Home Blog Page 574

Zhang Linghe ក្នុងតួនាទីជាគ្រូពេទ្យបុរាណចិនធ្វើឱ្យទាក់ទាញបេះដូងនារីៗ

0

ខ្សែភាពយន្ត «The Best Thing »កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាពិសេសគឺតួឯកប្រុស Zhang Linghe តែម្តងក្នុងនាមជាគ្រូពេទ្យបុរាណចិនម្នាក់។ រឿងនេះបានឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នានៅក្នុងការព្យាបាលបែបបុរាណរបស់ចិនក្នុងសម័យទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jDPS5yv9CQFBwEPm2O60RJRcWeAoNhY-B73cWkP-d-1UI-3sls9araMWrO47XkHvrPssnz2e6zOJFnjUQvB3zGLD1TDP_tQrTJ-gSSdkKMI-cDQ-z1ZCTaiyONlLrtkoW8SetAG9j2KIKz-dssZkQt6G7uxBG-VBWGU1ESAxJKtaLpLaDrNwEhppaynZ/s2048/image_2025-03-07_14-30-22.png

នៅពេលគិតអំពីវេជ្ជបណ្ឌិតបុរាណចិន (ហៅកាត់ថា TCM) មនុស្សម្នាក់អាចស្រមៃមើលបុរសសក់ពណ៌ប្រផេះដែលមានពុកចង្ការវែងអង្គុយនៅពីមុខឱសថប៉ុន្តែ Zhang Linghe ដែលដើរតួជា He Suye ជាគ្រូពេទ្យជនជាតិចិនវ័យក្មេង និងពោរពេញដោយទេពកោសល្យក្នុងរឿង The Best Thing អាចកែប្រែរូបភាពនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-2BPs6VCqPIPsv15Kq5BqOe4hCtkIyHB8qQ6C9fLcM7ERduIVrkIaNQNVK-OFobOHvPatkNQz3lu6N5v6zIHUlbnJ25P84ZiUi4BEDTKn0aVD6XCVS9VWoPZr_zIY9dPAgEEx1LeNgytB1ObJ7cMQwpA3hyphenhyphen_xvqCzFGB6VMBs1wE5sdRMplCDfokL82Fq/s2048/image_2025-03-07_14-30-06.png

Zhang Linghe មានអាយុ ២៧ ឆ្នាំក្នុងតួនាទីជាគ្រូពេទ្យបុរាណដែលមានអាកប្បកិរិយាទន់ភ្លន់សម្រាប់សម័យទំនើបបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺអ្នកគាំទ្រនារីៗតែម្តង។ តួប្រុសរូបនេះគឺជាគ្រូពេទ្យដែលឧស្សាហ៍ព្យាយាម ផ្តោតអារម្មណ៍ និងវិជ្ជាជីវៈ ប៉ុន្តែក្រៅពីការងារ ក៏ជាយុវជនរស់រវើកដែលមានចំណង់ចំណូលចិត្តជាច្រើនដូចជាការជិះស្គីជាដើម។ រឿងនេះគឺមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Jiangsu និង iQiyi ដែលជាវេទិកាកម្សាន្តអនឡាញឈានមុខគេរបស់ប្រទេសចិន The Best Thing គឺជាការសម្របតាមប្រលោមលោកដែលមានឈ្មោះដូចគ្នានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_MJkTyqrdvWcHHsoJbGY5ulk8Z0itdXBqlAn-m1KFWtt61vRe0yBFNquSOxq88wxLAusfyJG1Z6kvXA-gjME2YeEGIt1n1aAK1DNBXg4C73Pfj4U3CoHWA34jQcICqSjrLTYCL9P95URAFmDTRC1iG3QltTr4d2oqnhcfjyd4g86qpRRM46tKK3IBxi5r/s2048/image_2025-03-07_14-30-09.png
លើសពីនេះទៅទៀត ដើម្បីឱ្យស្របតាមតួនាទី Zhang Linghe បានសិក្សាផ្នែកវេជ្ជសាស្ត្រចិនជាមួយគ្រូពេទ្យអនុវត្ត បច្ចេកទេសសិក្សាដូចជា ការចាក់ម្ជុលវិទ្យាសាស្ត្រ ការវិនិច្ឆ័យជីពចរ និងការធ្វើកោសល្យវិច័យ ដែលជាការព្យាបាលដោយ TCM ដែលពាក់ព័ន្ធនឹងការដុតផ្សិតនៅលើ ឬក្បែរស្បែកនៅចំណុចចាក់ម្ជុលវិទ្យាសាស្ត្រ ដើម្បីជំរុញចលនាឈាមរត់។ នេះជាលើកទី១ហើយដែលតារាប្រុស Zhang Linghe ដើរតួជាគ្រូពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisl5_CtA7flSVbK_dzUJxSg7aBI3T8lFjs0rjh0a8ZdHn4IxYHxqlbhgPz6JD7jdpl9KLUfGUIAtxsR0wIrjYTB2x84IMUTnkUwJp7w2J6k8jwENYMOa5GXgU0mi6ZpN5FG9EfMzCNd-IB9u0AXAgAksuSM3jNvuNyD_6elj0WZEhkfSxkIpLO0fPQJjRG/s2048/image_2025-03-07_14-30-11.png

ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូង hashtags ទាក់ទងនឹងរឿងភាគនេះមានការចូលមើលជាង ១ ពាន់លានដង និងបង្កើតការពិភាក្សាច្រើនជាង ១២.៩៨ លាននៅលើវេទិកាធំៗ។ ការចូលរួមយ៉ាងទូលំទូលាយនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកម្មវិធីជាមួយទស្សនិកជន ជាពិសេសក្នុងចំណោមទស្សនិកជន Gen Z។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT4ZdHSoB_vJryhuD0lGVT_nAwmo82c_oRXvFstCEliRTn4dCoaCkN6uan9o4GfJz4lO0d7QhJR_zoh3Uadk5FrP7GhzRsFC7AqBS2HBD0hp8sy86-zcbI-j8l-sFrLcwxk-NibWLqti6cYZbou1AJBxrEf70N0H2qHDA1hei5B46nfCs3sGkMMD-1wMEp/s2000/image_2025-03-07_14-30-20.png

ជាមួយនឹងការកើនឡើងនៃសមាហរណកម្មនៃ TCM និងវេជ្ជសាស្រ្ដលោកខាងលិច ក៏ដូចជាការពង្រីកការផ្លាស់ប្តូរអន្តរជាតិ អ្នកប្រកបរបរ និងនិស្សិតរបស់ TCM ឥឡូវនេះមានឱកាសការងារចម្រុះកាន់តែច្រើន។ ដោយសារ TCM បន្តទទួលបានសន្ទុះជាសាកល រឿងភាគនេះគ្រោងនឹងចេញផ្សាយនៅលើវេទិកាអន្តរជាតិ។ វេជ្ជបណ្ឌិតបុរាណចិន TCM គឺជាកំណប់ទ្រព្យតែមួយគត់នៃវប្បធម៌ចិន៕

វណ្ណដា បង្ហាញហេតុផលអាល់ប៊ុមទី៣ឈ្មោះ «ត្រីវិស័យ» បន្ទាប់ពីទៅច្រើនប្រទេសនិងជាន់ឆាកអូឡាំពិកប៉ារីស

