនលោកអភិបាលស្រុកកងមាស ដើម្បីបញ្ចប់មុខតំណែងលោក ហែម គឹមសាធ មានតួនាទីជាប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ករណីយកប្រាក់ចំនួន៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតពីប្រជាពលរដ្ឋម្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmtTSWBKB3bnk3M6OSuN0LypALkWm13zeDJS9HdLX8WVFCWepbbPSoKidTVR3StpLHE_56xH2cyvI0nZBX7YUfpvWCGkaG_DEgWj7km5W6nePNFOMBVcsdLVJ80nu9liwNdCA_pt6IMjX3-p3kEtj-dzjd9EGWZQPFuREsrkCyC866kpP0XOTFyaTi4rfX/s1280/photo_2025-03-27_16-11-17.jpg
តាមរយៈលិខិតជូនដំណឹង របស់អភិបាលខេត្តកំពង់ចាម បានអោយដឹងថា៖ រដ្ឋបាលទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណីយកប្រាក់ចំនួន ៣៦០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្ត បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានចុះសិក្សាស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0p2y8D1_ePFYdT8WMBPWEV7X6vqK4BC_OhXlQeTk9Tt6hzP4z2DICVB2OIrOkLOV4yil_2_cb77WGcG8mY0QiL1QAYsZgUArq9QTJvRXN6RC0XBLkShnCbH-wD-iHo4Xd7rDKlUlVbREaFFhyMVaS4Ncns50XB9w6WSTIcMWKZwr2z_iqpqiMQjaUzE2V/s990/photo_2025-03-27_16-11-15.jpg

ដូចនេះ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុក កងមាស ដូចខាងក្រោម ៖

១. ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត ។
២. រដ្ឋបាលស្រុក ត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។
៣. អភិបាលស្រុក ត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួន តាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ ។
៤. ត្រូវពង្រឹងកិច្ចការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
៥. ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួនជារៀងរាល់ខែ ។
៦. ក្នុងករណី មានបាតុភាពមិនប្រក្រតីណាមួយកើតឡើង នៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្ត នឹងមានវិធានការតាមនីតិវិធី នៃច្បាប់ និងលិខិតបទដ្ឋាន ដែលបានកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNFyG9e-NiAOiKPc7sSi_X_I5E8ZFqeMROEgaOsvlRwnN4ugGupAMNlOtdK0G5bPsZ4gTXStFNSgoiDkXyPdzN8L8cjhBYSal7ZD0qo8lugZelgsngSnq94hz1JcUkA29FvV-E7gGExkwXBkfCVkP1NQfuyRW6zy9QQQcozZ3ASMmhewUNviv4g89hjjaG/s960/photo_2025-03-27_16-11-15%20(2).jpg

បន្ថែមពីនេះ លោកអភិបាលខេត្តកំពង់ចាម ក៏បានណែនាំទៅកាន់រដ្ឋបាលខេត្ត ដើម្បីបើកកិច្ចប្រជុំក្នុងការពង្រឹងតួនាទី និងភារកិច្ចរបស់មន្រ្តីក្រោមឳវាទជាប្រចាំ ជៀសវាងការប្រព្រឹត្តិខុសប្រក្រតីខុសពីលិខិតបទដ្ឋានដែលបានកំណត់។ ដោយឡែក ខាងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ផងដែរថា៖ ការធ្វើ និងកែតម្រូវសំបុត្រកំណើត គឺមិនតម្រូវអោយបង់កម្រៃសេវានោះទេ៕

បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា ហ៊ុន សាន បានទទួលមរណភាពកាលពីយប់មិញ

0

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបាត់បង់នូវបងប្រុសជាទីស្រលាញ់ គឺ អ្នកឧកញ៉ា ហ៊ុន សាន ដែលបានទទួលមរណភាព កាលពីសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២និង២៧នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7rQBhn3TEX6kZCHqRHdOQdP41-NHtZflRGVuxozc09bh5IC1u-2nL6GMuIcB4emFr5rvyjenziN1Cl3t1hVdc7slqfTxE7792r8TjLzQkEmXLXfqBQn1Q75_PeAGAWj_z4jkQqV5VcOba73U7g9KVlynBDnGTmA_JPVF2ieTSv1Zkz_kk0Wceaz7gIDPJ/s1280/photo_2025-03-28_09-36-05.jpg
សូមជម្រាបថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើមថា ហ៊ុន ឡុងសាន កើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤៨ ក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នោ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារអ្នកកសិករ ដែលមានលោកឪពុកឈ្មោះ ហ៊ុន នាង និងអ្នកម្ដាយឈ្មោះ ឌី ប៉ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAfnkToekWYY7AfE4LxqZ-0ikPP5sCn8p56EpajgyroG-L7GDS35LCtuzI5j8qcliaup1CAKcZ3oWzzJTM7sNKDnNoGVqNHp1J3Ceenmtp4kZuIM9Rqen_7Dm5mXPKKp7r5oLGs0ma-wxKSDkaAqiVoyFEbY34jU-TJv-Hry8s3792jBxnUiwyvhKd7Vl/s1280/photo_2025-03-28_09-36-06%20(2).jpg

ក្នុងនាមជាកូនច្បង ក្នុងចំណោមបងប្អូន ៦នាក់ ឯកឧត្តម បានតស៊ូលះបង់សម្រាប់សម្ដេចតេជោ ហ៊ុន សែន និងបងប្អូនសម្ដេចដទៃទៀត អោយបានសិក្សារៀនសូត្រ មានចំណេះដឹងខ្ពង់ខ្ពស់។ ដោយឡែក កាលពីសម័យសង្រ្គាម ឯកឧត្តមក៏បានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកស្វែងរកសន្តិភាពជូនចំពោះប្រទេសជាតិ។ ដោយបញ្ញាស្មារតី និងមនសិកាស្នេហាជាតិ លោកត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយសជាច្រើន តែងតាំងក្នុងមុខតំណែងធំៗជាបន្តបន្ទាប់ និងទទួលបានគោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន កាលពីឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JS_keF7nvR13WufZMvQCq1YMeQfzyk36C43117rQUcBbVR_qXbm3SLXTQ8QhBE0WJdhjFRt5SqrciaiedDJF3MzwMBoZC6GoNzOIo14pWBZ79g7IlLyR19l10WumXJvlRGGc9TKvCmTC6UMkNqgWb5ydQ0hn1f6qHyMWUZxoUux_GkNLzI8urVQgEUKO/s1188/photo_2025-03-28_09-36-06.jpg
ទន្ទឹមនឹងការបាត់បង់នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេសំណេរដ៏ក្ដុកក្ដួលមួយ ដែលបង្ហាញពីពលិកម្មរបស់ឯកឧត្តម ហ៊ុន សាន ថា៖ <<បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។>>https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9MATx4pA_lcUDA-QtxYw5d-kU9rrJZ0KEYei6eEPDNtoFlEJTPAsMrI6V1dKkav0Z-8XhP3lv6-vJVnFwgWVAGLrE5nCU_nZxmmBXd9k0xj98-2XERyM-ZhrLyOnKolEfoMpAJzMCikbQUZN0xgNof3HKabOTefb5rPSw-LkPUKy_R7Lk9h_QL2qJy9Qt/s1280/photo_2025-03-28_09-36-09.jpg

ជាមួយសមានទានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅឋានសុគតិភពជានិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

មកដឹងពីប្រវត្តិ និងជំនឿក្នុងការចងគោមផ្កាយនៅតាមផ្ទះ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

0

ជាទូទៅអោយតែចូលដល់រដូវពិធីបុណ្យចូលឆ្នាំខ្មែរ យើងតែងឃើញគេដាក់តាំងលម្អរ រឺចងគោមផ្កាយនៅតាមផ្លូវសាធារណៈ, ខាងមុខហាង, តាមស្ថាប័ននានា និងតាមលំនៅដ្ឋានរបស់បងប្អូនប្រជាពលខ្មែរហើយ ប៉ុន្តែតើធ្លាប់ដឹងដែរ រឺទេថា តាមពិតអត្ថន័យនៃការចងព្យួរគោមនេះ មិនមែនសម្រាប់តែការតុបតែងអោយស្អាតតែប៉ុណ្ណោះទេ តែវាក៏មានរឿងរ៉ាវ និងប្រវត្តិរបស់វា ដែលចាស់ៗខ្មែរមានជំនឿតាំងពីយូរណាស់មកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6emklISj23Nim29W5ipijmSr78oX36aNqb3Of1etJFReAW5YJFUDGk48j1Swe5JTXJ5e9TMe3Ffp46OeQy95VYkyLWT8qNetlsjp0El87NBvlhhgLyuKw6yeQBRMP2KStgf_27wrhUiAMkAsoq0Xc8_FaonOsG8vqoGdM-wtyoLrG94-Pvi4YSM52PDmJ/s2048/image_2025-03-28_11-22-42.png
យោងតាមការរៀបរាប់របស់ អ្នកស្រីកែវ ច័ន្ទបូរណ៍ ជាអ្នកនិពន្ធខ្មែរដ៏ល្បីមួយរូប បានលើកឡើងអំពីទំនៀមទម្លាប់នៃការចង់ព្យូរគោមផ្កាយរបស់ប្រជាជនខ្មែរថា មិនមែនទើបតែមានក្នុងពេលថ្មីៗមកនេះទេ ជំនឿគោមផ្កាយនេះ មាននៅក្នុងការនិយាយតៗគ្នារបស់មនុស្សជំនាន់ដើម ហើយក៏មានការធ្វើវាឡើងយូរមហើយដែរ។ ដូច្នេះថ្ងៃនេះយើងមកដឹងពីប្រវត្តិត្រួសៗ និងជំនឿមួយចំនួនទាក់ទងនឹងគោមផ្កាយនេះដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl7X7vfApKOVxxSmDibdOahmXWaRhgAmRR__Rdzva3O-iwAqFUlTrVVlTJjsdEP8cOMDhJ_CPBUdqM5kHkc6MUZ-qHQPgFVWBR6SUh2kHBgo1A5fh9YldkpDzuCi75P3OeN0zEo77x25uH956m5mNMUM1ecTz9wiqjD9gMOkbh9Z-t9x3UKTRlJXSi4QMb/s960/image_2025-03-28_11-22-44.png
១- ថ្ងៃប្រារព្ធចូលឆ្នាំខ្មែរ ស្តិតនៅរដូវក្តៅហើយស្ងួតបំផុត ពិបាកដើរលេងពេលថ្ងៃ ជាពិសេសពេលថ្ងៃត្រង់និងរសៀល ទើបគេបង្កើតប្រពៃណីព្យួរគោម បំភ្លឺសម្រាប់ធ្វើបុណ្យពេលយប់ អោយមនុស្សបានមើលផ្លូវ នឹងបានដើរលេងសប្បាយ ជុំគ្នា ត្រជាក់ត្រជុំរមនា ទាល់ៗភ្លឺ ដោយមិនមានអសន្តិសុខ។ (នៅសម័យសង្គមខ្មែរ មានអសន្តិសុខ ចាប់តាំងពីឆ្នាំ១៩៧០មក គេបានបិទចរាចរពេលយប់ ទើបយើងពុំសូវបានឃើញ គេមានតាំងភ្លើង ដូចជំនាន់មានសន្តិភាព ហើយក៏បវេណី នៃការចងគោម ដើម្បីប្រារព្ធបុណ្យ នៅពេលយប់ ក៍បានបាត់រូបបន្តិចម្តងៗ ពីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivz7mEZxayHUdPLz5eHMVsAYmYr3RndhlP_ys9lESQyUxvoqGCGnpndTpbYoQxO667dCNodPcL4WetHrKppNiQd759AOl52eKfM6yyZ36M0ClM_EN0_d_Zqyb8TR2DS4PBrtdQw2NQUTqGFkepskqj3KcafG0CtbAMletSn4tCyAP6LXLJ8kd8emmsDJAF/s990/image_2025-03-28_11-23-15.png

២- ដើម្បីលំអលំនៅឋាន អោយមានសោភ៌ណភាពចិញ្ចាចចញ្ចែង ប្រកបដោយមង្គល គួរជាទីរមនាដួងចិត្ត ប៉ុន្តែ យើងបានឃើញ ការប្រារព្វប្រពៃណីចងគោមនេះ នៅមានសល់ នៅក្នុងសង្គមខ្មែរ ដែលរស់នៅ ប្រទេសថៃ និង ប្រទេសលាវ រហូតដល់ប្រទេសថៃ និង ប្រទេសលាវ ទាំងមូល បានស្វាគមន៍ទទួលយក មោទនភាពនេះ ពេញផ្ទៃប្រទេស ដោយមិនប្រកែកតវ៉ា ថែមទាំងជម្រុញអោយជនជាតិរបស់គេ បង្កើតរចនាបថថែមថ្មីៗ ដើម្បីជាការប្រារព្ធសប្បាយទាំងអស់គ្នាថែមទៀតផង)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpVUZry1Y0vlNkfGjcoUf5A2rdDJ9Ix8DhjjYM5fRXf5CZfR7V0-a3tCkH81s2V3x2t6U5RVIVZjbXXkwkMZI6byhv-Kyp7gF354RRyvpTFMAYJsvWFL_2_bMOTWqZ7qvn5axZviUapTnXDuVeLRLJk2RBCeJa6ZQAr4lo9qSrVTXDGy9zHz73JMI57HIP/s1280/image_2025-03-28_11-23-16.png

