Home Blog Page 553

Kim Soo Hyun លុបចោលកម្មវិធីជួបជុំអ្នកគាំទ្រនៅតៃវ៉ាន់ ខណៈធ្លាយរឿងថ្មីពី Kim Sae Ron

0

តារាសម្ដែងកូរ៉េ Kim Soo Hyun បានលុបចោលក្នុងកម្មវិធីជួបជុំអ្នកគាំទ្រមួយនៅតៃវ៉ាន់ ក្រោយពីរឿងអាស្រូវរបស់លោកពោរពេញដោយភាពចម្រូងចម្រាស។ ទន្ទឹមនឹងការលុបចោលក្រោមមូលហេតុការកែសម្រួលកាលវិភាគរបស់ Kim Soo Hyun ដែលមិនអាចបង្ហាញមុខជាសាធារណៈបាន ក៏ធ្លាយរឿងថ្មីៗបន្ថែមពី Kim Sae Ron មានអតីតមិត្តប្រុសនិងប្តីរបស់នាងចេញមកនិយាយបកស្រាយជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRildvrH188OEQyB-qhEDvlZFxju3U0pFlqHm1ESdxWE0DqOyZk8xODPetDfZFHEciREVZgCHqj445ansS-hjFu1qOJkdjjizgyaLzjQ_WTQ1Cmrvmkw1M6Rs8ktADS247cj3vOtKABujJRUxMrMpezFVPBieUPx8G07jcA9adF8D3CZRz3Kqac045RFI/s961/image_2025-03-15_16-05-11%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៥ ខែមីនា អ្នករៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់ Kim Soo Hyun នៅតៃវ៉ាន់ បាននិយាយថា ដោយសារតែ ការកែសម្រួលកាលវិភាគតារាសម្តែង Kim Soo Hyun មិនអាចទៅតៃវ៉ាន់ នៅថ្ងៃទី ៣០ ខែមីនាតាមការគ្រោងទុកនោះទេ។ អ្នករៀបចំបានប្រកាសពីគម្រោងសងប្រាក់សំបុត្រសម្រាប់ទស្សនិកជនវិញផងដែរ។ កម្មវិធីនេះមានរយៈពេលប្រហែល ៤០ នាទី។ អ្នកខាងក្នុងឧស្សាហកម្មបានប៉ាន់ប្រមាណថាការលុបចោលព្រឹត្តិការណ៍នេះអាចបណ្តាលឱ្យមានការផាកពិន័យប្រហែល ១.៣ ពាន់លានវ៉ុន ប្រហែលនឹងជិត៨៩ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZrrlRExe_IdWNMZdSR6xHqoDdXd-J5mg5AYvb45FyhdW424QVyvkQZ9I8OmPOouVYgT0oEZI7FLhxCrGS57kRrZMBHxMmKYVZKnoCni6JNv9efbGRKDG1nz2ZqxisTvNiSlGLCp-PHeV73eaKjsVzmpLsBQ4j_ClvTFK-zxgJTMUYrXqxsWCc8YKNdwz/s980/image_2025-03-15_16-05-11.png

Kim Soo Hyun មិនបានបង្ហាញខ្លួនជាសាធារណៈតាំងពីដើមខែមីនា នៅពេលដែលគណនី YouTube របស់ Garo Sero បានដកស្រង់សាច់ញាតិរបស់តារាសម្តែង Kim Sae Ron ដោយចោទប្រកាន់ថាតារាសម្តែងរូបនេះបានណាត់ជួប Sae Ron នៅពេលនាងមិនទាន់គ្រប់អាយុ។ យោងតាមគ្រួសាររបស់ Kim Sae Ron បានឱ្យដឹងថា Kim Soo Hyun ជាមនុស្សគ្មានបេះដូង និងមិនចេះដឹងគុណ ដោយទាមទារបំណុលពី Sae Ron រុញនាងរហូតដល់ស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZIamxIeNX-Mqylm6rZs0WnR1Vf0zyy1VGeo1yJwM82GiBvFJw-YZskDNAFSIPSb9tprVGzNJA8OSQGGUzanVc44mteHN8DWRKTiqI41ZL3ApAi_D9fDMK8VF14VNPPihsdFdOMHrpPeaWIInKBmU0j7x6gLoKUWSwRBV6wolE9nm4hOeN1EsisP4BlaB/s1608/image_2025-03-15_16-05-12.png

ក្រោយមក Kim Soo Hyun បានសារភាពថាមានទំនាក់ទំនងជាមួយនឹង Sae Ron ប៉ុន្តែបាននិយាយថាគឺនៅពេលនាងពេញវ័យ ។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Soo Hyun ធ្លាប់បានសងបំណុល Kim Sae Ron រួចហើយ គ្មានផ្លូវដែលក្រុមហ៊ុនទារលុយនាងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghJC92s5XwKafAZVBRQUW5M8H7iF4s_tKekGen7dGWeCLyGo9OdKn-yh0uPEojMy2mr-zgSi4_1mxD-fK5fEMA-jGAljdi2XLITbnImma-U5azc_PCgKTO9xkwzBUWJB6rJqbZstyvH5m5Q51-NoHUwd1u2iNtKEpjtg_VhROZJN3hXct4sFfn50JB3-Qe/s1066/image_2025-03-15_16-05-12%20(2).png

ក្នុងរយៈពេលកន្លះខែកន្លងមកនេះ ភាពចម្រូងចម្រាសរវាងភាគីទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអាស៊ី។ ហេតុការណ៍កាន់តែមានភាពរង្គោះរង្គើនៅពេលដែលមនុស្សមួយចំនួនទម្លាយពីជីវិតឯកជនរបស់តារាសម្តែង Kim Sae Ron កាលពីថ្ងៃទី ២៥ ខែមីនា Garo Sero បាននិយាយថា Kim Sae Ron បានចុះឈ្មោះអាពាហ៍ពិពាហ៍របស់នាងនៅសហរដ្ឋអាម៉េរិកជាមួយបុរសម្នាក់ឈ្មោះ Lee ដោយមិនបានប្រាប់ក្រុមគ្រួសាររបស់ខ្លួនឡើយ។ ក្នុងអំឡុងពេល Live របស់ Garo Sero លោក Lee ក៏បានសារភាពថានឹងរៀបការភ្លាមៗជាមួយ Sae Ron បន្ទាប់ពីបានជួបគ្នាពីរបីដង ប៉ុន្តែបានបដិសេធការចោទប្រកាន់ថាធ្លាប់បំពានលើ Kim Sae Ron ហើយនាងមានផ្ទៃពោះទម្លាក់កូនចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfSe6lRzWWEHDZcy6HDM1_CImLWLHLN4mkzOHbwPsTsluHoE5-BZZQwuF1l5LK0alVtVLUC1X_yxkB-xSybVd2ZDFv4gcW5H_AytBAvbBTv-EZlwJiwzHQpzqM2DfUNN7-3DRTJd2GGHtouD8i6514vfAwwDxbMOO7Y9SiXPVBki43VuFc-CoppOViZwO/s1350/image_2025-03-22_08-25-36%20(3).png