0

គ្រោងនឹងទម្លាក់អាល់ប៊ុមទី៣នាថ្ងៃទី១៤ នេះតារាចម្រៀងរ៉េប វណ្ណដា បានទម្លាយពីមូលហេតុការដាក់ឈ្មោះអាល់ប៊ុម ត្រីវិស័យ បន្ទាប់ពីធ្វើដំណើរទៅច្រើនប្រទេសរួមទាំងជាន់ឆាកអូឡាំពិកប៉ារីស។ វណ្ណដា ថាត្រីវិស័យគឺយើងអាចរកឃើញខ្លួនឯងបានទាំងការបាត់បង់ហើយស្វែងរកគោលដៅថ្មីដោយប្រើត្រីវិស័យ ខណៈមានចំនួន៣ផ្នែកធំៗហើយមានអត្ថន័យផ្សេងៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv2JYo860QX488iL92OI71NJz-2uGkzCMzZ__8vEspwdLy5bG9pS3aGQlEfgFtDZpgVS1I7gCw0s_jEHub5JEPbV2Ba0RIeA66wvC_HbBoKqxqYmCMKblibSr-pf5o5SMknj7yLjPYrPfuQreFy8J4M85secfUdW38S4uQtFg8tpfB8PCXhcqAUf-gM4pB/s1620/image_2025-03-08_15-22-30.png
តារារ៉េប វណ្ណដា បានបង្ហាញទៅកាន់ទស្សនិកជនចំពោះចំណងជើងអាល់ប៊ុម មានឈ្មោះឈ្មោះថា ត្រីវិស័យ គឺជាអ្វីមួយដែលប្រាប់លោកថាគួរតែទៅណា ឧទាហរណ៍ពីលោកក្នុងរយៈពេលក្រោយនេះលោកទៅថៃ វៀតណាម ជប៉ុន ប៉ារីស អាម៉េរិក តៃវ៉ាន់ ហើយប្រសិនជខ្លួនលោកមិនមានគោលដៅច្បាស់លាស់មិនមានត្រីវិស័យមិនដឹងថារសាត់អណ្តែតទៅដល់ណា។ វណ្ណដា បានបន្ថែមទៀតថា នៅពេលធ្វើដំណើរផ្ទាល់លោកបានបង្កើតអាល់ប៊ុមនៅលើផ្លូវដែលលោកធ្វើការកន្លងមកភ្ជាប់ជាមួយគ្នាហើយមានន័យខ្លាំងសម្រាប់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlE_FerPk1ELysRMIQ6jA2Ikn3-lzmmbyJwgRb8BQT9nREMU1okr5kzwQy8RmhqnzRYQD7m_mIPtFH-zqf40h7fb0GhehFv4Q44Jq3WKTe03LXl-cY0qLxR8O3buSjcZYj4-ZhyphenhyphendsqjnyhaGhN6MXMpJ1kHtgMOGVv9cxna-FkYLQ_OxoLl74VkJxNJmgb/s2048/image_2025-03-08_15-22-23.png

ក្នុងនោះ វណ្ណដា ក៏បានបញ្ជាក់ដែរថា ត្រីវិស័យគឺអាចរកឃើញខ្លួនឯងបាន អាចបាត់បង់ខ្លួនឯងបានគឺយើងអាចស្វែងរកគោលដៅថ្មីបានដោយប្រើត្រីវិស័យហើយលោកបានបែងចែកជា៣ផ្នែកធំៗក្នុងអាល់ប៊ុមដែលពុំធ្លាប់មាននៅក្នុងស្រុកខ្មែរពីមុនមក ចង់បែងចែកឱ្យច្បាស់ដូចទៅនឹងទ្រនិចត្រីវិស័យគឺកើត លិច ជើង ត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTbcUdYyu-nRRcG9PLe3NTMML93GLwJy03BjIfbtV8s0IxsrxqC7XzZr1PuPZSs0eYiGP8Mm5yPZphRrDUhwkDe9jGCaSethU-fjOAS_u1Bzx3zHz-kUxI0cW90G_1q0Bot8Vd7XTO6IIUQzqDwTMu9ewPr_UBoR0GW-x44EV1o0m9RBESIEIxA3YbN-JB/s2048/image_2025-03-08_15-22-24.png

គួរបញ្ជាក់ផងដែរថាមុននឹងទម្លាក់អាល់ប៊ុមទី៣ វណ្ណដា ក៏ត្រៀមនឹងទម្លាក់បទ «Smoke Up » ថ្ងៃទី១៣ មីនា ជាមួយតារារ៉េប ហ៊ីបហប Youngohm ផងដែរ៕

រៀបការជាង១ឆ្នាំ តារាចម្រៀង សុវត្ថិឌី ធារីកា និងស្វាមី ទទួលបានដំណឹងល្អហើយ

0

ទីបំផុត តារាចម្រៀងតូចច្រឡឹង សុវត្ថិឌី ធារីកា និងស្វាមី សម្រេចបំណងក្នុងការទទួលបានសមាជិកថ្មីហើយដោយអ្នកទាំងពីរជិតក្លាយជាឪពុកម្តាយគេហើយបន្ទាប់ពីរៀបការបានជាង១ឆ្នាំ។ ដំណឹងដ៏រំភើបមួយនេះ ធារីកា គឺបានចែករំលែកទៅកាន់អ្នកគាំទ្រឱ្យទទួលបានអារម្មណ៍រំភើបជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibHZwHM5MTLWRUJCcQr2TX0i40AwnQRlA-A_90h02FTw9BNd_9JcUTm_zWUZcamCqDmM2VTW_ePzsj2_q4pPhynGTajjmCX9CC5pLLMT-UsL_rzVls10S5geZsqe40CJ7SkimvI1avhNblZh19hluQlKUFpOTCBBd5jaXgtTvnJgdEMNh68FFU5-DsIT3u/s2048/482010075_1202080241280946_5113905296685873155_n.jpg

នៅថ្ងៃទី៨ មីនា នេះតារាចម្រៀង សុវត្ថិឌី ធារីកា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមមកជាមួយខ្លឹមសារថា «ថ្ងៃដែលទន្ទឹងរង់ចាំឆ្នាំនេះពួកយើងទទួលបានកាដូដែលក្រុមគ្រួសារទាំងមូលរង់ចាំ ហើយក្នុងឱកាសនេះនាងខ្ញុំនិងស្វាមី ចង់ចែករំលែកដំណឹងល្អនេះ ដល់ពុកម៉ែបងប្អូនឱ្យបានទទួលនូវអារម្មណ៍រំភើបនេះជាមួយគ្នាដែរ»។ ដំណឹងដែលតារាចម្រៀង សុវត្ថិឌី ធារីកា ពរពោះកូនដំបូងនេះគឺមានការចូលរួមអបអរសាទរជាច្រើនពីអ្នកក្នុងចង្កោមសិល្បៈនិងទស្សនិកជនជាអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijCMw45Nl2PkCmy7WwPcjLshbvjnK0ZJr4nLrlmqKzgDYSY2yzHKQRcZJKHPBkrFX9q7C6HLNnZGR6C7RmpEf03UiJCjUeyAxoc9J0j5wV5Ze4NDyjpyEY8cvfwvprCW05EBf9lPm7OoFgf0Nu78061aJQG7HXacXHQvNLyx3AJp5vxE5VAp1UYi0JW_Re/s2048/483105228_1201817041307266_4398947800876967294_n.jpg