៣- ដើម្បីជាសក្ខីភាពពរជ័យទេវតាប្រស់ព្រំ ពីលើមេឃ មកលើជីវិតមនុស្សលើដី អោយប្រជាពលរដ្ឋគ្រប់គ្នា បានទទួលនូវរាសីជោគជតា ល្អពណ្ណរាយរុងរឿង ក្នុងឱកាសពេលបុណ្យនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_ufHsadzbRBJx17xJ3QkKbz4nkIYXxZDGm5Phj8oAZPk9TrP9Zc51mOduzLbe5xnIvZYy2qXWaF0RiYesZiZyWrrcmzOCyjrdGftFPKZv8pzfUwZG8YmmhpG6NKAj2D7b3NdYlUPvt_MAE6T48QtIbTgQgF_gBTjR82MP9kYzw6MtgjtsUfulVbQBQtO/s1280/photo_2025-03-27_11-49-35%20(2).jpg

៤- ដើម្បីជាពន្លឺប្រកាស ដាស់ហៅព្រលឹងដូនតា អោយមកចូលរួមប្រារព្ធបុណ្យចូលឆ្នាំជាមួយកូនចៅ ជួបជុំគ្នា ហើយអោយមកប្រស់ព្រំកូនចៅ អោយបានរស់នៅត្រជាក់ត្រជុំ ចាកផុត ពីភាពរាំងស្ងួត ក្រីក្រ ខ្វះខាត យល់តែភាពសំបូរសប្បាយ ត្រកុំត្រកាលជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYoi4tN9RuL2bEYgk6JIDBOs7bIT3XYSbZTbLND_imETM122FkqpvDRuUIazbviYzx2ehOBSOfjHYKP8d6kw5hWLjHuYOhmg_XRMbEwnq0oxSWCIwt54RNO_NRxajd_3wfgL-r5QYcJ9q4wcIWBMi7pwizlBjCBhHS8WEzJZl0McNdzijQRAKUhV-WECmh/s1280/photo_2025-03-27_11-49-35.jpg

សរុបមកតាមន័យនេះ គេចង់សំដៅថា កាលដើមឡើយប្រទេសយើងនៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នោះឡើយ ដូចនេះនៅពេលយប់ឡើងក្នុងរដូវបុណ្យទាននឹងងងឹតសូន្យឈឹង ដោយបារម្ភពីបញ្ហាអសន្តិសុខ អញ្ចឹងហើយទើបចាស់ៗចងព្យួរគោមទាំងនេះឡើងដើម្បីបំភ្លឺតាមផ្លូវ និងមុខគេហដ្ឋាន។ ដោយឡែក ក៏មានមួយផ្នែកទៀតគឺពាក់ព័ន្ធនឹងការទទួលយកពរជ័យ ពីទេវតាឆ្នាំថ្មីផងដែរ៕

ដល់កហើយ! ម្ចាស់រថយន្តTesla នាំគ្នាំផ្លាស់ប្ដូរLogo Teslaចេញ ព្រោះខ្លាចក្រុមអ្នកតវ៉ាមកកម្ទេចឡានខ្លួន

0

ជារឿងដ៏ហួសចិត្ត និងអស់សំណើចម្យ៉ាងដែលម្ចាស់រថយន្តTeslaមួយចំនួន បានក្លែងបន្លំឡានរបស់ពួកគេទៅជាឡានរបស់ក្រុមហ៊ុនផ្សេង ដោយពួកគេបានប្ដូរស្លាក Logo របស់ក្រុមTesla ចោល និងដាក់ជំនួសដោយLogo របស់ក្រុមហ៊ុនផ្សេង ដើម្បីបញ្ជៀសឡានរបស់ពួកគេពីការបំផ្លាញរបស់ក្រុមមនុស្សដែលស្អ..ប់លោក Elon Musk។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTt1lXnfFiSEvXV220SHs-RmLECaKNfI0o9jnB14H9qkS0XidcgSrHfKhGySziIH7QaT18vgzt4tMNmKNJFqtOd0mhESXMhGM9V8R7prCGfObs1CUt4QKMgMJKi4lWIMMSGhns17xG1P239-k48B3JU95hpysoXnKx7z4aaBNscySPQFh_rUZ5Y2n0kGXC/s1280/photo_2025-03-27_14-55-04.jpg

មនុស្សម្នារជាច្រើន ជាពិសេសម្ចាស់ឡាន Tesla បានកម្ទេ..ចឡានរបស់ពួកគេចោល ដោយសារតែពួកគេខឹ..ងស.ម្បារនឹងលោក Elon Muskជាខ្លាំង។ ចលនាតវ៉ា បានចាប់ពីថ្ងែទី០៧ ខែមីនា ឆ្នាំ២០២៥ រហូតមក ដោយពួកគេទាមទារអោយលោកElon Mus ឈប់ពាក់ព័ន្ធនឹងរឿងនយោបាយតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7M-cytTye5nIJ5d0pXc9VEv0Viadeh6snl7er0Imkkuo6s5YjGYoz2sc-ot3AOngVxHklqxdrV4pOhtZUYzZ_uFU3Ty-ZFDgSI1XCuO7fD6BT3SJhgopK9LTKfoPLyty5hYN_2ffmmO8u_C4p5FF0cArHfk_JJzmYmqnh22ganXUByzTi9ZW2n376m23e/s1400/image_2025-03-28_10-42-54.png

