Home Blog Page 547

សំណេរ ម៉ៃ សុគន្ធ និង OG រងការសង្ស័.យថាបង្ហោះផ្លែផ្កាឱ្យគ្នា

0

លោក ម៉ៃ សុគន្ធ បានបង្ហោះសំណេរមួយបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមក្រោយនិយាយពី Rapper ភ្លេចកំណើត ភ្លេចមិត្តកម្សត់កម្រជាមួយគ្នា ចរិតឡូយ តោងគ្រូល្បី។ ខណៈសំណេរនេះមានការចាប់អារម្មណ៍ច្រើន OG Golden បានបង្ហោះសំណេរមួយដែរថាមិនចេះលេងទេ Marketing យកភាពល្បី។ ការបង្ហោះនេះបានធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរផ្លែផ្កាឱ្យគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXQnyblf51Z9TsW5A-U7uRXRIbFIv9s9yyyJkrCTZlTL58HrRhu7k14gAdBelX_CwaRApcAVXhBcsCqgmuOuxEfYqmpK-MyFquYriYNLYzemN2VLYtKUIyw_uOcZxlcXteBm2a0kqtNY3jUnFi9tW4Uf0lwfsSjRSctWZ63kgBB7EN5E0hLXNlBJxlQ6QX/s2048/image_2025-03-25_13-26-26.png

នៅយប់ថ្ងៃទី២៤ ម៉ៃ សុគន្ធ រហ័្សសនាមមហាទើសបានបង្ហោះនៅលើបណ្តាញសង្គមថា «
Rapper ទើបរះ ប្រឹងរះតិច ប្រយ័ត្នលិចទៅវិញ ធ្វើជាមនុស្សកុំភ្លេចកំណើតណា(ចរិតវិញ ១០កុងទីណ័រ ថែម៥ស្បោងទៀត ពួកម៉ាកកម្សត់កម្រវាក៏វាមិនរាប់ដែរម៉ា អាRapper តោងគ្រូល្បី»។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍មានការបញ្ចេញមតិវែកញែកជាច្រើន អ្នកខ្លះក៏ចង់ឱ្យ ម៉ៃ សុគន្ធ ដាក់ឈ្មោះមកចំៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_PVa23EFq4SuCsWYR7_QmIsMmgQWjI76s4XX1X2lJxeudiwec9EFQyYcHhYY4dLIxTsHLnLCSr3tJXOLn17blb8NhJnb-8T_SddKNCKhZ-jwGmT0ueOdBTbn0ORFy_yZD6Zwm_EJPZs6JOGlWG_09KWycldVx9jPeS5Qh5ZyN_WZ_PA8gReU6Dbm4qSq/s2034/image_2025-03-25_13-26-28.png

ស្របពេលទស្សនិកជនមួយចំនួនមានការចាប់អារម្មណ៍ទៅកាន់សំណេររបស់ ម៉ៃ សុគន្ធ ស្រាប់តែ OG Golden ដែលជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីថ្មោងមួយរូបចេញមកព្រលយពាក្យទាំងយប់ដែរថា «មិនចេះលេងទេ marketing យកភាពល្បី មិនចេះលេងខូចដូចក្មេងកំហូចជឿក្មេងលេងដី..»។ ការបង្ហោះរបស់ OG ត្រូវបានហ្វេនៗចូលទៅខម្មិនលើកទឹកចិត្តកុំឱ្យ OG ខ្វល់ពីសម្តីអ្នកដទៃ ព្រោះដើមឈើដែលលូតខ្ពស់រមែងត្រូវភ្លៀងខ្យល់បែបនេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKw3boVvlX-SALxOTFIA3AdCWt8U7wNPDKPCKaH1ri2Rgp5DQGdgQ2HWfsJYqx5TLTn9B2WQmR7ar4l0Qek-I2XWf5dxxoGmSbjtlfd0GBriq9c9gmitxZaBODQP98u7az-e7Ab-4b6XdiLLc8HDFhuuDpMqfapWs7yrjG_N1Zwyv05_GhZJrRCiaHpX0b/s1320/image_2025-03-25_13-26-29.png

បន្ទាប់ពីការបង្ហោះរបស់ ម៉ៃ សុគន្ធ និង OG ទៅលើសំណេររៀងៗខ្លួនដោយមិនបញ្ចេញឈ្មោះខាងលើនេះគឺត្រូវបានគេសង្ស័យថាអ្នកទាំងពីរគឺផ្លែផ្កាឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsWLiM1Qs4mn3S7xM6cQPNvajR0Qo_wfsGY6E13CARy102CAOFCKSu99y-qnbwVjrT44S67iG7X_th0JaWCw9bDYS_MxX4qtgBgSnQFRCt94hfp_MH4WGmiYzoHZbhBPBkTSk8ABkkERKWoHkIj6ClPeRw90jZGq-KDVuqQsGYx1KkuVtn6cbRi-aNQ4EM/s960/image_2025-03-25_13-26-30.png

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី OG Golden ក្លាយជាម្ចាស់ពានមកជារឿយៗត្រូវរងនូវសម្តីផ្លែផ្កាថាជាប់ព្រោះក្តីអាណិត ដែលគ្រូបង្វឹក OG គឺ Ruthko ទទួលមរណភាពទាំងកម្មវិធីមិនទាន់បញ្ចប់។ ទោះជាយ៉ាងនេះក្តី KingChi ធ្លាប់ចេញមកនិយាយដែរថាការជាប់របស់គេគឺតាមរយៈការបោះឆ្នោតរបស់មហាជនហើយបេក្ខជន៥នាក់ចុងក្រោយសុទ្ធតែមានសមត្ថភាពដូចគ្នា៕

អបអរសាទរ! កម្ពុជាជាប់លេខ៤ ក្នុងពិភពលោក និងលេខ១ ក្នុងអាស៊ាន ជាប្រទេសដែលរួសរាយបំផុត

0

ពិតជាមោទនភាពណាស់ សម្រាប់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំងពិភពលោក និងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេក្នុងឆ្នា២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg14hUcz4kYdPQ81JlqXcmTaFxbsksUY3Wd_xlfPvUC48iJWBNjqrSSTtZcgr4bapSynP5H3rYPQKE3CKQLtI1mThV4dP2EL9SPC3pHpp3DgHbUD8cMd3Rfdd3RleugQx3_-V_Y4lCsFtCku8pstkdA0tr6MQb1hhz4-_PDhx_OoMfpDjKD5845CCvZ5duu/s630/photo_2025-03-25_11-25-25%20(2).jpg
ការស្រង់របាយការណ៍ចំណាត់ថ្នាក់នេះ គឺធ្វើឡើងដោយ Datapandas.Org ដែលជាគេហទំព័រស្រង់ស្ថិតិលម្អិតអំពីព័ត៌មាន រឺវិស័យនានាតាមប្រទេសនីមួយៗនៅលើពិភពលោក ដូចជា៖ ការអប់រំ, ប្រជាជន, សុខភាព, សេដ្ឋកិច្ច ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghC5ja55w6GXdknERP6wbjkDXS_ScnsCr3NW-fYzuAxY7LJcCtuz0t5GKUu0MU5D8Z4Wb3kcihp09wlms9ZEQpYQtL3K-TcUNk_rLMROCjRr6RAvinxhVDOOpVG5hS2_6gPYr0ZvdKTYtF66EyTZP7p8fqPTahv14dtp_baYw7C6iP82LBmQLm7nvdeh4-/s1280/photo_2025-03-25_11-25-26.jpg

