ភ្នំពេញ ៖ សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រីដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍។ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ (ANYO) និងក្រុមតន្ត្រីភ្នំពេញ (PPCE) ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

ផ្តល់ជូនក្រុមភ្លេង និងចម្រៀងដ៏ល្បីល្បាញទាំងពីរខាងលើ ការប្រគំតន្ត្រីរយៈពេល ៩០ នាទីនេះ នឹងផ្តល់ជូនដល់ទស្សនិកជននូវឈុតចំនួន ៣ គឺ ការសរសើរអំពីសម្រស់ធម្មជាតិនៃភពផែនដី ការឆ្លុះបញ្ចាំងអំពីផលវិបាកនៃសកម្មភាពរបស់មនុស្ស និងការអំពាវនាវ និងសាមគ្គីភាពដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។ ការសម្តែងនេះមានលាយឡំជាមួយតន្ត្រីអូខេស្ត្រា បទភ្លេង ចង្វាក់បែបក្លាស៊ីក និងចង្វាក់ប៉ុបអមដោយការបញ្ចាំងទស្សនីយភាពដ៏រស់រវើក។

ការប្រគំតន្ត្រីទី១ នៅថ្ងៃទី៣០ ខែឧសភា ផ្តល់ជូនសម្រាប់សិស្សានុសិស្សមកពីសាលារៀនសាធារណៈ និងអង្គការដែលបានចូលរួមក្នុងកម្មវិធីសង្គម និងការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ចំណែកឯសាធារណជនអាចចូលរួមទស្សនាដោយសេរីក្នុងការប្រគំតន្ត្រីទី២ នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ៥ ល្ងាចដែលសំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែឧសភា នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizZYodSphRYIjHDqPmsS8PPy7ccV7jKBYW63s89qKrBT3Tj2_X6d9YWv1ch8_OfzEP374nrPr9JV-4o6evMpzvgeqfQe6AMF1x5povhP2vOdNv9mPB_1CfG15ZdsP2o7VsFecofF05Rz5d8244WtR_wxSrgIug1HGBHSBe_SRKt2QjvJKyM55CVXeBfwJ2/s2803/2%20Sustainable%20Fashion.jpg

អ្នកសម្តែងនឹងបង្ហាញពីទេពកោសល្យ និងគោលបំណងរួមនៃការលើកតម្កើងសិល្បៈរបស់ពួកគេនៅលើឆាកសម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ វង់តន្ត្រីយុវជនអង្គរមានតន្ត្រីករ-តន្ត្រីការិនីប្រមាណ ៧០ នាក់ដែលភាគច្រើនគឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស ក្រុមតន្ត្រីនេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាតិ និងអន្តរជាតិ។
ចូលរួមសម្តែងផងនោះ គឺ PPCE ជាក្រុមតន្ត្រីសហគមន៍បង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានអ្នកចម្រៀងខ្មែរ និងបរទេសចែករំលែកសេចក្តីស្រឡាញ់ចំពោះសិល្បៈ និងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម។ សម្តែងក្រោមពាក្យស្លោក “យើងរីកចម្រើនដោយសារយើងលើកតម្កើងអ្នកដទៃ” ក្រុម PPCE ជួយផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាលកម្ពុជាតាមរយៈការប្រគំតន្ត្រីរបស់ខ្លួនជាពិសេសផ្តោតទៅលើអង្គការដែលពង្រីកលទ្ធភាពការអប់រំសម្រាប់កុមារដែលមានជីវភាពខ្វះខាត។ បទចម្រៀង និងចង្វាក់ភ្លេងដ៏ពីរោះរបស់ពួកគេនឹងផ្តល់ពិសោធន៍ដ៏រីករាយមួយកម្រិតទៀតសម្រាប់ទស្សនិកជន។

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បានរៀបចំព្រឹត្តិការណ៍សិល្បៈធំៗចំនួន ៤ ជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសាធារណជនទស្សនាដោយសេរី។ ការសម្តែងទាំងនេះមានការចូលរួមដោយអ្នកសិល្បៈជាតិ និងជួយលើកតម្កើងដល់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរដែលជាការប្តេជ្ញាចិត្តយូរអង្វែងរបស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់សិល្បៈជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍។ ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ គឺជាការសម្តែងចុងក្រោយនៃព្រឹត្តិការណ៍សិល្បៈធំៗទាំង ៤ ក្នុងឱកាសអបអរគម្រប់ខួបណាហ្គាវើលដ៍។

ជាផ្នែកមួយនៃបទពិសោធន៍វប្បធម៌ សាធារណជន និងអតិថិជនទាំងអស់អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្ររបស់ពួកគេប៉ុណ្ណោះ ឬពួកគេអាចអញ្ជើញទៅភូមិវប្បធម៌ខ្មែរដែលមានលក់ម្ហូបខ្មែរ និងភេសជ្ជៈដ៏សម្បូរបែបរួមទាំងផលិតផលសិប្បកម្មដែលជាម៉ាកល្បីៗដ៏ពេញនិយមរបស់ខ្មែរផងដែរ។ បន្ទាប់ពីពិសាម្ហូបរួច ពួកគេអាចអញ្ជើញទៅទស្សនារូបសំណាកកែច្នៃឡើងវិញ និងពិព័រណ៍តម្បាញកេរដំណែលខ្មែរដែលមានតាំងបង្ហាញសម្លៀកបំពាក់ដែលមានរចនាបថខ្មែរនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២។

សូមអញ្ជើញសាធារណជន និងអតិថិជនទាំងអស់ទៅកម្សាន្តជាមួយការប្រគំតន្ត្រីអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ដ៏ធំចុងក្រោយនេះ និងទទួលបានបទពិសោធន៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ឬការផ្តល់ជូនផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានកម្មវិធីកម្សាន្តផ្សេងៗជាមួយនឹងពាក្យ #NagaWorld30 ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDjxFrmv_ta-gfbQzb7oY-_mKNiNcj-3mSHye4vC6mAz9zEaD7AW2mJM2BwSU1DSAIv9e4xCN0gfeMTZNxdTLnedJQDp1t9Ey8E_qEWZeaY-QtyayH0l3zSZCy-rCVvNdqJRWWH_sid3UUidtGfxrm1stl4BQbJ3wQSnBa3ND1ooWZ6qhGiItOvd4Fgmpx/s4770/3%20Saarti%20and%20KCV.jpg