ប្រទេសថៃ ៖ កាលពីវេលាម៉ោង២ភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ភ្នាក់ងារពន្លត់ភ្លើងខេត្តឈៀងម៉ៃ ប្រទេសថៃ បានទទួលសេចក្តីរាយការណ៍ថា មានភ្លើងឆេះសណ្ឋាគារផ្កាយ៥ ឈ្មោះ «តារាថេវី» ជាសណ្ឋាគារដ៏ល្បីរបស់ខេត្តឈៀងម៉ៃ ហើយក៏បញ្ជូនកម្លាំង និងរថយន្តពន្លត់ភ្លើងមកកាន់កន្លែងកើតហេតុជាបន្ទាន់ ។ ប៉ុន្តែដោយសារផ្នែកខ្លះនៃអគារសណ្ឋាគារបានសាងសង់ពីស៊ីម៉ងត៍ និងឈើ ទើបធ្វើឱ្យភ្លើងកាន់តែឆេះរាលដាលខ្លាំងឡើង ពិបាកគ្រប់គ្រងស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTOM-BRC46Yyz1HJBnbHKBm8oBlkuwsEyFm8XpbYkA-wyJx_TzGENVgbB68yF9yFkezocqvfC8dCZ5Lrn9JCXS09ngH8KkNQPvuBVRp8cifZXOcZDlEONg2DCgwJhPQLtjTljgPPyjXU0mRd3mJTBcxhBoR0TeX91g0hZt2hcAV9egSP3GHGqGqP1vc-QD/s1280/photo_2025-04-23_10-46-12.jpg

នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ គ្មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ដែលបណ្តាលឱ្យភ្លើងឆេះសណ្ឋាគារ និងទំហំការខូចខាតទេ ។ ភ្នាក់ងារពន្លត់ភ្លើងបានចំណាយពេលប្រមាណ៣ម៉ោង ទើបអាចពន្លត់ភ្លើង និងត្រួតពិនិត្យបរិវេណជុំវិញសណ្ឋាគារដើម្បីកុំឱ្យភ្លើងឆេះរាលដាលទៅកន្លែងផ្សេងៗ ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមានមនុស្សរងបួស ឬស្លាប់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbva6tr2iPn6j77Tf7-F9EcjuY0hsiZSTBsN8ZPuhZiPMmyfW5b1XtvsC4u5SvfcPmgfhfSpit-in1bYH9Xei0AUg-oRF1V52TlLPFReklqfu1hD0CEO_pneYi-mOLed3tlcUbQsgGsBytWzOnW3-ZxU9iDtdfVi6QYfw8rWjQMAfwXTYNlr5ayOS8GjU/s1200/photo_2025-04-23_10-46-11%20(2).jpg

សារព័ត៌មានថៃនឹងអេបឌេតព័ត៌មានភ្លើងឆេះជាបន្តបន្ទាប់ពីមន្ត្រីពាក់ព័ន្ធ ។ រីឯមូលហេតុភ្លើងឆេះសណ្ឋាគារ គឺត្រូវរង់ចាំសមត្ថកិច្ចចុះមកត្រួតពិនិត្យទីតាំងកើតហេតុម្តងទៀត ដើម្បីឱ្យច្បាស់ថា តើវាបណ្តាលមកពីអ្វី?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRNAFCek6YbFhJzubPY-VqUgH_DpVlK5cW2Zq-X3KgxSZKnVjGcsUItTRT2O1AvzGDlwHgVXXJ9_YzOxC7P8iEQkJMYUL4sFQwG3D5ujcmhPYkHxNeBRJbWC0eErfSSBh4QLe1ANMzO8xPhcejgVg_UidHlLixE_Zoqv9qcYXu52Og5uZxpZGUDEI6rqrg/s960/photo_2025-04-23_10-46-11%20(3).jpg
សារព័ត៌មាន Thairath រាយការណ៍ថា ភ្នាក់ងារពន្លត់ភ្លើងបានបញ្ជូនកម្លាំង និងរថយន្តពន្លត់ភ្លើងជាច្រើនគ្រឿងទៅកន្លែងកើតហេតុនៅម៉ោង២ភ្លឺថ្ងៃទី២៣ ខែមេសា ប៉ុន្តែផ្នែកខ្លះនៃអគារសណ្ឋាគារបានសាងសង់ពីស៊ីម៉ងត៍ និងឈើ ទើបធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំងឡើង ។ រហូតមកដល់ម៉ោង៣និង៥០នាទីភ្លឺ (ថ្ងៃដដែល) ទើបភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍បានខ្លះៗ ប៉ុន្តែនៅមានផ្កាភ្លើងឆេះនៅកន្លែងមួយចំនួនទៀត ដែលតម្រូវឱ្យបាញ់ទឹកជាបន្តបន្ទាប់ ។ នៅព្រឹកថ្ងៃទី២៣ ខែមេសា មន្ត្រីជំនាញពុំទាន់អាចវាយតម្លៃទំហំការខូចខាតរបស់សណ្ឋាគារទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWW8-S-SZn9jPtRr4m1c82Iw9iWqYuhcBu-M5VNUq99xto_XsCNZs6h4KiZhXbEZXcF-XYBlViFfEJBRurYnft4virxZtF0hHIvBEqkMrDCS9TMAqAgZQZ0iFLuZY_Qm-DDxsAlDob3eVcMc6s6nKxeemIs0DeKnbLUpYiUkGjjQEcnQ_F6SrXTM4vH9tl/s960/photo_2025-04-23_10-46-11%20(4).jpg