យោងតាមកាលបង្ហោះរបស់ផេកក្រសួងទេសចរកាលពីព្រឹក ថ្ងៃអង្គារ ទី២៥ បានបង្ហាញអោយឃើញពីចំណាត់ថ្នាក់នៃប្រទេសទាំង១០ ក្នុងពិភពលោក ដែលចាត់ទុកជាប្រទេសដែលមានប្រជាជនរួសរាយរាកទាក់ខ្លាំងបំផុត សម្រាប់ឆ្នាំ២០២៥ មានដូចជា៖ ប្រទេសព័រទុយហ្កាល់, តៃវ៉ាន់, មិចស៊ីកូ, កម្ពុជា, បារ៉េន, ខូស្តារីកា, អូម៉ង់, កូលុមប៊ី, វៀតណាម និង កាណាដា។ ក្នុងនោះឃើញមានប្រទេសកម្ពុជាយើង ទទួលបានចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក និង ចំណាត់ថ្នាក់លេខ១ សម្រាប់ទូទាំងបណ្ដារប្រទេសក្នុងតំបន់អាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgNFg-3WINpiQfNcrdJlF4Mia806cPvFsDkA002dN_LRGz11HhjpTbdrvY-QK8T5LbiN7AdWjcEtDmk5BDI8zvn7BC55-c-C4sSh7g4f6XxYLaBOESNVayuICHRGgVc-iYKHWc4E7L9TYapeoWsh4wDmHSefUDvOFqA41F17QWOMF3z9MVZfbKYEtU4ET/s1280/photo_2025-03-25_11-25-28.jpg

នេះមិនមែនជាលើកទី១នោះទេ ដែលប្រទេសកម្ពុជាមានឈ្មោះក្នុងបញ្ជីរនៃប្រទេសដែលមានភាពរួសរាយរាក់ទាក់នោះ ក៏ព្រោះតែជាទម្លាប់របស់ប្រជាពលរដ្ឋគ្រប់វ័យទៅហើយ ដែលតែងបង្ហាញស្នាមញញឹម ការស្វាគមន៍ និងភាពកក់ក្ដៅទៅកាន់ប្រជាជនរបស់ប្រទេសផ្សេងទៀតដែលចូលមកក្នុងកម្ពុជា៕

ការលក់ក្រូចដុះផ្សិត១ផ្លែតម្លៃ៧០ដុល្លារកំពុងទទួលបានចាប់អារម្មណ៍ខ្លាំងនៅចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ CTWANT រាយការណ៍ថា នៅលើកម្មវិធីលក់ផលិតផលជជុះតាមអនឡាញរបស់ចិនបានដាក់លក់ផ្លែឈើចម្លែកដែលមានសំបកពណ៌បៃតង ស្រដៀងនឹងផ្លែក្រូចសើច គឺ១ផ្លែតម្លៃ៥០០យាន់ (ឬស្មើប្រមាណ៧០ដុល្លារ) ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និងជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គម ។ ការពិត វាពុំមែនជាផ្លែឈើចម្លែកអ្វីទេ គឺជាផ្លែក្រូចដុះផ្សិតព័ទ្ធជុំវិញ ប៉ុន្តែហេតុអ្វីម្នាក់ៗយកក្រូចដុះផ្សិតមកលក់បែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghOdquhQaio4cbxXNPFMRMlsSU81-AYiaAXP1JFUDxmyk3ncqJ3R103g_OoJeH9T-dL8EqJasfEz_-4JBPr1Jn8cSVhcy1R2Dw_Ncr21qQnsOO2sFirJhnYv333bxjSPzP0U7ANp_mpGwve523XZoTphTboJ3RhxhXxhPEyX6xbSq9zjs7q7mH_scxwv1H/s1024/image_2025-03-26_08-38-30.png

សារព័ត៌មានចិនបានចុះផ្សាយពីស្ត្រីម្នាក់រស់នៅខេត្តសានទុង ភាគខាងកើតប្រទេសចិន បានឃើញក្រូចរបស់នាងដុះផ្សិតពេញទាំងអស់ រហូតដល់ផ្លែរបស់វាប្រែជាពណ៌បៃតង ពីដំបូង នាងចង់បោះវាចោល ប៉ុន្តែមិត្តភក្តិប្រាប់ថា កុំបោះចោល គឺអាចលក់វាតាមអនឡាញបាន ។ នាងភ្ញាក់ផ្អើលខ្លាំងណាស់ដែលដឹងថា អាចលក់វាបាន ហើយនាងកាន់តែស្រឡាំងកាំងថែមទៀតពេលដឹងថា មានមនុស្សច្រើនណាស់យកក្រូចដុះផ្សិតបែបនេះមកលក់ ។ បន្ទាប់មក នាងក៏លក់ក្រូចដុះផ្សិតតាមអនឡាញ មិនយូរប៉ុន្មាន ក្រូចរបស់នាងក៏បានលក់ដាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwIdK10Zk7aY5zQSVvkJzNWXGopOxkWUIuacN7l6p8saNe9-lZ6iMvODo6JfXMYPWA-I1JNWRKXvz4U9zWCSLJCo9kBp_qMaKRsBaPdyE6c0dYtmFWUg9nQNTaCEorRlIn17_YlpT3SeFNQ0BJnbQvLc-1RUSaIst1-5I1M0s4VIPqvNC4VaKb3DfZNHEk/s449/photo_2025-03-24_13-28-22%20(2).jpg

ក្រោយពីសារព័ត៌មានចុះផ្សាយពីរឿងការលក់ក្រូចដុះផ្សិតធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងក្លាយជាប្រធានបទជជែកពេញបណ្តាញសង្គម ។ មនុស្សជាច្រើនពុំយល់ថា ហេតុអ្វីអាចលក់ក្រូចដុះផ្សិតបាន? ថែមទាំងអាចលក់ថ្លៃទៀតផង តើមានអ្នកទិញវាមែនឬអត់? តើពួកគេទិញវាយកទៅធ្វើអ្វី? អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់សួរថា តើពិតជាលក់ដាច់មែនទេ ក្រូច១ផ្លែ មានតម្លៃរហូតដល់៧០ដុល្លារ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Zv8v88bj2GvBxo1NzVtUOmG_kCL5BD4SoviRagftMMtKX6EUdxIUo2BlFzEqLVDKkbIy55vKHq0QiqZbYQLm3sH_4CpY_FwuIl9kP_kx2RYCAaGsuIwr3wz4vy3MJRdMRRtry227bgzOhvpXda2mP3mFo_ePonXmffj7B-JgQY14E9VNhR3vjvYOlMfc/s445/photo_2025-03-24_13-28-22%20(3).jpg

