Home Blog Page 546

ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ ហេង វិសាល ពោលពាក្យទាំងនេះដាក់ ជា ស្រីនា

0

រយៈពេល១ឆ្នាំក្នុងនាមជាប្តីប្រពន្ធ ហេង វិសាល និង ជា ស្រីនា បានដឹកនៃគ្នាទៅក្រេបទឹកឃ្មុំនៅឯប្រទេសចិនតែពីរនាក់ពោរពេញដោយភាពផ្អែមល្ហែម។ ទោះបីកំពុងតែស្ថិតនៅដំណើរកម្សាន្តតែពីរនាក់ក្តី ហេង វិសាល បានបង្ហាញសេចក្តីស្រលាញ់ទៅកាន់ភរិយា ដោយនិយាយថាវត្តមានរបស់ ជា ស្រីនា បានធ្វើឱ្យលោកចេះបង្ហាញអារម្មណ៍របស់ខ្លួនទាំងការសប្បាយចិត្តនិងមិនសប្បាយចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtk6lAiNfYI3MJtAhLnMyaHbG_HN_4GS1idvfUuvsFmeCfVvPGtZz0DL1EveMqSK8cE-v-7UEqgWOejtHsWgEdpMjZNkav-h7DHA0ffm9AsGmrbPYMxMdsrcGIaJLAdXHO88WZBRTM9rMEwZ89dxQg0TgV-L1v7gGTgDE09ffgugGr1gCOIfHj6vA3rqi5/s2048/image_2025-03-27_14-46-09.png
នៅថ្ងៃទី២៧ នេះ ហេង វិសាល បានបង្ហោះរូបរបស់ ជា ស្រីនា អមដោយការរៀបរាប់ថា «មួយភ្លេតសោះ មួយឆ្នាំបាត់ហើយដែលខ្ញុំបានចំណាយជីវិតរបស់ខ្ញុំជាមួយនារីម្នាក់នេះ ពេលវេលាពិតជាដើរលឿនមែនទែន ខ្ញុំនៅចាំបានពេលដែលខ្ញុំស្គាល់គាត់ដំបូង ខ្ញុំគិតក្នុងចិត្តថាកូននេះ បែកៗ ត្រូវសប្បាយ ក៏សប្បាយ ត្រូវសេដ ធ្វើមុខសេដ ការគិតនៅពេលនោះខ្ញុំគិតថា ប្រហែលជាគាត់សម្តែងដើម្បីចង់ឱ្យបរិយាកាសរីករាយហើយ ប៉ុន្តែមានឯណានៅជិតគាត់យូរទៅ ខ្ញុំក៏ឆ្លងតាមគាត់ដែរ ៤ ៥ឆ្នាំដែលខ្ញុំនៅជិតគាត់ គាត់មិនបានប្តូរទេ គាត់នៅតែជាមនុស្សស្រីម្នាក់ដែលហ៊ានបង្ហាញអារម្មណ៍ និងហ៊ានរស់ជាខ្លួនឯងដោយមិនខ្លាចការគិតរបស់អ្នកណា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwX0CE8QDM9WkPyyM-OfPu07RNkhTU6WKiAqmTDoykoLWB0K5M0F5WvodEUoO_fOKjbR0rLDmUyvlGut3qa2unr6ibiHLJ00guR0PzgQEPfx07oWcV0QI_7N2xPIX1jNCQeEJ3i97ZPtlZ3ke-CAH5RzRMMz_TZUi84TKpJxbJZ4qPozmMiZebHtm5v5Mv/s1920/image_2025-03-27_14-46-08.png
ហេង វិសាល បន្តទៀតថា «អ្វីដែលធ្វើឱ្យខ្ញុំរឹតតែសរសើរក្មេងស្រីម្នាក់នេះទៀតគឺពីមុនខ្ញុំគិតថាគាត់មិនចេះ ខឹង អន់ចិត្តទេ ដោយសារតែមិនដែលឃើញគាត់បញ្ចេញ ដល់តែនៅជាមួយគាត់យូរទើបខ្ញុំដឹងថាតាមពិត គាត់ក៏ជាមនុស្សដូចយើងដែរ គាត់ចេះ ខឹង អន់ចិត្ត តូចចិត្ត ប៉ុន្តែគាត់មិនបញ្ចេញព្រោះគាត់មិនចង់ឲ្យឱ្យនរណាម្នាក់ឈឺចាប់ ពេលនោះទើបខ្ញុំដឹងថាគាត់គ្រាន់តែជាក្មេងស្រីម្នាក់ប៉ុណ្ណោះ មិនមែនជាទេវតាទេ ប៉ុន្តែចិត្តដែលគាត់តែងតែគិតពីគេគឺពិតជាអស្ចារ្យ»។ លោកថា «ខ្ញុំពិតជាអរគុណនារីម្នាក់នេះ ដោយសារតែគាត់ខ្ញុំចាប់ផ្តើមចេះបង្ហាញអារម្មណ៍ ខ្ញុំហ៊ានរស់ និងបង្ហាញអ្វីដែលជាខ្លួនឯងក្រៅពីធ្វើជាប្រុសរឹងមាំឡូយៗមិនមាត់ៗ ខ្ញុំអាចធ្វើជាខ្លួនឯងដែលលេងច្រើនក៏បាន សប្បាយក៏អាចបញ្ចេញបាន ពិបាកចិត្តក៏អាចបញ្ចេញបាន។ Happy 1 year anniversary o, love you»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitM3jzZOrPlhCAcF0jLQuPK-bnicY3Wu0Z1yTUyqwhvQOGuQ0Lt7KcNUTVm5FS_WZuoS_JdEJcrdjfbw9UR6PoiBMR1zsHvAnlqErisT40wNvEf4hxO1DjCLqLwxcdIX3BM73ZdVv3fMRW89msjyOgDsIc7mpiNcx8RosZ2bf4Hw_kwmXWMfKhj69E7IcD/s2048/image_2025-03-27_14-46-02.png

បកត្រឡប់ទៅកាលពីមួយឆ្នាំមុន ពិធីមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា បានធ្វើឱ្យស្រុកខ្មែរផ្ទុះក្រើកយ៉ាងខ្លាំងបន្ទាប់ពីរៀបចំយ៉ាងគគ្រឹងគគ្រេងនិងមានការចូលរួមអបអរសាទរយ៉ាងច្រើនទាំងមន្ត្រីរាជការ តារាល្បីៗប្រចាំប្រទេសកម្ពុជា។ ក្នុងបទសម្ភាសន៍មួយ ម្តាយ ជា ស្រីនា ក៏បានបង្ហាញដែរថាមូលហេតុដែលខ្លួនលើក ជា ស្រីនា ឱ្យ ហេង វិសាល ដោយសារតែ ហេង វិសាល មិនតាមយល់ចិត្ត ជា ស្រីនា ប៉ុន្តែមានការយកចិត្តទុកដាក់ចំពោះកូនស្រីរបស់ខ្លួនវិញ៕

ចិនកុំចង់ចំណេញពីអាមេរិកឱ្យសោះ ពេលនេះក្រុមហ៊ុនចិនជាង៥០ ជាប់ក្នុងបញ្ជីខ្មៅហើយ

0

សហរដ្ឋអាមេរិក ៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានចុះបញ្ជីខ្មៅក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនបន្ថែមទៀតស្មើជាង៥០ក្រុមហ៊ុន រួមមាន ៖ ក្រុមហ៊ុនផលិត និងអភិវឌ្ឍន៍បច្ចេកវិទ្យា AI រហូតដល់ក្រុមហ៊ុនផលិតកុំព្យូទ័រទំនើបល្បឿនលឿន ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនេះដំណើរការខុសពីគោលនយោបាយសន្តិសុខជាតិ និងគោលនយោបាយការបរទេសអាមេរិក គឺយកបច្ចេកវិទ្យាអាមេរិកទៅប្រើប្រាស់ក្នុងផ្នែកកងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAoWV4m3vaurd-ZiMvH0o9I1ywLFuHEdY8RcjDD4vD54vqLeGRuFk-Vqsino_n4RVunhngwrHHfPOByfbeCmVuQEkzknkjHIrEVUwWvN6bIlwjKJ7U69xOrGJMa2qzN4a7AgGDvb3yzHDv7g0bZW6qnkIOhzbEJn19vnt1howcZdqaa1cnx3QRBlXiKvJ/s1182/image_2025-03-28_08-36-27%20(2).png

