អ្នកជំនាញផ្នែកចំណីអាហារហាមដាច់ខាតធ្វើ៧យ៉ាងនេះក្រោយបរិភោគអាហាររួច កុំឱ្យប្រឈមនឹងផលប៉ះពាល់សុខភាព ពីព្រោះក្រោយពេលឈប់បរិភោគអាហារ សរីរាង្គផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារនឹងធ្វើការធ្ងន់ ។ ការធ្វើទង្វើទាំង៧យ៉ាងនេះក្រោយបរិភោគអាហារឆ្អែត អាចរារាំងដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារ និងមានផលប៉ះពាល់សុខភាពផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBbDp_QsRvxMHarJZkIdTTFNbxIxanPP7cz94C7Sp25GTnNOMf-hBnpHYIFUk8lqXY27JwDSFUdpFccbLVViju8RSLKhLFdluIPVHnPvMVIt-ooSm68q7hXAr8ejmwAwJdr1CGbhE_UDEpRLlbLjZmpJg872p12VXhj5DoXG-2rK_OeJkMd5V66vtAnJUS/s1800/image_2025-05-23_08-46-04.png
តើពុំគួរធ្វើអ្វីខ្លះក្រោយពេលបរិភោគអាហាររួច?

១-ហាមជក់បារី ៖ យើងតែងឃើញមនុស្សខ្លះជក់បារីក្រោយបរិភោគអាហាររួច ហើយនិយាយថា ការជក់បារីក្រោយពេលបាយ ជួយកុំឱ្យហើមពោះ ប៉ុន្តែនេះជាការយល់ខុស ។ ការជក់បារីត្រូវបានហាមឃាត់ មិនថាជក់ពេលណាក៏ដោយ ព្រោះវាបំផ្លាញសុខភាពខ្លាំង ហើយបើជក់បារីក្រោយបរិភោគអាហារ កាន់តែប៉ះពាល់សុខភាពខ្លាំងឡើង ។ ការជក់បារី១ដើមក្រោយអាហារ គឺស្មើនឹងជក់បារី១០ដើមនៅពេលធម្មតា ព្រមទាំងប្រឈមជំងឺមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7jUNrvg5WG6GBNyVCs5Pxa18jojhhpggHmnBq_a8SxNEH0xkjQfGt7sOtyZYJj5txgUXnHzLYDbvzYToY1ccuP_H_TotqLWVocBpo0j0GiMfCbXzjfveClzu8JmtwGa4_scDtNMi7Z4voDwKydZ-JFLtbmti2wyTrD7C0jqlwILKfOc1E1cTVJa6SXLz/s1385/image_2025-05-23_08-46-04%20(2).png

២-ហាមផឹកភេសជ្ជៈហ្គាស ឬបរិភោគផ្លែឈើមួយចំនួន ៖ ភេសជ្ជៈហ្គាសផ្ទុកនូវកាបូនឌីអុកស៊ីត បើផឹកវាភ្លាមៗក្រោយបរិភោគអាហារឆ្អែត កាបូនឌីអុកស៊ីតនឹងរារាំងដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារ ខណៈការបរិភោគផ្លែប៉ោម និងស្វាយក្រោយអាហារ នឹងធ្វើឱ្យហើមពោះ ឬមានខ្យល់ក្នុងក្រពះ ។ ប៉ុន្តែយើងអាចបរិភោគក្រូច ល្ហុង និងម្នាស់ ក្រោយអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigfZO9PjGo1xWHR_BpdeDEpleOZAOABm5q5ScrWBKNlKPnrI6ezYRMkClFYV5OJzySUcUVFaHosBQFX6VJiiWxntyBCq5mgJg2wNWhNZQi0FvQPWNj6_tkKRmETHS-7g2olo0p74FXN2FzKN5QWPYo79VKsJ-ZK8BvfaX6t6x_PFrvQw6Y1vSjrh4C4nZ-/s1500/image_2025-05-23_08-46-05.png

៣-ហាមផឹកទឹកតែ ៖ ស្លឹកតែ មានជាតិអាស៊ីតខ្ពស់ ហើយជាតិអាស៊ីតនឹងប៉ះពាល់ដល់ប្រូតេអ៊ីនក្នុងអាហារដែលយើងបរិភោគ ឬពិបាករំលាយអាហារ ។ ការផឹកតែចាស់ នឹងប៉ះពាល់ក្រពះ, ការរំលាយអាហារគ្មានប្រសិទ្ធភាព និងទល់លាមក ។ បើចង់ផឹកទឹកតែក្រោយអាហារ គួររង់ចាំពី២ម៉ោង ទៅ៣ម៉ោង ទើបល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnMWQVZRBMasWToFPDkN_OXinvwZHYc7qrqxg9xFnbGLe03PmkPmcyFvTY4riJP4F8bBasLs0H2r6phyXA9tEidpdmFUUIZ-pf2hsG44_96G3g1a845eAA96yhvn1dcIVD4z76Szm6zMQdW-wmjy-YBM6FjjnhSZMuCGIwaH9hh5a4YRPSC9iSsHMlO84c/s1200/image_2025-05-23_08-46-07.png