តាមការពិនិត្យមើលក្នុងកម្មវិធីលក់ផលិតផលជជុះតាមអនឡាញឃើញថា មនុស្សជាច្រើនបានយកក្រូចដុះផ្សិតមកលក់តាមអនឡាញ ហើយអ្នកលក់សរសេរថា វាស័ក្តិសមសម្រាប់ការពិសោធន៍ និងអាចយកទៅប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងសិក្សាផ្នែកវិទ្យាសាស្ត្រ ។ ប៉ុន្តែមហាជនបារម្ភពីការរក្សាទុកក្រូចដុះផ្សិតនៅផ្ទះ អាចបង្កជាតិពុលមានគ្រោះថ្នាក់ដល់សុខភាព ដូច្នេះ ពុំគួររក្សាទុកវានៅផ្ទះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhri_q08tIDxJA5lHq2gtqxbrkOmqDDHhzM-8i2KybBGR0CR7Us6CJ_qiI9NgK2Bo6a9Ad7hIweDYSHc1DPzQIwedY8m3W-jSy34Y3MH5qKmZ23Mxl2NKFVpX4Hr5jbRQWQiwqHc2HblI-i34bJJO_PKu63LvAyukr1ism3g5Zzv3cwXidpHeu3vuHOEu1e/s600/photo_2025-03-24_13-28-22%20(4).jpg

កាលពីឆ្នាំ២០២៤ ល្បីរឿងផ្សិតដុះលើផ្លែប៉ោមរបស់ស្ត្រីម្នាក់នៅខេត្តជឺចៀង ហើយអ្នកស្រាវជ្រាវមកពីស្ថាប័នវិទ្យាសាស្ត្រចិនបានសុំទិញផ្លែប៉ោមនេះពីនាង ។ ចាប់ពីពេលនោះមក ផ្លែឈើដុះផ្សិតទាំងឡាយទទួលបានការចាប់អារម្មណ៍ និងមានការដាក់លក់តាមអនឡាញយ៉ាងច្រើន ។ មនុស្សជាង៦០០នាក់ បានលក់ផ្លែឈើដុះផ្សិតប្លែកៗតាមអនឡាញ និងមានអ្នកចាប់អារម្មណ៍សាកសួរព័ត៌មានពីផ្លែឈើ រហូតដល់ជាង២០០% ។ នេះបើតាមការលើកឡើងរបស់បុគ្គលិកកម្មវិធីលក់ផលិតផលជជុះតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLI4ZxwjUy9i32hq4wa9-mNkP3eSioyhbYc0GDiQiSm6-bM4jYh198rxhMXmhvS2TcQl1nCK_Z1nrtg9Q7R0anV2-LUyxapLnr52Ho18z1fcoiWXvbNVOg7IqSim3AEiIVTUNMfPy_OYF8-21hsiITqTciF4xFo-4Q3bv6XEoY-YpkjEJZL3dIPkR91xKP/s634/photo_2025-03-24_13-28-22.jpg

ប៉ុន្តែបរិមាណការទិញ-លក់មិនច្រើនប៉ុន្មានទេ វាអាចជាការលេងសើចរបស់អ្នកលេងបណ្តាញសង្គមមួយចំនួន ប៉ុន្តែយើងពុំអាចច្រានចោលនូវការលើកឡើងថា ផ្លែឈើដុះផ្សិតត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ ។ ទន្ទឹមនឹងនេះ គ្មានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុនៃការទិញ-លក់ផ្លែឈើដុះផ្សិតទេ ៕

គួរអោយសោកស្ដាយ! Co-CEO របស់ក្រុមហ៊ុនយក្ស SAMSUNG ទទួលមរណៈដោយជំងឺគាំងបេះដូង

0

សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics លោក Han Jong-Hee បានទទួលមរណភាព ក្នុងអាយុ ៦៣ឆ្នាំ កាលពីថ្ងៃអង្គារ ទី២៥ ខែមីនានេះ ដោយមូលហេតុ ចង្វាក់បេះដូងលែងដំណើរការ។ នេះបើយោងតាម អ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅប្រទេសកូរ៉េខាងត្បូងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8NsN95zTivHrknnQhlfyv7C0IRL9lgKzaWz1u3FfXwfA7zqtTDP8VoAHZfk-jE-wqhTAf-91KdA28X1D5-WqD6sJG43SbxMAL-69TTfkRS07IpJkbyphmEwWnsRYL7NcyvfV7NRenl-HWomsvIW-aqQqxquvFIZkPzkBCO8NVxtVjbxKLpx5H4jDC_Do8/s2583/image_2025-03-26_08-34-25%20(2).png

នេះគឺជាដំណឹងដ៏សោកសៅ និងគួរអោយសោកស្ដាយរបស់ក្រុមហ៊ុន Samsung ដោយសារតែលោក Han បានមើលការគ្រប់គ្រងទូទៅលើផ្នែកអេឡិចត្រូនិច និងឧបករណ៍ចល័តរបស់ Samsung អស់រយៈពេលជាង ៤០ឆ្នាំនៅទីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_GatnIj1wZ_10ml6A2LAsUASqTvKyWdVZ0JLhEPgKW3l2v5O17fyRRs6wgXSh6vOJ6Vbr0jIBmgOVXb04w7OQs_QOHUP8hUBHac56o2CLRb9KYMKbQuydhrl8_irLcoioOUAPqjGtQVSg79mS2xsmUExDbTTErCg6YhVvfJ4Ti3GgN_w5PrlKwt0gJBUo/s900/image_2025-03-26_08-34-25.png

គួជម្រាបថា លោក Han Jong-Hee បានកើតនៅក្នុងឆ្នាំ ១៩៦២ ក្រោយបញ្ចប់បរិញ្ញាបត្រ នៅអាយុ២៦ឆ្នាំ លោកបានចូលបម្រើការងារនៅក្រុមហ៊ុន Samsung កាលពីឆ្នាំ ១៩៨៨ ដែលបានន័យថា លោកបានចាប់ផ្ដើមអាជីព ផ្នែកឧបករណ៍អេឡិចត្រូនិច ជាមួយក្រុមហ៊ុន Samsung តាំងពីពេលរៀនចប់ភ្លាម រហូតដល់ទទួលមរណភាព នៅក្នុងវ័យ ៦៣ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ei8iN3jJLvUbCkv7A4DEOI3R5lzgfvGW5vQdUdqBkMqRjyMR4MQKoCyuc4pUE7oZlAfQknea54Juxte_WNX3DDuAOcZYdih_s0lVIMX2QVfMs7X98Vw5a3gFW1R2kjraljfKipu9gfWevoRLXypPnz4CKvSwaV42PJSslZ4aDNk3ssLMdXUFA5bsTZE6/s1200/image_2025-03-26_08-34-26%20(2).png