ទូរទស្សន៍ CNBC របស់អាមេរិកបានផ្សព្វផ្សាយដោយយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឧស្សាហកម្ម និងសន្តិសុខ ស្ថិតក្រោមក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី២៥ ខែមីនា កន្លងមក បញ្ជាក់ថា អាមេរិកបានចុះបញ្ជីខ្មៅក្រុមហ៊ុនបរទេសសរុប៨០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចិន ជាង៥០ក្រុមហ៊ុន ។ រីឯក្រុមហ៊ុនអាមេរិកត្រូវបានហាមបញ្ជូនផលិតផលពាក់ព័ន្ធនឹងបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ បើពុំទទួលការអនុញ្ញាតពីរដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAL3CkYVbStx0bH36ZchrPHSQ-bzl1l-eQuiYDzE4BFluyggzFsnIPy6nVjV3L8vfdqrokI0fd01i03iETy2G0D4mjhW4OFeTAGnmIRc1Phc-hvSPcxDStcDVCeyDNuUdk1HKLpbLpSoy-ftu0rpERI5xwudVuSWSQEuTg6_fufZsu-NPrbZuefqLKFuXN/s900/image_2025-03-28_08-36-27.png

ក្រុមហ៊ុនចិន៥០ នៅក្នុងបញ្ជីខ្មៅ គឺមាន២៧ក្រុមហ៊ុនបានបញ្ជូនផលិតផលបច្ចេកវិទ្យាពីអាមេរិកទៅគាំទ្រការលើកកម្ពស់សមត្ថភាពកងទ័ពចិន ។ ក្រុមហ៊ុនចិន៧ទៀតបានគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាកុំព្យូទ័រ Quantum របស់ចិន ខណៈក្រុមហ៊ុនចិន៦ទៀតប្រកបអាជីវកម្មទាក់ទងនឹង Inspur Group របស់ចិន ដែលផ្តោតលើការផលិត និងអភិវឌ្ឍន៍ប្រព័ន្ធ Cloud computing, Big data, Applications servers និងបច្ចេកវិទ្យា AI ។ ក្រុមហ៊ុនចិនទាំងនេះត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ធ្លាប់ចុះបញ្ជីខ្មៅកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGn1oaA_UOjAAS5UO_uCxRHMEyvrlhNc8eavAXIywUvATb_yJuY9yLO-lF4nIvUZtobcWruFudZD4BIjevlz9rXXZrnm5ziBbQi-7vZevw5JManzt-dou1lmVR2pA2K_Es-JTdvt6fHD0r1gLOYKUnItaaNgEpvRSUNA80ueF1HqgCFUHpHFAlq23M_mwu/s2048/image_2025-03-28_08-36-28.png

លោក Joe Biden បានចុះបញ្ជីខ្មៅក្រុមហ៊ុនចិនផលិតបន្ទះឈីប និងផលិតកុំព្យូទ័រល្បឿនលឿន ដើម្បីទប់ស្កាត់ការបញ្ជូនផលិតផលបច្ចេកវិទ្យាពីអាមេរិក ពីព្រោះក្រុមហ៊ុនចិននឹងយកបច្ចេកវិទ្យាអាមេរិកទៅប្រើប្រាស់ក្នុងផ្នែកកងទ័ព ។ ក្រុមហ៊ុនអាមេរិក២ បាននាំចេញផលិតផលបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនចិន ហើយរដ្ឋាភិបាលលោក Biden ក៏ដាក់ទណ្ឌកម្មក្រុមហ៊ុនចិន គឺ Huawei និង HiSilicon ដែលផលិតឈីប ។ ការចុះបញ្ជីខ្មៅក្រុមហ៊ុនចិននៅឆ្នាំ២០២៥ គឺដើម្បីទប់ស្កាត់ក្រុមហ៊ុនបរទេស ដែលស្វែងរកប្រយោជន៍ពីបច្ចេកវិទ្យាអាមេរិក ។ នេះបើតាមមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFr1jD7TTdND_P7lv2CzifUyYyFS-NpPqMtGTY4U64flmmIzeEENxDwfRrIhQUz5bNpUWO4AbXhRJGSyIKHdYY0ECqF-sIGaO9tTNjXleKHptbZ6MSnoniNNeafLOOZbfSdkDsV_FVEGohh7Fi8XKjQl8WyIMi9DCvG40GATwG1YCgo1_VVSshw9-ln77g/s750/image_2025-03-28_08-36-30%20(2).png

រដ្ឋាភិបាលលោក Trump នឹងការពារក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដើម្បីកុំឱ្យនាំចេញផលិតផលបច្ចេកវិទ្យាទៅចិន ពីព្រោះចិននឹងយកបច្ចេកវិទ្យាអាមេរិកទៅផលិត និងអភិវឌ្ឍន៍មីស៊ីលលឿនជាងសំឡេង, យន្តហោះសមយុទ្ធ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ។ ប៉ុន្តែការចុះបញ្ជីខ្មៅក្រុមហ៊ុនចិនធ្វើឱ្យពាណិជ្ជកម្មអាមេរិក និងចិន កាន់តែតានតឹង ព្រោះលោក Trump ទើបតែដំឡើងពន្ធទំនិញចិន ស្មើ២០% ព្រមទាំងដំឡើងពន្ធការនាំចូលដែក និងអាលុយមីញ៉ូមចិន ២៥% ចាប់ពីថ្ងៃទី១២ ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Py3wr-n8RSyNmydIt5GP3lVBrPa-2u0z1lMLPfPKpBd5bF_DXEwTWPXq1n7tkP4NoqFokx7J2rItL43ZQ4atPFAE68lQvlPrBZzmNP-KAjfG0u8Q6Ef5mDkkgDaGsJQUtBaH7YxAhSfsKp5m3jdF-FVJSOj4ZvfoR-SgxbJyD5qfevd4NX9KbYFz1Egg/s800/image_2025-03-28_08-36-30.png

ដោយឡែក ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមីនា ថា ការបន្ថែមក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺធ្ងន់ធ្ងរណាស់ ។ ចិនសូមអំពាវនាវឱ្យអាមេរិកឈប់យកបញ្ហាសន្តិសុខជាតិមកធ្វើជាលេសដើម្បីទប់ស្កាត់ក្រុមហ៊ុនបរទេស ៕

ជាប់ពន្ធ.នាគារជាង៤០ឆ្នាំហើយ ទើបតុលាការរកឃើញថាគ្មានទោ.សកំហុស

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា លោកតា Iwao Hakamata អាយុ៨៩ឆ្នាំ ត្រូវបានតុលាការជប៉ុនសម្រេចឱ្យលោករួចផុតពីទោសប្រ.ហារ ជីវិតកាលពីឆ្នាំ២០២៤ ដោយសារតុលាការរកឃើញថា គ្មានទោសកំហុស ក្រោយពីលោកបានជាប់ពន្ធ.នាគាររហូតដល់៤៨ឆ្នាំ ដើម្បីរង់ចាំសាលក្រមចុងក្រោយរបស់តុលាការ ។ តុលាការបានផ្តល់ប្រាក់សំណងដល់លោក ចំនួន១លាន៤សែនដុល្លារ ឬស្មើ៨៥ដុល្លារក្នុង១ថ្ងៃ បន្ទាប់ពីលោកបានចំណាយពេលអស់ពាក់កណ្តាលជីវិតរស់នៅក្នុងពន្ធ.នាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCebvA_Z5TZxe4UNL8V-rxVrxRAJO0_ZbYoM2gpENTDe0HOFpSI5l35jGT6JO-5GzdunobB_bIIzacJFTeW9HpwM8-nVnVlPO_ZYy9PkQ-9mhG7_08OJ2oRcoBTXkI1nQL0IJVyqaEnBs4WxeXG9a9a8R5tx7ZjZblWGKVV9A94ff3ulcEv5rNa0GWtSGW/s646/image_2025-03-28_08-31-44%20(2).png

