ភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់លាយឡំជាមួយនិងផ្គររន្ទះដ៏ខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះដែលបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃទីក្រុងហូជីមិញ រួមទាំងផ្លូវជុំវិញផ្សារ Thu Duc ដែលកម្រិតទឹកត្រូវបានគេរាយការណ៍ថាបានឡើងដល់ជាងពាក់កណ្តាលនៃកង់រថយន្ត។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpress របស់វៀតណាម ចុះផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ឧសភា ឆ្នាំ ២០២៥នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiJMC1DmqL6eHNJKnVfj894WMJIInt1TxVxJeVX8pYkGOPjdGZ8Ow7cQ_5S1b-VBV6yMv0yXU30ikxuVbmEcBsWunYv_3G5oVU8maMbpVzUGBgWXg3e1fNfmbRxSkYY2PnGQeK2rCLZD4l9RJd4OEEkRfS5nszKe3wRU0KhEMsYAhqNvIxWdM4uX0Ka6b8/s1024/image_2025-05-12_11-05-07.png
នៅបរិវេណជុំវិញផ្សារ Thu Duc រួមទាំងផ្លូវនៅជិតៗដូចជា Vo Van Ngan និង Dang Thi Danh បានជួបប្រទះនឹងគ្រោះទឹកជំនន់ ជាមួយនឹងកម្រិតទឹកកើនឡើងលើសពីពាក់កណ្តាលនៃកង់រថយន្ត ហើយប្រជាពលរដ្ឋ និងអាជ្ញាធរបានបើកប្រព័ន្ធលូ ដើម្បីឲ្យទឹកឆាប់ស្រក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcivl7zLoLnh_LGv4xqdfteZBzHbbP-n3Ap12P82NlGNU2p9__xBERP4SdrDZAzEAYidhpqVIH2_WCRl89a__4hY4F6k2u6g7oUHWzIi1JHMRwlLS62edeGQapuKZoHo_w0nu8H6z4xqA37ysy7yyVM7u3VCxQGSNqHQ-4NohOXEls6ZurXFsV4tUsro-E/s1000/image_2025-05-12_11-01-30%20(2).png

បើយោងតាមការព្រមានពីស្ថានីយ៍ឧតុនិយមវៀតណាម និងជលសាស្ត្រភាគខាងត្បូង រូបភាពពីផ្កាយរណប រ៉ាដាអាកាសធាតុ និងប្រព័ន្ធចាប់រន្ទះ ចាប់តាំងពីម៉ោង ២ ទៀបភ្លឺមក បានបង្ហាញពីការបង្កើតពពកព្យុះ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងផ្លេកបន្ទោរទៅកាន់ទីក្រុង Thu Duc, Can Gio, Nha Be, Hoc Mon, Cu Chi និងស្រុក Go Vap និងតំបន់ជុំវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYFWFZ3eJaQmDMM9WDCs8waj0YydyNnVNycg0BrEVZUpefTyB2MAsK8dMYV2KgbPyDQjSVGydGy8YGnjeNa4LQ6Fns18ea775UZrEhMFLu0GcvfBUPAYrPd_PBPeLkelRlu1095fS5DXv7hyphenhyphenwVNbadSg-fw5hnvMjtWvhIcVo-I-2v4dbupfSspQsViuFk/s1200/image_2025-05-12_11-01-30.png
វាបានរំចានដល់ការធ្វើចរាចរណ៍ជាខ្លាំង ដោយទឹកបានហក់ឡើងជិតដល់កម្ពស់កែបម៉ូតូ និងបណ្តាលឱ្យរថយន្តជាច្រើនជាប់គាំង បន្សល់ទុកតែរថយន្តក្រុងប៉ុណ្ណោះដែលអាចធ្វើចលនាបាន។ ពលរដ្ឋមួយចំនួនបានចតម៉ូតូតាមផ្លូវក្បែរផ្សារដើម្បីបញ្ចៀសទឹកជំនន់រង់ចាំទឹកស្រក ប៉ុន្តែមួយចំនួនបានក្រឡាប់ ខណៈទឹកនៅតែបានបន្តកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlE1CKg0DqNIuWSvlOMUTxlNqNSlKBfplJsShgoxjppsV8Y3iX-Jy6Q9MoRDH7x5q1TRr0y7qESx2RmdgZsV4k_LXxzbq_96FZ_NkcqGxZrTuU69M4rVyQX67MOF798ahDmwOKvO5XFiL0AuwdLjWHoxV6zQzWQPlNks3ZS2pgzg0XjP_KHLlPqOjiyACt/s847/image_2025-05-12_11-01-32.png

លើសពីនេះ វាក៏បានប៉ះពាល់ដល់អាជីវកម្មនៅផ្សារ Thu Duc ផងដែរ ដោយអាជីវករបានប្រើបន្ទះប្លាស្ទិក និងរបាំងការពារដើម្បីទប់ទឹកកុំឲ្យចូលហាងរបស់ពួកគេ។ លោក Cao Van Tai កម្មករដែលមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងផ្សារបាននិយាយថា “ខ្ញុំមិនដែរបានឃើញទឹកជំនន់បែបនេះនៅក្នុងតំបន់ផ្សារនេះជាយូរមកហើយ” ។ ប៉ុន្តែមកដល់ម៉ោង ៨ព្រឹកនេះ ភ្លៀងបានរាំង ហើយទឹកបានស្រកទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxe6u2S6Gl1t1JaCw1sU4PdG9-4N0fz8G3b1L3_dBgcbN-b0daLmoNFZ2TJBtvmvKxwCWCB1luQStggaBglI7Ql__HlCcJJBsM790uCb1ZTEur_jdaXU21f35mJDs_nwwbRGRbMNSr22pwiYx2u6haqOnNcCT0yEXae7fS5cBndxUGLlTi0I7EWxNb7pUH/s1200/image_2025-05-12_11-01-33.png

គួរបញ្ជាក់ផងដែរថា វាក៏បានជះឥទ្ធិពលខេត្តខ្មែរនៅជាប់ប្រទេសវៀតណាមផងដែរ ដូចជាខេត្ត ស្វាយរៀង ដែលបណ្ដាលឱ្យជន់លិចផ្លូវ ព្រមទាំងលំនៅឋានពលរដ្ឋមួយក៏ត្រូវបានដួលរលំផងដែរ។ មិនតែប៉ុណ្ណោះផ្ទះប្រជាពលរដ្ឋមួយចំនួននៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវបានរងការខូចខាតផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់៕