ប្រទេសជប៉ុន ៖ ទោះជាមានការរឹតបន្តឹងខាងសាសនាក៏ដោយ ប៉ុន្តែតម្រូវការកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមជាទីស្រឡាញ់នៅប្រទេសជប៉ុន បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្រុមហ៊ុននានានៅទីក្រុងតូក្យូ បានចាប់ផ្តើមប្រកបអាជីវកម្មកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមតាំងពីឆ្នាំ២០០៣ ដើម្បីបំពេញបំណងចុងក្រោយរបស់អ្នកស្រឡាញ់សត្វ ដែលចង់នៅក្បែរសត្វរបស់ពួកគេជារៀងរហូត ទោះជាបាត់បង់ជីវិតក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXoucmnDXXkK5uq5hZcHzPsFq5rjSo8tzRRCgV8IkHaBLfdEyccyly80o6l3NOQsOMHQ5Uk8XeN0a_Xjn-hRDJlvgf4UMNx3M8MEVa9e2IMJz6PAP0y0xoTgLzNyuPgathb5F0PS3BxCy6IPz8glxm5xzUFr12d-kh9g0bp6HPelkpSqtpghdIpscr_v_K/s4000/image_2025-05-03_08-45-09.png

ក្រុមហ៊ុន Memorial Art Ohnoya Inc បានផ្តល់សេវាកម្មកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹមនៅទីបញ្ចុះសព ចំនួន៧កន្លែង នៅប្រទេសជប៉ុន ។ ក្រុមហ៊ុននេះទទួលបានការអនុញ្ញាតឱ្យកប់សាកសពមនុស្សក្នុងផ្នូរតែមួយជាមួយសត្វចិញ្ចឹម មិនថាសត្វចិញ្ចឹមនោះងាប់មុន ឬក្រោយម្ចាស់ក៏ដោយ ហើយក្រុមហ៊ុនត្រូវបានគេជួលឱ្យរៀបចំពិធីបុណ្យសព និងកប់សាកសពមនុស្សជាមួយសត្វចិញ្ចឹម រហូតដល់ជាង១,៥០០លើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje9rxvL3LM2h43d7VEleDqz2whMMcg4Th0gsnPll65xgFNgdU39Lgi1iopXjW3d2yNfsH3oqpk03dkoSMgKGM5iHH2WYYOjAzcnz9cy58Aqb6YEdeObDbjEHFZJiZerOF8UM17O3VJdVeqvun786e3WeDKsJja_NTOFAXTLhwKVcGlsbR8OtlvUai6xoz3/s602/image_2025-05-03_08-45-00.png
លោក យាសឹណារិ ហាខូសាគិ រស់នៅតំបន់ Ohnoya បានស្វែងរកទីបញ្ចុះសពសម្រាប់ក្រុមគ្រួសាររបស់ខ្លួន និយាយថា លោកបានជួលសេវាកម្មក្រុមហ៊ុនភ្លាមៗ ដោយសារក្រុមគ្រួសារលោកពុំអាចនៅឆ្ងាយពីសត្វឆ្កែជាទីស្រឡាញ់បានទេ បើទោះជាបាត់បង់ជីវិត ក៏ពួកគេចង់នៅក្បែរសត្វចិញ្ចឹមដែរ ។ ទីបញ្ចុះសពខ្លះមានអាងទឹកសម្រាប់ឱ្យសត្វចិញ្ចឹមលាងជើង មុនពេលទៅលេងផ្នូរម្ចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8UbsBycJ4PYKlnThYlHAMS-mvOHmQA4J3G4sjySWkzQLi4g_ic-7DrwE3ic_pkRz_TVdCLnMs3pYv_jR51VPhOh5x8zDdHkeHEuvQ1ASLGozlgGYV0GeZoho5JX8mmEY30UND9DfA_5z-FuwuD7d5t4BxiPVI6usW96riVlNWIbF6z_RDByRm82xyLhVe/s1600/image_2025-05-03_08-45-01%20(2).png