សារព័ត៌មាន CNN របស់អាមេរិកបានរាយការណ៍កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា លោកតា Hakamata បានទទួលប្រាក់សំណងចំនួន៨៥ដុល្លារក្នុង១ថ្ងៃ ក្រោយពីចំណាយពេលរហូតដល់៤៨ឆ្នាំ រស់នៅក្នុងពន្ធនាគារគ្មានសេរីភាព ។ ការផ្តល់ប្រាក់សំណងនេះ គឺគិតចាប់ពីថ្ងៃដែលលោកតាត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtDpvU0dGPvaCfWX5ngODiEm6sklSLVU-R6FqGrKyxdf7VDdKzhUt3_lyvBKJ-eeAQZm0KbIjqu0FnI_Fz9YEg2WqEuQ3mewUmNF1MNAQTBWQgnF2B7oK7QKpuRkQBT3R0lxdfB-8_huPyGdns4nZdoUuXahP1ckxNDjIaIXwFdGULjxOYNKbow2fh-ux/s1200/image_2025-03-28_08-31-44.png

តាមសំណុំរឿងក្តី គឺលោក Hakamata បានធ្វើការក្នុងរោងចក្រកែច្នៃសណ្តែកសៀងមួយកន្លែងនៅខេត្តឈិស៊ុអូកាក់ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ក្រោយពីលោកចូលនិវត្តន៍ពីការងារជាអ្នកប្រដាល់ កាលពីឆ្នាំ១៩៦១ ។ រយៈពេល៥ឆ្នាំក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនលោក និងចោទប្រកាន់ថា ថៅកែរបស់លោក ព្រមទាំងភរិយា និងកូន២នាក់ ត្រូវបានជនល្មើសចាក់សម្លាប់មួយគ្រួសារក្នុងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjVx-DJiEq6z8Vez6okCB8CB5ujD076gzal_LHsEAwITH-sUYjy5Ti9EU1TVdIyU_TAFHr_xqOWeLSM_zj-6qHTJ_Sta9tbhcnMqKchGj9R9dfMzIVj08gcrzHWWEkuqx-KfHzqChPZ1Jv4vvDpNQ8X_A_ILSDuFSFXbi8uALvyL-qHKEgNbqOuVf-0a4p/s646/image_2025-03-28_08-31-45.png

ពីដំបូង លោក Hakamata សារភាពថា លោកជាជនល្មើសសម្លាប់ថៅកែរបស់ខ្លួន ប៉ុន្តែក្រោយមកទៀត លោកសារភាថា លោកពុំមែនជាជនល្មើសទេ ព្រោះលោកត្រូវបានសមត្ថកិច្ចធ្វើបាបរាងកាយ និងគំរាមបង្ខំឱ្យលោកសារភាពទទួលកំហុស ។ តុលាការបានកាត់ទោសប្រហារជីវិតលោកនៅឆ្នាំ១៩៦៨ បើទោះជាលោកប្រាប់តុលាការជាច្រើនលើកថា លោកជាមនុស្សស្អាតស្អំ ហើយសមត្ថកិច្ចធ្វើភស្តុតាងក្លែងក្លាយទម្លាក់កំហុសលើលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiria_QsaUmRsxemM92c0-EG39l5c8_iuJlH84-hiLYG7Yb9j1t1MzLYj6NEek7JM59IrO5QCxWPtQdVClpPaiFLLP4nfOUroBd0QsowOzX_acNnXAbxvqI_08s7fY5SZfdUmIz1N3105K9CDp4Rrtwb4sqvTi4Qrqbls7prsHpkmI8Q-fK4B_U3XijCU-n/s1198/photo_2025-03-27_14-37-59.jpg

ក្រោយពីតុលាការកាត់ទោសប្រហារជីវិត លោកត្រូវបានគេបញ្ជូនទៅពន្ធនាគារ និងរស់នៅក្នុងពន្ធនាគាររហូតដល់ពាក់កណ្តាលជីវិត ដើម្បីរង់ចាំសាលក្រមចុងក្រោយរបស់តុលាការ ។ រហូតមកដល់ឆ្នាំ២០២៤ តុលាការបានសម្រេចឱ្យលោករួចទោសប្រហារជីវិត ក្រោយពីទទួលបានភស្តុតាងថ្មី គឺលទ្ធផលការពិនិត្យ DNA ស្នាមឈាមលើសម្លៀកបំពាក់សាកសព ឃើញថា គឺជាស្នាមឈាមដែលគេលាបពីលើក្រោយកើតហេតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5G_QxuYe1PJ8kKEB39DmInd5TRUJhGmnxIuTu8nMkXmIte1t58yJuiln7qSuq7hHIRHvZmZyDsjPeTSlZeN2xJzhgZrZzduniAZz1iHkfdqXzwR80dlReGLho6ruu1hpXErAoT3fsfN1aZ9TTa4k-2T-nO3QVB72T95WSy-BPY0ucYMJMyL13iz3qagu1/s1280/photo_2025-03-27_14-38-02.jpg
ករណីរបស់លោក Hakamata ធ្វើឱ្យមហាជនរិះគន់តុលាការ និងអំពាវនាវឱ្យលើកលែងទោសប្រហារជីវិតនៅប្រទេសជប៉ុន ។ មេធាវី និងប្អូនស្រីរបស់លោកជឿថា ប្រាក់សំណងដែលលោក Hakamata ទទួលបាន ពុំអាចជំនួសពេលវេលាដែលលោកបាត់បង់ក្នុងពន្ធនាគារឡើយ បើទោះជាប្រាក់សំណងនេះច្រើនក្តី បើធៀបនឹងអ្នកទោសផ្សេងទៀតនៅជប៉ុនដែលត្រូវតុលាការវិនិច្ឆ័យខុស ៕

គណៈកម្មការសហភាពអឺរ៉ុបណែនាំឱ្យពលរដ្ឋរស់នៅប្រទេសសមាជិកទិញស្បៀងអាហារត្រៀមទុក

0

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការសហភាពអឺរ៉ុបបានអំពាវនាវឱ្យពលរដ្ឋ ដែលរស់នៅបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ទិញស្បៀងអាហារស្តុកទុក និងត្រៀមសម្ភារៈប្រើប្រាស់ចាំបាច់ឱ្យបានគ្រប់គ្រាន់ សម្រាប់ការបរិភោគយ៉ាងហោចណាស់៣ថ្ងៃ ឬ៧២ម៉ោង ។ គណៈកម្មការនេះសង្កត់ធ្ងន់ថា ហានិភ័យផ្សេងៗអាចនឹងកើតឡើងគ្រប់ពេលវេលាដោយសារសង្គ្រា.មអូសបន្លាយ ហើយពលរដ្ឋនៅអឺរ៉ុបគួរតែត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍បត់បែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkMkfJH81ElyBpvOhM_p1n9etFk5HySt4t5mY2zw1KmZ1tUsLnjWlQilF-fx13QzyKC9MW2fH5z6F-VXAFOASlOmx6VrW-QO_syq-WXDdvlpw2nZkcL-TKRYtv5WwQS7jNIFopl6BVKiXbI60OWp_qpE_FYr0C71_wglq2FKNg8gGX63WvFAWbVNcYSOy/s1160/photo_2025-03-27_15-41-15%20(2).jpg