ជាមួយគ្នានេះដែរ ក៏ធ្លាយរឿងអតីតមិត្តប្រុសរបស់ Kim Sae Ron បានទម្លាយថា នៅចុងបញ្ចប់នៃជីវិត តារាស្រីរូបនេះមានជំងឺផ្លូវចិត្ត មានគំនិតចង់ធ្វើអត្តឃាតជាច្រើនដង និងត្រូវបានផ្តល់ការថែទាំសង្គ្រោះទាន់ពេល។ អតីតមិត្តប្រុសរបស់ Kim Sae Ron ដែលដាក់នាមថា K បានចោទប្រកាន់ឪពុកម្តាយរបស់ Sae Ron ថាមិនយកចិត្តទុកដាក់ចំពោះកូនស្រីរបស់ពួកគេដោយធ្វេសប្រហែសសូម្បីតែពេលនាងឈឺនិងសម្រាកនៅមន្ទីរពេទ្យ។ សាច់ញាតិរបស់ Sae Ron បាននិយាយថា K គ្រាន់តែណាត់ជួបតារាសម្ដែងមួយរយៈខ្លីប៉ុណ្ណោះ ពាក្យសម្ដីរបស់ K មិនគួរឱ្យទុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJh0l3CzhneWbG75a4wFtJ2B2SRrLQvkLVDIQNP-5a9bMUIoSOOlA8FKqWOvJ1fN6BwR7ACQXkZgBsVgA-kQY835PuxlgoM7SweUU35re5gb4Rw-cwLn6NVamc3Q1vksMTeUuP3IUq-w2T0js0Vck7z3l4Ok_QmXli_W6IUJfjaILI26vlug8kkHNfLrxn/s1200/image_2025-03-22_08-25-36%20(2).png

ចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើង Kim Soo Hyun បានបាត់បង់កិច្ចសន្យាផ្សាយពាណិជ្ជកម្មចំនួន ៦។ លោកក៏ត្រូវបានកាត់ចេញពីកម្មវិធីទូរទស្សន៍ Good Day របស់ G Dragon ផងដែរ។ នៅថ្ងៃទី១៤ ខែមីនា ក្រុមហ៊ុនគ្រប់គ្រងបាននិយាយថាតារាសម្តែង Kim Soo Hyun កំពុងប្រឈមនឹងសម្ពាធនិងធ្លាក់ចូលទៅក្នុងស្ថានភាពនៃ «ភាពចលាចលធ្ងន់ធ្ងរ»៕

ក្តៅគគុក! ស្ទូឌីយ៉ូរបស់ Dylan Wang បានប្តឹងអ្នកប្រឆាំងមួយចំនួនមានទាំងអ្នកគាំទ្រធំរបស់ Esther Yu

0

កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិនដែលសង្រ្គាមអ្នកគាំទ្ររវាងតារាប្រុស Dylan Wang និងអ្នកគាំទ្រ Esther Yu បានប្រែក្លាយទៅជាសមរភូមិផ្លូវច្បាប់។ ថ្មីៗនេះ ស្ទូឌីយ៉ូរបស់ Dylan Wang បានប្រកាសថា ពួកគេបានប្តឹងអ្នកប្រឆាំងមួយចំនួន។ ចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ស្តុតាងត្រូវបានប្រមូលប្រឆាំងនឹងអង្គភាពដែលរំលោភបំពានថ្មីចំនួន ១៤ហើយក្នុងនោះក៏មានអ្នកគាំទ្រធំរបស់ Esther Yu។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC-EtDFKUjhsNwn_LNmE4MSoUdIWWlpu6kXBfb9IBOlM0ahhZPB2DOwROwhrAR1WcJpeth65bVDpaa19Mdj-7ivnMGWO4qz0HjT-oOVXuaMMoanzQqITkd97KUd2xwryVLMHLrRBD-6Jtm-GYGvLLvaTxiX5wlLQcfwE1l9WkAV8OwTy0T-Z3PGC82Uq3a/s955/image_2025-03-26_09-49-29.png

អ្នកនិយមលេងអ៊ីនធឺណិតបានសង្កេតឃើញថាបញ្ជីដែលស្ទូឌីយ៉ូរបស់ Dylan Wang បានប្តឹងនេះមានអ្នកគាំទ្រមួយចំនួនជាហ្វេនរបស់ Esther Yu រួមទាំងគណនីអ្នកគាំទ្រដែលគេស្គាល់ផងដែរ។ បុគ្គលទាំងនេះត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយការនិយាយបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹង Dylan Wang យាយីគ្រួសាររបស់លោក និងចូលរួមក្នុងការគំរាមកំហែងតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF9P1BnmJ6C6Y9A0LKdNqiVWmqhdTmOM5wQbZ8nSGnuXSGruQA_VArxAoNP3yVRdCED9_s5eJq0AmaQaZKNrK2SalQmyOXYBlHJPRV1Vl3_Hu6Wc4thQ8rF1RQu8TKIu6Gk2FcuiCNB6WccwgZur9Pbch0DDg_A2vHm31_Nzb7D6R1G9GdzSEs0gA3dFxl/s1620/image_2025-03-26_09-49-31.png
ខណៈពេលដែល ពួកគេបាននាំឱ្យមានការកើនឡើងនៃប្រជាប្រិយភាពរបស់ពួកគេជា «DiXin Gravity (棣欣引力)» ភាពតានតឹងរវាងអ្នកគាំទ្រទោលរបស់ពួកគេបានកើនឡើងជាលំដាប់។ តារាទាំងពីរក៏ឈប់ទាក់ទងគ្នាជាសាធារណៈ ពេលពួកគេបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាពីមុន។ ជាក់ស្តែង ជម្លោះរវាងអ្នកគាំទ្ររបស់ពួកគេអាចត្រូវបានគេតាមដានរហូតដល់ឆ្នាំ ២០២២ នៅពេលដែល Dylan Wang និង Esther Yu បានសម្តែងក្នុងរឿង «Love Between Fairy and Devil» ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9m__CEnm7DG3HMgWktQONaKR5cvXVFMXsz6GXa35hfsuyZ3ynFAqtBp33kaBMBmgHsoHndTmHWsmR8bXSXLDdTHEJirfl84gncTnB5eDlqfi49nY47iJ524-inBnjs9hMA3I1165M2jdIFxJGf3xZGrKODr1uWbGYnUJRTJZ3DI4vfllmqvQ_IkwCoBy7/s2048/image_2025-03-26_09-49-32%20(2).png

    ភាគីតារាស្រីរូបនេះត្រូវបានគេរិះគន់ថាបានឱ្យនាងរួមគ្នាសម្តែងភាពត្រជាក់ក្នុងអំឡុងពេលការផ្សាយផ្ទាល់ពិសេសមួយ ហើយចោទថាបានទទួលតំណែងក្នុងកម្មវិធីមួយចំនួន។ ទន្ទឹមនឹងនេះ អ្នកគាំទ្ររបស់ Esther Yu បានចោទប្រកាន់ Dylan Wang ថាទទួលបានផលប្រយោជន៍ពីប្រជាប្រិយភាពរបស់តារារបស់ពួកគេ ដោយមិនមានការតបស្នង។ ចំណាត់ការដើម្បីចាត់វិធានការផ្លូវច្បាប់ជាដំណាក់កាលថ្មីមួយក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMWQe9cBkiIFMLS5kAC7vfaBkCg75jZ7vpxwhrFqY6YgbOYVmQUE7zMnqyNmSrrXpLbSh1Z2BqVQJPANR7wbK0_Zi2Lw9L_j6846KkCCMLeSrW6vwrIEBqsbWhm91j6H87MJ7NgUAg85h3e4vhVsz9KJOxHrkLs4VC74MOrUshgZnT4cGk1sACzieHN718/s2048/image_2025-03-26_09-49-36.png
    អ្នកគាំទ្ររបស់ Dylan Wang បានអះអាងថា វាដល់ពេលហើយដែលតារាសម្តែងរូបនេះបានស៊ូទ្រាំអស់រយៈពេលជាយូរ បើទោះបីជាមានការប្រឆាំងផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីជីវិតផ្ទាល់ខ្លួន និងអាជីពរបស់លោក ជាពិសេសក្នុងអំឡុងពេលផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួនគឺ «Guardians of the Dafeng»។ វាមិនមែនជាលើកទីមួយទេដែលរឿងនេះកើតឡើង។

