ប្រទេសជប៉ុន ៖ ពេលឃើញពលរដ្ឋជប៉ុនយកដបទឹកមកតម្រៀបនៅជុំវិញផ្ទះ យើងអាចគិតថា ពួកគេភ្លេចប្រមូលទុកក្នុងទូរទឹកកក ឬពុំបានសម្អាតទីធ្លាក្រោយពីអង្គុយលេងរួច ប៉ុន្តែការពិត ពលរដ្ឋជប៉ុនបានតាំងចិត្តតម្រៀបដបទឹកទាំងនេះ ។ ពួកគេពុំបានផឹកទឹកក្នុងដបឡើយ ប៉ុន្តែការតម្រៀបដបទឹក គឺសម្រាប់បណ្តេញសត្វឆ្មាអនាថាឱ្យចេញឆ្ងាយពីផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Q04b3xGuM9K2wdsKfNdN4giSas64zPKs4mQf80pEi6Tw5vX6QnvEAlkNSX3Esg3XN4nF_zOKyzxSdosp3zuHBwBfzq2MzgJRTUTBkmf3FWfGiFTUft7nBhtal9G_dXHdvS6bvKc8RIgZK_kcTGuPl2phFvguNVqos5OAf9sY0OM5F2TFNX7Mgzjxc5Hz/s858/photo_2025-05-01_16-50-15%20(2).jpg
ពលរដ្ឋជប៉ុនស្រឡាញ់សត្វណាស់ ជាពិសេស ឆ្មា ទើបយើងឃើញហាងកាហ្វេដែលអនុញ្ញាតឱ្យអតិថិជនលេងឆ្មា បានបើកគ្រប់ទីកន្លែងនៅជប៉ុន ។ ពលរដ្ឋជប៉ុនថែមទាំងហៅឆ្មារបស់ខ្លួនថា ៖ «លោកនាយក ឬលោកប្រធាន» ទៀតផង ប៉ុន្តែមានឆ្មាអនាថាជាច្រើនក្បាល ដែលពុំបានទទួលការថែទាំយ៉ាងត្រឹមត្រូវ ហើយពួកវាតែងតែចម្លងមេរោគ និងបំផ្លាញទ្រព្យក្នុងផ្ទះ ដូចជា ៖ គ្រឿងសង្ហារិម ឬខាំក្មេងៗ និងមនុស្សចាស់ ។

ហេតុនេះ ពលរដ្ឋជប៉ុនបានរកវិធីការពារមិនឱ្យឆ្មាអនាថាចូលក្បែរផ្ទះ ដោយការយកដបទឹកមកតម្រៀងជាជួរនៅជុំវិញផ្ទះ ។ ទម្លាប់បែបនេះអាចធ្វើឱ្យជនបរទេសយល់ច្រឡំ ពេលឃើញពលរដ្ឋជប៉ុនរស់នៅទីក្រុងធំៗនិយមតម្រៀបដបទឹក ។ ទោះជាគ្មានគ្រោះថ្នាក់ដល់សត្វ ប៉ុន្តែជប៉ុនជឿថា ដបទឹកអាចជួយការពារមិនឱ្យឆ្មាអនាថាចូលមកបន្ទោរបង់ក្បែរផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6xHJy9EGtHiqLp1y6y4acvWS048eCPWtGBLmLmKm3rThKptWmFMYxKn3tNvUybctiZjqdIkjbMyHfixeP5rm-GjabjJfo5P7lQOnc000kBJiYT6Ik9Q-TkJftRvOWkhbv_AuVERvcrx0yCfqvseKQFn1k25oLCh9mRbfBrEXEISn90w_H2NYveFBdbxu8/s900/photo_2025-05-01_16-50-15.jpg
ទម្លាប់នេះពុំមែនទើបតែកើតឡើងនាពេលបច្ចុប្បន្នទេ គឺពលរដ្ឋជប៉ុននិយមធ្វើបែបនេះយូរមកហើយតាមជំនឿបុរាណ ។ តើជំនឿបុរាណនេះមានប្រភពមកពីណា និងអាចបណ្តេញឆ្មាដែរឬទេ?