តាមការផ្សព្វផ្សាយរបស់គណៈកម្មការសហភាពអឺរ៉ុប គឺតំបន់អឺរ៉ុបកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ជាច្រើនដូចជា ៖ ហានិភ័យដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យក្នុងតំបន់កាន់តែមានភាពតានតឹងខ្លាំង ព្រមទាំងហានិភ័យពីការបំផ្លិចបំផ្លាញ, ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសង្គ្រាមអេឡិចត្រូនិក ។ ហេតុនេះ ពលរដ្ឋនៅអឺរ៉ុបគួរត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍អាសន្ន ព្រមទាំងត្រៀមសម្ភារៈចាំបាច់ឱ្យគ្រប់គ្រាន់ និងទិញស្បៀងអាហារសំខាន់ៗស្តុកទុក យ៉ាងហោចណាស់ អាចបរិភោគបាន៣ថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYJSfYR5HR1znU2LN5YKwy4SaWgau2UBXDs07TjPJYTKlYbfjYexscjpL4AsaPe0LBDs6AGm5Dr5q5mGFwO431hQ9Bgofa2Ot7bWm-wxU1Kn2kg-g7RDlawdSxeNMWaNuB8LMUkQkhIfeYMNzxdaLsH-KD1xYm3GbUqhQCiLLl8FznhJyNx193AptHtNY1/s1280/photo_2025-03-27_15-41-15%20(3).jpg

សារព័ត៌មាន CNN រាយការណ៍ថា សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយរហូតដល់ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រទេសនានានៅអឺរ៉ុបគិតថា ពលរដ្ឋរបស់ខ្លួនគួរត្រៀមខ្លួនទប់ទល់នឹងសង្គ្រាម ។ លើសពីនេះ ការត្រឡប់មកកាន់តំណែងឡើងវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងមន្ត្រីរដ្ឋាភិបាលរបស់លោក ដែលបានបង្ហាញគោលជំហរយ៉ាងច្បាស់ថា អាមេរិកចង់ប្រឈមមុខជាមួយតំបន់អឺរ៉ុប ជាពិសេស ការចូលរួមក្នុងអង្គការណាតូ ។ ហេតុនេះ ធ្វើឱ្យបណ្តាប្រទេសអឺរ៉ុបត្រៀមកម្លាំងទ័ពរៀងៗខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcLEf5psZblm99LEDdEJO7mHMAQXLecnB7KrD6NI6iwJRuX0xX9M_fiPfhdnZL-MjY-15Jkcf8T2UyZrHNLbIkfn5SzZn1gQgxSnV_vzeKoSp2qBQac20fXBqj5nUqxsX1N4AiO76rZWgip9HzC9VZ_1LrJ-yhICYE1oLtTgtdhRN20gz8olagpPIiBOzp/s600/photo_2025-03-27_15-41-15.jpg

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា ៖ «យើងគួរតែត្រៀមខ្លួន ពីព្រោះពលរដ្ឋយើង ប្រទេសជាសមាជិករបស់យើងត្រូវការសិទ្ធិការពារខ្លួន និងឆ្លើយតបយ៉ាងឆាប់រហ័ស ពេលអាសន្នមកដល់» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAHCqokEil2fYQgPFmpwqEhryJvvpmgaGYEiC8rUvpPnRHTsTGBJkIoZpQAfNjX4GovSSc4rLt-DCucuIwva18Q_cWf99qwt-ehWbhnS1W_CHUEJiZ5zoUCjS_mdAwJGDfNWLsb8s8qiGGM1QqZCHCN4PMh-5P_LMiN7DUlDnV1-h4mWds0sCVLooUDXBd/s1024/photo_2025-03-27_15-41-16%20(2).jpg

គណៈកម្មការសហភាពអឺរ៉ុបបានណែនាំឱ្យពលរដ្ឋក្នុងជាសមាជិកត្រៀមខ្លួន ស្របពេលប្រទេសជាច្រើននៅតំបន់អឺរ៉ុបបង្កើតផែនការថ្មីៗសម្រាប់ត្រៀមខ្លួន ដូចជា ៖ បារាំងបានបង្កើតសៀវភៅណែនាំពលរដ្ឋពីវិធីយករួចខ្លួនពីហេតុការណ៍គ្រោះថ្នាក់ ។ រីឯអាល្លឺម៉ង់បានអប់រំពលរដ្ឋពីវិធីការពារខ្លួន និងគួរធ្វើដូចម្តេចពេលកើតសង្គ្រាមនៅអឺរ៉ុប ឬពេលរុស្ស៊ីឈ្លានពានអឺរ៉ុប ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1v_Xi7RXvJB679NMgJa-KSgsUItoi-B-zwOwMQIiRQqdquNi16gjREiJjzVbqiQYXeIOn4CFZwSyUIPLcfSJfr9vVhhi57maq9JNsyWR_j5dVXCSxSdoCtDCkkRRmwLro9ja5gJYd2Lhvu261oz-xxI22xNBc_mkvRsOLosxxHZHClfi6K3ZyyD6FwR6w/s1000/photo_2025-03-27_15-41-16.jpg

ល្បីរឿង “លេបប្រម៉ាត់ទាកាប៉ាស្រស់” អាចជំនួយដល់សុខភាព ពេលនេះមន្ទីរសុខាភិបាលបានចេញមកបំភ្លឺហើយ

0

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលនូវការលើឡើងរបស់នារីម្នាក់ បន្ទាប់ពីមានដែលអះអាងថា ការលេបប្រម៉ាត់ទាកាស្រស់ អាចជួយព្យាបាល និងជំនួយសុខភាព ដល់មនុស្សដែលធ្លាប់កាត់ប្រម៉ាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIvLh8pbndqo1a_hhVcY4Kzn9pd4StiwsssYFmf6WrwigNWgNWELzFQnnxr0_B1QHoLRW6igbsCsu9d6K4r4puG79zhVZ1LKLML7hufVn7eth9FHNlXBupPmhwtTjFIFqxuSa7W4nrQin765Qy1V9CKhypmFKlUy-3QR31tobgrDPMX4j9GnjE36Fy89p0/s1024/image_2025-03-27_15-53-36.png

នៅក្នុងសេចក្ដីបំភ្លឺព័ត៌មាន មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសរសេថា << ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្ដាញសង្គម Facebook ដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាពវីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឲ្យអ្នកកាត់ប្រម៉ាត់រួចដូចខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្ដង។ ធ្មិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អជាធម្មតា ញាំអីបានគ្រប់យ៉ាងមិនមានតបអ្វីទាំងអស់ ដោយសារញុំញាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង>>។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5frg53hoAZDX0SMJFTmCVDugsotC0YYma8_02r8tE-JyTL31BcB6WssQOOpU6jHOdUV-0O2znNv06f2vZYBesz93qdwG_eFj2flRiMuKIAXWNcpD46N3nhNY3tjXDHsXvbO_rX11ps6ks5X2F87jAatXFPmxi2DkJx-LlMPm_KzYbimxQxR49ZvAtzsUT/s1201/photo_2025-03-27_09-55-49.jpg

ចំពោះវីដេអូដែលបានបង្ហោះខាងលើ មានអ្នកចូលទស្សនារហូតដល់ជាង ២លាននាក់ មានការចែករំលែកជាបន្តបន្ទាប់។ លើសពីនេះក៏មានមនុស្សមួយចំនួន បានចូលទៅខមិនយល់ស្របថាការញាំ រឺលេបប្រម៉ាត់ទាកាប៉ានេះពិតជាមានប្រសិទ្ធភាពមែន ទាំងដែលការធ្វើបែបនេះមិនមានការបញ្ជាក់ រឺណែនាំពីអ្នកជំនាញណាម្នាក់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdxJ-Zwkhqj1yqeYTXx6fALde5MtAI_n2Ppb5CnwVX5U0ElscAZQlGSZP-S39kzYgq6dm7jznLyHjRHockk3jzpwL_ENvUNMPDIRKrfxgEX1eRvUipzuiktNlxjS9X7ubtRW59Jb1EdqXml-buU_sMqI0oZz88z1164VzW7f1Eoe0i7JtZ4ByKGq11j32e/s1280/photo_2025-03-27_09-55-49%20(2).jpg