គួរបញ្ជាក់ថា តារាចម្រៀង សុវត្ថិឌី ធារីកា និងស្វាមីលោក សូផានិត បានដឹកដៃគ្នាចូលរោងការនាខែមករា ឆ្នាំ២០២៤បន្ទាប់ពីមានទំនាក់ទំនង៣ឆ្នាំ។ ប្រវត្តិស្នេហារបស់អ្នកទាំងពីរគឺមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគឺជា«ស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លាម» ហើយឈានដល់ពិធីមង្គលការតែម្តង។ ជាក់ស្តែងក្នុងពេលស្ថិតនៅទំនាក់ទំនង តារាចម្រៀងរូបនេះមិនបានបង្ហាញអ្វីនៅលើបណ្តាញសង្គមនោះទេទាល់តែជិតដល់ថ្ងៃមង្គលការដើរអញ្ជើញការតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyT5yJcLBwtI0tn0JGpyVHUkBaq9aRZEU28zimFY39aiIWQZ1Mv8UeFunHWVEis3oe6Ljb974ME3CwwjRqNgJY8ObfurOIy_0zVS4TS4kVCCP2xdY0PG8chMFUhMG8-GL9Sl-71-eqLw1b-q0a9k20KcpDFq0sjf-g7ixOMT4xihdROiFFSIGZ2gs5j0eE/s2048/480941485_1201816887973948_6781331969272897184_n.jpg
បន្ទាប់ពីរៀបការរួច សុវត្ថិឌី ធារីកា គឺនៅបន្តអាជីពសិល្បៈដដែលដោយបានចូលរួមសម្តែងក្នុងថ្ងៃពិធីនានា។ សុវត្ថិឌី ធារីកា ក៏ទើបទម្លាក់បទថ្មីរបស់ខ្លួននៅក្នុងទ្រនំថោន មានចំណងជើងថា «ម៉េចអ៊ីចឹងពួកម៉ាក» ៕

The Rock ជាតារាហូលីវូដរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំ២០២៤

0

កំពូលតារាសម្តែងហូលីវូដដ៏ល្បីឈ្មោះ The Rock បានឈរនៅលើកំពូលតារាងតារាសម្ដែងដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៤ ជាមួយនឹងទឹកប្រាក់ជិត៩០លានដុល្លារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLm_t9ICnLi2MmcdiMil6Y0UvCOQHhOp79pm4o1-e6skBZz1s9mhK3mBNL2JvsD1DqTWM2aHMs06HHPPk3YJWcICqB_o-qZd3JcfJ1Fp38tAxi9SFLYVHiG1HrSQE4F87sBAwP0-6rAmtNeBTFnmevCkQZYoiZIpzQ2sZJjj6q3_Q6_jxarXo_8j2ZB5WD/s1200/image_2025-03-08_11-25-49%20(2).png
នៅចុងខែកុម្ភៈ ទស្សនាវដ្ដី Forbes បានចេញផ្សាយចំណាត់ថ្នាក់តារាហូលីវូដដែលរកចំណូលបានខ្ពស់បំផុតទាំង ២០ ក្នុងឆ្នាំ២០២៤។ កម្រិតប្រាក់ចំណូលនេះត្រូវបានគណនាតែក្នុងវិស័យកម្សាន្តប៉ុណ្ណោះ រួមទាំងការសម្ដែង ការផលិតភាពយន្ត ការដឹកនាំ និងប្រភេទផ្សេងទៀតនៃការសម្តែង។ ក្នុងបញ្ជីនេះមានតារាសម្តែងស្រីតែ៣នាក់ប៉ុណ្ណោះគឺ Nicole Kidman ស្ថិតនៅលេខ៨ជាមួយនឹងទឹកប្រាក់៣១លានដុល្លារ , Mariska Hargitay ស្ថិតនៅលេខ១១ ជាមួយទឹកប្រាក់ ២៥លានដុល្លារ និង Scarlett Johansson ស្ថិតនៅលេខ១៩ ជាមួយនឹងទឹកប្រាក់២១លានដុល្លារ ខណៈ The Rock គឺរកចំណូលបានខ្ពស់បំផុតនៅក្នុងបញ្ជី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4vIdV3oFQC09cBgVEwFRH1QSR9fxrRF7xdthTw9qur2L4Vp3wvQMk2iA72t_2n-z_zxstuPXGuDpPqhcYVw0GMQx7wE3Y-g_hOMgkf6CulHChMBMJa3PjQAunv-ZsHenffh792WmO1Uz9yFWehUY6v8Pcofm60XwWwwXxLh4RH9v3ZVGM3FP7jfjj7mMw/s1350/image_2025-03-08_11-25-49.png

តារាសម្តែងសាច់ដុំ The Rock មានអាយុ ៥៣ ឆ្នាំបានឈរនៅលើកំពូលតារាងជាមួយនឹង ៨៨លានដុល្លារ (បន្ទាប់ពីកាត់ថ្លៃមេធាវីនិងថ្លៃតំណាងពីប្រាក់ចំណូលសរុប ១០៣ លានដុល្លារ) ។ ប្រាក់ចំណូលរបស់លោកភាគច្រើនបានមកពីកិច្ចព្រមព្រៀង ៥០ លានដុល្លារជាមួយក្រុមហ៊ុន Amazon ដើម្បីផលិតខ្សែភាពយន្ត Red One ដែលបានចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjheM0V6nVEp23eakVeS30eCGeskA92RCFjQhOjz6QhQhMfgRrlv9espnl1VVa6_Hur97R-THUK88oelemxX1d21ckaQsh_l3WHhyphenhyphenkXDAdSWt22NWGXWCItDSW29k19o_mfQ9ll9j4xaqHIWLT8Dddi9dQWO9CbQpD8HnWRKVfgNOMsakHMq-OGHd3nCiKC/s1350/image_2025-03-08_11-25-51.png

សិល្បកររូបនេះក៏បានចូលរួមនៅក្នុងគម្រោងគំនូរជីវចល Moana 2។ បន្ថែមពីលើប្រាក់ខែរបស់លោក The Rock ទទួលបានប្រាក់ចំណេញបន្ថែម ១% ក្នុងនាមជាអ្នកគ្រប់គ្រងផលិតកម្ម ដែលជាកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមកសម្រាប់តួសម្តែងរបស់ Disney ។ អ្នកតំណាងរបស់ The Rock បាននិយាយ The Rock បានចូលហោប៉ៅចំនួនទឹកប្រាក់ដែលមិនគួរឱ្យជឿបន្ទាប់ពីខ្សែភាពយន្តនេះរកចំណូលបានជាងមួយពាន់លានដុល្លារ៕

ព្រលានយន្តហោះខ្មោច! ព្រលាននេះគ្មានទាំងមនុស្ស គ្មានទាំងយន្តហោះ តើគេសាងសង់វាដើម្បីអ្វី?