គួរជម្រាបផងដែរថា ការតវ៉ា និងការបំផ្លិ..ចបំ..ផ្លាញ បានរីករាលដាលពាសពេញសហរដ្ឋអាមេរិកចាប់តាំងពីលោក Elon Musk ចូលបម្រើការងានៅក្រសួងរបស់អាមេរិក និងធ្វើការជាមួយលោកប្រធានាធិបតី លោក Donald Trump។ ក្នុងនោះពាក្យស្លោក “កុំទិញ Tesla” ត្រូវបានគេប្រើស្រែកហ៊ោកញ្ជ្រៀវនៅតាមទីកន្លែងសាធារណៈនានា ដូចជាទីក្រុងBerlin និង Wales ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMW5NZy8xnsW02DvCRX7DSPVi3LV92hc9NJ3wouVAPVtkA8NSJvBKNRA8UOjL1RsykqHTPt8BsYx8wDXF_xjjzGGEKKKA0ilkghNArjmiMy9zmsBvPGhHc_GTq6EFWs1fRHWo7OpQpCs-wMAATWttCAcCQKganHfCGXcHbGnIZiM4AwYqO9Cgw6p9xxuxT/s1170/image_2025-03-28_10-42-54%20(2).png
ដោយឡែក មានម្ចាស់រថយន្តTesla ជាច្រើនផ្សេងទៀត មិនបានចូលរួមក្នុងសកម្មភាពខាងលើនោះទេ ប៉ុន្តែពួកគេក៏មិនពេញចិត្តនឹងសកម្មភាពរបស់លោក Elon Musk ដូចគ្នា ដូច្នេះពួកគេ បានជ្រើសរើសវិធីក្នុងការប្ដូស្លាកសញ្ញា Logo Teslaចេញដោយដាក់ជា Logo រឺអក្សរតំណាងរថយន្តម៉ាកផ្សេងទៅវិញ។ ការធ្វើបែបនេះទី១ គឺក្នុងគោលបំណងបញ្ជៀសឡានរបស់ពួកគេពីការវាយប្រហារ ទី២ គឺដោយសារពួកគេស្អប់Elon Musk ទើបធ្វើបែបនេះដើម្បីបញ្ជាក់ថា ពួកគេមិនចង់ជាប់ពាក់ព័ន្ធនឹងTesla រឺ Elon Muskទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUsyoj4eLHXsxsmWTw12RktAsBtkmIAQHjQMg5Si9m-KCjxua4smVkuK6tEqE0XeTOc5jSUzc-uTM3-ziu9-qlykWthyphenhyphengWcmAxGuMLPJSRlGiT8RLWa0xtGFqn3Dlt0M-ZtHBth5Nxsss2XPEqir0RgmM2TvnH1B08hecPnfH8ia1y8-h8ZetWJ6QzEXa4/s640/photo_2025-03-27_14-55-05%20(2).jpg

ម្ចាស់រថយន្តTesla មួយចំនួនបានប្ដូររថយន្តរបស់ពួកគេទៅជា Audi Toyotaរឺ Mazdaជាដើម ប៉ុន្តែវាក្លាយជារឿងដែលគួរអោយអស់សំណើច ព្រោះរថយន្តរបស់Tesla វាមានរូបរាងខុសឆ្ងាយពីម៉ាករថយន្ត ដែលម្ចាស់ពួកវាបានព្យាយាមបន្លំនោះ ហើយអ្នកខ្លះថែមបិតStickerជាអក្សរថា “ខ្ញុំបានទិញឡាននេះ មុនពេលដែលខ្ញុំដឹងថាElon Muskឆ្កួ..ត” ដើម្បីជាការបញ្ជាក់ថា ពួកគេមិនបានគាំទ្រTeslaបន្តទៀតទេ ប៉ុន្តែពួកគេគ្មានជម្រើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvnoS2zqOvbfvE9A0NUCsRBOPV9060so6Swr_I4t-yI3yaJmW6taEKdsgq0OTL86ICPmNXQJZRokO1vXYRFed3SCAtqoNSFkiSFixasd_WfZYJh-NOiHfFn799wyde-YfX2ABgJhKz9MEqyosAVlkR6At9BJXqAZVs3h3dQk7bjx4PVosDBMmEqnAVZ75/s640/photo_2025-03-27_14-55-05.jpg
យោងតាមការចុះផ្សាយរបស់ Yahoo News នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ មហាសេដ្ឋី Elon Musk មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះកម្រិតនៃការស្អ..ប់របស់ប្រជាជនមកលើក្រុមហ៊ុន Tesla និងការបំផ្លិ..ចបំ..ផ្លាញដែលបានកើតឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCBpjYP-4yr1EsU22Z5IMJzVOyz3ithAqewVnG3Ev0CKZStS6XnKQNeV4JZBqi2e5CEQ11wkmZvQLnpUFlCiAjz75ObKATolcDtJ6EK5kURzLEASX32-6ijwo1BZag2oJeSlllKJAyD7Yv1DeDxEMETWSFrkqzB5uzYeBM9i6nviar1f0TRT3QaLjljbsb/s645/photo_2025-03-27_14-55-06.jpg

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Elon Musk បានលើកឡើងយ៉ាងដូច្នេះថា៖ «វាពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំដែលបានឃើញកម្រិតនៃការស្អ..ប់ និងអំពើហឹ..ង្សាពីអ្នកប្រកាន់នយោបាយឆ្វេងនិយមជ្រុល។ ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនសន្តិភាព យើងមិនដែលធ្វើអ្វីដែលបង្កគ្រោះ..ថ្នា.ក់នោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh58gj-9r2eWrAETICB2V-qlQaENKPRpOO66O3tsZsm3nH59MQXl1ppT8rHffV0bayYhLzQPMWega5gIAP8LQO1L0b2O6DgfvXsYG2XVoddmfxvDPj9KVmr5njy9rNXLUKkG0e-Y2fShDNgy5WEY9XYaSu6zi0KPmb1nhl6QVjVnpPRk7p8OwoJRFLvA45j/s1280/photo_2025-03-27_14-55-07.jpg

គួរជម្រាបថា ចលនាតវ៉ា “Tesla Takedown” បានកើតឡើងដំបូងនៅលើបណ្តាញ Bluesky ដែលជាគូប្រកួតប្រជែងនៃវេទិកា X របស់ Elon Musk ដោយបានអំពាវនាវឲ្យម្ចាស់រថយន្ត Tesla លក់រថយន្ត និងភាគហ៊ុនរបស់ពួកគេ ក្នុងយុទ្ធនាការណ៍ “បញ្ឈប់ Musk ឥឡូវនេះ”។ គេហទំព័រនេះ បានរាយបញ្ជីបាតុកម្មសាធារណៈរាប់សិបនៅឯបន្ទប់តាំងបង្ហាញ Tesla ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

ឆ្មាអាមេរិកជាប់តំណែងក្នុង Guinness World Records ជាឆ្មាមានកន្ទុយវែងជាងគេលើពិភពលោក