សណ្ឋាគារនេះមានទីតាំងស្ថិតនៅឃុំថាសាឡា ស្រុកមឿងឈៀងម៉ៃ ខេត្តឈៀងម៉ៃ បានសាងសង់កាលពីឆ្នាំ២០០២ និងចំណាយប្រាក់សាងសង់អស់រាប់លានបាត ។ សណ្ឋាគារសាងសង់តាមបែបបុរាណយ៉ាងស្រស់ស្អាត ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងធំទូលាយ មាន១២៣បន្ទប់ ព្រមទាំងតុបតែងលម្អដោយក្បូរក្បាច់រចនាយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc23Mqo7H-qZJilPhePXNi8UR4HL7deUwG6H2ERqXH5So7rn5qb8qc9JXYnESXV5KDEfxQG2PibzlOuVv74MPoorxTu5vyXhYkFO4v_5Z8FCmMRDCf2rExIwtObbY5s41hTVec1u-XWMtu35k_EKWn33V4KAiysh8u_vFAsgMsK2fyPPvqwZ0y3GfR1h2Y/s640/photo_2025-04-23_10-46-11%20(5).jpg

កាលពីដើមឆ្នាំ២០២០ សណ្ឋាគារនេះបានបិទដំណើរការមួយរយៈ ដោយសារជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នៅខែមិថុនា ឆ្នាំ២០២០ សណ្ឋាគារបានប្រកាសកាត់បន្ថយបុគ្គលិក និងបិទទ្វារ ហើយក្រោយមក សណ្ឋាគារត្រូវបានគ្រប់គ្រងដោយ Nikki Beach Worldwide និងប្តូរឈ្មោះជា «Nikki Dhara Dhevi Chiang Mai» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_96yLYX41084t_FJx6kXD3puN-6-kX-RYfY6eK78nOhvwG_iMUePCWUodtE1VMdBm-mcJzDb5473Iufa25_RuyGAN1Lp_SbS4EKFnBkkweKkewnMVCP6htMU9IjICxbmqkIyzj_p7SvshDR3RmXNmV__tEQMCbAML8Qh1Okpa_bpTr7affkp30ClU64mB/s640/photo_2025-04-23_10-46-11%20(6).jpg

បើតាមសេចក្តីរាយការណ៍ចុងក្រោយ គឺនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ភ្នាក់ងារពន្លត់ភ្លើងអាចពន្លត់ភ្លើងបានទាំងស្រុង ហើយនៅវេលាម៉ោង៨និង៣០នាទីថ្ងៃដដែល មន្ត្រីផ្នែកពិសោធន៍ភស្តុតាងបានចុះមកត្រួតពិនិត្យនៅទីតាំងកើតហេតុ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfep5GTalOB44Ab9WmHvgqPt0GW5nEmO4FLK75xNJGMAiZot7ihwviglUCMYAcwCWAw9k0-wVszr_kbRWP3aJxCHnwCAo2Ifg_V8AtjxfHs43Y9yHfFM9CMPOqzNYUiK0LOvZ8hDdMxGSIiCBYWMSIc-Bi6viFRNHmHkoQ9t5W53dI_QMuvfmP07xsmDNM/s1280/photo_2025-04-23_10-46-11.jpg