0

ព្រលានយន្តហោះមួយបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែបែរជាគ្មានយន្តហោះ និងគ្មានមនុស្សទាល់តែសោះ ព្រោះមិនអាចដាក់អោយដំណើរការបាន។

អាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានឈ្មោះថា New Gwadar International Airportគឺជាអាកាសយានដ្ឋានដែលថ្មី និងធំជាងគេបំផុតមួយស្ថិតនៅក្នុងខេត្ត Balochistan ក្រុងGwada ប្រទេសប៉ាគីស្ថាន។ អាកាសយានដ្ឋាននេះបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅលើទំហំដី ៤ ៣០០ហិកតា ដែលអាចទទួលប្រភេទយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747-8ជាដើមអោយចុះចត និងអាចទទួលអ្នកដំណើរបានរហូតទៅដល់៤០ម៉ឺននាក់ឯណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjl6DuWBqWV6P_zRH3DuUSsxOVWOutR_WdbzSZuQ6fR-N9-tXrYuUFTrprlb8DcK-f4YlFcbRvUhAq53ubIqxiwuW8AOLI4WPQkySZoRB3D7xKWEnNCddxIit-v1yTY5FUT9rSLg-nPGrcsem5hE9i6j3CaZB1qhNS9u3pUYImS6VPPSWsXhxwvFRA5he-/s1024/photo_2025-03-07_15-20-20.jpg

សម្រាប់ដំណើរការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានប្រទេសចិនដែលត្រូវជាសម្ព័ន្ធមិត្តជិតស្និតជាអ្នកផ្ដល់មូលនិធិអោយប្រមាណ ២៤០ លានដុល្លាអាមេរិក ប៉ុន្តែក្រោយបញ្ចប់ការសាងសង់ បែរជាព្រលានយន្តហោះនេះមិនអាចបើកទទួលអ្នកដំណើរ និងយន្តហោះបាន ហើយត្រូវបានគេហៅថា “ព្រលានយន្តហោះខ្មោច” ទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhraqQ7pr5HjGO60DLYjZDoX5HWEVX0hsGhYLbFZNJ2BwmB6ccEavg8X2gN86Kom7lR08VpoMZ8IIZVqMrmZmkMsq2VGAT_duf2nTDRED6Xg7OfEgfCgQrC6csXECHvwvpALpwA01yyxPIbwI69NWUI0QPZMFc3baSScWMnpc2fNFToKMFeh9eQbfXTmC9/s1280/photo_2025-03-07_15-20-19.jpg

យោងតាមសារព័ត៌មាន AP បានអោយដឹងថា ប្រជាជននៅក្នុងតំបន់ Balochistan មិនសប្បាយចិត្ត និងខកចិត្តចំពោះគម្រោងការសាងសង់ព្រលានថ្មីនេះ ដោយសារពួកគេមិនទទួលបានអត្ថប្រយោជន៍ណាមួយពីវា។ អ្នកស្រុកមួយចំនួនបានលើកឡើងថា ពួកគេមិនអាចដើរហើរសេរីនៅក្នុងប្រទេសរបស់គេទៀតទេ ព្រោះជាញឹកញាប់អ្នកធ្វើការនៅព្រលានយន្តហោះនោះ តែងតែសុំពិនិត្យមើលអត្តសញ្ញាណបណ្ណរបស់ពួកគេ។ មួយវិញទៀតគេសន្និដ្ឋានថា ប្រទេសចិនជួយសាងសង់ព្រលានយន្តហោះនេះឡើងដើម្បីចងភ្ជាប់រវាងប៉ាគីស្ថានទៅនឹងខេត្តXinjiang ភាគខាងលិច និងយកវាធ្វើជាច្រករបៀងសេដ្ឋកិច្ចប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSidA1nBotP1tCNEllYRqiYtRcfKPmMiDajH-U-Ar5I5yMtxTAyYxB6_b8aLcRJcJtqmaq1olpRHApskvwnSNJx_2M5uddzrI8asJORxstUEE_aC1OC5GR-FI6sd9WL0qrzqmnZYt2gNVmKpUb3R0N1HbIdxDeXDglOkzSHLYjv24KMPiEjKawFxgoQxbf/s1024/photo_2025-03-07_15-20-16.jpg
ដោយឡែកសម្រាប់ការផ្គត់ផ្គង់នៅក្នុងព្រលានយន្តហោះក៏មានបញ្ហាដែរ ដោយថាមពលអគ្គិសនីនៅក្នុងតំបន់នេះគឺបានមកពីប្រទេសអ៊ីរ៉ង់ រឺបន្ទះសឡាស្រូបទាញពន្លឺព្រះអាទិត្យ ហើយចំណែកទឹកក៏កខ្វក់ មិនមានទឹកស្អាតប្រើប្រាស់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYSJ7RxQW9A776GhSZLGk9UBS6OzYNU8w0PKW1PnGTigT8J77fC2TZmDGOiOfYJLNykL5LIWNprIjhfTSVHsYWnpK_rmWFjhqCQmVeTiCgMeoHVfl3T-nzKvlzeQvCnRNvb0aZGLjzEumI4SPJbL979vk_H0pgtKKuFYrw24VDsR9FGPxt9fdLh0ZCkP0l/s1200/image_2025-03-10_08-31-38.png

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានបង្ហោះសារមួយតាមរយៈបណ្ដាញសង្គម “X“ ថា គម្រោងការកសាងព្រលានយន្តហោះនេះ គឺសម្រាប់បម្រើផលប្រយោជន៍របស់ចិនជាជាងផ្ដល់អោយប្រជាជននៅក្នុងប្រទេស ហើយលោកបន្តព្រមានថា ចិនអាចនឹងដាក់ “យុទ្ធសាស្រ្តអាណានិគម” លើប៉ាគីស្ថាននៅថ្ងៃណាមួយមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVOPVwDR4hw8ugFCx8WEryUrTGSfl0_yX1VwHqGN4uTEKJOz9uX4G0hNPfX7aROt2DpaZx52435AJ6_Z1w4sJRudojj_LdqeniK7OJSyd8o5AzM3_U7q3_yZNqpNifegOVZ_4MrGhd6374vhoqpon5FmeO9fst5ApRak7VvugZlMhLpkXsZxgmwk1Qqe9Y/s696/image_2025-03-10_08-31-39.png

សរុបជារួម គេនៅមិនទាន់រកដំណោះស្រាយក្នុងការបើកព្រលានយន្តហោះនេះអោយដំណើរការបាននៅឡើយទេ ដោយសារខ្លាចមានការធ្វើភេរវកម្ម រឺផ្ទុះការតវ៉ាទ្រង់ទ្រាយធំណាមួយពីសំណាក់ប្រជាជននៅក្នុងតំបន់Gwadar នេះ៕

សូមប្រុងប្រយ័ត្ន! អាកាសធាតុក្តៅខ្លាំងធ្វើឱ្យភ្ញៀវទេសចរស្លា.ប់ ពេលសម្រាកនៅឆ្នេរសមុទ្រខេត្តភូកេត

0

ប្រទេសថៃ ៖ ស្ត្រីភ្ញៀវទេសចរកាណាដាម្នាក់ត្រូវបានប្រទះឃើញស្លា.ប់ នៅលើឆ្នេរសមុទ្រកាតា ខេត្តភូកេត ប្រទេសថៃ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ហើយគ្រូពេទ្យសន្និដ្ឋានថា ដោយសារខេត្តភូកេត មានអាកាសធាតុក្តៅខ្លាំងពេក ទើបធ្វើឱ្យភ្ញៀវទេសចរដាច់សរសៃឈាមខួរក្បាលស្លា.ប់ ភ្លាមៗ (Heat Stroke) ។ ហេតុនេះ សូមភ្ញៀវទេសចរ និងពលរដ្ឋថៃថែទាំសុខភាព កុំនៅក្រោមកំដៅថ្ងៃយូរ ជាពិសេស ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPjwUBBDAXdUKMaIRTj5MTeJrEqAewBca7veh_DtRprHTHGLBgHVykWIDBS0IZPAkf7HhhqMtw79Up4FJCoGZx2E87Wj_S0j_gAdCVZA1p5qslKZnorQXpbVAMMTGJtSAtdXFBmSmulwM4mgQvLDCRxjMEAXf-huJuwgMntDK6ZbxyTwUnSlwlA9LrKQu8/s1280/photo_2025-03-08_13-59-02%20(2).jpg

