Home Blog Page 543

ប្រសិនបើគ្មានអ្វីប្រែប្រួល! ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរការចាប់ពីថ្ងៃទី១០ កក្កដា នេះតទៅ

0

រាជធានីភ្នំពេញ ៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទដំណើរការចាប់ពីថ្ងៃទី៩ វេលាម៉ោង 0:00 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះតទៅហើយប្រសិនបើមិនមានអ្វីប្រែប្រួល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyCXV2Y5C-N7ME3V0ohrmYOfMbrELJsNlZ2o8Q9fSSWYm9grv2ZDgEBDl35srnOeCvyyU_m5aRkwTOy8asJsKRP0fM90SQvAEbt67MuudD-3Om5eDMe9yQ5xkEtnv_S5GgRwcY4vvijLgI_AwcJo6ogi3smDvMzPrtalNJhNBf3HPmt53VZTVHvTdl85J5/s720/photo_2025-05-13_10-15-28.jpg
ឯកឧត្តម បានមានប្រសាសន៍ថា ៖ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជាផ្លូវការនៅម៉ោង 0:01 នាទីអាធ្រាត្រថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ហើយជើងហោះហើរទាំងអស់នឹងត្រូវផ្ទេរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅកាន់ទីនោះវិញ។ ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្រ្តមុននឹងព្រលានយន្តហោះពោធិ៍ចិនតុងបិទជាផ្លូវការ គឺជើងហោះហើរ Korean Air របស់ប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jz2OfztBXjIpAQe1bWPoQBE35WWfDd3lXXZTEXDYk22qOw2tl_UTZDt5hginy6CNuY4ivdlEKSB3PJzBGJzLg8uANJTt0vFqJjEvY5Y25RlicGUfbbcB8dsOfRpkd0B6PAn7e3_h0n-oOw0ljG3RfgupF6qfo15mGPsMRKPVSYhwlsRjIuzwR0cKMafw/s990/photo_2025-05-13_10-15-28%20(3).jpg

គួរជម្រាបថា នេះគឺជាដំណឹងល្អដែលកម្ពុជានឹងមានព្រលានយន្តហោះថ្មី ជាប្រភេទ4F ដែលអាចស្រូបយកនិងទទួលបានការហោះហើរ ពីចម្ងាយឆ្ងាយឆ្លងទ្វីប ព្រមទាំងអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និង យន្តហោះ Boeing747-800 ចុះចតបាន។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយផងដែរសម្រាប់មហាជនទូទៅ ដោយសារតែព្រលានយន្តហោះអន្តរជាតិភ្នំពេញបានបម្រើដល់វិស័យអាកាសចរនៅកម្ពុជាអស់រយៈពេលជិត ៧០ឆ្នាំ នឹងឈប់ដំណើរការតួនាទីរបស់ខ្លួនចាប់ពីខែក្រោយនេះតទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPUMrmZH92qkDLa6lTxqO3U2h85WYj5Aj-qUuCGEqrpn61NQuzsR7vaRz9aesclWzMoKyJC2DbvP3Ql8d1OxqogJzzNpSMPhwmbMMG7HYGwzhPA5-BTvxEi0KZNrIS8z4usIHRO3PpruMu7plgObQ49RM8wriYk_EI6fP3F0TJXVctvXoiAaQNpN0Jr5iV/s721/photo_2025-05-13_10-15-29%20(2).jpg

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ផ្ដើមកសាងជាលើកដំបូងដោយក្រុមហ៊ុនបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា «អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង»។ ក្នុងរយៈពេលជាង ៦ទស្សវត ដែលបានដំណើរការព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបានបន្សល់ទុកនូវអនុស្សាវរីយ៍រាប់មិនអស់ចំពោះប្រជាជនកម្ពុជា មុននឹងត្រូវបិទទ្វាចាប់ពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២៥ វេលាម៉ោង 0:00នាទីរំលងអាធ្រាត្រជាផ្លូវការ៕

អូនផ្កាយ និងប្តីទំនងមានរឿងរកាំរកូសឈានទៅរកផ្លូវបែ.កបា.ក់គ្នា

0

អូនផ្កាយ ជាអតីតតារាសម្តែងនិងជោគជ័យលើរបររកស៊ីលក់បាញ់ត្រាងបានធ្វើឱ្យមហាជនសង្ស័យថាទំនាក់ទំនងប្តីប្រពន្ធរបស់នាងកំពុងប្រឈមនឹងរឿងប្រេះឆាកមានបញ្ហានឹងគ្នា។ ការសង្ស័យនេះដោយសារតែទស្សនិកជនបានឃើញថារូបនាងបង្ហាញភាពក្រៀមក្រំឈឺចាប់ស្រក់ទឹកភ្នែកនិងពាក្យពេចន៍មួយចំនួនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9fXW2bMhNXf0rUOHGTVe8qDaBjrfYEDYhgELPXztwB0nkMEUUYJmnhy2Jd6IBXVlksaK7e4S8kP3FpgLsSPs2g_nw9Hvk-YjS7Z5Nc_FNgUgsx5gdNNEJfvzGuwl0DhtU0b8LqU1ZPP_juAWkbptoB9zItWxKbUZxBu_sJuPKBSM95qTKJOVvaJsQQM_/s2048/image_2025-05-13_09-03-22.png
រយៈពេលថ្មីៗចុងក្រោយនេះ អូនផ្កាយ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ថារូបនាងមានភាពក្រៀមក្រំខុសពីធម្មតាជាមនុស្សដែលកំពុងខូចចិត្ត។ នៅលើបណ្តាញសង្គមនាថ្ងៃទី១១ ឧសភា អូនផ្កាយ បានបង្ហោះសំណេរខ្លីមួយថា «បើបន្ដទៅមុនមិនបានទេ យើងបញ្ចប់ក៏ល្អដែរ»។ ក្រោយមកអតីតតារាស្រីស៊ិចស៊ីរូបនេះបានបង្ហោះរូបភាពមួយសន្លឹកជារូបភាពគ្រួសារប៉ុន្តែបានបាំងមុខប្តីរបស់ខ្លួន ព្រមទាំងភ្ជាប់មកជាមួយនឹងចំណងជើងថា «អរគុណរាល់ការចងចាំ អរគុណសម្រាប់ពេលវេលាកន្លងមកដែលពួកយើងបានសាងវាដោយក្ដីស្រលាញ់ តែបើពួកយើងបញ្ចប់ក៏សុំត្រឹមតែការចងចាំល្អៗបានហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdo_G62_E6xv8wD-yaSMdZxJrH_DHlAY3NABxmDj4Lcq_euCh0gsdTDWpwj-LFJ9EmtTl3tHsORoeeeNNf1-uljQEMxtV4t2k8NOIMVWO1x6nkrtNwhQfJ0_nxaqN1WVLOV4r-z4EQVAq3rtLonLV_4L95bSf871hII1Q0NDzMSPS-usfS3hcO76tX54vD/s2048/image_2025-05-13_09-03-24.png
ការបង្ហោះនេះបានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថានាងនិងប្តីរបស់ខ្លួនកំពុងឈ្លោះប្រកែកមានបញ្ហានឹងគ្នា។ យ៉ាងណាមានអ្នកគាំទ្រជាច្រើនដែលតាមដានអ្នកទាំងពីរបានលើកទឹកចិត្តដោយឱ្យពួកគេគិតសាជាថ្មីកុំអាលសម្រេចចិត្តនៅពេលដែលកំពុងមានកំហឹងនៅក្នុងខ្លួន គួរនឹកទៅដល់ការតស៊ូជាមួយគ្នាកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzkpUKGVSCYH5GNkDQqaUDauHZpGKrYHnws2Dg1VCfSHBkX0wcmewdqNYL80F2lJJlZGedSS2s8D3X9_bnOmSpuVcGHeICzgVOPK-kmezs_vdjRKyVbajevDQLE8-vGmUfL-FNdJxhtypQX3nXHHm7zirZd3sIdgL-SOnCDIh9SRJndpCvEyoDlDDC26NV/s1720/image_2025-05-13_09-03-44.png