    កាលពីមុន ភាគីរបស់ Esther Yu ត្រូវបានគេរាយការណ៍ថាក៏បានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកគាំទ្រ Dylan Wang មួយចំនួនផងដែរ ដោយបង្វែរពួកគេពីក្រុម ដែលស្រលាញ់បំផុត ទៅជាអ្នកគាំទ្រដែលមានសង្គ្រាមដ៏ខ្លាំងក្លានៅក្នុងប្រវត្តិសាស្ត្រ នៃឧស្សាហកម្មចិន៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHTxJdVmikrPK9OcFgYzqpdmHDD-K7ERkGENIwGMIjy-t1XGMY4w5VpX8Bs4LpCug1wpeD7rsbc1Q2_2Ec8k-e3w7EmQHi5KQ6sXK76B7NvpZG67axZk7JXIugNJFq11-cmdtA_hmBDYa-0UKWdVRKkrsNUPVcMWqdPWCVxuuo6z_L9Te5gu79wFFXDrAx/s1620/image_2025-03-26_09-49-32.png

ជី ដេវិត ថាគ្រាន់តែទិញម៉ូតូសោះក៏កើតជារឿងឱ្យគេយកមកឈ្លោះគ្នាបានដែរ

0

ថ្មីៗនេះតារាចម្រៀង ជី ដេវិត បានទិញប្រភេទម៉ូតូធំពណ៌ក្រហមយ៉ាងស្រស់ស្អាត បន្ទាប់ពីតារាប្រុសរូបនេះពេញនិយមក្នុងការទិញឡានស៊េរីទំនើបៗ។ ទោះយ៉ាងណា គ្រាន់តែ ទិញម៉ូតូសោះ ជី ដេវិត ថាអាចបង្កើតជារឿងឱ្យគេយកមកឈ្លោះគ្នាបានដែរសុំខ្លាចដៃតែម្តង ខណៈលោកថារំលង ជី ដេវិត មួយរឿងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4W3L9oLeiyB8fYJ6u5YTff5uOXa_n7-NiTvua8NDSB7LHzrZMIttfCTiSa_P2z-sdiWP5M-dEIXRSqWKxue11BCTSiOy_gO8Xl_QRZyVgsccK_5dVOcX9GeAMfVZBBBZWIJ2t4Th2SnrpfL6ZySZ-gtQqWn1NDCD93YSUOspuNq2MBOdpYrH2hqQAVY3/s2048/image_2025-03-26_09-05-02.png

ជី ដេវិត បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួនអំពីការទិញម៉ូតូធំដែលដឹកមកដល់មុខផ្ទះតែម្តងជាមួយពណ៌សំណព្វចិត្តរបស់តារាចម្រៀងរូបនេះគឺជាពណ៌ក្រហមជាមួយនឹងឈ្មោះរបស់លោកផ្ទាល់។ ក្នុងវីដេអូ ជី ដេវិត បានបង្ហាញឱ្យដឹងថា នេះជាជំហ៊ានដំបូងដែលនឹងចាប់ផ្តើម ជាអ្នកចម្រៀងធម្មតាគ្រាន់តែចង់បន្ថែមម៉ូតូ ហើយម៉ូតូធំនេះគឺជាម៉ូតូមុនដំបូងគេនៃ Collection ។ ម្ចាស់បទ «Okay Let’s Gooo» បានបន្ថែមថាខ្លួនលោកស្រលាញ់ម៉ូតូធំជាយូរមកហើយគ្រាន់ថាពីមុនគ្មានលទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuFTNOvENALXpFxg_LYbFkcAmnlFeePfOeFpt3iZ7aexLo28xkW-lp25OKHBT4RdJkAujEnOjS1TtTekovokzMZ_C8Esu_6dpXQpysnwKBKbma-l1eNnR-mv2GfGqVjnB4-YR9phZaW4A2j4IhRz2B0EuHdpUgC5jPoOP4Pz4HhoYEkNcBg0aeI-5ceOgD/s1280/image_2025-03-26_09-05-01.png

បន្ទាប់ពីបង្ហាញការទិញម៉ូតូធំ ស្រាប់តែ ជី ដេវិត បានបង្ហោះសំណេរថ្មីមួយទាំងយប់ព្រោះតែមិនអស់ចិត្តគ្រាន់តែរឿងនេះអាចធ្វើឱ្យគេឈ្លោះគ្នាបាន។ នៅយប់ថ្ងៃទី២៥ ជី ដេវិត បានបង្ហោះនៅលើគណនី Ngoun Chan Davith ជាមួយរូបមួយសន្លឹកជាពាក្យថា បានឃើញតែមិនឯកភាព ដោយភ្ជាប់មកជាមួយខ្លឹមសារថា «ដល់តែមែនទែនទៅគ្រាន់ឯងទិញម៉ូតូក៏គេយកមកឈ្លោះគ្នាបានដែរសុំខ្លាចដៃហើយ។ សុំរំលង g-devith មួយរឿងសិនទៅណ ទុកឈ្លោះថ្ងៃក្រោយខ្លះទៅប្រយ័ត្នអស់អីឈ្លោះ »។

ទោះយ៉ាងណា បន្ទាប់ពីបង្ហោះសំណេរនេះរួចមិនបានប៉ុន្មាន ជី ដេវិត ក៏សម្រេចចិត្តលុបឬលាក់នេះមិនបានឃើញទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJpTSG34APllLRv5rlQm6P9V3W9v4iIwCtXq8px2AQVIGL7rSl8W5bYy403aJrAey-klVXEiPuYsZkdziAtWE0qXRGG1ybysXSBgxgEZzSZ_-XruMYV6_6UiPMSQJHv43_llUkazPP8VsSxidTQFnJkPKBG6Hfx9ThVk3mOF5HGYBLruR6Sqon9SAi7MYS/s1280/photo_2025-03-26_08-37-57.jpg

នេះមិនមែនជាលើកទី១នោះទេរាល់សកម្មភាពរបស់ ជី ដេវិត គឺត្រូវបានគេយកទៅជជែកវែកញែកជាប្រធានបទ។ នេះអាចដោយសារតែលោកជាតារាចម្រៀងដែលល្បីខ្លាំងក្នុងសម័យកាលនេះដូច្នេះហើយរាល់សកម្មភាពរបស់លោកគឺត្រូវមានការចាប់អារម្មណ៍លើសពីធម្មតាសូម្បីតែការធ្វើបុណ្យក៏នៅតែមានអ្នកមិនពេញចិត្ត៕

គុណភាពខ្យល់នៅពេលនេះគឺស្ថិតក្នុងកម្រិត “មធ្យម” មិនទាន់ឈានដល់កម្រិតប្រកាសអាសន្នឡើយ

0

ក្រសួងបរិស្ថាន សូមជម្រាបដល់សាធារណៈជនថា គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឲ្យមានការចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ។ ព្រមទាំងអំពាវនាវអោយសាធារណជនទាំងអស់ តាមដានព័ត៌មានអំពី កម្រិតគុណភាពខ្យល់ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន និងលើទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថានវិញ ដើម្បីទទួលបាននូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEf20WS82Y0846PkbRhcI9IZpPS4tvDOJJTkjoqPBT5j8ABzPQ9lWznTV0KMXSSw5wh1sgUCv-2ifVlUU_Anj6U9Z3XhDxAFzxE1vB2OP2TFjYzZQrIZrOjNQOh1opf9cQePosvw_tpIRRRUVkKCR0wmHHOryLSh6ShKYp8EmT8ROOZp2THOJdZYJWOBA/s1219/485351615_1057654879732657_2244726919544449685_n.jpg