សារព័ត៌មាន India Times ចុះផ្សាយថា ការប្រើប្រាស់ដបទឹកបណ្តេញសត្វ ពុំបានកើតឡើងតែនៅជប៉ុនមួយទេ ប៉ុន្តែពលរដ្ឋនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បានប្រើប្រាស់ដបទឹកបណ្តេញសត្វ តាំងពីឆ្នាំ១៩៨០ ។ ពលរដ្ឋអឹរ៉ុបបានដាក់ដបទឹកលើវាលស្មៅដើម្បីបណ្តេញឆ្កែ ហើយទម្លាប់នេះក៏បានកើតឡើងនៅជប៉ុន ប៉ុន្តែពលរដ្ឋជប៉ុនយកដបទឹកទុកបណ្តេញឆ្មាឆ្មាអនាថាឱ្យចេញពីសួនច្បារ និងរបង ដោយសារជប៉ុនគ្មានឆ្កែអនាថាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXWodgOjtUTkLkBuXEnc-GU7rbN_4BL9vhdnNuvf702KIfp2HA383e6Km2qrjetGu0Gc06M1PLqKZUulzY5pqaiwuK150C82n0WPGs3V5hwTlleZY1XuEcs5vgNo9Ucp0HMHgV1_RIJ0To2fvHeA1nofQlD8QrB0R9hjkJgluCrFR1Vnu6NDGzdIfKgals/s500/photo_2025-05-01_16-50-16%20(2).jpg
ពលរដ្ឋជប៉ុនជឿថា ពន្លឺថ្ងៃ ឬពន្លឺភ្លើងនៅតាមផ្លូវពេលល្ងាចនឹងចាំងមកលើដបទឹក ហើយវាក៏បង្កើតជាពន្លឺលើដបទឹកធ្វើឱ្យឆ្មាខ្លាច ខណៈមតិខ្លះថា ពេលឆ្មាឃើញស្រមោលរបស់វារីកធំ ឬរួមតូចក្នុងដបទឹក វានឹងភ្ញាក់ផ្អើល ។

ប៉ុន្តែអ្នកជំនាញផ្នែកអាកប្បកិរិយាសត្វ និយាយថា គ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ថា ដបទឹកអាចជួយបណ្តេញឆ្មាទេ ជាពិសេស ពេលអាកាសធាតុមិនល្អ ឬមានពន្លឺថ្ងៃតិច គឺស្ទើរតែគ្មានពន្លឺចាំងទៅលើដបទឹក ។ ប៉ុន្តែនៅតែមានអ្នកកុម៉្មង់ទិញដបទឹកទុកបណ្តេញឆ្មា ដោយសារគិតថា ដាក់ដបទឹក គឺល្អជាងមិនដាក់អ្វីការពារសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZ5TAXkdyb5HvMiI-XeEHGbpl1gSKdo4um8bKKsWNGJNrIxNeVC37c7RpYA_VMAeSyuo81hRsAc_1bSHQyIGa87ioQghFqpJKeyOo24q17cfmIUJznElGZYYw5Uk5uOVHnevmJ2WrrRXCfPeLPhL6alpg98j9j3UzBiiqWnkfpzB1UmjEVLQ6JOfnxxuV/s1200/photo_2025-05-01_16-50-16.jpg

បច្ចុប្បន្ន ការដាក់ដបទឹកបណ្តេញឆ្មា បានក្លាយជាវប្បធម៌របស់ពលរដ្ឋជប៉ុន ច្រើនជាងការបណ្តេញឆ្មាដ៏មានប្រសិទ្ធភាព ។ នេះជាវិធីដោះស្រាយបញ្ហាបែបសាមញ្ញៗរបស់ជប៉ុន ដែលធ្វើឱ្យជនបរទេសងឿងឆ្ងល់ពេលបានឃើញបែបនេះ ៕