ភាពសោកសៅរបស់ អូនផ្កាយ បានលាតត្រដាងជាបន្តទៀតជានឹងការបង្ហោះវីដេអូមួយនាថ្ងៃទី១២ ជាមួយនឹងចំណងជើងថា «សុខចិត្តឈឺខ្លាំងប្រសើរជាងឈឺរាល់ថ្ងៃ»។ ក្នុងវីដេអូរយៈពេលជិត១នាទី អូនផ្កាយ បាននិយាយយ៉ាងកម្សត់ថា ក្នុងការចាកចេញរបស់មនុស្សម្នាក់ៗមិនមែនសុទ្ធតែការឈឺចាប់ទាំងអស់នោះទេ ដោះលែងគេឱ្យគេមានសេរីភាពមានក្តីសុខប្រសើរជាងបៀមទុក្ខឱ្យគេនៅជាមួយយើង ហើយមិនសមហេតុផលដែលឃាត់មនុស្សដែលចង់ទៅ…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhADZgeoPdfECRCrMYh208n4KpmaV3r6u8VCRsBsIv0-4C-1WVzF1Y9w5dYUAvZTVnnacEMxfQrYt83VxRk4x2cnfb3RO9ESfnzU68KazCv_tbk69QitwH9vvcnEAoNpC1IUuGHTECqphUzSdSs2wG5uszTjZQ7H5PK0h4z4TVdBxc9qP5xI6ZFK3aAnO2S/s2048/image_2025-01-21_09-13-03.png

នៅលើផ្នែក Story វិញ អូនផ្កាយ ក៏ហាក់ចង់បញ្ជាក់ថានាងមិនបានសម្តែងនោះទេ។ នាងបានសរសេរថា «កុំលេងសើចជាមួយខ្ញុំច្រើន កុំធ្វើឱ្យគេយល់ច្រឡំថាខ្ញុំសម្តែង»។ ទោះយ៉ាងណា ងាកទៅកាន់លោក ឡាយ ដេវិដស្មីត ជាប្តីរបស់អូនផ្កាយវិញហាក់មិនបង្ហាញអ្វីនៅលើបណ្តាញសង្គមនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhShv3-HfLW-1UB-3EDHkF0nMmqrWs12WPr8mtCKup-aBa2BzC5J6tlJmy_JmUhDMNFjS8glV3l6QukX8wOEIXVaoqmfKVDAxIcoBAgPiqGVR63gFBd5j35ivHmVQEizMSTachPsJuDxgFUynqR-OQ4xIGk4LnwpA2eigtJdeZMcoKsXANBH-EbHb1Y8DHF/s2048/image_2025-01-21_09-13-05.png

អូនផ្កាយ និង លោក ឡាយ ដេវិដស្មីត បានសាងស្នេហាចំពោះគ្នាជាច្រើនឆ្នាំមកហើយដោយអ្នកទាំងពីរមានកូនពីរនាក់ជាចំណងដៃ។ ទស្សនិកជនបានកត់សម្គាល់ឃើញថាអ្នកទាំងពីរមានភាពផ្អែមល្ហែមចំពោះគ្នាជាពិសេសគឺការតស៊ូលើមុខរបរហើយបានធ្វើឱ្យរបរបាញ់ត្រាងផ្អើលពេញប្រទេសកាលពីមួយរយៈមុន។ ទស្សនិកជនមួយផ្នែកថាប្រសិនជាអ្នកទាំងពីរបែកគ្នាមែនពួកគេមានភាពសោកស្តាយព្រោះឃើញតស៊ូជាមួយគ្នាជាយូរមកហើយ៕

សិស្សវៀតណាមជាប់ចំណាត់ថ្នាក់ល្អបំផុតក្នុង SEA-PLM ឆ្នាំ ២០២៤ នៅតំបន់អាស៊ីអាគ្នេយ៍

0

សិស្សប្រុសស្រីនៅសាលាបឋមសិក្សារបស់ប្រទេសវៀតណាមបានបន្តបង្ហាញសមត្ថភាពល្អឥតខ្ចោះ ក្នុងការវាយតម្លៃតាមកម្មវិធី SEA-PLM ឆ្នាំ ២០២៤ នៅលើមុខវិជ្ជាគណិតវិទ្យា ការអាន និងការសរសេរ ដែលធ្វើឱ្យវៀតណាមទទួលបានចំណាត់ថ្នាក់កំពូលម្តងទៀតនៅក្នុងតំបន់អាស៊ានអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-uCpDsub4Egfiwloe5ioLa6R3P9kmgXlNc3dCCFxn9qIjpaLsZ41ytxNKcI0KU4wPIA6tg5Uc2OHlCVrfqWZn-69bBoLlR_DuHmc93_3g12EZfrQYuOGFwJQ6I7531p4XwUd9j-4f-rfiNzFk9_CJWjVcUludaLUFKuOv0rb3RRiRZB6XmmCvtp1SJ4aT/s2481/image_2025-05-13_14-46-54.png

យោងតាមសារព័ត៌មានក្នុងស្រុក eVnExpress វៀតណាមបានឪ្យដឹងថា ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមបានប្រកាសលទ្ធផលដំបូងនៅថ្ងៃសៅរ៍កន្លងមក នឹងរំពឹងថា លទ្ធផលលម្អិតនឹងត្រូវបានផ្សព្វផ្សាយនៅចុងឆ្នាំនេះ។ ការវាយតម្លៃនេះបានធ្វើឡើងនៅសាលាបឋមសិក្សា ១៥២ ទូទាំងខេត្តនិងក្រុងចំនួន ៥៣ របស់ប្រទេសវៀតណាម ដោយមានការចូលរួមពីប្រទេសជិតខាងដូចជា កម្ពុជា ទីម័រខាងកើត ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimP_T94bvG2EeZ3vCVoDxRq6PsLqDejs9HJos55JpuwHyKDZow8TJjVYZbvbN3dxFBn7MOUz2mCyeJZfSz3V-blaZRzQ4jCz63a8EKye2SAbF68Xa52uy1YWHRX94Kr6RTVOUdywrrWB-MbugHWOb41PRHHt52YlvPL3wpnjU9-_W6I6rS1NuqxO_k0KJ0/s1200/image_2025-05-13_14-46-52%20(3).png

កម្មវិធី SEA-PLM (Southeast Asia Primary Learning Metrics) គឺជាកម្មវិធីវាស់វែងសមត្ថភាពសិក្សាអន្តរជាតិនៅកម្រិតបឋមសិក្សា ដែលធ្វើឡើងរៀងរាល់៥ឆ្នាំ ដោយសហការរវាងអង្គការរដ្ឋមន្រ្តីអប់រំអាស៊ានអាគ្នេយ៍ (SEAMEO), អង្គការ UNICEF និងដៃគូអន្តរជាតិជាច្រើនទៀត។ គោលបំណងរបស់កម្មវិធីនេះគឺ ដើម្បីជួយប្រទេសនានាក្នុងការតាមដានលទ្ធផលសិក្សារបស់សិស្ស និងបង្កើនសមត្ថភាពប្រព័ន្ធអប់រំជាសកល ហើយការចូលរួមស្ទង់មតិនេះមានលក្ខណៈស្ម័គ្រចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2zTu3b9wpQQX7vxIQpMhqAnYyfVdrPej1ZsZvOYdJhmESFtT0QcRY-fNrEOpFn5V5dDAIOjdoKNt_Wa6N8r4eOsuW_X6t-1Y-UZp5Y1U7VVxJR4qz5xG1KOVcZ-uftIQDMTjr0ZVvpVC4pNURAlcPf8BSE_eUq1148pkJAyUul_f64xgPZKoxrU8QkUVI/s500/image_2025-05-13_14-46-52.png