0

សហរដ្ឋអាមេរិក ៖ ឆ្មាពូ.ជ Maine Coon របស់អាមេរិកបានជាប់តំណែងក្នុង Guinness World Records គឺជាឆ្មាមានកន្ទុយវែងជាងគេលើពិភពលោក ដែលកន្ទុយរបស់វាមានប្រវែងរហូតដល់៤៧សង់ទីម៉ែត្រ ។ ឆ្មា១ក្បាលនេះឈ្មោះ «Mr. Pugsley Addams» ដែលឈ្មោះនេះ គឺម្ចាស់របស់វាដាក់តាមឈ្មោះតុក្កតាក្នុងភាពយន្តរឿង «The Addams Family» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqj6KZlu6NelcRlEqSclzRVxUUT1Pe6JxG-mDTdQQNBxj41V4ySBYlNZ7tZvaz_Bt6EwyRF73nPnRh1X6xNjiTxqjUNTgyCLdtyk6wgZMVGt5u92An_1-a9MY6JDkn3BMtaoG3VN7VGJdM84ihA0ZZSxytKAprM4-eCBcBJHLe9-78DCjz9Myo4GcYoLAt/s660/image_2025-03-28_09-58-32.png
ឆ្មាឈ្មោះ Pugsley គឺជាឆ្មាពូជ Maine Coon មានរោមពណ៌ប្រាក់ ។ អ្នកស្រី អាមិនដា ខាមេរ៉ន ជាម្ចាស់ឆ្មា និយាយថា កន្ទុយរបស់វាវែងតាំងពីកើតមកម៉្លេះ ។ អ្នកស្រីបានយកឆ្មានេះមកពីរដ្ឋមីនិសូដា ហើយនៅឆ្នាំ២០២៥ វាមានអាយុ២ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGOEdrcIR1kjRtC0fJx5r7JaAKXLfxTBCOsxpG_pDEEubmtTZ8gtsHddYb8-qGa0VUnNhyphenhyphenfsWhJTz2ZII-LAirNLIyq9l8ZBCxYZeP35L6RxDcAB2qPfsyAztaIyKIGG9_TFS66wAYRjHuIKsSyW2PoMF1Q3QPze9KmIaUetOMOvbAoWq3WVtHJ_XqnwFk/s1200/image_2025-03-28_09-58-31.png
អ្នកស្រី ខាមេរ៉ន នៅចាំបានថា មនុស្សម្នាបានជជែកពីកន្ទុយវែងរបស់ឆ្មា តាំងពីអ្នកស្រីយកវាទៅពេទ្យសត្វជាលើកដំបូង ប៉ុន្តែអ្នកស្រីពុំបានគិតអ្វីច្រើនទេ ។ រយៈពេល៦ខែក្រោយមក អ្នកស្រីក៏បានយកឆ្មាទៅពេទ្យសត្វម្តងទៀត ហើយកន្ទុយវែងរបស់វាកាន់តែល្បីល្បាញខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHm56Zvucp54tC85MM3ZKrpJSnadBxHQWoJ23RuokNr5lGoD6oqkGAitu9DsY5eNUhuWD7x9ZOIE0UYgcDpo-oSAyKwk1VgCU2l1N-BHd6bIrXAOT2qNgiVYzXDQ8VqVggifW1kqMbJnXySUgZQ_S4n4dlpFek91XViOCEMh-mMJchrkIpCPTRtjc6nZfX/s600/image_2025-03-28_09-58-32%20(2).png

អ្នកស្រី ខាមេរ៉ន ក៏បានជជែករឿងកន្ទុយវែងរបស់ឆ្មា ជាមួយកូនប្រុស និងកូនស្រី ។ បន្ទាប់មក កូនៗរបស់អ្នកស្រី បានរកមើលទិន្នន័យពាក់ព័ន្ធនឹងឆ្មាកន្ទុយវែងជាប់តំណែងក្នុង Guinness World Records ហើយកូនៗរកឃើញថា ឆ្មា Pugsley នឹងទទួលបានជ័យជម្នះក្លាយជាឆ្មាកន្ទុយវែងជាងគេលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHaxPLyEwNCxaKYnhSOKjiJrhWJvyZozkQM3vbXAc90tGH9Mqnf60o4slCbntN88A_hZ0ygSzd_nqfYsh1WbOMCmiw9S4VxUi9iu7Jb9x3cAmEpqW5CrLLrYMrrUZh_l6tKL6as7UkXbDZG1hfWmv20XKtRNipQ5C67TeDeyqmDDyH6pzeCT8fUey1fz5n/s396/image_2025-03-28_09-58-32%20(3).png

Pugsley គឺជាសត្វឆ្មាមានចរិតចង់ដឹង ចង់ឃើញ ចូលចិត្តប្រឈមមុខនឹងគ្រោះថ្នាក់ ហើយតែងតែបង្កើតបញ្ហាផងដែរ ។ អ្នកស្រី ខាមេរ៉ន ប្រាប់ថា វាជាឆ្មាឆ្លាតខ្លាំងណាស់ ហើយចិត្តល្អ និងស្រឡាញ់ម្ចាស់ ។ Pugsley រស់នៅជាមួយបងប្អូនរបស់វា ៣ក្បាលទៀត វាមិនត្រូវការអ្វីច្រើនទេ ក្រៅពីការឱបពីម្ចាស់ ។ វាជាសត្វរ៉ូមេនទិក និងចូលចិត្តបង្ហាញក្តីស្រឡាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZEmW6k_DOx4QnDEkhDeqgvH0QyCSyl6Fvi5G7ewGvvst158phrvLZ53c9jrOs9GpcLkDC-0BFkRzoQ5fjEkmBr8cly_OAkxkUFLSj1yTAQmctKm9_YIOjLDew9BvW04FRNfC5JBlQJlfG3NwNr_ayjhAimbsJ9u76WogSXQtGpSO45R3xpVO18A6-Jm67/s1200/image_2025-03-28_09-58-32%20(4).png

ក្រុមគ្រួសារអ្នកស្រី ខាមេរ៉ន ប្រាប់ថា ក្រៅពីឆ្មា Pugsley មានកន្ទុយវែងគួរឱ្យស្រឡាញ់ហើយ វាមានទម្លាប់ស្ងប់ស្ងាត់ និងគួរឱ្យស្រឡាញ់ណាស់ ។ ម្ចាស់របស់ Pugsley គិតថា វានឹងអាចជាប់តំណែងផ្សេងទៀត ក្រៅពីតំណែងជាឆ្មាកន្ទុយវែងក្នុង Guinness World Records ហើយម្ចាស់ឆ្មា នឹងរង់ចាំសង្កេតមើលការប្រែប្រួលកន្ទុយរបស់វាទៅមុខទៀត ៕