អ្នកប្រទះឃើញសាកសពភ្ញៀវទេសចរមុនគេប្រាប់ថា កាលពីវេលាម៉ោង១០និង៣០នាទី ខ្លួនបានឃើញភ្ញៀវទេសចរកាណាដាដេកហាលថ្ងៃផ្គាប់មុខនៅលើឆ្នេរខ្សាច់ ប៉ុន្តែពេលដើរមកទីនេះម្តងទៀត នៅវេលាម៉ោង១និង៣០នាទី ស្រាប់តែឃើញភ្ញៀវទេសចរនៅតែដេកផ្គាប់មុខដដែល ។ ហេតុនេះ ខ្លួនក៏ផ្តល់ដំណឹងទៅសមត្ថកិច្ចឱ្យមកត្រួតពិនិត្យរាងកាយភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiDTinYa8OQfflTM9hKXetRJSIkWtLjN9C54GlhOrGvrKAdzubhB5IBl-ubWkbYFUwuor6BQwjaQxLsBmfJHPXyloTmHYo2CPbUcFsgDhWGWy48MneR7RnQf9Cp_LJQrwdV-0iDWapaLZLy4Gasn3evMXoGOHDV6tkEvQ8h9_ubxhWOc62om3jntMafQNK/s1280/photo_2025-03-08_13-59-02%20(3).jpg

បើតាមសមត្ថកិច្ច គឺគ្មានស្លាកស្នាមការធ្វើបាបរាងកាយទេ ប៉ុន្តែនៅជាប់ខ្លួនភ្ញៀវទេសចរ គឺមានប័ណ្ណរបស់សណ្ឋាគារ Kata Palm Resort នៅស្រុកកាតា ខេត្តស៊ីសាកេត ដែលជាកន្លែងសម្រាករបស់ភ្ញៀវទេសចរ ។ ភ្ញៀវទេសចរបានមកសម្រាកក្នុងសណ្ឋាគារតែម្នាក់ឯង តាំងពីថ្ងៃទី៣ ខែមីនា មកម៉្លេះ សមត្ថកិច្ចបានទាក់ទងទៅស្ថានទូតកាណាដារួចហើយ ដើម្បីផ្តល់ដំណឹងដល់ក្រុមគ្រួសារសាកសពឱ្យបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLzZqjuw0pGgWlw9RtBS4CQs7cTKlN8WjtTenTXCkN2LAPzvLeMY8Co4NjtzMk_coYEHu4mjMs7W7qyL9mrXraYAHjBui9VXDZUTFIX_sve6T5K1JcLfqt8PLl_qDRu-4BlluwKk5BNJd4rKRlmW5f9YIvijp5swVqaP9NPQAuDGRS0NwJBuPfE039In5k/s1068/photo_2025-03-08_13-59-02%20(4).jpg

ភ្ញៀវទេសចរកាណាដា អាយុ៨០ឆ្នាំ អាចស្លាប់ជាច្រើនម៉ោងមុនពេលប្រទះឃើញ ហើយគ្រូពេទ្យសន្និដ្ឋានថា មូលហេតុនៃការស្លាប់បណ្តាលមកពីភ្ញៀវទេសចរដាច់សរសៃឈាមខួរក្បាលភ្លាមៗ ដោយសារនៅខែមីនានេះ ខេត្តភូកេត មានអាកាសក្តៅខ្លាំង ។ ប៉ុន្តែគ្រូពេទ្យនឹងពិនិត្យរាងកាយសាកសពឱ្យលម្អិតបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSnlRC1ZQ-SSN-drddhVU4hhS3FhyphenhyphenOVs0kpe-Rnzs1zduhJ6kwM-rJF8UymBNEvTABoiCmE-N1fUFHW_od2qGuOBHD4-sLF-p3k35BhYWFiWRmYmu9iFbVkknAZ-uAEsZBBNKqmOP-cKomeZCxP0o0NnfEn50_Ghvx1E86mJFwcjtK-6HZ1O9kWwCZ26lA/s936/photo_2025-03-08_13-59-02%20(5).jpg

ក្រោយហេតុការណ៍នេះ គ្រូពេទ្យបានដាស់តឿនទៅកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់សុខភាពដោយសារអាកាសធាតុក្តៅខ្លាំង ព្រោះប្រទេសថៃចូលដល់រដូវក្តៅ ធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ ទើបរាងកាយបាត់បង់ទឹក ។ បើរាងកាយពុំអាចបញ្ចេញកំដៅទាន់ពេលវេលាទេ គឺអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ និងស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-zXwV-r_7RwywCH9hpOfrTf2ltIayCDdaXFEplMfyg-sfbRdpQw6F_qBPD_3_aZBdw_PydnrZDwtKz2sON6HOup7JELwbw_gMHRYqXtaA4Ok2glhyphenhyphenvcHeSOxT6lRigewZOQhTy4WgqFnwiaWiH83fGNJtaPM66ZFzXTx8sluEJPzGYy5pAWiSR2r-Y6bY/s1280/photo_2025-03-08_13-59-02.jpg

ភ្ញៀវទេសចរ និងពលរដ្ឋថៃ គួរកុំនៅក្រោមកំដៅថ្ងៃយូរព ជាពិសេស ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច ។ ក្រៅពីនេះ ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងផឹកស្រា ឬកាហ្វេ, កុំស្លៀកពាក់ក្រាស់ៗ និងពាក់មួក ឬកាន់ឆ័ត្រដើម្បីការពារកំដៅថ្ងៃ ។ បើងងឹតមុខ វិលមុខ បែកញើសច្រើន និងបេះដូងលោតញាប់ សូមប្រញាប់ទៅជ្រកក្រោមម្លប់ ផឹកទឹក ដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយ ៕

ចែកគ្នាដឹង! កុំឱ្យស្តាយ ខំកាន់ហើយត្រូវបោះចោលវិញ! ហាមយក Power Bank ដាក់តាមខ្លួន បើអ្នកធ្វើដំណើរតាមយន្តហោះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ថៃហាមអ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank នៅលើយន្តហោះ ចាប់ពីថ្ងៃទី១៥ ខែមីនា ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។ ការហាមឃាត់នេះ គឺក្រោយពីកើតហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេស ហើយសន្និដ្ឋានថា វាបណ្តាលមកពីការប្រើប្រាស់ Power Bank លើយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIzWI9OMk57Ossy1Ym9mz6V45D3ntDUwQZMtNMrHLejhENTZz-GQNhaweaw08IU91qVjWlqpcCqeRFEweKxIwdpPpDn6hWvZ-d84dtArVVaFcckTGJrZX7x-PGzAK2c06hqgqmacM34FDDsefi-MxqvK0vaDtQ390e9XAL3izbJbZHBAiZyVDsPReEDFa2/s1280/photo_2025-03-08_10-48-55%20(2).jpg
ហេតុនេះ ទើបក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកំណត់វិធានការផ្តល់សុវត្ថិភាពពេលធ្វើដំណើរតាមយន្តហោះ ដោយពុំអនុញ្ញាតឱ្យអ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank លើយន្តហោះ ចាប់ពីថ្ងៃទី១៥ ខែមីនា តទៅ ។ ការកំណត់វិធានការ គឺដើម្បីផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកដំណើរគ្រប់រូប រួមទាំងបុគ្គលិកអាកាសចរណ៍ផងដែរ ហើយក្រុមហ៊ុនសំណូមពរឱ្យអ្នកដំណើរអនុវត្តតាមវិធានការនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhsYaVtzpstWhG_RezP7W_D8GbM_WpOPu2_uLgM4mUqphAGMQcO79rPVe8g-_Dzg_YCUo6BhyphenhyphenX9T82IPuGQXketWUjpAnUtLTpkJhIy56Xy6YEZPzJy8Jwobt4zHo_5YXdHRQ4aQSnKtS89wd_VcOGoyDU6rZJ0GgUvkkQqHoARtLxy8Fx2-Rc99m8LiJX/s1024/photo_2025-03-08_10-48-55%20(3).jpg
ក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Thai Airways បញ្ជាក់ថា ដោយសារមានហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេស ហើយសន្និដ្ឋានថា គឺបណ្តាលមកពីការប្រើប្រាស់ Power Bank ពេលធ្វើដំណើរ ទើបក្រុមហ៊ុនហាមអ្នកដំណើរប្រើប្រាស់វា ។ អ្នកដំណើរអាចយកវាឡើងលើយន្តហោះបាន ប៉ុន្តែពុំអនុញ្ញាតឱ្យប្រើប្រាស់ពេលធ្វើដំណើរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSCuX1rKM_dLO8hZ0T85skuFzEmO2VihNO7mFDD-Mz1nCZWX5b-3FvDXd5_YVht3E5TS6Z5KPiTdRYCJghqbZAohdNKcSrhSRRXkDD2UNJJ-JzNCO7gVRjx2m3BsFYZx9anF4Auv8FIAzLB3r_u7ndsNNUVLX2meR9x2FuPoCTCkuwWdfuRr6qeu7Bn3ID/s864/photo_2025-03-08_10-48-55%20(4).jpg