ដូចនេះសេចក្ដីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលបានបន្ដថា តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបបញ្ជាក់ថា៖ គិតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់មានការសិក្សា ស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយ សុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi42jAxbKw5sGeJWxB2Vscc5p_TIymQOk1Mt4Jmc7SwvESXvc74cUlm3K4w2ppzDUq7_gL9Nm3AaVmFRRcKfpCYcUqzMIOpS-oUH_UfnQgkzRv6xXPBl0NzhD3wfmaQkAzRZBqxC-TUZStm6X6Wxt-bAeC39_mp8bU317g3XEaDKgAijPQh-Nd5atx1d-8V/s1166/photo_2025-03-27_09-55-51.jpg

អាស្រ័យហេតុនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់ម្ចាស់ផេក Mommy Natural មេត្តាលុប ចោលនូវរូបភាពវីដេអូ និងខ្លឹមសារ Caption ជៀសវាងមានការភាន់ច្រលំ ព្រមទាំងអំពាវនាវដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាបញ្ឈប់ការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានខាងលើ៕

គួរអោយស្ដាយ! ប្រាសាទមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានបំផ្លិច.បំផ្លាញដោយភ្លើ.ង.ឆេះព្រៃ

0

កូរ៉េខាងត្បូង៖ មនុស្សជាង ២៣,០០០នាក់ត្រូវបានជម្លៀសចេញ ហើយតំបន់វប្បធម៌បេតិកភណ្ឌជាច្រើនបានរងផលប៉ះពាល់ រួមទាំងប្រាសាទពុទ្ធសាសនាដែលមានអាយុ ១,៣០០ ឆ្នាំដែលត្រូវបានបំ..ផ្លាញ ដោយសារគ្រោះ.មហន្តរាយភ្លើង.ឆេះ..ព្រៃនៅប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqBwhLdQMwsQoMEOF1CJALjKfjyRRfSWFnt13VFAnFZ9veK5Mkvx6I5XKhrW19un3-3tiLkCk29zJJu_VAufWRufxwfCs5nx-wJWdywSVlF5fyammEO63lzo0qSQtmvRuVXif90BjSBQT5ZMrgPPDyKN74fMcgz2C-_ufJmkHlbLz3XOPT4KFC3JJ22Ld/s1280/photo_2025-03-26_16-44-02%20(2).jpg

ភ្លើងឆេះ.ព្រៃនេះ បានចាប់ផ្ដើមកាលពីថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ បណ្ដាលអោយមានមនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លា.ប់ និង ១៩ នាក់បានរង.រ.បួស ដែលនេះគឺជាករណីកម្រមួយ។ បច្ចុប្បន្នភ្លើង.ឆេះព្រៃនេះនៅតែបន្តឆាប.ឆេះនៅភាគអាគ្នេយ៍ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពរបស់ប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbs1CyGLxv0zxk1NCBuX-92GhUl5UUkowgsnm1K_ngeGmC9wKihmbTxRiAF5GS2pg6UdUzAY1gqwEwFaWM4Qe6RMGizIEX8i7XoJqFVyGdgVhb7_tlBhlfxR_7er-3J2YpKn2dr-37HSmKDyTVHwNuncPU4-L0s4oCDSyvCqgbTaCfIAiuG4ZkeuAXlP8/s1024/photo_2025-03-26_16-44-02.jpg

ភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងទីក្រុង Uiseong បានបង្ករការខូចខាតដល់លំនៅដ្ឋាន និងសំណង់អគារប្រមាណ ២០០ កន្លែង ព្រមទាំងបានឆាបឆេះប្រាសាទ Gounsa ដែលបានសាងសង់ក្នុងឆ្នាំ ៦១៨ នៃគ.ស ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ធំបំផុតនៅក្នុងខេត្តនេះ។ អាជ្ញាធរព្រៃឈើបានបញ្ជាក់ផងដែរថា ស្ថាបត្យកម្មដែលមានរចនាសម្ព័ន្ធព្រះពុទ្ធសាសនា និងចាត់ទុកថាជាសម្បត្តិជាតិពីរាជវង្សចូសុន (១៣៩២-១៩១០) ក៏ត្រូវបានបំផ្លាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPMfLTX2UbH9tPRi2f91k6q96qeMlmnroV8YO3hEL-ETF0B7_bec7kBqydHUeSY593Uo43jxSjWMKF35_Rk8HGJ4bzUp4gJxBeFA7faTdoVcNnO09RyDtwz03hHdl5CLZAm_YCNLd9StHTH646hdzdkNtTGGWRmEYm4fiQ7PkUtGZd_g4JtGYkjdR9LqvF/s1024/photo_2025-03-26_16-44-03.jpg

មូលហេតុដែលបណ្ដាលអោយមានភ្លើង.ឆេះនេះកើតឡើង ត្រូវបានគេសន្និដ្ឋានថាមកពីកត្តាមួយចំនួនដូចជា៖ អាកាសធាតុក្ដៅស្ងួត, សកម្មភាពនៃមនុស្ស (ជក់បារី រឺដុតសំរាម…), ដាច់ខ្សែភ្លើងត្រង់ណាមួយ រួចធ្លាក់ទៅប៉ះនឹងព្រៃឈើដែលស្ងួត និងមានខ្យល់បក់ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdZSC3N_vU_Yut9EHrbcYtwyuqEx7PiJuqKZNikVuEFzGgsBw5y5Az_mc_L8uO-VIc949aXP3nroCKrH9NWnUNdQv6fZ6CIR9a4JFGmZc-dg0S2kgzM82QxiKT0n0NkAD2T_4Q6xeUJI1M5JidNGhlLK2Mpox_nZsksqJcTmKA1Y1Qkp8Uho8k8qQaaXY/s1200/photo_2025-03-26_16-44-04.jpg
ប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងជួបប្រទះភាពរាំងស្ងួតជាងធម្មតា ដោយមានភ្លើងឆេះព្រៃចំនួន 244 ដងក្នុងឆ្នាំនេះ ពោលគឺច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន 2.4 ដង។ ភ្លើងឆេះព្រៃជាលើកដំបូងបានកើតមាន កាលពីថ្ងៃសុក្រ សប្តាហ៍មុននៅក្នុងស្រុក Sancheong ភាគអាគ្នេយ៍របស់ប្រទេស ប៉ុន្តែឥឡូវនេះបានរាលដាលដល់ទីក្រុងជិតខាងដូចជា Uiseong, Andong, Cheongsong, Yeongyang និង Yeongdeok។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibkIFeB_JrcJvND_tQEj43Cbg6Ljq0G6zcO7ONeJ5JXOp5U1m6EI5SsOBdPNdMjx3uncsrbVeUbEVqOkXMyydvFk1ve9hPKo3n8E-23g2atNnFgleBM2mXVIgT6GR0-war2b4ErCSdW_lt9ISiR-Mtii6hNXWXxP7HCjLaN8bBMbfohxMZhRWGcdhDuCHp/s616/photo_2025-03-26_16-44-05.jpg
គួរជម្រាបថា ចំពោះទីតាំងនៃប្រាសាទ Gounsa គឹមានសំណង់ស្ថាបត្យកម្មចំនួន ៣០អគារ និងបានរងផលប៉ះពាល់ចំនួន ២០អគារ ដែលមានស្ថាបត្យកម្មសំខាន់ៗដូចជា ប្រាសាទ Gaunru និងប្រាសាទ Yeonsu Jeon ត្រូវបានខូតខាតស្ទើទាំងស្រុង។ យ៉ាងណាមិញ គេក៏បានជួយសង្រ្គោះនូវរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ១,២០០ឆ្នាំ និងវត្ថុបុរាណមួយចំនួនទៀតផងដែរ។

រដ្ឋាភិបាលក៏បានសន្យាថានឹងពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការដុតបំផ្លាញសំណល់ដោយខុសច្បាប់ និងចាត់វិធានការលើការធ្វេសប្រហែសរបស់បុគ្គលម្នាណាម្នាក់ដែលជាមូលហេតុចម្បងមួយនៃភ្លើងឆេះព្រៃមួយនេះ៕