ចិន ចិន ទម្លាយមូលហេតុមិនទាន់មានការសម្តែងថ្មី ខណៈអាជីពសិល្បៈនាងមិនបោះបង់ឡើយ

0

តារាសម្តែង ចិន ចិន បានបាត់មុខពីវិស័យភាពយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយខណៈអ្នកគាំទ្រតែងតែជីកសួរអំពីការវិលត្រឡប់របស់នាង។ ជាមួយនឹងការទន្ទឹមរង់ចាំពីទស្សនិកជន ចិន ចិន បានទម្លាយថានាងនឹងមិនឈប់ពីវិស័យសម្តែងនោះទេគ្រាន់តែពេលនេះនាងរង់ចាំស្គ្រីបដែលល្អ ខណៈការឃ្លាតឆ្ងាយរបស់នាងពីវិស័យសិល្បៈគឺនាងបានសាកល្បងជាមួយអ្វីដែលថ្មីៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ1wh8iHhPi1yyFQjJb9yHnaPPqJrwB3r15jQpCcYSIpy__T8ScLdfFEmIAzKZNS9sqX2WS6EqPdvncblx_bf3q2CeA1a6gIKFijsalz-Ca8__Bxjq4doGdHoFgBysFlpKVwADLCnqEw-wNG8pMhDqsDuPoV3aDUURsRdrhPbmtw1lBHKCeriTp2vU_-fL/s2048/image_2025-03-27_09-28-19.png
ចិន ចិន គឺជាតារាសម្តែងដ៏ស្រស់ស្អាតតាមរយៈរឿងជាច្រើនជាពិសេសនៅក្នុងផលិតកម្មសាស្រ្តា ហ្វៀម ដោយឆក់បានតំណែងជាតួឯកស្រី។ កំពុងសាងភាពជោគជ័យលើអាជីពសិល្បៈនិងមានឈ្មោះបោះសំឡេង តារាស្រីរូបនេះក៏សម្រេចចិត្តបានសាងជីវិតគ្រួសារជាមួយអ្នកនិពន្ធ និងអ្នកដឹកនាំរឿងលោក ចាប សោមច័ន្ទរិទ្ធ ដែលអ្នកទាំងពីរបានរៀបការកាលពីខែឧសភា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyo8lNZc_H9vR2vb39Azz1bw2J_3cbHQBs7aLs1l1CpXPmZIsfmeigB649crRjuO_-R0R5sfHq556CgG96sGlic4VAIdK7_R8OWH0FRqgBclUa4iR4R7Hj8cY7-ehw830FpV5NMeWvSI-qGKrU-gmOMk1fRYMvFAjy1I6zzXm52Bc-tT1BB0-fRLRK8qxo/s2048/470145755_1026210632597667_8295225992450739586_n.jpg

យ៉ាងណាមិញ ថ្មីៗនេះ ចិន ចិន បានបញ្ចេញវីដេអូខ្លីៗនៅលើបណ្តាញសង្គមបន្ទាប់ពីស្ងាត់ពីអាជីពសិល្បៈនិងវិស័យភាពយន្ត ខណៈនាងក៏បានទម្លាយពីមូលហេតុនៃការបាត់មុខនិងមិនទាន់មានការសម្តែងថ្មី។ ចិន ចិន បាននិយាយថា ការពិតទៅក្តីស្រម៉ៃរបស់នាងគឺចង់ធ្វើជាតារាសម្តែង ហើយក៏បានពិតមែន ហើយបន្ទាប់ពីសម្តែងបានប៉ុន្មានឆ្នាំបានមើលឃើញខ្លួនឯងថាក្រៅពីការសម្តែងអ្វីក៏មិនចេះចូលសង្គមគេមិនចុះ ស្តាប់អ្វីដែលគេនិយាយមិនយល់ មើលខ្លួនឯងថាមិនសូវឆ្លាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUG7Vwg7WasINicsIh9LSOOWWZCjgTV8K-eHn4Gnu8stTO63A5d6rmHHCL60un-Ikxcji4gdgcen7aybVpZrNoZL-HIKN8vnThaqSiQ7Aef52xnaxy8Msl8G0ndKYOlVzAw7rDIuQGIg4zYvX1bF85jPzZDwzgBZCnl9tQ4lQsWBiXMFffsq_-EXJA4LLZ/s2048/image_2025-03-27_09-28-11.png

តារាស្រីរូបនេះបានបន្ថែមទៀតថា ក្រោយមកនាងក៏សម្រេចចិត្តចេញទៅសាកល្បងអ្វីដែលថ្មីៗហើយបានចូលធ្វើការនៅ Office ហើយក៏បានចូលក្រុមបាល់ទាត់នារីទៀត ហើយបទពិសោធន៍គឺថ្មីសម្រាប់នាងហើយក៏រៀនសូត្របានច្រើន។ ចិន ចិន បន្តទៀតថា ក្រោយមកនាងដឹងថាអនាគតការងារមិនចេញឆ្ងាយពីAI និងឌីជីថល ទើបនាងសម្រេចថតវីដេអូខ្លួនឯងចែករំលែកពីគំនិតរបស់ខ្លួន និងរៀនសូត្រអ្វីដែលថ្មីទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDDgybzYNAf4cofifk5tZzGur-htPxxV9Pf-XaP0U_5Zo8m2mHsh-RC6x-i_UP1D9KSWdUORKxn5_Of1wKFDINUN9o4fNnIc4F7yRKC8U5S2IQnf0pvyNvgA71o70C7JFIiUp_395IZS_hLNC3p6G03MI0odWavrjPUKlkLX7W2ttNPhmQOFQKQylZOdgh/s2048/image_2025-03-27_09-28-16.png
ចិន ចិន ចំពោះការសម្តែងវិញនាងមិនបោះបង់ចោលក្តីស្រមៃនោះទេនាងនឹងនៅតែសម្តែង គ្រាន់តែរាល់ថ្ងៃនេះនាងរង់ចាំស្គ្រីបណាដែលល្អ ចាំពេលណានាង Comeback ចំពេលជាមួយគម្រោងដែលល្អជូនទៅកាន់អ្នកដែលតែងតែគាំទ្រនាងកន្លងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWtZ-ZkEiCWP3IB_q0Lc6vhmGSDRZlP-CYIuouxLJyZTs3PR40Q_T6Av41Jzoxdzo2USpxb94q2URjcaT7II2Ppa2-pOTSRWrUbA-oEsaq-Yy1C3Isr4c2aiwiHWXppplViH9H7ygmsOOlHPlAWYIWsCAsZw7C6py5SlzzoqORHE3601-4_PPF1kIHehzU/s2048/image_2025-03-27_09-28-17.png