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKRFqumyK99uPL3Y8w2gL4qGiUkMgTulcff7mNfhrAFt8f087CtfG5Q8C4Ge2RNfLcErsdh2O95ttI4pSKAfYxW_h3rufyj_jtH7kb1zc5qO7XvLHHxVUF3IHpj61m7GkMMUeuCkxq6TMhLmv4XpFmiStffjcCJf4FaOkBPeovdO3Irf9YXqBgCrT9pmEX/s1280/485376869_1057654956399316_4606352927057733564_n.jpg
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5mawrnP5ooisg7d0sqVAEkT58HGyNjrIawSbzK8_mfniIjbqZWizqPo9IR1iq4Kka7SbDRTvbqS43VpXqGNlkLQaoX7GbaUQbTXSV7KntSaxVkkK9xCXl8Isa5WaF4GtNqfHDs__AxlX96pnVSjLIN7RTpfXtvH3gZyD9WXJiXwmu-oo0poeODXHvqjV/s1280/487201604_977721257882693_8918335393146629503_n.jpg
សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ក្នុងការតាមដាននេះ សន្ទស្សន៍គុណភាពខ្យល់ល្អណាស់ គឺមានពណ៌ខៀវ ចំពោះពណ៌បៃតង គឺមានគុណភាពខ្យល់ល្អ ដោយឡែកក្នុងសន្ទស្សន៍ពណ៌លឿង គឺមានកម្រិតគុណភាព “មធ្យម” មានដូចជាខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj13_EwzPMJdKJrskw4Lbfy6wzJCqqPvFgliy5GtxWOF7Et9OrfaH62KkFJex3tFiHRrNtV05NRVz9tgG5q6OA4hpRlTT1_3G93Ri8881bHxKTuG1QIw_rUR2XeipCxGnm1MaVT7SHe7eoxU0NqQM-tmDYTJgfgVqOdkmN7kWX3Y9HJYnvVWbH_4gcmwhlL/s1146/486404424_1087628586734810_2157474476405967732_n.jpg
អាស្រ័យហេតុនេះ សូមសាធារណជនធ្វើការតាមដានលើព័ត៌មាននេះ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន និងលើប្រព័ន្ធAPPឈ្មោះ CGS SPA និងទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថានបន្ថែមហើយក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់៕

ហ្វីលីពីនធ្វើសមយុទ្ធកងទ័ពជាមួយអាមេរិក៣សប្តាហ៍ ស្របពេលមានបញ្ហាតានតឹងនៅសមុទ្រចិនខាងត្បូង

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ កងទ័ពហ្វីលីពីន និងអាមេរិក សរុបជាង៥,០០០នាក់ បានចាប់ផ្តើមធ្វើសមយុទ្ធមួយឈ្មោះ «Salaknib» នៅបន្ទាយកងទ័ព «Fort Magsaysay» ក្នុងខេត្ត Nueva Ecija ប្រទេសហ្វីលីពីន ដែលការធ្វើសមយុទ្ធនេះនឹងចំណាយពេលរហូតដល់៣សប្តាហ៍ ។ វាជាការធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយដំណាក់កាលទី១ ហើយប្រទេសទាំងពីរនឹងធ្វើសមយុទ្ធកងទ័ពដំណាក់កាលទី២ នៅចុងឆ្នាំ២០២៥ ស្របពេលហ្វីលីពីនមានជម្លោះជាមួយចិនរឿងសមុទ្រចិនខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggz9jcL_ZP7_jmat6MyvQ9F4yKib7MQcwReGij_HEkCk8mbp0P3TniXu_xVGviftj8oCt07w8F02w7M3JPUMspB1PGiZLxSrhrwNCF12n7MmEv0M_mP03S5bZJzMV_YAG5VbNLXu2wtLbxz5kHJKNZ12lumMc4C0wghD6uyBLe-5KiLS-JcYIoxy0cQol-/s1000/image_2025-03-26_14-52-15.png

នៅសប្តាហ៍ទី៤ ខែមីនា នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos និងជួបមេបញ្ជាការកងទ័ពហ្វីលីពីន ក្នុងគោលបំណងតាមដានលទ្ធផលការធ្វើសមយុទ្ធកងទ័ពរវាងប្រទេសទាំងពីរដែលទើបចាប់ផ្តើម ។ វាជាការធ្វើដំណើរទៅប្រទេសហ្វីលីពីនជាលើកដំបូងរបស់លោក Hegseth តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump តែងតាំងលោកជារដ្ឋមន្ត្រីការពារជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKK8An6z7OcYKKIo2lx88FeYUA4cU2CZP_gTw4gxqBTiAoWCr1-w0ZRMwUfrNxarzNF7Mk5c7VRY4DHRjur1KjNWWFvpKfyJbcIC0c-nW6oWcmIqlTje_yYbE7iCtKMF8crbhEYBR_rKkL-nY1DkQo_HP56sPeW2ZjSII0cGMs7sxfZMMdvEfzY-pi3g8G/s800/image_2025-03-26_14-52-16%20(2).png

ការធ្វើសមយុទ្ធកងទ័ពឈ្មោះ «Salaknib» ជាច្រើនសប្តាហ៍នេះ គឺផ្តោតលើការការពារទឹកដី និងការចល័តកងកម្លាំងទ័ព ហើយនេះជាការធ្វើសមយុទ្ធដំណាក់កាលទី១ ហើយកងទ័ពប្រទេសទាំងពីរនឹងធ្វើសមយុទ្ធដំណាក់កាលទី២ នៅចុងឆ្នាំ២០២៥ ។ វាជាការធ្វើសមយុទ្ធកប្រចាំឆ្នាំរវាងហ្វីលីពីន និងអាមេរិក ដែលកងទ័ពប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នា តាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ នេះបើតាមការលើកឡើងរបស់កងទ័ពហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGsQypqDnlZqDtCBfqMK-lm7qhW-P7GRfb71sM0oAnvm-1WupkPjhoK5YM5lK9U2ssZLor1sCaBfrsKJz9_Gzw-ual26Ugug_XuSC6RvIFyn3Axus2fJ0CV2k0g8jTg4ue3QsvIrPiM2vurI9FY9IjP9bZNMjXPgmaD0doVVfEZzFb_gjmq_Hc2hMp4fj/s1000/image_2025-03-26_14-52-16.png
ក្រៅពីនេះ កងទ័ពប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការរួមគ្នាលើគ្រប់វិស័យ, បង្កើនសមត្ថភាពការធ្វើសង្គ្រាម និងបង្ហាញពីការប្តេជ្ញាចិត្តទ្វេភាគីយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWV90NASxM5cihp-EP_PL_Seddbkjd8UqOaOBgCrHUe84XnV4z999fK2Im9TXxcuElLCE2Uy6ohROaI1-DWJ9kDTQMmhVIb0f9jeh7LoTuOyhzhtukpqELqyFsdvBqc8Vr9wMo2cVxqMfZ2PMYiaxQXp7hJYKT02hpaFGMzPNwz6nG3d3USmFmdYv4VY66/s1080/image_2025-03-26_14-52-17.png
គួរបញ្ជាក់ថា ហ្វីលីពីន និងអាមេរិកមានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើង តាំងពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ឡើងកាន់តំណែងកាលពីឆ្នាំ២០២២ ហើយលោកចាប់ផ្តើមប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលអះអាងថា ចិនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ។ លោកបានកំណត់គោលនយោបាយការបរទេសឱ្យហ្វីលីពីនបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ស្របពេលហ្វីលីពីនកំពុងមានជម្លោះជាមួយចិនរឿងសមុទ្រចិនខាងត្បូង ៕