បារាំងគ្រោងរុះរើផ្លូវ៥០០ខ្សែនៅទីក្រុងប៉ារីស ដើម្បីពង្រីកផ្លូវថ្មើរជើង ផ្លូវជិះកង់ និងដាំកូនឈើ

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo គ្រោងរុះរើផ្លូវចំនួន៥០០ខ្សែនៅទីក្រុងប៉ារីស ដើម្បីពង្រីកផ្លូវថ្មើរជើង ផ្លូវជិះកង់ និងដាំកូនឈើបង្កើតទីធ្លាពណ៌បៃតង ។ ការរុះរើផ្លូវនីមួយៗនឹងចំណាយប្រាក់ចំនួន៥សែនអឺរ៉ូ (ឬស្មើជាង៥៣ម៉ឺនដុល្លារ) និងផ្តោតនៅទីតាំងក្បែរសាលារៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3QPMpSlib-VxRmcoukkmgus0v2df6iRJoRPNw-7p8gzeeTBbKLTNbTm1w-K65DG3GJDw2CZ4gXfRQ3KOhtCuxWXAiFhnsBRD44M_S5AQOur3AVuRV5PYz4OwDD_HZh9v_-EhaDkbCnWNQDVd9pL1txA3G94nWpNoeqfbFzsWla_OQv_NN1bNEcY3eFyj/s800/image_2025-03-27_15-13-32.png
អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានពង្រីកទីធ្លាដាំកូនឈើក្នុងទីក្រុង និងកាត់បន្ថយទីធ្លាចតរថយន្តនៅតាមផ្លូវចំនួន៣០០ខ្សែតាំងពីឆ្នាំ២០២០ បច្ចុប្បន្ន លោកស្រីមានគម្រោងកាត់បន្ថយចំណតរថយន្ត១០% ទៀត ។ នេះជាការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ទីក្រុងប៉ារីសនៅដំណាក់កាលទី១ រីឯដំណាក់កាលទី២ អភិបាលក្រុងប៉ារីសនឹងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនក្នុងទីក្រុង និងគាំទ្រឱ្យពលរដ្ឋធ្វើដំណើរតាមមធ្យោបាយសាធារណៈ ព្រមទាំងធ្វើដំណើរដោយថ្មើរជើង និងជិះកង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcZC8P6-SGFqfsj8aLVyg0igO9tyLqJmik6XD1_PAfmiy6RxtuYE_4C2kvcoJ7HZmH-GzNSKSRXE_y0hd1hbtTy1jQsDXjaRQysKmVb42zGD9xgfczGnP9nsepRzeM2CQrjTAFM7OU25Q4Ky9nLKsDtw0Qzsym3BHeQUN__2wYUHH8-NkYQHn-Iz9YVkiK/s1440/image_2025-03-27_15-13-28.png

គោលនយោបាយនេះមានគោលដៅបង្កើតផ្លូវថ្មើរជើង ចាប់ពី៥កន្លែង ទៅ៨កន្លែងក្នុង១សង្កាត់ ព្រមទាំងមានការពិភាក្សាជាមួយពលរដ្ឋក្នុងតំបន់នៅទិទាឃរដូវ ដើម្បីសម្រេចចិត្តថា តើនឹងរុះរើផ្លូវណាខ្លះ ព្រមទាំងត្រៀមប្រាក់ជាង៥៣ម៉ឺនដុល្លារ សម្រាប់រុះរើផ្លូវ១ខ្សែ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0GIduhqKawJfzQV3h109-KI-9TkG0XrBww3xo077to0y5bxzfT03xa41kB-04xTA8dVnTVn_vpbTvkLMfAnUgLFgbW85oImOl9fh-beTGIBRbjQ70tNRfZ2cIpkxkUI2Z2iydIHj75hcQsNkLTGKgwfK9Ni4D75BtiesorYZIKJ3N7iGbVCMIoUsgB_k/s1024/image_2025-03-27_15-13-29.png

គម្រោងរុះរើផ្លូវមានការគាំទ្រពីពលរដ្ឋរហូតដល់៦៦% ដែលនេះបង្ហាញ ពលរដ្ឋបារាំងត្រូវការផ្លូវថ្មើរជើងច្រើន ដោយកាត់បន្ថយចំនួនរថយន្ត និងជំរុញឱ្យទីក្រុងប៉ារីសមានទេសភាពធម្មជាតិពណ៌បៃតង ។ ប៉ុន្តែពលរដ្ឋមួយចំនួនពុំគាំទ្រគម្រោងរុះរើផ្លូវរបស់អភិបាលក្រុងប៉ារីសទេ ដូចជា ៖ អាជីវករលក់ដូរ ពលរដ្ឋខ្លះនិយាយថា ការបង្កើតផ្លូវថ្មើរជើង និងកាត់បន្ថយចំណតរថយន្ត អាចធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ពួកគេស្មុគស្មាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoZdyFkUFBltFCmlDSskx5E7sjxboxoTTmDSc4OOQnlSQIpj1YRtGJjndxr8EEoYjdlUfrnuR2e-k5jTorUYBBlpbnDaPNivLC9XI8ZvGAtNX2eRzNKkl_2goliVwpEdgD9ePcvOsTH0OE2lEuWyCkFUXj-Gy2f6i2VfIYMkkHm0XHcOj5GKSp6BYPQF6b/s1024/image_2025-03-27_15-13-30.png
ការរុះរើផ្លូវនៅទីក្រុងប៉ារីស គឺជាការរឹបអូសយកទីធ្លាក្នុងក្រុងបន្តិចម្តងៗ និងដាក់ទោសពលរដ្ឋដែលគ្មានជម្រើសការធ្វើដំណើរ ក្រៅពីការបើករថយន្ត ។ ប៉ុន្តែទីក្រុងប៉ារីសប្តេជ្ញាអនុវត្តគម្រោងអាកាសធាតុ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ គឺនឹងលុបបំបាត់ចំណតរថយន្ត៦ម៉ឺនកន្លែង និងដាំកូនឈើជំនួស ហើយការលុបបំបាត់ចំណតរថយន្តជាបញ្ហាធំណាស់សម្រាប់ពលរដ្ឋ ។ នេះបើតាមការលើកឡើងនាយកសមាគមបើកបររថយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXbR2GJWLtESQ4fDZq-gtnobNnw26_WVtv5W3Dw-Q8HZG-pgnqproqfxs4Xulk-CmwR5Bxm_rfoHQ_W5bHJUN3ZZBn8ADtqa-5f1Ko1zLSxB64I2FPqCQCM_zNdk2C8OyHm1NIhC_Hma4xdkMYP0uoG9X5Ljk-LkkUK5olPweKVYgtpkXxWmd9NblQA5Iz/s1166/image_2025-03-27_15-13-31%20(2).png
គោលបំណងចម្បងនៃការរុះរើផ្លូវ គឺកាត់បន្ថយខ្យល់ពុល, ជំរុញការធ្វើដំណើរថ្មើរជើង, ជិះកង់ទៅសាលារៀន, កាត់បន្ថយកំដៅ និងផលប៉ះពាល់ផ្សេងៗ ដោយបង្កើនទីធ្លាពណ៌បៃតង, ពង្រឹងការទប់ទល់ទឹកជំនន់ និងទាក់ទាញទឹកភ្លៀង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixZt1fcsxocxOpVWzqpqXlLJ_3taU7JTt-4A0YOKk6vbGxD5eD3DaNuyZkAM5hRedMMP1GxZIvtd2JbMw2-nTw20cYo0qnz7L8pZeSivbCcyWJVbeCWehyPIESwq5mVyPx_4TPmwRLCJ4yUz1aIPl757Sj4EX8air16yvvmYsbVFX1bED0Z_7XdQhMR1VZ/s1000/image_2025-03-27_15-13-31.png