គួរបញ្ជាក់ថាតាមរយៈស្នាដៃការសម្តែងកន្លងមក ចិន ចិន ធ្លាប់ប៉ះដៃគូជាមួយតារាប្រុសល្បីៗជាច្រើនដូចជា យ៉ារ៉ូ , ជា លាងឈែ តារាចម្រៀង សេម, និង ម៉ឺនឯក សុភារិទ្ធ ជាដើម៕

តារាសម្តែង Ding Yuxi ទទួលបានការកោតសរសើរជាច្រើនមានភាពរហ័សរហួនជួយមិត្តរួមការងារភាពយន្ត

0

Ding Yuxi ត្រូវបានអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីលោកមានភាពរហ័សរហួនបានជួយសង្រ្គោះបុគ្គលិកម្នាក់ដែលធ្លាក់ចូលទឹកនៅក្នុងអំឡុងពេលនៃការថតនៃរឿងភាគ «Southern Anecdote» កាលពីពេលថ្មីៗកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8rV2DBMS1vVQL_qHByhmNt-czDrbLPokqKXJqHWBeRHF7YO7V_49z0zy1oxFC818RhF_XCsMC8Iiu6uKqmjeloYhTIOxlEZ1qGUEcGjFlAjrSx0-W0iBNwTroWmlv9kUAxaYVqDRG63Umpcsa912_roKL2feFx83JgRTihTEnqxCiz3jUUwP_tNH_5sQI/s1800/image_2025-03-27_11-18-14%20(3).png

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តារាសម្តែង Ding Yuxi ដែលដើរតួជាអធិការ Zhang Haixia ក្នុងរឿងភាគនេះប្រកបដោយភាពម៉ឺងម៉ាត់ឈរនៅកន្លែងតួនាទីរបស់ខ្លួនដោយមានជំនួយការរបស់លោកត្រូវបានគេឃើញកាន់ឆ័ត្រពីលើលោក ហាក់ដូចជាការពារតារាសម្តែងរូបនេះពីអ្នកគាំទ្រ និង paparazzi លួចថត Ding Yuxi ក្នុងការសម្តែងរឿងថ្មីនេះទាំងវីដេអូនិយាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw1o9ohXZxPQzOoQq8CYhybGrEB3BiGe2BnAdSYOuvc1khc6Rd_VwT4S4t8miN-o5_Jxjjn1rH74pTKabyxQNyF70NpVSYibOJVbAQmK6_vgu9Y4vLmjnyzapcHIgP0sUk_I_ZN9gfQ4eW764lYUd8zXsywR8Ae8qJUifxhFh8okTZQymjDDrEcLqK4_Vt/s1440/image_2025-03-27_11-18-15.png

ភ្លាមៗនោះ Ding Yuxi ស្រែកឡើងទាំងតក់ស្លុត ខណៈដែលលោកលើកដៃឡើង ហើយប្រញាប់រត់ទៅមុខយ៉ាងលឿន។ ដោយកាមេរ៉ាផ្ដោតលើតារាសម្តែងវ័យ២៩ឆ្នាំរូបនេះលោកត្រូវបានគេឃើញរត់ទៅគែមអាង ហើយឈោងទៅជួយអ្នកដែលធ្លាក់ចូលទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinNo794jeKTz4Qd8hDwFCyqYHnagnCTnm6tmsmLHyySUZdKAd3HRE9OSTXyB9sYmB_0NnXOhwWEa28vf4d2FDAZdGp5FZzJXwKvxUQ_kzPihNtufKwFOwR9f11at2NPXQy6dhwaOHqY05YpXuDnPuoNVG_X0jeKGPidgx8fHGGxsEGGRiORHaQLCLQZ-3m/s1799/image_2025-03-27_11-18-17.png

Ding Yuxi ត្រូវបានចូលរួមយ៉ាងឆាប់រហ័សដោយជំនួយការរបស់លោក និងសមាជិកក្រុមការងារភាពយន្តផ្សេងទៀត។ នៅពេលមួយ គេឃើញលោកកាន់ដៃអ្នករងគ្រោះយ៉ាងតឹង ខណៈអ្នកផ្សេងទៀតទាញអ្នកក្រោយចេញពីទឹក។ បន្ទាប់ពីរត់ទៅជួយក្រុមការងារថតរួម Ding Yuxi ក៏ដើរត្រឡប់ទៅទីតាំងដំបូងរបស់ខ្លួនវិញប្រកបដោយភាពស្ងៀមស្ងាត់។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមទាំង Weibo និង YouTube អ្នកនិយមលេងអ៊ីនធឺណិតបានសរសើរលោកចំពោះភាពរហ័សរហួនរបស់ដើម្បីជួយសង្រ្គោះបុគ្គលិកខណៈមានការលើកឡើងបន្ថែមដែរថាក្រុមការងារផលិតគួរតែបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពរបស់ពួកគេ។ អ្នកខ្លះបានសរសើរសេចក្តីល្អរបស់ Ding Yuxi ពីភាពស្រស់ស្អាតរបស់តារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdS650yryCFmnL1irKB1K_mdggrUxvJ2LWG0oP6Xq70o4dOlvlI_Cp6uHcP2wFgrJs3xbemq4SXRHO2dcBtnhsMKiTKWiCXRCsVX9MdcaLUUXTZnMdewQi5Zvl6b5dbzFJ8hoC2TqF7-I_9zKxOxuIdEpSTkQpWFmRnHnOnlRj0sdscfqxWPAThcaO6VP1/s1800/image_2025-03-27_11-18-22.png

កាលពីកន្លងមកនេះ Ding Yuxi បានធ្វើឱ្យមានប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិនបន្ទាប់ពីលោកបញ្ចេញសកម្មភាពសប្បុរសរត់ទៅជួយកាន់ដៃតារាស្រី Esther Yu ចុះពីលើឆាកក្នុងពេលឡើងទៅទទួលពានរង្វាន់ផងដែរ៕

គ្រួសារ Kim Sae Ron បង្ហាញព័ស្តុតាងគាំទ្រការអះអាងរបស់ខ្លួនលើទំនាក់ទំនងកូនស្រីជាមួយ Kim Soo Hyun