លោក Han ត្រូវបានក្រុមហ៊ុន Samsung ផ្ដល់ការគោរពជាខ្លាំងចំពោះគាត់ ដោយកាលពីសប្ដាហ៍មុន ក្រុមហ៊ុនបានលើកឡើងអំពីគុណបំណាច់របស់លោកថា “គាត់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការយកផលិតផលទូរទស្សន៍របស់Samsung ទៅកាន់ទីផ្សារកំពូលរបស់ពិភពលោកដោយលំបាក កាលពីឆ្នាំ២០០៦ ហើយអាចរក្សាតំណែងរបស់វានៅទីនោះបានតាំងពីពេលនោះមក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC64xmb7-U7Rte7vdks8aWDWKr_XglyWOPrl_wrqhbAPkaDhjirsnNlSIOuU6r3sqpUbaMYPnkfQBxmvK6QGifZ1YDr6VF4id0sAxtX-pZA6hPkaCGVkOysmXG_PU3ztOMNEBwSatTlI5GttlOoFUsVg6is_UCqFlj0jUIza_E9dg1B09fcLLTD0EgEryW/s840/image_2025-03-26_08-34-26.png

ក្រុមហ៊ុន Samsung បានបន្តសរសើលោក Han ថា៖ លោកគឺជា “ស្នូលដ៏សំខាន់” ក្នុងការដាក់ចេញទូរទស្សន៍ LED របស់ Samsung ដែលរួមជាមួយនឹងការច្នៃប្រឌិតផ្សេងៗទៀតរបស់គាត់ បានជួយដល់ក្រុមហ៊ុនយ៉ាងច្រើន ហើយគាត់ “ បានបន្តបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា”៕

ហ្វេនៗត្រូវខកចិត្តជាថ្មី! ហង្ស ម៉ានីតា បញ្ជាក់មិនអាចតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss World 2025

0

ហង្ស ម៉ានីតា ត្រូវបានហ្វេនៗជាច្រើនទន្ទឹងរង់ចាំការវិលត្រឡប់មកវិញជាថ្មីរបស់នាងក្នុងការតំណាងប្រទេសកម្ពុជាលើកម្មវិធីបវរកញ្ញាបន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២២។ ស្របពេលមានការរំពឹងថា ម៉ានីតា អាចនឹងចូលប្រកួត Miss World 2025 នោះហ្វេនៗនឹងត្រូវខកចិត្តជាថ្មីព្រោះនាងបញ្ជាក់ថានឹងមិនតំណាងកម្ពុជាប្រកួតកម្មវិធីនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7vlGuf1Q2fi-CRnYlPfq81pxZG4G8uroWTDPZd2IkV0Ln8cS2OS4hRFPmOnyBvqMT6SJZrkVv2axNcCYFmvdrcYL5Ac2nAAQOf3tDvj58iGAuXPHp69s5NyLXgBDUbpMEWEtPvWV17goqin9oShLobCIDoVV5Hp5Q8-KR9bol55CZ5EiIe8gNEjKy93U/s2048/image_2025-03-25_11-33-02%20(2).png
នៅថ្ងៃទី២៥ ខែមីនា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បានបញ្ជាក់ជាភាសាអង់គ្លេសទៅកាន់ហ្វេនៗដែលមានខ្លឹមសារថា «នាងនឹងមិនធ្វើជាតំណាងប្រទេសកម្ពុជាក្នុងការប្រកួត Miss World 2025 ខាងមុខនេះ។ ម៉ានីតា ថា នាងយល់ពីអារម្មណ៍នៃការខកចិត្តរបស់អ្នកគាំទ្រ ប៉ុន្តែក៏ចង់ស្វែងយល់ចំពោះការសម្រេចចិត្តដ៏លំបាកនេះដែលនាងត្រូវធ្វើ។ ដោយសារបញ្ហាផ្ទាល់ខ្លួន និងពេលវេលាដ៏ខ្លីខាងមុខនាងមិនអាចបំពេញកាតព្វកិច្ចរបស់បវរកញ្ញាពិភពលោកកម្ពុជាបានទេ ហើយវាជាទំនួលខុសត្រូវសម្រាប់នាងក្នុងការទទួលតួនាទីដ៏សំខាន់នេះ ប្រសិនបើនាងមិនអាចបំពេញវាឱ្យអស់ពីសមត្ថភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbxmUkSEXhyl61vRY1ZxA-72qvE2GIPYUwncIzu50txaUdtmjBaAEXx8QjdlJ9zoYUBfILjPlksThNmmmuow3lttapxcFmuONPsOgjJ-w88XmjIvGcnSejt8oLIsJt7N6l2wu7YwZNsPziU-3fW4VXbFLaMdC8FiiSgGW2_RM2dUgCYQY0woSh4mnhR-XW/s2048/image_2025-03-25_11-33-02%20(3).png

ម៉ានីតា បានសុំការអធ្យាស្រ័យដោយស្មោះអស់ពីដួងចិត្ត និងអរគុណទៅកាន់អ្នកគាំទ្រ ដែលនាងទទួលបានការគាំទ្រចង់ឱ្យមានការតំណាងប្រទេសកម្ពុជាម្តងទៀត។ ក្នុងនោះ ហង្ស ម៉ានីតា បានសម្តែងការជឿជាក់សម្រាប់អ្នកតំណាងឆ្នាំនេះនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព រួមទាំងក្រុមការងាររៀបចំ CIM ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUZsnr1DvRyRwUvmbRhN26QJWk7QnHE8zrFJIwAjCqFXtYzOF2HR29lcfd68GJBgvAar7vYl_dNuSxlNBNzmtPOXPzMm7XQ8fQYGGwW229Dsxl05P-UNZdfviv7qH0NMAzUM-rj8DWQIlbDGerAL1in2-c9O3-Wgsuf9q-xciUWynCAIcoZUlKVyxwNPr/s960/image_2025-03-25_11-33-02.png

បើតាមផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញដែរថា ហង្ស ម៉ានីតា មានធុរៈផ្ទាល់ខ្លួនរយៈពេលមួយឆ្នាំពេញនៅសហរដ្ឋអាម៉េរិកផងដែរទើបធ្វើឱ្យនាងមិនអាចចូលរួមប្រកួតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_WjS6ppTOrKLAv5ZfLeJML_1hj7LG-OuX1A-c85DAbXFuzwhjUMoeUKtLKBBeJJPWSKdWrpCyi-carHt-kfafrf2pgB_X6sLki2oLEbyr4YjyYYHQJkG-gymKFS9tzlw46FoPOkGz9Ej_M61AYUZ6dXqh-tVXoYUqyO0FqzdU8DC-aM4Gfxw6pGh_pGfs/s2048/image_2025-03-25_11-33-04.png

គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា មានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងហើយនាងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំងនិងអេស្ប៉ាញ៕

ភាពយន្ត «Snow White» មានហានិភ័យនៃការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈទទួលបានពិន្ទុវាយតម្លៃទាប

0

ភាពយន្ត «Snow White» ឬ ព្រះនាងព្រិលស ប្រឈមនឹងហានិភ័យនៃការបាត់បង់ប្រាក់នៅពេលដែលប្រាក់ចំណូលដំបូងនៃរឿងនេះឈានដល់ ៨៧ លានដុល្លារនៅទូទាំងពិភពលោកធៀបនឹងថវិកាចំនួន ២៥០លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះពិន្ទុវាយតម្លៃនៃភាពយន្តនេះគឺទាបស្ទើរតែមិនគួរឱ្យជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ljBKOADb5RA1UmzXKe59BksWmcZ1L-dxkr2_52s8UMynzN8lxxCmmxyNbZL3AlrJBv6dT2DbatE-9gVi7Uvagtg57zhRa_K6b77BeGOksJDh4esPja5kQg_5w3q20kcwqZO2IZntstucSqqjZUjLRK7lHm_nNdu2gY_vsN04PI7hiC-AGR_4GE3yc0Et/s1020/image_2025-03-25_09-10-23.png