លែងពិបាករឿងអត់ចាំយល់សប្តិហើយ! អ្នកវិទ្យាសាស្ត្រជប៉ុននឹងផលិតឧបករណ៍ថតយល់សប្តិ ដើម្បីចា.ក់បញ្ចាំងដូចភាពយន្ត

0

ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មាន Tirana Post បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅប្រទេសជប៉ុនគ្រោងបង្កើតឧបករណ៍មួយដោយប្រើបច្ចេកវិទ្យា MRI និង AI អាចមានសមត្ថភាពកត់ត្រាក្តីសុបិន្តរបស់អ្នក ហើយបង្ហាញវាឡើងវិញជាទម្រង់វីដេអូនៅពេលដែលអ្នកភ្ញាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwcRx8g-7O8hQGutIBZNDqiMta-jO_E3j7BN-zuiRCdlUClC3xNMrw98OFUEq2v3UpCZ9F0QhHfSEqEkkBUvOFRteBZbgXJn_UYM6Wv2RmJj2a4SVIttEWZHO581p2J2mMWBLCAZExF5xTm3EzpzOqR04L-38tj-5s0Rhlm_gmmaERtFaL0bwH6I3oJgJ/s800/image_2025-03-26_14-30-19.png

យោងតាមលោក​វេជ្ជបណ្ឌិត Yukiyasu Kamitani អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ប្រសាទ​មក​ពី​សាកលវិទ្យាល័យ Kyoto និងក្រុមរបស់លោកបានបង្កើតម៉ាស៊ីនដែលប្រើបច្ចេកវិទ្យា MRI ដើម្បីវិភាគសកម្មភាពខួរក្បាល ដែលអមជាមួយស្ថានភាពសុបិន រួមទាំងរៀបចំសកម្មភាពទាំងនោះជាលំដាប់លំដោយដូចសាច់រឿង ហើយយកទៅចាក់បញ្ចាំងដូចភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqZFe7t36TGPG9kv08BSQfUHJCfwRgyuIhIO4DTZb9A1vMOjBNXCtc_FUbD-MnMDagUJyqt7AFvNwMUV3MCbWTvejJNSVFeeMugCSDZ2VWA3q2Si9oZO-1se4RVz791CBiM94Wty849X_Lcb_0b9QO-gM761d_lr4hJDp7bzTjFLbSsaynbh6ZAafFqrRZ/s800/image_2025-03-26_14-30-18.png

តាមរយៈការឌិកូដ លំនាំសរសៃប្រសាទ ឧបករណ៍ទំនើបនេះ អាចបង្កើតរូបភាពតំណាង ដែលមើលឃើញរឿងរ៉ាវកើតឡើងនៅក្នុងសុបិនរបស់មនុស្សម្នាក់ៗ។ ដូច្នេះបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមប្រែក្លាយសុបិនរបស់អ្នកឱ្យក្លាយជាការពិត។ ទោះជាយ៉ាងណាឧបករណ៍នេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT09ZKuaF3RLhXUgQYYQy4LZcr7OlypaA2f95-FtIKuu_0P_6KqXp55v8rKCltJzUZYspIE3hMlJ1xjjdIr4kgdHxP6ufhnbJwkphGtH3uNb7ab6dneE-NdK_OdECIZLh76PhJkxJOlELEoks1L5UeZJkqp-TbKw0QRGpek0ajV70uzWxGWT28cbr-QSFy/s1280/image_2025-03-26_14-30-19%20(2).png

គួរបញ្ជាក់ដែរថា ការផលិតឧបករណ៍នេះមានគោលបំណងផ្លាស់ប្តូរការយល់ដឹងរបស់យើងអំពីសុបិន មនសិការ និងដំណើរការដ៏ស្មុគស្មាញនៃចិត្តរបស់មនុស្ស។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏អាចធ្វើឱ្យប្រសើរឡើងនូវការចងចាំក្នុងពេលគេង និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត។ ជាងនេះទៅទៀត បច្ចេកវិទ្យាក៏កត់ត្រាក្តីស្រមៃរបស់អ្នក ដើម្បីទទួលបានសក្ដានុពលដ៏ធំមួយ សម្រាប់ការបង្កើនភាពច្នៃប្រឌិតផងដែរ៕

វិសោធនកម្មច្បាប់ថៃចូលជាធរមានហើយ! ហាមឪពុកម្តាយវា.យដំកូន និងមានសិទ្ធិត្រឹមតែប្រៀនប្រដៅ

0

ប្រទេសថៃ ៖ នៅប្រទេសថៃបច្ចុប្បន្ន ឪពុក-ម្តាយពុំអាចប្រកាន់យកតាមពាក្យថា «បើស្រឡាញ់គោឱ្យចងខ្សែ បើស្រឡាញ់កូនឱ្យវា.យ» ទៀតទេ ពីព្រោះវិសោធនកម្មច្បាប់ថៃចូលជាធរមានហើយ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គឺហាមឪពុក-ម្តាយវា.យដំកូន និងមានសិទ្ធិត្រឹមតែប្រៀនប្រដៅប៉ុណ្ណោះ ។ ការអនុវត្តច្បាប់នេះ គឺស្របតាមអនុញ្ញាស្តីពីសិទ្ធិកុមារ ដែលថៃបានចូលជារដ្ឋភាគីកាលពីឆ្នាំ២០០៦ ទទួលស្គាល់អនុសញ្ញានេះ និងស្ម័គ្រចិត្តអនុវត្តតាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIIWcOf6ngkKDgylFuJEX-7oL4COvaFvUt5y2kjWuGjWE9pHzutYqEbolr3ROVBKf8V5kwDXBvLqvsAkk_veI9WNyHMYCnFBbgICpRAg0cJKKVHU0_KLTWqy_SgKeLWkWuoj3jqPH5mM9L6EApk5k2lJuEvMwofMi0-MVZl5I8qglA5aFOx763HX8YGOZI/s660/image_2025-03-26_14-27-17%20(2).png
សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃនឹងចាប់ផ្តើមអនុវត្តច្បាប់ហាមវាយដំកុមារ ចាប់ពីថ្ងៃទី២៥ ខែមីនា តទៅ ។ មាត្រា១៥៦៧ របស់ច្បាប់នេះចែងថា អាណាព្យាបាលមានសិទ្ធិដាក់ទោសកូនត្រឹមតែប្រៀនប្រដៅប៉ុណ្ណោះ ឬអប់រំកូនឱ្យកែប្រែឥរិយាបថ ដោយពុំធ្វើទារុណកម្ម ឬប្រើប្រាស់អំពើហិង្សាដល់រាងកាយ និងផ្លូវចិត្ត ឬធ្វើទង្វើខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimodrhgFdSOIF-44DgL3hM6cRHjSR2gFlD0gOePSfYYeOJ6An8vKeCskZjn5n5YSvAEL9xlR16Tq67SZA_gqQxKZQy5uDT5OVv_1OqGIfdOSLwPJzjzVcu_WHGr07-j3ZnW-yAXRBATY4wWCwVTuam0c6k7JbaJjVxzw0qXEdwQ-B5lAViD0U4-tCoxYit/s1005/image_2025-03-26_14-27-17.png