ក្នុងការចូលរួមលើកដំបូងនៅឆ្នាំ ២០១៩ វៀតណាមក៏បានគ្រងចំណាត់ថ្នាក់កំពូលដូចគ្នា ដោយទទួលបានពិន្ទុ ៣៤១.៥៥ សម្រាប់គណិតវិទ្យា, ៣៣៦.៤៦ សម្រាប់ការអាន និង ៣២៨.០១ សម្រាប់ការសរសេរ។ ពិន្ទុនេះខ្ពស់ជាច្រើនជាងមធ្យមភាគតំបន់ ដែលស្ថិតនៅក្នុងចន្លោះ ៣០០–៣០៤ ពិន្ទុក្នុងមួយវិញ្ញាសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTv-rVgXQAn7MO3EjZLOeC0_4_fGotNumTlsIlY6KmNgNgP51aKeV7VkJ5QsJlJ8RjyTzq9iTQPALas7y2_y6VMcRx2KoWs7skB-mrTGANNIL1FGRB7kzwDyKWwcA5l3tgTgYqoYkxuFZTl7DhogjghDwtlEHHuImDie7Wgveyh4jAzLnrnOCaiBcBL61K/s1260/image_2025-05-13_14-46-53%20(2).png

លទ្ធផលល្អនៅក្នុង SEA-PLM បានបង្ហាញពីស្ថិរភាពនៃគុណភាពអប់រំរបស់វៀតណាម និងស្របជាមួយលទ្ធផលបែបអន្តរជាតិផ្សេងទៀត ដូចជា កម្មវិធី PISA (Programme for International Student Assessment) ដែលវាស់វែងសមត្ថភាពសិស្សអាយុ ១៥ ឆ្នាំ។ នៅក្នុងការវាយតម្លៃ PISA ឆ្នាំ ២០២២ វៀតណាមបានទទួលចំណាត់ថ្នាក់ទី ២ ក្នុងតំបន់អាស៊ាន សម្រាប់គណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ដោយនៅពីក្រោយសិង្ហបុរីតែមួយប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl_R_HyXjgk_4Kn90myZq7QuJgns-xSoIOet7JldCLlMtTGgtn1GjWbc2f0rDmQWavZUEfnP01nM__gStDZCWaEyh5y_UuWtOwNMBE6b5DUhB6Yjnxbi6oG_iqwhnzJIytS_uIMTarCU90DI6s4NbugTeORypv6wHFYouIofL8VuHcn6q4ofwaP2wWmMn3/s640/image_2025-05-13_14-46-53.png
គេហទំព័រផ្លូវការរបស់ SEA-PLM ក៏បានបញ្ជាក់ថា ការស្ទង់មតិឆ្នាំ ២០២៤ មានតួនាទីសំខាន់បំផុតនៅក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ-១៩ ដោយជួយគាំទ្រការស្ដារឡើងវិញនៃការសិក្សា វាស់វែងលទ្ធផលអប់រំ និងជម្រុញការផ្លាស់ប្តូរព័ត៌មាននិងគោលនយោបាយអប់រំក្នុងតំបន់។ ក្រសួងអប់រំវៀតណាមបានសង្កត់ធ្ងន់ថា ការចូលរួមជាសកម្មរបស់ប្រទេសក្នុង SEA-PLM មិនត្រឹមតែជួយពង្រឹងគុណភាពការសិក្សារបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លងសំខាន់ក្នុងការកំណត់ស្តង់ដារសម្រាប់ការវាស់វែង និងអភិវឌ្ឍន៍គោលនយោបាយអប់រំទូទាំងប្រទេសផងដែរ៕

ធ្លាប់ឆ្ងល់ទេ! ហេតុអ្វីបានជានៅក្នុងប្រអប់ជណ្ដើរយន្តមានដាក់កញ្ចក់?

0

ភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់លាយឡំជាមួយនិងផ្គររន្ទះដ៏ខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះដែលបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃទីក្រុងហូជីមិញ រួមទាំងផ្លូវជុំវិញផ្សារ Thu Duc ដែលកម្រិតទឹកត្រូវបានគេរាយការណ៍ថាបានឡើងដល់ជាងពាក់កណ្តាលនៃកង់រថយន្ត។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpress របស់វៀតណាម ចុះផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ឧសភា ឆ្នាំ ២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiJMC1DmqL6eHNJKnVfj894WMJIInt1TxVxJeVX8pYkGOPjdGZ8Ow7cQ_5S1b-VBV6yMv0yXU30ikxuVbmEcBsWunYv_3G5oVU8maMbpVzUGBgWXg3e1fNfmbRxSkYY2PnGQeK2rCLZD4l9RJd4OEEkRfS5nszKe3wRU0KhEMsYAhqNvIxWdM4uX0Ka6b8/s1024/image_2025-05-12_11-05-07.png
នៅបរិវេណជុំវិញផ្សារ Thu Duc រួមទាំងផ្លូវនៅជិតៗដូចជា Vo Van Ngan និង Dang Thi Danh បានជួបប្រទះនឹងគ្រោះទឹកជំនន់ ជាមួយនឹងកម្រិតទឹកកើនឡើងលើសពីពាក់កណ្តាលនៃកង់រថយន្ត ហើយប្រជាពលរដ្ឋ និងអាជ្ញាធរបានបើកប្រព័ន្ធលូ ដើម្បីឲ្យទឹកឆាប់ស្រក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcivl7zLoLnh_LGv4xqdfteZBzHbbP-n3Ap12P82NlGNU2p9__xBERP4SdrDZAzEAYidhpqVIH2_WCRl89a__4hY4F6k2u6g7oUHWzIi1JHMRwlLS62edeGQapuKZoHo_w0nu8H6z4xqA37ysy7yyVM7u3VCxQGSNqHQ-4NohOXEls6ZurXFsV4tUsro-E/s1000/image_2025-05-12_11-01-30%20(2).png

បើយោងតាមការព្រមានពីស្ថានីយ៍ឧតុនិយមវៀតណាម និងជលសាស្ត្រភាគខាងត្បូង រូបភាពពីផ្កាយរណប រ៉ាដាអាកាសធាតុ និងប្រព័ន្ធចាប់រន្ទះ ចាប់តាំងពីម៉ោង ២ ទៀបភ្លឺមក បានបង្ហាញពីការបង្កើតពពកព្យុះ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងផ្លេកបន្ទោរទៅកាន់ទីក្រុង Thu Duc, Can Gio, Nha Be, Hoc Mon, Cu Chi និងស្រុក Go Vap និងតំបន់ជុំវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYFWFZ3eJaQmDMM9WDCs8waj0YydyNnVNycg0BrEVZUpefTyB2MAsK8dMYV2KgbPyDQjSVGydGy8YGnjeNa4LQ6Fns18ea775UZrEhMFLu0GcvfBUPAYrPd_PBPeLkelRlu1095fS5DXv7hyphenhyphenwVNbadSg-fw5hnvMjtWvhIcVo-I-2v4dbupfSspQsViuFk/s1200/image_2025-05-12_11-01-30.png
វាបានរំចានដល់ការធ្វើចរាចរណ៍ជាខ្លាំង ដោយទឹកបានហក់ឡើងជិតដល់កម្ពស់កែបម៉ូតូ និងបណ្តាលឱ្យរថយន្តជាច្រើនជាប់គាំង បន្សល់ទុកតែរថយន្តក្រុងប៉ុណ្ណោះដែលអាចធ្វើចលនាបាន។ ពលរដ្ឋមួយចំនួនបានចតម៉ូតូតាមផ្លូវក្បែរផ្សារដើម្បីបញ្ចៀសទឹកជំនន់រង់ចាំទឹកស្រក ប៉ុន្តែមួយចំនួនបានក្រឡាប់ ខណៈទឹកនៅតែបានបន្តកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlE1CKg0DqNIuWSvlOMUTxlNqNSlKBfplJsShgoxjppsV8Y3iX-Jy6Q9MoRDH7x5q1TRr0y7qESx2RmdgZsV4k_LXxzbq_96FZ_NkcqGxZrTuU69M4rVyQX67MOF798ahDmwOKvO5XFiL0AuwdLjWHoxV6zQzWQPlNks3ZS2pgzg0XjP_KHLlPqOjiyACt/s847/image_2025-05-12_11-01-32.png