តាំងពីខែកញ្ញា ឆ្នាំ២០១៥ អភិបាលក្រុងប៉ារីសបានព្យាយាមកាត់បន្ថយការធ្វើចរាចរក្នុងទីក្រុង កាត់បន្ថយសំឡេងរំខាន និងកែលម្អគុណភាពអាកាសធាតុ ដោយរថយន្តក្រុង និងរថយន្តដឹកទំនិញ ដែលមានទម្ងន់ជាង៣តោន និងផលិតមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០០១ នឹងពុំអនុញ្ញាតឱ្យបើកបរចូលក្នុងក្រុងទេ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨ល្ងាច រៀងរាល់ថ្ងៃ ៕

ស្ពាន២ នឹងដាក់ឱ្យប្រើប្រាស់នៅខែមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ

0

នាឱកាសចូលឆ្នាំប្រពៃណីខ្មែរ នៅខែមេសា ខាងមុខនេះ រាជរដ្ឋាភិបាល បានបើកឱ្យប្រើប្រាស់ស្ពានចំនួន២ ដើម្បីជួយកាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វើដំណើរ និងថែមទាំងជួយសម្រួលលំហូរចរាចរណ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF6ofDmAEA7A1WMzzPSCD1uEayPka-LxpyjARUXD99fk6ewxIqfuNo9LohXNSbfN6eSQDSRkUNWQ_EkeTEanptyidE9jKVWZiseuGjvKk5O6sBLLlDRbGpPkcGUocw1nNp1sI6VvYzzO2NzgK0tMTESjnaTAdPf3YYbS6ZQ4jHf_7Zgz0ojgxtzUI_J52k/s1280/image_2025-03-27_14-07-28.png

ក្នុងនោះ ស្ពានអាកាសមរតកតេជោ ដែលស្ថិតប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ស្ពាននេះ ចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2yiCEXSZUEqviD_kd9_ycAKJ3bDPbrE83ZL_JLIiBfuxk1qwVIQUTpNJfwwYnO_uXPUk5hhxQJ3sMTm0-AcOgkoP81bojgVBD07_gb91V6yeXsbVr8vijTDYnJD50GOFhkeD8svHHHAo3A-PaaYbsf1oIpcuXyUX6X8bmC4BLzBWCfUjBSLCQyofH0h-6/s1280/image_2025-03-27_14-07-29.png

ដោយឡែក ស្ពានខ្ពស់ជាគេនៅកម្ពុជា ស្ថិតលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzda1mg2_pwIj99jsALAbIBytgWtOmdXADZwfOwTVZcSbv5jTcYLLcrOXVS1WXT3x0_tNBMrYjNJafdMVlsOMckhStuKk7xObmwShNLP7xUKBT6zLxMEOAbcRqzJzuaxB3NzjKePlOxMk3GJuE8MWC9wdVRccmpXTyZdgMFWkxL75Sx64eYbghdLrRT9nD/s1080/image_2025-03-27_14-07-32.png
ស្ពាននេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ដែលចំណាយពេលសាងសង់៦៦ខែ គិតចាប់ផ្ដើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXDkszL_-eKWfQh5FCUWO3V8Ydv0URV2xMBZE_T_kyTuE5qlYz6vefSVpBIlucp5ChFmuWw0DXCfpJPfB4zg7xE7egSigTwOI0w_e830CRMiHLFJJEyJKP-8v1wO4ZRmA084Y638WN9zon_cIve4AEDjL25j-Xg1pFa7XDTTT0Fhsa56u0p_I4Ce-L-yk/s1280/image_2025-03-27_14-07-31.png
 

តំបន់ទេសចរណ៍ថ្មី ត្រៀមលេចរូបរាងនៅចំកណ្តាលក្រុងកំពត

0

ឆ្លើយបតទៅកំណើនភ្ញៀវទេសចរ មកកម្សាន្តក្រុងកំពតកាន់តែកើនឡើង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាននឹងកំពុងរៀបតំបន់ទេសចរណ៍ថ្មី មានឈ្មោះថា “វិថីអាហាររចនាបទខ្មែរ” ដែលមានរំលេចវប្បធម៌ប្រពៃណីជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiFHhRZnI6os6gzGh6FfLb5fxA46BKm3mWjREpcQQl1rkKu2TOuiP0kBum6b7pucPbyfNF4YHy2mL1LjyRJqWsuhsCqjaR7Ot1oEgGGx7wwPP36meCUaW9D6CHzK9ZTeLa-Rv_vO0m8QBFHz17UoXMslC8jNv-AJNkHQRYPraJzJOXZ5DRdGM5VVkjjjZG/s1280/image_2025-03-27_13-48-45%20(2).png

វិថីអាហារនេះ មានទីតាំងចាប់ពីផ្សារក្រណាត់ រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដែលត្រូវបានរៀបចំឡើង ដើម្បីកែលម្អសោភ័ណភាពក្នុងក្រុងឱ្យបានស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0N22unCA3fE-OkU2f7e-goGcP8bmaAfdboj1BIMIKE_Jcm5YFdbzpfI6pl4Nua-xsJChAjIR7QROXKjZKvl5rK8SRVKLyAwTfacKzuxw7JRpHXn-TuhyphenhyphenZuEPeKQU3hqa2elrr45vejb6EEMIslQ2ZzkIlbAaEEJ7R7oviAHAwSEbAwz2fiZucgBdMYjgo/s1280/image_2025-03-27_13-48-45.png

ការបង្កើត”វិថីអាហារដែលមានរចនាបទខ្មែរ” ដើម្បីទាក់ទាញ ភ្ញៀវទេសចរបន្ថែម ក៏ដូចជាបង្កើនប្រាក់ចំណូល ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy8ZyGv_GiU1nZQFt4V6AkbSlpoB3DTZa4_Ofx6jQGUhN66G9PAP8xwyt4ggze2naez97tREJh-YxD1l2HQsud7UCUnQlphE43HGCfMy2L31LEvBO4vQ-E8567CssSj_76xfy5i3rYDORttkqcfQr4G5yrjNcJwJtvlIj0LsRis2irFfeWUTiR36tYKRU5/s1280/image_2025-03-27_13-48-46.png

បើតាមរដ្ឋបាលខេត្តកំពត វិថីអាហារនេះ នឹងចាប់ផ្តើមសាងសង់នៅរយៈពេលដ៏ខ្លីខាងមុខនេះ ដោយតម្រូវឱ្យអាជីវករដែលលក់ដូរទាំងអស់ស្លៀកពាក់តាមបែបប្រពៃណីជាតិ ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ដ៏ផូរផងរបស់ខ្មែរទៅកាន់ភ្ញៀវទេសចរបរទេស ពិសេសជាគម្រូដល់យុវជនជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQZW7TQdTgHEZ-rhtjkyos1629FyGskCdUQ_D-qGhBx9NCvuzsRSy4wx-In7Z2JzvpwCUgcEYHr_Fp0mFXoNLT4Iaq7jGQj4q4mAwhEyALUCTA5LpspKoVwP4_hrjn4YkYP4oTY4SUqqnSWwAmvfD8sJUYFEmuHW3gTAqePpiewco9nLmzxUoQkWFkUNqB/s1280/image_2025-03-27_13-48-47.png

គួរបញ្ជាក់ថា ខេត្តកំពត បាននឹងកំពុងក្លាយជាខេត្តឈានមុខគេមួយនៅក្នុងប្រទេស ក្រោយពីបានបង្កើតតំបន់ទេសចរណ៍កែច្នៃជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRWaQusRUPbbfG-QSIXIV5e1upi7Pp-xxbfYzJKwEmO6i8b7vJVuR2GxkDsmE_vhvPAPGDEwfmGO4BZ16w8-mhdvmfQ0IufBnQKIPYXv8ofs9A4yOSmwiDTcmFiTbgp6xMjnRtkuptVZnv4VJ-hTtoVFa3XZuL-8mhgACqtQJh08GZtLT8HvgMfU3qThrn/s2048/image_2025-03-27_13-48-49.png