៤-ហាមដោះឡេវខោ ឬខ្សែក្រវ៉ាត់ ៖ ការបរិភោគអាហារច្រើនពេកលើសចំណុះអាចបណ្តាលឱ្យតឹងពោះ ហើមពោះ ឬឡើងទម្ងន់ ហើយមនុស្សភាគច្រើនចូលចិត្តដោះឡេវខោក្រោយបរិភោគរួច ។ ប៉ុន្តែវានឹងធ្វើឱ្យពោះវៀនដំណើរការខុសប្រក្រតី ពោះវៀនរមួល ឬស្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHHHb7uhY90IQAS5n1A6b6HQ9LTbkEewUTRmOi_-mgjycVnnWRWtRXIa6grCsREec2r_Us_KhgnpSN2dB8pV9S8zOoG2GrImMeUOlVAYpYDr79hBfOUzk6h-eZW3zn4znN3LqPw7Bq8_4UzmbFHJQXghivv9APXfLZtuXuYh-nHM4Y6TLbl-J0TDE7GoKj/s612/image_2025-05-23_08-46-07%20(2).png
៥-ហាមងូតទឹក ៖ ពេលងូតទឹកនឹងធ្វើឱ្យឈាមក្នុងខ្លួនហូរទៅដៃ ជើង និងហូរពេញរាងកាយ ហើយធ្វើឱ្យបរិមាណឈាមនៅបរិវេណពោះកើនឡើង ។ វានឹងប៉ះពាល់ប្រព័ន្ធរំលាយអាហារធ្វើការពុំបានល្អ១០០% ឬហើមពោះ ហើយពេលហើមពោះញឹកញាប់ យើងនឹងប្រឈមការរលាកពោះវៀន ។ ការងូតទឹកមុនពេលបាយ ឬក្រោយបាយ គឺអាចធ្វើបាន ដោយរង់ចាំពី៤៥នាទី ទៅ៦០នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyPmvMBQVe6XYn_t8MpSy-JqcasixtMddbYOVPCmaY-jMZzjNbhLz_DCPZZn04lVj72-xGotasBZBG4RqQkmdgypqJRbH1UXzj-C9HSwKmqd9bcFniPo9pOKMeHk3lObEfOB0HJLrIg-u2Il7QkeIc2gDNkDiTRTTFre2TLF-yOa_K0z8guR_q8w1ULviD/s1800/image_2025-05-23_08-46-08.png
៦-ហាមដើរ ឬហាត់ប្រាណ ៖ យើងតែងឮពាក្យថា គួរដើរបន្តិចក្រោយបាយរួចដើម្បីឱ្យមានសុខភាពល្អ ប៉ុន្តែការពិត ការដើរភ្លាមៗក្រោយបាយនឹងធ្វើឱ្យការរំលាយអាហារពុំបានល្អ និងស្រូបយកសារធាតុចិញ្ចឹមពីអាហារពុំល្អ ។ រហាត់ប្រាណក្រោយបាយ គឺត្រូវចំណាយកម្លាំងខ្លាំង ដែលធ្វើឱ្យប្រសិទ្ធភាពរំលាយអាហារធ្លាក់ចុះ ។ ដូច្នេះ គួរនៅស្ងៀមពី២០នាទី ទៅ៣០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm0F4m_9ROyBeq1S1D6XCyCCJ1Ho8YPhKnhP1tqu4M5yso43-xvW-a0mpIy5pNDH6SQaRlsc5Q_tm69Ws-YMkmzRlLzl65LBL7DdRisiH1zYJI3I7gl3uUTbxXsD02HiogNOrssNOcnA6uvJkCRfYaJAZepkiid1nmG9pfZCCtjAmEMBTaY7RICRX5YNaT/s1920/image_2025-05-23_08-46-08%20(2).png

៧-កុំទាន់សម្រាន្តភ្លាមៗ ៖ ការបរិភោគឆ្អែតភ្លាម សម្រាន្តភ្លាម គឺប្រឈមនឹងការច្រាលអាស៊ីត និងមានខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ ។ ការសម្រាន្តក្រោយអាហារ ត្រូវតែរង់ចាំពី២ម៉ោង ទៅ៣ម៉ោង មានន័យថា ពេលក្រពះអាហារកិនរួច ទើបអាចសម្រាន្តបាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmrYZmpQHogoG1A_GrsxVwsTBzZ4rTqhgjz7ATlQWGmFY86uAGjWV9Kza9fnwX6DzK5Z_7BxgL1RUe3nE5G42OrYqWBKiaJBhIUGAcb1Q9Zeya8rDeAOpHo8pWhyphenhyphenqCqo_ODBa6P3jLfAt3R9aZRl1qWunarOXozapl5DaRIgSHMscf-4knc-yHJ8-P9ag/s1200/image_2025-05-23_08-46-11.png