ឪពុក-ម្តាយមានសិទ្ធិប្រៀនប្រដៅកូន ប៉ុន្តែពុំអាចប្រដៅដោយអំពើហិង្សាទាំងកាយ និងចិត្ត ឬការនិយាយពាក្យសម្តីធ្ងន់ ឬធ្វើទង្វើផ្សេងៗ ដូចជា ៖ បន្ទាបតម្លៃកុមារ ។ កន្លងមក ច្បាប់នេះពុំបានកំណត់ច្បាស់លាស់ថា ឪពុក-ម្តាយមានសិទ្ធិដាក់ទោសកូនកម្រិតណា ហើយពុំបានកំណត់ថា តើការអប់រំកូនដោយហិង្សា គឺជាទារុណកម្មដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtY3HQq-cyXXSFYXQLFhfAOZYKyqfukr3ntM9vN8RmKr84M5RtVDGM4LVTtE4E1rQLGm-dFV00MZ0XTj7Xv9qc4AhFU0wjj2jj7eE2hU7sXu1lXWMLuCF27IAav6uptbnq7c5qCn-rgOW_yZixjY-U3KQRRDNE8LAXlqOxUZoNkPqL4QtJlX0qW710RIY/s1296/image_2025-03-26_14-27-18%20(2).png

ហេតុផល និងភាពចាំបាច់សម្រាប់ការកំណត់សិទ្ធិរបស់ឪពុក-ម្តាយ គឺក្នុងគោលបំណងកាត់បន្ថយការដាក់ទោសកូន ស្របតាមមាត្រា២៦ របស់រដ្ឋធម្មនុញ្ញប្រទេសថៃ និងស្របតាមអនុញ្ញាស្តីពីសិទ្ធិកុមារ ដែលថៃចូលជារដ្ឋភាគីកាលពីឆ្នាំ២០០៦ ទទួលស្គាល់អនុសញ្ញានេះ និងស្ម័គ្រចិត្តអនុវត្តតាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFGm40UgZ9xRJN2_QbzIOcQT7TYD6YXgcoycg4R8xYs8kmyCdUnaUPFMMk4u3wROlsfF75es1c6RhIZUayPrpI6patGtxcIcRjRgQkiP5YSYKg6Yht989M2iRY3gJyQbjyo4YpGvz4ICIIro8y-pHfFvuQmKWfBQG8r_0mEntdpPZA3cvEvzWtrvfgN4G/s650/image_2025-03-26_14-27-18.png

ករណីជាច្រើនបានកើតឡើង គឺឪពុក-ម្តាយបានដាក់ទោសកូនដោយប្រើប្រាស់អំពើហិង្សា ឬទារុណកម្ម ដែលធ្វើឱ្យប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្តកូន ។ ឪពុក-ម្តាយខ្លះទៀតវាយដំកូន ឬដាក់ទោសតាមវិធីផ្សេងៗដោយការបន្ទាបតម្លៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកុមារ ប៉ុន្តែអំពើហិង្សាទាំងអស់នេះពុំបានជួយដោះស្រាយបញ្ហា ឬកែប្រែអាកប្បកិរិយាកូនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYNlNzZ4ARvA2KdJPAqKk7V6dMcMlALdgEHIFlcfu3MoMTKKIOxtXmkCLYGL8D3x_iY8Op9rYLTz72oIO9gvtb7vJNdQor2TC9phR2jkJXZUjtJda6UV0REXUzUihspRSyj15ba58GFSJlkBt5sLlt51xTYJ3cZVGp1W5h0NbofhZ76X-ae-CFe_Eu4ZR/s768/image_2025-03-26_14-27-19.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ សមាជិកសភាមកពីគណបក្សកាវក្លៃ (ពេលនោះ តុលាការថៃពុំទាន់រំលាយគណបក្សនេះ) បានស្នើធ្វើវិសោធនកម្មច្បាប់ និងកែប្រែមាត្រា រហូតដល់ច្បាប់ត្រូវបាមបញ្ជូនទៅឱ្យព្រឹទ្ធសភាពិចារណាសម្រេចអនុវត្តជាផ្លូវការ ៕

«សារ៉ាយ» ជារុក្ខជាតិដែលផ្ដល់អុកសុីហ្សែនច្រើនជាងគេដល់ភពផែនដី!

0

ថ្វីដ្បិតតែសារ៉ាយគឺជារុក្ខជាតិតូចៗក៏ពិតមែន ប៉ុន្តែវាបានផ្ដល់ផលប្រយោជន៍ច្រើនជាងរុក្ខជាតិធំៗដទៃទៀត ដោយបានផលិតអុកស៉ីហ្សែនបញ្ចេញមកឱ្យផែនដីច្រើនជាងគេបំផុត ដើម្បីទ្រទ្រង់ជីវិតផ្សេងៗដែលរស់នៅលើភពផែនដី។ មិនត្រឹមតែប៉ុណ្ណោះ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនាយុគសម័យបច្ចុប្បន្ននេះក៏បានរកឃើញដែរថា សារាយក៏ជាអាហារដ៏ល្អបំផុតចំពោះសុខភាពមនុស្ស ដែលគេអាចយកមកផលិតជាឱសថកែរោគ ឬបំប៉នសុខភាពទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPgDGWGA_zC4lvVc88CaKp8B_7YgR_gnQXPFOKeXTWFVGBQ9ZLM2r6tkAMpiHic9_gI3QsdyW_R9Of8Vj_kx1Sn2JcwGfJ03cVe4ZyiCk0yyVTYXB5wCkW-J9DN09oOgW9qgD8zGtmWHuG9SG7HpZpvgiyO-agxsqBrcweGUvBnN5VvPsPH_vSooa83Ex2/s1280/photo_2025-03-25_15-10-19.jpg
យោងតាមសារព័ត៌មានថៃ “សារ៉ាយ” បានបញ្ចេញឧស្ម័នអុកស៉ីហ្សែន ដែលផលិតមកពីដំណើរការរស្មីសំយោគ។ អុកស៊ីហ្សែនទាំងអស់ដែលពួកវាបញ្ចេញមក មានបរិមាណច្រើនជាងអុកស៉ីហ្សែនរបស់ដើមឈើ និងរុក្ខជាតិនៅលើដីទាំងអស់បញ្ចេញរួមគ្នាទៅទៀត។ សារាយនៅក្នុងយុគដំបូង គឺជាធាតុផ្សំសំខាន់របស់ប្រេង និងឧស្ម័នដែលនៅក្រោមផ្ទៃផែនដី។ សារាយពណ៌បៃតងលាយពណ៌ប្រាក់ ឬហៅម្យ៉ាងទៀតថា ស្យាណូបាក់តេរី (Cyano) គឺជាធាតុផ្សំរបស់ភាវៈមានជីវិតដំបូងបំផុតនៅលើពិភពលោក ដែលត្រូវបានរកឃើញនៅក្នុងគ្រោងហ្វូស៊ីលមានអាយុប្រមាណ ៣,៦០០ លានឆ្នាំមុនមកម៉្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjx1oTyFlqa2H6LtPdTkx3ZljXmENA05SI_g4wbsnj02N3PnTV9So6g3YmiY03pEHRm13YRxbV2b9SM7hYcr0FVnQnKf0qbcL39rlz5Plf7ur_YAVGNsmz5yLsLkezqf-LjrHlw8wo2sSeZPHawFinE1Zb9gBW5nt7UB1-AfWIsyz3OHJtYgQ58kz5_lF/s828/photo_2025-03-25_15-10-20.jpg