លើសពីនេះ វាក៏បានប៉ះពាល់ដល់អាជីវកម្មនៅផ្សារ Thu Duc ផងដែរ ដោយអាជីវករបានប្រើបន្ទះប្លាស្ទិក និងរបាំងការពារដើម្បីទប់ទឹកកុំឲ្យចូលហាងរបស់ពួកគេ។ លោក Cao Van Tai កម្មករដែលមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងផ្សារបាននិយាយថា “ខ្ញុំមិនដែរបានឃើញទឹកជំនន់បែបនេះនៅក្នុងតំបន់ផ្សារនេះជាយូរមកហើយ” ។ ប៉ុន្តែមកដល់ម៉ោង ៨ព្រឹកនេះ ភ្លៀងបានរាំង ហើយទឹកបានស្រកទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxe6u2S6Gl1t1JaCw1sU4PdG9-4N0fz8G3b1L3_dBgcbN-b0daLmoNFZ2TJBtvmvKxwCWCB1luQStggaBglI7Ql__HlCcJJBsM790uCb1ZTEur_jdaXU21f35mJDs_nwwbRGRbMNSr22pwiYx2u6haqOnNcCT0yEXae7fS5cBndxUGLlTi0I7EWxNb7pUH/s1200/image_2025-05-12_11-01-33.png

គួរបញ្ជាក់ផងដែរថា វាក៏បានជះឥទ្ធិពលខេត្តខ្មែរនៅជាប់ប្រទេសវៀតណាមផងដែរ ដូចជាខេត្ត ស្វាយរៀង ដែលបណ្ដាលឱ្យជន់លិចផ្លូវ ព្រមទាំងលំនៅឋានពលរដ្ឋមួយក៏ត្រូវបានដួលរលំផងដែរ។ មិនតែប៉ុណ្ណោះផ្ទះប្រជាពលរដ្ឋមួយចំនួននៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវបានរងការខូចខាតផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់៕

ភ្លៀងធ្លាក់យ៉ាងខ្លាំងលាយដោយផ្គររន្ទៈ មិនធ្លាប់មាន ត្រឹមតែមួយយប់ បានធ្វើអោយជន់លិចទីក្រុងហូជីមិញនិងនៅតំបន់មួយចំនួន

0

ភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់លាយឡំជាមួយនិងផ្គររន្ទះដ៏ខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះដែលបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃទីក្រុងហូជីមិញ រួមទាំងផ្លូវជុំវិញផ្សារ Thu Duc ដែលកម្រិតទឹកត្រូវបានគេរាយការណ៍ថាបានឡើងដល់ជាងពាក់កណ្តាលនៃកង់រថយន្ត។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpress របស់វៀតណាម ចុះផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ឧសភា ឆ្នាំ ២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNPzRkVhMRnE5Kx-vf-b-RRTA_Iw9BH-k5sXggBdoFOSW6GobUyoyhCp3i3eYd6vA7RIT85yYFdBv1Gl-27ingCmVas7_N0H5uvYn6J6DqAEYlJaoD9L6CDtfBlIihO4R9W7ljevvmaL3EggQ71fx0wVtcb27vIaRrfCBy0rQ2yBhNWQprSL82u7B9oIS6/s1200/image_2025-05-10_10-47-13.png
នៅបរិវេណជុំវិញផ្សារ Thu Duc រួមទាំងផ្លូវនៅជិតៗដូចជា Vo Van Ngan និង Dang Thi Danh បានជួបប្រទះនឹងគ្រោះទឹកជំនន់ ជាមួយនឹងកម្រិតទឹកកើនឡើងលើសពីពាក់កណ្តាលនៃកង់រថយន្ត ហើយប្រជាពលរដ្ឋ និងអាជ្ញាធរបានបើកប្រព័ន្ធលូ ដើម្បីឲ្យទឹកឆាប់ស្រក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhlRsXkwCrhfI-qcj_Qzq-tnEykoqJTm_NxNz32a34ec5BTdYORWusl8ejb7msVmsAqbTznMLJyCemu02WHpiovul3EnALPrX6peKKEtJM5J7X4hIkQl0fH5FmL00pWJhqZggH3ZC6vt4xlg3trMpLXb-sFBXEpCpf6050-K2cuIJewl5EV89_RFUbrAOw/s1200/image_2025-05-10_10-47-14.png

បើយោងតាមការព្រមានពីស្ថានីយ៍ឧតុនិយមវៀតណាម និងជលសាស្ត្រភាគខាងត្បូង រូបភាពពីផ្កាយរណប រ៉ាដាអាកាសធាតុ និងប្រព័ន្ធចាប់រន្ទះ ចាប់តាំងពីម៉ោង ២ ទៀបភ្លឺមក បានបង្ហាញពីការបង្កើតពពកព្យុះ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងផ្លេកបន្ទោរទៅកាន់ទីក្រុង Thu Duc, Can Gio, Nha Be, Hoc Mon, Cu Chi និងស្រុក Go Vap និងតំបន់ជុំវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEMzd3YBWORafoLAOS-oCPRnpBqID2B7tvawHn-jrGgBY0wn0kn6eFwbGLyRsFhSN2yWnqsw-stdNlB-LRGrnlGOAevm5u3y_pDACQruCJlmF-V1WJjFFoXehq2cG_EF6_3T-kByLvCT5dsXPhCAKUbvm8G0rostXlXHY7YTuqkOntksQCTrYimQrOSMiH/s960/image_2025-05-10_11-49-56.png
វាបានរំចានដល់ការធ្វើចរាចរណ៍ជាខ្លាំង ដោយទឹកបានហក់ឡើងជិតដល់កម្ពស់កែបម៉ូតូ និងបណ្តាលឱ្យរថយន្តជាច្រើនជាប់គាំង បន្សល់ទុកតែរថយន្តក្រុងប៉ុណ្ណោះដែលអាចធ្វើចលនាបាន។ ពលរដ្ឋមួយចំនួនបានចតម៉ូតូតាមផ្លូវក្បែរផ្សារដើម្បីបញ្ចៀសទឹកជំនន់រង់ចាំទឹកស្រក ប៉ុន្តែមួយចំនួនបានក្រឡាប់ ខណៈទឹកនៅតែបានបន្តកើនឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9yCTvfk-K3Bxot0pw4V3_kCWrXANsD6hPLFw2-bo8kOnQtyv_i9W955RSstQ9whzNtifwT8HNUFxGp-utBIeCgW4TZtiZ3LamUc5dq4QVAMCPYLKqUt4ObHRfeV9LdtC9CUqa_v3Z3nCm_os24jWfYaUpm1hG8IRfT_-zVYuExysS7CIhBFZJwuNHldRn/s1200/image_2025-05-10_10-47-16.png
លើសពីនេះ វាក៏បានប៉ះពាល់ដល់អាជីវកម្មនៅផ្សារ Thu Duc ផងដែរ ដោយអាជីវករបានប្រើបន្ទះប្លាស្ទិក និងរបាំងការពារដើម្បីទប់ទឹកកុំឲ្យចូលហាងរបស់ពួកគេ។ លោក Cao Van Tai កម្មករដែលមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងផ្សារបាននិយាយថា “ខ្ញុំមិនដែរបានឃើញទឹកជំនន់បែបនេះនៅក្នុងតំបន់ផ្សារនេះជាយូរមកហើយ” ។ ប៉ុន្តែមកដល់ម៉ោង ៨ព្រឹកនេះ ភ្លៀងបានរាំង ហើយទឹកបានស្រកទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4EP80RLnCqyjpN7FiDQoNf_iPXTTGUjAFo86NyrJQONM2QgGnVI7x7Eh6BrCoyZKwWn5BtzqvpFw3jzqKyeXyesIhS2SxdSILf2rdogzaOcYmYhiHeYG062jfcNCVqhfTgUFb05UuAR8JO-PZnUcaDqB7bdv7h_Wm6EtRDf5jTtvPdNcjB3mG8XE5oxT/s1200/image_2025-05-10_10-47-19.png
គួរបញ្ជាក់ផងដែរថា វាក៏បានជះឥទ្ធិពលខេត្តខ្មែរនៅជាប់ប្រទេសវៀតណាមផងដែរ ដូចជាខេត្ត ស្វាយរៀង ដែលបណ្ដាលឱ្យជន់លិចផ្លូវ ព្រមទាំងលំនៅឋានពលរដ្ឋមួយក៏ត្រូវបានដួលរលំផងដែរ។ មិនតែប៉ុណ្ណោះផ្ទះប្រជាពលរដ្ឋមួយចំនួននៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវបានរងការខូចខាតផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់៕

