ប្រទេសថៃ ៖ ភ្នាក់ងារឧតុនិយមថៃបានជូនដំណឹងពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរពីតំបន់ព្រៃភ្នំ និងបាក់ដីនៅតាមបណ្តាខេត្តជាច្រើន ។ សូមពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងគ្រោះធម្មជាតិ និងហាមនេសាទតាមទូកតូចៗដើម្បីកាត់បន្ថយផលប៉ះពាល់ រីឯកសិករគួរប្រញាប់បង្ហូរទឹកចេញពីផ្ទៃដីកសិកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better News កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnxJX6xtZfNGDA_LgRCWgIwzSBUonHgCL8tTiFeGAs64crlt0XC2-4BGknnkxeDfoKXH5x4yO8-8RV7qrtC_P51_0jkBwTpwU48Lb8f0Zu5W5POrn6FhSSArazu7uz77ait3UaS3ZWpjT_kgyjOSQ2bOmfHmwLQExNR1ZBaDv2KMATCrAjK6A_D8oyqv_V/s1701/image_2025-05-23_15-08-07.png

តាមការជូនដំណឹងរបស់ភ្នាក់ងារឧតុនិយមថៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា នេះ ប្រទេសថៃនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរពីតំបន់ព្រៃភ្នំ និងការបាក់ដី ជាពិសេស នៅតំបន់ទឹកហូរក្បែរជើងភ្នំ និងតំបន់ទំនាប ។ ពលរដ្ឋគួរចៀសវាងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានខ្យល់ព្យុះ ផ្គររន្ទះ និងតំបន់ទំនាបមានទឹកហូរ ដោយសារអាចមានទឹកជំនន់រយៈពេលខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8OlFPxXr2FNiwGr9diipAM689C-CLuqE24Q5nUEdkrDHRvhAX4FRJTeksBGYu4oJAiVNAYGabPSD7NLqWOlOx_ci6NLEEEX6iEnvfm38e11QGw3LCrXqFiRiJL0vFua4059mcDYWFZLg_N1PC8reytfqdcRMbB7dmrGCZKD4tsdW-rVrt0vygrfjymxWG/s1404/image_2025-05-23_15-08-08.png
ចំណែកកសិករគួរត្រៀមឧបករណ៍ការពារ ដោយកែលម្អប្រព័ន្ធបង្ហូរទឹកក្នុងផ្ទៃដីកសិកម្មដើ ម្បីកាត់បន្ថយផលប៉ះពាល់មកលើដំណាំ និងសត្វចិញ្ចឹម ដោយសារខ្យល់មូសុងនិរតីបានគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ និងបណ្តាខេត្តថៃជាច្រើន ហើយខ្យល់មូសុងនឹងមានកម្លាំងកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREwent6OPiHdSYfXHd6Hw7xBPQKkL1RhUeqOlfrhkJEd1zPCkGIukCEfd5WMYcgjKiPFuf4462RfFqK5cLw3Yxl8mWYmEXJB9QvCZ85h-5oQ_KSrP_9fXB4dmAn9txEFoVe3AuuuMoKe0QtI4JxMbPYZnABqzZgquMgsF7cDoLkWOmxt8CprGRlNgRoEd/s1500/image_2025-05-23_15-08-09%20(2).png

ទឹករលកនៅសមុទ្រអាន់ដាម៉ាន់ នឹងមានកម្លាំងខ្លាំងជាងមុន ដែលមានកម្ពស់ខ្ពស់ៗ ចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។ ហេតុនេះ សូមឱ្យពលរដ្ឋដែលនេសាទនៅឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចៀសវាងចេញទូកនេសាទនៅបរិវេណមានភ្លៀង ផ្គររន្ទះ ។ រីឯទូកនេសាទតូចៗនៅសមុទ្រអាន់ដាម៉ាន់ គួរផ្អាកចេញពីច្រាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZqp2GuhTjjZ9csqtMLwpV3g_EAUXmQDk5k0sCPHfK5WRKPOarp46pKMx_T_1sBMx9KkJQlmpfL_N92M8Bm1xZp3TU7jCbSvYvqwZX4bahi84q4Ek-3tI1BBJKYA8cOvTkqYXkNSmAMTHeeYiS10SR2s3GGLjYHRn3GxPsnGKBLhhQO19MxvbI_UqpyK2/s1280/image_2025-05-23_15-08-09.png
ភ្នាក់ងារឧតុនិយមបញ្ជាក់ថា ដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ មិនថាអាយុជីវិត និងទ្រព្យសម្បត្តិ សូមពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្ន តាមដានការជូនដំណឹងរបស់ឧតុនិយម បើពុំចាំបាច់ គួរចៀសវាងចេញពីលំនៅឋានពេលភ្លៀងធ្លាក់ខ្លាំង ។ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេសថៃ តាំងពីថ្ងៃទី១៨ ខែឧសភា មកម៉្លេះ ដោយសារឥទ្ធិពលខ្យល់មូសុងនិរតី ជាពិសេស បណ្តាខេត្តភាគខាងជើងប្រទេសថៃ ៕