កន្លងមក ប្រទេសថៃធ្លាប់កើតហេតុការណ៍ផ្ទុះឆេះ Power Bank នៅលើយន្តហោះ១គ្រឿង ពេលចាកចេញពីអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ទៅកាន់ខេត្តណាខនស្រ៊ីថាំម៉ារ៉ាជ ដែលបណ្តាលឱ្យចលាចលពេញយន្តហោះ ។ បន្ទាប់មក បុគ្គលិកអាកាសចរណ៍ក៏បានពន្លត់ភ្លើងវិញ ហើយអ្នកដំណើរទាំងអស់មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1TadXfqqakVJoutqXP4eMx7D5zIjQt4NixZk0ohJvF-QuHJyNoIfg9ojBEkB8KLSTyYCZew7qC11kyD3c1TGgaZdxxp6HGDLGERWfsUHJ7awFBQA7chL5sg1I2uFU-Cyco8TnDUadgIR8SamvDLs5l3Hysuy_WjgDYPpMyWsntaBjpzNeVeYZtnocoIBj/s900/photo_2025-03-08_10-48-55.jpg

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលើពិភពលោក ក៏បានហាមឃាត់អ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank លើយន្តហោះដែរ នាពេលកន្លងមក ដូចជា ៖ ក្រុមហ៊ុន Air Busan របស់កូរ៉េខាងត្បូង ពុំអនុញ្ញាតឱ្យអ្នកដំណើរទុក Power Bank នៅកន្លែងដាក់អីវ៉ាន់ផ្នែកខាងលើ ប៉ុន្តែអ្នកដំណើរអាចដាក់វាតាមខ្លួន ។ ក្រុមហ៊ុនបានហាមអ្នកដំណើរសាក Power Bank លើយន្តហោះ ដើម្បីកុំឱ្យ Power Bank ផ្ទុះឆេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSr80ZngBmQzyGLkpPSkZrOTyd98uICRJFGklysKtnBsQ02bu7aqDUqflzT8_OQFo0PV9CRgL3WWq76cLG1CVZVV8Kl_K8wQ4nGg1MT6ZvY5-nTZXkOerRj8fDkBeuHsjZP8GptKpJeImVLC-PNQrg3RfKmkOqGy1ieZ4QIn9gRrHSEQ7aOescA-iIgi8/s1080/photo_2025-03-08_10-48-45.jpg
បច្ចុប្បន្ន មនុស្សភាគច្រើនត្រូវការប្រើប្រាស់បណ្តាញសង្គមផ្សេងៗលើទូរស័ព្ទដៃរយៈពេលយូរ ជាពិសេស ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែទូរស័ព្ទដៃរបស់ពួកគេឆាប់អស់ថ្ម ទើប Power Bank ក្លាយជាឧបករណ៍ប្រើប្រាស់ចាំបាច់សម្រាប់ដាក់តាមខ្លួន ៕

ខឹងប្ដីដែលជាគ្រូប្រដាល់មិនព្រមមកដោះស្រាយបញ្ហា! ចាក់សោរបង្ខាំងកីឡាករប្រដាល់ជិត១០នាក់មិនអោយទៅប្រកួត

0

រាជធានីភ្នំពេញ៖ ស្រី្តម្នាក់ត្រូវជាភរិយារបស់លោកគ្រូបង្ហាត់ប្រដាល់ ខឹងប្ដីមិនចូលខ្លួនមកដោះស្រាយបញ្ហាផ្ទៃក្នុងគ្រួសារ ក៏សម្រេចចិត្តចាក់សោររបងផ្ទះពីខាងក្រៅបង្ខាំងកូនសិស្សហាត់ប្រដាល់ជិត១០នាក់អោយខកខានមិនបានទៅប្រកួត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh54Iq7JSCjAmZbP8MjgAUSiqXVuNLsSOwCi9J3V2V7_MDqaUbCmmCwgbdnJqgatfyo_YQUuftVjXsHkOkuCFaKHwSOMWtxi1p8w0MnScX6ghdh7qj0mA-QplaTqUQMrKRZsBkQ6kougtJP0G-kjQ54yVwcCKKDE7Rf3j92uiP0nz_1FkDfIYP3a6bww_5o/s1280/photo_2025-03-08_09-23-41%20(2).jpg

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទីទី៧ មីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQHBk69XutEHvvZfd-70KmO68dFGrUyYVFFo3KIZS1cSOdObDVrBc6VwafVa0gi2Z0ILiYWAaLyvD3uXrIrFOPMlwv4joAx5PEef8ksqHpKJZkbBcAoZ3SzSR7fEhKYQYOV13S1sb0AqaFXnB07ZuzuSokjK-RFNuMquhKhp_cN2JiEictsCATrrYpyXfn/s1280/photo_2025-03-08_09-23-41.jpg

តាមការសាកសួរកីឡាករដែលត្រូវជាប់សោរក្នុងផ្ទះបានអោយដឹងថា ពួកខ្លួនជាកូនសិស្សរបស់លោកគ្រូឆេន ឆាយ ដែលសព្វថ្ងៃកំពុងហាត់រៀននិងស្នាក់នៅជាមួយលោកគ្រូ។ ប្រភពដដែលនេះបានបន្តថា ប៉ុន្តែមុនពេលមានហេតុការណ៍ចាក់សោរពីក្រៅនេះ គឺលោកគ្រូ និងភរិយារបស់គាត់បានមានជម្លោះជាមួយគ្នា ហើយបន្ទាប់មកលោកគ្រូក៏ចាកចេញបាត់ទៅ។ ក្រោយមកទៀត បន្ទាប់មកភរិយារបស់លោកគ្រូបានទាក់ទងទៅកាន់ប្កីរបស់ខ្លួនដើម្បីអោយមកដោះស្រាយបញ្ហាជាមួយគ្នា ប៉ុន្តែប្ដីរបស់គាត់បែរជាមិនព្រមមក ដូច្នេះក៏ធ្វើការចាក់សោរផ្ទះដែលមានក្រុមកីឡាករទាំងអស់នៅខាងក្នុងអោយជាប់មិនអាចទៅប្រកួតបានតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi48r9Jrz9bcMDR_fC_KotidZCqaD2Ul1IClgj9aFJhLIf7zZwpdw19xgATL_numVVfoMgPSqyXMZoB4w3M-Y7xFb3GNt3zSs7S5VPRSKd-yhDTGaKscC7mEMIJG3ttqtyC6UtOqLCxUfHxKW-9ti-gvAQBKcP-Ct9d3LSkqjFXYf1thifGg4vnDRZlyC7p/s1280/photo_2025-03-08_09-23-42.jpg

