ការគាំងបេះដូង និងបេះដូងឈប់ដំណើរការ គឺជាពាក្យដែលមនុស្សភាគច្រើនតែងតែប្រើជំនួសគ្នាទៅវិញទៅមក ប៉ុន្តែតាមពិត ពួកវាសំដៅទៅលើការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត និងកម្រិតធ្ងន់ធ្ងរពីរផ្សេងគ្នា។ ខណៈពេលដែលពួកវាទាំងពីរប៉ះពាល់ដល់បេះដូងដូចគ្នា មូលហេតុ រោគសញ្ញា និងការព្យាបាលរបស់ពួកវាគឺខុសគ្នា។ ការយល់ដឹងពីភាពខុសគ្នាទាំងពីរនេះអាចជាការសង្គ្រោះជីវិតមនុស្សបាន។ តើការគាំងបេះដូងជាអ្វី? ហើយអ្វីហៅថាបេះដូងឈប់ដំណើរការ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhihG17a-hnqpA9KbKr1mUw8tBOMO20b2P5a2ZfwGYsKSAxMjKWemiJTU65mkjvgseOeQZK2PFV_SCr6M2CFjhC3s19hlqcD3FNRSYIf-NqNHEDghVIAhuRLdixKS2XMDV38jr7iL2h1UaPBVxe_ljp3nhANvxePuGLEobPzpVIZpVe-BIyRIS97sHNMR52/s1280/photo_2025-05-13_09-47-03.jpg

បើតាម IFL Science ការគាំងបេះដូង ជាទូទៅវាត្រូវបានគេស្គាល់ថាជាជំងឺ myocardial infarction ដែលការគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមទៅកាន់សាច់ដុំបេះដូងត្រូវបានកាត់បន្ថយ ឬស្ទះ ដែលជាធម្មតាដោយសារការប្រមូលផ្តុំនៃស្រទាប់ខ្លាញ់ (atheroma) នៅក្នុងសរសៃឈាមបេះដូង។ ការកកស្ទះនេះរារាំងអុកស៊ីសែនមិនឱ្យទៅដល់ជាលិកាបេះដូង បណ្តាលឱ្យខូចខាត ឬស្លាប់ដល់ផ្នែកខ្លះនៃសាច់ដុំបេះដូង។ មូលហេតុរបស់វាគឺដោយសារ ជំងឺសរសៃឈាមបេះដូង ការដាច់រហែកនៃជញ្ជាំងសរសៃឈាមភ្លាមៗ (ការដាច់សរសៃឈាមបេះដូងដោយឯកឯង) កង្វះអុកស៊ីសែនធ្ងន់ធ្ងរ (hypoxia) ការប្រើប្រាស់ថ្នាំរំញោចដូចជា កូកាអ៊ីន ឬអំហ្វេតាមីន។ រោគសញ្ញានៃជំងឺនេះរួមមាន ការឈឺទ្រូង ឬសំពាធ (អាចរាលដាលដល់ស្មា ដៃ ក ឬថ្គាម) ដង្ហើមខ្លី បែកញើស ចង្អោរ វិលមុខ ឬដួលសន្លប់ ជីពចរមិនទៀងទាត់ ឬអស់កម្លាំងខ្លាំង និងពេលខ្លះវាគ្មានរោគសញ្ញាគួរឱ្យកត់សម្គាល់ឡើយ។ ដើម្បីព្យាបាល អ្នកជំងឺគូរប្រើថ្នាំសង្គ្រោះបន្ទាន់ ដើម្បីបង្កើនលំហូរឈាម ឬការពារការកកឈាម ព្យាបាលដោយអុកស៊ីសែន ការវះកាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheUb9gyVjJqXlUN9RB2TgFROF4jkOeba3rDC_1HKAlYQdlkbDqQS6xfRJowO9LPUuZ2eueTftrfOd9Vvvw-99czsvFgKA0Sre7g8XZPt9rlV6KCN-C6NCRigGkvBmOSiw-wZj7v9vOHloyAsn-rcKGTAct_MeAGEPjNSLMmT6Z0QOXVLJhfK7FGhm4_KJ6/s1280/photo_2025-05-13_09-51-54%20(2).jpg