ចំណែកក្រុមហ៊ុន Ishi no Miyabi បានផ្តល់អាជីវកម្មធ្វើស្លាកសញ្ញានៅមុខផ្នូរ ព្រមទាំងការកប់សាកសពម្ចាស់ជាមួយសត្វចិញ្ចឹម នៅទីបញ្ចុះសពក្នុងទីក្រុងកូបេ និងទីក្រុងអាខាឈិ ខេត្តហៀវងុ ។ ក្រុមហ៊ុនទុកឱ្យម្ចាស់ជាអ្នកជ្រើសរើសម៉ូដស្លាកសញ្ញាមុខផ្នូរសម្រាប់កប់សាកសពម្ចាស់ ជាមួយសត្វចិញ្ចឹម នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUXjaT6CGyGWV5f8bsqpzNM932U4MKgVDhg2dAtCZeYzhnWOp0xEpr6FmDuFOZGE_XLppRZDb8qDyJ_Bn353ycDZKCLy1JfaVkKkGhhi_E13Cig_a2WG53zQ3-yHuPyUAGQ9vRQAcsB-SYSbH4W3q8x2sSVwzyUO0IeOa1XwreL-AHq-8oUA_9t3rsrBn/s1024/image_2025-05-03_08-45-01.png

ផ្នូរមួយកន្លែងលេចធ្លោជាងគេ ដែលផ្នូរនេះមានរាងជារង្វង់ និងមានរូបសត្វឆ្មា២ក្បាលនៅចំកណ្តាល ។ រូបភាពសត្វចិញ្ចឹមដែលងាប់ទៅ ត្រូវបានយកមកបិទភ្ជាប់ជាមួយផ្ទាំងសេរ៉ាមិចនៅមុខផ្នូរដើម្បីទប់ទល់នឹងអាកាសធាតុខាងក្រៅ និងកុំឱ្យឆាប់ខូចពេលត្រូវកំដៅថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwgLUKs2hPE8uMGCmfxVNuPwP4QAtVnIwIYfWTsYSbiyCDhKO7Amsk9YJ3KqQZQQj7fFNRHifK-wFHeKa9XPzHR0RmZS9inpojZoAa5IulSxk0aHMiU5fpcVLjCSx16pTKMVwjBt1woEMD1FwLFa5q4sj1D9OFehmUC0nFIL4i420lsvrNEVzuyGA3od4/s3680/image_2025-05-03_08-45-02.png

ដូចគ្នានេះ ក្រុមហ៊ុន Ai Pet Ceremony Amagasaki នៅខេត្តហៀវងុ ក៏បានផ្តល់សេវាកម្មកប់ខ្មោចសត្វល្អិត និងសត្វចិញ្ចឹមតូចៗក្នុងផ្នូរដែរ ដោយម្ចាស់អាចកប់សត្វដោយខ្លួនឯង ឬបញ្ជូនខ្មោចសត្វឱ្យក្រុមហ៊ុនចាត់ការឱ្យក៏បាន ។ លើសពីនេះ ទីបញ្ចុះសពតែងតែរៀបចំពិធីរំលឹកខួបការស្លាប់របស់សត្វចិញ្ចឹម ចំនួន១លើកក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LAgknZhcd3TRWJCtoaSM9bQrbtH4FrWC1zTBTmD95RqZyFfzDJua1vVObc6UdO3zgEpaAJC9BOXW_zr4FCtBf-oTR6YWyZFDprFnKwEGqEeq1JkJd7PmqSiPSERNd4G644Rbq8Jc-DcAzobkPiNfGEsR3BFXqUcMxJEMufW5RytqZCpfz0yIm4A3f1zU/s1200/image_2025-05-03_08-45-08.png

ការធ្វើពិធីបុណ្យ និងកប់ខ្មោចសត្វចិញ្ចឹមក្នុងផ្នូរ គឺពលរដ្ឋជប៉ុនចង់ឱ្យក្មេងៗឈ្វេងយល់ពីការស្លាប់ មិនថាមនុស្សឬសត្វ ។ ការយកសត្វមកចិញ្ចឹម មានន័យថា យើងត្រូវទទួលខុសត្រូវមើលថែវាពេលនៅរស់ និងស្លាប់ទៅ ហើយអ្នកចិញ្ចឹមសត្វ ត្រូវមានប្រាក់ និងពេលវេលា ពីព្រោះវាក៏ជាសមាជិកគ្រួសារដែរ ៕