ហេតុនេះសារាយគឺមានអត្ថប្រយោជន៍ជាច្រើនដល់ភពផែនដី និងមានអត្ថប្រយោជន៍ដល់សុខភាពមនុស្សផងដែរដូចជា៖
-បង្កើតគ្រាប់ឈាមក្រហមនៅខួរឆ្អឹង
– ជំនួយដល់បាក់តេរីល្អៗក្នុងពោះវៀន ដែលសម្រួលដល់ការរំលាយអាហារ 
– ជួយទប់ស្កាត់ប្រឆាំងនឹងស្ត្រេស ឬអុកស៊ីតកម្ម 
– បង្ការជំងឺរ៉ាំរ៉ៃដូចជា ជំងឺមហារីក និងបញ្ហារំលាយអាហារ 
– ជួយបំប៉នស្បែកឱ្យមើលទៅស្រស់ថ្លាល្អ និងជួយបំប៉នសរសៃសក់ រួមទាំងជួយបង្ការជំងឺពក-កទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-1QvY2wyp1_zvh4qtrf7-LA9WB2q_mqFJGUyM4iEZMzqnqmrnUUp3rCEt-UAj9eLwZJZ9nISfh-vvA3hjVVF-kSVTGUnearuGcN0iskNoLNSm3Vr_ov-i3abY_CpQ3SHhiarmToIEkzGHkhHE28q1iMPNIl0UO7vdoIpa2JCJfXmBFCfIYFoYVMhbW4KV/s1280/photo_2025-03-25_15-10-21.jpg

ហេតុអ្វីបានជាសត្វតែងតែដឹងមុន នៅពេលដែលមានគ្រោះធម្មជាតិកើតឡើង?

0

តើអ្នកធ្លាប់សង្កេតដែរឬទេ? នៅពេលមានគ្រោះធម្មជាតិកើតឡើងដូចជារញ្ជួយដី បន្ទុះភ្នំភ្លើង និងខ្យល់ព្យុះ គឺតែងតែមានសត្វចម្លែកៗផុសចេញពីសមុទ្រ ឬស្លា.ប់អណ្តែតលើសមុទ្រ។ ហើយពេលខ្លះទៀតក៏មានសត្វស្លាបជាច្រើនប្រមូលផ្តុំគ្នាហោះហើរពេញផ្ទៃមេឃ ដើម្បីរត់ចេញពីតំបន់ទាំងនោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIldyHELOELKUVWciy9VOYrquUD9pR1-leG84bY1Fpe0WktKrJqyRggR3_0doOa6P9fzlhGaSQLSerKggVsccNAVnBSwLCQLrD5HcPOq-u1aa4ftFLAXHVRbL1yQYLuViugZnXa0gxMSWyKHaU5eFXh1w_uoTlpknQq1A62MG1qVeVdYKBU6edY7F71fJ_/s962/photo_2025-03-25_12-51-25%20(2).jpg
នេះជាប្រថ្នូរឱ្យមនុស្សយើងដឹងថានឹងមានគ្រោះមហន្តរាយកើតឡើងនាពេលខាងមុខ។ ដូច្នេះហើយតើអ្នកដឹងទេថា ហេតុអ្វីបានជាសត្វតែងតែដឹងមុនរហូតបែបនេះ តើពួកវាមានសមត្ថភាពពិេសសឬយ៉ាងណា? យោងតាមគេហទំព័របរទេស IFL Science សត្វពិតជាមានសមត្ថភាពពិសេសមែន ដោយវាអាចមានអារម្មណ៍រសើបជាងយើងទៅទៀត ទោះបីវាមិនមានញ្ញាណទី ៦ ដូចមនុស្សយើងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPOxUwA86etDQkp87zV_9xh8Q6qhQS80ZqVWhpy84zG2QQ9qBsvi4JvPHNHrW-xGqM9gkQuP8OfsjO4eP1mzKT3FISiD_HcKPdS9nW7JrXqw3eBEma-55YCPrQ1df3BBW2LleldThpQSiPI21Pcy_6XbPp9LeoqULr3kV4VIGFWEsgg-unF0UsxHo1Y0T4/s1100/photo_2025-03-25_12-51-25.jpg
តាមពិតទៅ មនុស្សក៏អាចមានសមត្ថភាពទាំងនេះដែរ ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែច្រើន សមត្ថភាពធម្មជាតិរបស់យើងក៏អាចថយចុះតាមហ្នឹងផងដែរ។ លើសពីនេះ សត្វមួយចំនួនមានរចនាសម្ព័ន្ធរាងកាយដែលត្រូវបានរចនាឡើងដើម្បីដឹងពីការផ្លាស់ប្តូរនៅក្នុងបរិយាកាសរបស់វាប្រសើរជាងយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdtClkaNIh5AS9IX8ha8KimTl0PGb_bOFEcfKEow1j_-NtbBNHAsxrcANfnyA8ox8ah3CvlIFcdh322IYIW0R7LTFMkNya1PGabOM2U_Q4WZUeDv63etohJl_wSrmd5gUDtXX2WPAE64bo9oexU58QDFD_eCWKIRy-P3t9otOkEwxR3Onc60UGREz1qKEV/s1280/photo_2025-03-25_12-51-27.jpg

ហេតុនេះប្រសិនបើអ្នកឃើញសត្វចិញ្ចឹមរបស់អ្នកចាប់ផ្តើមបង្ហាញអាកប្បកិរិយាចម្លែកៗ ដូចជាការរត់ចេញ ការស្រែកយំ ឬធ្វើឱ្យមានសំឡេងប្លែកៗ កុំគិតថាវាគ្រាន់តែជារឿងធម្មតាឱ្យសោះ ប្រហែលជាវាកំពុងព្យាយាមប្រាប់អ្នកថានឹងមានអ្វីខុសប្រក្រតីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6AXhk9tjKorBQSYe_CxQAo_KzqhVlKPit-HMfGB2MLkJFJKDmVvpDQN4xSmak6XOSjEr4RO4YoaeXzdQXkjTcJ1B254akNApP5bczXbvHNAwtMhjO2rzuj-j1c7bL4tv4npfEJJIz9MD8xEpYLbs-0npRfA9wWhadVo2rAA1XI_ZNbaCc5AS01UmACT6s/s1200/photo_2025-03-25_12-51-28.jpg

ជាក់ស្តែងមុនពេលព្យុះ ឬព្យុះទីហ្វុងធំកើតឡើង សម្ពាធខ្យល់ប្រែប្រួលភ្លាមៗ ហើយវានឹងមានសំឡេងប្រេកង់ទាប (Infrasound) ដែលមនុស្សមិនអាចស្តាប់បាន ប៉ុន្តែសត្វដូចជាសត្វស្លាប ឬសត្វសមុទ្រគឺវាអាចដឹងអ្វីៗមុនយើង នេះជាមូលហេតុដែលសត្វស្លាប ឬសត្វសមុទ្រ តែងតែបង្ហាញខ្លួន ដូចជាស្លា.ប់អណ្តែតលើសមុទ្រ ឬហើរចេញឱ្យឆ្ងាយពីតំបន់មួយមុនពេលព្យុះបោកបក់៕

ពុំរង់ចាំយូរទៀតទេ! BYD បង្ហាញបច្ចេកវិទ្យាថ្មីសាករថយន្តអគ្គិសនីត្រឹម៥នាទី អាចបើកបរបាន៤០០គីឡូម៉ែត្រ