យោងតាមពាក្យសម្ដីរបស់ស្រ្តីដែលត្រូវជាភរិយាលោកគ្រូបាននិយាយថា ខ្លួននិងប្ដីរបស់ខ្លួនមានទំនាស់នឹងគ្នារហូតសម្រេចចិត្តថាលែងលះគ្នាទៅហើយ ប៉ុន្តែនៅជាប់បំណុលរួមគ្នាជាង១ម៉ឺនដុល្លាអាមេរិកទៀតដែលលោកគ្រូមិនព្រមដោះស្រាយ។ ស្រ្តីខាងលើបានបន្តថា សព្វថ្ងៃក្រុមកីឡាករក៏ស្ថិតក្រោមការមើលថែទាំរបស់គាត់ដែរ ដោយផ្ទះដែលក្រុមកីឡាករស្នាក់នៅនេះជាផ្ទះរបស់គាត់ ចំណែកការហូមចុកក៏គាត់ជាអ្នកជួយផ្គត់ផ្គង់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4IuUMbh3Id5UXGj0lUt5IvzUEjaf4wBVIPeTlInmrfeSTnzhqgLRLAO6-rxX3Rx9jwKb9MDAjFZUlxrrHMPqQ-_lt7uaU57grTylLzIhX0XMH4tzcngbsLJW_yBlPRx3uhLIsaD8mWRsQ_JPZRx8BveqEqXwHNdIq_BpiYlYQw007oVhsCjvz8ON7jE2F/s1280/photo_2025-03-08_09-23-44.jpg

បន្ទាប់ពីទទួលបានព័ត៌មានថាមានហេតុការណ៍ដូចខាងលើកើតឡើង ខាងនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដោយសម្របសម្រួលអោយក្រុមកីឡាករបានចេញមកខាងក្រៅបានវិញ។ ហើយភ្លាមៗបន្ទាប់ពីអាចចេញមកក្រៅបាន ក្រុមកីឡាករក៏នាំគ្នារៀបចំឥវ៉ាន់ចាកចេញពីផ្ទះកើតហេតុ និងប្រញាប់ធ្វើដំណើរទៅខេត្តបាត់ដំបងដោយសារត្រូវឡើងប្រកួត។ យ៉ាងណាមិញ ក្រុមកីឡាក៏បាននិយាយថា ពួកខ្លួនមិនបានខឹងនឹងភរិយារបស់លោកគ្រូដែលធ្វើបែបនេះទេ ហើយនឹងនៅតែគោរព និងដឹងគុណគាត់ជានិច្ចដែលជួយខ្លួនកន្លងមក ប៉ុន្តែខ្លួនប្រហែលមិនអាចបន្តនៅទីនេះបានទៀតទេ៕

រ៉េត ស៊ូហ្សាណា តារាចម្រៀងស្រីតែម្នាក់ឡើងសម្តែងក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ាន-កម្ពុជា ២០២៥

0

មុននឹងឡើងឆាកសម្តែងនៅលើទឹកដីអាម៉េរិកក្នុងពេលខាងមុខតារាចម្រៀង រ៉េត ស៊ូហ្សាណា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលនាងជាតារាចម្រៀងស្រីតែម្នាក់គត់ដែលមានឱកាសសម្តែងក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ដោយបានរម្លឹកទៅកាន់ពេលវេលា៩ឆ្នាំមុនជាមួយបទ Power of love ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHHZ2nkXQyi_gaA9N5Py43_rgTTcYovoQy0R5KnwaPI4hx-JuovKu2fNyy8aHW7poF9ZLtzZeJDZaKUQQ44kfLaSJEtgXoOhJCV6mNs8BR1-mGZ3VLQyvPZVzESNTIYlBxOeKpIbQiKbAEvCqu1_HhCXpKsGoyV989iEQ2-uqMZYSgF0nBDQtY2gWl9gPD/s2048/image_2025-03-08_10-27-06.png

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃទី៥-៦ មីនា នេះដោយបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចប្រជុំកំពូល ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកដឹកនាំធុរកិច្ចសំខាន់ៗ ដើម្បីស្វែងរកកាលានុវត្តភាព និងយុទ្ធសាស្រ្តសម្រាប់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWOCJcllpDSNP-B0UMmsjnHZ38yNqgWAxnU0g2Uk73WGvk8KOfogGT083w-KbaCGBe2KVEKATcOBBSYTxB56LXPJUkoZL_nMXeII_bU8oOM7ceB00BUcVyACrqdZ3bSUeNUevNNXW_kgV-h8qEFkzxPWPzPiEKX20jb4pgRez44852ERahyDQvMgWurTh/s2048/image_2025-03-08_10-26-49%20(2).png

អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងស្រទាប់អ្នកគាំទ្រវិស័យសិល្បៈកម្សាន្តនោះគឺទស្សនិកជនបានចាប់អារម្មណ៍ទៅកាន់តារាចម្រៀង រ៉េត ស៊ូហ្សាណា ។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមគេបានឃើញនាងបានចូលរួមសម្តែងក្នុងកម្មវិធីដ៏ធំមួយនេះ។ រ៉េត ស៊ូហ្សាណា បានលើកយកបទ «ស្រ្តីសេរី» ដែលជាបទលើកតម្កើនស្រ្តីទូទាំងពិភពលោក។ លើសពីនេះទៅទៀត ហ្សាណា គឺបានបកស្រាយបទជាភាសាអង់គ្លេស «Power of love » របស់ Céline Dion ដែលរម្លឹកទៅកាន់ឆ្នាំ២០១៦ ជាពេលវេលាដែលទស្សនិកជនស្គាល់ រ៉េត ស៊ូហ្សាណា តាមរយៈការប្រលងចម្រៀងលំដាប់ពិភពលោកក្នុងវ័យទើបតែ១៦ឆ្នាំនាពេលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcJhMfQKis9MT0-ZFRhtmlXi-nINHV_N-cK6n-eqpMQj34IGhTFn6-DrQdLSTHPaWbh71odStkqaIJb7YG2ja_Sw6jh_EbDIYgU0NX-surMs6IQBTG8A2rlG8ODk6sOB9YL1oxwNJjqnNrTUX1lVvI_Rv7n_-_TsCp5Skj9aXVCX-Y-HlcfjNUJUG4YGmx/s2048/image_2025-03-08_10-26-59.png
គួរកត់សម្គាល់ថា ចាប់តាំងពីបោះជំហានថ្មីមក រ៉េត ស៊ូហ្សាណា បានចូលរួមកម្មវិធីនានាជាបន្តបន្ទាប់មិនសូវជាបង្ហាញវត្តមានការប្រគំតន្រ្តីធំៗដូចកាលពីពេលមុននោះទេ។ ទោះជាយ៉ាងណា រ៉េត ស៊ូហ្សាណា ក៏ត្រៀមជាមួយនឹងការចេញទៅសម្តែងអន្តរជាតិដ៏ធំមួយលើទឹកដីសហរដ្ឋអាម៉េរិកនាខែកក្កដា ខាងមុខនេះជាមួយតារាចម្រៀង វណ្ណដា និងតារាចម្រៀងរួមទ្រនំផ្សេងទៀត។ ចុងក្រោយនេះ ហ្សាណា ក៏ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្នុងការសហការជាមួយ យូហៃ លើបទចម្រៀង «2AM»៕