0

មេធាវី Bu Ji-seok នៃក្រុមហ៊ុនច្បាប់ Buyou តំណាងឱ្យក្រុមគ្រួសារតារាសម្តែង Kim Sae Ron បានចែករំលែកព័ស្ដុតាង ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅ ក្នុងទីក្រុងសេអ៊ូលនៅថ្ងៃទី២៧ នេះ។ លោកបានពន្យល់ថា ក្រុមគ្រួសារបានជ្រើសរើសបង្ហាញព័ស្តុតាងជាសាធារណៈ ដើម្បីបញ្ចប់ការរំពឹងទុកជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYjxv0biO1W5E1l8-puWhsq1c3sZluGZDoSGZ1A4YraXoQ-SXmo8B7wOeBX8cC34-GVsC1IMLfUPoimKmuRuZ-0J85Eyj39yDbcv_rbon1g8_u0R4XK5ypwV-V8YhPcrsGANPHweq3abtSroP-2drDfpG9bwv-NLnVFgCaStIxuaJIp7tIQyOFZoeEqmMC/s1608/image_2025-03-15_16-05-12.png
មេធាវីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ថ្មីៗនេះ ជីវិតឯកជនរបស់ Kim Sae Ron ត្រូវបានលាតត្រដាងស្ទើរតែរាល់ថ្ងៃ ដែលនាំឱ្យមានការរំពឹងទុក និងការរិះគន់ចំពោះគ្រួសារដែលបានស្លាប់បាត់បង់ជីវិត»។ នេះបានធ្វើឱ្យពួកគេមានការថប់បារម្ភយ៉ាងខ្លាំងទាំងផ្លូវចិត្ត និងផ្លូវកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrQ1MioJhtsq3FL7o2yumeFpy8R5ieAEK-7eCkepSc2Dv-EmV28aqV5TPAiLJryVGvv8QTBDC6cVuKkciP7ZXMaecjLCKSUWQJeUWRZsc-LV_TU5pD0HX0D9m3ODmtOU2ESEQyld3KO6J0N4hJ4QEZda8htu0iYFMAVvYc9UrQv8tcnjohp9BEA8cJz5M/s647/image_2025-03-27_13-40-07%20(2).png
លោកបានបញ្ជាក់បន្ថែមដែរថា ការបញ្ចេញព័ស្តុតាងនេះ ពួកគេចង់បញ្ចប់ភាពចម្រូងចម្រាស និងបញ្ឈប់ជម្លោះគ្មានន័យបន្ថែមទៀតជុំវិញការពិតបន្ទាប់ពីសន្និសីទកាសែតនេះ»។ លោកមេធាវី បានបង្ហាញសារ KakaoTalk ដែលត្រូវបានចោទប្រកាន់ថាបានឆាតនៅក្នុងខែមិថុនា ឆ្នាំ២០១៦ នៅពេលដែល Kim Sae-ron មានអាយុ ១៦ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2cG0I7iM0UitV2GGrNwTt1ZTTZVnw6MppBRcEZZnTgeygxZFAUEQKWUj9KOiTBOH28Cy7lYwz5jQENxkhCKcLwl69ooLlpb1_DhxZPBC2qEQTM7e9AAQODKiRPmBi-UKEaylqIygSu4nsIB69Ruxfj_ZYcbG2pKLshwDBBmi14DKNyl_c9_ZJqx0_brYR/s906/image_2025-03-27_13-40-07%20(3).png

នៅក្នុងការឆ្លើយឆ្លងមួយ Kim Sae-ron បានសរសេរថា «ខ្ញុំត្រឡប់មកថតវិញហើយ។ ខ្ញុំនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយត្រលប់មកវិញ”» ហើយ Kim Soo-hyun បានឆ្លើយតបថា «ត្រឡប់មកវិញ» អមដោយសញ្ញាអារម្មណ៍បេះដូង។ បន្ទាប់មក នាងក៏បានឆ្លើយថា «kiss» ដោយជំរុញ Kim Soo-hyun ឱ្យសួរថា «ធ្វើវាឱ្យពិតប្រាកដនៅពេលក្រោយ។ តើវាត្រូវបានហាមឃាត់ដែរទេ?» Kim Sae-ron បានឆ្លើយថា «ទេ វាមិនត្រូវបានហាមឃាត់ទេ។ ខ្ញុំនឹងធ្វើវា” ដែល Kim Soo-hyun បានឆ្លើយតបថា «Yay» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSCqgl7Ki-pvCk6PJxcj-qsuc8k7YA74ZUKEcspoIB0Dn0aEkmpzr9NZDap-eF3G4tuo43voxGKkSbdc_gcVOU4jgv4vHoLSL8HCK6Qo43uRx6tN8mP2IdJ_JsND387xXskbbiSH8Y3AIxZKYcGDkroFuE87FODNnbJW_BFcarYvawU_bsZOzV3hTuOXIJ/s868/image_2025-03-27_13-40-08%20(3).png

នៅក្នុងការសន្ទនាមួយផ្សេងទៀត Kim Soo-hyun បានសរសេរសារដូចជា «ពេលណាខ្ញុំអាចគេងពេលឱបអ្នក» និង «បន្ទាប់មកខ្ញុំគិតថាខ្ញុំពិតជាអាចគេងលក់ស្រួល»។ Kim Sae-ron បានឆ្លើយតបជាវិជ្ជមានដោយនិយាយថានាងនឹងអនុញ្ញាតអមដោយសញ្ញាអារម្មណ៍ឱបខាងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrj-dfgXDLDlpVUVGvP8rwEFOQ7U0v-9qcAppik3pY_FwiDLQitQrgvZ47kCPf09MSbtYrV1mWBuLH5TYbCsorttkZyGg5Th-6bgDKfjRB7Elt8K2Ov_1vZ4hDpLbw_0PdhJSDvkK2qSnjyjwcqbp7eQI2P2L0jc0L6hoSNASo5FSzSifiErDcQH9xHN1m/s1066/image_2025-03-15_16-05-12%20(2).png

គួរឱ្យដឹងថា Kim Soo Hyun និងអ្នកតំណាងរបស់ខ្លួនបានទទួលស្គាល់ទំនាក់ទំនងនេះ ប៉ុន្តែបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថាពួកគេបានចាប់ផ្តើមទំនាក់ទំនងស្នេហាខណៈពេលដែល Kim Sae-ron មិនទាន់គ្រប់អាយុសដោយភាគីខាងប្រុសរក្សាទំនាក់ទំនងបានចាប់ផ្ដើមតែក្រោយពី Kim Sae-ron ឈានដល់ពេញវ័យ៕