ប្រទេសថៃ ៖ ត្រីជាច្រើនប្រភេទដែលគេនេសាទបាននៅទន្លេកុក ក្នុងខេត្តឈៀងរ៉ៃ ត្រូវបានគេរកឃើញថាមានស្នាមរបួស ដា..ច់រហែ..កនៅលើស្បែក ហើយត្រូវបានឆ្លងមេរោគប៉ារ៉ាស៊ីត និងបាក់តេរីអ្វីម្យ៉ាង ដែលធ្វើឲ្យវាមានរូបរាងគួរឲ្យខ្លាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW1pjbMMZ_bs8LdBALC2rldTMfGH32ppJhrZzwhVNMU9ywKwPo-I5BFVCKv1p8aDbV8yoMJDymvKp_z1c-1FDmb3zUrqmBiq9i1jLMukLmPuKMS-woNTsGBOdD6s5iqTv7XeEBRomnFLu30Ipa54ImMwxPSZ9-Fzhxz11X9YOv_9XtuAOqNnQrv93eI0j8/s1108/photo_2025-05-12_11-23-25.jpg

យោងតាមសារព័ត៌មានថៃ The Nation Thailand បានឲ្យដឹងថា ៖ ក្រោយមានការជូនដំណឹង មន្រ្តីជលផលក្នុងតំបន់បាននាំកម្លាំងចុះទៅត្រួតពិនិត្យ និងរកឃើញថាទឹកទន្លេកុក ដែលបានហូរកាត់មកតាមប្រទេសមីយ៉ាន់ម៉ានេះ មានផ្ទុកនូវសារធាតុម្យ៉ាងដែលជាធាតុគីមីដែលជាលោហធាតុធ្ងន់ ដូចជាអាសេនិចជាដើម។ ហើយសារធាតុទាំងនោះអាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្បែក និងសុខភាពភាវៈរស់ដែលមាននៅក្នុងទឹកជាខ្លាំង។

ត្រីដែលចាប់បានភាគច្រើនត្រូវបានគេរកឃើញថាមានស្នាមក្រហមដា..ច់រលាត់លើស្បែក មាត់ កន្ទុយ និងព្រុយរបស់វា។ ក្រៅពីនេះ បើតាមប្រជាជនមួយចំនួនដែលរស់តាមបណ្ដាយដងទន្លេនោះ បានរាយការណ៍ថា ពួកគេឈឺភ្នែក និងហើមភ្នែក បន្ទាប់ពីចុះទឹកទន្លេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1cabri7dc0KGF2qKzucrsVNQyTwvcDL4osscGthsPcn3_auicg3kHyp0fuzFHQjzw-pnGd6U1ZBmpReV_Bakq11EHv8n9_Bv1brzZJw7bXIynKI7bHxT2JRnpiOwPoPkADn7lYUcYqtoDehWgSYaNBacsJq3kjhxUKO0txBdDUATPBqT1TmWHz8t2MQZK/s960/photo_2025-05-12_11-23-24.jpg

កាលពីថ្ងៃទី 30 ខែមេសា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mae Fah Luang បានធ្វើតេស្តទឹកពីកន្លែងចំនួន 9 នៅតាមដងទន្លេ ហើយបានរកឃើញកម្រិតអាសេនិចរហូតដល់ 19 ដង លើសពីស្តង់ដារសុវត្ថិភាព ដោយមានការបំពុលខ្ពស់បំផុតនៅតំបន់ត្រីកោណមាស ក្នុងស្រុកឈៀងសាន។ សមាគមទន្លេដើម្បីជីវិត បានអំពាវនាវឲ្យរដ្ឋាភិបាលថៃបើកការចរចាបួនភាគីជាបន្ទាន់ ជាមួយប្រទេសមីយ៉ាន់ម៉ា ក្រុមជនជាតិភាគតិចសាន និងប្រទេសចិន។ ដោយពួកគេជឿថា សកម្មភាពរុករករ៉ែនៅមីយ៉ាន់ម៉ា គឺជាប្រភពចម្បងនៃការបំពុលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiobPlyrEAfd7V0BnOCVXWNoPBKllrXMh-Id56fnRIyVsRszSVFkZ8OAQ-YNHUALVeKsx8KxHZSRtzw6vmta5cxAWbImsfMc8bQj86wBY2iQ9GRQLlFJwIDjPIOEfbV5UP83YBja3RVkL84RdDwOBQBZJsK1Kno-xE_gCp1FG2ezEOinP39W82gSAWrbr3i/s960/photo_2025-05-12_11-23-24%20(2).jpg

កាលពីថ្ងៃទី 3 ខែឧសភា អភិបាលខេត្តឈៀងរ៉ៃបានចេញការព្រមានជាបន្ទាន់មួយ ហាមអ្នកស្រុកជាច្រើននៅក្នុងខេត្តឈៀងរ៉ៃ ចៀសវាងការបរិភោគត្រីដែលចាប់បាននៅក្នុងទន្លេ កុក និង សៃ ដោយសារទឹកកំពុងរងការបំពុលដោយសារធាតុអាសេនិច ដែលសង្ស័យថាមានប្រភពមកពីការជីកយករ៉ែរបស់ក្រុមហ៊ុនចិន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWuL_nei8PaqioSa417bqjnpJWy-6IhSQcwEjOTQaHRO659mRODjivFut-znWlex5rLOSzPZ2xduPcXSiuCXK4DG6Fx7wKbahZtt6CCuRKwxaPqcF7x-JpnrGzuRcgfUbVLt4r-Em6sawJS9w1cxbms98NlxUXMU607Yy8yNCaMLaOuGrFUNd0Ge8nMmoF/s1280/photo_2025-05-12_11-23-26.jpg
រដ្ឋបាលខេត្តក៏ណែនាំប្រជាជនក្នុងខេត្តកុំឲ្យប្រើប្រាស់ទឹកពីទន្លេមួយរយៈផងដែរ ដោយសារបច្ចុប្បន្នពួកគេមិនទាន់អាចដោះស្រាយបញ្ហាសារធាតុអាសេនិចមាននៅក្នុងទឹកនេះបានទេ ព្រោះរដ្ឋសាន របស់ប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវបានគ្រប់គ្រងដោយក្រុមជនជាតិភាគតិចប្រដាប់អាវុធជាច្រើនដូចជា កងទ័ព United Wa State Army និងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា៕