តើជំងឺគាំងបេះដូង និងបេះដូងឈប់ដំណើរការ មានភាពខុសគ្នាអ្វីខ្លះ? ហើយតើមួយណាធ្ងន់ធ្ងរជាង?

0

ការគាំងបេះដូង និងបេះដូងឈប់ដំណើរការ គឺជាពាក្យដែលមនុស្សភាគច្រើនតែងតែប្រើជំនួសគ្នាទៅវិញទៅមក ប៉ុន្តែតាមពិត ពួកវាសំដៅទៅលើការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត និងកម្រិតធ្ងន់ធ្ងរពីរផ្សេងគ្នា។ ខណៈពេលដែលពួកវាទាំងពីរប៉ះពាល់ដល់បេះដូងដូចគ្នា មូលហេតុ រោគសញ្ញា និងការព្យាបាលរបស់ពួកវាគឺខុសគ្នា។ ការយល់ដឹងពីភាពខុសគ្នាទាំងពីរនេះអាចជាការសង្គ្រោះជីវិតមនុស្សបាន។ តើការគាំងបេះដូងជាអ្វី? ហើយអ្វីហៅថាបេះដូងឈប់ដំណើរការ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhihG17a-hnqpA9KbKr1mUw8tBOMO20b2P5a2ZfwGYsKSAxMjKWemiJTU65mkjvgseOeQZK2PFV_SCr6M2CFjhC3s19hlqcD3FNRSYIf-NqNHEDghVIAhuRLdixKS2XMDV38jr7iL2h1UaPBVxe_ljp3nhANvxePuGLEobPzpVIZpVe-BIyRIS97sHNMR52/s1280/photo_2025-05-13_09-47-03.jpg

បើតាម IFL Science ការគាំងបេះដូង ជាទូទៅវាត្រូវបានគេស្គាល់ថាជាជំងឺ myocardial infarction ដែលការគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមទៅកាន់សាច់ដុំបេះដូងត្រូវបានកាត់បន្ថយ ឬស្ទះ ដែលជាធម្មតាដោយសារការប្រមូលផ្តុំនៃស្រទាប់ខ្លាញ់ (atheroma) នៅក្នុងសរសៃឈាមបេះដូង។ ការកកស្ទះនេះរារាំងអុកស៊ីសែនមិនឱ្យទៅដល់ជាលិកាបេះដូង បណ្តាលឱ្យខូចខាត ឬស្លាប់ដល់ផ្នែកខ្លះនៃសាច់ដុំបេះដូង។ មូលហេតុរបស់វាគឺដោយសារ ជំងឺសរសៃឈាមបេះដូង ការដាច់រហែកនៃជញ្ជាំងសរសៃឈាមភ្លាមៗ (ការដាច់សរសៃឈាមបេះដូងដោយឯកឯង) កង្វះអុកស៊ីសែនធ្ងន់ធ្ងរ (hypoxia) ការប្រើប្រាស់ថ្នាំរំញោចដូចជា កូកាអ៊ីន ឬអំហ្វេតាមីន។ រោគសញ្ញានៃជំងឺនេះរួមមាន ការឈឺទ្រូង ឬសំពាធ (អាចរាលដាលដល់ស្មា ដៃ ក ឬថ្គាម) ដង្ហើមខ្លី បែកញើស ចង្អោរ វិលមុខ ឬដួលសន្លប់ ជីពចរមិនទៀងទាត់ ឬអស់កម្លាំងខ្លាំង និងពេលខ្លះវាគ្មានរោគសញ្ញាគួរឱ្យកត់សម្គាល់ឡើយ។ ដើម្បីព្យាបាល អ្នកជំងឺគូរប្រើថ្នាំសង្គ្រោះបន្ទាន់ ដើម្បីបង្កើនលំហូរឈាម ឬការពារការកកឈាម ព្យាបាលដោយអុកស៊ីសែន ការវះកាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheUb9gyVjJqXlUN9RB2TgFROF4jkOeba3rDC_1HKAlYQdlkbDqQS6xfRJowO9LPUuZ2eueTftrfOd9Vvvw-99czsvFgKA0Sre7g8XZPt9rlV6KCN-C6NCRigGkvBmOSiw-wZj7v9vOHloyAsn-rcKGTAct_MeAGEPjNSLMmT6Z0QOXVLJhfK7FGhm4_KJ6/s1280/photo_2025-05-13_09-51-54%20(2).jpg
ចំណែកបេះដូងឈប់ដំណើរការវិញ គឺជាពេលដែលបេះដូងឈប់លោតភ្លាមៗ ដោយសារតែប្រព័ន្ធដំណើរការខុសប្រក្រតី។ នេះនាំឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី (ចង្វាក់បេះដូងលោតមិនទៀងទាត់) ដែលរារាំងបេះដូងពីការបូមឈាមទាំងស្រុង។ បើគ្មានការសង្គ្រោះភ្លាមៗនោះទេ អ្នកជំងឺនឹងស្លា. ប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ មូលហេតុចម្បងគឺបណ្ដាលមកពី ជំងឺគាំងបេះដូង (អាចធ្វើអោយគាំងបេះដូង) ជំងឺសាច់ដុំបេះដូង(Cardiomyopathy ) ពិការភាពបេះដូងពីកំណើត ការបាត់បង់ឈាមធ្ងន់ធ្ងរ ការប្រើថ្នាំជ្រុលឬការពុល ការដាច់ចរន្តឈាម ឬរបួសដើមទ្រូង។ រោគសញ្ញារួមមាន ការដួលរលំភ្លាមៗ គ្មានជីពចរ គ្មានដង្ហើម និងការបាត់បង់ស្មារតី។ វិធីការព្យាបាល គឺត្រូវធ្វើ CPR ភ្លាមៗដើម្បីចរាចរឈាម ឬការប្រើប្រាស់ AED (ម៉ាស៊ីនធ្វើចលនាបេះដូងដោយស្វ័យប្រវត្តិ) ដើម្បីឆក់បេះដូងឱ្យមានចង្វាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeL2FjO8Ma-A807w4ceySHdH6PB5gtAlc4ItyvsVKbMsEVdco-pgczGYKVAkqYPJC1NbcnFukNIXY1m3aRMNQ5JRAg4hTuJxVeTwUHUAg9aOTadgWWyZ1g5GOvS96Uux48GM5iKTYV4bLOY9DdR7h_h-8ViDxPlozXJ2XtHfRxLks06WooyWtzAK5-KXn/s640/photo_2025-05-13_09-51-54.jpg
សរុបមកការគាំងបេះដូងអាចនាំឱ្យបេះដូងឈប់ដំណើរការ ពួកគេមិនដូចគ្នានោះទេ។ ការគាំងបេះដូងប៉ះពាល់ដល់លំហូរឈាម ខណៈដែលបេះដូងឈប់ដំណើរការគឺជាការបញ្ឈប់ទាំងស្រុងនៃមុខងារបេះដូង។ ទាំងពីរនេះគឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត និងទាមទារឱ្យមានវិធានការជាបន្ទាន់។ ដូចនេះប្រសិនបើអ្នកសង្ស័យថាមានសញ្ញាណាមួយនៃជំងឺខាងលើ សូមទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ភ្លាមៗ និងចាប់ផ្តើមធ្វើ CPR ប្រសិនបើចាំបាច់ ឬប្រើម៉ាស៉ីន AED ប្រសិនបើមាន។ ការយល់ដឹងពីភាពខុសគ្នានេះអាចមានសារខាន់នៅថ្ងៃក្រោយ ហើយប្រហែលជាអាចជួយសង្គ្រោះអាយុជីវិតបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBWe81nR6amSYXM97-ixTX4wYwp05gMrane9RiLuTEpPDzS2wMxKKV-AXwuLbBLqJd-IJhKXgxML16sq4n0qnfF0feMVjiGPDEYWCzsICQ2ldNW1CUHXIezPE75AN1WA9ZthxXPj16vnyzDs9MNKdMXepstbqpoorUU9N-aaCqGsFfxVzfmDU5KsGruzQR/s760/photo_2025-05-13_09-47-03%20(2).jpg

