ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលមានទិសដៅធ្វើដំណើរទៅប្រទេសចិន បានសម្រេចចិត្តត្រឡប់មកចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសារភ្លើងឆាបឆេះម៉ាស៊ីន បន្ទាប់ពីយន្តហោះចាកចេញពីអាកាសយានដ្ឋានមិនយូរប៉ុន្មាន ។ យន្តហោះបានចុះចតដោយសុវត្ថិភាព និងគ្មានអ្នកដំណើរណាម្នាក់រងរបួសទេ ប៉ុន្តែអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីនឹងស៊ើបអង្កេតបន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7pdL2WntrMS3pfBgTcdXprsn75DPNLMDHWq5J_XrjYUfLEglMz21vdgXTvSChf5idMp5jKgEba2q9DHRqjXtt-wWWS-sI7rkneyBoFex76k0eYcmD_V9v77eIQ71WebakustjJLrqkHugIHThvaiNxgkJ5ROlxf241xQXpmDnL_k5PQP7edpspPuckmJ/s1024/image_2025-03-28_14-46-20%20(2).png

ភ្នាក់ងារពន្លត់ភ្លើងនៅខេត្ត Selangor ប្រទេសម៉ាឡេស៊ី និយាយថា យន្តហោះ Airbus A320 ជើងហោះហើរ AK128 មានទិសដៅធ្វើដំណើរទៅកាន់ទីក្រុងស៊ិនជិន ប្រទេសចិន បានត្រឡប់មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (Kuala Lumpur International Airport) ដោយសារផ្ទុះបំពង់ខ្យល់បណ្តាលឱ្យភ្លើងឆាបឆេះម៉ាស៊ីនយន្តហោះផ្នែកខាងស្តាំ ក្រោយពីយន្តហោះនេះចេញដំណើរមិនយូរប៉ុន្មាន កាលពីយប់ថ្ងៃទី២៦ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bAm0yvD2tVUkiWBUinb2MZPjqwCJkTcZYgxgoigB-TGjAlryCVA1tpkp7qsQmIqB4MBLmnnLcLlbMLw6GfhHvFoulRtLAp4vnmkxwIW4CdL0I_JKw5eT_vgJtEZLHyP1CWY6WlPLtbDWbaNAIo31Wfc80FJJ92vNlCxbFpJIEoDyd65xTyDjwWiCehwW/s1200/image_2025-03-28_14-46-20%20(3).png

យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយភ្នាក់ងារពន្លត់ភ្លើងបានពន្លត់ភ្លើងឱ្យរលត់ទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធបំពាក់ក្នុងយន្តហោះ ។ យន្តហោះនេះមានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុបចំនួន១៧១នាក់ គឺគ្មានអ្នកណាម្នាក់រងរបួសទេ ។ ភ្នាក់ងារពន្លត់ភ្លើងបានជួយជម្លៀសអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ចុះពីយន្តហោះ និងត្រួតពិនិត្យយន្តហោះបន្ថែមដើម្បីឱ្យប្រាកដចិត្តថា គ្មានភ្លើងឆាបឆេះម៉ាស៊ីនម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhjqkSeXtirham-vN_ojEHF-WMiofwzajXVX3EovLJfAFAsEAe9QCYKnkVpcORoOqs0tPBBCh8EdtrQQKe35CgDysFIgde2LXq3ybT_ZU6kYLdN5aIBiIzBBIx3HMK7PcP8u4_0XeqxnNrJ89B5eNkm5oxr5KykB4KFJIyetK4fOaYx19DaTD6eyWwXVtE/s1200/image_2025-03-28_14-46-20.png
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី គឺអាជ្ញាធរអាកាសចរណ៍ស៊ីវិល (The Civil Aviation Authority) របស់ម៉ាឡេស៊ី នឹងស៊ើបអង្កេតហេតុការណ៍ដែលកើតឡើង ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Air Asia សន្និដ្ឋានថា អាចមកពីបំពង់ខ្យល់ខូច ទើបបណ្តាលឱ្យភាយកំដៅចេញក្រៅប៉ះម៉ាស៊ីនយន្តហោះ ។ យន្តហោះនឹងដឹកអ្នកដំណើរឡើងវិញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dc-zBRJdeGgqT8rH5QXPBqlC1umn7MD1fAP3S3QaiRHgFH7zHLX3mtHPZ175FxBvaefgczzUPkuvVeXW-sizBS8a2pFBPGHvlguExYtdRYd-5JEhSzUZ0OVH_jRZz0lRI8bFGjJ5-Hsm6H48LfV_AYMhIlQ9xtMOckz5S9kkKd5p2sTAt8mvfxiZaX5Y/s1600/image_2025-03-28_14-46-21.png

មនុស្សនៅលើយន្តហោះ ចំនួន១៧១នាក់ ត្រូវបានបញ្ជូនទៅជិះយន្តហោះ១គ្រឿងទៀត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិស៊ិនជិន ប៉ៅអាន់ (Shenzhen Bao’an International Airport) នៅថ្ងៃទី២៧ ខែមីនា ៕