យោងតាម Variety ខ្សែភាពយន្តនេះបានឈរនៅលើកំពូលតារាង Box Office អាម៉េរិកខាងជើងនៅចុងសប្តាហ៍នៃថ្ងៃទី ២១-២៣ ខែមីនា ដោយរកចំណូលបាន ៤៣ លានដុល្លារ ប៉ុន្តែតួលេខនេះគឺទាបជាងការរំពឹងទុករបស់អ្នកជំនាញ។ អ្នករាយការណ៍ហូលីវូដ បាននិយាយថា ទោះបីជាទទួលបានការវាយតម្លៃជាវិជ្ជមាន ពីអ្នករិះគន់បន្ទាប់ពីការចាក់បញ្ចាំងសាកល្បងក៏ដោយខ្សែភាពយន្តនេះត្រូវបានមិនអើពើដោយទស្សនិកជន ដោយទទួលបាន B+ នៅលើ CinemaScore ។ គម្រោងនេះមានការខកចិត្តដោយសារតែមិនមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់អ្នកទស្សនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRews43QaCLbXlXkRyyPAy9YXRTtDNVKMkVexlULV9bzfYhOuYKck3NBJ999wJPdf0HlqhhhSthZp1LrOlAFxafFhyphenhyphenKVuurwycjqvAPGTnu_isp-61a2VYr2Zkuqwjnip80hqwZjxWRR2qkZT2wzFy5Zn4mTk6tCgro_tkrYggrdP0Jo2w3kr7UfSOiZSC/s2048/image_2025-03-25_09-10-24.png

នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម ទស្សនិកជនជាច្រើនបាននិយាយថា ពួកគេចូលចិត្តរូបភាពរបស់ Snow White ជាមួយនឹង ស្បែកសដូចព្រិល បបូរមាត់ក្រហមដូចឈាម និងសក់ខ្មៅដូចអេបូនី ខុសពីតួអង្គដែលសម្តែងដោយ Rachel Zegler ដែលជាតារាសម្តែងជនជាតិអាម៉េរិកដើមកំណើតកូឡុំប៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE-ydo-hLd3Q2AEmGjhTMEJNPeSF1u8tI7iKhyphenhyphenyvk8o014VwN-qn-YdAhO5oofoBjsV8TkCCVytkGG7nvMaNJiG4y0PVFG2BEPES0gRiBMxmwvfFkT4n3FBxVWcrmPIJHwnzCsXdNaIuN7XeFFGiOXgJ9A8-bZCn1S4Av0SEKEuHuSQv5h-RyTmmsO1cnE/s1080/image_2025-03-25_09-10-25.png

ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយចំពេលមានភាពចម្រូងចម្រាសជាច្រើន។ តារាសម្តែង Peter Dinklage បានរិះគន់ គម្រោងនៃការបង្ហាញមនុស្សតឿទាំងប្រាំពីរ ដោយមានការខកចិត្តជាមួយនឹងការផ្លាស់ប្តូរនៅក្នុងខ្សែភាពយន្តសកម្មភាពផ្ទាល់។ លើសពីនេះទៀតទស្សនិកជនបានអំពាវនាវឱ្យមាន ពហិការ នៃខ្សែភាពយន្តនេះដោយសារតែតួស្រី Rachel Zegler ជាតួព្រះនាងព្រិលស និង Gal Gadot បានធ្វើសេចក្តីថ្លែងការណ៍ចម្រូងចម្រាសជាច្រើន។ បន្ទាប់ពីថតចប់ ក្រុមការងារបានចំណាយលុយ ដើម្បីថតឈុតខ្លះឡើងវិញ ដោយបង្កើនថវិការាប់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1-ti4jZWrojFO5jQiXKKM0aNQ49ehC2N1wG31QUJnWp-MQXZTCU-J-ZT9WvBE0NVAT9NVmII_VVa4ZN21b7OhTuHimX5MmPUmteO8nmYxaGqzcK-4GHYY_oX-neQgMtUiEyRaxCD3MGgAINV8HXEyhvmDSwE0-CITiIu75r7NS-bmfalx0aEJXnfOGvsG/s1348/image_2025-03-25_09-10-26.png

បើទោះជាចំណូលបីថ្ងៃដំបូងមិនដូចការរំពឹងទុកក៏ដោយ ក៏ក្រុមហ៊ុននៅតែរំពឹងថាភាពយន្តនេះនឹងកើនឡើង។ Snow White ត្រូវបានគេចាត់ទុកថាមានអត្ថប្រយោជន៍នៃការស្គាល់ម៉ាកយីហោ ហើយក្នុងពេលតែមួយមិនប្រឈមមុខនឹងគូប្រជែងជាច្រើនក្នុងអំឡុងពេលនៃការចេញផ្សាយភាពយន្តរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO-O87-LjKPYMSXDM_62y-5cLszjIeMgv1Tgz7n-r_p7bmSVvAgvn8i1I4j_unXSqAGcAQJ1_VMop6Ayq8OALWyF3Aupa-Jh1ovPZseoMDvOy1reXHuv8DlUQ5nUR1yytZhIUq5t7Dw7uaYoO4mKxtHn3589jqKUxwG-tcEs_lzkdrvw7NwmPIsVQ819pX/s1080/image_2025-03-25_09-10-27.png

Disney មានភាពយន្តគំនូរជីវចលដែលទទួលបានជោគជ័យជាច្រើន រួមមាន Beauty and the Beast ដែលរកចំណូលបានជាង ១.៣ ពាន់លានដុល្លារទូទាំងពិភពលោក), និងរឿងCinderella ទទួលបានជាង ៥០០ លានដុល្លារ ជាដើម។ ខ្សែភាពយន្តនេះដឹកនាំដោយ Marc Webb និពន្ធដោយ Greta Gerwig និង Erin Cressida ។ ខ្លឹមសារគឺផ្អែកលើរឿងនិទានដើមអំពីព្រះនាងព្រិលស (Snow White) សម្តែងដោយ Rachel Zegler ដែលបានបាត់បង់ឪពុកម្តាយរបស់នាង។ ធំឡើង នាងបានរស់នៅជាមួយម្តាយចុងរបស់នាង Evil Queen សម្តែងដោយ Gal Gadot ប៉ុន្តែត្រូវបានម្តាយចុងរបស់នាងធ្វើបាបដោយសារតែច្រណែននឹងសម្រស់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9f_6VhlenowEpCuVUZSFrlaizheR4APX7_iEaz4rOSG6U69UB5SGjJEHXiGaLMdciBsOKtWeT9tlm69Eh4fUWNwuzLcQ5AoUqpCvocBOvZeO02Qk1w2itg_VmOGdXVwkvdhZklR90BBh_js_VGrBwdH4juVcq6i665s7RUBq-QWUUK54_rYpT8nLiD01R/s1296/image_2025-03-25_09-10-28.png