យុទ្ធនាការកាត់បន្ថយខេត្ត និងស្ថាប័នរដ្ឋមួយចំនួនរបស់វៀតណាមដើម្បីសម្រេចបំណងទាំងនេះ

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមមានគម្រោងកាត់បន្ថយខេត្ត និងស្ថាប័នរដ្ឋនៅតាមបណ្តាខេត្ត ចំនួនពាក់កណ្តាល ឬស្មើ៥០% ព្រមទាំងកាត់បន្ថយមន្ត្រីធ្វើការនៅមូលដ្ឋានចាប់ពី៦០% ទៅ៧០% តាមផែនការកំណែទម្រង់ដែលមានទិសដៅកាត់បន្ថយការចំណាយថវិការាប់លានដុល្លាររបស់រដ្ឋាភិបាល ខណៈវៀតណាមទើបកាត់បន្ថយក្រសួងនាពេលថ្មីៗនេះ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFD_Yc7gyewMewIMPZzAS9loSiJPT76jiI6wrEolG6z2QbslEN2oukznBdZeeVUE3tkhOQeP2AB1rVv5eiZTpzH61UQI-AWT4tKOAPWK4gLf01nkakJDjKcf8FIO6WjiDAbbQQd5BY9gEcr1KLFrpW26odafh2Yth_15sOt6CH9eO0CtTlDiyU0w3XCxq6/s880/image_2025-03-27_13-51-12%20(2).png

កាលពីខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាវៀតណាមបានអនុម័បង្កើតផែនការកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងប្រទេស រួមទាំងការរំលាយស្ថាប័នរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារស្រដៀងគ្នា ឱ្យក្លាយជាស្ថាប័នតែមួយ ។ ការកាត់បន្ថយចំនួនក្រសួង, ស្ថាប័នតាមបណ្តាខេត្ត និងចំនួនខេត្ត គឺក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការ, កាត់បន្ថយការចំណាយថវិការាប់លានដុល្លាររបស់រដ្ឋាភិបាល និងជំរុញសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKoNM5urOSEM_-yCtpEFx_UsTnaYxTWUHHBNlwyBnOZpncOg3lN6qydEvQ2xjOS_kIq4OsCkCRlpGiiY3Ld0oS_1A7t4R8dMBUqPN1DV4dtzfmAvXe8VWj_TLQyHJQdK6kcqHdihMRLFfc4yuTkuGW-wK7AgvipWqF2VgXgYCvLA2TqFN85qg7vnaMuN5n/s1080/image_2025-03-27_13-51-12.png
តាមសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គឺលោកស្រី Pham Thi Thanh Tra រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា គម្រោងកាត់បន្ថយចំនួនខេត្ត និងស្ថាប័នរដ្ឋតាមបណ្តាខេត្ត គឺធ្វើឡើងនៅមុនខែសីហា ឆ្នាំ២០២៥ ។ វាធ្វើឱ្យក្រសួង និងស្ថាប័នផ្សេងៗរបស់រដ្ឋ នឹងកាត់បន្ថយពី៣០ស្ថាប័ន មកនៅត្រឹមតែ២២ស្ថាប័ន ។ រីឯមន្ត្រីធ្វើការនៅមូលដ្ឋាន ម្នាក់ក្នុងចំណោម៥នាក់ នឹងត្រូវបញ្ឈប់ពីការងារ នារយៈពេល៥ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieuww5DaHM3SXwGUyWn8rQ91nbqIHy2Bt-aSqdY60KBM0y8-z1oIKIMX1QH5PoYp1ZK1n7IWRJGb_EyyPb5I3c9xe5hOQdWJZMHiBMEur-k3Mn1mpd1MK21UYWJlHLIaI0XNSYVYA2t0E_SCNx0b3vi5r3QKs49Xi0r6pzeAsiq0cFQyEbchyphenhyphenmM9YXN4qt/s1280/photo_2025-03-27_10-33-34%20(4).jpg

វៀតណាមមានមន្ត្រីរាជការសរុបជិត២លាននាក់ បើគិតត្រឹមឆ្នាំ២០២២ ហើយរដ្ឋាភិបាលវៀតណាមប្រកាសថា នឹងបញ្ឈប់ការងារមន្ត្រីរាជការ ចំនួន១សែននាក់ ឬស្នើឱ្យពួកគេចូលនិវត្តន៍ពីការងារមុនអាយុ ដើម្បីឱ្យស្របតាមផែនការកំណែទម្រង់ ។ រហូតមកដល់ខែមីនា ឆ្នាំ២០២៥ រដ្ឋាភិបាលវៀតណាមបានឱ្យមន្ត្រីរាជការចូលនិវត្តន៍មុនអាយុ ស្មើជាង២ម៉ឺន២ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6yVGkzULEOvE0N4hlY2hp85ZqwICS4NYUGkwsrEPhfenZl0KbrqTEQgqOrNIXOcXLcU56qhx3kkguIz7RibFqaPR31TJ-UbEkkR03eGY9TcDYHR280yzOqxCH0FYmapHdYIATBHYh3b0aHKqmXigDIRPYA80CvMJER35gvAYBSs6onIklxOs5y4baCwK3/s1280/photo_2025-03-27_10-33-34.jpg

មតិមួយចំនួនបារម្ភថា ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលវៀតណាមអាចបង្កភាពចលាចលរយៈពេលខ្លី និងកើតបញ្ហាផ្សេងៗក្នុងស្ថាប័នរដ្ឋតាមបណ្តាខេត្ត ព្រមទាំងដំណើរការងារក្នុងស្ថាប័នរដ្ឋនឹងយឺតយ៉ាវ ដោយសាររដ្ឋាភិបាលកាត់បន្ថយមន្ត្រីរាជការ ។ ប៉ុន្តែមន្ត្រីក្រសួងការបរទេសវៀតណាមឱ្យដឹងថា កំណែទម្រង់នេះនឹងគ្មានផលប៉ះពាល់ចំពោះការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeKpWoYXV9gdR7Q1DpZ__kYCpZTGEzrIZvBNJFx5pYDFagDJr8neDol38pyX-vY9adl816Q_MMqfqfhwuQRo4tT4UOK8N1mcSe5Ee4jf7FLLKcnQVt4BGBqQtu48y_xqLox6yapTvUkAU_YaPOI4Fjl9Gb0z3WDLesNicTMHukLxhIjVRmY_m8RS6xlFjL/s700/photo_2025-03-27_10-33-34%20(3).jpg

ប្រទេសវៀតណាមដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្ត បានបែងចែកខេត្តជា៦៣ខេត្ត ហើយវៀតណាមមានអង្គភាពរដ្ឋបាលថ្នាក់ស្រុកប្រមាណ៧០០អង្គភាព និងអង្គភាពរដ្ឋបាលថ្នាក់ឃុំ ជាង១ម៉ឺនអង្គភាព ។ ប៉ុន្តែពុំទាន់មានការប្រកាសជាផ្លូវការថា តើរដ្ឋាភិបាលវៀតណាមនឹងកាត់បន្ថយ ឬរួមបញ្ចូលខេត្តនៅពេលណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPCtiAus9jxWmdhJlbLQE5Od4lXREpMkiewfd1JEAxHEEgrI_ERJORUkupTw0MWGZXRD_IXO_7xF0RK4y_-nxPe8tdfRPwFCbgIL1J4p8Kw8xcDuTPrtmcQcU5HmQEl0YDKd7r8ZFzq_OYekB4w1xeIG96L5zG9YuhnNznXxzov7u0gp3apExKJ7yFHXOd/s1200/photo_2025-03-27_10-33-34%20(2).jpg

លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីខែធ្នូ ឆ្នាំ២០២៤ ថា ស្ថាប័នរដ្ឋពុំគួរក្លាយជាកន្លែងរបស់មន្ត្រីរាជការគ្មានសមត្ថភាព បើយើងចង់បានសុខភាពរាងកាយរឹងមាំ ពេលខ្លះ យើងត្រូវតែលេបថ្នាំល្វីង និងអត់ធ្មត់ជាមួយការឈឺចាប់ដើម្បីកម្ចាត់សាច់មិនល្អ ៕