ឱកាសមាស! អង់គ្លេសរំភើបចិត្ត ក្រោយចិនឲ្យខ្ចី «កម្ទិចដីនៅឋានព្រះចន្ទ» ដ៏មានតម្លៃបំផុតយកទៅពិសោធន៏

0

ទីក្រុងប៉េកាំង ៖ កម្ទិចធូលីលើឋានព្រះចន្ទ ដែលគេចាត់ទុកថា «កម្រ និង មានតម្លៃជាងមាស» ដោយសារប្រទេសជាច្រើនកំពុងត្រូវការនោះ ត្រូវបានដឹកជញ្ជូនពីទីក្រុងប៉េកាំង ប្រទេសចិន ទៅកាន់ចក្រភពអង់គ្លេស បន្ទាប់ពីសាស្រ្តាចារ្យដ៏ល្បីម្នាក់នៅអង់គ្លេស បានស្នើសុំខ្ចីពីចិនដើម្បីយកវាទៅធ្វើការវិភាគ និងសិក្សាបន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrOs_u0MoMEDVLOWK35woo-xx0bb7oTjThi6_ykkmtsWWJmtEr2f1N0lfJ7sQCJ0K5caOf1g-AJL213vWaGUMtMpIRg0WcXWRRoOcSlMSEC0nQwyJEfI2MGY7FqOGAAbkWVxZR9P0RS5H1pQG5gd9n82BeHHl6jp8GhyphenhyphenPANdU1imsevlYi2LK3SRmCprMV/s1200/photo_2025-05-10_16-35-56.jpg
យោងតាមសារព័ត៌មានបរទេស នៅថ្ងៃសុក្រ ទី៩ ឧសភា «កម្ទិចធូលី» មួយដូសតូច ដែលមានទម្ងន់ត្រឹមតែ ៦០មីលីក្រាម ត្រូវបានប្រមូលពីឋានព្រះចន្ទក្នុងតំបន់ភ្នំ Mons Rümkerមកកាន់ភពផែនដីតាមរយៈបេសកកម្ម Chang’e 5 របស់ចិន កាលពីឆ្នាំ២០២០ ហើយបច្ចុប្បន្នវាត្រូវបានបញ្ជូនចូលទៅក្នុងមន្ទីរពិសោធនៅសកលវិទ្យាល័យ Open University ក្នុងទីក្រុង Milton Keynes នៃប្រទេសអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCqE6eMCP38EKmS02rg2yWLBiNj06QTZDPG_0gcJp31iugoV6Lras2ql60JFSEgh1B6X3B-VHgxvmP_L2llaqFMADBqtfqgIAEckc3DrbAGV50-D8aEpbZkN2I_OzyV-jUHQFqGwo75iVYqSMTBJUQs60KqQGIwktTPY4FUv5pWc2SKWekFNnko2vLvt4H/s1280/photo_2025-05-10_16-35-57%20(2).jpg
លោកសាស្រ្តាចារ្យ Mahesh Anand គឺជាអ្នកវិទ្យាសាស្រ្តអង់គ្លេសតែម្នាក់គត់ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវផ្សេងទៀតដែលទទួលបានកម្ទិចដីនេះយកទៅធ្វើការសិក្សា។ គាត់បាននិយាយថា ៖ «វាជាកិត្តិយស និងឳកាសដ៏មានតម្លៃបំផុត សម្រាប់វិទ្យាសាស្រ្តនៅលើផែនដី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbnkt3TPaBhds01pugjnOHjABeIKjAWk_iQHGdGtvY9cvpTPKqO79rQ_-YotS12N70OufePuOALYC78m8Y1jpKHOcHm1M7et8gNdx1tCXRwWsxVzq0EkavGuYmrSvHkDq7G135T6gEgVtFcoRBJpD35paGYvrMWpC0pkN6bYvIbTfwr9ZFhJTftCPhD1_1/s1280/photo_2025-05-10_16-35-58%20(2).jpg

ការយកធូលីព្រះចន្ទដ៏កម្រមួយនេះទៅសិក្សា គឺដើម្បីស្វែងយល់ពីប្រភពដើម និងប្រវត្តិក្នុងការកកើតឡើងនៃភពព្រះចន្ទ ព្រមទាំងជាផ្នែកមួយដែលអាចបំភ្លឺផ្លូវក្នុងការស្វែងយល់ពីការកកើតនៃភពផែនដីឲ្យកាន់តែច្បាស់បន្ថែមទៀតផងដែរ។ បច្ចុប្បន្នសមាសធាតុដ៏មានតម្លៃនេះ កំពុងត្រូវបានគេរក្សាទុកនៅក្នុងបន្ទប់ពិសោធដ៏មានសុវត្ថិភាពបំផុត និងមិនអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តច្រើនចូលទៅស្រាវជ្រាវ ឬប៉ះពាល់ផ្ដេសផ្ដាសឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI_cjv9mMU6Z14ayuyGjdz1Yu_JYDKvKv4VayWQphvZIhGaKBDzuM_Zpm6qkshdaxMIypReY2AB9RrhVRYkf3wKSNbRwRKsfl4K1yhKopGe4DRj2per4EUzB_PEQo6t3MpxofzMvE0A17tZK6kvn-QPVLpCkLcraqLO6s0h7x_OIL99OkUYqV-32Iqdbns/s1200/photo_2025-05-10_16-35-58.jpg
កិច្ចសហប្រតិបត្តិការរវាងចិន និងអង់គ្លេសខាងលើនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ស្ថាប័នអវកាសចិន (CNSA) ដើម្បីជំរុញការសហការជាអន្តរជាតិក្នុងវិស័យលំហរអាកាស។ CNSA បានប្រកាសថា ពួកគេនឹងចែករំលែកម្ទិចដីឋានព្រះចន្ទដែលបានមកពីបេសកកម្ម Chang’e 5 នេះជាមួយនឹងប្រទេសផ្សេងទៀតដូចជា ៖ សហរដ្ឋអាមេរិក ជប៉ុន បារាំង អាឡឺម៉ង់ និងប៉ាគីស្ថាន៕