កំណែគំនូរជីវចលឆ្នាំ ១៩៣៧ គឺជាស្នាដៃដែលគូរដោយដៃដំបូងបង្អស់របស់ពិភពលោក ដែលនាំមកនូវភាពល្បីល្បាញទូទាំងពិភពលោកដល់ Disney ។ ពេលចេញផ្សាយ ភាពយន្តនេះបានក្លាយជាភាពយន្តហូលីវូដដែលរកចំណូលបានច្រើនបំផុតនាពេលនោះ។ បន្ថែមពីលើ Snow White ក្រុមហ៊ុន Disney កំពុងរៀបចំការចេញផ្សាយ កំណែសកម្មភាពផ្ទាល់របស់ Lilo & Stitch នៅក្នុងខែឧសភា៕

ឆន ស្រីណេត និយាយទាំងទឹកភ្នែកជំនួស ខេមរា ក្រោយអ្នកមួយចំនួនហៅខ្មែរក្រោមថាជា «យួ.ន»

0

កញ្ញា ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បានចេញវីដេអូទាំងយប់ពេញដោយអារម្មណ៍ខ្សឹកខ្សួលក្រោយពីឃើញមានការខម្មិនទៅកាន់លោក ខេមរា ដែលជាកូនខ្មែរកម្ពុជាក្រោមកំពុងចូលរួមប្រកួតកម្មវិធីសម្រស់ហៅលោកថាជា «យួ.ន»។ ស្រីណេត ថាកូនខ្មែរនៅកម្ពុជាក្រោមប្រៀបដូចជាកូនកំព្រាព្រោះនៅទីណាក៏គេមិនទទួលស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vhiPvE_V-VBDOnxM49UG3gU0NyQvaBospcjH2N0-N_vFW85HcJS5JvccaP-wNhb_D12QTsUN3E-n2_odGZl-4k4KZS6sjUTIpDFnMM_WYkswJiscV97iWtvBt81K5oKF_7NvmJYkwW56jP7BRQkhhE2bHRdpgvjr9XceZzOp9k1xtPl3a1vs5XWcrbdh/s2048/image_2025-03-19_15-04-02.png
ចេញវីដេអូជាង៣នាទី ឆន ស្រីណេត បាននិយាយថាវីដេអូរបស់ ថាច់ ខេមរា ដែលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងការដែលចូលរួមប្រកួត Mister Supranational Cambodia 2025 មានការចូលខម្មិនច្រើនហើយមានអ្នកចូលខម្មិនជាច្រើនថាចោទទៅលើ ខេមរា ហៅសុទ្ធតែ យួន និយាយខ្មែរមិនច្បាស់។ បវរកញ្ញារូបនេះបន្ថែមថាពួកគេ(នាងនិងខេមរា) គឺជាខ្មែរកម្ពុជាក្រោមមានការនិយាយបែបនេះជាក់ស្តែងដូចជានាងសំណាងដែលបានមករស់នៅខ្មែរចូល៥ ៦ឆ្នាំទើបអាចប្រើពាក្យខ្មែរបានច្រើន ហើយបងប្អូនខ្មែរកម្ពុជាក្រោមសឹងតែ៩០%លាយពាក្យវៀតណាមខ្លះៗពីរបីពាក្យក្នុងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiemWH8RuNlJ5VC2F45oLIUoqycp9Ic9jTaven_TmoxMfIW1t_XXYs8VcaxU82iFA4yndVpODEpUfCJv8qdFJjgWzSlBrAExqTLoNwWz6NGtkKpA3iIe5Wdv61DNhkzr6IBcXU4xjq7zLsbllB86cA8OKDdG0C8SPGT_-CDDN2qaUgiDHrHLpIE-aFtDPf2/s2048/image_2025-03-19_15-04-05.png
ឆន ស្រីណេត បានបញ្ជាក់ថាការនិយាយលាយនេះព្រោះតែមិនអាចទប់ទល់បានព្រោះនិយាយច្រើនជំនាន់ហើយតែសំណាងហើយនិយាយខ្មែរបានចឹងបើសិននៅទីនោះ(កម្ពុជាក្រោម) គ្មានសាលា គ្មានការបណ្តុះបណ្តាលខាងភាសាខ្មែរ តែពួកគេអាចរក្សាបាននូវភាសានិយាយ ទំនៀមទម្លាប់ខ្មែរ។ ស្រីណេត បានសង្កត់ធ្ងន់ថា សម្រាប់ខ្មែរក្រោមមិនភ្លេចកំណើតខ្លួនឯងទេទោះបីជាពួកគេបញ្ចេញសំឡេងបែបនេះ និយាយមិនសូវច្បាស់ ឈាមដែលរត់នៅក្នុងខ្លួនគឺខ្មែរ…។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhYxy3Yw1zeJUgACC_WNKdVXjqePAzp5aMZm2p0nY8hSSb0ZB2GSk0zmitLvW_Q5uAImrVAzhDO1V1ERGdZDB9GB7W9QWf8go86ow0aEvkxQtbc5RrQfvNXtkFwT3juU_E-BKQfgtXEk0hC0j7Y2rACksNcIdDdu8PfjS-aD4oBQd64i24llG0u3FDTZfA/s2048/image_2025-03-25_08-36-02.png

    TOP5 Miss Universe Cambodia 2024 រូបនេះបង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តដែរដែលគេហៅមួយម៉ាត់ៗថា យួនៗៗ ហើយនៅទីនោះវៀតណាមគេហៅថាខ្មែរ ប៉ុន្តែខ្មែរគ្នាឯងហៅថា យួន ។ ស្រីណេត ពោលទាំងទឹកភ្នែករលីងរលោងដោយក្តីអន់ចិត្តព្រោះរឿងនេះធ្លាប់ធ្លាក់លើខ្លួននាងដែរតែទប់អារម្មណ៍ សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមផ្សេងទៀតដែលបញ្ចេញសូរស័ព្ទសំឡេងបែបនេះគេហៅពួកគាត់ថា យួន ហើយនេះពិតជាឈឺចាប់ណាស់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc_Q6qv-ya1JeGIBl1clasYhpcgrar4UPTYfn5RVnQJaus9MPwuEedXqUAuBfj4fDVnTQaHqY-2G32CKKmRGa6UWDDAFfPVtrGzX75AHmUfXBw8IQAvt8CLIburSnvslPPdugdoZENnEGkut4o4lFICiwYjs51m0DDK4qPeL4zzptO1WwCPxglfPasNBz/s2048/image_2025-03-25_08-36-04.png
    បវរកញ្ញា ឆន ស្រីណេត ថាខ្លួនជាខ្មែរប៉ុន្តែគេចោទថាជា យួន នៅទីនោះគេចោទថាខ្មែរ ប្រៀបដូចជាកូនកំព្រាម្នាក់នៅទីណាក៏គេមិនទទួលស្គាល់។ កញ្ញាបានបញ្ជាក់ថា ខ្មែរកម្ពុជាក្រោមជាខ្មែរសុទ្ធហើយបើគាត់កាត់វៀតណាមក៏គិតថាគាត់មានឈាមខ្មែរនៅក្នុងនោះដែរបើសិនជាគាត់មិនភ្លេចកំណើតខ្លួនឯងជាខ្មែរ ដឹងច្បាស់ថាជានរណាមានដូនតាជាខ្មែរ…។ ស្រីណេត ក៏បានសំណូមពរចុងក្រោយដែរថាមុននឹងមានការបញ្ចេញមតិសូមគិតពិចារណាព្រោះវាប៉ះពាល់អារម្មណ៍៕