0

ប្រទេសចិន ៖ បញ្ហាធំរបស់រថយន្តអគ្គិសនីដែលមនុស្សភាគច្រើនបារម្ភ គឺចម្ងាយផ្លូវបើកបរ និងរយៈពេលសាករថយន្តយូរជាងការចាក់ប្រេងឥន្ធនៈ ប៉ុន្តែយើងនឹងលែងបារម្ភពីបញ្ហានេះទៀតហើយ ពីព្រោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បង្ហាញប្រព័ន្ធសាកថ្មរថយន្តថ្មីចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ប៉ុន្តែអាចបើកបរបានឆ្ងាយរហូតដល់៤០០គីឡូម៉ែត្រ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhFtX5wwRuFuORWbV3wn5sLfP2DA3XONDEV43E1lsi7cPikPuWfW3osI7E48z2qC7M3MMqkEUotTY7-7l-PFBSeX-sa4vw04oq7lCIzH9u-HZQIfYSHiKbTrRJYrhoAD333XhVpdi8F429_yVqEtCJcLwOjOFcKi2BpfcUnbuMrk2HyFyNO38kNJu4WG7/s1400/image_2025-03-26_13-11-37%20(2).png
បច្ចេកវិទ្យាសាករថយន្តអគ្គិសនីនេះឈ្មោះ «Super e Platform» ហើយក្រុមហ៊ុន BYD បញ្ជាក់ថា បច្ចេកវិទ្យានេះឆាប់រហ័សជាង Supercharger របស់ក្រុមហ៊ុន Tesla រហូតដល់៣ដងឯណោះ ។ ដូច្នេះ វាធ្វើឱ្យការចំណាយពេលសាករថយន្តអគ្គិសនី ប្រហាក់ប្រហែលគ្នានឹងការចាក់ប្រេងឥន្ធនៈ ។ បច្ចេកវិទ្យាថ្មីរបស់ BYD អាចសាករថយន្តអគ្គិសនីពេញយ៉ាងឆាប់រហ័សជាមួយល្បឿនលឿនបំផុតរហូតដល់១មេហ្គាវ៉ាត់ ដែលជួយឱ្យម្ចាស់រថយន្តឈប់បារម្ភពីការចំណាយពេលយូរក្នុងការសាករថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpTI33nSqtWyiwAVDbvqlCAf7EiWOSwmvoVgfPhZolwSE_aIpL0o_a4cOsUE_Y51ZRAEoGFa7uTrUHXyNrS6ZnEgKLp48MAKMCrXLBN8UokDBTiWd-BHrO1E1Te1BrWTFbgQwkwzYaR6BsQqPbf25wBkZB-QzjjbPX8q45f9KdNVCf_kyjFSLzXmof7eIQ/s1024/image_2025-03-26_13-11-37%20(3).png

ជំហ៊ានដំបូង បច្ចេកវិទ្យាថ្មី Super e Platform នឹងត្រូវប្រើប្រាស់ជាមួយរថយន្តថ្មីរបស់ BYD ដូចជា ៖ រថយន្តម៉ាក Han L និង Tang L ដែលក្រុមហ៊ុនមានគ្រោងលក់នៅចិនមុនគេ ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនីចំណាយពេលខ្លី ស្មើជាង៤,០០០កន្លែងនៅចិន ប៉ុន្តែពុំទាន់កំណត់ពេលច្បាស់លាស់ថា តើនឹងដំឡើងរួចរាល់នៅពេលណា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhk2Fe4ylRT_pyR10gOC2yuDqaM-K7vNnf7iTKeAM9zu2hJG3FhIIOWuxGwSWUyrvFSyEXiwk_-8wFrSPBsK9grMqhiGhsyNiNhmUJcT-Wv-GhowrMIFO3qt2Arnv20lISIm0-Qd66-bRt4kpNql_RM0ajIWG2MtAtQT6HiAktwJ5urB2uHCInjr5D4GNv/s1024/image_2025-03-26_13-11-37.png
ចំណែកបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវរង់ចាំមើលថា តើក្រុមហ៊ុន BYD នឹងដំឡើងស្ថានីយសាករថយន្តអគ្គិសនីចំណាយពេលឆាប់រហ័សដែរឬទេ ពីព្រោះការសាករថយន្តត្រឹមតែ៥នាទី ដោយប្រើប្រាស់បច្ចេកវិទ្យា Super a Platform គឺត្រូវសាកជាមួយរថយន្ត BYD ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9YL1RThIIWSI0Y9TldKi3ooJoa0hhpgvxm7usvGnNAh4vl0iHy-lo7En1Exq0M80Px6zMsNvTlj852Cg7BlxYefkGKKnoCGVQGr0jwEbtxlWA2NGmNNNIsBvTY7SCsW2Rl9nzjn07ApwXdl-E3NgizLtxAAemWIzXm2m5Vtqv68gVaTLsJNARzToOUsY6/s1024/image_2025-03-26_13-11-38%20(2).png

គួរបញ្ជាក់ថា ព័ត៌មានការដំឡើងស្ថានីយសាករថយន្តអគ្គិសនីលឿនបំផុតរបស់ក្រុមហ៊ុន BYD បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលជាគូប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីធ្លាក់ចុះភ្លាមៗ ។ នេះឆ្លុះបញ្ចាំងពីការបារម្ភរបស់វិនិយោគិនលើបច្ចេកវិទ្យាជឿនលឿនរបស់រថយន្ត Tesla ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTgTZ3rN1c1cGl-XbAKiHdzqSvZvBChQPudUs7R2VeDl3MmNMwNU_4fGPnX82omDT-bMz7sH_wycch5HJ1aoRqExTAjMZmuTt8AElym6XD__55f2LDZUcjSQyadWyJHS_2qCI1G0B4Xj0aZ34LuIQ7mMVzFp4Z38PydRtWRupAONpXwYy6k5KYoZo3pGz/s862/image_2025-03-26_13-11-38%20(3).png

ទោះជា Tesla នៅតែគ្រប់គ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេលើទីផ្សារ ប៉ុន្តែការលក់រថយន្តអគ្គិសនី BYD បានតាមប្រកិត Tesla ។ កាលពីឆ្នាំ២០២៤ BYD បានលក់រថយន្តអគ្គិសនី ចំនួន១លាន៧សែន៦ម៉ឺនគ្រឿង ខណៈការលក់រថយន្តអគ្គិសនី Tesla ស្មើនឹង១លាន៧សែន៩ម៉ឺនគ្រឿង ។ ការលក់រថយន្តអគ្គិសនី BYD ជាង៩០% គឺលក់នៅចិន ហើយរថយន្តលក់ដាច់ច្រើនជាងគេ គឺម៉ាក Hybrid ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRxuvD2HzbX6RsSuQiza1173JHnSaW9VUUE0ebgYSKU5EYjaFjzPLarJOUIcbAAIk3zOWseLPAekIxj5qf8BVgC30JolYUZrmzlE95Ip0GbcABIIyaxdgBQ91-Kcl8GGPmUSHlaVQNFQtLHGbm_YYr52ZkT09hRuNu2GVCcSg2_2T-veNmyEYccQAV2O5M/s1440/image_2025-03-26_13-11-38.png

ចំណែក Tesla បានលក់រថយន្តអគ្គិសនីកើនឡើងនៅទីផ្សារមួយចំនួន ប៉ុន្តែក្រុមហ៊ុននេះត្រូវប្រឈមនឹងការប្រកួតប្រជែងពីរថយន្តអគ្គិសនីផ្សេងទៀតក្នុងទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោក ។ នាថ្ងៃអនាគត បើយើងអាចសាករថយន្តអគ្គិសនីដោយចំណាយពេលប្រហាក់ប្រហែលនឹងការចាក់ប្រេងឥន្ធនៈ វានឹងធ្វើឱ្យរថយន្តអគ្គិសនីទទួលបានការពេញនិយមកាន់តែខ្លាំង ៕