Wang Yibo ផ្តើមពីការច្រៀងនិងរាំឈានដល់បន្ថែមអាជីពសម្ដែងខណៈទស្សនិកជនចិនថាបែបនេះ

0

Wang Yibo ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងក្នុងនាមជាតារាចម្រៀង និងរាំ។ ប៉ុន្តែនៅដើមដំបូងនៃការបង្ហាញខ្លួនរបស់លោក ការអភិវឌ្ឍរបស់លោកមិនសូវរលូនប៉ុន្មានទេ ហើយលោកក៏មិនសូវមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈដែលស្ថិតនៅមានកម្រិត។ ក្រោយមករឿង «The Untamed» ឆ្នាំ២០១៩ បានក្លាយជារឿងដ៏ល្បីក្នុងមួយយប់ ហើយលោកបានក្លាយជាការចាប់អារម្មណ៍របស់អ្នករាល់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoY9Q1iq10LqcvSp-lyhY8pAT2L1lYA0Zp3bIKTVVzNIhmCAbtrDmWE1SYjGhUi942iOPUilB9rgcslyBfswxrCcMUL3H2ODbV_GNnsOye4MS_rxH2j14gXDmhNTxpsVwr3PP7aPIspJNAWzBb_7GUYo0f1kUrpmUDJlsTkvY8gfHtNhdM8fOID0j5IeDa/s1920/image_2025-03-08_13-50-37%20(2).png
ចាប់ពីពេលនោះមក Wang Yibo បានដើរលើវិថីតារាសម្ដែង។ ប៉ុន្តែទស្សនិកជនចិនជាអ្នកគាំទ្រ បានបង្ហាញថាការសម្តែងប្រចាំថ្ងៃ និងស្ថានភាពរបស់លោក ហាក់បីដូចជាមិនបង្ហាញពីចំណង់ចំណូលចិត្តខ្លាំងក្នុងការសម្តែងដូចការច្រៀង និងរាំនោះទេ។ ពេលឃើញ Wang Yibo ឡើងច្រៀង និងរាំលើឆាក រាងកាយទាំងមូលហាក់ឆេះសន្ធោសន្ធៅ បញ្ចេញនូវទឹកចិត្ត និងភាពរស់រវើក គ្រប់ចលនា និងរាល់ការបញ្ចេញមតិពោរពេញទៅដោយផ្ទុះកក្រើក ដែលអាចធ្វើឱ្យទស្សនិកជនមានអារម្មណ៍ស្រលាញ់ និងលះបង់យ៉ាងខ្លាំងចំពោះការច្រៀង និងរាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijrQRNzod_eyd8pleXXk81iFRIeqX29WgfFrDpAbPjASAZhRBMtcLM-fMEZHwkDDZ5vGGgIkrU27iCHC0c_Z9lbAGmzdUuJmwkCUHA_03mpP2q3ObItnO_dw1GJrmJmhDi0lgBIgqR6L65u-QqSQoZ6gSCZc5XQBoaypFbn4uHy0EQ0vkOwjUGhIQQnG9L/s1067/image_2025-03-08_13-50-37.png

ប៉ុន្តែនៅពេលប្ដូរមកសម្ដែងវិញអារម្មណ៍ដែល Wang Yibo ផ្ដល់ឱ្យមនុស្សគឺខុសគ្នាទាំងស្រុង ភាពសាទររបស់លោកពិតជាមានតិចតួចទៅហើយ ហាក់ដូចជាក្លាយជាមនុស្សផ្សេង។ នៅក្នុងកម្មវិធី «Idol Producer» Wang Yibo មានតួនាទីជាអ្នកណែនាំ។ ក្នុងកម្មវិធីនេះ កេរ្តិ៍ឈ្មោះនិងការវាយតម្លៃរបស់លោកគឺល្អណាស់។ នៅពេលដែល Wang Yibo កំពុងផ្តល់ការណែនាំដល់បេក្ខភាពរាល់ពាក្យសម្ដីដែលលោកបាននិយាយ និងរាល់ចលនាដែលលោកបានបង្ហាញគឺមានកម្រិតអាជីព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtPuTIMIQGhiK7ughXLBXGOJlC8V_0pwvDQT0AREe7DdnHjgeH_drQ8ylRZxTe1IkFuWu2jhJVjgRuniS1BwruhgfCBM99RC8Mqzf_DeZv2rNnSAXVkyfvuU65FJV9fbKVi2KsNXFAAVncHiZdf6nV9XfcoKOORbw3wa6IdjUlAHucMAa9J0592O-smtRD/s4096/image_2025-03-08_13-50-38.png
ជាងនេះទៅទៀត រូបភាពតារាទាន់សម័យ និងទាន់សម័យដែលលោកបង្ហាញក្នុងកម្មវិធីនោះ ពិសេសគឺស៊ីសង្វាក់គ្នាជាមួយនឹងនិស្ស័យ និងស្ទីលផ្ទាល់ខ្លួន ហាក់បីដូចជាកាត់តាមរូបលោក ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ និងមានការទទួលស្គាល់ខ្ពស់សម្រាប់រូបលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxcVmBbFdgxE7OA7YQ41iiSYhMl9806jv9YlGQUjPEelSel5JT9y0LIchUJjykmfC1ezky5KmB9amxoWaY554SUSuy3MZ95nhns8CQT7akKLVVTzlqcyXqqCDbReGeMAxjpy56jynwBHQ07wpW2W1AyPJ9XilbgB1Vvdpfdn6f6NYsiShNdOB3bw_ZolG2/s1920/image_2025-03-08_13-50-44.png

ជាមួយគ្នានេះចាប់តាំងពី Wang Yibo ចូលប្រឡូកក្នុងវិស័យសម្តែងជាផ្លូវការ ក្រុមរបស់លោកមានគម្រោងថ្មី ដោយចង់បណ្តុះបណ្តាល និងអភិវឌ្ឍលោកឱ្យក្លាយជាអ្នកសំដែង។ទោះបីជាយ៉ាងណា Wang Yibo បានលាតត្រដាងពីបញ្ហាដ៏ធ្ងន់ធ្ងរក្នុងអំឡុងពេលសម្តែងបញ្ហានេះមិនបានទាក់ទងនឹងរូបរាងរបស់លោកនោះទេ ប៉ុន្តែរូបរាងរបស់លោកនៅតែមានភាពល្អប្រសើរក្នុងវិស័យសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHe-URvJsmy8kG5ozA6-v7s_dOV84RQJhhkQ2jrnoE1Y_qyTOBkpcdNNQZ7dHBGAIqgZ5x5UuxHn6pjSB6RblHLpXzSKvtnNPmretBCiVZP4YLtNp2aC77uLowEClyA0uxzCRxE-1WhX_aS1x3QmArPBBLQXFTTDvhGbDc3kglYAInht8iXliXPJA3nckJ/s1560/image_2025-03-08_13-50-45.png
ទស្សនិកជនគិតថា ជំនាញសម្ដែងរបស់ Wang Yibo មិនទាន់មានភាពចាស់ទុំនិងស្ទាត់ជំនាញគ្រប់ឈុតគ្រប់សកម្មភាពនិងគ្រប់ខ្សែហាក់ដូចជាមិនសូវមានអារម្មណ៍ស្រណុកស្រួលនោះទេ ដូច្នេះការសម្ដែងទាំងមូលហាក់មានភាពរឹងម៉ាំនិងខុសពីធម្មជាតិ៕