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមដ៏មានកិត្យានុភាពប្រចាំប្រទេសកម្ពុជា ៥ ឆ្នាំជាប់ៗគ្នា

0

​ណាហ្គាវើលដ៍ ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ស្នាដៃចំពោះការងារទំនួលខុសត្រូវសង្គមឆ្នើមដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”។ សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយសដែលបានឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក)។ ណាហ្គាវើលដ៍ ក៏បានឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJ-124hdiwrwsJSCl2LL6ceewa-eGCgDcShNbawsHlZ7quZJbRq6twTsIUiQaB0hcDD5gVeB74_d9IISQiWcumVYCCu3lK0G7dKwaS7DhkfXJf6sDGRdYgn6PQmXhbTFh8m4QjIkxwtT_MdY_NdE7WCzpYow8UbeKBhXhyphenhyphenqByhi1IkjtKo1bsAFXh9jc0/s1280/photo_2025-03-24_15-51-07.jpg

ពានរង្វាន់ទាំងនេះ បញ្ជាក់អំពីភាពជាអ្នកដឹកនាំរបស់ណាហ្គាវើលដ៍នៅក្នុងទំនួលខុសត្រូវការងារសង្គមដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឥទ្ធិពលវិជ្ជមានក្នុងប្រទេសកម្ពុជាតាមរយៈក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ទាំងនេះដែលទទួលស្គាល់ការលះបង់របស់ណាហ្គាវើលដ៍បេះដូងសប្បុរសចំពោះសហគមន៍កម្ពុជា។ ការទទួលស្គាល់ស្នាដៃនេះ ជំរុញលើកទឹកចិត្តរបស់យើងឱ្យពង្រីកសកម្មភាពការងារសង្គមរបស់យើងបន្ថែមទៀតដែលបង្កើតការផ្លាស់ប្តូរដ៏មានសារសំខាន់ក្នុងប្រទេសកម្ពុជា”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtBozcJ4EoE-BD6VprBgJDcZxO5l8QUAMQKeieiEpnuhvCOx5SNw1ZWTEjh8Sy-c-XQPNHLQeoYa38jWws3-uUsp3oKFc_sdYOzn7FcrQytGP-0JTl9rOPB9SOzdhXEgHPc_x90XB_YNzuh04Sd111dfWB3BIvdsa6fLK_uFT1Eld5l06zELMwdzPZiJED/s3236/3%20Environment.jpg

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានក្លាយជាកម្លាំងជំរុញសម្រាប់ការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសកម្ពុជា។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរស បានដឹកនាំគំនិត ផ្តួចផ្តើមចំនួន ៨២០ ដែលមានបុគ្គលិក ៨.៦៥២ នាក់បានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនប្រមាណ ៤៤.៣៤២ ម៉ោងជួយដល់ប្រជាជនកម្ពុជា ៦៧៩.៤២៦ នាក់។

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគំនិតផ្តួចផ្តើមថ្មីៗដែលស្របតាមគោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដំណើរការ “កម្មវិធីប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលពួកគេបានអប់រំដល់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ៦៧ អំពីការគ្រប់គ្រងសំរាម ការកែច្នៃឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHeiRQ6xJ_JnNGvhkx7joUWFH-7Tl52whkYZV9drYqF17HxULkfNzw6uSElfZiVUtVQtOpBS6c7v9JM-sbHJV4eKD4xvETqQlnvds960JXSLKqWXnSJcGSuHlag2Aj2O7PpJBDty1hOj8WmZVxBptd4e8klE8qmdz1sqaRrA3b2KVFdcj7guRdn33b89Q/s3236/4%20Sports.jpg
គួរបញ្ជាក់ថា “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥” គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយដែលទទួលស្គាល់ក្រុមហ៊ុនក្នុងទ្វីបអាស៊ីដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច គុណតម្លៃវិជ្ជាជីវៈ ការគោរពសហគមន៍ និងការគាំពារបរិស្ថាន។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម បានទទួលពាក្យស្នើសុំជាង ២៥០ មកពីក្រុមហ៊ុនជាង ១០០ និងបានចូលរួមដោយគណៈអធិបតីដូចជា លោក Vu Minh Ly នាយករងមជ្ឈមណ្ឌលធនធាន និងទំនាក់ទំនងបរិស្ថាននៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោកបណ្ឌិត Tran Quy ប្រធានវិទ្យាស្ថានវៀតណាមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ក្រុមអាជីវករលក់សាច់ជ្រូក សម្តែងការព្រួយបារម្ភ ខណៈតម្លៃសាច់ជ្រូករស់បន្តឡើងថ្លៃ

0

ក្រុមអាជីវករលក់សាច់ជ្រូក នៅបណ្តាផ្សារក្នុងរាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភ ស្របពេលតម្លៃសាច់ជ្រូករស់ឡើងថ្លៃ ដែលពិបាកក្នុងការយកមកលក់នៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgV1v8fzbuz1LhY134GD6ciAyV1wtdl2H7uYrg4Gj_XiWkfWJPeDu9QgJOGlraa4_8qAWukCB9bncFc88LkH_GJt2PmaoEhxlgdDkiSNnNiOrmocBOIv2-SNfEVQ3ssqtalBkkXiLmD_cYATQmvHM9jkJgvAF3jhNsWVSWxmp-n6FHgQBtT4e0P_VnD68T/s1280/image_2025-03-25_11-21-33.png

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្មឯកឧត្តម ឃឹម ហ្វីណង់ បានពន្យល់ថា៖”ក្រសួងកសិកម្មតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ”។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLbSr89NO3Eg6eNd1_e7XlmuSB2s11KOQcr0OkqAIPGJq5LCYD1VqcZwIkXIGbSGYYTrKDeWJ7b3-Vh6Xm0Hm2agYh3xPm7cF1ra_RkD3VvLfcdPPf78X5BRlFawS2pRNEAPy-RvfFBoDvWLgkXCqRL8Zl6P3cTL-4x0vAFp6Ot-WF28Q_KzdlaANo8dw/s960/image_2025-03-25_11-21-35%20(2).png

    ឯកឧត្តម បានបញ្ជាក់ថា៖” ថ្លៃជ្រូករស់ក្នុងរង្វង់១មុឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnQ7KSncVKIb8NTMLewnFpqBjrEFhj7Bw-PUX5Y3Bafd_TC8o2ie7atRXFIek0b-FN-974l7koP_-Gx_ZnCovyqYk_2G_sLFa6guXzu-BrVAJIQ5v7qmCeXugKrloEMJ9LaFqKtTMVeBvwCWQtN1c1GH8BMhtqewheBv9qBSAd1fDc-kMCWjZ9lzsBy6yT/s980/image_2025-03-25_11-21-35.png