ប្រទះឃើញត្រីនៅទន្លេកុក ប្រទេសថៃមានឆ្លងមេរោគប៉ារ៉ាស៊ីត និងដំ..បៅលើខ្លួនគួរឲ្យខ្លា..ច

0

ប្រទេសថៃ ៖ ត្រីជាច្រើនប្រភេទដែលគេនេសាទបាននៅទន្លេកុក ក្នុងខេត្តឈៀងរ៉ៃ ត្រូវបានគេរកឃើញថាមានស្នាមរបួស ដា..ច់រហែ..កនៅលើស្បែក ហើយត្រូវបានឆ្លងមេរោគប៉ារ៉ាស៊ីត និងបាក់តេរីអ្វីម្យ៉ាង ដែលធ្វើឲ្យវាមានរូបរាងគួរឲ្យខ្លាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW1pjbMMZ_bs8LdBALC2rldTMfGH32ppJhrZzwhVNMU9ywKwPo-I5BFVCKv1p8aDbV8yoMJDymvKp_z1c-1FDmb3zUrqmBiq9i1jLMukLmPuKMS-woNTsGBOdD6s5iqTv7XeEBRomnFLu30Ipa54ImMwxPSZ9-Fzhxz11X9YOv_9XtuAOqNnQrv93eI0j8/s1108/photo_2025-05-12_11-23-25.jpg

យោងតាមសារព័ត៌មានថៃ The Nation Thailand បានឲ្យដឹងថា ៖ ក្រោយមានការជូនដំណឹង មន្រ្តីជលផលក្នុងតំបន់បាននាំកម្លាំងចុះទៅត្រួតពិនិត្យ និងរកឃើញថាទឹកទន្លេកុក ដែលបានហូរកាត់មកតាមប្រទេសមីយ៉ាន់ម៉ានេះ មានផ្ទុកនូវសារធាតុម្យ៉ាងដែលជាធាតុគីមីដែលជាលោហធាតុធ្ងន់ ដូចជាអាសេនិចជាដើម។ ហើយសារធាតុទាំងនោះអាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្បែក និងសុខភាពភាវៈរស់ដែលមាននៅក្នុងទឹកជាខ្លាំង។

ត្រីដែលចាប់បានភាគច្រើនត្រូវបានគេរកឃើញថាមានស្នាមក្រហមដា..ច់រលាត់លើស្បែក មាត់ កន្ទុយ និងព្រុយរបស់វា។ ក្រៅពីនេះ បើតាមប្រជាជនមួយចំនួនដែលរស់តាមបណ្ដាយដងទន្លេនោះ បានរាយការណ៍ថា ពួកគេឈឺភ្នែក និងហើមភ្នែក បន្ទាប់ពីចុះទឹកទន្លេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1cabri7dc0KGF2qKzucrsVNQyTwvcDL4osscGthsPcn3_auicg3kHyp0fuzFHQjzw-pnGd6U1ZBmpReV_Bakq11EHv8n9_Bv1brzZJw7bXIynKI7bHxT2JRnpiOwPoPkADn7lYUcYqtoDehWgSYaNBacsJq3kjhxUKO0txBdDUATPBqT1TmWHz8t2MQZK/s960/photo_2025-05-12_11-23-24.jpg

កាលពីថ្ងៃទី 30 ខែមេសា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mae Fah Luang បានធ្វើតេស្តទឹកពីកន្លែងចំនួន 9 នៅតាមដងទន្លេ ហើយបានរកឃើញកម្រិតអាសេនិចរហូតដល់ 19 ដង លើសពីស្តង់ដារសុវត្ថិភាព ដោយមានការបំពុលខ្ពស់បំផុតនៅតំបន់ត្រីកោណមាស ក្នុងស្រុកឈៀងសាន។ សមាគមទន្លេដើម្បីជីវិត បានអំពាវនាវឲ្យរដ្ឋាភិបាលថៃបើកការចរចាបួនភាគីជាបន្ទាន់ ជាមួយប្រទេសមីយ៉ាន់ម៉ា ក្រុមជនជាតិភាគតិចសាន និងប្រទេសចិន។ ដោយពួកគេជឿថា សកម្មភាពរុករករ៉ែនៅមីយ៉ាន់ម៉ា គឺជាប្រភពចម្បងនៃការបំពុលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiobPlyrEAfd7V0BnOCVXWNoPBKllrXMh-Id56fnRIyVsRszSVFkZ8OAQ-YNHUALVeKsx8KxHZSRtzw6vmta5cxAWbImsfMc8bQj86wBY2iQ9GRQLlFJwIDjPIOEfbV5UP83YBja3RVkL84RdDwOBQBZJsK1Kno-xE_gCp1FG2ezEOinP39W82gSAWrbr3i/s960/photo_2025-05-12_11-23-24%20(2).jpg

កាលពីថ្ងៃទី 3 ខែឧសភា អភិបាលខេត្តឈៀងរ៉ៃបានចេញការព្រមានជាបន្ទាន់មួយ ហាមអ្នកស្រុកជាច្រើននៅក្នុងខេត្តឈៀងរ៉ៃ ចៀសវាងការបរិភោគត្រីដែលចាប់បាននៅក្នុងទន្លេ កុក និង សៃ ដោយសារទឹកកំពុងរងការបំពុលដោយសារធាតុអាសេនិច ដែលសង្ស័យថាមានប្រភពមកពីការជីកយករ៉ែរបស់ក្រុមហ៊ុនចិន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWuL_nei8PaqioSa417bqjnpJWy-6IhSQcwEjOTQaHRO659mRODjivFut-znWlex5rLOSzPZ2xduPcXSiuCXK4DG6Fx7wKbahZtt6CCuRKwxaPqcF7x-JpnrGzuRcgfUbVLt4r-Em6sawJS9w1cxbms98NlxUXMU607Yy8yNCaMLaOuGrFUNd0Ge8nMmoF/s1280/photo_2025-05-12_11-23-26.jpg
រដ្ឋបាលខេត្តក៏ណែនាំប្រជាជនក្នុងខេត្តកុំឲ្យប្រើប្រាស់ទឹកពីទន្លេមួយរយៈផងដែរ ដោយសារបច្ចុប្បន្នពួកគេមិនទាន់អាចដោះស្រាយបញ្ហាសារធាតុអាសេនិចមាននៅក្នុងទឹកនេះបានទេ ព្រោះរដ្ឋសាន របស់ប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវបានគ្រប់គ្រងដោយក្រុមជនជាតិភាគតិចប្រដាប់អាវុធជាច្រើនដូចជា កងទ័ព United Wa State Army និងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា៕

 

 