ចំណែកបេះដូងឈប់ដំណើរការវិញ គឺជាពេលដែលបេះដូងឈប់លោតភ្លាមៗ ដោយសារតែប្រព័ន្ធដំណើរការខុសប្រក្រតី។ នេះនាំឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី (ចង្វាក់បេះដូងលោតមិនទៀងទាត់) ដែលរារាំងបេះដូងពីការបូមឈាមទាំងស្រុង។ បើគ្មានការសង្គ្រោះភ្លាមៗនោះទេ អ្នកជំងឺនឹងស្លា. ប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ មូលហេតុចម្បងគឺបណ្ដាលមកពី ជំងឺគាំងបេះដូង (អាចធ្វើអោយគាំងបេះដូង) ជំងឺសាច់ដុំបេះដូង(Cardiomyopathy ) ពិការភាពបេះដូងពីកំណើត ការបាត់បង់ឈាមធ្ងន់ធ្ងរ ការប្រើថ្នាំជ្រុលឬការពុល ការដាច់ចរន្តឈាម ឬរបួសដើមទ្រូង។ រោគសញ្ញារួមមាន ការដួលរលំភ្លាមៗ គ្មានជីពចរ គ្មានដង្ហើម និងការបាត់បង់ស្មារតី។ វិធីការព្យាបាល គឺត្រូវធ្វើ CPR ភ្លាមៗដើម្បីចរាចរឈាម ឬការប្រើប្រាស់ AED (ម៉ាស៊ីនធ្វើចលនាបេះដូងដោយស្វ័យប្រវត្តិ) ដើម្បីឆក់បេះដូងឱ្យមានចង្វាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeL2FjO8Ma-A807w4ceySHdH6PB5gtAlc4ItyvsVKbMsEVdco-pgczGYKVAkqYPJC1NbcnFukNIXY1m3aRMNQ5JRAg4hTuJxVeTwUHUAg9aOTadgWWyZ1g5GOvS96Uux48GM5iKTYV4bLOY9DdR7h_h-8ViDxPlozXJ2XtHfRxLks06WooyWtzAK5-KXn/s640/photo_2025-05-13_09-51-54.jpg
សរុបមកការគាំងបេះដូងអាចនាំឱ្យបេះដូងឈប់ដំណើរការ ពួកគេមិនដូចគ្នានោះទេ។ ការគាំងបេះដូងប៉ះពាល់ដល់លំហូរឈាម ខណៈដែលបេះដូងឈប់ដំណើរការគឺជាការបញ្ឈប់ទាំងស្រុងនៃមុខងារបេះដូង។ ទាំងពីរនេះគឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត និងទាមទារឱ្យមានវិធានការជាបន្ទាន់។ ដូចនេះប្រសិនបើអ្នកសង្ស័យថាមានសញ្ញាណាមួយនៃជំងឺខាងលើ សូមទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ភ្លាមៗ និងចាប់ផ្តើមធ្វើ CPR ប្រសិនបើចាំបាច់ ឬប្រើម៉ាស៉ីន AED ប្រសិនបើមាន។ ការយល់ដឹងពីភាពខុសគ្នានេះអាចមានសារខាន់នៅថ្ងៃក្រោយ ហើយប្រហែលជាអាចជួយសង្គ្រោះអាយុជីវិតបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBWe81nR6amSYXM97-ixTX4wYwp05gMrane9RiLuTEpPDzS2wMxKKV-AXwuLbBLqJd-IJhKXgxML16sq4n0qnfF0feMVjiGPDEYWCzsICQ2ldNW1CUHXIezPE75AN1WA9ZthxXPj16vnyzDs9MNKdMXepstbqpoorUU9N-aaCqGsFfxVzfmDU5KsGruzQR/s760/photo_2025-05-13_09-47-03%20(2).jpg