    គួរបញ្ជាក់ថា បច្ចុប្បន្នតម្លៃជ្រូករស់ក្នុងមួយគីឡូ ១១២០០រៀល ដោយក្រុមហ៊ុនលក់ជ្រូករស់ ចេះតែតំឡើងថ្លៃ ខណៈពីមុន តម្លៃធូរថ្លៃត្រឹម៩០០០រៀល ក្នុងមួយគីឡូ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbr0fr_619q4Rz2Hj3oHllvrn-ahabNuQPmqBN16VEyIihsXtaqNLtaeKj0MU21145zRKFu3ZmugODSZvGHZoXlZioqVpJyfL_Yy5545faB1AMpbQI-mT7Rl3azkrPQu4uA58BmpxuFbuVapUpUk9Yg672E2NtAE-GPyipWim4ftS3yqaL0i3MLb8JbVHh/s896/image_2025-03-25_11-21-34.png

ដំណឹងល្អ! ដើមឈើធំដែលរលំ នៅជិតប្រាសាទអង្គរវត្ត ត្រូវបានកាត់យកទៅផ្សុាំដើម្បីដាំឡើងវិញហើយ

0

ដើមឈើចំណាស់ ដ៏ធំមួយដើមនៅក្នុងបរិវេណប្រាសាទអង្គរ ដែលបានដួលរលំ ត្រូវបានមន្រ្តីជំនាញអារជាកង់ៗ យកទៅផ្ស៉ាំនៅក្នុងចំការក្រញូងហើយ ដើម្បីអោយវាមានជីវិតនិងដាក់ដាំឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhl0f6OkF7tGgGuoiFFbz5DzaO5MP0UMTHUX-_9ortO0OeMm7m_0kfIm9Hu9YSmKRgAhDKmx1bvdmGYO-ukKcFoktSzgH79Hs6wqW1pWIujL7aQZS_eiHTXoaV1a8G3mlkh9RLbG6UnmZ9sZe0yZG74FwWZHV18VONml9IhmJwWCCMv8J9XRsu6UDIWKYN/s1280/photo_2025-03-24_11-07-35.jpg
ដើមកំណើតនៃដើមឈើនេះ គឺជាដើម ស្វាយព្រៃ ប៉ុន្តែមានដើមជ្រៃស្លឹកធំ ដុះចាក់ទម្លុះ និងដើមជ្រៃតូចចាក់ឫសព័ទ្ធជុំវិញ បង្កើតបានជាឈើមួយដើមដែលធំដូចនេះ។ ដោយឡែកកាលពីល្ងាច ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២៥ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង ទើបបណ្តាលឱ្យដើមឈើ ដែលមានប្រហោងក្នុងស្រាប់ផងនោះ រលើងដល់គល់ បាក់ដួលរលំទាំងស្រុង។ ក្រោយមកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប សហការជាមួយមន្ត្រីអាជ្ញាធរអប្សរា សម្រេចយកម៉ាស៊ីនអារជាកង់ៗ ដើម្បីនាំយកទៅផ្សាំ សម្រាប់ទុកដាំឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-XwcatZE1Z9dgVagyKXB64Al5SBKGqer-Rw_37B9RYke1VTpQZM19PcSDQDV23amGxzQ3-jVbR8Ouyo2LFddVtqyhyphenhyphenCoVDsa3AsO8kmLuCT28SQWI7fq2oG_vR4tlQ_ZQzH4vTIWj7WxVAFP9FvXfvd0zKOvoahlC89V0RtEP1OCS5BTbaHT6pVCprMb/s1280/photo_2025-03-24_11-07-34.jpg

ដោយមានការណែនាំពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ មន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា បានចុះមកត្រួតពិនិត្យ និងកាត់ដើមឈើខាងលើប្រវែង ៧ម៉ែត្រ ដើម្បីយកទៅផ្សាំដាំនៅក្នុងចំការពូជឈើគ្រញូងដែលស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSJu2sTOXO_Y8PIITiwpibDw9FG7jwChbEJFN0FknOBPOOQzhxFWHiugyWa8IqVIlnbyi7QtX_2i3jqUbsH2Kooox1sh5rkzT-KXjsj5EMnN3m3fY2CsrnccDRiKMTdXbdwFhD_fxeIWyFioKhLmZe9FurxAw1qbtP5TQJ2Hzs0HSX363W8uVnRImdfmb/s1280/photo_2025-03-24_11-07-33.jpg
យ៉ាងណាមិញ ការសង្គ្រោះដើមឈើ ដែលត្រូវខ្យល់បោកបក់ បណ្តាលឱ្យបា.ក់រលំនេះ គឺមិនអាចជួយវាអោយមានជីវិតមកវិញបានទាំងស្រុងនោះទេ ព្រោះដើមស្វាយព្រៃ មិនអាចបន្តរស់ឡើយ ប៉ុន្តែសម្រាប់ដើមជ្រៃ២ប្រភេទ គឺជ្រៃស្លឹកធំ និងជ្រៃក្រឹម ដែលដុះព័ទ្ធជុំវិញដើមតែមួយនោះ វាអាចរស់រានមានជីវិតឡើងវិញបាន។ ដូចនេះអ្នកជំនាញ នឹងប្រើប្រាស់វិធីក្នុងផ្ស៉ាំ ដើម្បីដាក់ដាំវាវិញនៅទីតាំដើម សម្រាប់អោយភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនា និងថតរូបកម្សាន្តបានដូចមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDkBSw_xX5HfUCoPgoKNp_ypl75-tGcrZMcJzihXpIhyphenhyphenB4aVJVyABk94BNkmA9aDtZzI9nlpfhsnhf1ValP0S6joXpF4PGMseGhF2vKSqXu9tOPgXZm7ukCKPVanN-7_E6P66AbIoOMbrTS5ogIohN4h6XiSPbwsx2se97mcss4toO1nURONZxG2PhbTQj/s1280/photo_2025-03-24_11-07-31.jpg
គួររំលឹកថា ដើមឈើចំណាស់នេះ មានមុខកាត់រហូតដល់ទៅ ១ម៉ែត្រ ៦៨តឹក ស្ថិតនៅជាប់នឹងថែវអង្គតូចខាងត្បូង ឈៀងខាងលិចលើប្រាង្គប្រាសាទជាន់ទី១ ដែលកន្លងមកតែងទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចជា៖ ការថតរូបលេង រឺថតPre-Wedding ជាដើម។ ហើយដំណឹងនៃការដួលរលំរបស់ដើមឈើនេះ បានធ្វើអោយមនុស្សជាច្រើនមានការសោ.កស្ដា.យជាពន់ពេក ដូច្នេះពួកគេសង្ឃឹមថាមន្រ្តីជំនាញ អាចជួយសង្រោះដើមឈើនេះអោយឈរឡើងវិញបាន៕