អាជ្ញាធរហ្វីលីពីនប្រកាសអាសន្នក្រោយពីភ្នំភ្លើង Kanlaon ផ្ទុះម្តងទៀត

0

ប្រទេសហ្វីលីពីន ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីវេលាម៉ោងជាង២ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ភ្នំភ្លើង Kanlaon ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មនៅប្រទេសហ្វីលីពីន បានផ្ទុះឡើងម្តងទៀតយ៉ាងខ្លាំងរយៈពេល៥នាទី ។ ការផ្ទុះលើកនេះ វាបានបា.ញ់ផ្សែងផេះឡើងលើមេឃរហូតដល់ជាង៣គីឡូម៉ែត្រ និងគ្របដណ្តប់លើលំនៅឋានពលរដ្ឋនៅក្បែរ ព្រមទាំងបញ្ចេញថ្មភ្នំភ្លើងធំៗនៅជុំវិញមាត់រណ្តៅភ្នំភ្លើង ។ អាជ្ញាធរហ្វីលីពីនបានប្រកាសអាសន្នត្រឹមកម្រិត៣ ខណៈកម្រិត៥ គឺគ្រោះថ្នា.ក់ខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxkO5Xy5-i19poowvsdpA6MKN5IzsONvy-UrQwkzne5T6bJ2RiZejPK2kc3UvDlsrKuyJ9dtwKOnkD-u-vyhG7RPTeKHdAPXVlikg3prXWUB04mUEoh5u-B9uVJwsnzNoDZFXRKxhDYvR9S0tVrlLLm-ESimujoEXcrj-cxQ5Ed1FJNEaq0jA391s8VYVZ/s2048/image_2025-04-08_13-18-09.png

នេះជាការផ្ទុះលើកចុងក្រោយបង្អស់របស់ភ្នំភ្លើង Kanlaon ខណៈវាបានផ្ទុះជាបន្តបន្ទាប់លើកចុងក្រោយ គឺនៅថ្ងៃទី៣ ខែមិថុនា និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រួមទាំងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។ អាជ្ញាធរបានជម្លៀសពលរដ្ឋដែលរស់នៅតំបន់ជុំវិញភ្នំភ្លើងប្រមាណ៦គីឡូម៉ែត្រ និងហាមឃាត់ពលរដ្ឋចូលមកក្បែរតំបន់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxNjlEgY3poDAnn34CFjV03KQNwLIiJdyaHMVvK6BfIwX_7ebGPPPHUtje85L9hJyN7g3XuLozXmcf6p66zS7RwaH9GiXTUSbTgtoYsiEAYpz-a2ZYDrhoV3osOQCGs4BVLhKGUIb4Q4aXu45Jw8fWt_CjIe9d2exk9seVIwhnui0ULLMmwf-0FAs5_Ao/s960/photo_2025-04-08_11-57-27%20(2).jpg

វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរគ្រោះរញ្ជួយដីប្រទេសហ្វីលីពីន (PHIVOLCS) រាយការណ៍ថា ភ្នំភ្លើង Kanlaon បានផ្ទុះកាលពីវេលាម៉ោង២និង៥៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែឧសភា រយៈពេល៥នាទី ហើយកម្លាំងផ្ទុះបានបង្កើតជាផ្សែងផេះអណ្តែតទៅទិសខាងលិច ។ ក្រៅពីនេះ ក៏មានដុំថ្មធំៗខ្ទាតចេញពីមាត់រណ្តៅភ្នំភ្លើងស្មើចម្ងាយរាប់រយម៉ែត្រ និងបង្កជាភ្លើងឆេះព្រៃជុំវិញកំពូលភ្នំ ។ ប៉ុន្តែអាជ្ញាធរហ្វីលីពីនពុំបានប្រកាសអាសន្នពីកម្រិតគ្រោះថ្នាក់ខ្លាំង កម្រិត៥ទេ គឺនៅរក្សាត្រឹមកម្រិត៣ មានន័យថា ភ្នំភ្លើងនេះប្រឈមនឹងការផ្ទុះខ្លាំងរយៈពេលខ្លី និងអាចធ្វើឱ្យពលរដ្ឋស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihcSka-0cbdaqOk3heRO_2xP0zkwiW85_pePwKr9yq8VegvkaD95cpY3gCZgunWbodM2M7dHunMI4ptLcKcVACNGQ2DeboIJqVWCPFd0Wdge-Nc2XzSl9K8kQtr2Y8kcJ3w4BKj3ZTrikJwDDs81TLtbt9tucju1Kx2dkfFC6eecwQCxx2VUeY9RWbRX4g/s960/photo_2025-04-08_11-57-27.jpg

ភ្នំភ្លើង Kanlaon មានទីតាំងស្ថិតនៅលើកោះ Negros និងស្ថិតក្នុងចំណោមភ្នំភ្លើងសកម្ម ចំនួន២៤ របស់ប្រទេសហ្វីលីពីន ដែលនៅតែផ្ទុះជាបន្តបន្ទាប់ ។ វាធ្លាប់ផ្ទុះខ្លាំងជាច្រើនលើក ក្នុងនោះការផ្ទុះខ្លាំងបំផុត ស្មើ២លើក គឺនៅខែសីហា ឆ្នាំ១៩៩៦ ដែលបណ្តាលឱ្យដុំថ្មក្តៅចេញពីភ្នំភ្លើងសម្លាប់អ្នកឡើងភ្នំអស់៣នាក់ ដោយសារនៅក្បែរកំពូលភ្នំ និងនៅឆ្នាំ១៩៩១ ដែលបានសម្លាប់ជីវិតពលរដ្ឋហ្វីលីពីនអស់ជាង៨០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwg1_oRk693JeoKOKjkuYNhbb-rZGeqAP6F9MqcvHaHlHlMYaJTrHO1ekqx3GSRnxEge_TUcXx5AYEogf_syT7X7IzJLG0OTS1qmT1jp5Y1slL6EtvNJ69hJ_yK7wq4jaRRBHXSkFTsVkWlIIcIn-AA2du9MwpeX-V7Lws9VVLKaWrbcZng-92XdgpCBZP/s960/photo_2025-04-08_11-57-27%20(3).jpg

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនតែងតែមានភ្នំភ្លើងផ្ទុះ និងគ្រោះរញ្ជួយដីកើតឡើងជាបន្តបន្ទាប់ ដោយសារមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់ភ្នំភ្លើង និងរញ្ជួយដីសកម្មបំផុតក្នុងពិភពលោក ។ បើទោះជាការផ្ទុះលើកនេះគ្មានកំអែភ្នំភ្លើង ប៉ុន្តែអ្នកជំនាញបានតាមដានស្ថានការណ៍យ៉ាងដិតដល់ ៕

ការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពី១១ឆ្នាំមុន ជាស្នាដៃលោកពូទីន

0

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចចោទរដ្ឋាភិបាលោកពូទីន ជុំវិញការធ្លាក់យន្តហោះម៉ាឡេស៊ី អំឡុងពេលធ្វើដំណើរឆ្លងកាត់ទឹកដីអ៊ុយក្រែន។

យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានធ្វើដំណើរពីទីក្រុង Amsterdam ឆ្ពោះទៅកាន់ទីក្រុង Kuala Lumpur កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

យន្តហោះនេះ ត្រូវបានបាញ់ទម្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ស្របពេលដែលភ្លើងសង្គ្រាមបានកើតឡើង រវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។

ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិ បានស្នើឱ្យប្រទេសរុស្ស៊ី ត្រូវប្រឈមមុខនឹងការទទួលខុសត្រូវរបស់ខ្លួន ចំពោះអំពើហឹង្សាដ៏អាក្រក់នេះ ដែលបានសម្លាប់ជនសុីវិល២៩៨ នាក់ និងសហសេវិកចំនួន ១៥នាក់។

តែយ៉ាងណាមិញ រដ្ឋាភិបាលលោកពូទីន មិនទាន់ចេញមុខបកស្រាយលម្អិតពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះនៅឡើយនោះទេ៕